ឆ្នាំ ២០១០-២០១៩
សូម​ស្វាគមន៍​មកកាន់​សន្និសីទ
តុលា 2013


សូម​ស្វាគមន៍​មកកាន់​សន្និសីទ

វា​ជា​ការ​អធិស្ឋាន​ខ្ញុំ សូមឲ្យ​យើង​អាច​​បាន​ពោរពេញ​ដោយព្រះវិញ្ញាណ​នៃ​ព្រះ ពេល​យើង​ស្ដាប់ ហើយ​រៀន ។

វា​ជា​ការ​ល្អណាស់ បងប្អូនប្រុស​ស្រី​ខ្ញុំ​អើយ ដើម្បី​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត ។ វាជាង 183 ឆ្នាំ​ហើយ ចាប់​តាំង​ពី​សាសនាចក្រ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ ព្យាការី យ៉ូសែប ស្ម៊ីធ ក្រោម​ការ​ដឹកនាំ​របស់​ព្រះអម្ចាស់ ។ នៅ​ការ​ប្រជុំ ថ្ងៃ​ទី 6 ខែ​មេសា ឆ្នាំ 1830 នោះ មាន​សមាជិក​តែ​ប្រាំមួយ​នាក់​មានវត្តមាន ។

ខ្ញុំ​រីករាយ​នឹង​ប្រកាស​ថា កាល​ពី​ពីរសប្ដាហ៍​មុន សមាជិក​ភាព​នៃ​សាសនាចក្រ​បាន​ឈាន​ចូល​ដល់​ 15 លាន​នាក់ ។ សាសនាចក្រ បន្ដ​រីកចម្រើន​យ៉ាង​ខ្ជាប់​ខ្ជួន និង​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​មនុស្ស​កាន់​តែ​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ។ វា​កំពុង​ផ្សាយ​នៅពេញ​ផែនដី ពេល​អ្នក​ផ្សាយសាសនា​យើង ស្វែងរក​អ្នកទាំងឡាយ​ដែល​កំពុង​ស្វែង​រក​សេចក្ដីពិត ។

វា​ជិត​មួយឆ្នាំហើយ ចាប់​តាំង​ពី​ខ្ញុំ​បាន​ប្រកាស​អំពី​ការ​បន្ទាប​អាយុ​នៃ​ការ​បម្រើ​ផ្សាយសាសនា ។ ចាប់​តាំង​ពី​គ្រា​នោះ​មក ចំនួនបម្រើ​ជា​​អ្នក​ផ្សាយសាសនា​ពេញម៉ោង បាន​កើន​ចាប់ពី 58,500 នាក់​នៅ​ខែ​តុលា ឆ្នាំ 2012 ទៅ​ដល់ 80,333 នាក់​នាសព្វថ្ងៃ​នេះ ។ ឱ​នេះ​ជា​ការ​ឆ្លើយ​តប​ដ៏​អស្ចារ្យ និង​បំផុសគំនិត ដែល​យើង​ធ្វើ​ជា​សាក្សី !

គម្ពីរ​បរិសុទ្ធ គ្មាន​សរសេរ​នូវ​ការ​ប្រកាស​ដែល​ទាក់ទង មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ចងភ្ជាប់ មាន​ការ​ណែនាំចំៗ​​ច្រើន​ជាង​បញ្ជា​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​ព្រះ​ដែល​រស់​ឡើង​វិញ ពេល​ទ្រង់​បាន​លេច​មក​ពួក​សិស្ស​ដប់មួយ​នាក់​នៅស្រុក​​កាលីឡេទេ ។ ទ្រង់​មាន​បន្ទូល​ថា « ចូរ​ទៅ​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រមទាំង​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​នៃ​ព្រះវរបិតា ព្រះរាជ​បុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ។1 ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ប្រកាស​ថា « បន្ទាប់​ពី​អ្វីៗ​ទាំង​អស់​ត្រូវ​បាន​និយាយ កាតព្វកិច្ចដ៏​សំខាន់ និង​មហិមា​បំផុត គឺ​ផ្សាយ​ដំណឹងល្អ » ។ 2 អ្នក​រាល់​គ្នា​មួយចំនួន​នៅ​ទីនេះ​ថ្ងៃ​នេះ នឹង​ចាំ​ពាក្យ​របស់​ប្រធាន ដេវីឌ អូ មិកឃេ ដែល​មាន​ឃ្លា​ស្រដៀងគ្នា​ថា « សមាជិក​គ្រប់​រូប​ជា​អ្នក​ផ្សាយសាសនា ! »3

ខ្ញុំ​សូម​បន្ថែម​ពាក្យ​ខ្ញុំ​​ចំពោះ​ពាក្យ​ទាំងនោះ ។ ឥឡូវ​ជា​ពេល​សម្រាប់​សមាជិក និង​អ្នក​ផ្សាយសាសនា​រួម​គ្នា ធ្វើ​ការ​ជាមួយគ្នា ធ្វើ​ការ​ក្នុង​ចម្ការ​ព្រះអម្ចាស់ ដើម្បី​នាំ​ព្រលឹង​មក​កាន់​ទ្រង់ ។ ទ្រង់​បាន​រៀបចំ​មធ្យោបាយសម្រាប់​យើង​ចែកចាយ​ដំណឹង​ល្អ​តាម​វិធី​ជាច្រើន ហើយ​ទ្រង់​នឹង​ជួយ​យើង​ក្នុងកិច្ចការ​យើង បើ​យើង​នឹង​ធ្វើ​ដោយ​ក្ដីជំនឿ​ដើម្បី​បំពេញ​កិច្ចការ​ទ្រង់ ។

ដើម្បីជួយ​រក្សា​កម្លាំង​អ្នក​ផ្សាយសាសនា​របស់​យើង​កើន​ឡើង ខ្ញុំ​បាន​សុំ​ឲ្យ​​សមាជិក​យើង​​បរិច្ចាគចូល​ទៅ​ក្នុង​មូលនិធិ​អ្នក​ផ្សាយសាសនា​វួដ​របស់​ពួកគេ​ ឬ​មូលនិធិ​អ្នក​ផ្សាយសាសនា​ទូទៅ​នៃ​សាសនាចក្រកាល​ពី​មុន បើ​ពួកគេ​អាចធ្វើ​បាន ។ ចម្លើយ​ចំពោះ​សំណើរ​នោះ ត្រូវ​បាន​ទទួល​យក ហើយ​បាន​ជួយឧបត្ថម្ភ​ដល់​សមាជិក​រាប់​ពាន់​នាក់ ដែលស្ថាន​ភាព​របស់​ពួកគេ​ពុំ​អាច​ឲ្យ​ពួកគេ​ផ្គត់ផ្គង់​ខ្លួន​គេ​បាននោះ ។ ខ្ញុំ​អរគុណ​ចំពោះ​ការ​បរិច្ចាគ​ដ៏​សប្បុរស​របស់អ្នក ។ តម្រូវ​ការ​ជំនួយ គឺ​មាន​ជា​បន្ដ​ ហើយ​យើង​អាច​បន្ដ​ជួយ​ដល់​អ្នក​ដែល​មាន​បំណង​បម្រើ គឺ​អស្ចារ្យ​ណាស់ ប៉ុន្តែអ្នកដែល​ពុំ​អាច​ផ្គត់​ផ្គង់​ខ្លួន​គេ នឹង​មាន​ធម្យោបាយ​ដើម្បី​ធ្វើ​ការ​បម្រើបាន ។

ឥឡូវ ប​ងប្អូន​ប្រុសស្រី យើង​មក​ទីនេះ​ដើម្បី​រៀន និង​ទទួល​ការ​បំផុសគំនិត ។ សារលិខិត​ជាច្រើន មាន​ប្រធាន​បទ​ដំណឹងល្អ​ផ្សេងៗ​គ្នា ដែល​នឹង​ផ្ដល់​ឲ្យ​អំឡុង​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​ទៀត ។ បុរស​ស្ត្រី​​ដែល​នឹង​​​និយាយ​ទៅ​អ្នក បាន​ស្វែងរក​ជំនួយ​ពីស្ថានសួគ៌ ស្ដីអំពី​សារលិខិត​ដែល​ពួកគេ​នឹងផ្ដល់​ឲ្យ ។

វា​ជា​ការ​អធិស្ឋាន​ខ្ញុំ សូមឲ្យ​យើង​អាច​​បាន​ពោរពេញ​ដោយព្រះវិញ្ញាណ​នៃ​ព្រះ ពេល​យើង​ស្ដាប់ និង​រៀន ។ ក្នុង​នាម​នៃ​ព្រះអង្គសង្គ្រោះ​យើង ជា​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ម៉ាថាយ 28:19 ។

  2. ការ​បង្រៀន​នៃ​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ 2007 ) ទំព័រ 330 ។

  3. ដេវីឌ អូ មិកឃេ ក្នុង Conference Report ខែ មេសា ឆ្នាំ 1959 ទំព័រ 122 ។