តន្ត្រី
ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា​ពេល​នេះ


90

ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា​ពេល​នេះ

ដោយ​ក្លៀវក្លា

១. ខ្ញុំ​ចង់ក្លាយ​ជាអ្នក​ផ្សាយ​សាសនា​ពេល​នេះ។

ខ្ញុំមិន​ចង់ចាំរហូត​ធំឡើង​ឡើយ។

ខ្ញុំចង់ចែកចាយដំណឹង​ល្អ​ពី​វ័យ​ក្មេង

ព្រោះ​ខ្ញុំ​មាន​ទីបន្ទាល់​មួយ​ផ្ទាល់ខ្លួន​ខ្ញុំ​ហើយ។

២. (ខ្ញុំ)​ចង់​ប្រាប់​មិត្ត​ខ្ញុំ​អំពី​សាសនាចក្រ

និង​សុភមង្គល​ដែល​មាន​ដល់​ខ្ញុំ។

ខ្ញុំ​នឹង​ប្រាប់​គេ​ពីការ​ស្តារដំណឹង​ល្អ

ប្រាប់ពីការចេញមក​នៃ​ព្រះគម្ពីរមរមន។

៣. (ខ្ញុំ)​អាច​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា​ពេលនេះ។

ខ្ញុំ​មិន​បាច់​ចាំ​រហូត​ដល់​ធំឡើយ។

ខ្ញុំនឹង​រស់នៅតាមអ្វី​ខ្ញុំ​ដឹងថា​ល្អ

នោះគេ​នឹងដឹង​ថាខ្ញុំ​មានទីបន្ទាល់មួយ​ផ្ទាល់​ខ្លួន

គឺ​ខ្ញុំ​មាន​ទីបន្ទាល់​មួយ​ផ្ទាល់​ខ្លួន​ហើយ។

និពន្ធ​ទំនុក​ច្រៀង និង និពន្ធបទភ្លេង ៖ ហ្គ្រីជីធឺប៊ឺហ្គ រ៉ូវលី ឆ្នាំ ១៩២៧–២០១៥។។ © ១៩៨៤ IRI

អាលម៉ា 32:23

រ៉ូម 1:16

គោលលិទ្ធិនិងសេចក្តីសញ្ញា 4:2–3