142 នេះជាបុត្រសំណព្វយើង ដោយមនោសញ្ចេតនា ១. ព្រះយេស៊ូវចុះទន្លេយ័រដាន់ ពេលកិច្ចការទ្រង់ទើបចាប់ផ្តើម។ ព្រះបិតាមានបន្ទូលពីលើ៖ [Chorus] «នេះជាបុត្រាសំណព្វយើង។ស្តាប់ទ្រង់!» ២. នីហ្វៃកំពុងសម្លឹងស្ថានសួគ៌ ឃើញអង្គសង្គ្រោះយាងចុះមក។ ហើយឮបិតាធ្វើជាសាក្សី៖ [Chorus] «នេះជាបុត្រាសំណព្វយើង។ស្តាប់ទ្រង់!» ៣. យ៉ូសែបឃើញអង្គរុងរឿងពីរអង្គ មានពន្លឺជាងព្រះអាទិត្យ។ ទ្រង់ណែនាំព្រះយេស៊ូវជាថ្មី៖ [Chorus] «នេះជាបុត្រាសំណព្វយើង។ស្តាប់ទ្រង់!» ៤. កាលខ្ញុំអានព្រះគម្ពីររាល់ថ្ងៃ— ជាបន្ទូលដ៏បរិសុទ្ធ— ក្នុងបេះដូងខ្ញុំឮទ្រង់ប្រាប់ថា៖ [Chorus] «នេះជាបុត្រាសំណព្វយើង។ស្តាប់ទ្រង់!» និពន្ធទំនុកច្រៀង ៖ ម៉ាវីន ខេ. ហ្គាដនឺ ក.ឆ្នាំ ១៩៥២ និពន្ធបទភ្លេង ៖ វេនយ៉ា វ៉ាយ វ៉តឃីនស៍ ក.ឆ្នាំ 1938 © ១៩៨៧ វ៉ានយ៉ា វាយ. វាតឃីនស៍ និង ម៉ាវីន ខេ. ហ្គាដនឺ ។ បានប្រើប្រាស់ដោយមានការអនុញ្ញាត ។ ចម្រៀងនេះអាចថតចម្លងយកមកប្រើប្រាស់ម្តងម្កាលនៅក្នុងសាសនាចក្រ និង ក្នុងគេហដ្ឋានពុំមែនសម្រាប់ធ្វើអាជីវកម្មឡើយ ។ ម៉ាថាយ 3:16–17 នីហ្វៃ ទី ៣ 11:6–8 យ៉ូសែប ស្មីធ—ប្រវត្តិ 1:17 គោលលិទ្ធិនិងសេចក្តីសញ្ញា 18:34–36