កម្មវិធី​ចាក់​វីដេអូ​អិល.ឌី.អែស ( វីដេអូ )

តើ​អ្វី​ទៅ​ជា​តម្រូវការ​របស់​ប្រព័ន្ធ​ដើម្បី​មើល​វីដេអូ​ដែល​មាន​ក្នុង​កម្មវិធី​វីដេអូ​អិល.ឌី.អែស. ?

អ្នក​គួរ​មាន​កម្មវិធី​រុករក​សម្រាប់​អ៊ិធើរណែត​មួយ និង​កំណែ​កម្មវិធី Flash មួយ​ដូច​តទៅ​នេះ បាន​ដាក់​ដំឡើង​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក ។

កំណត់​ចំណាំ ៖ ប្រសិន​បើ​កម្មវិធី flash របស់​អ្នក​នៅ​តែ​គាំង សូម​បញ្ឈប់​ការ​បង្កើន​ល្បឿន​នៃ​កម្មវិធី flash របស់​អ្នក ។ វា​គួរ​បញ្ឈប់​នូវការ​គាំង ហើយ​អនុញ្ញាត​ឲ្យ​ការ​ចាក់​វីដេអូ​បន្ត ។ សូម មើល​សេចក្តី​ណែនាំ ពី​របៀប​ធ្វើ​កិច្ចការ​ទាំងនេះ ។

កុំព្យូទ័រ​ប្រើ Windows

Mac

កម្មវិធី​រុករក

  • Chrome
  • Firefox 3.0.1 ឬ ខ្ពស់​ជាង
  • Internet Explorer 6 SP1
  • Internet Explorer 7
  • Internet Explorer 8
  • Safari 3.2.2 ឬ ខ្ពស់​ជាង
  • Safari 4 ឬ ខ្ពស់​ជាង
  • Chrome
  • Firefox 3.0.1 ឬ ខ្ពស់​ជាង
  • Safari 3.2.1 ឬ ខ្ពស់​ជាង
  • Safari 4 ឬ ខ្ពស់​ជាង

កម្មវិធី Flash

  • Flash Player 10
  • Flash Player 10

កំណត់​ចំណាំ ៖ មាន​បញ្ហា​ដែល​បាន​ដឹង​ជាមួយ​នឹង​កម្មវិធី Flash កំណែ 10.1.85.3 ។ សូម​ធ្វើ​បច្ចុប្បន្នភាព​ទៅ​កំណែ​ចុងក្រោយ​បង្អស់​របស់​កម្មវិធី Flash ប្រសិនបើ​អ្នក​ជួប​បញ្ហា​ក្នុង​ការ​មើល​វីដេអូ​ជាមួយ​នឹង​កម្មវិធី​ចាក់​វីដេអូ អិល.ឌី.អែស. ។

យើង​ក៏​ត្រូវ​កត់​សម្គាល់​ផង​ដែរ​ពី​បញ្ហា​មួយ​ជាមួយ​នឹង iOS 4.3x ។ បន្ទាប់ពី​ចុច​ប៊ូតុង​ចាក់​រួច សូម​រង់ចាំ​ពីរ​បី​វិនាទី ខណៈ​ដែល​វា​ផ្ទុក រួច​ហើយ​វា​គួរតែ​ចាក់ ។ ខណៈដែល​វា​កំពុង​ផ្ទុក សូម​កុំ​ចុច​ប៊ូតុង​ចាក់​នៅ​កណ្ដាល ឬ ប៊ូតុង​ដែល​បង្ហាញ​នៅ​ផ្នែក​ជ្រុង​កែង​ម្ដងទៀត​ឡើយ ។ វាកើត​ឡើង​តែ​នៅ​ក្នុង 4.3x ប៉ុណ្ណោះ ។


ហេតុអ្វី​ពេលខ្លះ​វីដេអូ​រអាក់រអួល ឬ​ផ្អាក​អំឡុង​ពេល​កំពុង​ចាក់ ?

វីដេអូ​ប្រហែល​ជា​រអាក់រអួល ឬ​ផ្អាក​អំឡុង​ពេល​កំពុង​ចាក់ ប្រសិន​បើការ​តភ្ជាប់​អ៊ិនធើរណែត​ពុំ​មាន​ល្បឿន​លឿន​គ្រប់គ្រាន់ ឬ​ប្រសិន​បើ​កុំព្យូទ័រ​របស់​អ្នក​មាន​ប្រព័ន្ធ​ដំណើរការ​យឺត​ខុស​ពី​ធម្មតា ឬ​មាន RAM ( អង្គ​ចងចាំ ) តូច ។ សួម្បី​តែ​មាន​ការ​តភ្ជាប់​អ៊ិនធើរណែត​ល្បឿនលឿន​ក្ដី ការ​កកស្ទះ​ចរាចរណ៍​នៃ​ប្រព័ន្ធ​អ៊ិនធើរណែត​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ចាក់មើល​នោះ​រអាក់រអួល ឬ ការ​ដើរ​សារ​ឡើងវិញ​ដែរ ។

តើ​ខ្ញុំ​អាច​ចែកចាយ​តំណ​សម្រាប់​វីដេអូ​ជាក់លាក់​មួយ​បាន​ដោយ​របៀបណា ?

សូម​ប្រើ​ជម្រើស Shared VideoGet Linkនៅក្នុង​ប៊ូតុង​មីនុយ​លើ​កម្មវិធី​ចាក់​វីដេអូ​នោះ ។ អ្នក​អាច​ចម្លង​តំណ​នោះ ហើយ​បិទ​ភ្ជាប់​វា​នៅ​ក្នុង​សារ​អ៊ីម៉ែល​មួយ ឬ​លើ​ទំព័រ​បណ្ដាញ ។

តើ « Get Code » ធ្វើ​អ្វី​ខ្លះ ?

ជម្រើស Get Code អនុញ្ញាត​ឲ្យ​អ្នក​ចម្លង​លេខ​បង្កប់ HTML សម្រាប់​កម្មវិធី​វីដេអូ​មួយ ហើយ​បិទ​ភ្ជាប់​វា​ចូល​ទៅ​ក្នុង​ទំព័របណ្ដាញ​របស់​អ្នក ។ អ្នក​អាច​ប្រើ​ជម្រើស​នេះ​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​ចាក់​វីដេអូ​អិល.ឌី.អែស. ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ទំព័រ​បណ្ដាញ​របស់​អ្នក ។

កម្មវិធី​ចាក់​វីដេអូ​អិល.ឌី.អែស. កំពុង​បង្ហាញ​នូវ​ការ​ព្រមាន​មួយ​ដែល​ថ្លែង​ថា ខ្ញុំ​ត្រូវធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ចាក់​វីដេអូ​ក្នុង​កម្មវិធី Flash  ។ តើ​ខ្ញុំ​ធ្វើ​បច្ចុប្បន្នភាព​តាម​របៀប​ណា ?

កម្មវិធី​ចាក់​វីដេអូ​នឹង​បង្ហាញ​សារ​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖

អ្នក​អាច​ចុច​លើ​សារ​នេះដើម្បី ទទួល​បាន​នូវ​កំណែ​ចុង​ក្រោយ​បង្អស់​នៃ​កម្មវិធី​ចាក់​វីដេអូ​ក្នុង​កម្មវិធី Flash ពី Adobe ។

កម្មវិធី​ចាក់​វីដេអូ​អិល.ឌី.អែស. មិន​បាន​បង្ហាញ​ត្រឹមត្រូវ ឬ​កំពុង​បង្ហាញ​វីដេអូ​ខុស ។ តើ​ខ្ញុំ​អាច​ជួសជុល​វា​តាម​របៀប​ណា ?

កម្មវិធី​រុករក​នៃ​គេហទំព័រ​របស់​អ្នក​អាច​បង្ហាញ​ព័ត៌មាន​សម្ងាត់ ( ឬ​ ចាស់ ) ។ ដើម្បី​សម្អាត​ព័ត៌មាន​ក្នុង​កម្មវិធី​រុករក​របស់​អ្នក ហើយ​មើល​ឃើញ​ពី​កំណែ​ចុងក្រោយ​បង្អស់​នៃ​ទំព័រ​ដែល​អ្នក​បើក សូម​ចុច CTRL + F5 សម្រាប់ Windows ឬ COMMAND + SHIFT + R សម្រាប់ Mac ។

Windows Media Player ( មាន​តែ​វីដេអូ ឬ សំឡេង ) ។

គេហទំព័រ ChurchofJesusChrist.org ប្រើ​កម្មវិធី Windows Media Player ពី​ Microsoft ដើម្បី​ផ្ដល់​ជា​វីដេអូ និង សំឡេង​តាម​អ៊ិនធើរណែត ។ ដើម្បី​មើល ឬ​ស្ដាប់​វីដេអូ ឬ​សំឡេង​លើ​អ៊ិនធើរ​ណែត អ្នក​ត្រូវ​មាន​Windows Media Player ដំឡើង​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក ប្រសិន​បើ​អ្នក​ពុំ​ទាន់​មាន​វា​នៅឡើយ ។

ដើម្បី​សាកល្បង​ថា តើ​អ្នក​មាន Windows Media Player នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ដែរ ឬ អត់ សូម​ចុច Windows Media Player test ។ ប្រសិន​បើ​មាន​ផ្ទាំង​តូច​មួយ​លេច​ចេញ​មក ហើយ​អ្នក​ឮ​សំឡេង នោះ​អ្នក​មាន​កម្មវិធី​ចាក់​វីដេអូ​ហើយ ។ ប្រសិន​បើ​កម្មវិធី​រុករក​របស់​អ្នក​បង្ហាញ​ថា អ្នក​ពុំ​មាន​កម្មវិធី​ជំនួយ​ដែល​ចាំបាច់​មួយ នោះ​អ្នក​អាច ទាញយក Windows Media Player បាន​ដោយ​ឥត​គិត​ថ្លៃ ។