ជំពូកទី ៣
កូនប្រុសទាំងឡាយរបស់លីហៃ ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីទៅយកផ្ទាំងលង្ហិន — ឡាបាន់មិនព្រមប្រគល់ផ្ទាំងទាំងនោះឲ្យគេទេ — នីហ្វៃទូន្មាន ហើយលើកទឹកចិត្តបងប្រុសទាំងឡាយរបស់លោក — ឡាបាន់លួចយកទ្រព្យសម្បត្តិរបស់ពួកគេ ហើយថែមទាំងរក ប្រហារពួកគេទៀត — លេមិន និងលេមយួល វាយនីហ្វៃ និងសាំ ហើយត្រូវទេវតាស្ដីបន្ទោស។ ប្រមាណជាឆ្នាំ ៦០០–៥៩២ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បន្ទាប់ពីបានទូលជាមួយនឹងព្រះអម្ចាស់ហើយ ក៏ត្រឡប់មកត្រសាលឪពុកខ្ញុំវិញ។
២ហើយហេតុការណ៍បានកើតឡើងថា ឪពុកខ្ញុំបាននិយាយមកខ្ញុំថា ៖ មើលចុះ ឪពុកបានដេកយល់សប្ដិ ហើយក្នុងកសុបិននោះ ព្រះអម្ចាស់ទ្រង់បានបញ្ជាឲ្យកូនឯងជាមួយនឹងបងប្រុសទាំងឡាយ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
៣ត្បិតមើលចុះ ឡាបាន់មានបញ្ជីរបស់ពួកសាសន៍យូដា ព្រមទាំងកពង្សាវតាររបស់ពួកអយ្យកោឪពុក ដែលឆ្លាក់នៅលើផ្ទាំងលង្ហិនទាំងឡាយ។
៤ហេតុដូច្នោះហើយ ព្រះអម្ចាស់ទ្រង់បានបញ្ជាដល់ឪពុកថា កូន និងបងៗឯង ត្រូវត្រឡប់ទៅផ្ទះឡាបាន់ដើម្បីស្វែងរកបញ្ជីទាំងឡាយ ហើយនាំយកមកទីនេះ ក្នុងទីរហោស្ថានវិញ។
៥ហើយឥឡូវនេះ មើលចុះ បងៗរបស់កូនរអ៊ូរទាំថា ឪពុកបានតម្រូវឲ្យគេធ្វើការដ៏លំបាក ប៉ុន្តែមើលចុះ ឪពុកមិនបានតម្រូវគេទេ ប៉ុន្តែនេះជាព្រះបញ្ញត្តិនៃព្រះអម្ចាស់ទេតើ។
៦ហេតុដូច្នេះហើយ ចូរទៅចុះកូនប្រុសឪពុក កូននឹងបានប្រោសប្រណីពីព្រះអម្ចាស់ ពីព្រោះកូនកមិនបានរអ៊ូរទាំ។
៧ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បាននិយាយទៅឪពុកខ្ញុំថា ៖ ខ្ញុំកនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់ខបានបញ្ជា ត្បិតខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់មិនចេញបញ្ជាដល់កូនចៅមនុស្សណាឡើយ លើកលែងតែទ្រង់នឹងគរៀបចំផ្លូវ ដើម្បីឲ្យគេអាចសម្រេចនូវអ្វីៗ ដែលទ្រង់បានបញ្ជាដល់ពួកគេទុកជាមុនសិន។
៨ហើយហេតុការណ៍បានកើតឡើងថា នៅពេលឪពុកខ្ញុំបានឮពាក្យទាំងនេះហើយ នោះលោកមានសេចក្ដីត្រេកអរជាអនេក ត្បិតលោកបានដឹងថា ខ្ញុំបានទទួលព្រះពរពីព្រះអម្ចាស់។
៩ហើយខ្ញុំ នីហ្វៃ និងបងប្រុសទាំងឡាយរបស់ខ្ញុំ បានចេញដំណើរក្នុងទីរហោស្ថាន ព្រមទាំងមានត្រសាលយកទៅជាមួយផង ដើម្បីឡើងទៅឯដែនដីយេរូសាឡិម។
១០ហើយហេតុការណ៍បានកើតឡើងថា កាលយើងបានឡើងទៅដល់ដែនដីយេរូសាឡិមហើយ នោះខ្ញុំ និងបងប្រុសទាំងឡាយរបស់ខ្ញុំ បានពិគ្រោះគ្នាទៅវិញទៅមក។
១១ហើយយើងកបានចាប់ឆ្នោត រកនរណាម្នាក់ក្នុងចំណោមពួកយើង ដែលត្រូវចូលទៅផ្ទះឡាបាន់។ ហើយហេតុការណ៍បានកើតឡើងថា ឆ្នោតនោះធ្លាក់ទៅលើលេមិន ហើយលេមិនបានចូលទៅផ្ទះឡាបាន់ ហើយគាត់បាននិយាយជាមួយនឹងឡាបាន់ នៅពេលគាត់អង្គុយនៅក្នុងផ្ទះរបស់ឡាបាន់។
១២ហើយលេមិនស្នើសុំយកបញ្ជីទាំងប៉ុន្មាន ដែលបានឆ្លាក់នៅលើផ្ទាំងលង្ហិន ដែលមានកពង្សាវតារនៃឪពុកខ្ញុំពីឡាបាន់មក។
១៣ហើយមើលចុះ ហេតុការណ៍បានកើតឡើងថា ឡាបាន់កើតក្ដីខឹងខ្ញាល់ ហើយបណ្ដេញលេមិនចេញពីវត្តមានរបស់គាត់ ហើយមិនព្រមឲ្យលេមិន យកបញ្ជីទាំងឡាយឡើយ។ ហេតុដូច្នោះហើយ ឡាបាន់និយាយទៅកាន់លេមិនថា ៖ មើលចុះ ឯងនេះគឺជាចោរ អញនឹងសម្លាប់ឯងចោល។
១៤ប៉ុន្តែ លេមិនបានរត់គេចចេញពីវត្តមានរបស់គាត់ ហើយត្រឡប់មកប្រាប់យើង អំពីរឿងដែលឡាបាន់បានធ្វើ។ ហើយពួកយើងចាប់ផ្ដើមមានចិត្តទុក្ខព្រួយជាខ្លាំង ហើយបងប្រុសទាំងឡាយរបស់ខ្ញុំ ស្ទើរតែនឹងត្រឡប់ទៅរកឪពុកខ្ញុំនៅក្នុងទីរហោស្ថានវិញ។
១៥ប៉ុន្តែមើលចុះ ខ្ញុំបាននិយាយទៅគេថា ៖ ប្រាកដដូចជាព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់នៅ ហើយប្រាកដដូចជាយើងនៅមានជីវិត នោះយើងនឹងមិនចុះទៅរកឪពុកយើងនៅក្នុងទីរហោស្ថានឡើយ ទាល់តែយើងបានសម្រេចនូវកិច្ចការ ដែលព្រះអម្ចាស់ទ្រង់បានបញ្ជាយើងសិន។
១៦ហេតុដូច្នោះហើយ ចូរយើងមានចិត្តស្មោះត្រង់ ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ ហេតុដូច្នេះហើយ ចូរយើងចុះទៅឯដែនដីនៃកកេរ្តិ៍អាកររបស់ឪពុកយើង ត្បិតមើលចុះ លោកបានចោលមាសប្រាក់ ព្រមទាំងទ្រព្យសម្បត្តិគ្រប់មុខ។ ហើយដែលលោកបានធ្វើការទាំងអស់នេះ ក៏ដោយសារតែ ខព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ដែរ។
១៧ត្បិតលោកដឹងថា ក្រុងយេរូសាឡិម នឹងត្រូវកបំផ្លាញចោល មកពីអំពើទុច្ចរិតរបស់មនុស្ស។
១៨ត្បិតមើលចុះ ពួកគេកបានបដិសេធនូវពាក្យទាំងឡាយនៃពួកព្យាការី។ ហេតុដូច្នោះហើយ បើសិនជាឪពុកខ្ញុំសុខចិត្តអាស្រ័យនៅលើដែនដីនេះតទៅទៀត ក្រោយពីព្រះខបានបញ្ជាឲ្យរត់ចេញនោះ មើលចុះ លោកក៏នឹងត្រូវវិនាសដែរ។ ហេតុដូច្នោះហើយ ជាចាំបាច់ណាស់ ដែលលោកត្រូវតែរត់ចេញពីដែនដីនេះ។
១៩ហើយមើលចុះ នេះគឺជាប្រាជ្ញានៅក្នុងព្រះ ដែលយើងត្រូវតែយកកបញ្ជីទាំងនេះមកឲ្យបាន ដើម្បីឲ្យយើងអាចថែរក្សានូវភាសារបស់ពួកអយ្យកោយើង ទុកដល់កូនចៅរបស់យើងទាំងឡាយ។
២០ហើយក៏ដើម្បីឲ្យយើងអាចករក្សានូវពាក្យពេចន៍ទាំងឡាយ ដែលបានពោលដោយមាត់ នៃគ្រប់ទាំងពួកព្យាការីដ៏បរិសុទ្ធ ដែលព្រះវិញ្ញាណ និងព្រះចេស្ដានៃព្រះ បានប្រគល់ឲ្យពួកព្យាការី ចាប់តាំងពីកំណើតលោកិយ រហូតមកដល់បច្ចុប្បន្ននេះ។
២១ហើយហេតុការណ៍បានកើតឡើងថា តាមពាក្យបែបនេះហើយ ដែលខ្ញុំបានបញ្ចុះបញ្ចូលបងៗខ្ញុំ ដើម្បីឲ្យគេអាចមានចិត្តស្មោះត្រង់ ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ។
២២ហើយហេតុការណ៍បានកើតឡើងថា យើងក៏បានចុះទៅឯដែនដីនៃកេរ្តិ៍អាកររបស់យើង ហើយយើងបានទាំងប្រមូលកមាសរបស់យើង និងប្រាក់របស់យើង ហើយនិងវត្ថុដ៏មានតម្លៃរបស់យើង។
២៣ហើយបន្ទាប់ពីយើង បានប្រមូលវត្ថុទាំងនេះរួចស្រេចហើយ នោះយើងក៏បានឡើងទៅឯផ្ទះឡាបាន់ម្ដងទៀត។
២៤ហើយហេតុការណ៍បានកើតឡើងថា យើងបានចូលទៅជួបនឹងឡាបាន់ ហើយស្នើសុំឲ្យលោក ឲ្យបញ្ជីទាំងឡាយដែលបានឆ្លាក់នៅលើកផ្ទាំងលង្ហិនទាំងប៉ុន្មាននោះមកយើង ត្បិតយើងនឹងប្រគល់ឲ្យគាត់ទាំងមាសរបស់យើង និងប្រាក់របស់យើង ហើយព្រមទាំងវត្ថុដ៏មានតម្លៃៗទាំងអស់របស់យើង។
២៥ហើយហេតុការណ៍បានកើតឡើងថា នៅពេលដែលឡាបាន់ឃើញទ្រព្យរបស់យើង គឺជាទ្រព្យវិសេសហួសប្រមាណ ទើបលោកកើតក្ដីកលោភលន់ចង់បាន រហូតដល់បណ្ដេញយើងទៅក្រៅ ហើយបានប្រើឲ្យពួកបាវបម្រើរបស់គាត់ដេញតាមសម្លាប់យើងចោល ដើម្បីគាត់អាចបានទ្រព្យរបស់យើង។
២៦ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានរត់ភៀសខ្លួនពីបាវបម្រើឡាបាន់ ហើយពួកយើងត្រូវតែទម្លាក់ចោលទ្រព្យសម្បត្តិរបស់យើង ហើយទ្រព្យនោះក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃឡាបាន់។
២៧ហើយហេតុការណ៍បានកើតឡើងថា យើងបានរត់ចូលទៅក្នុងទីរហោស្ថាន ហើយពួកបាវបម្រើរបស់ឡាបាន់ដេញយើងមិនទាន់សោះ ហើយយើងបានពួននៅក្នុងរូងថ្មមួយ។
២៨ហើយហេតុការណ៍បានកើតឡើងថា លេមិនកើតក្ដីខឹងនឹងខ្ញុំ ហើយនឹងឪពុកខ្ញុំផង ឯលេមយួលក៏ដូច្នោះដែរ ត្បិតគាត់ជឿតាមពាក្យទាំងឡាយនៃលេមិន។ ហេតុដូច្នោះហើយ លេមិន និងលេមយួលបានពោលកពាក្យទ្រគោះជាច្រើនមកលើយើងដែលជាប្អូន ហើយគេថែម ទាំងយករំពាត់វាយយើងទៀត។
២៩ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេកំពុងតែវាយយើងនឹងរំពាត់ មើលចុះ ស្រាប់តែកទេវតានៃព្រះអម្ចាស់បានមកឈរនៅចំពោះមុខគេ ហើយទ្រង់មានបន្ទូលទៅគេថា ៖ ចុះហេតុអ្វីបានជាអ្នកវាយប្អូនអ្នកនឹងរំពាត់? អ្នកមិនដឹងទេឬអីថា ព្រះអម្ចាស់ទ្រង់បានរើសប្អូនអ្នកឲ្យធ្វើជាខអ្នកត្រួតត្រាលើរូបអ្នក ហើយការណ៍នេះ គឺមកពីអំពើទុច្ចរិតទាំងឡាយរបស់អ្នក? មើលចុះ ចូរអ្នករាល់គ្នាឡើងទៅឯក្រុងយេរូសាឡិមម្ដងទៀតចុះ ហើយព្រះអម្ចាស់ទ្រង់នឹងប្រគល់ឡាបាន់មកក្នុងកណ្ដាប់ដៃអ្នក។
៣០ហើយបន្ទាប់ពីកទេវតាមានបន្ទូលមកយើងរួចស្រេចហើយ នោះទ្រង់ក៏បានយាងចេញទៅ។
៣១ហើយបន្ទាប់ពីទេវតាបានយាងចេញទៅហើយ នោះលេមិន និងលេមយួលក៏ចាប់ផ្ដើមករអ៊ូរទាំទៀតថា ៖ តើព្រះអម្ចាស់ទ្រង់នឹងអាចប្រគល់ឡាបាន់ មកក្នុងកណ្ដាប់ដៃយើងយ៉ាងណាបាន? មើលចុះ គាត់នេះជាអ្នកខ្លាំងពូកែ គាត់អាចបញ្ជាមនុស្ស៥០នាក់បាន មែនហើយ គាត់អាចទាំងសម្លាប់មនុស្ស៥០នាក់បានទៀតផង ចុះហេតុអ្វីក៏នឹងសម្លាប់យើងមិនបាន?