កណ្ឌទី ១៣៨
ការនិមិត្តមួយដែលបានប្រទានដល់ប្រធាន យ៉ូសែប អែហ្វ ស៊្មីធ នៅទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ ថ្ងៃទី៣ ខែតុលា ឆ្នាំ១៩១៨។ នៅក្នុងសុន្ទរកថាបើករបស់លោកនៅឯសន្និសីទទូទៅនៃសាសនាចក្រលើកទី៨៩ ប្រចាំឆ្នាំលើកទីពីរនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩១៨ នោះប្រធានស៊្មីធបានប្រកាសប្រាប់ថា លោកបានទទួលដំណឹងដ៏ឧត្ដមទាំងឡាយនៅខែមុនៗ។ ដំណឹងមួយនោះស្ដីអំពីទស្សនកិច្ចរបស់ព្រះអង្គសង្គ្រោះ ទៅជួបពួកវិញ្ញាណនៃមនុស្សស្លាប់ក្នុងកាលព្រះកាយទ្រង់បញ្ចុះនៅក្នុងផ្នូរ នោះប្រធានស៊្មីធបានទទួលកាលពីថ្ងៃម្សិលមិញ។ ការនិមិត្តនោះត្រូវបានកត់ទុកជាប្រញាប់បន្ទាប់ពីចប់សន្និសីទ។ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩១៨ ការនិមិត្តនោះត្រូវបានប្រគល់ដល់ពួកទីប្រឹក្សាក្នុងគណៈប្រធានទីមួយ ក្រុមប្រឹក្សានៃពួក១២នាក់ និងលោកអយ្យកោ ហើយការនិមិត្តនោះត្រូវបានទទួលដោយពួកគេជាឯកច្ឆន្ទ។
១–១០, ប្រធាន យ៉ូសែប អែហ្វ ស៊្មីធ ពិចារណាពីការនិពន្ធនៃពេត្រុស និងពីទស្សនកិច្ចរបស់ព្រះអម្ចាស់របស់យើងទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់; ១១–២៤, ប្រធានស៊្មីធឃើញមនុស្សស្លាប់ដែលសុចរិតប្រជុំគ្នានៅស្ថានបរមសុខ និងការងារបម្រើរបស់ព្រះគ្រីស្ទនៅក្នុង ចំណោមពួកគេ; ២៥–៣៧, លោកឃើញនូវការរៀបចំដើម្បីផ្សាយដំណឹងល្អនៅក្នុងចំណោមព្រលឹងវិញ្ញាណ; ៣៨–៥២, លោកឃើញ លោកអ័ដាម នាងអេវ៉ា និងពួកព្យាការីបរិសុទ្ធជាច្រើនផង នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ដែលគិតថាស្ថានភាពខាងព្រលឹងរបស់គេ មុនដំណើររស់ឡើងវិញរបស់គេនោះជាសេវកភាព; ៥៣–៦០, ពួកអ្នកស្លាប់ដែលសុចរិតនៅថ្ងៃនេះ បន្តការងាររបស់ខ្លួននៅស្ថានឃុំព្រលឹងមនុស្សស្លាប់។
១នៅថ្ងៃទី៣ នៃខែតុលានេះ ក្នុងឆ្នាំមួយពាន់ប្រាំបួនរយដប់ប្រាំបី នោះខ្ញុំបានអង្គុយនៅក្នុងបន្ទប់ខ្ញុំ កពិចារណាពីបទគម្ពីរ
២ហើយសញ្ជឹងគិតពីការបូជាដ៏ធំដែលធ្វើឲ្យកធួននឹងបាប ដែលបានប្រព្រឹត្តដោយព្រះរាជបុត្រានៃព្រះ សម្រាប់ខសេចក្ដីប្រោសលោះដល់ពិភពលោក
៣និងពីកសេចក្ដីស្រឡាញ់ដ៏ធំ និងអស្ចារ្យ ដែលបានសម្ដែងដោយព្រះវរបិតា និងព្រះរាជបុត្រា តាមរយៈការយាងមកនៃខព្រះដ៏ប្រោសលោះនៃពិភពលោក
៤គឺថាតាមរយៈកដង្វាយធួនរបស់ទ្រង់ និងដោយសារខការគោរពដល់គោលការណ៍ទាំងឡាយនៃដំណឹងល្អ ទើបមនុស្សលោកអាចបានសង្គ្រោះ។
៥កាលខ្ញុំកំពុងតែគិតរឿងនេះ នោះគំនិតខ្ញុំបែរទៅគិតពីការនិពន្ធនៃសាវកពេត្រុស សរសេរទៅពួកបរិសុទ្ធកដើមដែលខ្ចាត់ខ្ចាយទូទៅទាំងខស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា និងនៅផ្នែកផ្សេងៗនៃស្រុកអាស៊ី ជាទីដែលដំណឹងល្អបានផ្សាយ បន្ទាប់ពីការឆ្កាងព្រះអម្ចាស់។
៦ខ្ញុំបានបើកព្រះគម្ពីរប៊ីប ហើយអានជំពូកទីបី និងទីបួន នៅក្នុងសំបុត្រទីមួយរបស់ពេត្រុស ហើយកាលខ្ញុំអាន នោះខ្ញុំមានចិត្តស្ញើបជាខ្លាំង គឺជាងពេលមុនៗ ចំពោះវគ្គដែលមានដូចតទៅនេះគឺ ៖
៧« ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្ដង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ដោយទ្រង់ត្រូវគេធ្វើគតខាងសាច់ឈាម តែបានព្រះវិញ្ញាណប្រោសឲ្យរស់វិញ ៖
៨« ហើយដោយនូវព្រះវិញ្ញាណនោះឯង ទ្រង់បានយាងទៅប្រដៅដល់ពួកវិញ្ញាណដែលជាប់កឃុំ
៩« ជាពួកអ្នកដែលពីដើមមិនព្រមជឿ គឺក្នុងខណៈដែលសេចក្ដីអត់ធ្មត់របស់ព្រះ បានរង់ចាំនៅជំនាន់លោកណូអេ កាលលោកកំពុងតែធ្វើទូកធំ ហើយនៅក្នុងទូកនោះមានមនុស្សតែបន្តិច គឺប្រាំបីនាក់ប៉ុណ្ណោះ ដែលបានរួចដោយសារទឹក » (ពេត្រុស ទី ១ ៣:១៨–២០)។
១០« ហេតុនោះបានជាបានផ្សាយដំណឹងល្អទៅមនុស្ស ដែលស្លាប់ហើយដែរ ដើម្បីឲ្យគេត្រូវជាប់ជំនុំជំរះខាងសាច់ឈាមតាមបែបមនុស្ស តែឲ្យគេបានរស់ខាងវិញ្ញាណតាមព្រះវិញ » (ពេត្រុស ទី ១ ៤:៦)។
១១នៅពេលខ្ញុំកំពុងតែពិចារណាពីការណ៍ទាំងនេះ ដែលកបានសរសេរទុក នោះស្រាប់តែខភ្នែកនៃយោបល់ខ្ញុំត្រូវបានបើក ហើយព្រះវិញ្ញាណនៃព្រះអម្ចាស់បានគសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានឃើញពួកពលបរិវារនៃឃមនុស្សស្លាប់ ទាំងអ្នកតូច ទាំងអ្នកធំ។
១២ហើយមានការប្រមូលជុំគ្នានៅកន្លែងមួយនូវក្រុមវិញ្ញាណនៃកមនុស្សសុចរិតដ៏ឥតគណនា ដែលមានខចិត្តស្មោះត្រង់ចំពោះទីបន្ទាល់ អំពីព្រះគ្រីស្ទ កាលគេមានជីវិតរស់ជាមនុស្ស;
១៣ហើយជាពួកអ្នកដែលបានថ្វាយកយញ្ញបូជាក្នុងនិមិត្តរូបអំពីការបូជាដ៏ធំនៃព្រះរាជបុត្រានៃព្រះ ហើយបានខរងទុក្ខវេទនា ព្រោះតែព្រះនាមនៃព្រះដ៏ប្រោសលោះរបស់គេ។
១៤ពួកគេទាំងអស់នេះបានលាចាកពីជីវិតលោកទៅ ដោយមានកសេចក្ដីសង្ឃឹមដ៏មុតមាំ អំពីខដំណើររស់ឡើងវិញដ៏រុងរឿង តាមរយៈគព្រះគុណនៃព្រះដ៏ជាឃព្រះវរបិតា និងងព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ។
១៥ខ្ញុំបានឃើញថា ពួកគេពោរពេញទៅដោយកសេចក្ដីអំណរ និងសេចក្ដីរីករាយ ហើយអរសប្បាយជុំគ្នា ពីព្រោះថ្ងៃនៃសេចក្ដីរំដោះរបស់គេនៅជិតដៃបង្កើយ។
១៦ពួកគេបានជួបជុំគ្នាចាំការយាងមកនៃព្រះរាជបុត្រានៃព្រះ មកឯកស្ថានឃុំព្រលឹងមនុស្សស្លាប់ ដើម្បីមកប្រកាសប្រាប់ពីសេចក្ដីប្រោសលោះរបស់គេឲ្យរួចពីខចំណងទាំងឡាយនៃសេចក្ដីស្លាប់។
១៧ធូលីដីរបស់គេដែលលង់លក់ទៅនោះត្រូវកបានសាងឡើងជារូបរាងពេញខ្នាតវិញ គឺខឆ្អឹងទៅជាឆ្អឹងគេវិញ ហើយសរសៃ និងសាច់ទៅលើឆ្អឹង គវិញ្ញាណ និងរូបកាយត្រូវរួបរួមគ្នា ដោយមិនបែកបាក់ទៀតឡើយ ប្រយោជន៍ឲ្យពួកគេអាចបានទទួលភាពពោរពេញនៃឃសេចក្ដីអំណរ។
១៨កាលហ្វូងមនុស្សដ៏ក្រែលក្រៃនេះកំពុងតែរង់ចាំ ហើយចរចាដោយមានចិត្តអរសប្បាយចំពោះម៉ោងនៃសេចក្ដីរំដោះរបស់គេឲ្យរួចពីច្រវាក់ទាំងឡាយនៃសេចក្ដីស្លាប់ នោះស្រាប់តែព្រះរាជបុត្រានៃព្រះបានលេចមកប្រកាសប្រាប់ពីកការដោះលែងដល់ពួកជាប់ឃុំឃាំងទាំងឡាយដែលមានចិត្តស្មោះត្រង់
១៩ហើយនៅទីនោះ ទ្រង់បានកផ្សាយប្រាប់ពួកគេពីខដំណឹងល្អដ៏នៅអស់កល្បអស់កាលជានិច្ច គឺពីគោលលទ្ធិអំពីដំណើររស់ឡើងវិញ និងសេចក្ដីប្រោសលោះមនុស្សលោកពីគការធ្លាក់ និងពីអំពើបាបរៀងៗខ្លួន អាស្រ័យទៅលើករណីនៃឃការប្រែចិត្ត។
២០ប៉ុន្តែចំពោះកពួកទុច្ចរិតវិញ នោះទ្រង់ពុំបានយាងទៅជួបទេ ហើយនៅក្នុងចំណោមពួកទមិឡល្មើស និងពួកដែលមិនប្រែចិត្ត ដែលបានខបង្ខូចខ្លួនកាលនៅក្នុងសាច់ឈាម នោះសំឡេងរបស់ទ្រង់ពុំបានបន្លឺឡើងឡើយ
២១រីឯពួកបះបោរដែលបដិសេធទីបន្ទាល់ និងពាក្យព្រមានទាំងឡាយ នៃពួកព្យាការីពីបុរាណ ក៏ពុំបានឃើញវត្តមានរបស់ទ្រង់ ឬ សម្លឹងមើលព្រះភក្ត្ររបស់ទ្រង់ដែរ។
២២កន្លែងដែលពួកគេនៅនោះកសេចក្ដីងងឹតសោយរាជ្យ ប៉ុន្តែនៅក្នុងចំណោមពួកសុចរិតវិញ នោះមានខសេចក្ដីសុខសាន្ត
២៣ហើយពួកបរិសុទ្ធមានចិត្តអរសប្បាយចំពោះកសេចក្ដីប្រោសលោះរបស់គេ ហើយខលុតជង្គង់ចុះ ហើយទទួលស្គាល់ព្រះរាជបុត្រានៃព្រះថា ជាព្រះដ៏ប្រោសលោះ និងជាព្រះដ៏ប្រោសគេឲ្យរួចពីសេចក្ដីស្លាប់ និងពីគច្រវាក់ទាំងឡាយនៃស្ថាននរក។
២៤មុខមាត់គេភ្លឺចែងចាំង ហើយករស្មីពីវត្តមាននៃព្រះអម្ចាស់បានសណ្ឋិតលើពួកគេ ហើយពួកគេខបានច្រៀងសរសើរតម្កើងដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់។
២៥ខ្ញុំមានចិត្តអស្ចារ្យ ព្រោះខ្ញុំបានយល់ថាព្រះអង្គសង្គ្រោះ ទ្រង់បានចំណាយពេលអស់បីឆ្នាំ ក្នុងការងារបម្រើរបស់ទ្រង់ ក្នុងចំណោមពួកសាសន៍យូដា និងអស់អ្នកដែលនៅក្នុងវង្សអ៊ីស្រាអែល ដោយបានខ្នះខ្នែងព្យាយាមបង្រៀនគេពីដំណឹងល្អដ៏នៅអស់កល្បអស់កាលជានិច្ច ហើយហៅគេឲ្យមានការប្រែចិត្ត
២៦ហើយទោះជាទ្រង់បានធ្វើកិច្ចការដ៏អស្ចារ្យទាំងឡាយ និងអព្ភូតហេតុទាំងឡាយ និងការប្រកាសប្រាប់ពីសេចក្ដីពិតក៏ដោយ គង់តែមានតែបន្តិចទេ កដែលបានស្ដាប់តាមសំឡេងទ្រង់ ហើយបានអរសប្បាយចំពោះវត្តមានរបស់ទ្រង់ ហើយបានទទួលសេចក្ដីសង្គ្រោះ ពីព្រះហស្តរបស់ទ្រង់។
២៧ប៉ុន្តែការងារបម្រើរបស់ទ្រង់នៅក្នុងចំណោមអស់អ្នកដែលស្លាប់វិញ នោះមានកំណត់ពេលកដ៏ខ្លី រវាងការឆ្កាងនឹងដំណើរដែលទ្រង់ មានព្រះជន្មរស់ឡើងវិញ;
២៨ខ្ញុំបានគិតពិចារណាពីពាក្យសម្ដីរបស់ពេត្រុស ដែលលោកបាននិយាយថា ព្រះរាជបុត្រានៃព្រះបានផ្សាយដល់ពួកវិញ្ញាណដែលជាប់ឃុំ ជាពួកអ្នកដែលពីដើមមិនព្រមជឿ គឺក្នុងខណៈដែលសេចក្ដីអត់ធ្មត់របស់ព្រះ បានរង់ចាំនៅជំនាន់លោកណូអេ — ហើយម្ដេចក៏ទ្រង់អាចផ្សាយដល់ពួកវិញ្ញាណ ហើយប្រព្រឹត្តការងារដែលចាំបាច់ នៅចំណោមពួកគេបាន ក្នុងវេលាដ៏ខ្លីនោះ។
២៩ហើយនៅពេលខ្ញុំកំពុងតែគិតពិចារណា នោះស្រាប់តែភ្នែកខ្ញុំបានបើក ហើយយោបល់ខ្ញុំបានកភ្ញាក់ឡើង ហើយខ្ញុំបានយល់ថាព្រះអម្ចាស់ទ្រង់ពុំបានយាងទៅជួបពួកទុច្ចរិត និងពួកអ្នកដែលមិនព្រមជឿ ដែលបានបដិសេធសេចក្ដីពិត ដើម្បីទៅបង្រៀនគេ ដោយអង្គទ្រង់នោះឡើយ
៣០ប៉ុន្តែមើលចុះ ពីចំណោមពួកសុចរិត នោះទ្រង់បានរៀបចំពលរបស់ទ្រង់ ហើយបានតាំងសារទូតទាំងឡាយ គឺបំពាក់ដោយកអំណាច និងសិទ្ធិអំណាច ហើយបានអនុញ្ញាតឲ្យពួកគេចេញទៅ ហើយនាំពន្លឺនៃដំណឹងល្អទៅឲ្យពួកគេ ដែលនៅក្នុងខសេចក្ដីងងឹត គឺទៅដល់គ្រប់ អស់ទាំងវិញ្ញាណនៃគមនុស្សលោក ហើយដំណឹងល្អត្រូវបានផ្សាយដល់ពួកអ្នកស្លាប់ តាមបែបដូច្នោះហើយ។
៣១ហើយពួកសារទូតដែលបានរើសឡើងនោះ បានចេញទៅប្រកាសប្រាប់ពីថ្ងៃ ដែលព្រះអម្ចាស់ទ្រង់កសព្វព្រះហឫទ័យ ហើយប្រកាសប្រាប់ពីខឥស្សរភាពដល់ពួកជាប់ឃុំឃាំង ដែលជាប់ចំណង គឺដល់អស់អ្នកណាដែលព្រមប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន ហើយទទួលយកដំណឹងល្អ។
៣២ដំណឹងល្អត្រូវបានផ្សាយតាមបែបដូច្នោះហើយ ដល់ពួកអ្នកដែលកស្លាប់ ក្នុងអំពើបាបទាំងឡាយរបស់ខ្លួន ដោយគ្មានខការចេះដឹងពីសេចក្ដីពិត ឬនៅក្នុងការរំលងដោយបានបដិសេធពួកព្យាការី។
៣៣ពួកគេត្រូវបានបង្រៀនឲ្យមានកសេចក្ដីជំនឿជឿដល់ព្រះ ការប្រែចិត្តពីអំពើបាប បុណ្យជ្រមុជទឹកខជំនួសសម្រាប់គការផ្ដាច់បាប ឃអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់ដៃលើ
៣៤ហើយគ្រប់ទាំងគោលការណ៍ផ្សេងៗទៀតនៃដំណឹងល្អ ដែលជាចាំបាច់សម្រាប់ឲ្យគេដឹង ដើម្បីឲ្យខ្លួនគេមានលក្ខណៈគ្រប់គ្រាន់ ប្រយោជន៍ឲ្យពួកគេអាចបានទទួលកការជំនុំជំរះ តាមមនុស្សក្នុងសាច់ឈាម ប៉ុន្តែរស់តាមព្រះក្នុងវិញ្ញាណវិញ។
៣៥ហើយហេតុនោះ ទើបបានធ្វើឲ្យដឹងក្នុងចំណោមមនុស្សស្លាប់ ទាំងអ្នកតូច ទាំងអ្នកធំ ទាំងពួកអ្នកឥតសុចរិត ព្រមទាំងពួកអ្នកស្មោះត្រង់ដែរ ថាសេចក្ដីប្រោសលោះត្រូវបាននាំមក តាមរយៈកការបូជានៃព្រះរាជបុត្រានៃព្រះ នៅលើខឈើឆ្កាង។
៣៦ដូច្នោះហើយ ទើបបានធ្វើឲ្យដឹងថា ព្រះដ៏ប្រោសលោះរបស់យើង ទ្រង់បានចំណាយពេល ក្នុងកាលទ្រង់ធ្វើដំណើរទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ដោយបង្គាប់ និងរៀបចំវិញ្ញាណនៃកពួកព្យាការីដែលស្មោះត្រង់ ដែលបានធ្វើទីបន្ទាល់អំពីព្រះអង្គ កាលនៅក្នុងសាច់ឈាម
៣៧ប្រយោជន៍ឲ្យពួកគេអាចនាំសារអំពីសេចក្ដីប្រោសលោះ ទៅដល់ពួកអ្នកស្លាប់ទាំងអស់ ដែលទ្រង់ពុំអាចទៅជួបដោយព្រះអង្គផ្ទាល់បាន ពីព្រោះមកពីកការបះបោរ និងការរំលងរបស់ពួកគេ ថាដោយសារការងារបម្រើនៃពួកអ្នកបម្រើរបស់ទ្រង់ នោះពួកគេអាចបានឮព្រះបន្ទូលរបស់ទ្រង់ដែរ។
៣៨នៅក្នុងចំណោមអ្នកធំ និងអ្នកពូកែទាំងឡាយ ដែលប្រជុំគ្នានៅក្នុងជំនុំនៃពួកសុចរិតដ៏ធំក្រៃ នោះមានកលោកអ័ដាម ជាបិតា គឺជាអ្នកពីចាស់បុរាណ ហើយជាបិតានៃមនុស្សទាំងអស់។
៣៩ហើយនាងកអេវ៉ាដ៏ឧត្ដម ជាមាតារបស់យើង ព្រមទាំងបុត្រីរបស់នាងជាច្រើន ដែលមានចិត្តស្មោះត្រង់ ដែលបានរស់នៅក្នុងជំនាន់នានា ហើយបានថ្វាយបង្គំព្រះដ៏ពិត ហើយមានព្រះជន្មរស់នៅ។
៤០កអេបិល គឺជាខទុក្ករបុគ្គលទីមួយ ក៏នៅទីនោះដែរ ព្រមទាំងគសេតផង ជាប្អូនប្រុសលោក ជាអ្នកពូកែម្នាក់ ដែលមានឃរូបដូចឪពុករបស់គាត់បេះបិទ គឺលោកអ័ដាម។
៤១កណូអេ ដែលបានព្រមានប្រាប់ពីទឹកជន់ ខសិម ជាគសង្ឃជាន់ខ្ពស់ដ៏ធំ ឃអ័ប្រាហាំជាបិតានៃពួកស្មោះត្រង់ ងអ៊ីសាក ចយ៉ាកុប និងម៉ូសេ ជាឆអ្នកចែងច្បាប់ដ៏ធំដល់សាសន៍អ៊ីស្រាអែល
៤២និងកអេសាយ ដែលបានប្រកាសប្រាប់ដោយពាក្យព្យាករណ៍ថា ព្រះដ៏ប្រោសលោះត្រូវបានចាក់ប្រេងតាំង ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកជាប់ខឃុំឃាំង ហើយពីការបើកគគុកដោះលែងដល់អ្នកដែលជាប់ចំណង គឺលោកក៏នៅទីនោះដែរ។
៤៣មានថែមទៀត គឺកអេសេគាល ដែលត្រូវបានបង្ហាញឲ្យឃើញក្នុងការនិមិត្តនូវច្រកភ្នំទាំងឡាយ ដែលពេញដោយខឆ្អឹងខ្មោច ដែលនឹងត្រូវបំពាក់ពីលើដោយសាច់ ដើម្បីឲ្យចេញមកម្ដងទៀត ក្នុងគដំណើររស់ឡើងវិញនៃមនុស្សស្លាប់ទៅជាមនុស្សរស់
៤៤កដានីយ៉ែល ដែលបានឃើញ ហើយប្រាប់ទុកជាមុន អំពីការតាំងឡើងនូវខនគរនៃព្រះ នៅថ្ងៃចុងក្រោយ ដែលមិនត្រូវបំផ្លាញចោល ឬឲ្យទៅរាស្ត្រផ្សេងឡើយ
៤៥កអេលីយ៉ាស ដែលបាននៅជាមួយលោកម៉ូសេ នៅលើភ្នំនៃខការប្រែរូប
៤៦ហើយកម៉ាឡាគី ជាព្យាការីដែលបានធ្វើទីបន្ទាល់អំពីការមករបស់ខលោកអេលីយ៉ា — អំពីអ្នកដែលមរ៉ូណៃបាននិយាយទៅកាន់ព្យាការី យ៉ូសែប ស៊្មីធ ដោយប្រកាសប្រាប់ថាលោកនឹងមកមុនការចាប់ផ្ដើមនៅគថ្ងៃដ៏ធំហើយស្ញែងខ្លាចរបស់ព្រះអម្ចាស់ — លោកក៏នៅទីនោះដែរ។
៤៧ព្យាការីអេលីយ៉ាត្រូវដាក់នៅក្នុងកចិត្តនៃកូនចៅនូវសេចក្ដីសន្យា ដែលបានធ្វើដល់ពួកឪពុករបស់ពួកគេ
៤៨ដោយប្រាប់ពីមុននូវកកិច្ចការដ៏ធំដែលត្រូវធ្វើនៅក្នុងខព្រះវិហារទាំងឡាយនៃព្រះអម្ចាស់ នៅគ្រាគកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ គឺសម្រាប់សេចក្ដីប្រោសលោះដល់ពួកអ្នកស្លាប់ និងឃការភ្ជាប់កូនចៅទៅឯមាតាបិតាគេ ក្រែងលោផែនដីទាំងមូលនឹងត្រូវកម្ទេចសូន្យឈឹងក្នុងកាលទ្រង់យាងមក។
៤៩គ្រប់អ្នកទាំងនេះ ព្រមទាំងមនុស្សជាច្រើនទៀត គឺកពួកព្យាការី ដែលបានរស់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ ហើយបានធ្វើទីបន្ទាល់អំពីការយាងមកនៃព្រះរាជបុត្រានៃព្រះ គេបានជួបជុំគ្នាក្នុងជំនុំដ៏ទូលំទូលាយ ហើយបានរង់ចាំសេចក្ដីដោះលែងរបស់ពួកគេ
៥០ត្បិតពួកអ្នកស្លាប់បានគិតថា ការបាត់កវិញ្ញាណគេដ៏យូរលង់ពីរូបកាយគេ នោះជាខសេវកភាព។
៥១ពួកអ្នកទាំងនេះហើយដែលព្រះអម្ចាស់បានបង្រៀន ហើយបានប្រទានដល់ពួកគេឲ្យមានកអំណាចចេញមក បន្ទាប់ដែលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីឲ្យចូលទៅក្នុងនគររបស់ព្រះវរបិតាទ្រង់ គឺនៅទីនោះ នឹងបានពាក់ដោយខអមតភាព និងគជីវិតដ៏នៅ អស់កល្បជានិច្ចទុកជាមកុដ
៥២ហើយចាប់តាំងពីពេលនោះទៅនឹងបន្តការងាររបស់គេ ដែលបានសន្យាដោយព្រះអម្ចាស់ ហើយទៅជាអ្នកទទួលទាននូវគ្រប់អស់ទាំងកព្រះពរដែលបានទុកសម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់។
៥៣ព្យាការីយ៉ូសែប ស៊្មីធ និង ហៃរុម ស៊្មីធ ជាឪពុកខ្ញុំ, ព្រិកហាំ យ៉ង់, យ៉ូហាន ថេលើរ, វិលហ្វួឌ វូឌដ្រុព្វ និងពួកវិញ្ញាណជម្រើសៗឯទៀត ដែលបានករក្សាទុកឲ្យមកនៅពេលពេញកំណត់ ដើម្បីចូលរួមក្នុងការដាក់ខគ្រឹះនៃកិច្ចការដ៏ធំនៅថ្ងៃចុងក្រោយ
៥៤ព្រមទាំងការកសាងព្រះវិហារទាំងឡាយ និងការប្រព្រឹត្តិនៃពិធីទាំងឡាយនៅទីនោះ សម្រាប់សេចក្ដីប្រោសលោះដល់កពួកអ្នកស្លាប់ នោះក៏នៅឯស្ថានវិញ្ញាណ។
៥៥ខ្ញុំបានសង្កេតឃើញថា ពួកគេនៅក្នុងចំណោមកពួកឧត្តុង្គឧត្ដម និងពួកអ្នកធំដែលបានខរើសតាំងពីដើមដំបូងមក ឲ្យធ្វើជាអ្នកត្រួតត្រាក្នុងសាសនាចក្រនៃព្រះ។
៥៦ចាប់តាំងពីមុនគេចាប់កំណើត នោះពួកគេជាមួយនឹងពួកអ្នកផ្សេងទៀត បានទទួលមេរៀនមុនដំបូងនានា នៅពិភពនៃពួកវិញ្ញាណ ហើយត្រូវកបានរៀបចំឲ្យមកនៅខពេលកំណត់នៃព្រះ ដើម្បីធ្វើការងារនៅក្នុងគចម្ការទំពាំងបាយជូររបស់ទ្រង់ សម្រាប់សេចក្ដីសង្គ្រោះដល់ព្រលឹងនៃមនុស្សលោក។
៥៧ខ្ញុំបានឃើញថា កពួកអែលឌើរដែលស្មោះត្រង់នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ គឺកាលពួកគេចាកចេញពីជីវិតនេះទៅ នោះគេនៅតែបន្តការងារគេក្នុងការផ្សាយដំណឹងល្អអំពីការប្រែចិត្ត និងសេចក្ដីប្រោសលោះ តាមរយៈដង្វាយធួននៃព្រះរាជបុត្រាបង្កើតតែមួយនៃព្រះ នៅក្នុងចំណោមអស់អ្នកដែលនៅក្នុងខសេចក្ដីងងឹត និងនៅក្រោមចំណងនៃអំពើបាបនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ដ៏ធំ។
៥៨ពួកអ្នកស្លាប់ណាដែលប្រែចិត្ត នោះនឹងកបានប្រោសលោះ តាមរយៈការគោរពតាមខពិធីទាំងឡាយនៃដំណាក់របស់ព្រះ។
៥៩ហើយបន្ទាប់ពីពួកគេបានសងទោសនៃអំពើរំលងទាំងឡាយរបស់ពួកគេ ហើយត្រូវបានកសំអាតឲ្យបានស្អាត នោះនឹងបានទទួលរង្វាន់តាមការដែលគេបានខប្រព្រឹត្ត ព្រោះពួកគេជាអ្នកគ្រងសេចក្ដីសង្គ្រោះទុកជាមរតក។
៦០ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ត្រូវបានបើកសម្ដែងដល់ខ្ញុំយ៉ាងដូច្នោះហើយ ហើយខ្ញុំថ្លែងទីបន្ទាល់ ហើយខ្ញុំដឹងថា ទីបន្ទាល់នេះកពិត តាមរយៈព្រះពរនៃព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ គឺដូច្នោះមែន។ អាម៉ែន៕