ឆ្នាំ ២០១០-២០១៩
ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ
ខែ មេសា 2013


ឈរ​រឹង​មាំ​​នៅ​ក្នុង​ទី​បរិ​សុទ្ធ​

ឈរដោយការគោរព ហើយរឹងមាំ​លើ​គោលលទ្ធិនៃព្រះរបស់យើង នោះ​យើង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ព្រោះគោលលទ្ធិរបស់ទ្រង់ពិសិដ្ឋ ហើយមិន​មានការផ្លាស់​ប្តូរ​ ។

បងប្អូនប្រុស នេះជាកិត្តិយសដ៏​ខ្ពង់ខ្ពស់​ដែលបាននៅ​ជាមួយអ្នក​កាន់​ព្រះ​រាជ​បព្វ​ជិត​ភាព​នៃ​ព្រះ​។​​ យើង​រស់​នៅ​ក្នុង​សម័យ​ចុង​ក្រោយ​ ក្នុង «​ គ្រា​ដ៏​លំ​បាក »​ ។1​ ក្នុងនាមជាអ្នក​កាន់​បព្វ​ជិត​ភាព​ នេះជាកាតព្វ​កិច្ច​របស់​យើង​ក្នុង​ការ​ឈរ​ឲ្យរឹង​មាំ ក្រោម​ខែលនៃ​សេចក្តី​ជំនឿ​ប្រឆាំងនឹង​ព្រួញ​ឆេះ​នៃពួកមារសត្រូវ​​ ។ យើង​ជាគំរូ​នៃ​ពិភពលោក ជាអ្នក​កាពារ​នូវ​អ្វី​ដែល​ព្រះ​ប្រទាន​ឲ្យ ដែលជាសិទ្ធិ និង​ សេរី​ភាព​ដែល​មិនអាច​កាត់​ថ្លៃបាន ។ យើងឈរការ​ពារ​គេ​ហដ្ឋាន​ និងគ្រួ​សារ​យើង ។

កាល​ខ្ញុំ​រៀន​នៅ​​ថ្នាក់​ទី​ប្រាំបួន ​ពេល​ដែល​ខ្ញុំ​ត្រឡប់​មកពីលេងកីឡា​លើក​ដំបូង​នៅក្រៅ​ក្រុង ជា​មួយ​ក្រុម​កីឡា​បាល់​បោះ ។ ក្នុង​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ ឪពុក​របស់​ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ថា ខ្ញុំ​បាន​ធ្វើ​ជាសាក្សីតទល់​នឹងភាសា​ និង ឥរិយា​បទ​ដែល​មិនត្រឹមត្រូវ​តាម​បទដ្ឋាន​នៃ​ដំណឹង​ល្អ។ ក្នុង​នាម​ជា​វិចិត្រ​ករ​ដ៏​មានវិជ្ជា​ជីវៈ គាត់​បាន​អង្គុយ​ ហើយ​បាន​គូរ​រូបភាព​អ្នកជិះសេះ​-- ជា​អ្នក​ចម្បាំង​ដ៏អង់​អាច​​ការ​ពារ​ប្រាសាទ និង អាណា​ចក្រ ។

ខណៈដែល​គាត់គូរ ហើយ អាន​ចេញ​ពី​ព្រះ​គម្ពីរ ខ្ញុំ​បាន​រៀន​ពីរបៀប​ធ្វើ​ជា​អ្នក​កាន់​បព្វ​ជិត​ភាព​ដ៏​ស្មោះ​ត្រង់-- ដើម្បី​ការពារ​ និង​ គាំទ្រនគរព្រះ​ ។ ប្រសាសន៍សាវ័ក ប៉ុល គឺជា​សេចក្តី​ណែនាំរបស់​ខ្ញុំ ៖

« ហេតុនោះបានជាត្រូវ​ឲ្យ​យក​គ្រប់​គ្រឿងសឹក​របស់​ព្រះ ដើម្បី​ឲ្យអ្នក ​រាល់​គ្នា​ អាច​នឹងទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន​ រួចកាល​ណា​បាន​តតាំង​សព្វ​គ្រប់​ហើយ​ នោះ​ឲ្យ​បាននៅ​តែ​ឈរ​មាំមួន

« ដូច្នេះ​ចូរឲ្យឈរមាំមួនចុះ ដោយក្រវ៉ាត់សេចក្តី​ពិត​នៅ​នឹងចង្កេះ​ ហើយ​ពាក់​សេចក្តី​សុចរិត​ទុក​ជា​ប្រដាប់​បាំង​ទ្រូង​

« ទាំងពាក់​សេចក្តី​ប្រុង​ប្រៀប​របស់​ដំណឹងល្អ​នៃ​សេចក្តីសុខ​សាន្ត ទុក​ជា​ស្បែក​ជើង

« ថែម​ទាំង​យក​សេចក្តី​ជំនឿ​ទុក​ជា​ខែល​ផង ដែលអ្នករាល់គ្នានឹងអាចរំលត់ទាំងព្រួញឆេះ​របស់​មេ​កំណាច

« ចូរយក​សេចក្តី​សង្គ្រោះ​ទុក​ជាមួក​សឹក​ នឹង​ដាវ​របស់​ព្រះវិញ្ញាណដែរ​ គឺជាព្រះ​បន្ទូល » ។ 2

បងប្អូនប្រុស បើ​យើង​ស្មោះ​ត្រង់ចំពោះ​បព្វជិត​ភាព​ អាវក្រោះ​នេះ​ គឺ​ជាអំណោយ​ទាន​មក​ពី​ព្រះ។ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​អាវ​ក្រោះ​នេះ !

យុវជនទាំងឡាយ ឪពុក និងជីតារបស់​អ្នក មិនដែល​ជួប​ការ​ល្បួង ដូច​អ្នកជួប​នាសព្វ​ថ្ងៃ​នេះ​ទេ។ អ្នក​រស់​នៅ​ក្នុងសម័យ​ចុង​ក្រោយ។ បើឪពុកអ្នក​ចង់​មាន​បញ្ហា គាត់​ត្រូវ​ទៅ​រក​វា​។ សព្វ​ថ្ងៃ​នេះ​មិន​ដូច្នេះទេ​! បច្ចុប្បន្ននេះ​ការ​ល្បួង​​ស្វែងរកអ្នក! សូម​ចាំថា! សាតាំង​ចង់​បានអ្នក​ « អំពើបាប​ដេក​នៅ​មាត់​ទ្វារ » 3 ​តើអ្នក​អាច​តទល់​នឹង​យុទ្ធសាស្រ្ត​ឈ្លាន​ពាននេះបាន​ដោយ​របៀបណា? ចូរពាក់​អាវ​ក្រោះ​នៃព្រះ។

​ខ្ញុំសូម​បង្រៀន​អ្នក​ពីបទពិសោធន៍ផ្សេង​ទៀត​នៃជីវិតរបស់​ខ្ញុំ៖

កាលពីខែ មករា​ ឆ្នាំ 1982​ ខ្ញុំ​បាន​ថ្លែងសន្ទរកថា នៅក្នុង​ការប្រជុំ​ធម្ម​និដ្ឋាន ក្នុងបរិវេណ សាកលវិទ្យាល័យ ប៊ីវ៉ាយយូ ក្នុងទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ។ ខ្ញុំអញ្ជើញឲ្យនិស្សិតទាំងនោះ ធ្វើ​ការ​ស្រម៉ៃ​ថា សាសនាចក្រ​នៅ​ម្ខាង​នៃវេទិកា គឺនៅទីនេះតែម្តង ហើយលោកិយនៅផ្នែក​ម្ខាងទៀត ​តែចម្ងាយ​ពីរបី​ចម្អាមប៉ុណ្ណោះ ។ ប្រវែង​នេះតំណាងឲ្យ « ចម្ងាយយ៉ាងជិតរវាងលោកិយ និងបទដ្ឋាន​នៃ​សាសនា​ចក្រ​ » ខណៈពេល​ ដែល​ខ្ញុំនៅ​សាកលវិទ្យាល័យ ។ 30 ឆ្នាំ ក្រោយមក ខ្ញុំបានឈរ​ចំពោះ​មុខ​និស្សិត​ទាំងនេះ ហើយ​ខ្ញុំ​បាន​ពន្យល់ថា ៖ «​ លោកិយនេះបានឃ្លាតឆ្ងាយ [ ដែលកាន់តែមើល​មិនឃើញ ] កាន់តែឃ្លាតឆ្ងាយទៅៗ នៅតាមផ្លូវ [ជុំវិញ​អគារ​នេះ និង ជុំ​វិញ​លោកិយ ] …. អ្វីដែលយើង និង ចៅៗ និង ​ចៅ​តួត​​របស់យើង​ត្រូវចងចាំនោះគឺថា សាសនា​ចក្រ​នេះ​នឹង​នៅ​តែ​ដដែល [ វានៅតែនៅទីនេះ ] ពិភពលោក​នេះនៅ​តែ​រំកិល​ទៅ ​ -- គម្លាតនេះ [កាន់តែ ] ឆ្ងាយទៅៗ … ដូចេ្នះ​ហើយ​ចូរប្រុង​ប្រយ័ត្ន ។ បើ​អ្នក​វិនិច្ឆ័យ​សកម្មភាពរបស់​អ្នក និង បទដ្ឋាន​នៃ​សាសនា​ចក្រទៅ​តាម​សកម្មភាព​ និង ចលនា នៃ​ពិភពលោក​នេះ​ នោះអ្នកនឹងឃើញ​ថា អ្នកនឹងមិន​នៅ​ក្នុង​ទី​កន្លែង​ដែល​អ្នក​គួរនៅ​ឡើយ » ។ 4

នៅ​គ្រា​នោះ​ខ្ញុំមិនបានស្រម៉ៃឃើញថា លោកិយ៏កាន់តែឃ្លាតឆ្ងាយទៅៗពីព្រះនោះទេ ប៉ុន្តែយើង​អាច​យល់ពីគោលលទ្ធិ គោលការណ៏ និង បទបញ្ញត្តិ ដែល​ព្រះបាន​ប្រទានឲ្យបាន​ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា បទដ្ឋាន​នៃ ព្រះគ្រីស្ទ និង ​សាសនា​ចក្ររបស់​ទ្រង់ មិន​ផ្លាស់​ប្តូរ​ទេ។ ទ្រង់​មាន​បន្ទូល​ថា ៖ « ហើយ​សេចក្តី​ពិតជាប់នៅ រៀងដរាប​ត​ទៅ​» ។ 5 ពេលយើងយល់ ​ហើយ​ទទួល​យក​ចំណុច​​ទាំង​អស់​នេះ​ នោះ​យើង​បាន​ត្រៀម​ខ្លួន​ទទួល​យកសម្ពាធ​សង្គម ការសើច​ចំអក​​ ​ និងសូម្បី​តែ​ការ​រើស​អើងពី​លោកិយ៏នេះ និងពីមិត្តភក្តិ។

អ្នកទាំងអស់គ្នាភាគច្រើនប្រហែលជាធ្លាប់​ឮមនុស្ស​ដែល​និយាយ​ថា « បើអ្នកចង់ធ្វើជាមិត្តខ្ញុំ អ្នកត្រូវតែទទួលយកតម្លៃរបស់ខ្ញុំ » ។ មិត្តពិត មិនស្នើសុំឲ្យអ្នកជ្រើសរើសរវាងដំណឹងល្អ និងមិត្តភាពរបស់ពួកគេនោះទេ។ ដូច​ប្រសាសន៍របស់សាវក ប៉ុល « ចូរបែរពីពួកមនុស្ស​យ៉ាង​នោះ​ចេញ » ។6 ​មិត្តល្អជួយពង្រឹងយើង ឲ្យនៅលើផ្លូវតូច​ត្រង់​ និងចង្អៀត។

ចូរនៅលើផ្លូវនៃដំណឹងល្អនៃសេចក្តីសញ្ញា, បទញ្ញត្តិ,​ និងពិធីបរិសុទ្ធទាំងឡាយដែល​ការ​ពារ​យើង​ និង​រៀប​ចំ​យើង​ឲ្យធ្វើ​កិច្ច​ការ​របស់​ព្រះ​ក្នុង​ពិភពលោក​នេះ។ ពេល​ដែល​យើង​គោរព​តាមពាក្យ​គតិ​បណ្ឌិត​ នោះការ​ជ្រើស​រើស​​របស់យើង ជួយ​ការពារយើងពី​ការញៀនសារធាតុផ្សេងៗដូចជា គ្រឿងស្រវឹង ថ្នាំញៀន និងថ្នាំជក់ ។ ពេល​យើង​បង់​ដង្វាយ​មួយភាគដប់ សិក្សាព្រះគម្ពីរ​ ទទួលពិធីបុណ្យ​ជ្រមុជ​ទឹក​ និង ពិធី​បញ្ជាក់ រស់នៅដោយ​មាន​ដៃ​គូរ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ទទួលទានពិធីសាក្រាម៉ង់ដោយ​សក្តិសម​ គោរពតាមច្បាប់​ព្រហ្មចារីយ​ភាព​ រៀបចំខ្លួនដើម្បីទទួលអំណាច​បព្វជិតភាពមិលគីស្សាដែក​ និងធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ​នៅក្នុងព្រះវិហារបរិសុទ្ធ នោះយើង​បាន​ត្រៀម​ខ្លួន​ដើ​ម្បី​ការ​បម្រើ។

​នៅក្នុង​ព្រះ​វិហារ​បរិសុទ្ធ យើង​បានរៀប​ចំ​ដើម្បី និង​សន្យាថា​ ត្រូវរស់នៅ​តាម​ក្រិត្យ​វិន័យ​នៃ​ការថ្វាយ​ ។ ដែលអនុញ្ញាតឲ្យយុវជនចាប់ផ្តើម​រស់​នៅ​តាម​ច្បាប់​នេះ តាម​រយៈ​ការ​ស្វែង​រក​ការហៅ​បម្រើ​បេសកម្ម​-- ដោយ​បរិច្ចាគ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នៃ​ឆ្នាំ​ដំបូង​ក្នុង​ជីវិត​របស់​គេ នៅក្នុង​ការ​បម្រើ​ព្រះអ​ម្ចាស់​ពេញម៉ោង​ ។ ការលះបង់នេះ​ពង្រឹង​ពួកគេ​ឲ្យឆ្ពោះ​ទៅ​ក្នុង​សេចក្តី​សញ្ញាដ៏ខ្ពស់​ក្នុងជីវិត -- សម្រាប់ពួកគេជាច្រើននាក់ដើម្បីផ្សារ​ភ្ជាប់​នៅក្នុង​ព្រះ​វិហារ​បរិសុទ្ធ និងចាប់ផ្តើម​ជីវិត​គ្រួសារ​ដ៏អស់​កល្ប​ជានិច្ច ។ ​​

ខណៈដែលយើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ ទៅតាមផ្លូវតូចហើយចង្អៀត នោះ​យើង​បានស្ថាបនាកម្លាំង​ខាងវិញ្ញាណ-- គឺ​កម្លាំង​ក្នុង​ការប្រើ​ប្រាស់​សេរីភាព​របស់​យើងដើម្បី​ប្រព្រឹត្តិ​កិច្ចការ​ផ្ទាល់​ខ្លួន ​ ។ ទាំងយុវជន និង​យុវនារី​ ការរីកចម្រើន​នេះផ្តល់​ជា​ជំនួយ​ ខណៈ​ដែលពួកគេ​រៀន​ពីគោលលទ្ធិ និង ចែក​ចាយ​ទីបន្ទាល់ តាមរយៈកម្មវិធី​សិក្សាថ្មី​​នៅ​ក្នុង​អ៊ិនធឺ​ណែត​ ចូរមក​​ , តាម​ខ្ញុំ ។

លើស​ពីនេះ ចូរប្រើ​សេរីភាព​របស់​អ្នកដើម្បីអភិវឌ្ឍន៏​បុគ្គលិក​លក្ខណៈ​របស់អ្នក។ ខណៈដែល​អ្នកស្គាល់​អំណោយ​ទាន និង ទេពកោសល្យរបស់អ្នក​ ចូរចាំថា ឪពុកម្តាយ​ និង​ អាណាព្យាបាល​អ្នក អាចជួយអ្នក ប៉ុន្តែអ្នកត្រូវ​​ទុក​ឲ្យព្រះ​វិញ្ញាណ​ដឹក​នាំ​អ្នក​។ ចូរជ្រើស​រើស​ និង​ធ្វើ​សកម្ម​ភាព​សម្រាប់​ខ្លួន​អ្នក។ ត្រូវមានការជម្រុញ​ចិត្ត​ចេញ​ពី​ក្នុង​ខ្លួន ។ សូម​​រៀប​ចំ​ផែនការ​សម្រាប់​ជីវិត​របស់​អ្នក​ រួមទាំងការអប់រំ ឬការ​បំពាក់​បំប៉នជំនាញផ្សេងៗ ។ សូម​ពង្រីក​ចំណាប់​អារម្មណ៍​ និង ជំនាញ​អ្នក។ សូម​​ធ្វើការ​ និង ប្រែក្លាយ​ជាមនុស្ស​​ខ្លួន​ទីពឹង​ខ្លួន ។ សូម​​ដាក់​គោល​ដៅ ត្រូវ​យក​ឈ្នះលើ​កំហុស​ ត្រូវបង្កើន​បទពិសោធន៏ ហើយ​​បញ្ចប់​នូវ​អ្វី​ដែ​ល​អ្នក​ចាប់​ផ្តើម​។

ក្នុងដំណើរជីវិត ត្រូវប្រាកដថា អ្នក​បានចូលរួមចំណែកក្នុងគ្រួសារ កូរ៉ុម​ ថ្នាក់ និង សកម្មភាព​ម៉្ញូតឆលរួមគ្នា ។ ចូររីក​រាយ​ក្នុង​សកម្មភាព​ត្រឹម​ត្រូវ​ជាមួយ​គ្នា ។ តាម​រយៈ​បទ​ពិសោធន៍​ទាំង​នេះ​ អ្នកនឹង​ចាប់​ផ្តើម​ចេះគោរព និង មាន​អំណរ​ចំពោះ​អំណោយ​ទាន​ខាង​វិញ្ញាណជាមួយ​​គ្នា​ទៅ​វិញ​ទៅ​មក និងដ៏នៅអស់​កល្ប​ជានិច្ច ​ដែលជាទំនាក់​ទំនងលក្ខណៈ​ជា​បុត្រាបុត្រី នៃព្រះ។

បន្ថែមពីខាងលើ ត្រូវ​មាន​សេចក្តី​ជំនឿ​លើ​ព្រះ​អង្គសង្គ្រោះ! ចូរកុំខ្លាច! ខណៈដែលយើងរស់នៅ​តាម​ដំណឹងល្អដោយឧស្សាហ៍ នោះយើង​នឹងកាន់​តែមាំមួនលើព្រះអម្ចាស់ ។ ដោយ​មាន​ជំនួយ​ពីទ្រង់​ យើង​អាច​បដិសេធ​នឹងអ្នក​ដែល​ប្រឆាំង​នឹងព្រះគ្រីស្ទ ដែល​​និយាយ​ថា « ចូរ​ស៊ីផឹក​ ហើយ​មាន​ចិត្ត​រីក​រាយ​ » ព្រោះព្រះ « នឹងរាប់ថា [អ្នក] សុចរិត​ ក្នុងការប្រព្រឹត្តអំពើបាប​បន្តិច​បន្តួច... គ្មានខុសអ្វីទេ​ចំពោះ​ការណ៏ទាំង​នេះ ... ត្បិតស្អែកឡើងយើងត្រូវស្លាប់​ហើយ » ។ 7 ដោយកម្លាំងនៃព្រះអម្ចាស់ នោះ​យើង​មាន​លទ្ធភាព​ប្រឆាំង​នឹង​ទស្សនៈវិជ្ជា ​ ឬ គោលលទ្ធិ ដែលបដិសេធ​ព្រះអង្គ​សង្គ្រោះ និង​ការ​ប្រឆាំង​ផែន​ការ​សុភមង្គលមហិមា​​ដ៏អស់កល្ប​ជានិច្ច​ សម្រាប់​​កូន​ចៅ​របស់ទ្រង់មួយចំនួន​បាន​។

យើងគ្មានសិទ្ធិចរចារ​ពី​លក្ខខណ្ឌនៃ​ផែន​ការដ៏អស់កល្ប​ជានិច្ចនោះបាន​ទេ។ ចូរចងចាំ​ពី​នេហេមា ដែលទទួលបន្ទុកសាងសង់កំផែងការពារ ក្រុងយេរូសាឡិម ។ មនុស្សមួយ​ចំនួន​ចង់​ឲ្យ​គាត់​ចុះក្រោម ហើយ​ពិភាក្សា​អំពី​ការ​ងារ​របស់​គាត់ ប៉ុន្តែ នេហេមាបានបដិសេធ​ ។ គាត់មិន​ចាញ់សម្លុត​អ្នកដទៃ គាត់​បាន​ពន្យល់​ ដោយ​សាមញ្ញថា​៖ « ខ្ញុំ​កំពុង​តែ​ធ្វើ​ការមួយ​យ៉ាង​ធំ ខ្ញុំនឹងចុះមក​មិន​បាន នឹងឲ្យខ្ញុំលះ​ចោល​ការនេះ​​ឲ្យឈប់នៅ ដើម្បីនឹងចុះទៅ​អ្នក​ធ្វើអី »។​8

ពេលខ្លះយើងប្រែក្លាយជាបង្គោល​​ការពារ​រន្ទះ ហើយយើង​ត្រូវ​តែ​ « ទទួល​កំដៅ» ដោយ​ការ​កាន់ខ្ជាប់​នូវ​បទដ្ឋាន​របស់​ព្រះ និង ការធ្វើកិច្ច​ការទ្រង់។ ខ្ញុំ​សូម​ថ្លែង​​ទីបន្ទាល់​ថា យើង​មិនត្រូវ​ខ្លាច​នោះទេ បើយើងរស់​នៅ​តាម​គោលលទ្ធិរបស់ទ្រង់ ។ យើងអាច​នឹង​ទទួល​បទ​ពិសោធន៍​នៃ​ការ​ភាន់ច្រឡំ ការតិះទៀន ​និង រងនូវការចោទ​ប្រកាន់ទាំង​មិន​ពិត ប៉ុន្តែយើង​មិននៅ​តែ​ម្នាក់​ឯងទេ។ ព្រះអង្គ​សង្គ្រោះ របស់​យើងត្រូវគេ « មើលងាយ ហើយត្រូវមនុស្សបោះបង់ចោល »​9 វាគឺជាឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​ របស់យើង​ក្នុងការឈរ​ជាមួយ​ទ្រង់ !

ការឈររឹងមាំ​ពេលខ្លះ មានន័យថាត្រូវចៀសចេញ និងត្រូវភៀសខ្លួនចេញពីការចំអក នៃពិភព​លោក។ ព្រះអង្គសង្គ្រោះបាន​ប្រកាស​ថា៖ « សាតាំងអើយ ចូរថយទៅក្រោយអញទៅ » ។​10 យ៉ូសែប នៅ​អេស៊ីព្ទ រត់ចេញពីការល្បួងរបស់​ភរិយា​ ប៉ូទីផារ 11 ហើយលីហៃ បាន​ចាក​ចោល​ ក្រុងយេរ៉ូសាឡឹម ហើយ​នាំ​គ្រួសារ​របស់​គាត់​ចូល​ក្នុងទីរហោស្ថាន។ 12

ប្រាកដណាស់ព្យាការីនានា​នៅ​ជំនាន់មុន បានឈរយ៉ាងរឹងមាំនាសម័យពួកគាត់ ៖

នីហ្វៃបាន​ធ្វើ​​ការងារដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៃ​ព្រះអម្ចាស់ ទោះ​បី​ជា​មានការប៉ះទង្គិច​ពីសាតាំង​ និង ការធ្វើ​ទុក្ខ​បុក​ម្នេញ​ពី លេមិន​ លេមយួល ជាបងប្រុសរបស់គាត់ក៏​ដោយ ។ ​13

អាប៊ីណាដៃ បានថ្លែងទីបន្ទាល់ពីព្រះគ្រីស្ទ ទោះបីជាត្រូវប្រឈមមុខ នឹងការសង្ស័យ ការមើល​ងាយ​ និង កាត់ទោសដល់ជីវិតក្តី។​ 14

កង​ទ័ព​កំលោះ 2,000 នាក់ បានការពារគ្រួសាររបស់ពួកគេ ប្រឆាំងនឹងអ្នកដែលប្រមាថ​ដល់​តម្លៃនៃ​ដំណឹងល្អ។15

មរ៉ូណៃ បានលើកទង់នៃសេរីភាព ដើម្បីការពារគ្រួសារទាំងឡាយ​របស់​ប្រជាជនគាត់ និង សេរីភាព​ខាង​សាសនា។ ​16

សាំងយ៉ូអែល បានឈរលើកំផែង ហើយព្យាករពីការយាងមកនៃព្រះគ្រីស្ទ ទោះ​បី​ជា​ត្រូវ​គេ​ចោល​នឹងដុំថ្ម ព្រមទាំងបាញ់ព្រួញដាក់គាត់ក្តី។ ​17

ព្យាការី យ៉ូសែប ស្ម៊ី បានស្តារដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ​ឡើងវិញ ដោយផ្សារភ្ជាប់ទីបន្ទាល់របស់លោក ជាមួយលោហិតលោក។ 18

ហើយក្រុមអ្នកត្រួសត្រាយផ្លូវ មរមន​ បានឈរយ៉ាងរឹងមាំតទល់​នឹងការប្រឆាំង និង​ការលំបាកយ៉ាងស្វិតស្វាញ ក្នុងការដើរតាមព្យាការីរបស់ពួកគេ ​ធ្វើ​ដំណើរ​ និងបោះទីលំនៅ នៅភាគខាងលិច។

អ្នកបម្រើនិងពួកបរិសុទ្ធដ៏អស្ចារ្យនៃព្រះអម្ចាស់ទាំង​នេះ​ អាចឈរយ៉ាងរឹងមាំ ពីព្រោះពួកគេបានឈរ ជាមួយព្រះសង្រ្គោះ។ ចូរ​ពិចារណា​ពីរបៀប​ដែល​ព្រះ​អង្គសង្គ្រោះឈរយ៉ាង​រឹងមាំ៖

ក្នុង​នាម​ជា​យុវជន​ម្នាក់​ ព្រះយេស៊ូវគ្រីស្ទ បានធ្វើកិច្ចការរបស់ព្រះវរបិតាទ្រង់​ ​ដោយ​ស្មោះត្រង់ បានប្រកាសដំណឹងល្អទៅ​កាន់មនុស្ស​នៅក្នុងព្រះវិហារបរិសុទ្ធ។ ​19 តាមរយៈការបម្រើ​របស់​ទ្រង់ នោះ​ទ្រង់បានបំពេញ​កិច្ច​ការ​បព្វជិតភាព -- បង្រៀន ព្យាបាល បម្រើ ប្រសិទ្ធ​ពរ​​ និងប្រោសអ្នក​ដទៃ​ទៀត ។ ពេលឱកាសផ្តល់ឲ្យ ទ្រង់បានក្រោកឈរ​ប្រឆាំង​នឹងអំពើ​អាក្រក់​​យ៉ាងអង់អាច ហើយ​ទ្រង់​ថែមទាំងសំអាតព្រះវិហាទៀតផង។ 20 ទ្រង់ក៏ឈរដើម្បីសេចក្តីពិត -- ដោយ​ថ្លៃ​ថ្លូរ​ផងដែរ ទោះដោយ​ព្រះបន្ទូល ឬ ដោយស្ងាត់​ស្ងៀម​ក្តី។ ពេលដែលពួក​សង្ឃចោទ​ប្រកាន់ទ្រង់ពីមុខ​ពួកកៃផា, ព្រះយេស៊ូវ​ដ៏ឈ្លាស​វៃ បានបដិសេធដោយអង់អាច មិនឆ្លើយនូវអ្វីដែល​មិន​ពិត ហើយទ្រង់នៅតែស្ងៀមប៉ុណ្ណោះ ។ 21

នៅក្នុង​សួនច្បារ​គែតសេម៉ានី ព្រះអង្គសង្គ្រោះ និង ព្រះ​ប្រោសលោះរបស់យើង​ មិនរុញរា​ក្នុង​ការ​ផឹក​នូវ​ពែង​ល្វីង នៃដង្វាយធួន​ឡើយ។ 22 ​ ហើយ​​បាន​រងទុក្ខនៅលើ​ឈើឆ្កាងជាថ្មី​ដើម្បីធ្វើតាមឆន្ទៈ ព្រះវរបិតា​ទ្រង់​ រហូតដល់​ទ្រង់​អាច​មាន​បន្ទូល​ថា៖ « ការស្រេចហើយ » 23 ​ទ្រង់បានស៊ូទ្រាំរហូតដល់ការធ្វើដង្វាយធួនបានបញ្ចប់។ ដើម្បី​ឆ្លើយតបទៅ​នឹងការគារព​ប្រតិបត្តិដ៏​ឥតខ្ចោះ​នៃព្រះអង្គសង្គ្រោះ​ក្នុងការឈរយ៉ាងរឹងមាំ ព្រះវរបិតាសួគ៌របស់​យើង​បានប្រកាស​ថា៖ « មើលន៏បុត្រាជាទីស្រឡាញ់​របស់យើង ដែលយើង​គាប់ចិត្តណាស់ ដែលបានតំកើងដល់នាម​យើង​ » ។​ 24

បងប្អូនប្រុសនៃបព្វជិតភាពជាទីស្រឡាញ់ ទាំងចាស់ទាំង​ក្មេង ចូរយើងតំកើង​ព្រះនាម​នៃ​ព្រះ​របស់​យើង​ ដោយ​ការឈរ​យ៉ាង​រឹងមាំ ជាមួយព្រះអង្គសង្គ្រោះរបស់យើង​ គឺព្រះយេស៊ូវ គ្រីស្ទ ។ ខ្ញុំសូមថ្លែងជាសាក្សីដ៏ពិសេស​របស់ខ្ញុំថា ទ្រង់មានព្រះជន្មរស់​នៅ ថា ៖ « យើងត្រូវ​បាន​ហៅដោយ​តំណែងបរិសុទ្ធ » 25 ដើម្បី​ចូលរួមចំណែកក្នុងកិច្ចការរបស់ទ្រង់ « ហេតុ​ដូច្នេះហើយ ចូរអ្នករាល់គ្នាឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ​ ហើយ​ចូរ​កុំ​រើ​ឡើយ​ » 26 ឈរដោយការគោរព ហើយរឹងមាំ​លើ​គោលលទ្ធិនៃព្រះរបស់យើង នោះ​យើង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ព្រោះគោលលទ្ធិ​របស់ទ្រង់ពិសិដ្ឋ ហើយមិន​មានការផ្លាស់​ប្តូរ​តាម​សង្គម និងនយោបាយនៃជំនាន់យើងទេ ខ្ញុំសូមប្រកាស ដូចសាវក​ ប៉ុល ថា៖ « ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុង​សេចក្តី​ជំនឿ ចូរ [ ប្រព្រឹត្ត​] ជា​សុភាព​បុរស​ [ហើយ ] ចូរឲ្យមានកម្លាំងចុះ » ។ 27 នេះគឺជាការអធិស្ឋានយ៉ាងអង់​អាច​របស់ខ្ញុំ នៅក្នុង​ព្រះនាម​បរិសុទ្ធ​នៃព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។