ឆ្នាំ ២០១០-២០១៩
ជំនុំ​មុតមាំ
ខែ មេសា ឆ្នាំ ២០១៨


ជំនុំ​មុតមាំ

បងប្អូន​ប្រុស​ស្រី ប្រធាន ណិលសុន បាន​សុំ​ឲ្យ​ខ្ញុំ​លើក​ឡើង​អំពី​កិច្ចការ​នៃ​ជំនុំ​មុតមាំ​ដែល​យើង​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​នេះ ។

នេះ​គឺ​ជា​ឱកាស​ដ៏​សំខាន់​អស្ចារ្យ​មួយ​សម្រាប់​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជុំវិញ​ពិភពលោក ។

ចាប់​តាំង​ពី​ថ្ងៃ​ទី ១០ ខែ​តុលា ឆ្នាំ​១៨៨០ នៅ​ពេល​យ៉ូហាន ថេលើរ​ត្រូវ​បាន​គាំទ្រ​ឲ្យ​បន្ត​តំណែង​ពី​ព្រិកហាំ យ៉ង់ ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ និង​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ឱកាស​នីមួយៗ​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ជំនុំ​មុតមាំ​ផ្លូវ​ការ​មួយ​នៃ​សមាជិក​សាសនាចក្រ​ដើម្បី​បង្ហាញ​អំពី​សំឡេង​របស់​សាសនាចក្រ ។

យើង​នឹង​គាំទ្រ​ដោយ​កូរ៉ុម និង​ក្រុម ។ ទោះ​បងប្អូន​នៅ​ទីណា​ក្ដី បងប្អូន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ក្រោក​ឈរ តែ​នៅ​ពេល​បាន​ស្នើ​សុំ​ប៉ុណ្ណោះ ហើយ​បង្ហាញ​ដោយ​ការ​លើក​ដៃ​របស់​បងប្អូន ថា​បងប្អូន​ជ្រើស​រើស​គាំទ្រ​ដល់​ឈ្មោះ​ដែល​បាន​បង្ហាញ ។ បងប្អូន​គួរ​គាំទ្រ​នៅ​ពេល​បាន​សុំ​ឲ្យ​ឈរ​តែ​ប៉ុណ្ណោះ ។

ពួក​អ្នក​មាន​សិទ្ធ​អំណាច​ទូទៅ​ដែល​បាន​ចាត់​តាំង​នៅ​ក្នុង​រោង​ឧបោសថ និង​សាល​ប្រជុំ​នៅ​វិសាលដ្ឋាន​នឹង​សង្កេត​មើល​ការ​គាំទ្រ​នៅ​ក្នុង​អគារ​ទាំងនោះ ។ នៅ​ក្នុង​មជ្ឈមណ្ឌល​ស្តេក សមាជិក​ម្នាក់​ក្នុង​គណៈប្រធាន​ស្តេក​នឹង​សង្កេត​មើល​ការ​គាំទ្រ​នេះ ។ បើ​មាន​នរណា​ម្នាក់​បដិសេធ បុគ្គល​ទាំងនោះ​គួរ​ទាក់ទង​នឹង​ប្រធាន​ស្តេក​របស់​ពួកគេ ។

ឥឡូវ​នេះ​យើង​នឹង​ចាប់​ផ្ដើម ។ ជា​ថ្មី​ម្ដង​ទៀត សូម​ក្រោក​ឈរ ហើយ​គាំទ្រ​តែ​នៅ​ពេល​សុំ​ឲ្យ​ធ្វើ​ដូច្នេះ​ប៉ុណ្ណោះ ។

យើង​សូម​ឲ្យ​សមាជិក​គណៈប្រធាន​ទីមួយ​ក្រោក​ឈរ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គណៈប្រធាន​ទី​មួយ​គាំទ្រ​រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ និង​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

សមាជិក​នៅ​ក្នុង​គណៈប្រធាន​ទីមួយ​ណា​ដែល​គាំទ្រ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គណៈប្រធាន​ទីមួយ​គាំទ្រ​ដាល្លិន ហារីស អូក ជា​ទីប្រឹក្សា​ទីមួយ និង​ហិនរី ប៊ែនញៀន អាវរិង ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ ។

សមាជិក​នៅ​ក្នុង​គណៈប្រធាន​ទីមួយ​ណា​ដែល​គាំទ្រ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គណៈប្រធាន​ទីមួយ​គាំទ្រ​ដាល្លិន ហារីស អូក ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ និង​មេលវីន រ័សុល បាឡឺដ ជា​ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ។

សមាជិក​នៅ​ក្នុង​គណៈប្រធាន​ទីមួយ​ណា​ដែល​គាំទ្រ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គណៈប្រធាន​ទីមួយ​គាំទ្រ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖ អិម រ័សុល បាឡឺដ, ជែហ្វ្រី អ័រ ហូឡិន, ឌៀថើរ អេហ្វ អុជដូហ្វ, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, នែល អិល អាន់ឌើរសិន, រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី ស្ទីវ៉ែនសុន, ឌេល ជី រេនឡាន់, ជែរីត ដ័បុលយូ ហ្កង និង អូលីសេស សូរ៉េស ។

សមាជិក​នៅ​ក្នុង​គណៈប្រធាន​ទីមួយ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គណៈប្រធាន​ទីមួយ​គាំទ្រ​ដល់​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ និង​ពួក​សាវក​ដប់ពីរ​នាក់ ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។

សមាជិក​នៅ​ក្នុង​គណៈប្រធាន​ទីមួយ​ដែល​គាំទ្រ សូម​បង្ហាញ ។

ឥឡូវ​នេះ​សូម​អញ្ជើញ​គណៈប្រធាន​ទីមួយ​អង្គុយ​ចុះ ។

យើង​សូម​អញ្ជើញ​អែលឌើរ ហ្កង និង​អែលឌើរ សូរ៉េស ឲ្យ​មក​កាន់​កន្លែង​របស់​ពួក​លោក​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ ។

សម្រាប់​តែ​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​ប៉ុណ្ណោះ រួម​ទាំង​អែលឌើរ ហ្កង និង​អែលឌើរ សូរ៉េស ផង​ដែរ សូម​អញ្ជើញ​ក្រោក​ឈរ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​គាំទ្រ​រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ព្រមទាំង​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រមទាំង​ទីប្រឹក្សា​របស់​លោក និង​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ដូចដែល​ពួក​លោក​ត្រូវ​បាន​បង្ហាញ ហើយ​គាំទ្រ​ដោយ​គណៈប្រធាន​ទីមួយ ។

សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​នាក់​ទាំងឡាយ​ណា​ដែល​គាំទ្រ សូម​បង្ហាញ ។

សូម​អញ្ជើញ​អង្គុយ​ចុះ ។

យើង​សុំ​ឲ្យ​ពួក​ចិត​សិប​នាក់​ដែល​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​សមាជិក​នៃ​គណៈប៊ីស្សព​ជា​អធិបតី សូម​អញ្ជើញ​ក្រោក​ឈរ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ពួក​ចិត​សិប​នាក់​ដែល​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​សមាជិក​នៃ​គណៈប៊ីស្សព​ជា​អធិបតី​គាំទ្រ​រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ព្រមទាំង​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រមទាំង​ទីប្រឹក្សា​របស់​លោក និង​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ដូចដែល​ពួក​លោក​ត្រូវ​បាន​បង្ហាញ ហើយ​គាំទ្រ​ដោយ​គណៈប្រធាន​ទីមួយ ។

ពួក​ចិត​សិប​នាក់​ដែល​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ទាំងអស់ និង​សមាជិក​នៃ​គណៈប៊ីស្សព​អធិបតី​ដែល​គាំទ្រ សូម​បង្ហាញ ។

សូម​អញ្ជើញ​អង្គុយ​ចុះ ។

យើង​ស្នើ​សុំ​បុគ្គល​ដូច​តទៅ​នេះ​ឲ្យ​ក្រោក​ឈរ ទោះ​ជា​បងប្អូន​នៅ​ទីណា​ក្ដី​ក្នុង​ពិភពលោក​នេះ ៖ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ ពួក​អយ្យកោ​ដែល​បាន​តែង​តាំង ពួក​សង្ឃ​ជាន់​ខ្ពស់ និង​ពួក​អែលឌើរ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ព្រមទាំង​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រមទាំង​ទីប្រឹក្សា​របស់​លោក និង​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ដូច​ដែល​ពួក​លោក​ត្រូវ​បាន​បង្ហាញ ហើយ​គាំទ្រ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

អស់​អ្នក​ណា​ដែល​ជំទាស់ សូម​បង្ហាញ ។

សូម​អញ្ជើញ​អង្គុយ​ចុះ ។

សូម​សមាជិក​ក្នុង​សមាគម​សង្គ្រោះ​ទាំងអស់​ក្រោក​ឈរ​ឡើង—គឺ​ស្ត្រី​ចាប់​ពី​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ព្រមទាំង​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រមទាំង​ទីប្រឹក្សា​របស់​លោក និង​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ដូច​ដែល​បាន​បង្ហាញ ហើយ​គាំទ្រ​ដូច​ខាង​ដើម ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ​ដោយ​ការ​លើក​ដៃ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

សូម​អញ្ជើញ​អង្គុយ​ចុះ ។

សូម​ឲ្យ​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ទាំងអស់​ក្រោក​ឈរ—គឺ​អ្នក​ដែល​បាន​តែង​តាំង​ជា​សង្ឃ គ្រូ និង​ឌីកុន ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ព្រមទាំង​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រមទាំង​ទីប្រឹក្សា​របស់​លោក និង​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ដូច​ដែល​បាន​បង្ហាញ ហើយ​គាំទ្រ​ដូច​ខាង​ដើម ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ​ដោយ​ការ​លើក​ដៃ ។

មាន​ការ​ជំទាស់ សូម​បង្ហាញ ។

សូម​អញ្ជើញ​អង្គុយ​ចុះ ។

សូម​ឲ្យ​យុវនារី​ដែល​មាន​អាយុ​ពី ១២​ឆ្នាំ​រហូត​ដល់ ១៨​ឆ្នាំ​ក្រោក​ឈរ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ព្រមទាំង​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រមទាំង​ទីប្រឹក្សា​របស់​លោក និង​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ដូច​ដែល​បាន​បង្ហាញ ហើយ​គាំទ្រ​ដូច​ខាង​ដើម ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ​ដោយ​ការ​លើក​ដៃ ។

មាន​ការ​ជំទាស់ សូម​បង្ហាញ ។

សូម​អញ្ជើញ​អង្គុយ​ចុះ ។

ឥឡូវ​នេះ​យើង​សូម​ឲ្យ​សមាជិក​ទាំងអស់​ក្រោក​ឈរ​ឡើង មិន​ថា​បងប្អូន​នៅ​ទី​ណា​ទេ រួម​ទាំង​អស់​អ្នក​ដែល​បាន​ក្រោក​ឈរ​ពី​មុន​ផងដែរ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ព្រមទាំង​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រមទាំង​ទីប្រឹក្សា​របស់​លោក និង​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ដូច​ដែល​ពួក​លោក​ត្រូវ​បាន​បង្ហាញ ហើយ​គាំទ្រ ។

អស់​អ្នក​ដែល​គាំទ្រ សូម​បង្ហាញ​ដោយ​ការ​លើក​ដៃ ។

មាន​ការ​ជំទាស់ សូម​បង្ហាញ ។

សូម​បងប្អូន​អញ្ជើញ​អង្គុយ​ចុះ ។

បង​ប្អូន​ប្រុស​ស្រី សូម​អរគុណ​ចំពោះ​សេចក្ដី​ស្រឡាញ់ និង​ការ​គាំទ្រ​របស់​បងប្អូន ។