ឆ្នាំ ២០១០-២០១៩
ការផ្ទុយចំពោះរឿងគ្រប់យ៉ាង
ខែ មេសា 2016


ការផ្ទុយចំពោះរឿងគ្រប់យ៉ាង

ការផ្ទុយអនុញ្ញាតឲ្យយើងរីកចម្រើនឆ្ពោះទៅកាន់អ្វីដែលព្រះវរបិតាសួគ៌របស់យើងសព្វព្រះទ័យឲ្យយើងប្រែក្លាយ ។

ផ្នែកសំខាន់នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសម្រាប់ការរីកចម្រើនដ៏អស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ ។ ផែនការនោះ បានពន្យល់នៅក្នុងវិវរណៈសម័យទំនើប ដែលជួយយើងយល់រឿងជាច្រើនដែលយើងជួបប្រទះនៅក្នុងជីវិតរមែងស្លាប់ ។ សារលិខិតរបស់ខ្ញុំផ្ដោតទៅលើតួនាទីសំខាន់នៃការផ្ទុយនៅក្នុងផែនការនោះ ។

I.

គោលបំណងនៃជីវិតរមែងស្លាប់ចំពោះកូនចៅរបស់ព្រះ គឺដើម្បីផ្ដល់បទពិសោធន៍ដែលចាំបាច់ « ដើម្បីរីកចម្រើនទៅរកភាពល្អឥតខ្ចោះ ហើយនៅទីបញ្ចប់នឹងដឹងពីគោលបំណងដ៏ទេវភាពរបស់ពួកគេ ដោយទទួលជីវិតដ៏នៅអស់កល្បទុកជាមរតក » ។ដូចប្រធាន ថូម៉ាស អេស មនសុនបានបង្រៀនយើងប្រកបដោយអនុភាពនាព្រឹកនេះ យើងត្រូវតែចម្រើនទៅមុខដោយការធ្វើការជ្រើសរើស ដែលយើងត្រូវបានសាកល្បងដើម្បីបង្ហាញថា យើងនឹងរក្សាបទបញ្ញត្តិរបស់ព្រះ ( សូមមើលអ័ប្រាហាំ ៣:២៥) ។ ដើម្បីត្រូវបានសាកល្បងយើងត្រូវមានសិទ្ធិសេរីភាពដើម្បីជ្រើសរើសរវាងជម្រើសជាច្រើន ។ ដើម្បីផ្ដល់ជម្រើសឲ្យអនុវត្តសិទ្ធិជ្រើសរើសរបស់យើង នោះយើងត្រូវតែមានការផ្ទុយ ។

ផ្នែកផ្សេងទៀតនៃផែនការក៏សំខាន់ផងដែរ ។ នៅពេលយើងធ្វើការជ្រើសរើសខុស--ដូចដែលយើងនឹងធ្វើដោយចៀសមិនរួច--នោះយើងត្រូវបានធ្វើឲ្យប្រឡាក់ដោយអំពើបាប ហើយត្រូវតែសម្អាតដើម្បីអាចធ្វើដំណើរឆ្ពោះទៅរកជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើងបាន ។ ផែនការរបស់ព្រះវរបិតា ប្រទានមធ្យោបាយដើម្បីធ្វើដូច្នេះ ជាមធ្យោបាយដើម្បីបំពេញតាមតម្រូវការដ៏អស់កល្បនៃសេចក្ដីយុត្តិធម៌គឺ ៖ ព្រះអង្គសង្គ្រោះបានបង់ថ្លៃដើម្បីប្រោសលោះយើងពីអំពើបាបរបស់យើង ។ ព្រះអង្គសង្គ្រោះនោះ គឺជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាសំណព្វតែមួយគត់របស់ព្រះ ជាព្រះវរបិតាដ៏អស់កល្បជានិច្ច ដែលបានធ្វើពលិកម្មដង្វាយធួន--ដែលរងទុក្ខ--បង់ថ្លៃចំពោះអំពើបាបរបស់យើង ប្រសិនបើយើងនឹងប្រែចិត្ត ។

ការពន្យល់ដ៏ល្អបំផុតមួយនៃតួនាទីដែលបានដាក់ផែនការអំពីការផ្ទុយ គឺស្ថិតនៅក្នុងព្រះគម្ពីរមរមន នៅក្នុងការបង្រៀនរបស់លីហៃទៅកាន់យ៉ាកុប ជាកូនប្រុសរបស់លោក ។

« ដ្បិតជាការចាំបាច់ ត្រូវតែមានការផ្ទុយចំពោះរឿងសព្វសារពើរ ។ បើពុំនោះសោតទេ … សេចក្ដីសុចរិតពុំអាចកើតឡើងបានទេ ឯសេចក្ដីទុច្ចរិតក៏ដូច្នោះដែរ ទាំងសេចក្ដីបរិសុទ្ធ និងសេចក្ដីទុក្ខវេទនា ទាំងសេចក្ដីល្អ ឬក៏សេចក្ដីអាក្រក់ក៏គ្មានដែរ » (នីហ្វៃទី ២ ២:១១ សូមមើលផងដែរ ខទី ១៥) ។

ជាលទ្ធផល លីហៃបានបន្ដថា « ព្រះអម្ចាស់ដ៏ជាព្រះទ្រង់ប្រទានដល់មនុស្សថា គេត្រូវប្រព្រឹត្តអ្វីៗដោយខ្លួនឯង ។ ហេតុដូច្នោះហើយ មនុស្សពុំអាចប្រព្រឹត្តអ្វីៗដោយខ្លួនឯងបានទេ លើកលែងតែមានអ្វីមកល្បួងខាងនេះមួយ ឬខាងនោះមួយ » (ខទី ១៦) ។ ស្រដៀងគ្នានេះដែរ នៅក្នុងវិវរណៈសម័យទំនើប ព្រះអម្ចាស់បានប្រកាសថា « ជាការចាំបាច់ណាស់ថា អារក្សគួរល្បួងកូនចៅមនុស្ស បើពុំនោះសោតទេ ពួកគេពុំអាចធ្វើជាភ្នាក់ងារចំពោះខ្លួនបានឡើយ » (គ. និង ស. ២៩:៣៩) ។

ការផ្ទុយគឺចាំបាច់ត្រូវមាននៅក្នុងសួនច្បារអេដែន ។ លីហៃបានបង្រៀនថា ប្រសិនបើអ័ដាម និងនាងអេវ៉ាពុំបានធ្វើការជ្រើសរើសដើម្បីមានជីវិតរមែងស្លាប់ទេ « ពួកគេនឹងនៅក្នុងភាពឆោតល្ងង់ … មិនប្រព្រឹត្តអំពើល្អ ដ្បិតពួកគេមិនស្គាល់អំពើបាប » (នីហ្វៃទី ២ ២:២៣) ។

ចាប់តាំងពីដើមដំបូងមក សិទ្ធិជ្រើសរើស និងការផ្ទុយ គឺសំខាន់ចំពោះផែនការរបស់ព្រះវរបិតា និងចំពោះការបះបោររបស់សាតាំងទាស់នឹងវា ។ ដូចដែលព្រះអម្ចាស់បានបើកសម្ដែងទៅដល់ម៉ូសេ នៅក្នុងក្រុមប្រឹក្សាស្ថានសួគ៌ថា សាតាំង « ស្វែងរកបំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្ស » (ម៉ូសេ ៤:៣) ។ ការបំផ្លិចបំផ្លាញនោះ មានជាប់ជាមួយនឹងលក្ខខណ្ឌដែលសាតាំងបានស្នើផ្ដល់ឲ្យ ។ វាបានមកចំពោះព្រះវរបិតា ហើយនិយាយថា « មើលចុះ ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ ទូលបង្គំនឹងធ្វើជាព្រះរាជបុត្រារបស់ព្រះអង្គ ហើយទូលបង្គំនឹងប្រោសលោះមនុស្សលោកទាំងអស់ ប្រយោជន៍កុំឲ្យព្រលឹងណាមួយត្រូវបាត់ឡើយ ហើយទូលបង្គំនឹងប្រព្រឹត្តការនោះជាមិនខាន ហេតុដូច្នោះហើយ សូមប្រទានដល់ទូលបង្គំ នូវកិត្តិយសរបស់ព្រះអង្គចុះ » (ម៉ូសេ ៤:១) ។

ហេតុដូច្នេះហើយ សាតាំងបានស្នើអនុវត្តផែនការរបស់ព្រះវរបិតាតាមរបៀបមួយដែលនឹងរារាំងនូវការសម្រេចតាមព្រះបំណងរបស់ព្រះវរបិតា ហើយទ្រង់នឹងត្រូវឲ្យសិរីល្អរបស់ទ្រង់ដល់សាតាំង ។

ការដាក់ស្នើសុំរបស់សាតាំងនឹងប្រាកដថាមានភាពល្អឥតខ្ចោះដូចគ្នា ៖ វានឹង « ប្រោសលោះមនុស្សលោកទាំងអស់ » កុំឲ្យព្រលឹងណាមួយត្រូវបាត់ឡើយ ។ នឹងគ្មាននរណាម្នាក់បានសិទ្ធិសេរីភាព ឬការជ្រើសរើសឡើយ ហេតុដូច្នោះហើយវាពុំចាំបាច់មានការផ្ទុយទេ ។ គ្មានការសាកល្បង គ្មានការបរាជ័យ ហើយក៏គ្មានជោគជ័យ ។ គ្មានការរីកចម្រើនដើម្បីទទួលបានគោលបំណងដែលព្រះបិតាប្រាថ្នាចង់ឲ្យមានសម្រាប់កូនចៅរបស់ទ្រង់ ។ បទគម្ពីរកត់ត្រាថាការផ្ទុយរបស់សាតាំងកើតមានឡើងជាលទ្ធផលនៅក្នុង « សង្គ្រាមនៅស្ថានសួគ៌ »វិវរណៈ ១២:៧) ដែលបុត្រទាំងអស់របស់ព្រះ មានពីរភាគបីនៃកូនចៅរបស់ព្រះ បានទទួលសិទ្ធិដើម្បីមានបទពិសោធន៍ក្នុងជីវិតរមែងស្លាប់ដោយការជ្រើសរើសផែនការរបស់ព្រះវរបិតា ហើយបដិសេធការបះបោររបស់សាតាំង ។

គោលបំណងរបស់សាតាំងគឺចង់បានកិត្តិយស និងព្រះចេស្ដារបស់ព្រះវរបិតាសម្រាប់ខ្លួនវាផ្ទាល់ ( សូមមើលអេសាយ ១៤:១២–១៥; ម៉ូសេ ៤:១, ៣) ។ ព្រះវរបិតាមានបន្ទូលថា « ហេតុដូច្នោះហើយ មកពីសាតាំងបានបះបោរទាស់នឹងយើង … នោះយើងបានបណ្ដាលឲ្យវាត្រូវបណ្ដេញចុះ » (ម៉ូសេ ៤:៣) ជាមួយនឹងវិញ្ញាណទាំងអស់ដែលបានអនុវត្តសិទ្ធិជ្រើសរើសរបស់ពួកគេធ្វើតាមវា ( សូមមើល យូដាស ១:៦; វិវរណៈ ១២:៨-៩; គ. និង ស. ២៩:៣៦–៣៧) ។ ដោយបានបណ្ដាលឲ្យចុះមកក្នុងជីវិតរមែងស្លាប់ជាវិញ្ញាណដែលគ្មានរូបរាងកាយនោះសាតាំង និងបរិវាររបស់វាបានល្បួង ហើយព្យាយាមបញ្ឆោត និងចាប់កូនចៅនៃព្រះធ្វើជាឈ្លើយ ( សូមមើល ម៉ូសេ ៤:៤) ។ ដូច្នេះអាមេកំណាចដែលបានជំទាស់ ហើយព្យាយាម បំផ្លាញផែនការរបស់ព្រះវរបិតា តាមពិតបានជួយសម្រួល ផែនការនោះទៅវិញ ដោយសារវាជាការផ្ទុយដែលអាចឲ្យមានការជ្រើសរើស ហើយវាជាឱកាសដើម្បីធ្វើការជ្រើសរើសត្រឹមត្រូវ ដែលនាំទៅរកការរីកចម្រើន ដែលជាគោលបំណងនៃផែនការរបស់ព្រះវរបិតា ។

II.

ដែលសំខាន់នោះ ការល្បួងឲ្យធ្វើអំពើបាប គឺពុំមែនជាការផ្ទុយតែមួយប្រភេទនៅក្នុងជីវិតរមែងស្លាប់នោះទេ ។ លោកឪពុក លីហៃ បានបង្រៀនថា ប្រសិនបើការធ្លាក់ពុំកើតមានទេ នោះអ័ដាម និងនាងអេវ៉ា « នឹងនៅក្នុងភាពឆោតល្ងង់ ដោយគ្មានសេចក្ដីអំណរ ព្រោះពួកគេមិនស្គាល់សេចក្ដីទុក្ខវេទនា » (នីហ្វៃទី ២ ២:២៣) ។ បើគ្មានបទពិសោធន៍នៃការផ្ទុយនៅក្នុងជីវិតរមែងស្លាប់ទេ « អ្វីៗទាំងអស់ត្រូវតែប្រមូលគ្នាជាដុំមួយ » ដែលនឹងគ្មានសុភមង្គល ឬសេចក្ដីទុក្ខវេទនានោះឡើយ (ខ ១១) ។ ហេតុដូច្នោះហើយ ឪពុកលីហៃបានបន្ដថា បន្ទាប់ពីព្រះបានបង្កើតអ្វីៗសព្វសារពើរ « ដើម្បីសម្រេចនូវគោលបំណងទាំងឡាយរបស់ទ្រង់ដ៏អស់កល្បជានិច្ច … ត្រូវតែមានការផ្ទុយ សូម្បីតែផ្លែដែលហាមឃាត់ ក៏ផ្ទុយទៅនឹងដើមជីវិតដែរ មួយមានរសជាតិផ្អែម ឯមួយទៀតល្វីងជូរចត់ » (ខទី ១៥) ។ ការបង្រៀនរបស់លោកអំពីផ្នែកនេះនៃផែនការនៃសេចក្ដីសង្គ្រោះ សរុបសេចក្ដីដោយពាក្យទាំងនេះ ៖

« ប៉ុន្តែមើលចុះ អ្វីៗសព្វសារពើបានត្រូវធ្វើឡើងទៅតាមប្រាជ្ញារបស់ទ្រង់ ដែលជ្រាបគ្រប់ការណ៍ទាំងអស់ ។

« លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានអំណរ » (ខ ២៤-២៥) ។

ការផ្ទុយនៅក្នុងទម្រង់ស្ថានភាពលំបាកៗដែលយើងជួបប្រទះក្នុងជីវិតរមែងស្លាប់ក៏ជាចំណែកនៃផែនការដែលជួយឲ្យការរីកចម្រើនរបស់យើងនៅក្នុងជីវិតរមែងស្លាប់កាន់តែឆ្ពោះទៅមុខផងដែរ ។

III.

យើងទាំងអស់គ្នាជួបបទពិសោធន៍នៃការផ្ទុយផ្សេងៗដែលសាកល្បងយើង ។ ការសាកល្បងមួយចំនួនទាំងនេះ គឺជាការល្បួងឲ្យធ្វើអំពើបាប ។ ខ្លះគឺជាបញ្ហានៃជីវិតរមែងស្លាប់ដែលផ្សេងពីអំពើបាបផ្ទាល់ខ្លួន ។ ខ្លះទៀតគឺមានទំហំធំក្រៃលែង ។ ខ្លះទៀតគឺមានទំហំតូច ។ ខ្លះទៀតគឺមានជាបន្ដបន្ទាប់ ឯខ្លះទៀតមានតែបណ្ដោះអាសន្នប៉ុណ្ណោះ ។ គ្មានរូបយើងណាម្នាក់អាចចៀសផុតឡើយ ។ ការផ្ទុយអនុញ្ញាតឲ្យយើងរីកចម្រើនឆ្ពោះទៅកាន់អ្វីដែលព្រះវរបិតាសួគ៌របស់យើងសព្វព្រះទ័យឲ្យយើងប្រែក្លាយ ។

បន្ទាប់ពីយ៉ូសែប ស្ម៊ីធ បានបញ្ចប់ការបកប្រែព្រះគម្ពីរមរមន លោកនៅតែត្រូវស្វែងរកអ្នកបោះពុម្ព ។ រឿងនោះពុំមែនងាយស្រួលទេ ។ ភាពស្មុគស្មាញនៃសៀវភៅសរសេរដោយដៃដ៏វែងនេះ និងចំណាយថ្លៃការបោះពុម្ព និងការចងក្រងជាសៀវភៅរាប់ពាន់ក្បាលគឺគួរតក់ស្លុតណាស់ ។ ដំបូងឡើយ យ៉ូសែប បានទៅរក អ៊ី. ប៊ី. ហ្គ្រានឌីន ជាអ្នកបោះពុម្ពនៅប៉ាល់ម៉ៃរា គេបានបដិសេធគាត់ ។ បន្ទាប់មកលោកបានទៅរកអ្នកបោះពុម្ពម្នាក់ទៀតនៅ ប៉ាល់ម៉ៃរា ដែលគេបដិសេធលោកដែរ ។ លោកបានធ្វើដំណើរទៅកាន់ រ៉ូឆេស្ទ័ ចម្ងាយ ២៥ ម៉ែល (៤០ គីឡូម៉ែត្រ) ហើយបានទៅជួបនឹងអ្នកបោះពុម្ពដ៏ល្អបំផុតម្នាក់នៅប៉ែកខាងលិចរដ្ឋញ៉ូវ យ៉ក ដែលគេក៏បានបដិសេធលោកដែរ ។ អ្នកបោះពុម្ពម្នាក់ទៀតនៅ រ៉ូឆេស្ទ័ ចង់ធ្វើ ប៉ុន្តែដោយស្ថានភាពជាច្រើនបានធ្វើឲ្យគាត់មិនអាចទទួលយកជម្រើសនេះបាន ។

ជាច្រើនសប្ដាហ៍បានកន្លងផុតទៅ ហើយយ៉ូសែប ច្បាស់ជាច្របូកច្របល់ចំពោះការផ្ទុយដើម្បីសម្រេចនូវកាតព្វកិច្ចដែលព្រះបានប្រទានដល់លោក ។ ព្រះអម្ចាស់ពុំធ្វើឲ្យវាមានភាពងាយស្រួលទេ ប៉ុន្តែលោកបានធ្វើឲ្យវាកើតឡើងបាន ។ ការព្យាយាមលើកទីប្រាំរបស់យ៉ូសែប គឺការទៅជួបនឹងអ្នកបោះពុម្ពនៅប៉ាល់ម៉ៃរាឈ្មោះ ហ្គ្រានឌីន ជាលើកទីពីរ គឺបានសម្រេច ។

ជាច្រើនឆ្នាំក្រោយមក យ៉ូសែប ត្រូវបានចាប់ដាក់គុកយ៉ាងឈឺចាប់នៅក្នុងគុកលីប៊ឺធី អស់រយៈពេលជាច្រើនខែ ។ នៅពេលលោកបានអធិស្ឋានសូមការធូរស្បើយ នោះព្រះអម្ចាស់បានប្រាប់លោកថា « គ្រប់ការណ៍ទាំងនេះនឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញ » (គ. និង ស. ១២២:៧) ។

យើងទាំងអស់គ្នាបានស្គាល់ការផ្ទុយប្រភេទផ្សេងៗក្នុងជីវិតរមែងស្លាប់ដែលពុំបណ្ដាលមកពីអំពើបាបផ្ទាល់ខ្លួនរបស់យើងទេ រួមមានជំងឺ ពិការភាព និង សេចក្ដីស្លាប់ ។ ប្រធាន ថូម៉ាស អេស មនសុន បានពន្យល់ថា ៖

« បងប្អូនខ្លះជួនកាលបានទួញយំនៅក្នុងការរងទុក្ខរបស់បងប្អូន ដោយងឿងឆ្ងល់ថាហេតុអ្វីព្រះវរបិតាសួគ៌របស់យើង នឹងអនុញ្ញាតឲ្យបងប្អូនត្រូវឆ្លងកាត់នូវការសាកល្បងនានាដែលបងប្អូនកំពុងតែជួបនោះដូច្នេះ ។ …

« ទោះជាយ៉ាងណាក៏ដោយ ជីវិតរមែងស្លាប់របស់យើង ពុំមែនមានភាពងាយស្រួល ឬរីករាយជានិច្ចនោះទេ ។ ព្រះវរបិតាសួគ៌របស់យើង… ដឹងថា យើងរៀន ហើយរីកចម្រើន រួចប្រែក្លាយទៅជាល្អប្រសើរឡើង តាមរយៈឧបសគ្គលំបាកៗ ការឈឺចាប់សោកស្ដាយ និងជម្រើសលំបាកៗ ។ យើងម្នាក់ៗបានជួបនឹងពេលដ៏ងងឹតងងល់ ពេលដែលមនុស្សជាទីស្រឡាញ់របស់យើងទទួលមរណភាព មានការឈឺចាប់នៅពេលសុខភាពរបស់យើងបាត់បង់ មានអារម្មណ៍ថាត្រូវគេបោះបង់ចោលនៅពេលអ្នកទាំងឡាយដែលយើងស្រឡាញ់ហាក់ដូចជាបោះបង់យើងចោល ។ ការសាកល្បងទាំងនេះ និងដទៃទៀត បង្ហាញដល់យើងនូវការល្បងសមត្ថភាពស៊ូទ្រាំពិតរបស់យើង » ។

ការខិតខំរបស់យើងដើម្បីកែលម្អការគោរពប្រតិបត្តិថ្ងៃឈប់សម្រាករបស់យើង គឺជាឧទាហរណ៍អំពីការផ្ទុយដែលមិនសូវស្មុគស្មាញ ។ យើងមានបទបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីគោរពដល់ថ្ងៃឈប់សម្រាក ។ ការជ្រើសរើសមួយចំនួនរបស់យើង អាចនឹងល្មើសចំពោះបទបញ្ញត្តិនោះ ប៉ុន្តែជម្រើសដទៃទៀតក្នុងរបៀបដែលយើងចំណាយពេលនៅថ្ងៃឈប់សម្រាក គឺជាសំណួរមួយដ៏សាមញ្ញថាតើយើងនឹងគ្រាន់តែធ្វើល្អ ឬធ្វើឲ្យប្រសើរ ឬល្អបំផុត ។

ដើម្បីបង្ហាញអំពីការផ្ទុយនៃការល្បួងព្រះគម្ពីរមរមន បានពិពណ៌នាអំពីវិធីសាស្ត្របីយ៉ាង ដែលអារក្សនឹងប្រើនៅក្នុងថ្ងៃចុងក្រោយ ។ ទីមួយ វានឹង « ញាំញីនៅក្នុងចិត្តទាំងឡាយនៃកូនចៅមនុស្ស ហើយចាក់រុកឲ្យពួកគេមានកំហឹងទាស់នឹងអ្វីដែលជាល្អវិញ » (នីហ្វៃទី ២ ២៨:២០) ។ ទីពីរ វានឹង « បង្ក្រាប [ សមាជិក ] ឲ្យសុខ និងបំពេពួកគេឲ្យបានសុខខាងរូបកាយ » ដោយនិយាយថា « ក្រុងស៊ីយ៉ូនបានចម្រើនឡើងអ្វីៗស្រួលអស់ហើយ » (ខទី ២១) ។ ទីបី វានឹងប្រាប់យើងថា « គ្មានស្ថាននរកទេ ហើយ … ខ្ញុំមិនមែនជាអារក្សទេ ដ្បិតគ្មានអារក្សឯណា » (ខទី ២២) ហេតុដូច្នោះហើយ គ្មានអ្វីត្រូវខុសនោះទេ ។ ដោយសារតែការផ្ទុយនេះ យើងត្រូវបានព្រមានមិនឲ្យ « បានសុខស្រួលនៅក្រុងស៊ីយ៉ូន ! » (ខទី ២៤) ។

សាសនាចក្រស្ថិតនៅក្នុងបេសកកម្មដ៏ទេវភាពរបស់ខ្លួន ហើយយើងស្ថិតនៅក្នុងជីវិតផ្ទាល់ខ្លួនយើង ហាក់ដូចជាប្រឈមមុខនឹងការផ្ទុយកាន់តែច្រើនឡើងនៅសព្វថ្ងៃនេះ ។ ប្រហែលជា នៅពេលសាសនាចក្ររីកចម្រើនរឹងមាំ ហើយសមាជិករីកចម្រើននៅក្នុងសេចក្ដីជំនឿ និងការគោរពប្រតិបត្តិ នោះសាតាំងបង្កើនកម្លាំងនៃការផ្ទុយរបស់វាដើម្បីយើងនឹងបន្ដមាន « ការផ្ទុយនៅក្នុងរឿងគ្រប់យ៉ាង » ។

ការផ្ទុយមួយចំនួននេះ ក៏អាចកើតមានមកពីសមាជិកនៃសាសនាចក្រផងដែរ ។ មនុស្សមួយចំនួនអាចនឹងប្រើមូលហេតុ ឬប្រាជ្ញាផ្ទាល់ខ្លួនដើម្បីវាយប្រហារដល់ការដឹកនាំរបស់ព្យាការីដែលបានផ្ដល់ទៅដល់ពួកគេ ជាស្លាកមួយដែលត្រូវបានប្រើនៅក្នុងក្រុមរដ្ឋាភិបាលជ្រើសរើសថា-- « ការផ្ទុយដ៏ភក្ដីភាព » ។ ទោះជាវាសមរម្យចំពោះប្រជាធិបតេយ្យក្ដី ក៏វាពុំធ្វើឲ្យគោលគំនិតនេះមើលទៅសម នៅក្នុងការគ្រប់គ្រងនៃនគររបស់ព្រះ ដែលសំណួរត្រូវបានគោរព ប៉ុន្ដែមិនគោរពការផ្ទុយនោះដែរ ( សូមមើល ម៉ាថាយ ២៦:២៤) ។

ឧទាហរណ៍មួយទៀត មានរឿងជាច្រើននៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រពីបុរាណរបស់យើង ដូចជាអ្វីដែលយ៉ូសែប ស្ម៊ីធបានធ្វើ ឬមិនបានធ្វើក្នុងគ្រប់ស្ថានភាព មានមនុស្សមួយចំនួនបានយកវាទៅប្រើជាមូលដ្ឋានសម្រាប់ការផ្ទុយ ។ ខ្ញុំសូមនិយាយទៅមនុស្សទាំងអស់ថា សូមអនុវត្តសេចក្ដីជំនឿ ហើយដាក់ទំនុកចិត្តទៅលើការបង្រៀនរបស់ព្រះអង្គសង្គ្រោះថា យើងគួរតែ « ស្គាល់គេបាន ដោយសារផលគេបង្កើត » (ម៉ាថាយ ៧:១៦) ។ សាសនាចក្រកំពុងធ្វើការខិតខំយ៉ាងខ្លាំងដើម្បីធ្វើឲ្យកំណត់ត្រាដែលយើងមានមានតម្លារភាព ប៉ុន្តែទោះជាយើងអាចបោះពុម្ពអ្វីៗទាំងអស់ក្ដី ក៏សមាជិករបស់យើង ពេលខ្លះនៅតែមានសំណួរមូលដ្ឋាន ដែលពុំអាចត្រូវបានដោះស្រាយដោយការសិក្សានោះដែរ ។ នោះគឺជាកំណែថ្មីនៃប្រវត្តិសាស្ត្រសាសនាចក្រអំពី « ការផ្ទុយចំពោះរឿងគ្រប់យ៉ាង » ។ មានរឿងខ្លះអាចរៀនតែតាមរយៈសេចក្ដីជំនឿតែប៉ុណ្ណោះ ( សូមមើល គ. និងស. ៨៨:១១៨) ។ ទំនុកចិត្តដ៏ខ្ពស់បំផុតរបស់យើងត្រូវតែជាសេចក្ដីជំនឿទៅលើសាក្សីដែលយើងបានទទួលមកពីព្រះវិញ្ញាណបរិសុទ្ធ ។

ព្រះកម្រដាក់កំហិតទៅលើសិទ្ធិជ្រើសរើសនៃកូនចៅណាម្នាក់របស់ទ្រង់ ដោយការធ្វើអន្ដរាគមន៍ទាស់នឹងមនុស្សមួយចំនួន ដើម្បីជួយដល់អ្នកដទៃទៀតណាស់ ។ ប៉ុន្តែទ្រង់បានសម្រាលបន្ទុកនៃការឈឺចាប់របស់យើង ហើយពង្រឹងឲ្យយើងអាចរែកបន្ទុកបាន ដូចដែលទ្រង់បានធ្វើចំពោះប្រជាជនអាលម៉ានៅក្នុងដែនដីហេឡិម ( សូមមើលម៉ូសេ ២៤:១៣–១៥) ។ ទ្រង់ពុំរារាំងគ្រោះទាំងអស់ទេ ប៉ុន្ដែទ្រង់បានប្រទានចម្លើយដល់ការអធិស្ឋានរបស់យើង បង្វែរវាចេញ ដូចដែលទ្រង់បានធ្វើចំពោះព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយ ដែលវាបានគម្រាមគំហែងដល់ការធ្វើពិធីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនៅហ្វីជី ។ឬ ដើម្បីកាត់បន្ថយឥទ្ធិពលវា ដូចជាទ្រង់បានធ្វើជាមួយនឹងពួកភេវរកម្មដែលបានបោកគ្រាប់បែក ដែលឆក់យកជីវិតមនុស្សជាច្រើននៅអាកាសយានដ្ឋាន ប្រូសែល ប៉ុន្តែមានអ្នកផ្សព្វផ្សាយសាសនារបស់យើងតែបួននាក់ប៉ុណ្ណោះដែលរងរបួស ។

តាមរយៈការផ្ទុយនៃជីវិតរមែងស្លាប់ទាំងអស់ យើងមាននូវការអះអាងរបស់ព្រះថា ទ្រង់នឹង « ធ្វើឲ្យសេចក្ដីវេទនាទាំងឡាយ [ របស់យើង ] ក្លាយទៅជាផលប្រយោជន៍ដល់ [ យើង ]វិញ » ( នីហ្វៃទី ២ ២:២ ) ។ យើងក៏ត្រូវបានបង្រៀនឲ្យយល់អំពីបទពិសោធន៍ជីវិតរមែងស្លាប់ និងបទបញ្ញត្តិរបស់ទ្រង់នៅក្នុងបរិបទនៃផែនការនៃសេចក្ដីសង្គ្រោះដ៏មហិមារបស់ទ្រង់ ដែលប្រាប់យើងអំពីគោលបំណងនៃជីវិត ហើយប្រទានដល់យើងនូវការអះអាងរបស់ព្រះអង្គសង្គ្រោះ ដែលខ្ញុំថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃរឿងទាំងនេះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

  2. ស្រដៀងគ្នានេះដែរ វិវរណៈសម័យទំនើបបង្រៀនថា ប្រសិនបើយើងពុំដែលភ្លក់រសជាតិល្វីងជូរចត់ នោះយើងពុំអាចស្គាល់រសជាតិផ្អែមទេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:៣៩ ) ។

  3. See Michael Hubbard MacKay and Gerrit J. Dirkmaat, From Darkness unto Light: Joseph Smith’s Translation and Publication of the Book of Mormon ( ឆ្នាំ ២០១៥), ជំពូកទី ១៦៣ -៧៩ ។

  4. ថូម៉ាស អេស មនសុន «Joy in the Journey» (address given at the BYU Women’s Conference, ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០០៨ ), womensconference.ce.byu.edu ។ សំណេរដ៏ខ្លីមួយអំពីឥរិយាបទជាអ្នកកីឡា និងប្រជាធិបតេយ្យ ដោយ ចន អេស. ថានណើរ ឥឡូវជាប្រធាននៃប៊ីវ៉ាយយូ–ហាវ៉ៃ រួមមានទាំងគំនិតនេះអំពីប្រធានបទមួយដែលយើងស្គាល់ទាំងអស់គ្នា ៖ « ការរៀនសូត្រអំពីរបៀបចាញ់ដោយសមរម្យ គឺពុំមែនជាកាតព្វកិច្ចស៊ីវិលមួយប៉ុណ្ណោះទេ វាគឺជាការបង្គាប់ខាងសាសនាមួយវិញទេ ។ ព្រះបានរៀបចំជីវិតរមែងស្លាប់ដើម្បីប្រាកដថា ‹ មានការផ្ទុយនៃរឿងគ្រប់យ៉ាង › (នីហ្វៃទី ២ ២:១១) ។ ការចាញ់ និងការបរាជ័យ គឺជាចំណែកនៃផែនការរបស់ទ្រង់សម្រាប់ភាពល្អឥតខ្ចោះរបស់យើង ។ … ការបរាជ័យដើរតួនាទីដ៏សំខាន់នៅក្នុង ‹ កិច្ចខិតខំដើម្បីបានល្អឥតខ្ចោះរបស់យើង › » (Notes from an Amateur: A Disciple’s Life in the Academy [២០១១], ៥៧ ) ។

  5. សូមមើល ដាល្លីន អេក. អូក « Good, Better, Best » Liahona ខែវិច្ឆិកា ឆ្នាំ ២០០៧, ១០៤–៨ ។

  6. សូមមើល Sarah Jane Weaver, « Rededication Goes Forward, » Church News, ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦, ទំព័រ ៣-៤ ។