ឆ្នាំ ២០១០-២០១៩
របាយការណ៍​ការិយាល័យ​សវនកម្ម​នៃ​សាសនាចក្រ​ឆ្នាំ 2011
មេសា 2012


របាយការណ៍​ការិយាល័យ​សវនកម្ម​នៃ​សាសនាចក្រឆ្នាំ 2011

ជូនចំពោះ​គណៈប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

បងប្អូន​ប្រុសជាទី​ស្រឡាញ់៖ ដូច​បាន​បង្គាប់​ពី​វិវរណៈ​នៅក្នុង​កណ្ឌ​ទី 120 នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ក្រុមប្រឹក្សា​លើ​ការរៀបចំ​ដង្វាយ​មួយ​ភាគក្នុង​ដប់ មាន​សិទ្ធិ​អំណាច​លើ​មូលនិធិ​ចំណាយ​របស់​សាសនាចក្រ។ ក្រុមប្រឹក្សា​នេះមាន​​គណៈប្រធាន​ទី​មួយ កូរ៉ុម​សាវក​ដប់​ពីរ​នាក់ និង គណៈ​ប៊ីស្សព។

ក្រុមប្រឹក្សា​នេះអនុម័ត​ថវិកា​សម្រាប់​ការិយាល័យ ប្រតិបត្តិការ និង ប្រាក់បំណែក​​ដែល​ពាក់ព័ន្ធ​ឲ្យ​ទៅ​អង្គភាព​សាសនាចក្រ។ ការចំណាយ​លុយ​លើ​សម្ភារៈ​របស់​សាសនាចក្រ ត្រូវ​ឲ្យ​ត្រូវ​គ្នា​នឹង​ថវិកា​ដែល​បាន​អនុម័ត ហើយ​ស្របតាម​គោលការណ៍ និង នីតិវិធី​របស់​សាសនាចក្រ។

ការិយាល័យ​សវនកម្ម​នៃ​សាសនាចក្រ បាន​ផ្ដល់​ការភ្ជាប់​ទៅ​គ្រប់​កំណត់ត្រា និង ប្រព័ន្ធ​ទាំងអស់​ដែល​ចាំបាច់​ដើម្បី​ធ្វើការ​វាយតម្លៃ​ភាពគ្រប់គ្រាន់​នៃ​ការគ្រប់គ្រង​បង្កាន់ដៃ​ថវិកា ការចំណាយ និង សន្ដិសុខ​ចំពោះ​ទ្រព្យសម្បត្តិ​សាសនាចក្រ។ ការិយាល័យ​សវនកម្ម​នៃ​សាសនាចក្រ មាន​ឯករាជ្យភាព​ពី​ការិយាល័យ និង ប្រតិបត្តិការ​​ផ្សេងៗ​ទាំងអស់របស់​សាសនាចក្រ ហើយ​មាន​បុគ្គលិក​ជា​គណនេយ្យករ​សាធារណៈ​ដែល​មាន​វិញ្ញាបនបត្រ សវនករ​ផ្ទៃក្នុង​ដែលមាន​វិញ្ញាបនបត្រ​ សវនករ​លើ​ប្រព័ន្ធ​ព័ត៌មាន​ដែលមានវិញ្ញាបនបត្រ និង អ្នកអាជីព​ដែល​អាច​ទុកចិត្ត​បាន​ផ្សេង​ទៀត។

ដោយ​ផ្អែក​លើ​សវនកម្ម​ដែល​បាន​ធ្វើ​មក ការិយាល័យ​សវនកម្ម​នៃ​សាសនាចក្រ​មាន​គំនិត​ថា គ្រប់​សម្ភារៈ​ទាំងអស់​មាន វិភាគទាន​ដែល​ទទួល​បាន ការ​ធ្វើ​ការចំណាយ និង ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ​សម្រាប់​ឆ្នាំ 2011 ត្រូវ​កត់ត្រា និង រៀបចំ​ឲ្យ​ស្រប​តាម​ការអនុវត្ត​គណនេយ្យ​ដ៏​សមរម្យ ថវិកា​ដែល​បាន​អនុម័ត​រួច និង គោលការណ៍ និង នីតិវិធី​នៃ​សាសនាចក្រ។

ដាក់​ជូន​ដោយ​សេចក្ដី​គោរព,

ការិយាល័យ​សវនកម្ម​នៃ​សាសនាចក្រ

រ៉ូប៊ើត  ដបុលយូ ខានវែល

ប្រធាន​គ្រប់គ្រង