សេចក្ដីជំនឿនឹងជួយយើងឲ្យឡើងតាមផ្លូវនៃដំណឹងល្អដោយសុវត្ថិភាព, យកឈ្នះលើរាល់ឧបសគ្គខាងសាច់ឈាម ហើយត្រឡប់ទៅកាន់វត្តមានដ៏មហាអស្ចារ្យនៃព្រះវរបិតាសួគ៌យើង ។
អស់ពេលមិនយូរប៉ុន្មានកន្លងទៅ ពួកយើងបីបួននាក់ នៅក្នុងគ្រួសារ ណាស បានឡើងទៅដល់កំពូលភ្នំ ហូណា ពិឆុ ជាកំពូលដ៏ខ្ពស់មួយស្ថិតនៅក្បែរសំណង់បែកបាក់នៃទីក្រុង ម៉ាឆុ ពិឆុ របស់ប្រជាជន អ៊ិនខេន ពីបុរាណនៅលើជួរភ្នំនៃប្រទេស ពេរូ ។ វាគឺជាការឡើងចំណោតដ៏ចោតខ្លាំងមួយដោយមានទិដ្ឋភាពដ៏អស្ចារ្យ និង ការអាចធ្លាក់ចុះដោយងាយ។ ជាការគួរឲ្យក្រៀមក្រំ មានអ្នកឡើងភ្នំខ្លះបានស្លាប់ដោយសារការធ្លាក់ចេញពីផ្លូវដ៏ចង្អៀត និង ចោតនោះ ។ ដើម្បីចៀសវាងពីសោកនាដកម្មបែបនោះ គេបានដាក់ខ្សែកាបដើម្បីការពារ ភ្ជាប់នឹងថ្មដ៏រឹងមាំប្របតាមភ្នំ ហូណា ពិឆុ ។ យើងបានកាន់តាមខ្សែកាបទាំងនោះ នៅពេលយើងឡើង ហើយវាអាចជួយយើងឲ្យទៅដល់កំពូលភ្នំដោយសុវត្ថិភាព ទិដ្ឋភាពនៅទីនោះគឺ អស្ចារ្យខ្លាំងណាស់ !
ដូចជាផ្លូវទៅកាន់ភ្នំ ហូណា ពិឆុ ដែរ ដំណើរជីវិតរមែងស្លាប់របស់យើងគឺជាចំណោតដ៏ចោត និង ពិបាកមួយ ជាផ្លូវមួយដែលត្រូវការជំនួយពីព្រះវរបិតាសួគ៌របស់យើងដើម្បីបានដើរដល់ទីបញ្ចប់ដោយជោគជ័យ ។ ដោយហេតុផលនោះហើយ ទើបទ្រង់បានស្ថាបនានូវគោលការណ៍ និង ពិធីការបរិសុទ្ធទាំងឡាយនៃដំណឹងល្អ ដើម្បីនាំយើងទៅកាន់ព្រះអង្គសង្រ្គោះ និង អំណាចដ៏សង្គ្រោះរបស់ទ្រង់ ។1 គោលការណ៍ទីមួយនៃគោលការណ៍ទាំងនោះគឺជា សេចក្ដីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ 2 គឺដូចជាខ្សែកាបលើភ្នំ ហូណា ពិឆុ អញ្ចឹង៖ ប្រសិនបើវាមាំ ហើយបានភ្ជាប់យ៉ាងណែនទៅនឹង « សិលានៃព្រះដ៏ប្រោសលោះរបស់យើង » 3សេចក្ដីជំនឿនឹងជួយយើងឲ្យឡើងតាមផ្លូវនៃដំណឹងល្អដោយសុវត្ថិភាព, យកឈ្នះលើរាល់ឧបសគ្គខាងសាច់ឈាម4 ហើយត្រឡប់ទៅកាន់វត្តមានដ៏មហាអស្ចារ្យនៃព្រះវរបិតាសួគ៌យើង ។ ការណ៍ទាំងអស់ត្រូវបានបំពេញ ដោយសារសេចក្ដីជំនឿ ។5
សេចក្ដីជំនឿ គឺជាគោលការណ៍មួយនៃសកម្មភាព និង អំណាច ។6 សេចក្ដីជំនឿ « គឺពុំមែនជាដំរិះដ៏ឥតខ្ចោះនូវអ្វីៗទាំងឡាយនោះទេ ហេតុដូច្នេះហើយ បើសិនជា [ យើង ] មានសេចក្ដីជំនឿ នោះ [ យើង ] សង្ឃឹមទៅលើអ្វីៗដែលមើលមិនឃើញ ហើយដែលពិត » ។7 វាគឺជាការធានាមួយ8 ពីព្រះវិញ្ញាណ ទទួលបានតាមរយៈការរៀនសូត្ររបស់យើង ដែលនាំយើងឲ្យធ្វើសកម្មភាព9 ឲ្យធ្វើតាមគំរូនៃព្រះអង្គសង្គ្រោះ និង កាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ប្រកបដោយការអធិស្ឋាន ទោះបីជាក្នុងពេលដ៏ពលិកម្ម និង ឧបសគ្គក្ដី ។10 សេចក្ដីជំនឿ នាំយើងឲ្យមាននូវអំណាចនៃព្រះអម្ចាស់ ដែល -- ក្នុងចំណោមរឿងផ្សេងៗ -- វាត្រូវបានសម្ដែងដោយសេចក្ដីសង្ឃឹមមួយថាការណ៍ល្អនឹងមក11 ; អព្ភូតហេតុទាំងឡាយដែលបញ្ជាក់ពីសេចក្ដីជំនឿ12; និង ការការពារដ៏ទេវភាពក្នុងពេលមានបញ្ហាខាងវិញ្ញាណ និង ខាងសាច់ឈាម ។13
ជីវិតរបស់ អាន រ៉ូលី ជាស្ដ្រីត្រួសត្រាយផ្លូវម្នាក់នៅជំនាន់មុននៃសាសនាចក្រ បង្ហាញពីរបៀបដែលការអនុវត្តសេចក្ដីជំនឿ ជះឥទ្ធិពលដល់ជីវិតរបស់យើងសម្រាប់ការណ៍ល្អ ។ ជាស្រ្ដីមេម៉ាយមកពីប្រទេសអង់គ្លេសម្នាក់ បងស្រី រ៉ូលី បានអនុវត្តសេចក្ដីជំនឿរបស់គាត់ដើម្បីជាការឆ្លើយតបទៅនឹងការហៅរបស់ព្យាការីឲ្យប្រមូលគ្នាទៅស៊ីយ៉ូន ។ គាត់គឺជាសមាជិកម្នាក់នៃក្រុមរទេះតូចៗ វីលី ដែលជួបប្រទះនឹងគំនរព្រិលយ៉ាងក្រាស់តាមផ្លូវនារដូវរងាក្នុងឆ្នាំ 1856 ។ ពួកគេបានទៅដល់ចំណុចមួយនៃការធ្វើដំណើរដែលកូនទាំងប្រាំពីរនាក់របស់គាត់ បានស្រេកឃ្លានយ៉ាងខ្លាំង ។ គាត់បានសរសេរថា ៖ « ខ្ញុំឈឺចាប់ពេលឃើញកូនៗរបស់ខ្ញុំគ្មានអាហារញ៉ាំ ។ ... យប់បានមកដល់ ហើយគ្មានអាហារសម្រាប់បាយល្ងាចទេ ។ ខ្ញុំបានសុំជំនួយពីព្រះ ដូចដែលខ្ញុំតែងតែធ្វើរាល់ដង ។ ខ្ញុំលុតជង្គង់ចុះ ដោយចងចាំពីនំសមុទ្ររឹងពីរដែល ... សល់ពីដំណើរសមុទ្រមក ។ វាមិនសូវធំទេ ហើយរឹងណាស់ដែលមិនអាចកាច់បាន ។ ពិតណាស់ វាមិនល្មមសម្រាប់មនុស្ស 8 នាក់ញ៉ាំនោះទេ ប៉ុន្ដែនំប៉័ង 5 ដុំ និង ត្រី 2 ក៏មិនគ្រប់សម្រាប់មនុស្ស 5000 នាក់បរិភោគដែរ តែតាមរយៈអព្ភូតហេតុមួយ ព្រះយេស៊ូវបានធ្វើឲ្យវាគ្រប់ល្មម ។ ដូច្នេះ ដោយមានជំនួយពីព្រះ នោះគ្មានការអ្វីដែលពុំអាចធ្វើបាននោះឡើយ ។ ខ្ញុំបានរកឃើញនំ ហើយដាក់វាលើឆ្នាំងធំមួយ ហើយគ្របវាដាក់ទឹក ហើយសុំព្រះឲ្យប្រទានពរ ។ បន្ទាប់មក ខ្ញុំគ្របឆ្នាំង ហើយដាក់វាលើភ្លើង ។ ពេលខ្ញុំបើកគម្របបន្ដិចក្រោយមក ខ្ញុំឃើញឆ្នាំងនោះពេញដោយអាហារ ។ ខ្ញុំបានលុតជង្គង់ចុះជាមួយនឹងគ្រួសារខ្ញុំ ហើយអរព្រះគុណព្រះសម្រាប់ការល្អរបស់ទ្រង់ ។ យប់នោះ គ្រួសាររបស់ខ្ញុំមានអាហារគ្រប់គ្រាន់ញ៉ាំ » ។14
អាន រ៉ូលី បានរស់នៅតាមដំណឹងល្អដោយការពលិកម្មផ្ទាល់ខ្លួនយ៉ាងធំ ។ គាត់បានត្រូវការជំនួយ ហើយបានសុំជំនួយនោះនៅក្នុងការអធិស្ឋាន ។ ដោយសារតែសេចក្ដីជំនឿរបស់គាត់ គាត់ពោរពេញដោយក្ដីសង្ឃឹម ហើយបានផ្ដល់អាហារយ៉ាងអព្ភូតហេតុដល់គ្រួសាររបស់គាត់ ។ ព្រះអម្ចាស់ក៏បានប្រទានពរដល់គាត់ ឲ្យមានសមត្ថភាពដ៏សំខាន់អស់កល្បជានិច្ចដើម្បី « តស៊ូដោយសេចក្ដីជំនឿដល់ទីបញ្ចប់ » ដែរ ។115 ថ្វីបើអនាគតមិនច្បាស់លាស់ក៏ដោយ ក៏គាត់មិនបានទាមទារចង់ដឹងពីរបៀបដែលគាត់ត្រូវចិញ្ចឹមកូនៗរបស់គាត់នៅថ្ងៃស្អែកឡើយ ផ្ទុយមកវិញ គាត់ « [ បាន ] រង់ចាំ ព្រះអម្ចាស់ » ដោយអត់ធ្មត់16 ហើយបន្ដទៅមុខដោយក្ដីសង្ឃឹម -- ដូចជាទំនុកតម្កើងដ៏ល្អនេះបង្ហាញថា ៖
យើងផងដែរ ក៏អាចអនុវត្តសេចក្ដីជំនឿបែបនេះនៅក្នុងព្រះអម្ចាស់បាន ដោយការជឿ និង ទុកចិត្តថាព្រះដ៏សប្បុរស និង ឥតផ្លាស់ប្ដូររបស់យើង18 នឹងប្រទានពរដល់យើងដោយអំណាចដ៏អព្ភូតហេតុរបស់ទ្រង់ដែលសមរម្យនឹងកាលៈទេសៈរបស់យើង ស្របតាមពេលវេលារបស់ទ្រង់ ។ នៅពេលយើងធ្វើដូច្នោះ យើងក៏នឹងឃើញនូវឥទ្ធិពលរបស់ព្រះសម្ដែងឡើងនៅក្នុងជីវិតរបស់យើងដែរ ។
ព្រះអម្ចាស់បញ្ជាដល់យើងឲ្យយក « សេចក្ដីជំនឿទុកជាខែល ដែលអ្នករាល់គ្នានឹងអាចរំលត់អស់ទាំងព្រួញឆេះរបស់ពួកទុច្ចរិត ដោយសារខែលនោះបាន » ។19 សាតាំងនឹងប្រើនូវរឿងទាំងនោះដូចជា ការសង្ស័យ ការភ័យខ្លាច ឬ អំពើបាបដើម្បីល្បួងយើងឲ្យលែងចោលនូវសេចក្ដីជំនឿ ហើយបាត់បង់នូវការការពារដែលសេចក្ដីជំនឿផ្ដល់ឲ្យ ។ សូមយើងពិនិត្យដោយសង្ខេបនូវឧបសគ្គចំពោះសេចក្ដីជំនឿទាំងនេះមួយម្តងៗ ដើម្បីយើងអាចស្គាល់ និង មិនស្តាប់តាមការល្បួងរបស់បច្ចាមិត្តនោះឡើយ ។20
ទីមួយ ការមិនជឿលើព្រះអម្ចាស់ ឬ ដំណឹងល្អរបស់ទ្រង់ នឹងធ្វើឲ្យយើងរឹងទទឹងនឹងព្រះវិញ្ញាណនៃព្រះ ។21 ចម្លើយរបស់ព្រះអម្ចាស់ចំពោះការសង្ស័យ គឺសាមញ្ញ ។ ដូចដែលសេ្ដចបេនយ៉ាមីនបានថ្លែងថា « សូមជឿដល់ព្រះចុះ សូមជឿថា ទ្រង់មានព្រះជន្មរស់នៅ ហើយថាទ្រង់បានបង្កើតវត្ថុសព្វសារពើ ទាំងនៅលើស្ថានសួគ៌ និង នៅលើផែនដីផង សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា និង គ្រប់ព្រះចេស្ដាទាំងនៅលើស្ថានសួគ៌ និង នៅលើផែនដីផង សូមជឿថា មនុស្សពុំយល់នូវអ្វីទាំងអស់ ដែលព្រះទ្រង់អាចយល់បាននោះឡើយ » ។22
ប្រសិនបើអ្នកឃើញថា សេចក្ដីជំនឿរបស់អ្នកយោល ដោយសារការឥតជំនឿ ឬ ការសង្ស័យ សូមចាំថា សូម្បីសាវកពីបុរាណទូលដល់ព្រះអម្ចាស់ថា « សូមទ្រង់ចម្រើនសេចក្ដីជំនឿដល់យើងខ្ញុំទៀតផង » ។23 សូមចាំថា សេចក្ដីជំនឿ និង ហេតុផល គឺជាដៃគូដ៏ចាំបាច់ សូមពិចារណាពីភាពស្រដៀងគ្នាខាងក្រោម ៖ សេចក្ដីជំនឿ និង ហេតុផល គឺដូចជាស្លាបយន្ដហោះពីរអញ្ចឹង ។ ស្លាបទាំងពីរសំខាន់ដើម្បីធ្វើឲ្យការហោះហើរអាចធ្វើទៅបាន ។ ចេញពីគំនិតរបស់អ្នក ប្រសិនបើហេតុផលហាក់ដូចជាផ្ទុយនឹងសេចក្ដីជំនឿ សូមឈប់បន្តិច ហើយសូមចាំថា គំនិតរបស់យើងគឺពិតជាមានកម្រិត បើប្រៀបធៀបនឹងគំនិតរបស់ព្រះអម្ចាស់ ។24 សូមកុំបោះបង់សេចក្ដីជំនឿចោលទៀតឡើយ គឺដូចជាអ្នកបានផ្ដាច់ស្លាបមួយពីយន្ដហោះអំឡុងពេលហោះហើរដែរ ។ ផ្ទុយមកវិញ សូមថែរក្សាបំណែកនៃសេចក្ដីជំនឿ និង ឲ្យមានក្ដីសង្ឃឹមដែលវាផ្តល់ឲ្យ ក្លាយជាយុថ្កាមួយដល់ព្រលឹងរបស់អ្នក -- និង ចំពោះហេតុផលរបស់អ្នក ។25 ហេតុនេះហើយបានជាយើងត្រូវបានបញ្ជាឲ្យ « ស្វែងរកការរៀនសូត្រ ... ដោយសារការសិក្សា និង ដោយសារសេចក្ដីជំនឿផង » ។26 សូមចាំថា សេចក្ដីជំនឿនាំមុខ និង បង្កើតនូវអព្ភូតហេតុទាំងឡាយ សម្រាប់ពេលដែលយើងមិនអាចពន្យល់ដោយចំណេះដឹងដែលយើងបានទទួលតាមរយៈបទពិសោធន៍ផ្ទាល់របស់យើងនោះ ដូចជាឆ្នាំងធំមួយពេញដោយអាហារចេញពីនំតូចពីរដុំ ឬ ការតស៊ូដោយសេចក្ដីជំនឿតទល់នឹងឧបសគ្គទាំងឡាយដែរ ។27
ទីពីរ ការភ័យខ្លាច ដែលបណ្តាលមកពីការចុះខ្សោយនៃសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះ ។ សាវក ពេត្រុស បានសំឡឹងទៅព្រះអម្ចាស់នាយប់មានខ្យល់ព្យុះមួយ ហើយបានដើរលើទឹក -- រហូតដល់គាត់ក្រឡេកចេញពីកន្លែងដែលគាត់មើលហើយ « បានឃើញខ្យល់បក់ជាខ្លាំង [ នោះ ] គាត់មានចិត្តភ័យ » ហើយបន្ទាប់មកបានលិចទៅក្នុងសមុទ្រព្យុះនោះទៅ ។28 គាត់អាចបន្ដដើរ ប្រសិនបើគាត់មិនភ័យខ្លាចនោះ ! ជាជាងយើងផ្ដោតលើខ្យល់បក់ និង ភ័យខ្លាចចំពោះខ្យល់បក់ និង រលកដ៏ខ្លាំងនៅក្នុងជីវិតរបស់យើង ព្រះអម្ចាស់អញ្ជើញយើងឲ្យ « មើលមកឯយើង ដោយនូវគ្រប់ទាំងគំនិត ; ចូរកុំសង្ស័យ កុំខ្លាចឡើយ » ។29
ទីបី អំពើបាបបន្ថយវត្តមាននៃព្រះវិញ្ញាណនៅក្នុងជីវិតរបស់យើង ហើយដោយគ្មានព្រះវិញ្ញាណបរិសុទ្ធ យើងនឹងខ្វះកម្លាំងខាងវិញ្ញាណដើម្បីតោង និង អនុវត្តនូវសេចក្ដីជំនឿហើយ ។ វាល្អបំផុតដើម្បីអនុវត្តសេចក្ដីជំនឿរបស់យើងដើម្បី « កុំប៉ះពាល់ដល់អំណោយទានអាក្រក់ ឬ វត្ថុដែលពុំស្អាតឡើយ »30 ហើយដើម្បី « មានចិត្តព្យាយាមក្នុងការកាន់តាមគ្រប់អស់ទាំងព្រះបញ្ញត្តិចុះ ក្រែង ... សេចក្ដីជំនឿរបស់អ្នកវិនាសបាត់ ហើយក្រែងពួកខ្មាំងសត្រូវរបស់អ្នកមានជ័យជំនះមកលើអ្នក » ។31 ប្រសិនបើអំពើបាបបានបំផ្លាញជីវិតរបស់អ្នក ខ្ញុំសូមអញ្ជើញអ្នកឲ្យអនុវត្ត « សេចក្ដីជំនឿចំពោះការប្រែចិត្ត »32 ហើយព្រះអង្គសង្គ្រោះនឹងបន្សុទ្ធ និង ព្យាបាលជីវិតរបស់អ្នក តាមរយៈដង្វាយធួន ។
បងប្អូនប្រុសស្រី ស្របតាមសេចក្ដីជំនឿរបស់យើង ព្រះអម្ចាស់នឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ ហើយធ្វើការជាមួយយើងដើម្បីយកឈ្នះរាល់ឧបសគ្គ ។33 ទ្រង់ធ្វើដូច្នេះសម្រាប់ អាន រ៉ូលី ហើយបានធ្វើដូច្នេះសម្រាប់រាស្ដ្ររបស់ទ្រង់ក្នុងជាតិសាសន៍ទាំងអស់ និង គ្រប់ជំនាន់ និង សម័យទាំងអស់ ។ ដោយសារទ្រង់គឺជា « ព្រះនៃអព្ភូតហេតុ » និង « ពុំផ្លាស់ប្ដូរ » នោះទ្រង់នឹងប្រទានពរដល់យើងម្នាក់ៗឲ្យមានក្ដីសង្ឃឹម ការការពារ និង អំណាចស្របតាមសេចក្ដីជំនឿរបស់យើង លើទ្រង់ផងដែរ ។34 សេចក្ដីជំនឿដ៏ខ្ជាប់ខ្ជួនទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទនឹង -- ដូចជាខ្សែកាបនៅលើផ្លូវឡើងទៅភ្នំ ហូណា ពិឆុ ដែរ — ចាក់ឬសអ្នក និង អ្នកជាទីស្រឡាញ់របស់អ្នកទៅនឹងសិលានៃព្រះដ៏ប្រោសលោះរបស់យើង » 35និង អំណាចសង្គ្រោះដ៏គ្មានគូប្រៀបរបស់ទ្រង់ ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា « អនាគតគឺមានសង្ឃឹមដូចជាសេចក្ដីជំនឿរបស់អ្នកដែរ » ។36 ខ្ញុំសូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដ៏មានក្ដីសង្ឃឹម និង វិសេសបំផុតនោះ ហើយអញ្ជើញយើងម្នាក់ៗឲ្យបន្ដទៅមុខយ៉ាងខ្ជាប់ខ្ជួនដោយសេចក្ដីជំនឿលើព្រះអម្ចាស់ « គ្មានអ្វីដែលផាត់ដោយខ្យល់ឡើយ » ។37 ខ្ញុំដឹងថា ព្រះអង្គសង្គ្រោះទ្រង់មានព្រះជន្មរស់ ទ្រង់ជា « មេផ្ដើម ហើយជាមេសម្រេចនូវសេចក្ដីជំនឿ [ របស់យើង ] »38 ហើយ « ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់ » ។39 ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នេះនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។
Show References
-
1. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា 84:19–21 ។
-
2. សូមមើល មាត្រានៃសេចក្ដីជំនឿ 1:4 ។
-
3. ហេលេមិន 5:12 ។
-
4. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា 76:53 ។
-
5. សូមមើល អេធើរ 12:3 ។
-
6. សូមមើល Lectures on Faith ( ឆ្នាំ 1985 ) ទំព័រ 3 ; សូមមើលផងដែរ យ៉ាកុប 4:6; អេធើរ 12:7–22 ; ហេព្រើរ 11:4–40 ។
-
7. អាលម៉ា 32:21 ។
-
8. សូមមើល Joseph Smith Translation, ហេព្រើរ 11:1 ( នៅក្នុង ហេព្រើរ 11:1, លេខយោង ខ) ។
-
9. សូមមើល នីហ្វៃទី 2 25:23; អាលម៉ា 34:15–17; អេធើរ 12:6 ; យ៉ាកុប 2:17–26 ។
-
10. សូមមើល អេធើរ 12:4–6; Lectures on Faith ទំព័រ 69 ។
-
11. សូមមើល មរ៉ូណៃ 7:40–42 ។
-
12. សូមមើល Bible Dictionary, « Faith » សូមមើលផងដែរ មរមន 9:8–21 ; មរ៉ូណៃ 7:33–37 ។
-
13. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា 27:17 ; អាលម៉ា 57:19–27; 58:10–13 ។
-
14. អាន រ៉ូលី នៅក្នុង Andrew D. Olsen, The Price We Paid: The Extraordinary Story of the Willie and Martin Handcart Pioneers ( ឆ្នាំ 2006 ) ទំព័រ 113 ។
-
16. អេសាយ 40:31 ។
-
17. « Lead, Kindly Light » Hymns ទំព័រ 97 ។
-
18. សូមមើល យ៉ាកុប 4:10; មរមន 9:9 ។
-
19. គោលលទ្ធិ និង សេចក្ដីសញ្ញា 27:17 ; សេចក្ដីបញ្ជាក់បន្ថែម ។
-
20. សូមមើល នីហ្វៃទី 1 8:33–34 ; អាលម៉ា 37:33; គោលលទ្ធិ និង សេចក្ដីសញ្ញា 20:22 ។
-
21. សូមមើល អាលម៉ា 32:28 ។
-
22. ម៉ូសាយ 4:9 ។
-
23. លូកា 17:5 ។
-
24. សូមមើល ម៉ូសាយ 4:9–10; សុភាសិត 3:5–7 ; អេសាយ 55:8–9 ។
-
25. សូមមើល អេធើរ 12:4 ។
-
26. គោលលទ្ធិ និង សេចក្ដីសញ្ញា 88:118 ; សេចក្ដីបញ្ជាក់បន្ថែម ។
-
27. សូមមើល មរ៉ូណៃ 7:33–38 ; អេធើរ 12:19 ។
-
28. សូមមើល ម៉ាថាយ 14:25–31 ។
-
30. មរ៉ូណៃ 10:30 ។
-
32. សូមមើល អាលម៉ា 34:15–17 ; សូមមើលផងដែរ អេធើរ 12:3។
-
33. សូមមើល អេធើរ 12:29; អាលម៉ា 7:27 ។
-
34. សូមមើល មរមន 9:18–21 ; សូមមើលផងដែរ មរ៉ូណៃ 7:33–38 ; អាលម៉ា 37:16–17 ។
-
35. ហេលេមិន 5:12 ។
-
36. ថូម៉ាស អេស. ម៉នសុន « ចូរសង្ឃឹមឡើង » លីអាហូណា
និង Ensign , ខែ ឧសភា ឆ្នាំ 2009 ទំព័រ 92 ។ -
37. សូមមើល យ៉ាកុប 1:6–8 ។
-
38. មរ៉ូណៃ 6:4 ; សូមមើលផងដែរ ហេព្រើរ 12:2 ។
-
39. ហេព្រើរ 11:6 ; សូមមើលផងដែរ អេធើរ 12:41 ។
កំណត់ចំណាំ
Official Web site of The Church of Jesus Christ of Latter-day Saints
© 2013 Intellectual Reserve, Inc. All Rights Reserved
