Skip to Content Skip to Navigation

ពួកយើងជាជំនាន់​ដ៏​អស្ចារ្យ​បំផុត

អែលឌើរ អិល ថម ភែរី
នៃក្រុមសាវកដប់ពីរនាក់


អែលឌើរ អិល ថម ភែរី,  “ពួកយើងជាជំនាន់​ដ៏​អស្ចារ្យ​បំផុត,”  Mar 2011

ការប្រជុំ ស៊ី.អ៊ី.អែស សម្រាប់មជ្ឈិមវ័យវ័យក្មេង ថ្ងៃទី 6 ខែមិនា ឆ្នាំ 2011 សាកលវិទ្យាព្រឹកហាំ យ៉ង

ពេល​ខ្ញុំ​ឈរ​នៅ​លើ​វេទិកា​ចំពោះ​មុខអ្នក ហើយ​មើល​ទៅ​អ្នក​រាល់​គ្នា​ដែល​ជា​​មជ្ឈឹមវ័យ​វ័យក្មេង​ដ៏ស្រស់​ស្អាត​​ ខ្ញុំ​​តែង​តែ​មាន​អារម្មណ៍​​អស្ចារ្យ ។ វា​កាន់​តែញាប់ញ័រ ពេល​ដឹង​ថា​មាន​អ្នករាល់​គ្នា​រាប់ពាន់​នាក់ បានប្រមូលផ្តុំគ្នា​នៅក្នុងក្រុមជំនុំ​នៅ​ទូទាំង​ពិភពលោក ។ 

អ្នករាល់គ្នាគឺជាអនាគតនៃសាសនាចក្រ

នៅក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​​កន្លង​ផុត​ទៅ​យ៉ាង​រហ័ស​ អ្នក​នឹងក្រឡេក​មើល​មក​គ្រានេះ​ក្នុង​ជីវិត​របស់​អ្នក គឺ​ជា​គ្រា​ដ៏​​រំភើប​ចិត្តក្រៃលែងមួយ ។ ខ្ញុំទុក​ចិត្ត​ និង​ ជឿជាក់​ដ៏​ធំទៅ​លើ​មជ្ឈឹម​វ័យ​វ័យ ក្មេង​នៃ​សាសនា ចក្រ ។ វិវរណៈដ៏​ច្បាស់​បំផុត​មួយ​​ ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ទទួល បាន​ផ្តល់​ដល់​​ខ្ញុំ​ នៅ​ពេល​ខ្ញុំ​រៀបចំ​ដើម្បី​ធ្វើ​ជា​អធិបតី​នៅ​តំបន់​អឺរ៉ុប​កណ្តាល ។

អំឡុងពេល​​យប់​មួយ​ ខ្ញុំ​គេង​មិន​លក់​ ខ្ញុំ​បាន​ទទួល​នូវ​អារម្មណ៍​មួយ ថា មជ្ឈឹម​វ័យ​វ័យក្មេងនៅលីវ​ គឺ​ជា​អនាគត​នៃ​សាសនាចក្រ នៅទ្វីប​អឺរ៉ុប ហើយ​ ខ្ញុំ​ចាំបាច់​ត្រូវ​ផ្តោត​យកចិត្ត​ទុកដាក់​ទៅលើ​ពួកគេ ។ វា​បាន​ក្លាយ​ទៅ​ជា​គ្រា​ដ៏​ជារង្វាន់​ធំ​បំផុត​នៃ​ការ​បម្រើ់​ដ៏​យូរ​អង្វែង​របស់​ខ្ញុំ ។ លទ្ធផល​ដ៏​ពេញ​ចិត្ត​មួយ​ចំនួន បាន​កើត​ឡើង ក្នុងអំឡុងពេលពីរបី​​ឆ្នាំ​កន្លង​ទៅ ។ យើង​បាន​ស្តាប់​ឮ​អំពី​គំនិត​ និង កង្វល់​របស់​អ្នក ។

យើង​ទាំង​អស់​គ្នា បាន​រៀន​អំពី​របៀប​ដើម្បី​ជួយ​អ្នក ដើម្បី​នាំ​មិត្ត​ភក្តិ​យ៉ាង​ច្រើន​ មក​ថ្វាយ​បង្គុំ​ជាមួយ​នឹង​អ្នក ។ ខ្ញុំ​បាន​ឃើញ​អំណាច​ខាង​វិញ្ញាណ​របស់​មជ្ឈិម​វ័យ​វ័យក្មេង​នៅក្នុង​សាសនា ចក្រ​នេះ​ជាញឹកញាប់ ។ ខ្ញុំ​ស្គាល់​សមត្ថភាព​របស់​អ្នក ។ ខ្ញុំ​បាន​ឃើញ​របៀប​ដែល​អ្នក​ពង្រឹង​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ នាំមិត្តភក្តិ​មក​កាន់​ចំណេះ​ដឹង​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ ដែល​បាន​ស្តារ​ឡើង​វិញ ។ 

អ្នករាល់គ្នា​នៅ​ក្មេង ។ ខ្ញុំ​ចាស់ហើយ ។ រវាង​អ្នក​ និង​ ខ្ញុំយើង​មាន​គំលាត​អាយុពីគ្នាជាច្រើនឆ្នាំ ។ កាលពី ខ្ញុំ​នៅ​អាយុ​ស្របាល​អ្នក ខ្ញុំ​ប្រើការគិតបញ្ចុះ ដើម្បី​គណនា​លេខ នៅក្នុង​ថ្នាក់​គណនេយ្យ​របស់​ខ្ញុំ ។ ខ្ញុំ​សូម​ឲ្យ​ឧទាហរណ៍​មួយដល់​អ្នកអំពីវា ។ ខ្ញុំ​និយាយ​ក្នុង​កម្រិត​ 140​ ពាក្យ​ក្នុង​មួយ​នាទី នៅពេលខ្ញុំនិយាយសុន្ទរកថា។ បើខ្ញុំគិតអំពីចំនួនពាក្យដែលខ្ញុំនិយាយ ដោយ​ការ​ចែក​ចំនួន​នោះ​ជាមួយ​នឹង​ពាក្យទាំង​អស់​ ​ដឹង​ថា​ការ​និយាយ​នឹង​មាន​រយៈពេលប៉ុន្មាន ។ ចំពោះ​ខ្ញុំ​ ការ​គិត​ដូច្នេះ​វា​លឿន​ជាង​ឧបករណ៍គណនា​សម័យ​ទំនើប ។ ប៉ុន្តែ​ដើម្បី​មានតំរិះទាន់​គំនិត​ដ៏​ឈ្លាសវៃ​ទំនើប​របស់​អ្នក ការគណនារបស់ខ្ញុំស្ទើរតែទាំងអស់​ខ្ញុំត្រូវរៀន​ដឹង​ឧបករណ៍ទំនើប​នៅជំនាន់​របស់​អ្នករាល់គ្នា ។

ដើម្បី​រក្សា​ដំរិះរបស់ខ្ញុំឲ្យទន្ទឹមនឹង​អ្នក នោះ​វាតម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជាច្រើន​ ដើម្បី​អាច​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើបបំផុត​បាន។ ខ្ញុំ​ត្រូវ​រៀនប្រើ​ comptometer ជា​កាតដែក 1401 និង កុំព្យូទ័រ​ស្តុកឌីស 360 ឌីស កុំព្យូទ័រ យួរដៃ palm pilot, ទូរស័ព្ទដៃ blackberry, iPod, iPhone ហើយឥឡូវខ្ញុំមាន iPad។ បន្ថែម ពីលើនោះ មាន Facebook, Twitter, blogs, និង YouTube ទាំងនោះ។ ចូរគិតទៅមើលថា​វាមានសភាព​ដូចម្តេច សម្រាប់​មនុស្ស ចាស់អាយុ 88 ឆ្នាំនោះ !

អ្នករាល់គ្នា​បាន​ដាក់​ការសាកល្បងយ៉ាងធំមួយ សម្រាប់​ជំនាន់​របស់​ខ្ញុំ ដើម្បីព្យាយាមចេះដឹងអោយទាន់​សម័យ​ដូចជា​អ្នករាល់គ្នា ។ ប៉ុន្តែ​យើង​​មានអត្ថប្រយោជន៍​មួយ លើ​អ្នក​រាល់​គ្នា ។ យើង​បាន​ដើរ​ឆ្លង​កាត់​រាល់​ការ​ផ្លាស់​ប្តូរ​ទាំង​អស់ ។ យើងបានកើនបទពិសោធន៍តាមរយៈចំណេះដឹងជា​មូលដ្ឋាន​គ្រឹះ​មួយ ចំនួន​ ដែល​នៅ​តែ​មាន​តម្លៃ​ដ៏​មហិមា​ ជា​គ្រឹះ​ដែល​ត្រូវ​សង់​នៅ​ពី​លើ ។ អ្នក​អាច​គ្រាន់​តែ​បាន​អាន​អំពី ​វា ប៉ុណ្ណោះ។ ខ្ញុំ​ចង់​និយាយ​អំពី​មូល​ដ្ឋាន​គ្រឹះ​មួយចំនួន​​នោះ ដែល​ត្រូវ​តែ​យកចិត្ត​ទុកដាក់ កុំ​គ្រវែងចោល​ឡើយ ។

ធ្វើឲ្យជំនាន់របស់អ្នកជាជំនាន់ដ៏អស្ចារ្យ

កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ អ្នកនិពន្ធ​ដ៏ល្បីឈ្មោះ​មួយរូប បាន​ពិពណ៌នា​អំពី​បុរសស្ត្រីមួយចំនួន នៅជំនាន់​របស់​ខ្ញុំ​ថា​ជា «ជំនាន់​ដ៏​អស្ចារ្យបំផុត» ។ អ្នកនិពន្ធ​ឈ្មោះ Tom Brokaw បានពន្យល់​ថា៖

« បុរសស្ត្រីទាំងនេះ បានធំឡើង​នៅក្នុង​វិបត្តិដ៏​មហិមា នៅក្នុងវិបត្តិសេដ្ឋកិច្ចសំកាំងនៅពី​លើដែនដី​ដូចជា​គ្រោះចង្រៃ​មួយ ។ ពួកគេ​… បាន​មើល​ឃើញ​ឪពុកម្តាយ​របស់​ពួកគេ​បាត់​បង់​អាជីវកម្ម ចំការ ការងារ និង សេចក្តីសង្ឃឹមរបស់ពួកគេ ។ ពួកគេ​បាន​រៀន​ទទួល​យក​អនាគត​ ដែល​បាន​កើត​ឡើងមួយថ្ងៃ​ម្តង ៗ ។ បន្ទាប់​មក សេដ្ឋកិច្ចបានត្រឡប់មកមានពន្លឺដូចដើមវិញ សង្គ្រាមបានផ្ទុះឡើងនៅទូទាំងទ្វីបអឺរ៉ុប និង ទ្វីបអាស៊ី។ …ជំនាន់នេះ ត្រូវបានដាស់តឿន​ឲ្យទៅបរិវេណក្បួន ហើយប្រាប់ឲ្យហ្វឹកហ្វឺនសម្រាប់ សង្គ្រាម ។ ពួកគេបានចាក​ចោលចំការ​របស់ពួកគេ … ការងាររបស់ពួកគេនៅលើវិថីដ៏ចំបង … ពួកគេ បានលះបង់កន្លែងរបស់ពួកគេ នៅក្នុងការប្រជុំ… និងនៅកន្លែងការងារនៅក្រុមហ៊ុនវ៉លស្ទ្រីត ពួកគេ បានឈប់រៀន ឬមិន បានបញ្ចប់ការសិក្សា ទៅកាន់ឯកសណ្ឋានដោយផ្ទាល់ ។ …

« ពួកគេបានប្រឈមមុខនឹងរឿងដ៏ប្លែក និងចូលប្រលូកក្នុងមហា សង្គ្រាមក្រោយគេប៉ុន្តែ ពួកគេមិនតវ៉ា ឡើយ ។ ជួនកាលនៅក្នុងជីវិតរបស់ពួកគេ នៅពេលថ្ងៃ និងពេលយប់របស់ ពួកគេ​ ត្រូវបានបំពេញទៅ ដោយការផ្សងព្រេងនិរទោស សេចក្តីស្រឡាញ់ និងមេរៀន អំពី ការងារដើម្បីរស់នៅក្នុងពិភពលោក ជាញឹកញាប់ ពួកគេប្រយុទ្ធយ៉ាង​ស្វិតស្វាញ នៅក្នុង ស្ថានភាពដ៏បុរាណបំផុត ។ … ដែលអាចធ្វើបាន។ ពួកគេស្ថិតនៅក្នុង​អាកាសជារៀងរាល់ថ្ងៃ នៅលើមេឃពោរពេញ ទៅដោយភាពតក់ស្លុត ហើយពួកគេ បានទៅ​កាន់សមុទ្រដ៏ គ្រោះថ្នាក់ ឆ្ងាយពីច្រាំងនៃទឹកដី កំណើតរបស់ពួកគេ ។ …

« នៅពេលបញ្ចប់សង្គ្រាម បុរសស្ត្រីដែលបានចូលរួមនៅក្នុងសង្គ្រាម… បានចូលរួមនៅក្នុង​ការប្រារព្ធ ពិធីដ៏ខ្លី ប្រកបដោយក្តីរីករាយ បន្ទាប់មកចាប់ផ្តើមកិច្ចការ ដើម្បីស្ថាននាជីវិតរស់នៅ​របស់ពួកគេសារជា ថ្មី និងពិភពលោកដែលពួកគេចង់បានវិញភ្លាម ។ ពួកគេមាន​បទពិសោធន៍​ច្រើនជាងអាយុរបស់ពួកគេ លត់ដំដោយអ្វីដែលពួកគេបានឆ្លងកាត់ បានលត់ដំ​ខ្លួន​​​  … ដោយការហ្វឹកហ្វឺន និងពលិកម្មរបស់ពួកគេ ។ ពួកគេបានរៀបការយ៉ាងច្រើន ហើយបានផ្តល់​កំណើតឲ្យជំនាន់ថ្មី …។ …ពួកគេនៅស្មោះត្រង់ចំពោះ តម្លៃ នៃការទទួលខុសត្រូវ កាតព្វកិច្ច កិត្តិយស និងសេចក្តីជំនឿផ្ទាល់ខ្លួនរបស់ពួកគេ» ។1

ពេលខ្ញុំនៅក្មេង យើងទន្ទឹងរង់ចាំរឿងដូចគ្នា ដែលអ្នកចង់បាននៅសព្វថ្ងៃនេះ ។ យើងបាន​ទន្ទឹង​​រង់ចាំ ភាពផ្អែមល្ហែម ការសិក្សា វិជ្ជាជីវៈ និងអាពាហ៍ពិពាហ៍ ។ ផ្ទុយទៅវិញ យើងត្រូវ បាន​ហៅឲ្យបម្រើ ហើយបញ្ជូនទៅកាន់ជ្រុងទាំងបួន នៃផែនដី ដើម្បីចូលរួម ក្នុងសង្គ្រាម ដ៏អាក្រក់ ក្នុងការការពារសិទ្ធិ មូលដ្ឋានរបស់យើង ដើម្បីរីករាយនឹងសេរីភាពក្នុងការគិត សកម្មភាព ការប្រមូលផ្តុំ និងការគ្រប់គ្រង ដែលបានការពារដោយច្បាប់។ ការបម្រើរបស់ យើង មិនគ្រាន់តែសម្រាប់ខ្លួនយើងនោះទេ—គឺ សម្រាប់ការបរិច្ចាគរបស់យើងដល់ជំនាន់ ទាំងឡាយ ដែលនឹងមកតាមក្រោយយើង ។ យើងបានឆ្ពោះ ទៅមុខដោយស្មគ្រ័ចិត្ត ។ វាតម្រូវ អោយមានចិត្តក្លាហានយ៉ាងខ្លាំង ។ 

ថ្វីបើ ខ្ញុំមិនបានអះអាងសម្រាប់ខ្លួនខ្ញុំនោះទេ ខ្ញុំគឺជាអ្នករស់នៅម្នាក់ពីជំនាន់ ដែល ត្រូវបាន ហៅថា «ជំនាន់ដ៏អស្ចារ្យបំផុត» ។ នៅពេលខ្ញុំមើលទៅអនាគតកាល—ហើយនៅពេលខ្ញុំមើលទៅ អនាគត របស់អ្នក—​ខ្ញុំអធិស្ឋានសុំឲ្យអ្នកបោះជំហានទៅមុខ ហើយទទួលយក ការទទួល ខុសត្រូវរបស់អ្នក ក្នុងការរក្សាកេរ្តិ៍ដំណែលដ៏ថ្លៃថ្នូរ​កាលពីអតីតកាល ។ ខ្ញុំអធិស្ឋានសុំឲ្យអ្នក នឹងត្រូវបានស្គាល់ នៅពេល អនាគតថា ជា «ជំនាន់ដ៏អស្ចារ្យបំផុត» ។

សង្គ្រាមរបស់អ្នក គឺពិត​ជាខុស គ្នាពីយើង។ ខ្ញុំបានដឹងជាមុន​យ៉ាងពេញលេញថា ឧបសគ្គរបស់អ្នក នឹងមានច្រើនជាង ពួក យើង ។ យើងបានស្គាល់សត្រូវ នៅក្នុងសមរភូមិរបស់យើង ។ ពួកគេ កំពុង តែវាយប្រហារ មក លើយើង ! សត្រូវសព្វថ្ងៃនេះគឺគួរឲ្យខ្លាចក្រៃលែង ។ វាមិន​មក​ប្រទល់មុខនឹងយើង​ នៅក្នុងសមរភូមិជានិច្ចនោះទេ ។ ផ្ទុយទៅវិញ វាលាក់ខ្លួននៅក្នុង​ឧបករណ៍ដែលមនុស្សស្គាល់ សើ្ទរតែ ទាំងអស់ ។ ផែនការរបស់វា​ គឺដើម្បីដាក់គំនិតអាក្រក់នៅទីនេះ​ ឬគំនិត​អាក្រក់​នៅទីនោះ ដើម្បីទាញយើង ចេញពី គុណធម៌ ដែលបានបង្រៀនយើងដោយ​ប្រវត្តិសាស្រ្ត​ដ៏រុង​រឿង​របស់យើង ។ ដោយ ផែនការដ៏វាងវៃរបស់ វា វាបានរៀបចំផ្លូវ ដើម្បី​ធ្វើឲ្យសេចក្តីជំនឿរបស់ពួកគ្រីស្ទានទន់ខ្សោយ ។ 

នៅយប់នេះ ខ្ញុំចង់និយាយទៅកាន់អ្នកអំពី កម្សោយគ្រឹះនៃសេចក្តីជំនឿរបស់ពួកគ្រីស្ទាន នៅទូទាំង ពិភពលោក ។ 

ពង្រឹងសេចក្តីជំនឿនៅលើព្រះសង្គ្រោះ

អ្នកមានតួនាទីជួយដល់កូនចៅរបស់ព្រះវរបិតាសួគ៌ របស់យើង ឲ្យត្រឡប់មកកាន់​សេចក្តី ជំនឿនៃពួក គ្រីស្ទានរបស់ពួកគេវិញ តាមរយៈការអភិវឌ្ឍន៍សេចក្តីជំនឿ ទៅលើព្រះអង្គ​សង្គ្រោះ និងផ្លូវរបស់ទ្រង់ ។ 

« Pope Benedict XVI បានទួញសោកចំពោះភាពទន់ខ្សោយរបស់ព្រះវិហារ នៅទ្វីបអឺរ៉ុប ប្រទេស អូស្ត្រាលី និង [សហរដ្ឋ ។ គាត់បានមានប្រសាសន៍ថា​៖] «គ្មានភស្តុតាងអំពីតម្រូវការដើម្បីមានព្រះ និងព្រះគ្រីស្ទ ទៀត ទេ ។ …ព្រះវិហារពីដើម មើលទៅដូចជាវាកំពុងតែជិត​ផុតរលត់ទៅហើយ» ។’»2

យើងបានងាកចេញពីការថ្វាយបង្គំតាមទំនៀមទំលាប់ ។ មនុស្សជាច្រើននិយាយថា វាជារឿង ខាង វិញ្ញាណច្រើនជាងរឿងសាសនា— បើសិនជាការបង្រៀន​ត្រូវនឹងរបៀបនឹងការរស់នៅរបស់​​ពួកគេ ពួកគេនឹងទទួលយក ហើយ​វានឹងក្លាយជាចំណែកមួយ នៃសេចក្តីជំនឿរបស់ពួក​គេ ។ បើសិនជាមិន ដូច្នោះ វាអភិវឌ្ឍជាសេចក្តីជំនឿ ដែលមនុស្សបង្កើតឡើងដោយផ្ទាល់ ។ សេចក្តីជំនឿ និងជីវភាពខាង វិញ្ញាណ ឥឡូវនេះ ត្រូវបានគិតថា​ជាអ្នកប្រើប្រាស់ផលិតផល ។ ទ្រព្យសម្បត្តិរបស់លោកីយត្រូវបាន​យក​មកជំនួសព្រះ ។ សម្លេងរបស់យើង ត្រូវតែបន្លឺឡើង ផ្ទុយនឹងនិន្នាការដ៏គ្រោះថ្នាក់ទាំងនោះ ដែល ត្រូវបានរចនាឡើង ដើម្បីបំផ្លាញ​សេចក្តីជំនឿ របស់មនុស្ស ។ 

ព្រះគម្ពីរមរមន ព្រមានម្តងហើយម្តងទៀត អំពី​ការ​ដាក់របស់របរដែលពុំនៅស្ថិតស្ថេរជំនួស ការទុកចិត្ត ទៅលើព្រះ ។ មានការពិពណ៌នាអំពីគ្រាមួយ ដែល​ប្រជាជននីហ្វៃជាច្រើន បានងាកចេញពីសេចក្តី ជំនឿរបស់ពួកគេ ព្រះគម្ពីរមរមន បានថ្លែងថា «ពួកគេ​បានទៅជាឆ្មើងឆ្មៃទៅវិញ ដោយលើកខ្លួនឡើង ក្នុងចិត្តរបស់គេ ដោយព្រោះទ្រព្យដ៏ច្រើន​លើសលប់របស់គេ ហេតុដូច្នេះហើយ ពួកគេបានទៅជាអ្នក មាន នៅចំពោះភ្នែករបស់គេផ្ទាល់ ហើយពុំស្តាប់បង្គាប់ តាមពាក្យ ពេចន៍របស់ [ពួកព្យាការី] ដើម្បីដើរ ដោយត្រង់នៅចំពោះ​ព្រះឡើយ » (អាលម៉ា 45:24) 

យុវមិត្តរបស់ខ្ញុំ នៅពេលអ្នកមើលឃើញភាពទន់ខ្សោយ នៃសេចក្តីជំនឿរបស់ពួកគ្រីស្ទាន នៅក្នុងសង្គម នោះសេចក្តី ជំនឿផ្ទាល់ខ្លួនរបស់អ្នក ត្រូវតែមានភាពកាន់តែរឹងមាំ និងពិត​ប្រាកដ ។ ហេលេមិន បានប្រកាស ថា៖ « ចូរចងចាំចុះ ចូរចងចាំចុះថា គឺ​នៅលើ​សិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជា ព្រះរាជ បុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន ដើម្បីកាលណាអារក្សបញ្ចេញខ្យល់ដ៏ ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញរបស់វានៅក្នុងខ្យល់គួច មែនហើយ កាលណាព្រិល និង ខ្យល់ព្យុះកំណាចទាំងអស់ របស់វា បោកបក់មកលើកូន នោះវា នឹងគ្មានអំណាចមកលើកូន ឡើយ ដើម្បីទាញកូនចុះទៅក្នុងជង្ហុក នៃសេចក្តីវេទនា និងទុក្ខលំបាក ដ៏មិនចេះចប់មិនចេះ ហើយ ពីព្រោះមកពីសិលាដែលកូនបានសង់ នៅលើនោះ ដែលជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយជាគ្រឹះ មួយ បើសិនណាមនុស្សសង់នៅលើនោះ នោះពួកគេ មិនអាចរលំបានឡើយ » (ហេលេមិន 5:12)

នីហ្វៃបានរំលឹកយើងថា៖ « យើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពី ព្រះគ្រីស្ទ យើងព្យាករអំពីព្រះគ្រីស្ទ ហើយយើងសរសេរ ស្របតាមពាក្យព្យាករណ៍ ទាំងឡាយរបស់ យើង ដើម្បីឲ្យកូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពណាមួយ ដើម្បីឲ្យ បានផ្តាច់បាបរបស់ពួកគេ [និង] ជីវិតដែលនៅក្នុងព្រះគ្រីស្ទ ។ …ព្រោះផ្លូវត្រឹមត្រូវ គឺជឿដល់ព្រះ គ្រីស្ទ» (នីហ្វៃទី– 2 25:26–28)។

តើយើងមានគ្រឹះដើម្បីគាំទ្រនូវការអះអាងដូច្នេះទេ?

និមិត្តរូបនៃពលិកម្មរបស់ព្រះគ្រីស្ទបានទ្រាំឋិតថេរពាសពេញសម័យទាំងអស់

កត្តាពិតដែលបានកត់ត្រាល្អបំផុត នៅក្នុងប្រវត្តិសាស្ត្រ គឺដំណើររឿងអំពីបេសកកម្ម របស់ ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង​នៅលើផែនដី ។ បេសកកម្មរបស់ទ្រង់ គឺត្រូវបាន ព្យាករចាប់តាំងពីប្រវត្តិ សាស្ត្រមនុស្សនៅលើផែនដី ។

ចូរយើងប្រើឧទាហរណ៍មួយ។  នៅក្នុងម៉ូសេជំពូកទី 5 យើងអានថា៖

« ហើយហេតុការណ៍ បានកើតឡើងថា បន្ទាប់ពីយើងជាព្រះអម្ចាស់ដ៏ជាព្រះ បានបណ្តេញគេ​ចេញទៅ នោះអ័ដាមបានចាប់ផ្តើមភ្ជួររាស់ដី ហើយមានអំណាចត្រួតត្រាលើគ្រប់​ទាំង​សត្វ​ស្រុកសត្វព្រៃ ហើយ បរិភោគអាហារ ដោយសារការបែកញើស ដូចដែលយើងជា​ព្រះអម្ចាស់ បានបញ្ជាដល់គាត់ ។ ហើយព្រមទាំងនាងអេវ៉ា ជាប្រពន្ធគាត់ ក៏បានធ្វើការជាមួយគាត់ដែរ ។ …

« ហើយអ័ដាម និងនាងអេវ៉ា ជាប្រពន្ធគាត់ បានអំពាវនាវដល់ព្រះនាមនៃព្រះអម្ចាស់ ហើយពួកគេបាន ឮសម្លេងនៃព្រះអម្ចាស់ ចេញពីផ្លូវ ឆ្ពោះទៅសួនច្បារអេដែន មានបន្ទូលមកពួកគេ ហើយពួកគេមើល មិនឃើញទ្រង់សោះ ត្បិតពួកគេត្រូវបានបិទចេញពីវត្តមានរបស់ទ្រង់ ។

«ហើយទ្រង់បានប្រទានដល់ពួកគេ នូវព្រះបញ្ញត្តិទាំងឡាយថា ពួកគេគប្បីថ្វាយបង្គំ ព្រះ អម្ចាស់ជាព្រះ របស់ពួកគេ ហើយគប្បីយកកូនសត្វច្បងនៃហ្វូងចៀមរបស់គេ មកថ្វាយជាយញ្ញ បូជាទាំងឡាយ របស់ ព្រះអម្ចាស់ ។ ហើយអ័ដាម​បានគោរពតាមព្រះបញ្ញត្តិទាំងឡាយ នៃព្រះ អម្ចាស់ ។ 

« ហើយជាច្រើនថ្ងៃកន្លងមក នោះមានទេវតាមួយពីព្រះអម្ចាស់បានលេចមកឲ្យអ័ដាមឃើញ ដោយសួរ ថា៖ ហេតុអ្វីបានជាអ្នកថ្វាយយញ្ញបូជាទាំងឡាយដល់ព្រះអម្ចាស់ ? ហើយអ័ដាមបានទូលតបទៅ លោកថា៖ ខ្ញុំមិនដឹងទេ លើកលែងតែព្រះអម្ចាស់ទ្រង់បញ្ជាខ្ញុំប៉ុណ្ណោះ ។

« ហើយខណៈនោះ ទេវតាប្រាប់ថា៖ ការណ៍នេះ គឺជានិមិត្តរូបអំពីការបូជានៃព្រះរាជបុត្រាបង្កើតតែមួយ នៃព្រះវរបិតា ដែលពោរពេញទៅដោយព្រះគុណ និង សេចក្តីពិត ។ 

« ហេតុដូច្នោះហើយ អ្នកនឹងត្រូវធ្វើអ្វី ៗ ទាំងអស់ ដែលអ្នកធ្វើដោយនូវព្រះនាម នៃព្រះរាជបុត្រា ហើយ អ្នកត្រូវប្រែចិត្ត ហើយអំពាវនាវដល់ព្រះ ដោយនូវព្រះនាមនៃព្រះរាជបុត្រាជារៀង ដរាបរហូតតទៅ » (ខទី1, 4--8) ។

ហេតុដូច្នេះ ពលិកម្មត្រូវបានបង្កើតឡើងនៅលើផែនដី ជាពិធីបរិសុទ្ធដំណឹងល្អមួយ ដើម្បីអនុវត្តនិងធ្វើ ឡើង ដោយសិទ្ធិអំណាចនៃបព្វជិតភាព ជាតួយ៉ាងអំពីការពលិកម្មនៃកូន មនុស្ស ដែលនឹងប្រទានជីវិត របស់ទ្រង់ សម្រាប់អំពើបាបនៃពិភពលោក ។

ទម្រង់នៃពិធីបរិសុទ្ធ តែងតែត្រូវបានរៀបចំដើម្បីធ្វើចំនុចជាក់លាក់ នៃការពលិកម្មរបស់ព្រះ អម្ចាស់ នៅពេលទ្រង់នឹងយាងមកនៅក្នុងកាលដ៏ខ្ពង់ខ្ពស់បំផុត ។ ឧទាហរណ៍ ការថ្វាយនៃបុណ្យរំលងត្រូវ បានរៀបចំឡើង ដើម្បីឲ្យកូនចៀមឈ្មោល នៃឆ្នាំដំបូង ដែលគ្មានស្លាកស្នាម ត្រូវបានជ្រើសរើស ធ្វើ ជាយញ្ញបូជា ។ លោហិតត្រូវបានបង្ហូរ ហើយមើលថែកុំឲ្យបាក់ឆ្អឹងអ្វីៗ ទាំងអស់ ជានិមិត្តរូបនៃការសុគត របស់ព្រះអង្គសង្គ្រោះ ។ 

វាគឺជារឿងអស្ចារ្យចំពោះខ្ញុំ ដែលការថ្វាយយញ្ញបូជានៅបន្តមាន គ្រប់សម័យកាល ចាប់តាំងពី អ័ដាម រហូតដល់ជំនាន់របស់ព្រះអង្គសង្គ្រោះ ។ ទោះជាមានការក្បត់សាសនា ជាច្រើនគ្រាក្តី ក៏មានសេចក្តី សង្ឃឹមថា ព្រះអម្ចាស់ នឹងធ្វើអោយធួនចំពោះអំពើបាបនៃមនុស្សលោក តាម រយៈ ព្រះរាជបុត្រាសំណប់ តែមួយគត់របស់ទ្រង់ ហើយសង្ឃឹមថា ព្រះលោហិតដង្វាយធួន របស់ទ្រង់ នឹងធ្វើឲ្យអមតភាពកើតមាន ស្ថិតនៅក្នុងចិត្តគំនិតរបស់ពួកគេយ៉ាងច្បាស់ ។

ជាទូទៅ ការថ្វាយយញ្ញបូជាត្រូវបានបញ្ចប់នៅពេលព្រះអង្គសង្គ្រោះ បានយាងមកលើ ផែនដី ។ សាក្រាម៉ង់ ត្រូវបានបង្កើតឡើងថ្មី ដើម្បីរំលឹកដល់អ្នកដើរតាមទ្រង់ ថាទ្រង់បានយាង មកលើផែនដី ហើយ បានធ្វើការបម្រើលើផែនដី ។ យើងអាននៅក្នុង លូកា 22:19–20

« រួចទ្រង់ក៏យកនំប៉័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយបន្ទូលថា នេះហើយជា រូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ ។

« ក្រោយដែលបានបរិភោគហើយ នោះទ្រង់យកពែងមកធ្វើបែបបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះ ជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ » ។

ជាថ្មីម្តងទៀត ខ្ញុំមានភាពអស្ចារ្យដែលការរំឮកនេះ ទោះជានៅក្នុងគ្រាដ៏ងងឹតនៃការក្បត់ សាសនា ត្រូវ បានអនុវត្តតាមទម្រង់ និងវិធីជាច្រើនប្រភេទ នៅគ្រប់ជំនាន់​រហូតមកដល់ការ ស្តារឡើងវិញនៃដំណឹង ល្អ នៅពេលអំណាចបព្វជិតភាព ត្រូវបានមានស្តារជាថ្មីនៅលើផែនដី ដើម្បីធ្វើពិធីបរិសុទ្ធដ៏សង្រ្គោះ ។

នៅគ្រប់គ្រានៃប្រវត្តិសាស្ត្រ ដែលបានកត់ត្រា យើងរកឃើញនូវការរំឮកយ៉ាងខ្ជាប់ខ្ជួន អំពី បេសកកម្មរបស់ព្រះអង្គសង្គ្រោះរបស់យើង ។ ទ្រង់បានយាងមកលើផែនដី ក្នុងនាមជា មនុស្សម្នាក់ ដែលមាន​សញ្ជាតិពីរ —មួយមកពីព្រះ ហើយមួយមកពីមនុស្ស ។ រួចហើយទ្រង់ អាច​ធ្វើ​ពលិកម្មដ៏ថ្លៃថ្នូមហិមារបស់ទ្រង់ សម្រាប់​យើងទាំងអស់​គ្នា តាមរយៈ​ដង្វាយធួន របស់ទ្រង់ ។ តើមានភស្តុតាងណាដែលមុតមាំជាង  ការសិក្សាអំពីគោលលទ្ធិ​នៅគ្រប់ជំនាន់ ថាទ្រង់គឺជា ព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃពិភពលោកដែរឬទេ? ទ្រង់បានប្រទានដំណឹងល្អរបស់ទ្រង់ ដើម្បី ដឹកនាំ និងណែនាំផ្លូវយើង អំឡុងពេល​ការឈប់ សម្រាក ខាងផែនដីរបស់យើង ។

បង្ហាញដល់លោកីយនូវភាពពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ

ប្រធាន ដេវីឌ អូ​ ម៉ាក់ឃេ បាននិយាយមកកាន់យើងថា៖

« ការទទួលខុសត្រូវក្នុងការបង្ហាញដល់ពិភពលោក ថាដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នឹងដោះស្រាយ បញ្ហា ដែលមនុស្សអះអាងថាមាន ។ …ខ្ញុំជឿ…ថារាល់ បញ្ហារបស់លោកិយ អាចនឹងត្រូវដោះស្រាយ តាម រយៈការគោរពប្រតិបត្តិ​ចំពោះគោលការណ៍ នៃដំណឹងល្អរបស់ព្រះយេស៊ូវ គ្រីស្ទ ។ …

«ដំណោះស្រាយចំពោះបញ្ហាដ៏ធំរបស់លោកិយ គឺមាននៅទីនេះ ក្នុងសាសនាចក្រ​នៃព្រះយេស៊ូវ គ្រីស្ទ ។ ការឧបត្ថម្ភដ៏ច្រើន ត្រូវបានធ្វើឡើង មិនគ្រាន់តែសម្រាប់សេចក្តីត្រូវការ​របស់បុគ្គលម្នាក់ ៗ ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏សម្រាប់​ជាតិសាសន៍ និងក្រុមនៃជាតិសាសន៍​ទាំងឡាយផងដែរ ។ …ខ្ញុំព្រម ទទួលស្គាល់ថា យើងហាក់ដូចជាក្អេងក្អាយដោយយកមកដាក់ ខ្លួន​យើងនូវ​ប្រាជ្ញា​ដ៏អស្ចារ្យ ប៉ុន្តែយើង មិនធ្វើដូច្នោះទេ ។ វាគ្រាន់តែជាការប្រើប្រាស់ផែនការ របស់ព្រះ ដើម្បីដោះស្រាយបញ្ហា​របស់​ពិភព លោកប៉ុណ្ណោះ ។ អ្នកដែលកាន់បព្វជិតភាព មានការទទួល ខុសត្រូវដ៏មហិមាជាង​ នៅសព្វថ្ងៃនេះ ក្នុងពេលនេះដែលអ្នករស់នៅក្នុងគ្រាដែល មានការឆ្នៃ ប្រឌិតខ្ពស់ ក្នុងប្រវត្តិសាស្ត្រ​ពិភពលោកនេះ ជាងដែលសាសនាចក្រធ្លាប់មាន ពីមុនមក ។ ខ្ញុំសូមនិយាយឡើង​វិញ ។  បើសិនជាយើងប្រកាស ថាកាន់តាមសេចក្តីពិត​ នោះវាគឺជាកាតព្វកិច្ច របស់ពួកបរិសុទ្ធ ថ្ងៃចុងក្រោយគ្រប់រូប ដើម្បីអនុវត្តតាម នៅពេលមនុស្សខាងលោកិយ ចូលមក ក្នុងការឆ្លើយតបចំពោះការហៅ ដើម្បីភ្លក់ផ្លែឈើ នោះពួកគេ នឹងឃើញថាវាមានរស់ជាតិល្អ» ។3

សារលិខិតដ៏មហិមា ដែលយើងមានសម្រាប់ពិភពលោក គឺថា ដំណឹងល្អរបស់ព្រះអម្ចាស់ និង ព្រះអង្គ សង្គ្រោះនៃយើង ត្រូវបានស្តារជាថ្មីឡើងវិញមកកាន់ផែនដី ។ សាសនាចក្ររបស់ទ្រង់ មាននៅលើផែន ដីសារជាថ្មីទៀត ព្រមជាមួយនឹងអំណាច និង សិរីល្អនៃបព្វជិតភាពដ៏បរិសុទ្ធ ។

ចំពោះអស់អ្នកទាំងឡាយ ដែលបានតែងតាំង គឺត្រូវបានផ្តល់អំណាច ដើម្បីធ្វើកិច្ចការជំនួសទ្រង់ ក្នុងនាមជា ភ្នាក់ងាររបស់ទ្រង់ ដើម្បីនាំគោលលទ្ធិ ពិធីបរិសុទ្ធ គោលការណ៍ និងអំណាច ដើម្បីចងទុកនៅលើផែនដី ក៏ដូចជានៅលើស្ថានសួគ៌ ។ នេះគឺជាសាសនាចក្ររបស់ព្រះអង្គ សង្គ្រោះ ។ ហើយទ្រង់ដឹកនាំកិច្ចការនៃ សាសនាចក្ររបស់ទ្រង់ តាមរយៈពួកព្យាការីជម្រើស របស់ទ្រង់ ។ ពួកព្យាការីបង្រៀនដំណឹងល្អដល់ អ្នកដទៃ ហើយថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវ គ្រីស្ទថាជាព្រះអង្គសង្គ្រោះ និង ព្រះប្រោសលោះរបស់ យើង ។ យុគសម័យនេះ គឺជាគ្រាកាន់ កាប់ត្រួត ត្រានៃពេលពេញកំណត់ ដែលត្រូវបាននិយាយដោយ ពួកព្យាការី ចាប់តាំងពីដំបូង មក ។ វាគឺជាគ្រានៃភាពពេញលេញ ដែលបានកត់ត្រាទុកថានឹងមកដល់ ដូចដែលបាន និយាយ ដោយពួកព្យាការីរបស់ព្រះអម្ចាស់ ហើយបានកត់ត្រានៅក្នុងព្រះគម្ពីរបរិសុទ្ធ ។ វាមិនមែន ជាសាសនាចក្រថ្មីទេ ប៉ុន្តែជាសាសនាចក្រដែលបានស្តារឡើងវិញមកកាន់ពិភពលោក នៅក្នុងយុគសម័យនេះ ។

អ្នករាល់គ្នាជាជំនាន់ ដែលព្រះអម្ចាស់ បានសង្គ្រោះសម្រាប់ថ្ងៃនេះ ។ អ្នកបានចេញមកពី ទឹកនៃពិធី បុណ្យជ្រមុជទឹក ជាមួយនឹងសេចក្តីសញ្ញា និងការសន្យាមួយ ចំពោះព្រះអម្ចាស់ របស់អ្នក ដើម្បីធ្វើជា តំណាងរបស់ទ្រង់ ក្នុងការជួយដល់មនុស្សឲ្យបោះបង់ផ្លូវខាងលោកិយ របស់ពួកគេ ហើយត្រឡប់មក រកពរជ័យទាំងឡាយ ដែលបានសន្យាសម្រាប់យើង បើសិនជា យើងនឹងធ្វើតាមទ្រង់ ហើយរស់នៅតាម ដំណឹងល្អរបស់ទ្រង់ ។ អ្នកអាចជួយដល់កូនចៅរបស់ ព្រះវរបិតាសួគ៌របស់អ្នក ឲ្យត្រឡប់មករកសេចក្តី ជំនឿជាពួកគ្រីស្ទានរបស់គេវិញ ហើយ អភិវឌ្ឍសេចក្តីជំនឿទៅលើទ្រង់ និងត្រឡប់ទៅផ្លូវរបស់ទ្រង់ ។

តើអ្នកអាចធ្វើអ្វីខ្លះ

អ្នកអាចសួរថា «តើខ្ញុំអាចធ្វើអ្វីខ្លះ ? » កាលពីប៉ុន្មានខែកន្លងទៅ ប្រធានស្តេករបស់យើង បាន និយាយនៅក្នុងការប្រជុំសាក្រាម៉ង់ ផ្តល់ជាយោបល់នូវរឿងបួនយ៉ាង ដើម្បីអោយយើងអាចអនុវត្តនឹង នាំអ្នកដទៃមកឯយើងវិញ ៖

ទីមួយ ការអធិស្ឋានជារៀងរាល់ថ្ងៃ ។ ខ្ញុំចូលចិត្តសេចក្តីថ្លែងនេះនៅក្នុង « ដរាបណាយើងរៀនអំពីទំនាក់​ទំនងពិត​ ដែលយើងឈរឆ្ពោះទៅរកព្រះ (ដូចជាព្រះគឺជាព្រះវរបិតា របស់យើង ហើយយើងគឺជាកូនចៅរបស់ទ្រង់) នោះការអធិស្ឋាន នឹងមានលក្ខណៈ ធម្មតាហើយ ដោយមិនចាំបាច់បង្ខំនៅក្នុងផ្នែករបស់យើង (  ម៉ាថាយ 7:7-11) ។ ការលំបាកជា ច្រើនអំពី ការអធិស្ឋាន កើតមកពីការភ្លេចអំពីទំនាក់ទំនងនេះ ។ ការអធិស្ឋានគឺ ជាទង្វើមួយ ដែលព្រះ ទ័យរបស់ព្រះវរបិតា និងឆន្ទៈរបស់កូន ត្រូវបានធ្វើការឆ្លើយឆ្លងគ្នាទៅវិញទៅមក ។ គោលបំណងនៃការអធិស្ឋាន គឺមិន មែនដើម្បីផ្លាស់ប្តូរព្រះទ័យរបស់ព្រះទេ ប៉ុន្តែ ដើម្បីទទួល បានពរជ័យរបស់យើង និងអ្នកដទៃដែល ព្រះមានព្រះទ័យនឹងប្រទានឲ្យរួចជាស្រេចហើយ នោះ ប៉ុន្តែនោះគឺជាការសុំពរជ័យដែលមាន លក្ខខណ្ឌរបស់យើងសម្រាប់ពួកគេ ។ ពរជ័យទាំងឡាយតម្រូវឲ្យ យើងមានការអនុវត្តន៍ ឬ ការខិតខំប្រឹងប្រែង ខ្លះ ៗ មុនពេលយើងទទួលបាន ។ ការអធិស្ឋាន គឺជាទម្រង់នៃការអនុវត្តន៍ ហើយវាគឺជាមធ្យោបាយ ដែលបានតាំងឡើង សម្រាប់ទទួលនូវពរ ជ័យដែលខ្ពស់បំផុតទាំងអស់ » ។4

ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា៖

« អស់អ្នកទាំងឡាយណា ដែលស្តាប់ឮពាក្យខ្ញុំ ដែលកំពុងតែពុះពារនឹងឧបសគ្គ និងបញ្ហាលំបាកទាំង តូចទាំងធំ ការអធិស្ឋានគឺជាអ្នកផ្តល់ នូវកម្លាំងខាងវិញ្ញាណ ។ …ការអធិស្ឋានគឺជាមធ្យោបាយ ដែល យើងទៅរកព្រះវរបិតា ដែល គង់នៅស្ថានសួគ៌របស់យើង ដែលស្រឡាញ់យើង ។ សូមទូលទៅកាន់ ទ្រង់នៅក្នុងការអធិស្ឋានហើយស្តាប់ចម្លើយ ។ អព្ភូតហេតុជាច្រើន កើតមានតាមរយៈការអធិស្ឋាន ។ …

«សូមចងចាំអធិស្ឋានជាញឹកញាប់ » ។ 5

សូមធ្វើការអធិស្ឋាន ជារៀងរាល់ថ្ងៃ រួចហើយជួយអ្នកដទៃឲ្យត្រឡប់មករក សេចក្តីជំនឿរបស់ជាពួក គ្រីស្ទាន តាមរយៈការលើកទឹកចិត្តឲ្យពួកគេអោយលត់ជង្គង់ហើយអធិស្ឋានដល់ព្រះ ។

ទីពីរ ការសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ ។ តើមានសាក្សីអំពីព្រះយេស៊ូវគ្រីស្ទណាខ្លាំងជាង ទីបន្ទាល់ ទាំងឡាយ​ដែលយើងរកឃើញមាននៅក្នុងព្រះគម្ពីរមរមនឬទេ ? ក្នុងចំណោមជំពូកចំនួន 239 មាន ជំពូកចំនួន 233 បានប្រាប់អំពីព្រះអង្គសង្គ្រោះ ។ តើវាអស្ចារ្យទេ?

ធ្វើយ៉ាងណាសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ។ រួចហើយជួយអ្នកដទៃឲ្យត្រឡប់ មករក សេចក្តីជំនឿ​ ជាពួកគ្រីស្ទានរបស់គេ តាមរយៈការលើកទឹកចិត្តឲ្យពួកគេសិក្សាព្រះគម្ពីរជារៀង រាល់ថ្ងៃ ។

ទីបី ភាពស័ក្តិសមចូលព្រះវិហារបរិសុទ្ធ ។ អ្នករាល់គ្នាមួយចំនួនបានទៅព្រះវិហារបរិសុទ្ធរួចហើយ ហើយអ្នកខ្លះទៀត មិនទាន់បានទៅទេ។ ។ វាជាការល្អ ដើម្បីយល់នូវអ្វីដែលតម្រូវឲ្យមាន ដើម្បីទទួល បានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ យើងបានយល់យ៉ាងច្បាស់អំពីដំណើរការ ដែលយើងទៅជួបនឹង ចៅក្រមនៃអ៊ីស្រាអែលរបស់យើង ហើយបញ្ជាក់ប្រាប់ពួកគេ អំពី ភាពស័ក្តិសម របស់យើង ក្នុងការកាន់ ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព រួចហើយរស់នៅ តាមបទដ្ឋានទាំងឡាយ ដែលតម្រូវ ឲ្យមានដើម្បីកាន់ប័ណ្ណនោះ ។ 

រស់នៅតាមរបៀបមួយ ដែលគំរូសុចរិតរបស់អ្នក នឹងបង្ហាញអំពីរបៀបដើម្បីរស់នៅដោយ ភាពស័ក្តិសម ក្នុងការទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធ ។

ទីបួន ការធ្វើការបម្រើជារៀងរាល់ថ្ងៃ ។ សូមចងចាំនូវពាក្យរបស់ស្តេចបេនយ៉ាមីន៖  «ហើយ មើលចុះ យើងសុំប្រាប់អ្នកនូវការណ៍ទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាអាចមានប្រាជ្ញា ដើម្បីឲ្យអ្នក រាល់គ្នា អាច បានដឹងថា កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់ គ្នាគ្រាន់តែនៅក្នុង ការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » (ម៉ូសាយ 2:17) ។ ព្រះអម្ចាស់ពិត ជាឆ្លើយតបការអធិស្ឋាន របស់យើង តាមរយៈការបម្រើដែលយើងផ្តល់ដល់អ្នកដទៃ ។

សូមធ្វើជាគំរូនៃការបម្រើដូចជាព្រះគ្រីស្ទ ហើយជួយអ្នកដទៃឲ្យត្រឡប់មករកសេចក្តីជំនឿ ជាពួក គ្រីស្ទានរបស់គេ តាមរយៈការលើកទឹកចិត្តឲ្យពួកគេចេញទៅបម្រើដល់បងប្អូនរបស់ពួកគេ ។

«ចូរទៅមុខ កងទ័ព្ធគ្រីស្ទានទាំងឡាយ»

កាលពីខ្ញុំនៅក្មេងដូចអ្នករាល់គ្នា ខ្ញុំមានបទពិសោធន៍មួយ ដែលបានជួយខ្ញុំឲ្យយល់​អំពី​​សារៈ សំខាន់នៃ ការបម្រើ ។ កាលពីដប់ឆ្នាំមុន ខ្ញុំបានប្រាប់អំពីបទពិសោធន៍នេះ នៅក្នុងវីដេអូ Special Witnesses of Christ ។ខ្ញុំចែករំលែកជាមួយអ្នករាល់គ្នាមើលម្តងទៀតយប់នេះ ៖

«​ នោះគឺជាបទពិសោធន៍មួយ នៅក្នុងជីវិតរបស់ខ្ញុំ ដែលបានរំលឹកខ្ញុំជាញឹកញាប់ អំពីលទ្ធផលដ៏រីករាយ មកពីការសួរសំណួរថា ‘តើព្រះអង្គសង្គ្រោះនឹងធ្វើអ្វី បើទ្រង់ស្ថិតនៅក្នុងស្ថានភាព នេះ ? ’

« ខ្ញុំស្ថិតនៅក្នុងកងទ័ពជើងទឹកក្រុមទីមួយ ដើម្បីទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីការចុះ​ហត្ថលេខាកិច្ចព្រម ព្រៀងសន្តិភាព បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ ពេលចូលទៅដល់​ទីក្រុងណាហ្គាសាគី ឃើញទីក្រុង ហិនហោចអស់ នោះគឺជាបទពិសោធន៍ដ៏សោកសៅ​បំផុត​ក្នុងជីវិតរបស់ខ្ញុំ ។ មួយផ្នែកធំនៃទីក្រុងត្រូវ បានបំផ្លាញស្ទើរតែទាំង​ស្រុង ។ សាក​សព​មួយ ចំនួនមិនទាន់បានបញ្ចុះនៅឡើយ ។ ក្នុងនាមជា ទាហានជំនាញ យើងបានរៀបចំ​ទីស្នាក់ការ ហើយចេញទៅធ្វើការ ។

«ស្ថានភាពនោះងងឹតអាប់អួរណាស់ ហើយពួកយើងមួយចំនួនចង់ធ្វើការ ឲ្យបានច្រើនជាងនោះ ។ យើង បានទៅកាន់បព្វជិតក្រុមរបស់យើង ហើយបានសុំការអនុញ្ញាត ដើម្បីជួយសង់ព្រះវិហារគ្រីស្ទានសារ ឡើងវិញ ។ ដោយសារការដាក់កំហិត របស់រដ្ឋាភិបាលតឹងរឹងអំឡុងពេលសង្គ្រាម នោះព្រះវិហារទាំង នេះស្ទើរតែឈប់ដំណើរការ ។ អគារមួយចំនួនរបស់ពួកគេ ត្រូវខូចខាតច្រើនក្រៃលែង ។ ក្រុមរបស់ យើង បានស្មគ្រ័ចិត្តដើម្បីជួសជុល ហើយបូកកំបោរ សាលា ប្រជុំទាំងនោះឡើងវិញ អំឡុងពេលទំនេរ ពីកាតព្វកិច្ចរបស់យើង ដើម្បីឲ្យមានអគារ នោះ សម្រាប់ធ្វើពិធីសម្រាប់ពួកគ្រីស្ទានម្តងទៀត ។

«ពួកយើងមិនចេះនិយាយភាសានោះទេ ។ អ្វីដែលយើងអាចធ្វើបានសម្រេច គឺកម្លាំងខាងរាងកាយក្នុង ការជួសជុលអគារ ។ យើងបានរកឃើញពួកគ្រូគង្វាល ដែលមិនបានធ្វើការបម្រើ អំឡុងពេលសង្គ្រាម ហើយ​បានលើកទឹកចិត្តដល់ពួកគេ ឲ្យ​ត្រឡប់ទៅកាន់ការបម្រើរបស់ ពួកគេវិញ ។ យើងមានបទ ពិសោធន៍ដ៏អស្ចារ្យ ជាមួយនឹងប្រជាជនទាំងនេះ នៅពេលពួកគេ បានទទួលបទពិសោធន៍សេរីភាព ដើម្បីអនុវត្តជំនឿពួកគ្រីស្ទានរបស់ពួកគេម្តងទៀត ។

«ព្រឹត្តការណ៍មួយ បានកើតឡើង នៅពេលយើងចាកចេញពីណាហ្គាសាគី ត្រឡប់មកផ្ទះវិញ ដែលខ្ញុំនៅ តែចងចាំជានិច្ច ។ នៅពេលយើងឡើងជិះរថភ្លើង ដែលនឹងនាំយើងមកកាន់កប៉ាល់ ដើម្បីត្រឡប់មកផ្ទះ វិញ ពួកយើងត្រូវបានពួកនាវិកដទៃទៀត ជាច្រើនចំអន់លេង ។ ពួកគេមាន មិត្តស្រីនៅជាមួយ មក និយាយលាពួកគេ ។ ពួកគេសើចចំអកដល់យើង ហើយនិយាយថា យើងមិនបានជួបនឹងរឿងសប្បាយ ៗ ពេលនៅក្នុងប្រទេសជប៉ុនទេ ។ យើងបានចំណាយ ពេល ឥតប្រយោជន៍ទៅធ្វើការ បូកកំបោរជញ្ជាំង ទៅវិញ ។ 

« ពេលពួកគេកំពុងតែចំអន់លេងកាន់តែខ្លាំង រថភ្លើងធ្វើដំណើរឡើង​ទួលទៅជិតនឹងស្ថានីយ៍រថភ្លើង នោះ ស្រាប់តែមានពួកគ្រីស្ទានជនជាតិជប៉ុនដ៏ល្អ ប្រហែលជា 200 នាក់ មកពីព្រះវិហារ ដែលពួកយើងបាន ជួសជុលឲ្យ ច្រៀងបទ ‘ចូរទៅមុខ កងទ័ព្ធគ្រីស្ទាន’ ឲ្យយើង ។ ពួកគេ បានចុះមក ហើយឲ្យអំណោយ ដល់ពួកយើង​យ៉ាងច្រើន ។ បន្ទាប់មកពួកគេឈរជាជួរតាមផ្លូវ រថភ្លើង ។ ហើយនៅពេលរថភ្លើងចេញ​ដំណើរទៅ យើងបានហុចដៃទៅប៉ះនឹងម្រាមដៃ​របស់ពួកគេ ។ យើងមិនអាចនិយាយ​បានសោះ ព្រោះ តែអួលដើមក ។​ប៉ុន្តែយើងមានអំណរគុណ ដែលយើងអាចជួយ​តាមរបៀបដ៏តូចមួយ នៅក្នុងការស្ថាប នាសាសនាគ្រីស្ទឲ្យជាតិសាសន៍ មួយឡើងវិញ បន្ទាប់ពីសង្គ្រាម » ។6

ក្រោកឈរឡើងចំពោះអារម្មណ៍ថ្មីនៃការប្តេជ្ញាចិត្ត

ខ្ញុំដឹងថា ព្រះ​មានព្រះជន្មរស់ ។ ខ្ញុំដឹងថា យើង​ទាំងអស់គ្នាគឺជាកូនចៅ​របស់ទ្រង់ ហើយ​ទ្រង់​ស្រឡាញ់​យើង ។ ខ្ញុំ​ដឹង​ថា​ទ្រង់​បានបញ្ជូន​ព្រះរាជបុត្រារបស់ទ្រង់ មកកាន់ពិភពលោក ដើម្បី​ធ្វើពលិកម្មដង្វាយ ធួនសម្រាប់មនុស្សលោកទាំងអស់ និង​អ្នកទាំងឡាយ​ដែល​ឱបក្រសោប​យក​ដំណឹងល្អ​របស់ទ្រង់ ហើយ ធ្វើតាមទ្រង់នឹង​រីករាយចំពោះជីវិតដ៏នៅ​អស់កល្បជានិច្ច គឺជា អំណោយដ៏មហិមាបំផុត​នូវគ្រប់​អំណោយ ទាន​ទាំងឡាយនៃព្រះ ។ ខ្ញុំដឹងថា ទ្រង់​បានដឹកនាំ ការស្តារឡើងវិញនៃដំណឹងល្អម្តងទៀត នៅលើផែន ដីនេះ តាមរយៈការបម្រើ​របស់ព្យាការី យ៉ូសែប ស្ម៊ីធ ។ ខ្ញុំដឹងថាសេចក្តីអំណរ និងសុភមង្គលយូរអង្វែង ដែលយើងនឹងរកឃើញនៅ ក្នុងបទពិសោធន៍ នៃជីវិតរមែងស្លាប់នេះ នឹងមកតែតាមរយៈការធ្វើតាមព្រះ អង្គសង្គ្រោះ គោរពតាមច្បាប់របស់ទ្រង់ និងរក្សាបទបញ្ញត្តិរបស់ទ្រង់តែប៉ុណ្ណោះ ។

យប់នេះ យុវមិត្តរបស់ខ្ញុំអើយ ខ្ញុំ​សូមសំណូមពរ​ដល់​អ្នក ឲ្យ​ងើបទៅរកអារម្មណ៍នៃ​ការតាំង​ចិត្ត​ថ្មីមួយ ។ ខ្ញុំ​សំណូមពរ​ដល់​អ្នក ឲ្យ​ប្រែ​ក្លាយ​ជា​ «ជំនាន់​ដ៏​អស្ចារ្យ​បំផុត» តាមរយៈ​ការ​ជួយ​ដល់​កូនចៅ​របស់​ព្រះ​វរបិតា​សួគ៌​របស់យើង​ ឲ្យ​ត្រឡប់​មកកាន់​សេចក្តីជំនឿ​ជាពួកគ្រីស្ទាន​របស់ពួកគេ និង​ មកកាន់​គ្រឹះ​ខាងសាសនា​ដ៏​រឹងមាំ ដែ​លចាំបាច់ ដើម្បី​រីករាយ​នឹងសេចក្តីសុខសាន្ត នៅក្នុងគំនិត និង សុភមង្គល ពិត នៅក្នុងគ្រានៃ​ការសាកល្បង​ក្នុងជីវិតរមែងស្លាប់នេះ ។

សូមឲ្យ​ព្រះអម្ចាស់ ប្រទាន​ពរ​ដល់​អ្នក​នូវ​ភាព​ក្លាហាន ភាពអង់អាច និងបំណងប្រាថ្នា ដើម្បី​ស្តារ សេចក្តីជំនឿ​ឡើងវិញ​ តាមរយៈ​ដំណឹងល្អ​នៃព្រះអម្ចាស់និងព្រះអង្គសង្រ្គោះរបស់យើង ។ ទ្រង់​មាន​ព្រះ​ជន្ម​រស់​នៅ! នេះគឺជាសាក្សីរបស់ខ្ញុំ​ចំពោះ​អ្នកនៅក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់​ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន​។

© 2010 ដោយ Intellectual Reserve, Inc.​។ រក្សាសិទ្ធិគ្រប់យ៉ាង។ អនុមតិជាភាសាអង់គ្លេស៖ ​6/10។ អនុមតិការបកប្រែ៖ ​6/10។ ការបកប្រែនៃ  We Were the Greatest Generation ។ Cambodian។ PD50029874 258

Notes

1. ថម ប្រូកូ The Greatest Generation ( ឆ្នាំ 1998), xix–xx។

2. Noelle Knox, «Religion Takes a Back Seat in Western Europe» USA Today ថ្ងៃទី 11 ខែ សីហា ឆ្នាំ 2005 http://www.usatoday.com/news/world/2005-08-10-europe-religion-cover_x.htm.។

3. ដាវីឌ អូ ម៉ាក់ឃេ Gospel Ideals ឆ្នាំ (1953) 5។

4. Bible Dictionary , “Prayer.”

5. ថូម៉ាស អេស ម៉នសុន នៅក្នុង in Conference Report ខែ មេសា ឆ្នាំ 2009 ទំព័រ 68–69 ឬ ខែ ឧសភា 2009 ទំព័រ 68–69 ។

6. អិល ថម ភែរី​ បានថតចម្លងចេញមកពី Special Witnesses of Christ (ឌី.វី.ឌី ឆ្នាំ 2003)។

^ Back to top