រំលង​ការ​រុករក​ចម្បង
មេសា 2014 | របាយការណ៍​ការិយាល័យ​សវនកម្ម​សាសនាចក្រ​ឆ្នាំ 2013

របាយការណ៍​ការិយាល័យ​សវនកម្ម​សាសនាចក្រ​ឆ្នាំ 2013

មេសា 2014 សន្និសីទ​ទូទៅ

សំឡេង ទាញ​យក Print Share close

ជូនចំពោះ​​​​គណៈប្រធាន​ទី​មួយ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ

បងប្អូន​ប្រុស​ជា​ទីស្រឡាញ់ ៖ ដូច​​បាន​ដឹកនាំ​ដោយវិវរណៈ​នៅក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌទី 120 ​ ក្រុមប្រឹក្សា​រៀបចំ​ដង្វាយមួយភាគក្នុង​ដប់-- ដែល​បង្កើត​ឡើង​ដោយ​គណៈប្រធានទីមួយ កូរ៉ុមនៃសាវក​ពួកដប់ពីរនាក់ និង​គណៈប៊ីស្សពជាអធិបតី -- អនុញ្ញាត​លើ​ការ​ចំណាយ​មូលនិធិ​សាសនាចក្រ ។ ស្ថាប័ន​សាសនាចក្រទាំងឡាយ បាន​ចំណាយ​មូលនិធិ​ស្របតាម​ថវិការ គោលការណ៍ និង​ និតិវិធី​ដែល​បាន​អនុម័ត ។

ការិយាល័យ​សវនកម្ម​សាសនាចក្រ ​ដែល​មាន​ពួក​​អ្នកជំនាញដ៏មានសមត្ថភាព ហើយ​ឯករាជ្យ​ពី​​ការិយាល័យ​សាសនាចក្រ​ដទៃទៀត​ទាំងអស់​ មាន​ទំនួលខុសត្រូវធ្វើ​សវនកម្ម​ក្នុង​​គោលបំណង​ផ្ដល់​​ការ​អះអាងសមហេតុផល ស្ដីពី​ការ​បរិច្ចាគ​ដែលបាន​ទទួល ការ​ចំណាយ​ដែល​បានធ្វើ​ឡើង និង​ការការពារ​ទ្រព្យសម្បត្តិ​សាសនាចក្រ ។

ផ្ដោត​​លើ​សវនកម្ម​ដែលបាន​ធ្វើ​ឡើង ​ការិយាល័យ​សវនកម្ម​សាសនាចក្រ​ជឿជាក់​ថា នៅ​គ្រប់ឯកសារ​ជាក់លាក់​​ ការបរិច្ចាគ​ដែលបានទទួល ការ​ចំណាយ​ដែលបាន​ធ្វើ​ឡើង និង​ទ្រព្យ​សម្បត្តិ​របស់​សាសនាចក្រ​សម្រាប់​ឆ្នាំ 2013 ត្រូវ​បាន​កត់ត្រា​ ហើយ​ប្រើប្រាស់​ស្របទៅតាម​ថវិការ​ គោលការណ៍ និង​ការអនុវត្តខាង​គណនេយ្យ​របស់សាសនាចក្រ ដែលបាន​អនុម័តឲ្យ ។ សាសនាចក្រធ្វើ​តាម​ការ​អនុវត្តដែល​បាន​បង្រៀន​ដល់​សមាជិក​អំពី​ការ​រស់នៅ​តាម​ថវិការ ចៀសវាង​ពីបំណុល ហើយ​សន្សំទុក​សម្រាប់​ពេល​ចាំបាច់ ។

សូម​ដាក់​​ជូន​ដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់

ការិយាល័យ​សវនកម្ម​សាសនាចក្រ

ខេវិន អរ ជើរហ្គែនសិន

នាយកគ្រប់គ្រង