កណ្ឌទី ១០៣
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការីនៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៨៣៤ (History of the Church, ២:៣៦–៣៩)។ វិវរណៈនេះត្រូវបានទទួល បន្ទាប់ពី ប៉ាលី ភី ប្រាត្ត និង ឡៃម៉ាន វ៉ៃត បានមកដល់ក្រុងខឺតឡង់ រដ្ឋអូហៃអូ ដែលបានមកពីរដ្ឋមិសសួរី ដើម្បីមកប្រឹក្សាជាមួយនិងព្យាការីអំពីការរំដោះ និងការវិលទៅដីធ្លីនៃពួកបរិសុទ្ធវិញនៅស្រុកចាកសុន។
១–៤, ដើមហេតុដែលព្រះអម្ចាស់ទ្រង់បណ្ដោយឲ្យពួកបរិសុទ្ធនៅស្រុកចាកសុនត្រូវគេបៀតបៀន; ៥–១០, ពួកបរិសុទ្ធនឹងបានឈ្នះ បើសិនជាពួកគេកាន់តាមព្រះបញ្ញត្តិទាំងឡាយ; ១១–២០, សេចក្ដីប្រោសលោះនៃស៊ីយ៉ូននឹងមានឡើងដោយអំណាច ហើយព្រះអម្ចាស់ទ្រង់នឹងយាងទៅខាងមុខរាស្ត្ររបស់ទ្រង់; ២១–២៨, ពួកបរិសុទ្ធត្រូវប្រមូលគ្នានៅស៊ីយ៉ូន ហើយអស់អ្នកណាដែលប្ដូរជីវិតខ្លួន នោះនឹងបានវិញ; ២៩–៤០, ពួកបងប្អូនប្រុសនានាក្នុងសាសនាត្រូវបានហៅឲ្យរៀបចំជំរំស៊ីយ៉ូន ហើយទៅឯក្រុងស៊ីយ៉ូន; ពួកគេត្រូវបានសន្យាថាបានជ័យជម្នះ បើសិនជាពួកគេមានចិត្តស្មោះត្រង់។
១យើងប្រាប់អ្នកជាប្រាកដថា ឱមិត្តទាំងឡាយរបស់យើងអើយ មើលចុះ យើងនឹងប្រទានដល់អ្នកនូវវិវរណៈ និងបញ្ញត្តិមួយ ប្រយោជន៍ឲ្យអ្នកអាចបានដឹងពីរបៀប ដើម្បីធ្វើកកិច្ចការខាងការបំពេញធុរកិច្ចទាំងឡាយរបស់អ្នកអំពីខការសង្គ្រោះ និងការប្រោសលោះដល់ពួកបង ប្អូនអ្នកក្នុងសាសនា ដែលត្រូវបានខ្ចាត់ព្រាត់នៅឯដែនដីស៊ីយ៉ូន
២ដោយបានកបណ្ដេញចេញ ហើយវាយដោយដៃនៃពួកខ្មាំងសត្រូវរបស់យើង ដែលយើងនឹងចាក់សេចក្ដីក្រោធរបស់យើងមកលើ ដោយគ្មានកម្រិតក្នុងពេលរបស់យើង។
៣ត្បិតយើងបានស៊ូទ្រាំឲ្យពួកគេដល់ពេលនេះ ប្រយោជន៍ឲ្យពួកគេអាចបានកបំពេញកម្រិតនៃសេចក្ដីទុច្ចរិតទាំងឡាយរបស់ពួកគេ ប្រយោជន៍ឲ្យពែងរបស់ពួកគេអាចបានពេញ
៤ហើយប្រយោជន៍ឲ្យអស់អ្នកណា ដែលហៅខ្លួនតាមនាមរបស់យើង អាចបានវាយផ្ចាលដោយកការវាយផ្ចាលដ៏ធ្ងន់ធ្ងរអស់មួយរដូវខ្លី ពីព្រោះពួកគេពុំបានខស្ដាប់តាមសិក្ខាបទ និងបញ្ញត្តិទាំងឡាយ ដែលយើងបានប្រទានដល់ពួកគេដោយពេញលេញឡើយ។
៥ប៉ុន្តែយើងប្រាប់អ្នកជាប្រាកដថា យើងបានចេញបញ្ញត្តិមួយ ដែលរាស្ត្រយើងត្រូវយល់ថា ដរាបណាពួកគេស្ដាប់តាម ចាប់ពីម៉ោងនេះទៅ នូវកការទូន្មានដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេនឹងប្រទានដល់ពួកគេនោះ។
៦មើលចុះ ពួកគេនឹងត្រូវចាប់ផ្ដើមឈ្នះលើពួកខ្មាំងសត្រូវរបស់យើង ចាប់ពីម៉ោងនេះទៅ ត្បិតយើងបានចេញបញ្ញត្តិហើយ។
៧ហើយដោយកប្រុងគោរពតាមអស់ទាំងព្រះបន្ទូល ដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេនឹងមានបន្ទូលដល់ពួកគេ នោះពួកគេនឹងមិនត្រូវចាញ់ឡើយ រហូតដល់ខនគរទាំងឡាយនៃពិភពលោកនៅក្រោមជើងយើង ហើយផែនដីត្រូវបានគប្រទានដល់ឃពួកបរិសុទ្ធ ដើម្បីគ្រងយកជាងមរតកជារៀងរាបដរាបតទៅ។
៨ប៉ុន្តែដរាបណាពួកគេមិនកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ហើយមិនប្រុងគោរពតាមអស់ទាំងព្រះបន្ទូលរបស់យើងទេ នោះនគរទាំងឡាយនៃពិភពលោកនឹងឈ្នះលើពួកគេ។
៩ត្បិតពួកគេត្រូវបានតាំងឲ្យធ្វើជាកពន្លឺដល់ពិភពលោក ហើយឲ្យធ្វើជាអ្នកសង្គ្រោះនៃមនុស្សលោក
១០ហើយដរាបណាពួកគេមិនធ្វើជាអ្នកសង្គ្រោះនៃមនុស្សលោកទេ នោះពួកគេទៅដូចជាកអំបិលដែលបាត់ជាតិប្រៃ ម្ល៉ោះហើយគ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ។
១១ប៉ុន្តែយើងប្រាប់អ្នកជាប្រាកដថា យើងបានចេញបញ្ញត្តិថាពួកបងប្អូនអ្នកក្នុងសាសនា ដែលត្រូវបានខ្ចាត់ព្រាត់នោះនឹងត្រូវបានវិលទៅឯកដែនដីនៃកេរមរតករបស់ពួកគេវិញ ហើយនឹងសង់ទីចាស់នៃស៊ីយ៉ូនដែលខូចបង់ឡើងជាថ្មី។
១២ត្បិតបន្ទាប់ពីមានការវេទនាកដ៏ច្រើន នោះទើបបានព្រះពរ ដូចជាយើងបានប្រាប់អ្នកនៅក្នុងព្រះបញ្ញត្តិពីមុនហើយ។
១៣មើលចុះ នេះហើយជាព្រះពរដែលយើងបានសន្យាឲ្យ បន្ទាប់ពីមានការវេទនាទាំងឡាយ ព្រមទាំងការវេទនាទាំងឡាយរបស់ពួកបងប្អូនអ្នកក្នុងសាសនាផង — ជាការប្រោសលោះដល់អ្នក និងការប្រោសលោះដល់ពួកបងប្អូនអ្នកក្នុងសាសនា ព្រមទាំងការត្រឡប់ របស់គេទៅឯដែនដីស៊ីយ៉ូនវិញ ដើម្បីតាំងឡើង គឺមិនត្រូវទម្លាក់ចុះទៀតឡើយ។
១៤ទោះជាយ៉ាងណាក៏ដោយ បើសិនជាពួកគេបង្ខូចកេរមរតកទាំងឡាយរបស់គេចោល នោះពួកគេនឹងត្រូវទម្លាក់ចុះ ត្បិតយើងនឹងមិនប្រណីពួកគេឡើយ បើសិនជាពួកគេបង្ខូចកេរមរតកទាំងឡាយរបស់គេចោល។
១៥មើលចុះ យើងប្រាប់អ្នកថា ការប្រោសលោះស៊ីយ៉ូនត្រូវតែមានឡើងដោយអំណាច។
១៦ហេតុដូច្នេះហើយ យើងនឹងបណ្ដាលឲ្យមានមនុស្សម្នាក់កើតឡើងដល់រាស្ត្ររបស់យើង ដែលនឹងដឹកនាំពួកគេ ដូចជាកលោកម៉ូសេបានដឹកនាំកូនចៅអ៊ីស្រាអែលដូច្នោះហើយ។
១៧ត្បិតអ្នករាល់គ្នាជាកូនចៅអ៊ីស្រាអែល ហើយជាកពូជលោកអ័ប្រាហាំ ហើយអ្នករាល់គ្នាត្រូវតែបាននាំចេញឲ្យរួចពីសេវកភាពដោយអំណាច និងដោយដៃសន្ធឹង។
១៨ហើយដូចជាពួកអយ្យកោរបស់អ្នក ត្រូវបាននាំជាមុនដំបូងយ៉ាងណា នោះការប្រោសលោះនៃស៊ីយ៉ូនក៏នឹងបានជាយ៉ាងនោះដែរ។
១៩ហេតុដូច្នេះហើយ កុំឲ្យមានចិត្តតក់ស្លុតឡើយ ត្បិតតើយើងពុំបានប្រាប់ដល់អ្នក ដូចជាយើងបានប្រាប់ដល់ពួកអយ្យកោរបស់អ្នកទេឬអីថា ៖ កទេវតារបស់យើងនឹងទៅមុខអ្នក ប៉ុន្តែពុំមែនខវត្តមានរបស់យើងទេ។
២០ប៉ុន្តែយើងប្រាប់ដល់អ្នកថា ៖ កពួកទេវតារបស់យើងនឹងទៅមុខអ្នក ព្រមទាំងវត្តមានរបស់យើងផង ហើយនៅបន្តិចទៀត នោះអ្នក រាល់គ្នានឹងខបានដែនដីដ៏ល្អ។
២១ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង គឺជាកបុរសដែលយើងបានប្រៀបធៀបទៅនឹងអ្នកបម្រើ ដែលចៅហ្វាយនៃខចម្ការទំពាំងបាយជូរបាននិយាយដល់នៅក្នុងពាក្យប្រៀបប្រដូច ដែលយើងបានប្រទានដល់អ្នក។
២២ហេតុដូច្នេះហើយ ចូរឲ្យយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ប្រាប់ដល់កកម្លាំងនៃវង្សាយើង ពួកកំលោះ និងពួកអ្នកមានវ័យកណ្ដាលរបស់យើងថា — ចូរប្រមូលគ្នាមកជុំឯដែនដីស៊ីយ៉ូន គឺនៅលើដែនដីដែលយើងបានទិញនឹងប្រាក់ ដែលបានថ្វាយដល់យើងចុះ។
២៣ហើយចូរឲ្យសាសនាចក្រទាំងអស់បញ្ជូនពួកអ្នកប្រាជ្ញ ព្រមទាំងប្រាក់កាសរបស់គេ ហើយឲ្យឡើងមកកទិញដែនដីទាំងឡាយ ដូចជាយើងបានបញ្ជាដល់ពួកគេចុះ។
២៤ហើយដរាបណាពួកខ្មាំងសត្រូវរបស់យើងមកទាស់នឹងអ្នក ដើម្បីបណ្ដេញអ្នកចេញពីកដែនដីដ៏ល្អរបស់យើងដែលយើងបានតាំងទុក ជាដែនដីស៊ីយ៉ូន គឺជាដែនដីទាំងឡាយរបស់អ្នក ស្របតាមទីបន្ទាល់ទាំងនេះ ដែលអ្នករាល់គ្នាបានទិញនៅចំពោះយើងទាស់នឹងពួកគេ នោះអ្នករាល់ត្រូវដាក់បណ្ដាសាពួកគេចុះ
២៥ហើយអ្នកណាក៏ដោយដែលអ្នករាល់គ្នាដាក់បណ្ដាសា នោះយើងនឹងដាក់បណ្ដាសាដែរ ហើយអ្នករាល់គ្នាត្រូវសងសឹកដល់ពួកខ្មាំងសត្រូវរបស់យើងឲ្យយើង។
២៦ហើយវត្តមានរបស់យើងនឹងគង់នៅជាមួយអ្នក សូម្បីតែក្នុងកការសងសឹកដល់ពួកខ្មាំងសត្រូវរបស់យើងឲ្យយើងដល់ទៅតំណទីបី និងតំណទីបួននៃពួកអ្នកដែលស្អប់យើងដែរ។
២៧ចូរកុំឲ្យមនុស្សណាខ្លាចនឹងប្ដូរជីវិតរបស់ខ្លួន ដោយយល់ដល់ព្រះនាមរបស់យើងឡើយ អ្នកណាដែលកប្ដូរជីវិតរបស់ខ្លួនដោយយល់ដល់ព្រះនាមរបស់យើង នោះនឹងបានវិញ។
២៨ហើយអស់អ្នកណាដែលមិនព្រមប្ដូរជីវិតរបស់ខ្លួន ដោយយល់ដល់ព្រះនាមរបស់យើង នោះពុំមែនជាសិស្សរបស់យើងទេ។
២៩គឺជាព្រះហឫទ័យរបស់យើង ដែល កស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើងត្រូវបន្លឺសំឡេងរបស់គាត់ឡើងនៅក្នុងសាលាប្រជុំនានា នៅស្រុកខាងកើតទាំងឡាយ ក្នុងការរៀបចំសាសនាចក្រនានាឲ្យកាន់តាមព្រះបញ្ញត្តិទាំងឡាយ ដែលយើងបានប្រទានដល់ពួកគេ អំពីការសាងឡើងវិញ និងការប្រោសលោះនៃស៊ីយ៉ូន។
៣០គឺជាព្រះហឫទ័យរបស់យើងថា កប៉ាលី ភី ប្រាត្ត ជាអ្នកបម្រើរបស់យើង និង ឡៃម៉ាន វ៉ៃត ជាអ្នកបម្រើរបស់យើង មិនត្រូវវិលទៅឯដែនដីនៃពួកបងប្អូនរបស់គេក្នុងសាសនាឡើយ រហូតដល់ពួកគេបានបក្សពួកដើម្បីឡើងទៅឯដែនដីស៊ីយ៉ូន តាមក្រុម១០នាក់ ឬ២០នាក់ ឬ៥០នាក់ ឬមួយរយនាក់ គឺរហូតដល់ពួកគេបានគ្នាដល់ទៅ៥០០នាក់ នូវខកម្លាំងពីវង្សារបស់យើងសិន។
៣១មើលចុះ នេះហើយជាព្រះហឫទ័យរបស់យើង ចូរសូម នោះអ្នកនឹងបានទទួល ប៉ុន្តែមនុស្សលោកកពុំដែលប្រព្រឹត្តតាមព្រះហឫទ័យរបស់យើងគ្រប់ពេលវេលាឡើយ។
៣២ហេតុដូច្នេះហើយ បើសិនជាអ្នកពុំអាចបានគ្នាប្រាំរយនាក់ទេ នោះចូរព្យាយាមស្វែងរក ក្រែងលោអ្នកអាចស្វែងរកបានបីរយនាក់។
៣៣ហើយបើសិនជាអ្នករាល់គ្នាពុំអាចស្វែងរកបានបីរយនាក់ទេ នោះចូរព្យាយាមស្វែងរក ក្រែងលោអ្នករាល់គ្នាអាចបានមួយរយនាក់។
៣៤ប៉ុន្តែយើងប្រាប់អ្នកជាប្រាកដថា យើងប្រទានបញ្ញត្តិមួយដល់អ្នកថា អ្នករាល់គ្នាមិនត្រូវឡើងទៅឯដែនដីស៊ីយ៉ូនឡើយ រហូតដល់អ្នកបានគ្នាមួយរយនាក់ នូវកម្លាំងពីវង្សារបស់យើង ដើម្បីឡើងទៅឯដែនដីស៊ីយ៉ូនជាមួយអ្នក។
៣៥ហេតុដូច្នេះហើយ ដូចជាយើងបានប្រាប់អ្នកហើយថា ចូរសូម នោះអ្នករាល់គ្នានឹងបានទទួល ចូរអធិស្ឋានដោយអស់ពីចិត្ត ក្រែងលោយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង អាចទៅជាមួយអ្នក ហើយត្រួតនៅកណ្ដាលរាស្ត្ររបស់យើង ហើយរៀបចំនគររបស់យើង នៅលើកដែនដីដែលបានញែកទុក ហើយតាំងកូនចៅស៊ីយ៉ូន តាមក្រឹត្យវិន័យ និងព្រះបញ្ញត្តិទាំងឡាយ ដែលមានមកហើយ ហើយដែលនឹងត្រូវបានប្រទានដល់អ្នក។
៣៦អស់ទាំងជ័យជម្នះ និងសិរីល្អត្រូវបានធ្វើឲ្យសម្រេចដល់អ្នក តាមរយៈសេចក្ដីឧស្សាហ៍ សេចក្ដីស្មោះកត្រង់ និងខពាក្យអធិស្ឋានទាំងឡាយនៃសេចក្ដីជំនឿ។
៣៧ចូរឲ្យ ប៉ាលី ភី ប្រាត្ត ជាអ្នកបម្រើរបស់យើង ធ្វើដំណើរជាមួយយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើងចុះ។
៣៨ចូរឲ្យ ឡៃម៉ាន វ៉ៃត ជាអ្នកបម្រើរបស់យើង ធ្វើដំណើរជាមួយ ស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើងចុះ។
៣៩ចូរឲ្យ ហៃរុម ស៊្មីធ ជាអ្នកបម្រើរបស់យើង ធ្វើដំណើរជាមួយ ហ្វ្រែឌើរិក ជី វិលលាម្ស ជាអ្នកបម្រើរបស់យើងចុះ។
៤០ចូរឲ្យ អួរសុន ហៃឌ៍ ជាអ្នកបម្រើរបស់យើង ធ្វើដំណើរជាមួយ អួរសុន ប្រាត្ត ជាអ្នកបម្រើរបស់យើងចុះ គឺទៅកន្លែងណាក៏ដោយ ដែល យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង នឹងទូន្មានដល់ពួកគេក្នុងការបំពេញព្រះបញ្ញត្តិទាំងឡាយ ដែលយើងបានប្រទានដល់អ្នកចុះ ហើយចូរទុកពួកអ្នកដែលនៅសល់ទាំងប៉ុន្មាន ឲ្យនៅក្នុងព្រះហស្តរបស់យើងចុះ។ គឺដូច្នោះមែន។ អាម៉ែន៕