ការ​រៀបចំ​សម្រាប់​ព្រះវិហារបរិសុទ្ធ និង​បព្វជិតភាព​


ជា​រៀងរាល់​ឆ្នាំ មាន​ការ​ប្រជុំ​មួយ​ដែល​បាន​ហៅ​ថា ការ​រៀបចំ​សម្រាប់​ព្រះវិហារបរិសុទ្ធ និង​បព្វជិតភាព ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​កុមារា និង​កុមារី​អាយុ ១១ ឆ្នាំជាមួយ​គ្នា ។ ឪពុក​ម្ដាយ​របស់​ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ផងដែរ ។ គោលបំណង គឺ​ដើម្បី​ជួយ​កុមារ​ទាំង​នេះ​យល់​អំពី​ពរជ័យ​នៃ​ការ​បម្រើ​ក្នុង​ព្រះវិហារបរិសុទ្ធ ការ​បម្រើ​បព្វជិតភាព និង​ការ​ចុះ និង​ការ​រក្សា​សេចក្ដីសញ្ញា​ពិសិដ្ឋ​ទាំងឡាយ ។ ប្រធាន​បទ​ដែល​អាច​មាន​សម្រាប់​ការ​ប្រជុំ​រួមមាន គោលបំណង​នៃ​បព្វជិតភាព ការ​ទទួលខុសត្រូវ ពិធីបរិសុទ្ធ​នានា និង​ពរជ័យ​ទាំងឡាយ ដែល​ជួយ​ដល់​កុមារា​ពង្រឹង​ការ​តាំង​ចិត្ត​របស់​ពួកគេ​ដើម្បី​រៀបចំ​ខ្លួន​ទទួល​បព្វជិតភាព ដែល​ជួយ​ដល់​កុមារា​កុមារី យល់​អំពី​ឱកាស​របស់​ពួកគេ​ដើម្បី​ចូលរួម​ចំណែក​នៅក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ហើយ​លើក​ទឹកចិត្ត​ដល់​កុមារ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​ប្រើប្រាស់​មាន​កំណត់ នៅពេល​ពួកគេ​ឈាន​ដល់​អាយុ ១២ ឆ្នាំ និង​ដើម្បី​ចូលរួម​ចំណែក​ដោយ​សក្ដិសម​នៅ​ក្នុង​ការ​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ជំនួស​អ្នក​ស្លាប់ តាម​ដែល​ឱកាស​របស់​ពួកគេ​ហុច​ឲ្យ ។

ខាង​ក្រោម​នេះគឺ​ជា​ធនធាន និង​សេចក្ដីណែនាំ​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​នៅ​ក្នុង​ការ​រៀបចំ​ដាក់​ផែនការ​ការ​ប្រជុំ ។

ធនធាននានា

សេចក្តីណែនាំ​ទាំង​ឡាយ

  • គណៈប្រធាន​អង្គការ​បឋម​សិក្សា​ដាក់​ផែនការ​ការ​ប្រជុំ​ក្រោម​ការ​ដឹកនាំ​របស់​គណៈប៊ីស្សព ។
  • សមាជិកមួយរូបនៃគណៈប៊ីស្សពដឹកនាំការ​ប្រជុំ ហើយ​យ៉ាង​ហោច​ណាស់​មានសមាជិក​មួយ​រូប​នៃគណៈប្រធានអង្គការបឋមសិក្សាមកចូលរួម ។
  • ថ្នាក់ដឹកនាំ​ដទៃទៀត រួមមាន​សមាជិក​នៃ​គណៈប្រធាន​កូរ៉ុម​ឌីកុន គណៈប្រធាន​ថ្នាក់​ប៊ីហៃ និង​គណៈប្រធាន​យុវជន និង​គណៈប្រធាន​យុវនារីក៏​អាច​ចូលរួម​ផងដែរ ។
  • នៅ​ក្នុង​វួដ​មួយ​ដែល​មាន​កុមារ​អាយុ ១១ ឆ្នាំ​បន្ដិចបន្ដួច នោះ​ការ​ប្រជុំ​អាច​ធ្វើ​ឡើង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ស្ដេកជា​មួយ​នឹង​វួដ​ដទៃទៀត ឬ​ជាមួយ​នឹង​ស្ដេក​ទាំង​មូល ។
  • ស្រប​តាម​តម្រូវ​ការ​ក្នុង​មូលដ្ឋាន ការ​ប្រជុំ​អាច​ធ្វើ​ឡើង​នៅ​ពេល​ល្ងាច​ថ្ងៃ​អាទិត្យ ជា​ផ្នែក​នៃ​ការ​ប្រជុំ​ថ្នាក់​អង្គការ​បឋមសិក្សា​នៅ​ថ្ងៃ​អាទិត្យ ឬនៅ​ពេល​ណា​ផ្សេង ។