ការជ្រើសរើសចេញពីគម្ពីរម៉ូសេ
ជាការស្រង់ចេញពីការបកប្រែព្រះគម្ពីរប៊ីប ដែលបានបើកសម្ដែងដល់យ៉ូសែប ស៊្មីធ ជាព្យាការី នៅខែមិថុនា ឆ្នាំ១៨៣០–ខែកុម្ភៈ ឆ្នាំ១៨៣១។
ជំពូកទី ១
(មិថុនា ១៨៣០)
ព្រះទ្រង់បានសម្ដែងអង្គទ្រង់ដល់លោកម៉ូសេ — ម៉ូសេត្រូវបានប្រែរូប — គាត់ត្រូវប្រឈមមុខនឹងអារក្សសាតាំង — ម៉ូសេឃើញពិភពលោកជាច្រើនដែលមានមនុស្សអាស្រ័យនៅ — ពិភពលោកដ៏ឥតគណនាត្រូវបានបង្កើតឡើងដោយព្រះរាជបុត្រា — កិច្ចការ និងសិរីល្អរបស់ព្រះ គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស។
១ព្រះបន្ទូលទាំងឡាយនៃព្រះ ដែលទ្រង់កមានព្រះបន្ទូលទៅខម៉ូសេ ក្នុងកាលម៉ូសេត្រូវបាននាំឡើងទៅលើភ្នំដ៏ខ្ពស់បំផុត
២ហើយគាត់កបានឃើញព្រះនៅខប្រទល់មុខ ហើយគាត់បានទូលជាមួយនឹងទ្រង់ ហើយគសិរីល្អនៃព្រះត្រូវបានចាំងមកលើម៉ូសេ ហេតុដូច្នេះហើយ ទើបម៉ូសេអាចឃទ្រាំចំពោះវត្តមានរបស់ទ្រង់បាន។
៣ហើយព្រះទ្រង់បានមានព្រះបន្ទូលទៅម៉ូសេថា ៖ មើលចុះ យើងជាព្រះអម្ចាស់ដ៏ជាព្រះមានកមហិទ្ធិឫទ្ធិ ហើយខគ្មានទីបញ្ចប់ គឺជាព្រះនាមរបស់យើង ត្បិតយើងគ្មានថ្ងៃចាប់ផ្ដើម ឬឆ្នាំបញ្ចប់ឡើយ ហើយតើនេះពុំមែនជាគ្មានទីបញ្ចប់ទេឬអី?
៤ហើយមើលចុះ អ្នកជាបុត្ររបស់យើង ហេតុដូច្នេះហើយ ចូរកមើល ហើយយើងនឹងបង្ហាញដល់អ្នកនូវផលនៃខដៃរបស់យើង ប៉ុន្តែពុំមែនទាំងអស់ទេ ព្រោះគកិច្ចការយើងនោះគ្មានឃទីបញ្ចប់ឡើយ ព្រមទាំងងព្រះបន្ទូលរបស់យើងផងដែរ ព្រោះការណ៍ទាំងនោះពុំដែលឈប់ឈរឡើយ។
៥ហេតុដូច្នោះហើយ គ្មានមនុស្សណាម្នាក់អាចមើលឃើញគ្រប់អស់ទាំងការណ៍របស់យើងបានឡើយ លើកលែងតែអ្នកនោះបានឃើញគ្រប់អស់ទាំងសិរីល្អរបស់យើង ហើយគ្មានមនុស្សណាម្នាក់អាចមើលឃើញសិរីល្អរបស់យើង ហើយបន្ទាប់មករស់នៅលើផែនដីក្នុងសាច់ឈាមទៀតឡើយ។
៦ហើយយើងមានកិច្ចការសម្រាប់អ្នក ម៉ូសេ ជាបុត្រយើង ហើយអ្នកនៅក្នុងរូបកដូចជាខព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ហើយព្រះរាជបុត្រាបង្កើតតែមួយរបស់យើង គឺជា ហើយនឹងទៅជាគព្រះអង្គសង្គ្រោះ ព្រោះទ្រង់ពោរពេញទៅដោយឃព្រះគុណ និងងសេចក្ដីពិត ប៉ុន្តែចគ្មានព្រះឯណាក្រៅពីយើងឡើយ ហើយគ្រប់ទាំងអស់គឺនៅចំពោះយើង ព្រោះយើងឆស្គាល់គ្រប់អ្វីៗទាំងអស់។
៧ហើយឥឡូវនេះ មើលចុះ យើងបង្ហាញការណ៍មួយនេះដល់អ្នក ម៉ូសេ ជាបុត្រយើង ព្រោះអ្នកនៅក្នុងលោកិយ ហើយឥឡូវនេះ យើងបង្ហាញការណ៍នោះដល់អ្នក។
៨ហើយហេតុការណ៍បានកើតឡើងថា ម៉ូសេបានសម្លឹងមើល ហើយបានឃើញកពិភពលោកដែលគាត់កើតមក ហើយម៉ូសេខបានឃើញពិភពលោក និងទីបញ្ចប់ផងដែរ ព្រមទាំងកូនចៅមនុស្សលោកទាំងអស់ ដែលមាននៅពេលនោះ និងដែលបានបង្កើតឡើងមក អំពីការណ៍នោះ នោះគាត់មានគចិត្តអស្ចារ្យ និងឆ្ងល់ជាអនេក។
៩ហើយវត្តមាននៃព្រះថយចេញពីម៉ូសេទៅ ដើម្បីកុំឲ្យសិរីល្អរបស់ទ្រង់ស្ថិតនៅជាមួយនឹងម៉ូសេទៀត ហើយម៉ូសេត្រូវបានទុកឲ្យនៅតែម្នាក់ឯង។ ហើយកាលគាត់ត្រូវបានទុកឲ្យនៅតែម្នាក់ឯងនោះ គាត់ក៏ដួលទៅលើដី។
១០ហើយហេតុការណ៍បានកើតឡើងថា អស់រយៈជាច្រើនម៉ោងមុនម៉ូសេបានទទួលកកម្លាំងគាត់ដូចដើមវិញ ហើយគាត់ពោលទៅខ្លួនថា ៖ ឥឡូវនេះ ព្រោះហេតុនេះហើយ ទើបខ្ញុំដឹងថាមនុស្សគឺខគ្មានជាអ្វីសោះ ជាការណ៍ដែលខ្ញុំពុំដែលគិតពីមុនមកឡើយ។
១១ប៉ុន្តែឥឡូវនេះ ភ្នែកខ្ញុំផ្ទាល់បានមើលឃើញកព្រះ ប៉ុន្តែពុំមែនដោយភ្នែកខ្ញុំខធម្មតាទេ តែជាភ្នែកខាងវិញ្ញាណរបស់ខ្ញុំវិញ ព្រោះភ្នែកធម្មតារបស់ខ្ញុំពុំអាចមើលឃើញទេ ព្រោះខ្ញុំនឹងត្រូវគស្វិត ហើយឃស្លាប់ចំពោះវត្តមានរបស់ទ្រង់ជាមិនខានឡើយ ប៉ុន្តែសិរីល្អរបស់ទ្រង់បានមកលើខ្ញុំ ហើយខ្ញុំបានមើលឃើញងព្រះភក្ត្រទ្រង់ ព្រោះខ្ញុំត្រូវបានចប្រែរូបនៅចំពោះទ្រង់។
១២ហើយហេតុការណ៍បានកើតឡើងថា កាលម៉ូសេបានពោលនូវពាក្យពេចន៍ទាំងនេះ មើលចុះ កអារក្សសាតាំងបានមក ដោយខល្បួងគាត់ថា ៖ ម៉ូសេ ជាកូនមនុស្សអើយ ចូរថ្វាយបង្គំយើង។
១៣ហើយហេតុការណ៍បានកើតឡើងថា ម៉ូសេបានងើបមើលទៅអារក្សសាតាំង ហើយនិយាយថា ៖ តើអ្នកជានរណា? ត្បិតមើលចុះ ខ្ញុំជាកបុត្រនៃព្រះនៅក្នុងរូបដូចជាព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ហើយចុះតើសិរីល្អរបស់អ្នកនៅឯណា ដែលគួរឲ្យខ្ញុំថ្វាយបង្គំ?
១៤ត្បិតមើលចុះ ខ្ញុំពុំអាចមើលទៅលើព្រះបានទេ លើកលែងតែសិរីល្អរបស់ទ្រង់បានស្ថិតមកលើខ្ញុំ ហើយខ្ញុំបានកប្រែរូបនៅចំពោះទ្រង់។ ប៉ុន្តែខ្ញុំអាចមើលទៅលើអ្នកក្នុងភាពជាមនុស្សធម្មតា។ តើការណ៍នេះពិតជាពុំមែនទេឬអី?
១៥សូមព្រះនាមនៃព្រះរបស់ខ្ញុំបានប្រកបដោយព្រះពរ ព្រោះព្រះវិញ្ញាណទ្រង់មិនទាន់ថយចេញពីខ្ញុំអស់ទេ បើពុំនោះសោតទេ តើសិរីល្អរបស់អ្នកនៅឯណា ត្បិតវាជាសេចក្ដីងងឹតចំពោះខ្ញុំ? ហើយខ្ញុំអាចវិនិច្ឆ័យរវាងអ្នកនឹងព្រះបាន ព្រោះព្រះទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ ចូរកថ្វាយបង្គំដល់ព្រះ ព្រោះអ្នកត្រូវខបម្រើទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ។
១៦នែ៎សាតាំង ចូរឯងថយចេញទៅ ចូរកុំបញ្ឆោតខ្ញុំអី ព្រោះព្រះទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ អ្នកមានរូបកដូចជាព្រះរាជបុត្រាបង្កើតតែមួយរបស់យើង។
១៧ហើយទ្រង់ក៏បានប្រទានព្រះបញ្ញត្តិទាំងឡាយដល់ខ្ញុំផងដែរ កាលទ្រង់បានហៅខ្ញុំចេញពីកគុម្ពបន្លាដែលមានភ្លើងឆេះថា ៖ ចូរខអំពាវនាវដល់ព្រះដោយនូវព្រះនាមនៃព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ហើយថ្វាយបង្គំយើងចុះ។
១៨ហើយម៉ូសេបាននិយាយជាថ្មីទៀតថា ៖ ខ្ញុំនឹងមិនឈប់អំពាវនាវដល់ព្រះឡើយ ព្រោះខ្ញុំមានការណ៍ផ្សេងៗទៀតដែលខ្ញុំត្រូវទូលនឹងទ្រង់ ៖ ត្បិតសិរីល្អរបស់ទ្រង់បានស្ថិតមកលើខ្ញុំ ហេតុដូច្នោះហើយ ទើបខ្ញុំអាចវិនិច្ឆ័យរវាងទ្រង់ និងអ្នកបាន។ នែ៎សាតាំង ចូរថយចេញទៅ។
១៩ហើយឥឡូវនេះ កាលម៉ូសេបានពោលពាក្យទាំងនេះហើយ នោះអារក្សសាតាំងក៏ស្រែកដោយសំឡេងខ្លាំង ហើយទន្ទ្រានលើដី ហើយបញ្ជាថា ៖ យើងជាកព្រះរាជបុត្រាបង្កើត ចូរថ្វាយបង្គំយើងមក។
២០ហើយហេតុការណ៍បានកើតឡើងថា ម៉ូសេចាប់ផ្ដើមភ័យជាអតិបរមា ហើយនៅពេលគាត់ចាប់ផ្ដើមភ័យ នោះគាត់បានឃើញភាពល្វីងជូរចត់នៃកស្ថាននរក។ ទោះជាយ៉ាងណាក៏ដោយ ដោយបានខអំពាវនាវដល់ព្រះ នោះគាត់បានទទួលកម្លាំង ហើយគាត់បានបញ្ជាថា ៖ នែ៎សាតាំង ចូរថយចេញពីខ្ញុំទៅ ត្បិតខ្ញុំនឹងថ្វាយបង្គំដល់ព្រះតែមួយអង្គប៉ុណ្ណោះ គឺជាព្រះនៃសិរីល្អ។
២១ហើយឥឡូវនេះ កអារក្សសាតាំងចាប់ផ្ដើមញ័ររន្ធត់ ហើយផែនដីរញ្ជួយ ហើយម៉ូសេបានទទួលកម្លាំង ហើយបានអំពាវនាវដល់ព្រះថា ៖ ដោយនូវព្រះនាមនៃព្រះរាជបុត្រាបង្កើតតែមួយ ចូរថយចេញទៅសាតាំង។
២២ហើយហេតុការណ៍បានកើតឡើងថា អារក្សសាតាំងបានស្រែកដោយសំឡេងខ្លាំង ទាំងយំ និងទួញសោក និងកសង្កៀតធ្មេញ រួចហើយ ទើបវាថយចេញទៅ គឺចេញពីវត្តមាននៃម៉ូសេ ដែលគាត់មើលវាមិនឃើញឡើយ។
២៣ហើយឥឡូវនេះ ម៉ូសេបានធ្វើបន្ទាល់អំពីការណ៍នេះ ប៉ុន្តែពីព្រោះមកពីអំពើទុច្ចរិត ទើបពុំមានការណ៍នេះ នៅក្នុងចំណោមកូនចៅមនុស្សឡើយ។
២៤ហើយហេតុការណ៍បានកើតឡើងថា កាលអារក្សសាតាំងបានថយចេញពីវត្តមាននៃម៉ូសេទៅ នោះម៉ូសេបានបើកភ្នែកឡើងទៅស្ថានសួគ៌ ដោយបានពោរពេញទៅដោយកព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា
២៥ហើយដោយបានអំពាវនាវដល់ព្រះនាមនៃព្រះ នោះគាត់បានឃើញសិរីល្អរបស់ទ្រង់ម្ដងទៀត ត្បិតសិរីល្អនោះបានឋិតមកលើគាត់ ហើយគាត់បានឮសំឡេងថា ៖ ម៉ូសេអើយ អ្នកមានពរហើយ ត្បិតយើងជាព្រះដ៏មានមហិទ្ធិឫទ្ធិបានរើសអ្នក ហើយអ្នកនឹងត្រូវធ្វើឲ្យបានខ្លាំងពូកែជាងកទឹកជាច្រើន ព្រោះរបស់ទាំងនោះនឹងគោរពតាមខបញ្ជាអ្នក ហាក់បីដូចអ្នកជាគព្រះ។
២៦ហើយមើលន៏ យើងគង់នៅជាមួយនឹងអ្នក គឺរហូតដល់អស់មួយជីវិតរបស់អ្នក ព្រោះអ្នកនឹងកដោះលែងរាស្ត្រយើងឲ្យរួចពីខសេវកភាព គឺគពួកអ៊ីស្រាអែល ជាពួកឃជម្រើសរបស់យើង។
២៧ហើយហេតុការណ៍បានកើតឡើងថា នៅពេលសំឡេងនោះកំពុងតែមានបន្ទូលមក នោះម៉ូសេចោលភ្នែកគាត់ ហើយកមើល ឃើញផែនដី មែនហើយ គឺនូវអ្វីៗទាំងអស់ដែលនៅទីនោះ ហើយគ្មានចំណុចណាមួយឡើយដែលគាត់មើលមិនឃើញ គឺស្គាល់ ដោយសារព្រះវិញ្ញាណនៃព្រះ។
២៨ហើយគាត់ក៏ឃើញបណ្ដាជននៅលើទីនោះ ហើយគ្មានព្រលឹងណាមួយដែលគាត់មើលមិនឃើញឡើយ ហើយគាត់ស្គាល់ពួកគេ ដោយសារព្រះវិញ្ញាណនៃព្រះ ហើយពួកគេមានចំនួនសន្ធឹក គឺឥតគណនា ហាក់បីដូចជាខ្សាច់នៅឆ្នេរសមុទ្រ។
២៩ហើយគាត់បានឃើញដែនដីជាច្រើន ហើយដែនដីនីមួយៗត្រូវបានហៅថា កផែនដី ហើយមានបណ្ដាជនអាស្រ័យនៅលើផ្ទៃទីនោះ។
៣០ហើយហេតុការណ៍បានកើតឡើងថា ម៉ូសេបានអំពាវនាវដល់ព្រះថា ៖ ព្រះករុណាវិសេស សូមប្រាប់ទូលបង្គំថា ម្ដេចក៏មានការណ៍ទាំងនេះ ហើយថាតើព្រះអង្គបានបង្កើតរបស់ទាំងនេះតាមរបៀបណា?
៣១ហើយមើលចុះ សិរីល្អនៃព្រះអម្ចាស់បានមកលើម៉ូសេ ដើម្បីឲ្យម៉ូសេបានឈរក្នុងវត្តមាននៃព្រះ ហើយទូលនឹងទ្រង់កប្រទល់មុខ។ ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលទៅម៉ូសេថា ៖ គឺសម្រាប់គោលខបំណងរបស់យើងផ្ទាល់ ដែលយើងបានបង្កើតរបស់ទាំងនេះមក។ នេះហើយជាប្រាជ្ញា ហើយប្រាជ្ញានោះនៅក្នុងយើង។
៣២ហើយដោយសារកព្រះបន្ទូលនៃព្រះចេស្ដារបស់យើង នោះយើងបានបង្កើតរបស់ទាំងនោះ គឺជាព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ដែលពោរពេញទៅដោយខព្រះគុណ និងគសេចក្ដីពិត។
៣៣ហើយកពិភពលោកដ៏ច្រើនឥតគណនា នោះយើងខបានបង្កើតឡើង ហើយយើងបានបង្កើតរបស់ទាំងនោះឡើងសម្រាប់គោលបំណងរបស់យើងផ្ទាល់ ហើយដោយសារព្រះរាជបុត្រា នោះយើងបានបង្កើតរបស់ទាំងនោះមក គឺជាគព្រះរាជបុត្រាបង្កើតតែមួយរបស់យើង។
៣៤ហើយមនុស្សកទីមួយបង្អស់នៃមនុស្សលោក នោះយើងបានហៅថា ខអ័ដាម ដែលគជាច្រើន។
៣៥ប៉ុន្តែមានតែដំណើររឿងអំពីផែនដីនេះ និងអំពីបណ្ដាជននៅទីនេះប៉ុណ្ណោះ ដែលយើងប្រាប់ដល់អ្នក។ ត្បិតមើលចុះ មានពិភពជាច្រើនដែលបានកន្លងផុតទៅដោយសារព្រះបន្ទូលនៃព្រះចេស្ដារបស់យើង។ ហើយឥឡូវនេះ មានពិភពជាច្រើនដែលឈរ ហើយមានចំនួនដ៏ឥតគណនាចំពោះមនុស្ស ប៉ុន្តែគ្រប់ការណ៍ទាំងអស់សុទ្ធតែបានរាប់ចំពោះយើង ត្បិតរបស់ទាំងនោះជារបស់ផងយើង ហើយយើងកស្គាល់របស់ទាំងនោះ។
៣៦ហើយហេតុការណ៍បានកើតឡើងថា ម៉ូសេបានទូលទៅព្រះអម្ចាស់ថា ៖ ឱព្រះអង្គអើយ សូមមានសេចក្ដីមេត្តាកុរណាដល់បាវបម្រើរបស់ទ្រង់ផងចុះ ហើយសូមប្រាប់ទូលបង្គំអំពីផែនដីនេះ និងអំពីបណ្ដាជនដែលអាស្រ័យនៅលើទីនោះ និងអំពីផ្ទៃមេឃ ហើយនៅពេលនោះ ទើបទូលបង្គំបានស្កប់ចិត្ត។
៣៧ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលទៅម៉ូសេថា ៖ កផ្ទៃមេឃនោះមានដ៏ច្រើន ហើយពុំអាចរាប់បានអស់ចំពោះមនុស្សឡើយ ប៉ុន្តែត្រូវបានរាប់ចំពោះយើង ត្បិតរបស់ទាំងនោះជារបស់ផងយើង។
៣៨ហើយដូចជាផែនដីមួយបានកន្លងផុតទៅជាយ៉ាងណា ហើយផ្ទៃមេឃនៃទីនោះក៏នឹងមកជាយ៉ាងនោះដែរ ហើយគ្មានកទីបញ្ចប់ចំពោះកិច្ចការទាំងឡាយរបស់យើងឡើយ ឬក៏ចំពោះព្រះបន្ទូលទាំងឡាយរបស់យើងដែរ។
៣៩ត្បិតមើលចុះ នេះហើយជាកកិច្ចការរបស់យើង និងខសិរីល្អរបស់យើង — គឺដើម្បីនាំឲ្យមានគអមតភាព និងឃជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស។
៤០ហើយឥឡូវនេះ ម៉ូសេជាបុត្រយើងអើយ យើងនឹងមានព្រះបន្ទូលដល់អ្នក អំពីផែនដីនេះ ដែលអ្នកឈរលើ ហើយអ្នកនឹងកសរសេរពីការណ៍ទាំងប៉ុន្មាន ដែលយើងនឹងមានព្រះបន្ទូលប្រាប់។
៤១ហើយនៅថ្ងៃណាដែលកូនចៅមនុស្សនឹងគិតថាព្រះបន្ទូលទាំងឡាយរបស់យើងឥតតម្លៃ ហើយកដកអ្វីជាច្រើនចេញពីគម្ពីរដែលអ្នកនឹងសរសេរ មើលចុះ យើងនឹងបង្កើតម្នាក់ទៀត ឲ្យខដូចអ្នក ហើយគព្រះបន្ទូលទាំងឡាយនឹងមាននៅក្នុងចំណោមកូនចៅមនុស្សម្ដងទៀត — គឺនៅក្នុងចំណោមមនុស្សជាច្រើនណាដែលនឹងជឿ។
៤២(ព្រះបន្ទូលទាំងនេះត្រូវបានកពោលប្រាប់ដល់លោកម៉ូសេ នៅលើភ្នំ រីឯឈ្មោះភ្នំនោះនឹងពុំដែលបានស្គាល់ក្នុងចំណោមកូនចៅមនុស្សឡើយ។ ហើយឥឡូវនេះ ព្រះបន្ទូលទាំងឡាយនេះត្រូវបានពោលប្រាប់ដល់អ្នក។ ចូរកុំបង្ហាញព្រះបន្ទូលទាំងឡាយនេះដល់ នរណាឲ្យសោះ លើកលែងតែពួកអ្នកដែលជឿប៉ុណ្ណោះ។ គឺពិតយ៉ាងដូច្នោះមែន។ អាម៉ែន ៕)