តន្ត្រី
កូន​ចៅ​ទូ​ទាំង​ពិភព​លោក


4

កូន​ចៅ​ទូ​ទាំង​ពិភព​លោក

ដោយ​អរគុណ

នៅ​ទូ​ទាំង​ពិភព​លោក​នា​ពេល​រាត្រី

កូន​ចៅ​នៃ​ព្រះ​លុត​ជង្គង់​អធិស្ឋាន

វាចា​អរគុណតាម​បែប​ពិសេស​រៀងៗ​ខ្លួន

វាចា​អរគុណអរគុណ​តាម​បែប​ពិសេស​រៀងៗ​ខ្លួន ។

«ហ្គ្រា ស្សៀស» «ម៉ាឡូ» « វៀរ ដន កិន ឌៀរ »

សូរ​សព្ទ​ដ៏​ស្រទន់​​ឮ​ពាស​ពេញ​លោកិយ ។

ខ្លះ​ពោល« ថាក » ខ្លះ​ពោល« ម៉ែក​ស៊ី »

« ខន​​សរ​ហ្សី​ម៉ា​ស៊ូ » យើង​អរគុណ​ ។

ព្រះវរបិតា​យើង​ឮ​ពួក​គេ

ទ្រង់​ជ្រាប​គ្រប់អស់​ទាំង​ភាសា ។

ព្រះ​បិតា​យើង​ស្គាល់​ពួកគេ​

ទ្រង់​ស្រឡាញ់​គេ​ស្រឡាញ់​ទាំងអស់​គ្នា ។

ពាក្យ អរគុណ ដែល​ពុំ​មែនជា​ភាសា​អង់គ្លេស ៖
អេស្ប៉ាញ ៖ ហ្គ្រាស្សៀ
តុងហ្គា ៖ ម៉ាឡូ
អាឡឺម៉ង់ ៖ វៀរដន​កិន​ឌៀរ
ដាណាម៉ាក ៖ ថាក
បារាំង ៖ ម៉ែកស៊ី
ជប៉ុន ៖ ខនសរហ្សី​ម៉ាស៊ូ

និពន្ធ​ទំនុក​ច្រៀង ៖ ផេគី ហ៊ីល រ៉ែស្គេព កើត​ឆ្នាំ១៩៤៩ ។ © ១៩៧៥ IRI

និពន្ធ​បទ​ភ្លេង ៖ ប៊េត ហ្គ្រប៊ីច ស្ដារ៉ាថុន កើត​ឆ្នាំ ១៩៤៤ ។ © ១៩៧៥ IRI

គោលលិទ្ធិនិងសេចក្តីសញ្ញា 59:7