ជំពូកទី ១៤
ព្រះយេស៊ូវបញ្ជាថា ៖ ចូរកុំថ្កោលទោសឡើយ ចូរសូមដល់ព្រះ ចូរប្រយ័ត្នដល់ពួកព្យាការីក្លែងក្លាយ — ទ្រង់សន្យាសេចក្ដីសង្គ្រោះដល់អស់អ្នកណា ដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា — ចូរប្រៀបធៀបនឹងគម្ពីរម៉ាថាយ ៧។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់មានព្រះបន្ទូលនូវពាក្យទាំងនោះហើយ នោះទ្រង់បែរឆ្ពោះទៅហ្វូងមនុស្សទៀត ហើយបានបើកព្រះឱសទៅកាន់ពួកគេទៀតថា ៖ ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា កុំឲ្យកថ្កោលទោស ឡើយ ដើម្បីកុំឲ្យអ្នកទទួលការថ្កោលទោស។
២កត្បិតដោយនូវការថ្កោលទោសណា ដែលអ្នករាល់គ្នាថ្កោលទោស នោះអ្នករាល់គ្នានឹងត្រូវថ្កោលទោសវិញយ៉ាងនោះដែរ ហើយដោយនូវរង្វាល់ណាដែលអ្នករាល់គ្នាវាល់ នោះនឹងត្រូវវាល់ឲ្យអ្នករាល់គ្នាវិញយ៉ាងនោះដែរ។
៣ហើយហេតុអ្វីបានជាអ្នកមើលឃើញកម្ទេច ដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹមដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ?
៤ឬធ្វើដូចម្ដេចឲ្យអ្នកនិយាយនឹងបងប្អូនថា ចូរឲ្យខ្ញុំយកកម្ទេចពីភ្នែកអ្នកចេញ — ប៉ុន្តែមើលចុះ មានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញ។
៥អ្នកមានពុតអើយ ចូរយកកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកម្ទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ។
៦កុំឲ្យរបស់កបរិសុទ្ធដល់ឆ្កែ ឬបោះកែវមុក្ដារបស់ខ្លួននៅមុខជ្រូកឡើយ ក្រែងវាជាន់ឈ្លី រួចត្រឡប់ស្ទុះមកខ្វេះអ្នកវិញ។
៧ចូរកសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះអ្នកតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក។
៨ត្បិតអស់អ្នកណាដែលសូម នោះរមែងបាន ហើយអ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ។
៩ក្នុងពួកអ្នករាល់គ្នា បើកូនសុំនំប៉័ង តើមានអ្នកណានឹងឲ្យថ្មដល់វា?
១០ឬបើវាសុំត្រី តើនឹងឲ្យពស់វិញឬអី?
១១ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួន ដូច្នេះនោះចំណង់បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អមកអស់អ្នកដែលសូម តើជាងអំបាលម៉ានទៅទៀត?
១២ដូច្នេះអស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន កនោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ ត្បិតនេះឯងជាក្រឹត្យវិន័យ ហើយជាសេចក្ដីព្យាករណ៍របស់ពួកព្យាការី។
១៣ចូរឲ្យចូលតាមទ្វារកចង្អៀត ត្បិតទ្វារដែលនាំទៅឯសេចក្ដីបំផ្លិចបំផ្លាញ នោះខធំហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។
១៤តែឯកទ្វារដែលនាំទៅឯជីវិត នោះតូចហើយខចង្អៀតវិញ ក៏មានមនុស្សគតិចណាស់ ដែលរកផ្លូវនោះឃើញ។
១៥ចូរប្រយ័ត្ននឹងពួកព្យាការីកក្លែងក្លាយ ដែលគេមករកអ្នករាល់គ្នាដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេជាឆ្កែចចកដែលឆ្មក់ស៊ីវិញ។
១៦អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត។ តើដែលបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដំបងយក្សឬទេ?
១៧ដូច្នេះ អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ។
១៨ធម្មតា ដើមឈើល្អ មិនដែលបញ្ចេញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ ក៏ពុំអាចនឹងបញ្ចេញផលល្អបានដែរ។
១៩អស់ទាំងដើមឈើណាដែលមិនកកើតផលផ្លែល្អ នោះត្រូវកាប់រំលំ ហើយបោះចោលទៅក្នុងភ្លើង។
២០ដូច្នេះដោយសារកផលគេបង្កើត នោះអ្នករាល់គ្នានឹងស្គាល់គេបាន។
២១មិនមែនអស់អ្នកណា ដែលគ្រាន់តែនិយាយមកយើងថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ តែគឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតារបស់យើង ដែលគង់នៅស្ថានសួគ៌វិញទេតើ។
២២នៅថ្ងៃនោះនឹងមានមនុស្សជាច្រើនកនិយាយមកយើងថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានព្យាករដោយនូវព្រះនាមទ្រង់ ហើយបណ្ដេញអារក្សចេញដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការដ៏អស្ចារ្យជាច្រើនដោយនូវព្រះនាមទ្រង់ទេឬអី?
២៣នោះយើងនឹងនិយាយដោយត្រង់ថា ៖ យើងមិនដែលបានកស្គាល់អ្នករាល់គ្នាទេ នែ៎ ពួកទទឹងច្បាប់អើយ ចូរថយខចេញពីយើងទៅ។
២៤ដូច្នេះអស់អ្នកណាដែលឮពាក្យរបស់យើងទាំងនេះ ហើយប្រព្រឹត្តតាម យើងនឹងធៀបអ្នកនោះ ដូចជាមនុស្សមានគំនិត ដែលសង់ផ្ទះខ្លួននៅលើកថ្ម —
២៥រួចកភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានខរលំទេ ពីព្រោះបានសង់នៅលើថ្ម។
២៦ឯអស់អ្នកណាដែលឮពាក្យរបស់យើងទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើកខ្សាច់វិញ —
២៧រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាធំ៕