អ្នកនឹងត្រូវបានពង្រឹង ហើយនឹងបំផុសគំនិត ឲ្យដឹងពីដែនកំណត់ និង ទំហំនៃលទ្ធភាពរបស់អ្នកដើម្បីបម្រើ ។
ខ្ញុំមានអំណរគុណដើម្បីចូលរួមជាមួយអ្នកយប់នេះ ។ ស្ត្រីនៃសាសនាចក្រ កំពុង តែបោះជំហានទៅមុខ ឆ្ពោះទៅជាសង្គមស្ត្រីដែលម្ដាយព្យាការីយ៉ូសែប ស្ម៊ីធ លូស៊ី មែក ស្ម៊ីធ បានពិពណ៌នាជាពាក្យនេះថា ៖ « យើងត្រូវតែផ្តល់តម្លៃគ្នាទៅវិញទៅ មក មើលថែគ្នាទៅវិញទៅមក លួងលោមគ្នាទៅវិញទៅមក ហើយទទួលការបង្រៀន ដើម្បីយើងទាំងអស់គ្នាអាចអង្គុយនៅស្ថានសួគ៌ជាមួយគ្នា » ។ 1
មានការពិពណ៌នាដ៏អស្ចារ្យបីយ៉ាងអំពីគុណសម្បត្តិ ដើម្បីចូលរួមក្នុងស្ថានភាពសុភមង្គលជាមួយព្រះ ។ ទីមួយ គឺមើលថែគ្នាទៅវិញទៅមក ។ មួយទៀត គឺបង្រៀនគ្នា ហើយទទួល ការបង្រៀនពីគ្នាទៅវិញទៅមក ។ ហើយទីបី គឺត្រូវអង្គុយចុះជាមួយគ្នានឹងព្រះ ។
គោលបំណងខ្ញុំនាយប់នេះ ជួយអ្នកឲ្យមានអារម្មណ៍កោតសរសើរ និង ថ្លែងអំណរគុណរបស់ព្រះ ចំពោះអ្វីដែលអ្នកបានធ្វើរួចហើយ ដើម្បីជួយគ្នាទៅវិញទៅមក សម្រេចបាននូវគោលដៅដ៏ខ្ពង់ខ្ពស់នោះ ។ គោលដៅទីពីរ ដែលខ្ញុំមាននាយប់នេះ គឺពិពណ៌នាអំពីរឿងមួយចំនួនដែលនឹងកើតមាននៅក្នុងការបម្រើរួបគ្នារបស់អ្នក ។
ដូចជាបងប្អូនស្ត្រីពីជំនាន់មុន អ្នកបានឆ្លើយតបចំពោះការហៅរបស់ព្រះអម្ចាស់ ដើម្បីទៅធ្វើការសង្គ្រោះដល់អ្នកដទៃ ។ នៅក្នុងឆ្នាំ 1856 ព្យាការីព្រិកហ្គាំ យ៉ង់ បានសុំឲ្យពួកបរិសុទ្ធទៅជួយដល់អ្នកត្រួសត្រាយផ្លូវរទេះរុញ ដែលជាប់នៅភ្នំទឹកកក ។ គាត់បាននិយាយអំពីតម្រូវការចំពោះសមាជិកក្នុងសន្និសីទទូទៅនៅពេលនោះ ថា ៖ « ជំនឿ សាសនា និង ការប្រកាសពីជំនឿសាសនារបស់អ្នក នឹងពុំបានសង្គ្រោះព្រលឹងអ្នកនៅក្នុងនគរសេឡេស្ទាលរបស់ព្រះយើងឡើង លុះត្រាតែអ្នកអនុវត្តនូវគោលការណ៍ ដែលខ្ញុំបង្រៀនអ្នកឥឡូវនេះ ។ ចូរទៅ ហើយនាំអ្នកទាំងឡាយដែលនៅទីវាលនោះ ហើយមើលថែគ្នាយ៉ាងដិតដល់ និង យកចិត្តទុកដាក់ចំពោះរឿងទាំងឡាយដែលយើងហៅថា កិច្ចការខាងសាច់ឈាម ... បើមិនដូច្នោះទេ ជំនឿរបស់អ្នកនឹងគ្មានប្រយោជន៍ » ។ 2
ស្ត្រីរាប់រយនាក់នៅយូថាហ៍ បានឆ្លើយតប ។ ទោះជាពួកគេក្រីក្រ តែពួកគេបានដាក់ពេញក្នុងរទេះនូវអ្វីៗទាំងអស់ ដែលពួកគេអាចបម្រុង និងអ្វីៗដែលពួកគេអាចប្រមូលមកពីអ្នកដទៃ ដើម្បីលួងលោមដល់អ្នកទាំងឡាយដែលអស់សង្ឃឹម ។ បងស្រីក្លាហានម្នាក់បានកត់ត្រាថា « ខ្ញុំអាចនិយាយថា ខ្ញុំពុំធ្លាប់ប្រទះនឹងសេចក្តីសោមនស្ស និង ការអរសប្បាយនៅក្នុងការងារ ដែលខ្ញុំធ្លាប់ធ្វើនៅក្នុងជីវិតរបស់ខ្ញុំ ដោយសារតែភាពពិតនៃសាមគ្គីភាព នៃអារម្មណ៍ទូលំទូលាយខ្លាំងដូច្នេះទេ » ។ 3
នៅពេលការជួយសង្គ្រោះបានបញ្ចប់ ហើយទឹកកកបានរលាយ បងស្រីដដែលនេះ បានកត់ត្រាសំណួរក្នុងដួងចិត្តស្មោះត្រង់គាត់ថា ៖ « តើរឿងបន្ទាប់មកមានអ្វីខ្លះ ដើម្បីឲ្យអ្នកដែលមានឆន្ទះចង់ធ្វើ អាចធ្វើបាន ? » 4
នៅជំនាន់យើង ក្រុមស្ត្រីក្លាហាននៅលើពាសពេញផែនដី បានប្រែសេចក្ដីជំនឿពួកគេឲ្យទៅជាសកម្មភាពនៅរាប់រយកន្លែង ។ ហើយពួកគេសួរដួងចិត្តខ្លួន និង អធិស្ឋានសួរសំណួរដូចគ្នាអំពីអនាគតនៃជីវិតការបម្រើរបស់ពួកគេ ។
អ្នកម្នាក់ៗនៅក្នុងស្ថានភាពពិសេសមួយក្នុងដំណើររបស់អ្នក នៅលើផ្លូវទៅកាន់ជីវិតអស់កល្បជានិច្ច ។ អ្នកមួយចំនួនមានបទពិសោធន៍រាប់ឆ្នាំ ហើយអ្នកខ្លះទៀត នៅខ្ចីក្នុងភាពជាសិស្សក្នុងជីវិតរមែងស្លាប់ ។ ម្នាក់ៗមានភាពពិសេសក្នុងប្រវត្តិ និង បញ្ហាផ្ទាល់ខ្លួន ។ ប៉ុន្តែអ្នកទាំងអស់គ្នាគឺជាបងប្អូនស្ត្រី និង ជាបុត្រីសំណប់របស់ព្រះបិតាសួគ៌យើង ដែលស្គាល់ ហើយមើលថែអ្នករាល់គ្នាម្នាក់ៗ ។
អ្វីដែលអ្នកធ្វើបានយ៉ាងអស្ចារ្យជាមួយគ្នា គឺផ្តល់តម្លៃដល់គ្នា មើលថែគ្នា ហើយលួងលោមចិត្តគ្នាទៅវិញទៅមក ។ ខ្ញុំជាសាក្សីនៃអព្ភូតហេតុជាបីផ្នែក កាលមួយខែមុន ពេលខ្ញុំឃើញការបម្រើរបស់អ្នកចំពោះស្ត្រីម្នាក់ ។ ដោយសារខ្ញុំជាឪពុកនាង ខ្ញុំអរគុណអ្នក ហើយខ្ញុំចង់ថ្លែងអំណរគុណព្រះ ដែលបានដឹកនាំគ្រូបង្រៀនសួរសុខទុក្ខម្នាក់ឲ្យទៅ ។
កូនស្រីយើង អេលីស្សាបែត ដែលរស់នៅរដ្ឋផ្សេង ហើយមានម៉ោងផ្សេងពីយើង នៅផ្ទះជាមួយនឹងកូនស្រីអាយុបីឆ្នាំរបស់នាង ។ កូនផ្សេងទៀត ចូលរៀនសាលាមត្តេយ្យក្នុងសប្ដាហ៍ដំបូង ។ អេលីស្សាបែត មានផ្ទៃពោះប្រាំមួយខែ ហើយទន្ទឹងចាំកំណើតកូនទីបីរបស់នាង ដែលវេជ្ជបណ្ឌិតមានប្រសាសន៍ប្រាប់ថា នឹងជាកូនស្រីទៀត ។ ប្ដីរបស់នាង យ៉ូស្វេ ទៅធ្វើការឆ្ងាយ ។
ពេលដែលនាងឃើញថានាងមានធ្លាក់ឈាម ហើយចេះតែច្រើនឡើងៗ នោះនាងបានទូរស័ព្ទទៅប្ដីនាង ។ គាត់បានប្រាប់នាងឲ្យទូរស័ព្ទទៅឡានពេទ្យ រួចគាត់នឹងជួបនាងនៅមន្ទីរពេទ្យ ដែលមានចម្ងាយរយៈពេល 20 នាទីពីផ្ទះនាង ។ មុនពេលនាងទូរស័ព្ទទៅ នាងបានឮសម្លេងគោះទ្វារ ។
នាងភ្ញាក់ផ្អើលពេលឃើញដៃគូការបង្រៀនសួរសុខទុក្ខសមាគមសង្គ្រោះរបស់គាត់មក នៅមាត់ទ្វារ ។ ពួកគេពុំមានការណាត់ជួបទេនៅព្រឹកនោះ ។ ដៃគូនាង មានអារម្មណ៍ដោយសាមញ្ញថា គាត់ត្រូវតែមកលេង អេលីស្សាបែត ។
គាត់បានជួយនាងចូលក្នុងឡាន ។ ពួកគេបានទៅដល់មន្ទីរពេទ្យមុន Joshua ទៅដល់ពីកន្លែងធ្វើការគាត់ ។ វេជ្ជបណ្ឌិត បានសម្រេចចិត្តក្នុងពេលតិចជាង 20 នាទីថា ត្រូវវះកាត់យកទារកចេញមក ដើម្បីជួយសង្គ្រោះ អេលីស្សាបែត និង កូនរបស់នាង ។ ដូច្នេះទារិកាតូចបានមកក្នុងពិភពលោក 15 សប្ដាហ៍មុនពេលគ្រប់ខែ ហើយបានយំខ្លាំងៗ ។ ទារិកាតូចមានទម្ងន់មួយផោន ដប់មួយអោន ( 765 ក្រាម ) ។ ប៉ុន្តែនាងនៅមានជីវិត ក៏ដូចជា អេលីស្សាបែត ផងដែរ ។
ពាក្យរបស់ លូស៊ី ម៉ាក ស៊្មីធ ត្រូវបានបំពេញនៅថ្ងៃនោះ ។ សមាជិកស្មោះត្រង់នៃសមាគមសង្គ្រោះ បានទទួលបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ បានមើលថែ ផ្តល់តម្លៃ និង លួងលោមបងប្អូនស្រីគាត់នៅក្នុងនគរព្រះ ។ គាត់ និង អ្នកដទៃទៀតរាប់ពាន់នាក់ បានផ្ដល់នូវ ការបម្រើដ៏បំផុសគំនិតដូច្នេះអស់រាប់ជំនាន់ ដែលពុំគ្រាន់តែទទួលការថ្លែងអំណរគុណពីអ្នកទាំងឡាយដែលពួកគេបានជួយ និង មនុស្សជាទីស្រឡាញ់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែបានទទួលការអរគុណពីព្រះអម្ចាស់ផងដែរ ។
អ្នកមានចាំពីព្រះបន្ទូលថ្លែងអំណរគុណរបស់ទ្រង់ ចំពោះអ្នកទាំងឡាយ ដែលបានទទួល ការទទួលស្គាល់តិចតួចចំពោះក្ដីមេត្តាករុណារបស់ពួកគេថា៖ « នោះស្ដេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើ ដល់យើងដែរ » ។ 5
ប៉ុន្តែអព្ភូតហេតុដែលបងប្អូនស្ត្រីសមាគមសង្គ្រោះម្នាក់ បានមកដល់ជួយទាន់ពេល ត្រូវបានកើនទ្វេដង តាមរយៈអំណាចនៃសមាគមបងប្អូនស្ត្រីដែលសាមគ្គីគ្នា ។ នេះជាផ្នែកមួយនៃសារលិខិតដែលប៊ីស្សពរបស់ អេលីស្សាបែត បានបញ្ជូនទៅ អេលីស្សាបែត និង យ៉ូស្វេ នៅមន្ទីរពេទ្យប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីទារកបានកើតថា ៖ « ប្រធានសមាគមសង្គ្រោះ រៀបចំអ្វីៗយ៉ាងរៀបរយ ។ យើងបានរៀបចំផែនការនាពេលអនាគតដើម្បីជួយដល់កូនស្រីរបស់អ្នកនៅផ្ទះស្រេចហើយ ដូច្នេះ អេលីស្សាបែត អាចធ្វើដំណើរទៅមកមន្ទីរពេទ្យ ខណៈដែលទារកដ៏ស្រស់ស្អាតពុំទាន់បានដាក់ឈ្មោះនោះ នៅក្នុងមន្ទីរពេទ្យនៅឡើយនោះ ។ យើងធ្លាប់បានជួយអ្នកដទៃស្រដៀងគ្នានេះពីមុន អស់មួយរយៈពេលយូរ ហើយប្រជារាស្រ្ត [ របស់យើង ] ត្រៀមខ្លួនស្វាគមន៍ចំពោះឱកាសនោះ » ។
ដោយនិយាយសម្រាប់ខ្លួនឯង ហើយវួដ ប៊ីស្សពបានបន្ដប្រាប់ថា ៖ « យើងអាចទៅមន្ទីរពេទ្យ ហើយអង្គុយលេងជាមួយនឹងកូនៗក្នុងបន្ទប់លេង បើម្ដាយពុំចង់ឲ្យទុកឲ្យពួកគេនៅកន្លែងផ្សេងនោះ » ។
ហើយបន្ទាប់មក « ពិតណាស់ថា យើងពុំអាចអនុវត្តផែនការរបស់យើង ដោយគ្មានការសម្រុះសម្រួល និង ការយល់ស្របមកពីអ្នកបាននោះទេ ។ ហើយសូមប្រាប់អ្នកឲ្យដឹងថា សូមកុំបារម្ភអំពីរឿងដែលយើងអាច [ ហើយនឹង ] ធ្វើនោះឡើយ » ។
អ្វីដែលពួកគេបានធ្វើ សម្រាប់កូនស្រីរបស់ខ្ញុំ បានធ្វើឲ្យនាងអាចមានពេលដ៏មានតម្លៃនៅបីកូនស្រីដ៏តូចរបស់នាងក្នុងដៃជាលើកដំបូង ។
បន្ទាប់មក ប៊ីស្សពបានបញ្ចប់សាររបស់គាត់ទៅ យ៉ូស្វេ និង អេលីស្សាបែត ជាមួយនឹងលិខិតមកពីបងប្អូនស្ត្រី បានផ្ញើរមកអំពីការតាំងចិត្តរបស់ពួកគេនៅទូទាំងផែនដី ដើម្បីបម្រើអ្នកដទៃសម្រាប់លោកចៅហ្វាយថា ៖ « ចូររក្សាសេចក្តីជំនឿ » ។
ជាមួយនឹងភាពផ្សេងគ្នាក្នុងស្ថានភាពផ្ទាល់ខ្លួន និង បទពិសោធន៍កន្លងទៅទាំងអស់របស់អ្នក ខ្ញុំអាចប្រាប់អ្នកនូវអ្វីមួយ អំពីអ្វីដែលមាននៅពីខាងមុខអ្នក ។ នៅពេលអ្នករក្សាក្ដីជំនឿ នោះអ្នកនឹងរកឃើញថា ខ្លួនអ្នកត្រូវបានព្រះអម្ចាស់អញ្ជើញជាញឹកញាប់ឲ្យបម្រើនរណាម្នាក់ដែលកំពុងត្រូវការ ពេលវាមើលទៅហាក់ដូចជាពុំងាយស្រួល ។ វាអាចមើលទៅជាកិច្ចការពុំសប្បាយ ហើយប្រហែលជាវាជាកិច្ចការពុំអាចធ្វើទៅបាន ។ នៅពេលឱកាសមកដល់ វាអាចនឹងមើលទៅហាក់ដូចជាអ្នកពុំចាំបាច់ ឬថាមានអ្នកផ្សេងទៀត អាចផ្ដល់ជំនួយដោយងាយស្រួលបាន ។
សូមចាំថា នៅពេលព្រះអម្ចាស់ឲ្យយើងជួបនឹងនរណាម្នាក់ដែលស្ថិតក្នុងភាពតានតឹង នោះយើងសរសើរចំពោះសាសន៍សាម៉ារីល្អ នូវអ្វីដែលគាត់ពុំធ្វើ ដូចជាអ្វីដែលគាត់បានធ្វើ ។ គាត់ពុំបានដើរវាងតាមផ្លូវផ្សេង ទោះជាអ្នកដំណើរដែលរងរបួសនៅលើផ្លូវនោះ គឺជាមនុស្សចម្លែក ហើយក៏អាចជាសត្រូវផង ។ គាត់បានធ្វើនូវអ្វីដែលគាត់អាចធ្វើ ហើយបានរៀបចំផែនការជាក់លាក់មួយសម្រាប់ឲ្យអ្នកដទៃធ្វើបន្ថែមទៀត ។ គាត់បានធ្វើដូច្នោះ ដោយសារគាត់យល់ថា ការជួយអាចតម្រូវឲ្យមានអ្វីច្រើនជាងដែលមនុស្សម្នាក់ អាចធ្វើបាន ។
មេរៀននៅក្នុងរឿងនោះ អាចដឹកនាំអ្នកក្នុងគ្រប់អ្វីដែលនឹងកើតមានក្នុងពេលអនាគត ។ មេរៀនដូចគ្នានោះ មាននៅក្នុងកុមារភាព និង បទពិសោធន៍ថ្មីៗរបស់អ្នក ។
បើយ៉ាងហោចណាស់ម្ដង ហើយប្រហែលជាញឹកញាប់ទៀតផងនោះ អ្នកអាចភ្ញាក់ផ្អើល ពេលអ្នកជួបនរណាម្នាក់ដែលត្រូវការការមើលថែ ។ វាអាចជាឪពុក ឬ ម្ដាយ យាយ ឬតា បងស្រី ឬកុមារ ដែលឈឺ ឬ ពិការ ។ អារម្មណ៍របស់អ្នកអំពីក្ដីមេត្តា បានយកឈ្នះបំណងប្រាថ្នាជាមនុស្សរបស់អ្នក ។ ដូច្នេះអ្នកបានចាប់ផ្ដើមផ្ដល់ជំនួយ ។
ដូចជាអ្នកធ្វើដំណើរនៅក្នុងរឿងបទគម្ពីរ សាសន៍សាម៉ារីល្អ គឺអាចជាជំនួយដែលត្រូវការ មានរយៈពេលមើលថែយូរជាងដែលអ្នកអាចផ្ដល់ឲ្យតែម្នាក់ឯង ។ សាសន៍សាម៉ារី ចាំបាច់ត្រូវឲ្យអ្នកធ្វើដំណើរនោះទៅម្ចាស់ផ្ទះសំណាក់មើលថែ ។ ការធ្វើការជាក្រុមដើម្បីបម្រើអ្នកដទៃដែលខ្វះខាត គឺជាផ្នែកមួយនៃផែនការរបស់ព្រះអម្ចាស់ ។
ប៊ីស្សព និងប្រធានសមាគមសង្គ្រោះ តែងតែអញ្ជើញសមាជិកគ្រួសារឲ្យជួយគ្នាទៅវិញទៅមក នៅពេលដែលមានតម្រូវការ ។ មានមូលហេតុច្រើនសម្រាប់គោលការណ៍នោះ ។ មូលហេតុចំបងបំផុត គឺផ្ដល់ឲ្យមនុស្សជាច្រើននូវពរជ័យនៃក្ដីស្រឡាញ់កាន់តែច្រើន ដែលកើតមានមកពីការបម្រើគ្នាទៅវិញទៅមក ។
អ្នកបានឃើញ និង ដឹងពីពរជ័យនោះ ។ ពេលណាអ្នកបានមើលថែនរណាម្នាក់ ក្នុងពេលមួយក្ដី នោះអ្នកមានអារម្មណ៍ក្ដីស្រឡាញ់ចំពោះមនុស្សដែលអ្នកបានបម្រើនោះ ។ ពេលដែល ការផ្ដល់ការមើលថែមានកាន់តែយូរ នោះអារម្មណ៍នៃក្ដីស្រឡាញ់បានកើនឡើង ។
ដោយសារយើងជាមនុស្សរមែងស្លាប់ ការរីកចម្រើនក្ដីស្រឡាញ់ អាចនឹងត្រូវរំខានដោយអារម្មណ៍មួរម៉ៅ និង នឿយហត់ ។ នោះគឺជាមូលហេតុមួយទៀតថា ហេតុអ្វីបានជាព្រះអម្ចាស់ឲ្យយើង មានជំនួយពីអ្នកដទៃ នៅក្នុងការបម្រើរបស់យើងចំពោះអ្នកទាំងឡាយដែលខ្វះខាត ។ នោះជាមូលហេតុដែលព្រះអម្ចាស់បានបង្កើតសង្គមនៃអ្នកមើលថែ ។
កាលពីប៉ុន្មានសប្ដាហ៍មុន ខ្ញុំមានវត្តមានក្នុងពេលដែលយុវនារីម្នាក់ក្រោកឈរឡើង ដើម្បីគាំទ្រនៅក្នុងម៉ោងសាក្រាម៉ង់ឲ្យធ្វើជាជំនួយការអ្នកសម្របសម្រួលការបង្រៀនតាមផ្ទះ ជាតំណែងមួយ ដែលខ្ញុំពុំដឹងថាមាន ។ ខ្ញុំងឿងឆ្ងល់ថា តើនាងបានដឹងអំពីការសរសើរដ៏អស្ចារ្យដែលព្រះអម្ចាស់បានប្រទានដល់នាង ។ ដោយសារកូនក្នុងដៃនាងពុំនៅស្ងៀម ដូច្នេះនាងបានចាកចេញពីការប្រជុំ មុនពេលខ្ញុំអាចប្រាប់នាងថា ព្រះអម្ចាស់ស្រឡាញ់ និង អរគុណចំពោះនាង សម្រាប់ការជួយសម្របសម្រួលក្នុងកិច្ចខិតខំនៃពួកសិស្សទ្រង់ ។
ការមើលថែអ្នកទាំងឡាយដែលខ្វះខាតតម្រូវឲ្យធ្វើជាក្រុម ជាសង្គមនៃក្ដីស្រឡាញ់ និង សាមគ្គី ។ នេះជាអ្វីដែលព្រះអម្ចាស់កំពុងស្ថាបនានៅក្នុងចំណោមអ្នករាល់គ្នា ។ ទ្រង់ស្រឡាញ់អ្នកគ្រប់ផ្នែកដែលអ្នកបំពេញតាម ។
ភស្តុតាងមួយនៃការអរគុណរបស់ទ្រង់គឺថា ព្រះអនុញ្ញាតឲ្យអ្នកបង្កើនក្តីស្រឡាញ់ ចំពោះអ្នកទាំងឡាយដែលអ្នកបម្រើ ។ នោះជាមូលហេតុដែលអ្នកយំ ក្នុងមរណភាពនៃមនុស្សដែលអ្នកបានបម្រើជាយូរមកហើយ ។ ការបាត់បង់ឱកាសដើម្បីមើលថែពួកគេ អាចមានអារម្មណ៍ថា ជាការបាត់បង់ដ៏ធំ ជាជាងការបែកគ្នាជាបណ្ដោះអាសន្ន ។ ខ្ញុំបានស្ដាប់ឮថ្មីៗនេះ ពីស្ត្រីម្នាក់-- ដែលខ្ញុំបានស្គាល់ជាយូរមកហើយ-- បន្ទាប់ពីស្វាមីរបស់គាត់បានស្លាប់ ថ្លែងទីបន្ទាល់ពីការដឹងគុណចំពោះឱកាសដែលគាត់បានបម្រើប្ដីរហូតដល់ដង្ហើមចុងក្រោយ ។ យើងពុំឃើញទឹកភ្នែកគាត់ទេ ប៉ុន្តែយើងបានឃើញស្នាមញញឹមរីករាយវិញ ។
ទោះបីជាការបម្រើដោយក្ដីស្រឡាញ់បានផ្ដល់ឲ្យដល់មនុស្ស គឺជារង្វាន់ដ៏សន្ធឹកសន្ធាប់ក្ដី ក៏អ្នកបានដឹងថា វាមាននូវព្រំដែនខាងសាច់ឈាម មនោសញ្ចេតនា និង ហិរញ្ញាវត្ថុកើតមានដែរ ។ មនុស្សដែលផ្ដល់នូវការមើលថែជាយូរល្មមមក អាចនឹងក្លាយជាមនុស្សម្នាក់ ដែលត្រូវការការមើលថែ ។
ព្រះអម្ចាស់ ដែលជាលោកគ្រូអ្នកមើលថែមនុស្សខ្វះខាត បានប្រទាននូវដំបូន្មានដ៏បំផុសគំនិត ដល់អ្នកមើលថែដែលនឿយហត់ ជាបន្ទូលទាំងនេះ ដែលបានផ្ដល់ឲ្យដោយស្ដេចបេនយ៉ាមីន ហើយបានកត់ត្រាក្នុងគម្ពីរមរមនថា ៖ «ដើម្បីឲ្យមានការផ្ដាច់បាបទាំងឡាយរបស់អ្នក ... យើងចង់ឲ្យអ្នករាល់គ្នាចែករំលែកនូវទ្រព្យរបស់ខ្លួនដល់អ្នកទាល់ក្រ មនុស្សម្នាក់ៗស្របតាមអ្វីដែលគេមាន ដូចជាឲ្យអាហារដល់អ្នកអត់ឃ្លាន ឲ្យសំលៀកបំពាក់ដល់អ្នកអាក្រាត ទៅមើលអ្នកឈឺ ហើយជួយគាំទ្រដល់គេ ទាំងខាងវិញ្ញាណ និង ខាងសាច់ឈាម ស្របទៅតាមសេចក្ដីត្រូវការរបស់គេ » ។ 6
បន្ទាប់មក ទ្រង់បានបន្ដព្រមានដល់អ្នកទាំងឡាយដែលពុំឆ្លើយតបចំពោះភាពជាក់ស្ដែងថា អ្នកកំពុងបន្ដទៅហួសហេតុ និង យូរពេកនៅក្នុងការបម្រើដោយក្ដីស្រឡាញ់របស់អ្នកថា ៖ « ចូរឲ្យឃើញថា គ្រប់ការណ៍ទាំងនេះ ត្រូវបានប្រព្រឹត្តឡើងក្នុងប្រាជ្ញា និង របៀបរៀបរយ ត្បិតមិនត្រូវឲ្យអ្នកណា រត់លឿនជាងកម្លាំងដែលគេមាននោះឡើយ ។ ហើយមួយទៀត ជាការចាំបាច់ឲ្យអ្នកនោះត្រូវព្យាយាម ដើម្បីគេអាចបានរង្វាន់ ហេតុដូច្នេះហើយ គ្រប់ការណ៍ទាំងអស់ត្រូវបានប្រព្រឹត្តឡើង តាមរបៀបរៀបរយ » ។ 7
ដំបូន្មាននោះអាចនឹងពិបាកដើម្បីអនុវត្ត នៅពេលការជ្រើសរើស ដើម្បីធ្វើឲ្យមានភាពស្មើគ្នា រវាងបំណងប្រាថ្នាដែលអ្នកចង់ធ្វើនូវអ្វីគ្រប់យ៉ាង តាមដែលអ្នកអាចដើម្បីជួយអ្នកដទៃ ជាមួយនឹងការមានភាពឈ្លាសវៃ ក្នុងការមើលថែតម្រូវការផ្ទាល់ខ្លួន ដើម្បីឲ្យអ្នកអាចនៅមានថាមពលដើម្បីបម្រើនោះ ។ អ្នកអាចនឹងមើលឃើញមនុស្សដទៃមានជម្រើសដ៏ពិបាកដូច្នេះ ។ ឧទាហរណ៍មួយ គឺជ្រើសរើសមើលថែមនុស្សដែលហៀបស្លាប់នៅផ្ទះ ឬ នៅក្នុងមណ្ឌលមើលថែ ពេលអ្នកអាចនឹងជិតអស់កម្លាំងទាំងស្រុង ។
អ្វីដែលអ្នកដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ អាចជាការណែនាំរបស់អ្នក នៅក្នុងជម្រើសដ៏លំបាកនេះ ។ នោះគឺជាមូលហេតុមួយ ថាហេតុអ្វី លូសី មែក ស្ម៊ីធ បាននិយាយដោយវាងវៃថា បងប្អូនស្ត្រីត្រូវ « ទទួលការបង្រៀន » ។
វាជាជំនួយ ដើម្បីជឿពិតទៅលើគោលបំណង ដែលព្រះអម្ចាស់ មានសម្រាប់កូនចៅព្រះគ្រប់រូប អំឡុងពេលបទពិសោធន៍ដ៏លំបាកនៃជីវិតរមែងស្លាប់ ។ ទ្រង់បានបង្រៀនពីគំនិតសំខាន់ នៃផែនការនៃសេចក្ដីសង្គ្រោះ ដល់ព្យាការី យ៉ូសែប តាមរបៀបនេះ នៅពេលគាត់ពិបាកយល់ អំពីការសាកល្បង ដែលហាក់ដូចជាមិនចេះចប់របស់គាត់ថា ៖ « បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងដំកើងអ្នកឡើងនៅលើស្ថានខ្ពស់ » ។8
ជម្រើសរបស់យើងដើម្បីជួយដល់នរណាម្នាក់ឆ្លងកាត់ការសាកល្បងដ៏លំបាកបំផុត ហើយប្រែក្លាយគឺថា ៖ « តើផ្លូវអ្វីដែលខ្ញុំគួរដើរតាម ដែលនឹងជាជំនួយដ៏ពិសេសដល់មនុស្សដែលខ្ញុំស្រឡាញ់ និង បម្រើ ឲ្យ ‹ ស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ › ? » ។ គោលបំណងយើង គឺត្រូវធ្វើឲ្យពួកគេអាចអនុវត្តជំនឿទៅលើព្រះគ្រីស្ទ រក្សាក្ដីសង្ឃឹមដ៏ភ្លឺថ្លានៃជីវិតដ៏អស់កល្ប ហើយអនុវត្តសេចក្ដីសប្បុរស ជាក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ រហូតដល់ចុងបញ្ចប់នៃជីវិតពួកគេ ។
ខ្ញុំធ្លាប់ឃើញបងប្អូនស្ត្រីនៅក្នុងនគរ ដែលផ្ដោតទៅលើព្រះអង្គសង្គ្រោះ និង គោលបំណងទ្រង់ ។ ចូរគិតអំពីគ្រា ដែលអ្នកបានទៅក្នុងបន្ទប់ បន្ទាប់ពីសមាគមសង្គ្រោះ ឬ អង្គការបឋមសិក្សា ឬ អង្គការយុវនារីបានជួបគ្នា ។
រូបភាពនៃព្រះអង្គសង្គ្រោះ ឬ បន្ទូលទ្រង់ អាចនឹងពុំបង្ហាញជាក់ស្ដែងទេ ប៉ុន្តែអ្នកដឹងពីទីបន្ទាល់នៃភាពជាក់ស្តែង និង តម្លៃនៃដង្វាយធួនរបស់ទ្រង់ អំឡុងពេលរៀននោះ ដូចជាល្ងាចនេះ ។ វាអាចនឹងគ្មានរូបភាពព្រះវិហារបរិសុទ្ធ ឬ ពាក្យ « គ្រួសារអាចរស់នៅជានិរន្ដន៍ » ប៉ុន្តែអ្នកអាចមើលឃើញក្ដីសង្ឃឹមនៅក្នុងស្នាមញញឹមពួកគេ ។
ហើយអ្នកបានឃើញ ដូចជាខ្ញុំ នូវគ្រូបង្រៀនសួរសុខទុក្ខឈ្លាសវៃ សង់ទំនុកចិត្តក្នុងខ្លួនបងប្អូនស្រីដែលកំពុងលំបាកម្នាក់ថា ការបម្រើរបស់គាត់ដល់នរណាម្នាក់ទៀត ទោះជានាងខុសឆ្គង គឺនៅតែចាំបាច់ និង មានតម្លៃ ។ ប្រធានសមាគមសង្គ្រោះដ៏អស្ចារ្យ រកវិធីដើម្បីឲ្យអ្នកដែលត្រូវការការមើលថែជួយមើលថែអ្នកដទៃ ។ ពួកគេបង្កើតឱកាសសម្រាប់បងប្អូនស្ត្រីឲ្យស៊ូទ្រាំនឹងការសាកល្បងបានល្អ នៅពេលពួកគេមើលថែគ្នាទៅវិញទៅមកដោយក្ដីស្រឡាញ់សុទ្ធសាធនៃព្រះគ្រីស្ទ ។ នោះអាចរួមមានការលើកទឹកចិត្តដោយទន់ភ្លន់ ឲ្យអ្នកថែទាំដែលនឿយហត់ទៅសម្រាក ហើយទទួលជំនួយពីអ្នកដទៃវិញ ។
បងប្អូនស្ត្រីអាចធ្វើឲ្យវាកើតឡើងបាន តាមរយៈការមិនវិនិច្ឆ័យលឿនដល់អ្នកដែលកំពុងតែឆ្លងកាត់ការសាកល្បង ។ ភាគច្រើនបំផុត មនុស្សដែលកំពុងរែកបន្ទុកធ្ងន់ៗ ចាប់ផ្ដើមសង្ស័យនឹងខ្លួនគេ និង ភាពសក្ដិសមផ្ទាល់ខ្លួនរបស់ពួកគេ ។ យើងសម្រាលបន្ទុកពួកគេ ពេលយើងអត់ធ្មត់នឹងភាពទន់ខ្សោយរបស់ពួកគេ ហើយឱកប្រសោបនឹងសេចក្ដីល្អគ្រប់យ៉ាង ដែលយើងអាចមើលឃើញក្នុងខ្លួនគេ ។ ព្រះអម្ចាស់បានធ្វើដូច្នោះ ។ ហើយយើងអាចធ្វើតាមគំរូទ្រង់ --ទ្រង់ជាអ្នកមើលថែដ៏អស្ចារ្យជាងគេបំផុត ។
យើងនិយាយជារឿយៗអំពីកម្លាំងនៃក្រុមបងប្អូនស្ត្រី ក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ យើងត្រូវតែរៀនទទួលស្គាល់ថា ព្រះអង្គសង្គ្រោះតែងតែនៅក្នុងក្រុមនោះ ពេលយើងអញ្ជើញទ្រង់មក ។
យើងនឹងមើលឃើញបុត្រីរបស់ព្រះ អញ្ជើញបងប្អូនស្ត្រីកាន់តែច្រើនឡើងៗ មកក្នុងក្រុមពួកគេ ។ នៅពេលបងប្អូនស្ត្រីមកការប្រជុំ ហើយរកកន្លែងអង្គុយ នោះពួកគេនឹងស្ដាប់ឮសម្ដីទន់ភ្លន់ថា « សូមមកអង្គុយជិតខ្ញុំនៅទីនេះ » ។
យើងនឹងឮពាក្យទាំងនោះ ក្នុងថ្ងៃអនាគតដែល លូស៊ី មែក ស្ម៊ីធ បានមើលឃើញជាមុន នៅពេលបងប្អូនស្ត្រីនឹង « អង្គុយនៅស្ថានសួគ៌ជាមួយគ្នា » ។ យើងពុំត្រៀមសម្រាប់ថ្ងៃនោះក្នុងមួយថ្ងៃបានទេ ។ វានឹងកើតឡើងពេលយើងមើលថែគ្នាទៅវិញទៅមក ជាច្រើនថ្ងៃ ច្រើនឆ្នាំ ហើយយកព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ចដាក់ក្នុងជម្រៅបេះដូងរបស់យើង ។
ការអធិស្ឋានរបស់ខ្ញុំគឺសុំឲ្យយើងជាច្រើននាក់ នឹងនៅជាមួយគ្នាក្នុងពេលអនាគតដ៏រុងរឿង ដែលនៅខាងមុខយើង ។ ខ្ញុំថ្លែងទីបន្ទាល់ខ្ញុំដល់អ្នកថា ក្ដីសង្ឃឹមរបស់អ្នកចំពោះថ្ងៃទាំងនោះ នឹងទទួលចាប់បាន ។ ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ តាមរយៈដង្វាយធួនដ៏និរន្ដរ៍របស់ទ្រង់ អាចធ្វើឲ្យវាកើតមានសម្រាប់អ្នកម្នាក់ៗ ។ ព្រះវរបិតាសួគ៌ ស្ដាប់ឮ ហើយឆ្លើយការអធិស្ឋាននៃសេចក្ដីជំនឿរបស់អ្នក សុំការដឹកនាំ និង ជំនួយដើម្បីស៊ូទ្រាំនៅក្នុងការបម្រើអ្នកចំពោះទ្រង់ ។
ព្រះវិញ្ញាណបរិសុទ្ធ បញ្ជូនមកកាន់អ្នក និង អ្នកទាំងឡាយដែលអ្នកមើលថែ ។ អ្នកនឹងត្រូវបានពង្រឹង ហើយនឹងបំផុសគំនិត ឲ្យដឹងពីដែនកំណត់ និង ទំហំនៃលទ្ធភាពរបស់អ្នកដើម្បីបម្រើ ។ ព្រះវិញ្ញាណនឹងលួងលោមអ្នក ពេលអ្នកអាចនឹងងឿងឆ្ងល់ថា « តើខ្ញុំបានធ្វើគ្រប់គ្រាន់ហើយឬនៅ ? » នោះ ។
ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងគង់នៅជាមួយអ្នក ហើយថាផ្លូវអ្នក នឹងត្រូវបានរៀបចំ ហើយគូសបង្ហាញសម្រាប់អ្នក ដោយទ្រង់នៅក្នុងការបម្រើអ្នកចំពោះអ្នកទាំងឡាយ ដែលទ្រង់ស្រឡាញ់នៅក្នុងសេចក្ដីត្រូវការ និង ការសាកល្បងរបស់ពួកគេ ។ នៅក្នុងព្រះនាមដ៏ពិដិស្ឋនៃព្រះយេស៊ូវ គ្រីស្ទ អាម៉ែន ។
Show References
-
1 Lucy Mack Smith, នៅក្នុង Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ 2011), 25 ។
-
2 Brigham Young នៅក្នុងDaughters in My Kingdom, ទំព័រ 36 ។
-
3 Lucy Meserve Smith នៅក្នុង Daughters in My Kingdom, ទំព័រ 37 ។
-
4 Lucy Meserve Smith, នៅក្នុង Daughters in My Kingdom, ទំព័រ 37 ។
-
5 ម៉ាថាយ 25:40 គូសបញ្ជាក់បន្ថែម ។
-
6 ម៉ូសាយ 4:26 ។
-
7 ម៉ូសាយ 4:27 ។
កំណត់ចំណាំ
Official Web site of The Church of Jesus Christ of Latter-day Saints
© 2013 Intellectual Reserve, Inc. All Rights Reserved