​ប្រយ័ត្ន​ប្រយែង​ខ្លួន

ដោយ​អែលឌើរ អាន់ថូនី  ឌី ភើគីន

នៃ​ពួក​ចិតសិប​នាក់


អាន់ថូនី ឌី ភើគីន
​ឲ្យ​នៅលើ​ផ្លូវ​បព្វជិតភាព ដោយ​ពង្រឹង​ដល់ការប្រែចិត្ត​ជឿ និង ការពង្រឹង​គ្រួសារ​របស់​អ្នក  ។ ។ … សូម​ចៀស​ពី​សោកនាដកម្ម ដោយ​ធ្វើតាម​ស្លាកសញ្ញា « ប្រយ័ត្ន​ប្រយែង » ខាង​វិញ្ញាណ​ដែល​ដាក់​តាម​ផ្លូវ​របស់​យើង​ដោយ​ព្រះ និង ព្យាការី ។

កាល​ពី​ខ្ញុំ​ជា​យុវជន​ម្នាក់ គ្រួសារ​របស់​យើង​ធ្លាប់​ជិះ​កាត់​ភ្នំ​ថ្ម​នៃ​សហរដ្ឋ​អាមេរិច​ដើម្បី​ទៅលេង​តាយាយ ។ ផ្លូវ​នោះ​ចាប់ផ្ដើម​ដោយ ​មាន​ដើមឈើ​អម​សង​ខាងនៅ​លើ​ផ្ទៃ​រាប​ស្មើ និង ​ឡើង​ចំណោទដែល​មាន​ដើម​ឈើ​ដុះ​ស៊ុបទ្រុប ហើយ​ទី​បំផុត​ក៏ទៅ​ដល់​​ព្រៃ​ដើមអាស្ពែន និង វាលស្មៅ​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​យើង​អាច​​មើល​ឃើញទីដ៏​សែនឆ្ងាយ ។

ប៉ុន្ដែ​ផ្លូវ​ដ៏​ស្រស់ស្អាត​នេះ មិន​មាន​សុវត្ថិភាព​ទេ ។ ផ្លូវខ្ពស់​ជាច្រើន បាន​សង់​នៅ​លើ​ចំណោទ​ចង្កេះ​ភ្នំ ។ ដើម្បី​ការពារ​អ្នកដំណើរ អ្នកសង់​ផ្លូវ​បាន​ដាក់​រនាំង​ការពារ និង ដាក់​ស្លាក​សញ្ញា​ថា « សូម​ប្រយ័ត្ន​ថ្ម​ធ្លាក់ » ។ យើង​ឃើញ​ហេតុផល​ជាច្រើន​សម្រាប់​ការព្រមាន​ទាំងនេះ ។ នៅ​ពី​ខាង​ក្រោយ​ផ្លូវ​នោះ មាន​ថ្ម និង ផ្ទាំង​ថ្មធំនៅ​​រាយប៉ាយនៅ​បាត​ជ្រលង​ដ៏ជ្រៅ ។ ម្តង​ម្កាល យើង​អាច​ឃើញ​ឡាន​បុក​ខ្ទេច​នៅ​ឯ​បាតជ្រោះ ជា​គំរូ​ដ៏​សោក​សៅ​ចំពោះ​អ្នកបើកបរ​ដែល​មិនបាន​ប្រុងប្រយ័ត្ន ។

សម្បថ និង សេចក្ដី​សញ្ញា​នៃ​បព្វជិតភាព

បងប្អូនប្រុស អ្នក​គ្រប់​គ្នា​បានចូល ឬ នឹង​បាន​ចូល​ឆាប់ៗ​នេះ​ទៅក្នុង​សម្បថ និង សេចក្ដី​សញ្ញា​នៃ​បព្វជិតភាព​មីលគីស្សាដែក ។1 នៅក្នុង​សេចក្ដី​សញ្ញា​នោះ មាន​ដំណើរ​ដ៏​រុងរឿង​មួយ​ដែល​ចាប់ផ្ដើម​ដោយ​ការទទួល​ទាំង​បព្វជិតភាព​ថ្នាក់​ទាប និង ថ្នាក់​ខ្ពស់ វា​បន្ដ​តាមរយៈ​ការពង្រីក​ការហៅ​​របស់​យើង និង បន្ដ​ឡើង​ទៅ​រក​ពរជ័យ​​ដ៏​មហិមា​បំផុត​របស់​ព្រះ រហូតដល់​យើង​ទទួល​បាន « គ្រប់​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​យើង​មាន » ។2

អង្គ​ដ៏​ឈ្លាស​វៃ​ជា​អ្នក​សង់ ​ផ្លូវ​សេឡេស្ទាល​នោះ បាន​សាង​ស្លាក​ព្រមាន​សម្រាប់​ដំណើរ​របស់​យើង ។ សម្បថ និង សេចក្ដី​សញ្ញា​នៃ​បព្វជិតភាព មាន​ការព្រមាន​អំពី​ការស្វែងរក​ព្រលឹង​នេះ​ថា ៖ « ហើយ​ឥឡូវ​នេះ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក​ដើម្បី​ឲ្យ​ប្រយ័ត្ន​ប្រយែង​ខ្លួន » ។3

ហេតុអ្វី​ព្រះ​បញ្ជា​ឲ្យ​យើង​ប្រយ័ត្ន​ប្រយែង ? ទ្រង់​ដឹង​ថា សាតាំង​គឺជា​អ្នកណា​មួយ​ពិត4 ដែល​ចង់​ទាញ​ព្រលឹង​យើង​ចុះ​ទៅ​ក្នុង​ជង្ហុក​នៃ​សេចក្ដី​វេទនា ។5 ព្រះ​ក៏ជ្រាប​ផងដែរ​ថា ការដក​ខ្លួន​ចេញពី​ក្រុម​​អ្នកកាន់​បព្វជិតភាព គឺជា « មនុស្ស​ខាង​សាច់ឈាម »6 « ឆាប់​រវើរវាយ »7 ។ ដូច្នេះ ព្យាការី​ទាំងឡាយ​អញ្ជើញ​យើង​ឲ្យ « ដោះ​មនុស្ស​ចាស់​ចេញ »8 ហើយ « ប្រដាប់​កាយ​ដោយ​ព្រះគ្រីស្ទ »9 តាមរយៈ​សេចក្ដី​ជំនឿ ការប្រែចិត្ត ពិធីបរិសុទ្ធ​សង្គ្រោះ និង ការរស់នៅ​តាម​ដំណឹងល្អ​រាល់ថ្ងៃ ។

ចៀសវាង​សោកនាដកម្ម

ពេល​ដើរ​លើ​ផ្លូវ​បព្វជិតភាព ​យុវជន ឬ បុរស​ទាំងឡាយ​អាច​ត្រូវ​បាន​ទាញ​ចុះ បើ​គាត់​​មិន​បាន​ប្រុងប្រយ័ត្នទេ​នោះ ។ តើ​អ្នក​មាន​ភាំងស្មារតី ឬ ខូចចិត្ត​​​ដោយ​ការធ្លាក់​ដែល​មិន​បាន​រំពឹង​ទុក​របស់​យុវជន​ដ៏​ឆ្លាត​ម្នាក់ ដែលជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើប​ត្រឡប់​មក​ពី​បេសកកម្ម​ថ្មី ជា​អ្នកដឹកនាំ​បព្វជិតភាព​ដ៏​គួរ​គោរព ឬ ជា​សមាជិក​គ្រួសារ​ជាទី​ស្រឡាញ់​ដែរ​ទេ ?

រឿង​របស់​ដាវីឌ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ គឺជា​គំរូ​ដ៏​អន្ដរាយ​មួយ​នៃ​ការខ្ជះខ្ជាយ​អំណាច​បព្វជិតភាព ។ ទោះបីជា គាត់​បាន​វាយ​ឈ្នះកូលីយ៉ាត​ កាលពី​គាត់​នៅ​ក្មេង ហើយ​បាន​រស់នៅ​ដោយ​សុចរិត​រាប់​ទសវត្សរ៍​10 ក៏សេ្ដច​ដាវីឌ​ ជា​ព្យាការី​នេះ នៅតែត្រូវ​ឈឺចាប់​ខាង​វិញ្ញាណ ។ ក្នុង​ពេល​ដ៏​សំខាន់​នោះ ពេល​ទ្រង់​ឈរ​ពី​លើ​ដំបូល​របស់​ទ្រង់​មក ទ្រង់​បាន​ឃើញ​នាង​បាតសេបា​ដ៏​ស្រស់​មុជទឹក គ្មាន​អ្នកយាម​ដ៏​មាន​សីលធម៌​ណា​ឈរ​ក្បែរ​ស្រែក​ប្រាប់​ថា « ប្រយ័ត្ន​ប្រយែង ដាវីឌ មនុស្ស​ឆ្កួត​អើយ ! » បរាជ័យ​របស់​ទ្រង់​ក្នុង​ការប្រយ័ត្ន​ប្រយែង​អង្គ​ទ្រង់11 និង ការមិន​ធ្វើ​តាម​ការបំផុស​នៃ​ព្រះវិញ្ញាណ12 បាន​នាំ​ទ្រង់​ទៅរក​ការបាត់បង់​គ្រួសារ​ដ៏​អស់កល្ប​របស់​ ។13

បងប្អូនប្រុស សូម្បីតែ​ដាវីឌ​ដ៏​អស្ចារ្យ​អាច​ធ្លាក់​ពី​ផ្លូវ​ទៅ​ការតម្កើង​ឡើង ចុះ​តើ​យើង​អាច​ចៀសវាង​ពី​ជោគវាសនា​ដូច​គាត់​ដោយ​របៀប​ណា ?

គោលការណ៍ការពារពីរ ​នៃ​ការប្រែចិត្ត​ជឿ​ផ្ទាល់​ខ្លួន​ដ៏​ខ្លាំង និង ចំណង​គ្រួសារ​ដ៏​រឹងមាំ ជួយ​យើង​ឲ្យ​នៅលើ​ផ្លូវ​ស្ថានសួគ៌​បាន ។

ដោយ​ដឹង​រឿង​នេះ សាតាំង​ទម្លាក់​ផ្ទាំងថ្ម​កាត់​ផ្លូវ​បព្វជិតភាព​របស់​យើង ដើម្បី​បំបាក់​ការប្រែចិត្ត​ជឿ និង ​គ្រួសាររបស់​យើង​ ។ សំណាងល្អ ព្រះយេស៊ូវគ្រីស្ទ និង ព្យាការី​របស់​ទ្រង់​បាន​ដាក់​ស្លាក​សញ្ញា « ប្រយ័ត្ន​ប្រយែង » តាម​ផ្លូវ​នេះ ។ ពួកគាត់​បាន​ព្រមាន​​យើង​ឥតដាច់​ ពីអំនួត​នៃការបំផ្លាញ​ការ​ប្រែ​ចិត្ត​ជឿ14 និង អំពើ​បាប​នៃ​ឧបាយកលបំផ្លាញ​​គ្រួសារ​ដូចជា កំហឹង ការលោភលន់ និង ចំណង់ ។

ជាយូរ​មក​ហើយ ម៉ូសេ​បាន​ទូន្មាន​ថា « នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះយេហូវ៉ា » ។15 នៅក្នុង​ពិភពលោក​ដ៏​មមាញឹក និង សម្បូរ ​ដោយ​ការកំសាន្ដនេះ បុរស​ទាំងឡាយ​នៅតែ​ឆាប់ « ភ្លេច​ព្រះអម្ចាស់ ... ធ្វើ​អំពើ​ទុច្ចរិត ហើយ​ត្រូវបាន​ដឹកនាំ​ដោយ​អ្នកអាក្រក់ » ។16

ពង្រឹងការប្រែចិត្ត​ជឿ​ និង ពង្រឹង​ដល់​គ្រួសារ

ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​លើ​ផ្លូវ​បព្វជិតភាព​ក្នុង​ចំណោម​ការរអិល​ថ្ម​នៃ​ការល្បួង ខ្ញុំ​សូម​រំឭក​យើង​ពី​គោលការណ៍​គ្រឹះ​ប្រាំមួយ ដែល​ធ្វើ​ឲ្យ​ការប្រែចិត្ត​ជឿ​រឹងមាំ និង ពង្រឹង​ដល់​គ្រួសារ ។

ទីមួយ ការអធិស្ឋាន​តែងតែ​បើក​ទ្វារ​សម្រាប់​ជំនួយ​ពី​ស្ថានសួគ៌​ដើម្បី « យក​ឈ្នះ​លើ​អារក្ស​សាតាំង » ។17 រាល់​ពេល​ដែល​ព្រះយេស៊ូវ​ដាស់តឿន​អ្នកកាន់​បព្វជិតភាព​ឲ្យ « ប្រយ័ត្ន​ប្រយែង ត្បិត​សាតាំង​ចង់​រែង [ អ្នក ] » ទ្រង់​តែងតែ​បង្គាប់​ថា ការអធិស្ឋាន​ ​ជា​ទង្វើ​ប្រឆាំង​នឹង​ការល្បួង ។18 ប្រធាន ថូម៉ាស  អេស. ម៉នសុន បាន​បង្រៀន​ថា ៖ « ប្រសិនបើ​ពួកយើង​ណា​មួយ ក្រ​នឹង​ស្ដាប់​តាម​ការទូន្មាន​ឲ្យ​អធិស្ឋាន​ជានិច្ច នោះ​វា​គ្មាន​ពេល​ណា​ល្អដើម្បី​ចាប់ផ្ដើម ​ជាងពេល​ឥឡូវ​នេះ​ឡើយ ។ ... មនុស្ស​ម្នាក់​មិនអាច​ឈរ​បាន​​ខ្ពស់​ជាង ពេល​គាត់​លុត​ជង្គង់​ចុះ​នោះ​ទេ » ។19

ទីពីរ ការសិក្សា​ព្រះគម្ពីរ​ពី​បុរាណ និង សម័យនេះ​ផ្សារភ្ជាប់​យើង​ទៅនឹង​ព្រះ ។ ព្រះអម្ចាស់​ព្រមាន​សមាជិក​សាសនាចក្រ​ទាំងអស់​ឲ្យ « ប្រុង​ប្រយ័ត្ន​ពី​របៀប [ ពួក​ព្យាការី ] កាន់​របស់​ទាំងនេះ​ចុះ ក្រែងលោ​ពួកគេ​រាប់​ថា​ជា​ការឥតការ ហើយ​ត្រូវ​បាន​នាំ​មក​ក្រោម​ការដាក់ទោស​ដោយ​ហេតុនោះ​ហើយ​ជំពប់ ហើយ​ដួល​ » ។20 ដើម្បី​ចៀសវាង​ពី​ការដាក់ទោស​ដ៏​កំសត់​នេះ យើង​គួរតែ​អាន​ព្រះគម្ពីរ ក៏​ដូចជា​ទស្សនាវដ្ដី​សាសនាចក្រ និង វិបសាយ​ដែល​ជួយ​យើង​ឲ្យ « រៀន​ដើរ​លើ​ផ្លូវ​ដ៏​ជិត និង ផ្ទាល់​តាម​ព្យាការី​ដ៏​ជម្រើស [ របស់​ព្រះអម្ចាស់ ] »21 ដោយ​ឧស្សាហ៍​ព្យាយាម ។

ទីបី ការចូលរួម​ក្នុង​ពិធីការ​បរិសុទ្ធ​ដោយ​ស័ក្ដិសម រៀបចំ​យើង​ឲ្យ​ទទួលយក « ព្រះវិញ្ញាណ​បរិសុទ្ធ ទុក​ជា​អ្នកណែនាំ​របស់​ខ្លួន [ យើង ] » ។22 នៅពេល​ដែល​ព្រះអង្គ​សង្គ្រោះ​ព្រមាន « ចូរ​ប្រយ័ត្ន ក្រែងលោ​អ្នករាល់​គ្នា​ត្រូវ​គេ​បញ្ឆោត » នោះ​ទ្រង់​សន្យា​ថា យើង​នឹង​មិន​ចាញ់​បោក​គេ​ទេ បើសិនជា​យើង « ព្យាយាម​ស្វែងរក ... អំណោយទាន​នានា​ដែល​វិសេស​បំផុត » នៃ​ព្រះវិញ្ញាណនោះ ។23 ការទទួល​សាក្រាម៉ង់​ដោយ​សក្តិសមរាល់​សប្ដាហ៍ ធ្វើ​ឲ្យ​សមាជិក​ទាំងឡាយ​សម​នឹង « បាន​ព្រះវិញ្ញាណ​របស់​ទ្រង់ គង់​នៅ​ជាមួយ​នឹង​ពួកគេ​ជា​ដរាប » ។24 ការ​ថ្វាយ​បង្គំនៅ​​ព្រះវិហារ​បរិសុទ្ធ យើង​អាច « ទទួល​នូវ​ភាពពេញលេញ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។25

ទី​បួន ការបង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត គឺជា​ចំណុច​ស្នូល​នៃ​ការប្រែចិត្ត​ជឿ​ផ្ទាល់ខ្លួន និង ចំណង​គ្រួសារ ។ ស្ដេច​បេនយ៉ាមីន​បាន​ណែនាំ​ថា « សូម​ប្រយ័ត្ន​ប្រយែង ក្រែង​មាន​ការទាស់ទែងគ្នា​កើតឡើង​នៅក្នុង​ចំណោម​អ្នក » ។26 សូម​កុំ​ភ្លេច​ថា សាតាំង​គឺជា « បិតា​នៃការទាស់ទែង​គ្នា »27 ហើយ​ចង់​ឲ្យ​សមាជិក​គ្រួសារ​ទាំងអស់ « ឈ្លោះ​ប្រកែក​គ្នា » ។28 បងប្អូន​ប្រុស ប្រសិនបើយើង​ប្រើ​ហិង្សា​ខាង​អារម្មណ៍ ពាក្យ​សម្ដី ឬ រាងកាយ​ចំពោះ​សមាជិក​គ្រួសារ​យើង​ណា​ម្នាក់ ឬ​ សម្លុត​នរណា​ម្នាក់ នោះ​យើង​បាត់បង់​នូវ​អំណាច​បព្វជិតភាព​ហើយ ។29 សូម​ជ្រើស​យក​ការគ្រប់គ្រង​លើ​កំហឹង ។ សមាជិក​គ្រួសារ​ទាំងអស់ គួរ​ស្ដាប់​ពរជ័យ​ពី​មាត់​របស់​យើង មិន​មែន​បណ្ដាសា​នោះ​ទេ ។ យើង​ត្រូវ​ជះ​ឥទ្ធិពលដល់​អ្នកដទៃ តែ​តាមរយៈ​ការលួងលោម ការអត់ធ្មត់ ការទន់ភ្លន់ ការស្លូតបូត ការស្រឡាញ់​ស្មោះត្រង់ ចិត្ត​ល្អ និង សប្បុរស ប៉ុណ្ណោះ ។30

ទី​ប្រាំ ការគោរព​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ដប់ គឺជា​ធាតុ​មួយ​ដ៏​សំខាន់​នៃ​សេចក្ដី​ជំនឿ និង សាមគ្គី​ក្នុង​គ្រួសារ ។ ពីព្រោះ​សាតាំង​ប្រើ​ការលោភ និង ការចង់​បាន​នូវទ្រព្យសម្បត្តិ​ ដើម្បី​កៀរទម្លាក់​​គ្រួសារ​ទាំងឡាយ​ចេញ​ពី​ផ្លូវ​សេឡេស្ទាល នោះ​ព្រះយេស៊ូវ​បាន​ទូន្មាន​ថា « ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ » ។31 សេចក្ដី​លោភ ត្រូវ​បន្ថយ​នៅពេល​យើង​គ្រោង​ចំណូល​របស់​យើង បង់​ដង្វាយ​មួយ​ភាគ​ដប់​ដោយ​ស្មោះត្រង់ និង ដង្វាយ​តមអាហារ​ដោយ​សប្បុរស គ្រប់គ្រង​ចំណាយ​ដែល​ត្រូវការ ចៀសវាង​បំណុលដែល​ឥត​ប្រយោជន៍ សន្សំ​សម្រាប់​តម្រូវការ​នា​ពេល​អនាគត ហើយ​ក្លាយជា​អ្នកពឹងផ្អែក​លើ​ខ្លួនឯង​ផ្នែក​សាច់ឈាម ។ ការសន្យា​របស់​ព្រះ​សម្រាប់​យើង​គឺ « ចូរ​ស្វែងរក​នគរ និង សេចក្ដី​សុចរិត​នៃ​ព្រះ​ជាមុនសិន ទើប​គ្រប់​របស់​ទាំងនោះ នឹង​បាន​ប្រទាន​មក​អ្នករាល់គ្នា​ថែម​ទៀត​ផង » ។32

ទី​ប្រាំមួយ ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីយភាព​យ៉ាង​ពេញលេញ នាំ​ឲ្យ​មាន​ទំនុកចិត្ត​ក្នុង​ការឈរ « នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ » ដោយ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា « គូកន​យើង​ជានិច្ច » ។33 សាតាំង​កំពុង​ឈ្លានពាន​គុណធម៌ និង អាពាហ៍ពិពាហ៍​ដោយអំពើ​អាសគ្រាមដ៏ច្រើនលើសលុប ។ នៅពេល​ព្រះអម្ចាស់​ព្រមាន​អ្នកកំផិត​ឲ្យ « ចូរ​ប្រុងប្រយ័ត្ន ហើយ​បែ្រចិត្ត​យ៉ាង​ឆាប់​រហ័ស​ចុះ » ទ្រង់​មានន័យ​មិនត្រឹមតែ​ពីការកំផិត​ខាង​រាងកាយទេ គឺ​ថែមទាំង​ការ​មាន​​គំនិត​មាន​​សម្រើប​ដែលកើត​មុន​ទង្វើ​នោះ » ។34 ព្យាការី និង សាវក​ទាំងឡាយ​បច្ចុប្បន្ន បាន​និយាយ​ជាញឹកញាប់ និង ច្បាស់លាស់​ពី​ភាពចង្រៃ​នៃ​រូប​អាសអាភាស ។ ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី បាន​បង្រៀន​ថា ៖ « [ រូប​អាស​អាភាស ] គឺ​ដូចជា​ព្យុះ​ដ៏​ខ្លាំង​មួយ ដែល​បំផ្លាញ​បុគ្គល និង គ្រួសារ ហើយ​ធ្វើឲ្យ​ខូច​អ្វី​ដែល​ធ្លាប់​តែ​ត្រឹមត្រូវ និង ល្អ​យ៉ាង​ខ្លាំង ... ។ ពេលវេលា​បាន​មក​ដល់​សម្រាប់​យើង​ទាំងអស់​ម្នាក់ៗ ដែល​ពាក់ព័ន្ធ​យ៉ាងខ្លាំង​នឹង​ការទាញ​ខ្លួន​គាត់​ចេញ​ពី​ភក់ » ។35 ប្រសិនបើ​អ្នក​​ត្រូវបាន​​ល្បួង​ឲ្យ​រំលង​ច្បាប់​ព្រហ្មចារីយភាព​តាម​គ្រប់​ទម្រង់ សូម​ធ្វើតាម​គំរូ​របស់​យ៉ូសែប​នៅ​អេហ្ស៊ីប ដែល​​បាន « រត់​ចេញ​ទៅ​ក្រៅ​ទៅ » ។36

គោលការណ៍​គ្រឹះ​ទាំង​ប្រាំមួយ​នេះ ជួយ​អ្នកកាន់​បព្វជិតភាព​ឲ្យ​បន្ដ​នៅលើ​ផ្លូវ​ស្ថានសួគ៌ ដោយ​សុវត្ថិភាព​រវាង​រនាំង​ខាង​វិញ្ញាណ​នៃ​ការប្រែចិត្ត​ផ្ទាល់ខ្លួន និង ទំនាក់ទំនង​គ្រួសារ ។ យុវជន​ទាំងឡាយ ដោយ​ការគោរព​តាម​គោលការណ៍​ទាំងនេះ វា​ជួយ​រៀបចំ​អ្នក​សម្រាប់​​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ ការបម្រើ​បេសកកម្ម​ពេញ​ម៉ោង និង អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ស្វាមី និង ឪពុក​ទាំងឡាយ ដោយ​រស់នៅ​តាម​គោលការណ៍​ទាំងនេះ វា​ជួយ​អ្នក​ឲ្យ​ស័ក្ដិសម​នឹង​គ្រប់គ្រង​ផ្ទះ​ដោយ​សេចក្ដី​សុចរិត ធ្វើ​ជា​អ្នកដឹកនាំ​ខាង​វិញ្ញាណ​លើ​គ្រួសារ​របស់​អ្នក ព្រម​ជាមួយ​នឹង​ភរិយា​អ្នក ដែល​ជា​ដៃគូ​ស្មើភាព​គ្នា ។37 ផ្លូវ​បព្វជិតភាព គឺជា​ដំណើរ​មួយ​ដែល​ពោរពេញ​ដោយ​ក្ដី​អំណរ ។

ការនៅ​លើ​ផ្លូវ​បព្វជិតភាព

ដោយ​ត្រឡប់​ទៅ​បទពិសោធន៍​របស់​ខ្ញុំ​កាល​ជា​យុវជន​ម្នាក់ ខ្ញុំ​ចាំ​ពីការឆ្លង​​កាត់​ភ្នំ​ថ្ម​មួយ ។ ក្រោយ​ពី​ជិះ​ហួស​ស្លាក​សញ្ញា​មួយ​ថា « សូម​ប្រយ័ត្ន​ថ្ម​ធ្លាក់ » ឪពុក​របស់​ខ្ញុំ​បាន​ឃើញ​គ្រួស និង ថ្ម​តូចៗ​នៅលើ​ចិញ្ចើម​ផ្លូវ​ពី​មុខ​យើង ។ គាត់​បន្ថយ​ល្បឿន​ឡាន​យ៉ាង​លឿនហៀប​នឹង​ឈប់ នោះ​មាន​ផ្ទាំងថ្ម​ប៉ុន​បាល់បោះ​បាន​ធ្លាក់​នៅ​​ក្បែរ​យើង ។ លោកប៉ា​រង់ចាំ​ឲ្យ​ថ្ម​រអិល​នោះ​ឈប់ មុន​ពេល​ធ្វើ​ដំណើរ​តទៀត ។ ការយកចិត្ត​ទុក​ដាក់​ដ៏​ខ្ជាប់ និង សកម្មភាព​ភ្លាមៗ​របស់​ឪពុក​ខ្ញុំ បាន​ធានា​គ្រួសារ​របស់​យើងឲ្យទៅដល់​គោលដៅ​ចុងក្រោយ​របស់​យើង​ដោយ​សុវត្ថិភាព ។

បងប្អូនប្រុស សាតាំង​ព្យាយាម « បំផ្លាញ​ព្រលឹង​ទាំងឡាយ​នៃ​មនុស្ស​លោក » ។38 ប្រសិនបើ​ព្រលឹង​របស់​អ្នក​រសាត់​ដល់​គែម​ជ្រោះ​ខាង​វិញ្ញាណ​មួយ សូម​ឈប់​ឥឡូវ​នេះ មុនពេល​អ្នក​ធ្លាក់ចុះ ហើយ​ត្រឡប់​ឡើង​មក​ផ្លូវ​វិញ ។39 ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា ព្រលឹង​របស់​អ្នក​ខូចខាត​នៅ​បាត​ជ្រោះជ្រៅ មិន​មែន​លើ​ផ្លូវ​បព្វជិតភាព​ដ៏​ខ្ពស់ ដោយសារតែ​អ្នក​ធ្វេសប្រហែស​មិន​មើល​ស្លាក​សញ្ញា « ប្រុងប្រយ័ត្ន » ហើយ​បាន​ធ្វើ​បាប ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​ការប្រែចិត្ត​ដោយ​ស្មោះ និង អំណាច​ពលិកម្ម​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ អ្នក​អាច​បាន​លើកឡើង និង ស្ដារ​ទៅលើ​ផ្លូវ​ស្ថានសួគ៌​របស់​ព្រះ​ឡើងវិញ ។40

ព្រះយេស៊ូវ​បាន​បង្រៀន​ថា « ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន​នឹង ... សេចក្ដី​កំពុត » ។41 ប្រសិនបើ​អ្នក​មិន​ស្អាតស្អំ​ដើម្បី​ប្រើ​បព្វជិតភាព​ទេ សូម​ជួប​នឹង​ប៊ីស្សព​របស់​អ្នក ដែល​អាច​ជួយ​អ្នក​ឲ្យ​ប្រែចិត្ត​បាន ។ សូម​មាន​ការជឿជាក់​ថា ទោះបីជា​ព្រះអង្គ​សង្គ្រោះ​អះអាង « ចូរ​ប្រយ័ត្ន ... ហើយ​ចូរ​បែរ​ចេញ​ពី​អំពើបាប »42 ទ្រង់​ក៏​បាន​សន្យា​ថា « យើង​ជា​ព្រះអម្ចាស់ក្តី ក៏អត់​ទោស​ដល់​អ្នកដែរ ចូរទៅ​ចុះ ហើយ​កុំ​ធ្វើ​បា​បទៀត​ឡើយ » ។43

ខ្ញុំ​សូម​អញ្ជើញ​យុវជន និង បុរស​ទាំងឡាយ​ឲ្យ​នៅលើ​ផ្លូវ​បព្វជិតភាព ដោយ​ពង្រឹង​ដល់ការប្រែចិត្ត​ជឿ និង ការពង្រឹង​គ្រួសារ​របស់​អ្នក ។ ការអធិស្ឋាន ព្រះគម្ពីរ និង ពិធីបរិសុទ្ធ​ ពង្រឹង​ដល់​ការប្រែចិត្ត​ជឿ ។ សេចក្ដី​ស្រឡាញ់ ដង្វាយ​មួយ​ភាគ​ដប់ និង ព្រហ្មចារីយភាព ពង្រឹង​ដល់​គ្រួសារ ។ សូម​ចៀស​ពី​សោកនាដកម្ម ដោយ​ធ្វើតាម​ស្លាកសញ្ញា « ប្រយ័ត្ន​ប្រយែង » ខាង​វិញ្ញាណ​ដែល​ដាក់​តាម​ផ្លូវ​របស់​យើង​ដោយ​ព្រះ និង ព្យាការី ។ ចូរ​ខំ​ធ្វើតាម​គំរូ​ដ៏​ឥតខ្ចោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល « បាន​រងទុក្ខ​សេចក្ដី​ល្បួង​ទាំងឡាយ ប៉ុន្ដែ​មិន​បាន​រវីរវល់​ដល់​សេចក្ដី​ទាំងនោះ​ឡើយ » ។44

ខ្ញុំ​សន្យា​ថា ប្រសិនបើ​មនុស្ស​រក្សា​សេចក្ដី​សញ្ញា​បព្វជិតភាព​ដើម្បី « ​ប្រយ័ត្ន​ប្រយែង​ខ្លួន »45 យើង និង គ្រួសារ​របស់​យើង អាច​ធានា​បាន​នូវ​ការទៅដល់​គោលដៅ​តម្កើង​ឡើង​របស់​យើង​នៅ​នគរ​សេឡេស្ទាល​ដោយ​សុវត្ថិភាព និង ដោយ​ក្ដី​អំណរ ។ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ដូច្នេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។

Mostrar las referencias

  1.  

    1. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 84:33–44  ។

  2.  

    2.  គោលលទ្ធិ និង សេចក្ដី​សញ្ញា 84:38

  3.  

    3.  គោលលទ្ធិ និង សេចក្ដី​សញ្ញា 84: 43  ។

  4.  

    4​. សូម​មើល យ៉ូសែប ស្ម៊ីធ -- ប្រវត្តិ 1:16 ; សូមមើល​ផងដែរ ម៉ូសេ 1:12–22 ។

  5.  

    5​. សូម​ហេលេមិន 5:12 ; សូម​មើល​ផងដែរ នីហ្វៃទី 2 1:13 ; ហេលេមិន 7:16 ។

  6.  

    6.  ម៉ូសាយ 3:19  ; សូម​មើល​ផងដែរ កូរិនថូសទី 1 2:14 ។

  7.  

    7. « Come, Thou Fount of Every Blessing » Hymns ( ឆ្នាំ 1948 ) ទំព័រ  70 ។

  8.  

    8. សូម​មើល កូល៉ុស 3:8–10 ; សូម​មើល​ផងដែរ អេភេសូ 4:22–24 ។

  9.  

    9.  កាឡាទី 3:27  ; សូម​មើល​ផងដែរ រ៉ូម 13:14 ។

  10.  

    10. សូម​មើល សាំយ៉ូអែលទី 1 13:14 ; 17:45–47  ។

  11.  

    11. សូម​មើល សាំយ៉ូអែលទី 2 11:1–17 ។

  12.  

    12. « You will not make a major mistake without first being warned by the promptings of the Spirit » (ប៊យដ៍  ឃេ ផាកកឺ « Counsel to Youth,» លីអាហូណា និង Ensign, ខែ វិច្ឆិកា ឆ្នាំ2011 ទំព័រ 18 ) ។

  13.  

    13. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 132:39 ; សូមមើល​ផងដែរ វចនានុក្រម​ព្រះគម្ពីរ​បរិសុទ្ធ « ដាវីឌ » ។

  14.  

    14. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា23:1; 25:14 ; 38:39 ; សូម​មើល​ផងដែរ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន «​ Beware of Pride » Ensign , ខែ ឧសភា ឆ្នាំ 1989 ទំព័រ 4–7 ។

  15.  

    15 .  ចោទិយកថា 6:12  ; សូមមើល​ផងដែរ ចោទិយកថា 8:11–19 ។

  16.  

    16 .  អាលម៉ា 46:8  ។

  17.  

    17 .  គោលលទ្ធិ និង សេចក្ដី​សញ្ញា 10:5  ។

  18.  

    18 . សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 52:12–15 ; សូម​មើល​ផងដែរ លូកា 22:31–32 ; អាលម៉ា 37:15–17 ; នីហ្វៃទី 3 18:18–19 ។

  19.  

    19 . ថូម៉ាស  អេស. ម៉នសុន « Come unto Him in Prayer and Faith » លីអាហូណា ខែ មីនា ឆ្នាំ 2009 ទំព័រ 4 ; Ensign ខែ មីនា ឆ្នាំ 2009 ទំព័រ 6 ។

  20.  

    20 .  គោលលទ្ធិ និង សេចក្ដី​សញ្ញា 90:5  ; សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា 41:1, 12 ។

  21.  

    21 . ហ្គរដុន  ប៊ី ហ៊ីងគ្លី « Faith: The Essence of True Religion » Ensign ខែ វិច្ឆិកា ឆ្នាំ 1981 ទំព័រ 5 ។

  22.  

    22 .  គោលលទ្ធិ និង សេចក្ដី​សញ្ញា 45:57  ។

  23.  

    23 .  គោលលទ្ធិ និង សេចក្ដី​សញ្ញា 46:8 ; សូម​មើល​ផងដែរ អេភេសូ 4:14 ; គោលលទ្ធិ និង សេចក្ដី​សញ្ញា 52:14–16; កូល៉ុស 2:8 ។

  24.  

    24 .  មរ៉ូណៃ 4:3 ; គោលលទ្ធិ និង សេចក្ដី​សញ្ញា 20:77; សូម​មើល​ផងដែរ នីហ្វៃទី 3 18:1–11 

  25.  

    25 .  គោលលទ្ធិ និង សេចក្ដី​សញ្ញា 109:15  ។

  26.  

    26.  ម៉ូសាយ 2:32  ។

  27.  

    27.  នីហ្វៃទី 3 11:29–30  ។

  28.  

    28.  ម៉ូសាយ 4:14 

  29.  

    29 . សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 121:36–37; សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា 63:61–63 ។

  30.  

    30 . សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 121:41–45 ។

  31.  

    31 .  លូកា 12:15  ; សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា 38:39 

  32.  

    32 .  ម៉ាថាយ 6:33  ; សូមមើល​ផង​ដែរ នីហ្វៃទី 3 13:33 ។

  33.  

    33 .  គោលលទ្ធិ និង សេចក្ដី​សញ្ញា 121:45–46  ; សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា 67:11 ; ម៉ូសេ 1:11 ។

  34.  

    34 . សូមមើលគោលលទ្ធិ និង សេចក្ដី​សញ្ញា 63:14–16 ; សូម​មើល​ផងដែរ ម៉ាថាយ 5:27–28 ; នីហ្វៃទី 3 12:27–30 ។

  35.  

    35 ហ្គរដុន  ប៊ី ហ៊ិងគ្លី « A Tragic Evil among Us » លីអាហូណា និង Ensign , ខែ វិច្ឆិកា ឆ្នាំ 2004 ទំព័រ 59–62 ; សូម​មើលផងដែរ ដាល្លិន អេក អូក « Pornography » លីអាហូណា និង Ensign, ខែ ឧសភា ឆ្នាំ 2005 ទំព័រ 87–90 ; ជែហ្វ្រី អ័រ ហូឡិន « Place No More for the Enemy of My Soul » លីអាហូណា និង Ensign, ខែ ឧសភា ឆ្នាំ 2010 ទំព័រ 44–46 ។

  36.  

    36 .  លោកុប្បត្តិ 39:12  ។

  37.  

    37 . សូម​មើល ក្បួនខ្នាត​ភាគ 2 ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ 2010 ) ផ្នែក 2.3 ។

  38.  

    38 .  គោលលទ្ធិ និង សេចក្ដី​សញ្ញា 10:27  ; សូម​មើល​ផងដែរ ពេត្រុសទី 1 5:8 ។

  39.  

    39 . សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា3:9–10; កូរិនថូសទី 1 10:12–13 ; ពេត្រុសទី 2 3:17 ។

  40.  

    40 . សូម​មើល អាលម៉ា 13:27–29; គោលលទ្ធិ និង សេចក្ដី​សញ្ញា 109:21 ។

  41.  

    41 .  លូកា 12:1  ; សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា 50:6–9 ។

  42.  

    42.  គោលលទ្ធិ និង សេចក្ដី​សញ្ញា 82:2  ។

  43.  

    43 .  គោលលទ្ធិ និង សេចក្ដី​សញ្ញា 82:1 , 7  ។

  44.  

    44 .  គោលលទ្ធិ និង សេចក្ដី​សញ្ញា 20:22  ; សូម​មើល​ផងដែរ ហេព្រើរ 2:17–18; 4:14–16 ។

  45.  

    45 .  គោលលទ្ធិ និង សេចក្ដី​សញ្ញា 84:43; សូម​មើល​ផងដែរ ចោទិយកថា 4:9; ម៉ូសាយ 4:29–30 ។