ឆ្នាំ ២០១០-២០១៩
តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ?
តុលា 2012


តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ?

យើងគប្បីនឹងបោះបង់អំពើបាបទាំងអស់ របស់យើង ទាំងធំ ទាំងតូច សម្រាប់រង្វាន់នៃជីវិតដ៏អស់កល្បរបស់ព្រះវរបិតា។

គ្រាមួយនោះ ព្រះអង្គសង្គ្រោះបានសួរពួកសិស្សរបស់ទ្រង់នូវសំណួរនេះថា៖ « តើមនុស្សនឹងយកអ្វី​ទៅដូរ​ឲ្យបានព្រលឹង​ខ្លួនវិញ? » 1

នេះគឺជាសំណួរមួយដែលឪពុកខ្ញុំបានបង្រៀនខ្ញុំ ឲ្យចេះគិតគូរយ៉ាងប្រិតប្រៀងច្រើនឆ្នាំ​កន្លង​មក​ហើយ ។ ពេលខ្ញុំធំឡើង ឪពុកម្តាយខ្ញុំបានប្រគល់ការងារក្នុងផ្ទះដល់ខ្ញុំ ហើយបង់ជា​ប្រាក់ កាសបន្តិចបន្តួចសម្រាប់កិច្ចការនោះ។ ជាញយៗ ខ្ញុំបានប្រើប្រាស់លុយនោះ មានចំនួនលើស​ពី​ 50 សេនមួយសប្តាហ៍ ដើម្បីនឹងទៅមើលកុន។ ក្នុងសម័យនោះ សំបុត្រកុនមានតម្លៃ 25 សេន​សម្រាប់​ ក្មេងអាយុ 11 ឆ្នាំ។ គឺមាន 25 សេនទៀតដើម្បីនឹងចំណាយទិញស្ករ ដែលមួយ​ដុំ មានតម្លៃ 5 សេន ។ វា​គ្មាន​អ្វី​ល្អ​ប្រសើរ​ជាង​មើល​​កុន​ញ៉ាំ​​ស្ករ​ប្រាំ​ដុំ​នោះ​ទេ !

អ្វីៗទាំងអស់នៅពេលនោះគឺល្អក្រៃលែង រហូតដល់ខ្ញុំមានអាយុ 12 ឆ្នាំ ។ ការឈរតម្រាបជួរនៅ ថ្ងៃរសៀលមួយ ខ្ញុំបានដឹងថាតម្លៃសំបុត្រសម្រាប់ក្មេងអាយុ 12 ឆ្នាំគឺ 35 សេន នោះមានន័យ ថា ទិញបានតែស្ករបីដុំប៉ុណ្ណោះ។ ដោយមិនទាន់ត្រៀមខ្លួនសម្រាប់ការលះបង់នោះ ខ្ញុំបានគិត​ក្នុង​ចិត្ត​ថា៖ «ខ្ញុំមើលទៅនៅដដែល ដូចជាសប្តាហ៍មុនដែរ ។»​​ នោះ​ខ្ញុំ​បាន​ដើរ​ទៅ​បង្អួច ​សុំទិញ​សំបុត្រតម្លៃ 25 សេន។ អ្នក​គិត​លុយ​មិន​បាន​រុញរា ហើយ​ខ្ញុំ​ទិញ​បាន​ស្ករប្រាំដុំ ពុំ​មែន​ស្ករ​បីដុំឡើយ។

ដោយរីករាយនឹងទង្វើខ្ញុំ ក្រោយមកខ្ញុំបានរត់ត្រឡប់ទៅផ្ទះវិញ ដើម្បីនឹងប្រាប់ឪពុកខ្ញុំអំពី ការ​ចំណេញនោះ ។ ពេល​ខ្ញុំបានប្រាប់គាត់រឿងលំអិតហើយ​ គាត់មិនបាននិយាយអ្វីសោះ។ ពេលខ្ញុំនិយាយចប់ហើយ គាត់គ្រាន់តែសម្លឹងមកខ្ញុំ ហើយនិយាយថា «កូនប្រុសអើយ តើកូននឹងសុខ ចិត្តលក់ព្រលឹងកូនសម្រាប់ដប់សេនឬ ? » ពាក្យសំដីរបស់គាត់បានចាក់ទម្លុះបេះដូង របស់ក្មេងប្រុសអាយុ 12 ឆ្នាំ ។ វាគឺជាមេរៀនដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។

ជាច្រើនឆ្នាំក្រោយមក ខ្ញុំឃើញថា ខ្ញុំមាន​សំណួរដដែលនេះ ទៅ​កាន់អ្នកកាន់បព្វជិតភាព​មិលគីស្សាដែកពុំសូវសកម្មម្នាក់ ។ គាត់គឺជាបុរសដ៏ល្អម្នាក់ដែលស្រឡាញ់ក្រុមគ្រួសារ​ ។ ប៉ុន្តែ​គាត់ខាន​ទៅព្រះវិហារជាច្រើនឆ្នាំមកហើយ ។ គាត់មានកូនប្រុសដែលមានទេព​កោសល្យ ដែល ធ្វើដំណើរជាមួយនឹងក្រុមកីឡាដ៏ឆ្នើមមួយក្រុម ដែលហាត់សម និង ប្រកួត​នៅ​ថ្ងៃ​អាទិត្យ។ ក្រុមនោះបានប្រកួតឈ្នះចំណាត់ថ្នាក់ជើងឯកជាច្រើន។ ពេលយើងបានជួបគ្នា ខ្ញុំបានរំឭកគាត់ថា អ្នកជាអ្នក​កាន់បព្វជិតភាពម្នាក់ ដោយ​បានសន្យាថា បើ​គាត់នឹងបំពេញតាមសម្បថ និង សេចក្តីសញ្ញានៃបព្វជិតភាពរបស់​គាត់ នោះគាត់នឹងទទួលនូវ « អ្វីៗទាំងអស់ដែលព្រះវរបិតាមាន » ។ 2 រួចខ្ញុំបានសួរគាត់ថា « តើការប្រកួតឈ្នះរង្វាន់​ជើងឯកជាតិមានតម្លៃជាងអ្វីៗទាំងអស់ដែល​ព្រះវរបិតាយើងមានឬ? » គាត់បាននិយាយដោយទន់ភ្លន់ថា « ខ្ញុំយល់​ពី​ន័យ​របស់​អ្នក ​» ហើយ​បាន​ធ្វើការណាត់ជួបជាមួយប៊ីស្សពរបស់គាត់។

សព្វថ្ងៃនេះ យើង​ងាយស្រួលនឹងត្រូវទាក់ទាញដោយសម្លេងលោកិយ—ថ្វីបើយើងមាន ចេតនាត្រឹមត្រូវក៏ដោយ។ លោកិយជម្រុញយើង «ឲ្យ [សម្លឹងមើល] ហួសពីការពិត » ។ 3 មានមនុស្ស ម្នាក់បានសួរខ្ញុំថ្មីៗនេះថា « បើ​គ្រាន់​តែ​ផឹក​ស្រា​ជា​បញ្ហា​ដែរ​ឬ ? » តើអ្នកអាចមើលឃើញសំណួរ របស់បច្ឆាមិត្រឬទេ ? កាអ៊ីនបានសួរថា៖ « តើ​ព្រះអម្ចាស់ជានរណាទៅ ដែលគួរឲ្យខ្ញុំស្គាល់ទ្រង់ ?»​ 4 រួចគាត់បានបាត់បង់ព្រលឹងខ្លួន ។ ដោយ​ការ​ដោះសារ​នូវ​អំពើ​បាប​តូច​តាច​របស់​យើង​ នោះ សាតាំងមានជ័យ​ជំនះ។ ដោយ​សារ​ទឹកដោះគោមួយកែវ 5 ឈ្មោះ​សរសេរមិនត្រូវ 6 ស៊ុបខ្ចាត់ខ្ចាយ 7 នោះ​ច្បាប់នៃកូន​ច្បង និង មរតកត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិ។

ពេលយើងគិតអំពីកាក់ដប់សេន ឬការប្រកួតឈ្នះជើងឯកជាតិ អាច​ផ្លាស់ប្តូរ​ជីវិតរបស់យើង យើង​អាចមានលេសសម្រាប់សកម្មភាពរបស់យើង ដូចជាកាអ៊ីន ឬក៏​យើងត្រូវ​ចុះចូល​តាមឆន្ទៈរបស់ព្រះអម្ចាស់។ សំណួរដែល​យើងត្រូវ​គិត​ គឺថា​តើ​យើង​កំពុង​ធ្វើ​អ្វីដែលត្រូវការកែរសម្រួល ដោយសារតែយើងតែងតែមាន ឬក៏អត់ ។ ផ្ទុយ​ទៅ​វិញ​ សំណួរ​ដែល​យើង​គួរ​សួរគឺ​ថា តើយើងនឹង «រួញខ្លាច » ឬក៏​ត្រូវ «សំរេច» នូវ​ការហៅចំពោះព្រលឹងរបស់យើង ឲ្យធ្វើតាមឆន្ទៈរបស់ព្រះវរបិតាសួគ៌ឬ ? 8

ព្រះអម្ចាស់ស្រឡាញ់ភាពសុចរិតរបស់យើង ប៉ុន្តែអញ្ជើញយើងឲ្យបន្ដប្រែចិត្ត និង ចុះចូល ។ នៅក្នុងព្រះគម្ពីរប៊ីប យើងអានថា ​បុរសអ្នកមានម្នាក់ដែល​រក្សា​បទបញ្ញត្តិបានលុត ជង្គង់ចំពោះព្រះអង្គសង្គ្រោះ សួរថា តើគាត់ត្រូវធ្វើដូចម្តេចដើម្បីឲ្យបានជីវិតដ៏អស់កល្បជានិច្ច។ គាត់បានចេញទៅដោយចិត្តសោកសៅ នៅពេលព្រះអង្គសង្គ្រោះបានមានបន្ទូលថា « អ្នកខ្វះ កិច្ចការមួយទៀត… គឺត្រូវលក់របស់ទ្រព្យសម្បត្តិអ្នកទាំងប៉ុន្មាន » ។ 9

ផ្ទុយ​ទៅ​វិញ​ មានអ្នកមានសម្បត្តិ​ខាង​លោកិយម្នាក់ គឺជាស្តេចពេញមួយដែនដីសាសន៍លេមិន ជា ឪពុករបស់ឡាម៉ូណៃ ដែលបានមានសំណួរដដែលនេះ​ អំពីជីវិតដ៏អស់កល្ប ដោយ​មានបន្ទូលថា៖ «តើយើងត្រូវធ្វើ​អ្វីខ្លះ ដើម្បីឲ្យយើងអាចបានកើតពីព្រះ ដោយដកយកវិញ្ញាណអាក្រក់នេះ ចេញពីទ្រូងយើង ហើយទទួល យកព្រះវិញ្ញាណរបស់ទ្រង់ [?] ... យើងនឹងបោះបង់ចោល​នូវអ្វីៗទាំងអស់ ដែលយើងមាន ដើម្បីឲ្យ​យើងអាចបាន​ទទួលសេចក្តីអំណរដ៏ធំ​នេះ។» 10

តើអ្នកចាំអំពីការ​ឆ្លើយ​តប ដែលព្រះអម្ចាស់បានប្រទានដល់សេ្តច តាមរយៈអ្នកបំរើទ្រង់ អើរ៉ុនឬទេ? «បើសិនជាទ្រង់ប្រែចិត្តពីអំពើបាបទាំងអស់របស់ទ្រង់ ហើយក្រាបចំពោះព្រះ ហើយអំពាវនាវ​ដល់ព្រះនាម​ទ្រង់ដោយនូវសេចក្តីជំនឿ ដោយជឿថា ទ្រង់នឹងទទួល ពេលនោះទ្រង់នឹង​ទទួលនូវសេចក្តីសង្ឃឹម ដែលទ្រង់ប៉ងប្រាថ្នា » ។ 11

នៅពេលស្តេចបានយល់អំពីពលិកម្មដែលតម្រូវពីទ្រង់ ទ្រង់បានបន្ទាបខ្លួន ហើយដួលទៅលើដី ហើយ​បានអធិស្ឋានថា « ឱព្រះអង្គអើយ… ទូលបង្គំនឹងបោះបង់ចោលអស់ទាំងអំពើបាប​របស់​ទូលបង្គំ ដើម្បីឲ្យស្គាល់ទ្រង់» ។ 12

នេះគឺជាការប្តូរដែលព្រះអង្គសង្គ្រោះកំពុងតែសុំអំពីយើង ៖ យើងគប្បីនឹងបោះបង់អំពើបាបទាំងអស់ របស់យើង ទាំងធំ ទាំងតូច សម្រាប់រង្វាន់នៃជីវិតដ៏អស់កល្បរបស់ព្រះវរបិតា។ យើងគប្បីបំភ្លេចនូវ​រឿង​ដោះសារខ្លួន ពាក្យដោះសារ ពាក្យ​រកហេតុ​ផល វិធីសាស្ត្រ​ទប់ទល់ ការពន្យាពេល អាការៈខាងក្រៅ មោទនភាព​ផ្ទាល់ខ្លួន គំនិតវិនិច្ឆ័យអ្នក​ដទៃ និង ការ​ប្រព្រឹត្ត​តាមទំនើង​ចិត្តយើង ។ យើងគប្បីញែកខ្លួនយើង ចេញពីភាពនៃលោកីយ ហើយទទួលព្រះភ័ក្ត្ររបស់ទ្រង់ ។13

បងប្អូនប្រុសស្រី សូមចាំថា សំណូមពរ​នេះ គឺមាន​ហួសពី​ការ​ណ៍​គ្រាន់តែកុំ​ឲ្យ​ធ្វើអ្វីៗ ដែលអាក្រក់ទៅទៀត។ ពេលតទល់នឹងសត្រូវ យើងត្រូវតែបញ្ចេញសកម្មភាព ហើយកុំអង្គុយ « នៅក្នុងសភាពទ្រឹងខ្វះ​ការគិត » ឡើយ។ 14 ការទទួលព្រះភ័ក្ត្ររបស់ទ្រង់ មានន័យថា ការបម្រើគ្នាទៅវិញទៅមក។ វា​មានជាអំពើបាបនៃការធ្វើខុស និង អំពើបាបនៃការព្រងើយកន្តើយ ហើយយើងត្រូវ​ចៀស​វាង​ពី​អំពើ​បាប​ទាំងពីរនេះ។

នៅពេលកំពុងតែបម្រើជាប្រធានបេសកកម្មនៅ​អាហ្វ្រិក ខ្ញុំបានបង្រៀនពី​ការពិតដ៏ធំនេះជាប់ជានិច្ច ។ ខ្ញុំចេញដំណើរទៅការប្រជុំមួយ នៅពេលខ្ញុំបានឃើញក្មេងប្រុសតូចមួយតែម្នាក់ឯង កំពុង​យំ​យ៉ាង​ខ្លាំងនៅចញ្ចើមថ្នល់ម្ខាង។ សម្លេងក្នុងខ្លួនខ្ញុំមួយ បាន​បន្លឺថា «ឈប់សិន សូម​ទៅ​​ជួយក្មេងប្រុស​នោះ។» បន្ទាប់ពីបានឮសម្លេងនោះភ្លាម ខ្ញុំបានមានការ​ដោះសារមួយថា៖ « អ្នកមិនអាច​ឈប់​បានទេ។ អ្នកនឹងយឺតពេល។ អ្នកគឺជាអ្នកដឹកនាំជា​អធិបតី ហើយមិនអាចដើរចូលការប្រជុំដោយ​យឺតយ៉ាវបាន​ឡើយ។»

ពេលបានទៅដល់ទីប្រជុំ ខ្ញុំបានឮសម្លេងដដែលម្តងទៀតថា « ទៅជួយក្មេងប្រុសនោះ » ខ្ញុំបាន ប្រគល់កូនសោរឡានរបស់ខ្ញុំទៅសមាជិកសាសនាចក្រ ឈ្មោះ អាហ្វាស៊ី ហើយបានប្រាប់គាត់ឲ្យយក​ក្មេងប្រុសមកឯខ្ញុំ ។ 20 នាទីក្រោយមក ខ្ញុំដឹងថាមានគេបានទះស្មារបស់ខ្ញុំ។ ក្មេងប្រុសនោះឈរនៅ ខាងក្រៅ។

គាត់មានអាយុប្រហែលជា 10 ឆ្នាំ។ យើងបានដឹងថា ឪពុកគាត់បានស្លាប់ ឯម្តាយ គាត់នៅក្នុងគុក។ គាត់បានរស់នៅលើពំនូកសម្រាមនៅ អាក្រា ជាមួយនឹងអ្នកអាណាព្យាបាល ដែលផ្តល់អាហារ និង ទីកន្លែងដល់គាត់គេង ។ ដើម្បីទទួលជម្រកគាត់​ គាត់ត្រូវតែដើរលក់ត្រីងៀត តាម​ថ្នល់។ នៅ​ពេល​គាត់បានស្រែកដើរលក់តាមថ្នល់ ហើយបានលូកទៅក្នុងហោប៉ៅ ហើយបានដឹងថាហោប៉ៅ​រហែក។ គាត់បានបាត់ប្រាក់អស់ហើយ។ អាហ្វាស៊ី និងខ្ញុំបានដឹងភ្លាម ថាបើ​គាត់ត្រឡប់ទៅវិញ​ដោយគ្មានប្រាក់ គេនឹងចោទថា គាត់ជាមនុស្ស​កុហក គេនឹងវាយគាត់ រួចហើយ​នឹងបណ្តេញចេញ​ទៅតាមថ្នល់។ ដំបូង​ពេល​ខ្ញុំ​បាន​ឃើញ​ក្មេង​នោះ​ គាត់​ស្ថិត​​នៅ​ក្នុង​សភាព​ភ័យ​ណាស់ ។ យើងបានធ្វើ​ឲ្យ​គាត់​បាត់​ភ័យ ដោយ​ឲ្យប្រាក់​ស្មើ​នឹង​អ្វី​ដែល​គាត់​បាត់ ហើយបានយក​គាត់ទៅផ្ទះ អ្នកអាណាព្យាបាលរបស់គាត់វិញ។

នៅពេលខ្ញុំត្រឡប់ទៅផ្ទះយប់នោះ ខ្ញុំបានដឹងនូវការពិតដ៏ធំពីរ។ ​ ដំបូងខ្ញុំបានដឹងថា ព្រះអម្ចាស់បានយកចិត្តទុកដាក់នឹងយើងម្នាក់ៗដូចកាលពីមុន ហើយមិនបំភ្លេចយើងឡើយ ទីពីរ​ខ្ញុំ​ដឹង​ថា យើង​ត្រូវ​តែ​ស្ដាប់​សម្លេងនៃ​ព្រះវិញ្ញាណ​នៅក្នុង​ខ្លួន​យើង ហើយ​ទៅ « ត្រង់ » 15 ទៅ​កន្លែង​ណា​ដែល​នាំ​យើង​ទៅ ដោយ​មិន​គិត​អំពី​ភាព​ភ័យ​ខ្លាច ឬ ភាព​មិន​សុខស្រួល​របស់​យើង ។

ថ្ងៃមួយ ពួកសិស្សបានសួរព្រះអង្គសង្គ្រោះថា តើនរណាធំជាងគេនៅក្នុងនគរស្ថានសួគ៌។ ទ្រង់មានបន្ទូលប្រាប់ពួកគេឲ្យប្រែចិត្ត បន្ទាបខ្លួន ហើយក្លាយ​ដូចជាកូនតូចៗ។ នោះទ្រង់មានបន្ទូល​ថា « ដ្បិតកូនមនុស្សបានមក ដើម្បីនឹងជួយសង្គ្រោះអ្នកណាដែលវង្វេងបាត់បង់ » ។ 16 ជាមួយ​នឹង​ប្រយោគមួយនោះ ទ្រង់បានផ្តល់ជាអត្ថន័យដល់បេសកកម្មយើង។​ យើងគប្បីចេញទៅ​ជួយស្រោច​ស្រង់ អ្នកវង្វេង អ្នក​ដែល​មិនសូវ​សំខាន់ និង អ្នកតូចបំផុត ។ វាមិនគ្រប់គ្រាន់ទេ ដែល​ចៀស​​វាង តែពីអំពើអាក្រក់ យើងត្រូវតែ « លីឈើឆ្កាង » 17 និង « ឧស្សាហ៍ចូលរួម » 18 ជួយ​ដល់​អ្នក​ដទៃ​ដើម្បី​ផ្លាស់​ប្រែ​ចិត្ត​ជឿ ។ ដោយ​ក្ដីមេត្តា និង​ក្ដី​ស្រឡាញ់​ដែល​យើង​ឱប​ក្រសោប​ដល់​កូន​ខ្ជះខ្ជាយ 19 ឆ្លើយតបចំពោះសម្រែកនៃមនុស្ស​កំព្រា​ស្លន់ស្លោរ និងការទទូចអង្វរ​នៃ អស់អ្នកដែលស្ថិតក្នុងទីងងឹត និង ការអស់សង្ឃឹម 20 ហើយនឹង​ទុក្ខ​ព្រួយនៃ​​គ្រួសារ​ដែលខ្វះខាត ។ « សាតាំងមិនចាំបាច់ ទាក់ទាញ មនុស្សគ្រប់រូប ដូច​ជា កាអ៊ីន និង យូដាសឡើយ... » អែលឌើរ នែល  អេ ម៉ាក់ស្វែល បាននិយាយ « វា គ្រាន់តែត្រូវការទាក់​ទាញ​បុរសដែល​មានសមត្ថភាព ឲ្យមើលឃើញ​ខ្លួនគេថា ជាអ្នកមានអព្យាក្រិត្យប៉ុណ្ណោះ » ។ 21

បន្ទាប់ពី​សន្និសីទស្ដេក​ថ្មីៗ​នេះ មាន​យុវជន​វ័យក្មេង​ម្នាក់​បាន​មករក​ខ្ញុំ ហើយ​បាន​សួរ​ថា « តើ​ព្រះស្រឡាញ់​ខ្ញុំ​ទេ ? » សូម​ឲ្យ​ជីវិត​នៃ​ការ​បម្រើ​របស់យើង តែងតែ​បញ្ជាក់​ថា ព្រះ​ពុំ​បោះបង់​ចោ​ល​នរណា​ម្នាក់​ទេ ។

ចំពោះសំណួរដែលថា «តើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ? » សាតាំងចង់ឲ្យយើង លក់ជីវិតយើង សម្រាប់ដុំស្ករ និង ជើងឯកក្នុងពិភពលោកនេះ។ ទោះ​ជា​យ៉ាង​ណា ព្រះអង្គសង្គ្រោះដង្ហោយហៅយើង ដោយគ្មាន​ផ្ដល់​រង្វាន់​ខាង​លោកិយ ឲ្យ​យើងប្តូរអំពើបាប រួច​ទទួលមកលើខ្លួនយើងនូវព្រះ​ភក្ត្រ​របស់ទ្រង់ ហើយ​ជួយ​ដល់​អស់អ្នកដែលស្ថិតនៅជុំវិញយើងធ្វើ​ដូចគ្នា ។ អាស្រ័យហេតុ​នេះ យើងអាច ទទួលអ្វីៗទាំងអស់ដែលព្រះទ្រង់មាន ដែលយើងត្រូវបានប្រាប់ថា គឺធំជាងទ្រព្យ​សម្បត្តិ​រួមទាំងអស់ នៃផែនដីនេះ។ 22 តើអ្នកអាចស្រម៉ៃគិតដល់ឬទេ?

ថ្មីៗ​នេះ នៅក្នុងការធ្វើដំណើរទៅប្រទេស នីការ៉ា​ហ្គ័រ ខ្ញុំបានសម្គាល់ឃើញស្លាក​មួយ​នៅក្នុងផ្ទះ នៃក្រុមគ្រួសារក្រ​ខ្សត់​មួយ​ដែលយើងបានទៅជួប។ ស្លាកនោះ​សរសេរថា «ទីបន្ទាល់ខ្ញុំ គឺជាទ្រព្យ​សម្បត្តិ​ដ៏មានតម្លៃបំផុតរបស់ខ្ញុំ » ។ ខ្ញុំមាន​ទីបន្ទាល់​នោះ ទីបន្ទាល់របស់ខ្ញុំ គឺជាទ្រព្យនៃព្រលឹងខ្ញុំ ហើយ​នៅ​ក្នុងសុចរិតភាពនៃដួងចិត្តខ្ញុំ ខ្ញុំសូមទុកនូវសាក្សីខ្ញុំថា នេះជាសាសនាចក្រពិតរបស់ព្រះ ថាព្រះសង្គ្រោះឈរជាសិរសានៃ សាសនាចក្រនេះ ហើយដឹកនាំតាមរយៈព្យាការីជម្រើសរបស់​ទ្រង់។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវ គ្រីស្ទ អាម៉ែន។

កំណត់ចំណាំ

  1. ម៉ាថាយ 16:26

  2. គោលលទ្ធិនិងសេចក្តីសញ្ញា 84:38

  3. យ៉ាកុប 4:14

  4. ម៉ូសេ 5:16

  5. ទឹកដោះគោមួយដប និងក្រេមមានជីវជាតិខាងលើរបស់វា ស្ថិតនៅក្នុងមូលដ្ឋាននៃការឈ្លោះប្រកែក រវាងភរិយារបស់ ថូម៉ាស ប៊ី ម៉ាស និង អ្នកស្រី ហារីស ដែលយល់ព្រមនឹងដាក់បញ្ចូលធនធានជា មួយគ្នាហើយធ្វើឈីស។ នៅពេលអ្នកស្រី ហារីស បានឃើញ​ថា​អ្នកស្រី ម៉ាស មិនបាន រាប់បញ្ចូលនូវក្រែមមានជីវជាតិខាងលើ ជាមួយនឹងទឹកដោះគោ ប៉ុន្តែបានយកទុកខម្រាប់ខ្លួនគាត់ អ្នក ស្រី ហារីស បានពន្យល់ ហើយពួកស្ត្រីបានឈ្លោះគ្នា។ ថូម៉ាស ម៉ាស បានយករឿងនេះទៅប្រាប់ ប៊ីសប ដេលបានកាន់ជើងជាមួយនឹងអ្នកស្រី ហារីស ។ រឿងនេះបានយកពីមុខប៊ីសប ទៅក្រុមប្រឹក្សា ជាន់ខ្ពស់ រហូតដល់គណៈប្រធានទីមួយ គេទាំងអស់គ្នាបានយល់ជំទាស់នឹងអ្នកស្រី ម៉ាស ។ នេះ បង្កើតជាទំនាស់រវាង ថូម៉ាស ម៉ាស និងបងប្អូនប្រុសៗ។ មិនយូរក្រោយមក ថូម៉ាស ម៉ាស បាន ថ្លែងទីបន្ទាល់នៅពីមុខអង្គចៅក្រមរដ្ឋមីសួរី ថាពួកមរមនជាសត្រូវនៃរដ្ឋមីសួរី។ (សូមមើល George A. Smith, « Discourse » Deseret News, ថ្ងៃទី  16 ខែ មេសា ឆ្នាំ 1856, 44 ) ។

  6. នៅពេលព្យាការីយ៉ូសែប ស្ម៊ីធបានចេញនូវការហៅទៅ ស៊ីម៉ូនស៍ រៃឌើរ ឲ្យបម្រើជាអ្នកផ្សាយសាសនា ម្នាក់ រៃឌើរ បានរកឃើញថាឈ្មោះរបស់គាត់សរសេរថា « រៃឌើរ » នៅក្នុងវិវរណៈដែលបានបោះពុម្ភ ចេញផ្សាយ។ គាត់បានតូចចិត្ត ហើយនេះបាននាំទៅឯការក្បត់សាសនារបស់គាត់ ហើយនិងការចូល​រួមដោយយថាហេតុ ក្នុងការចាក់កៅស៊ូនិងចាក់ស្លាបសត្វលើព្យាការី។ រៃឌើរ មិនបានដឹងថាយ៉ូសែប ស្ម៊ីធបង្គាប់ស្មៀនរបស់គាត់ឲ្យសរសេរ ហើយគ្មានចំណែកនឹងការសរសេរឡើយ។ (សូមមើល Milton  V. Backman Jr., The Heavens Resound: A History of the Latter-day Saints in Ohio, 1830–1838 [ 1983 ], 93–94; Donald  Q. Cannon និង Lyndon W. Cook, eds., Far West Record: Minutes of The Church of Jesus Christ of Latter-day Saints, 1830–1844 [1983], ទំព័រ 286.)

  7. នៅក្នុងលោកុប្បត្តិ ជំពូក 25 យើងរៀនថាអេសាវបានលក់ច្បាប់បងច្បងរបស់ខ្លួនទៅយ៉ាកុប សម្រាប់ សម្ល « នំប៉័ង និងសម្លសណ្ដែក » (ខ 34) ។

  8. សូមមើលគោលលទ្ធិនិងសេចក្តីសញ្ញា 19:18–19

  9. សូមមើលម៉ាកុស 10:21–22

  10. អាលម៉ា 22:15

  11. អាលម៉ា 22:16

  12. អាលម៉ា 22:18

  13. សូមមើលអាលម៉ា 5:14–19

  14. អាលម៉ា 60:7

  15. ម៉ាកុស 1:18

  16. ម៉ាថាយ 18:11

  17. យ៉ាកុប 1:8

  18. គោលលទ្ធិ និង សេចក្ដី​សញ្ញា 58:27 ។

  19. សូមមើល លូកា 15:11--31 

  20. សូមមើលប្រវត្តិ--យ៉ូសែស៊្មីធ 1:15–16

  21. Neal  A. Maxwell, Deposition of a Disciple (1976), ទំព័រ 88។

  22. សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា 19:38 ។