196 ជាបងប្អូនស្រីស៊ីយ៉ូន ស្ត្រី ដោយអង់អាច ១. ជាបងប្អូនស្រីស៊ីយ៉ូនយើងនឹងរួបរួមសាមគ្គី យើងនឹងជួយគ្នាស្វែងរកពរជ័យមកពីព្រះ យើងនឹងសាងនគរទ្រង់ដោយក្តីខិតខំស្មោះត្រង់ យើងនឹងលួងលោមដល់អ្នកនឿយហត់និងទន់ខ្សោយ។ ២. បេសកកម្មនៃទេវតាត្រូវបានប្រទានដល់យើង ហើយយើងប្រកាសថានេះគឺជាអំណោយទាន ត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលទន់ភ្លន់ហើយគិតគូរ ចូរសប្បាយនឹងជួយដល់មនុស្សដទៃទៀត។ ៣. គោលបំណងយើងធំធេងបេសកកម្មយើងល្វឹងល្វើយ បើសិនយើងបំពេញកិច្ចការអស់ទាំងកាយចិត្ត ឱ!គ្មានអ្វីប្រសើរជាងព្រះវិញ្ញាណបង្រៀនឡើយ អាចប្រទានប្រាជ្ញាឱ្យយើងទទួលជោគជ័យ៕ និពន្ធទំនុកច្រៀង ៖ អេមីលី អេច វូឌមេនស៊ី ឆ្នាំ ១៨៣៦–១៩០៦ និពន្ធបទភ្លេង ៖ ជេនីស ខាប ភែរី ក. ឆ្នាំ ១៩៣៨ ។ © ១៩៨៥ IRI កាឡាទី 6:2, 9–10 គោលលិទ្ធិនិងសេចក្តីសញ្ញា 11:12–14