លក្ខណៈ​ពិសេស​នៃ​កម្មវិធី​ចាក់​វីដេអូ


video player features
  1. ព័ត៌មានវីដេអូ
    ផ្ដល់​ព័ត៌មាន​ពី​វីដេអូ​ដែល​កំពុង​ចាក់ ។
  2. ចែកចាយ
    អនុញ្ញាត​ឲ្យ​អ្នក​ចែកចាយ​វីដេអូ​ដោយ​ការ​ថតចម្លង​តំណ​ និង​ការ​ចែកចាយ​តាម​អ៊ីម៉ែល ឬ សារ​បន្ទាន់ ។ អ្នក​ក៏​អាច​ចែកចាយ​ដោយ​ប្រើ Facebook ឬ Twitter ផងដែរ ។
  3. តំណ
    អនុញ្ញាត​ឲ្យ​អ្នក​ចម្លង ហើយ​ចែកចាយ​តំណ​បណ្ដាញ ។
  4. បង្កប់
    អនុញ្ញាត​ឲ្យ​អ្នក​ថត​ចម្លង​លេខ​កូដ​បង្កប់​របស់​អ្នក​កម្មវិធី​ចាក់​វីដេអូ ហើយ​បន្ថែមកម្មវិធី​នោះ​ក្នុង​វិបសាយ ឬ ប្លក់​មួយ ។
  5. ប៊ូតុងចាក់/ផ្អាក
  6. កម្មវិធីរុករក
    កម្មវិធីរុករក​នេះ​បង្ហាញ​អ្នក​ពី​លេខកូដ​ម៉ោង​របស់​វីដេអូ ហើយ​អនុញ្ញាត​ឲ្យ​អ្នក​រំកិល​ទៅ​ចំណុច​នានា​ក្នុង​វីដេអូ​ដោយ​អូស​ទៅ​អូស​មក ។
  7. ប៊ូតុង DVR ផ្សាយ​ផ្ទាល់
    ខណៈ​កំពុង​មើល​វីដេអូ​ផ្សាយ​ផ្ទាល់​មួយ នោះ​អ្នក​អាច​អូស​ទៅ​ចំណុច​មុន​នៅ​ក្នុង​វីដេអូ ឬ​ចុច​លើ​ប៊ូតុង​ផ្អាក នោះ​ប៊ូតុង​ចាក់ពណ៌​ប្រផេះ​នឹង​លេច​មក ។ ការ​ចុច​លើ​ប៊ូតុង​ចាក់​ម្ដង​ទៀត វា​នឹង​ចាក់​បញ្ចាំង​វីដេអូ​នោះ​ម្ដង​ទៀត ហើយ​ប៊ូតុង​នោះ​នឹង​ប្រែ​ជា​ពណ៌​បៃតង ពេល​កំពុង​មើល​វីដេអូ​ផ្សាយ​ផ្ទាល់ ។ ( នៅ​ពេល​មើល​វីដេអូ​តាម​ចិត្ត​ចង់​បាន នោះ​ប៊ូតុង​ចាក់​នឹង​បាត់ ហើយ​អ្នក​អាច​អូស​ទៅ​ចំណុច​ណា​មួយ​នៅ​ក្នុង​វីដេអូ​ក៏​បាន ) ។
  8. អក្សរ​សម្រាប់​មនុស្ស​ថ្លង់
    ចុច​លើ​ប៊ូតុង​នេះ​ដើម្បី​មើល​ដោយ​មាន​អក្ស​សម្រាប់​មនុស្ស​ថ្លង់ ។ ដើម្បី​មើល​អក្សរ​សម្រាប់​មនុស្ស​ថ្លង់​នៅ​លើ​ឧបករណ៍ iOS សូម​ធ្វើ​តាម​សេចក្តី​ណែនាំ​ទាំងនេះ ៖

    • ចុច​ « Settings »
    • ចុច « Videos »
    • ប្ដូរ « Closed Captioning » ទៅជា « On »
  9. អេក្រង់​ពេញ
    ចុច​លើ​ប៊ូតុង​នេះ​ដើម្បី​មើល​វីដេអូ​ពេញ​អេក្រង់ ។

  10. សំឡេង
    ចុច​ប៊ូតុង​នេះ​ដើម្បី​កំណត់​សំឡេង ។