ឆ្នាំ ២០១០-២០១៩
ការ​គាំទ្រ​ដល់​អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ
ខែ មេសា ឆ្នាំ ២០១៧


ការ​គាំទ្រ​ដល់​អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ

បងប្អូន ប្រុស​ស្រី​ជាទី​ស្រឡាញ់ ប្រធាន ម៉នសុន បាន សុំ​ឲ្យ​ខ្ញុំ បង្ហាញ ដល់​បងប្អូន​នៅ​ពេល​នេះ នូវ អ្នក​មាន​សិទ្ធិ​អំណាច ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង គណៈប្រធាន អង្គការ​ជំនួយ​ទូទៅ នៃ សាសនាចក្រ សម្រាប់ ការ​គាំទ្រ​របស់​បងប្អូន ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់ ថូម៉ាស ស្ពែនស៊ើរ ម៉នសុន ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ហើយ​ជា​ប្រធាន​សាសនាចក្រ នៃ​ព្រះយេស៊ូវគ្រីស្ទ នៃ​ពួកបរិសុទ្ធ ថ្ងៃ​ចុង​ក្រោយ ហិនរី ប៊ែនញៀន អាវរិង ជាទី​ប្រឹក្សា​ទីមួយ នៅក្នុង​គណៈប្រធាន​ទីមួយ ព្រមទាំង ឌៀថើរ ហ្វ្រែឌទ្រីច អុជដូហ្វ ជា​ទី​ប្រឹក្សា​ទីពីរ នៅ​ក្នុង​គណៈប្រធាន​ទីមួយ ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ ។

អស់​អ្នក ដែល​ជំទាស់​សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ ដល់ រ័សុល អិម ណិលសុន ជាប្រធាន នៃ កូរ៉ុម នៃ ពួកសាវក ដប់ពីរ នាក់ និង សមាជិក​ក្នុង​កូរ៉ុម​នោះ​ដែល​មាន​ដូច តទៅ នេះ ៖ រ័សុល អិម ណិលសុន, ដាល្លិន អេក អូក, អិល រ័សុល បាឡឺដ, រ៉ូបឺត ឌី ហែល, ជែហ្វ្រី អ័រ ហូឡិន, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, នែល អិល អាន់ឌើរសិន, រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី. ស្ទីវិនសុន, និង ឌេល ជី. រេនឡាន់ ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ ។

មាន​ការ​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ និង​ពួក​សាវក​ដប់ពីរ​នាក់ ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ ។

មាន​អ្នកណា​ជំទាស់ សូម​បង្ហាញ​ដោយ​សញ្ញា​ដូចគ្នា។

យើង​សូម​ទទួល​ស្គាល់ ដោយ​អំណរគុណ​ចំពោះ​ការ​បម្រើ​របស់​អែលឌើរ ប្រូស ឌី ផតធើរ ជា​មិត្ត និង​សហការី​របស់​យើង ដែល​បាន​ទទួល​មរណៈភាព​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ ។ យើង​សូម​សម្ដែង​ក្ដី​ស្រឡាញ់ និង​ការ​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ដល់​បងស្រី ស៊ូហ្សិន ផតធើរ និង​កូនចៅ​របស់​ពួកគេ ។ យើង​មាន​អំណរ​គុណ​ដែល​បាន​បម្រើ​ជាមួយ​នឹង​បុរស​ដ៏​ល្អ​ម្នាក់​នេះ ។

យើង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ឲ្យ​ដោះ​លែង ថេលើរ ជី ហ្គូដយ និង ចន ស៊ី ភីងគ្រី ជុញ្ញ័រ ជា​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ ។ អស់​អ្នក​ដែល​ចង់​ចូលរួម​បង្ហាញ​ការ​ថ្លែង​អំណរគុណ ចំពោះ​ការបម្រើ​របស់​ពួកគាត់ សូមបង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ដោះ​លែង​ដោយ​មាន​អំណរ​គុណ​ជា​ខ្លាំងចំពោះ ស៊ិស្ទើរ លីនដា ខេ ប៊ើតុន ខារូល អិម ស្ទីវិស និង​លីនដា អេស រីវស៍ ពី​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ។ យើង​ក៏​សូម​ដោះលែង​ដល់​សមាជិក​ទាំងអស់​នៃ គណៈកម្មការ​អង្គការ សមាគម​សង្គ្រោះ​ទូទៅ ផងដែរ ។

បងប្អូន​ដែល​ចង់​ចូលរួម នឹង​យើង​ថ្លែង​អំណរគុណ ដល់​បងប្អូន​ស្រី​ទាំងនេះ​ចំពោះ​ការបម្រើ ដ៏ អស្ចារ្យ និង ការលះបង់​របស់​ពួកគេ​នោះ​សូម បង្ហាញ ។

យើង​ស្នើ​សូម​ធ្វើការ​ដោះលែង​ស៊ីស្ទើរ ជេន ប៊ី ប៊ីងហាំ ពី​ទីប្រឹក្សា​ទីមួយ​នៅក្នុងគណៈ​ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ និង​ស៊ីស្ទើរ បូនី អេច. ខរដុន ពី​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈ​ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ ។

អ្នក​ទាំងឡាយ​ណា​ដែល​ចង់​ថ្លែង​អំណរ​គុណ ចំពោះ​បងប្អូន​ស្រី​ទាំងនេះ សូម​បង្ហាញ​ដោយ​ការ​លើក​ដៃ ។

យើង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​ពួកចិតសិបនាក់​ដែល​អំណាច​ទូទៅ​ថ្មី​ដូចតទៅ​នេះ ៖ ថេលើ ជី ហ្គតឌី, ជូនី អិល ខុច, អាឌីសុន ឌឺ ប៉ូឡា ប៉ារ៉ែឡា, ចន ស៊ី ភីងហ្គ្រី ជុញ្ញ័រ, ប្រែន ខេ ថេលើ, និង ថានែលឡា ប៊ី វ៉ាកូឡូ

អស់​អ្នក​ដែល​គាំ​ទ្រ សូម​បង្ហាញ ។

អស់​អ្នក​ដែល​ជំទាស់​សូម​បង្ហាញ​ដូចគ្នា ។

យើង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់ ជេន ប៊ី ប៊ីងហាំ បម្រើ ជា ប្រធាន សមាគម​សង្គ្រោះ ទូទៅ ដែល មាន ស្សារ៉ុន អិល អើបែង ជា ទីប្រឹក្សា ទីមួយ និង រ៉ៃណា អិល អាប៊ើតូ ជា ទីប្រឹក្សា ទីពីរ ។

យើង​បន្ត​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​ស៊ីស្ទើរ បូនី អេច. ខរដុន​បម្រើ​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈ​ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ និង​ស៊ីស្ទើរ គ្រីស្ទីណា ប៊ី ហ្វ្រានកូ ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈ​ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ ។

មាន​ការ​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​ថ្មី​ដូចទៅ​នេះ ៖ ល្វីស អ័រ អាប៊ីហ្ស៊ុ, ដេវីឌ អេ បេណាល់សាហ្សា, ប៊ើន អេស ប្រ៊ដ​បេន, ដេវីឌ អិល បាក់ណើរ, អិល ថត បាត់, លូស៊ីអាណូ កាសាឌី, ទីង ជុង ឆាង, ប៉ាប្លូ អេជ ឆាវេស្ស, រេមិន អេ ខាល់ធើរ, ហ្វឺណាន់​ដូ ភី ឌេល​កា​ពីយ៉ូ, ហូសេ ល្វីស ហ្គឺសូ, អាឡេកសង់ អេ ដ្រាចយូវ, អាយ រេមិន អេច​បូ, ខាឡូស អ័រ ហ្វុស្កូ ជុញ្ញ័រ, ចច អេ ហ្គាស៊ីយ៉ា, ហ្គារី អេហ្វ ហ្គេសេល, ហ្គិលឡេម៉ូ អិល ហ្គាឌីយ៉ា, ម៉ាសេល ហ្គី, ហូសេ ហ៊ឺណាន់ឌេស, ខាល ឌី ហឺស, រេន អេស ចនសុន, ជេ ប៊ី ជូនស៍, អាន់តូនី អិម កាកុ, ផល អិន ឡេគីយ៉ាស, ចន អេ ម៉ាក់​ឃ្វូន, ថូម៉ាស អេ មើរឌេហ្គៀ, អាធើរ ជេ មីរ៉ាន់ដា, អេលី ខេ ម៉ុងហ្គា, ជួន ស៊ី ប៉ូហ្សូ, អាន់ថូនី ក្វេស៊ី, ជេមស៍ អ័រ រ៉ាសបិន, ខាឡូស ជី រេវីឡូ ជុញ្ញ័រ., ម៉ាទីន ស៊ី រីយ៉ូស, ចននី អេហ្វ រូស្ស, ខេ រ៉យ ទូនីក​លីហ្វេ, និង ម៉យ​សេស វីយ៉ាននូអេវ៉ា ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ ។

មាន​ការ ជំទាស់សូមបង្ហាញ ។

យើងត្រូវបានស្នើសុំឲ្យគាំទ្រដល់អ្នកមានសិទ្ធិអំណាចទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និងគណៈប្រធានអង្គការជំនួយទូទៅដទៃទៀតដែលបង្កើតឡើងនៅបច្ចុប្បន្ននេះ ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ ។

អស់អ្នកណាជំទាស់ សូមបង្ហាញ ។

ការគាំទ្រត្រូវបានកត់ចំណាំ ។ អស់​អ្នក​ដែល​ជំទាស់​ចំពោះ​ការ​ដាក់​ស្នើសុំ​ណាមួយ​គួរ​ទាក់​ទង​ទៅ​ប្រធាន​ស្ដេក​របស់ខ្លួន ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ សូម​អរគុណ​ចំពោះ​សេចក្តី​ជំនឿ និង​ការអធិស្ឋាន​ជា​បន្ត​បន្ទាប់​របស់​បងប្អូន​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

ឥឡូវ​នេះ​យើង​សូម​អញ្ជើញ​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ថ្មី និង​សមាជិក​គណៈ​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​ថ្មី មកកាន់​កន្លែង​លើ​វេទិកា ។ ប្រធាន​ម៉នសុន​តែង​តែ​ថ្លែង​ថា « វា​គឺជា​ការ​ដើរ​មួយ​ដ៏​វែង » ។ សូម​អរគុណ ​បងប្អូន​ស្រី ។ សូម​អរគុណ បងប្អូន​ប្រុស ។ សូម​ជូន​ជា​ព័ត៌មាន​ថា ស៊ិស្ទើរ ហ្វ្រេនកូ​កំពុង​បម្រើ​បេសកកម្ម​ជាមួយ​នឹង​ស្វាមី​គាត់​នា​បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​អាហ្សង់ទីន ។ គាត់​គ្រាន់​តែ​ទទួល​ការ​គាំទ្រ ដូច​បងប្អូន​ដឹង​ហើយ ហើយ​នឹង​ចាប់ផ្ដើម​ការ​បម្រើ​របស់​គាត់​ជា​ផ្លូវការ​ពេល​គាត់​ត្រឡប់​មក​វិញ​នៅ​ខែ​កក្កដា ។