តន្ត្រី
កូនចៅនៃព្រះទ្រង់គង់ក្បែរអ្នក


45

កូនចៅនៃព្រះទ្រង់គង់ក្បែរអ្នក

ដោយសុភាពរាបសា

១. កូនចៅព្រះអើយទ្រង់គង់ក្បែរអ្នកឃុំគ្រងថ្នមអ្នក

ទាំងយប់ថ្ងៃត្រេកអរបានបមបីឲ្យពរអ្នក

បើអ្នកឃ្មាតខ្មីធ្វើរឿងត្រូវទ្រង់ឲ្យពរអ្នក

ទ្រង់ឲ្យពរអ្នកបើដាក់ក្ដីទុកចិត្តលើទ្រង់។

២. កូនចៅព្រះអើយទេវតាសួគ៌ាមើលទង្វើអ្នក

ទាំងយប់ថ្ងៃកត់សម្ដីទាំងអាក្រក់ល្អក្ដី

ដោយស្មោះឥតបីលើចំណារចូរមានគុណធម៌

ចូរមានគុណធម៌ព្រះនឹងឲ្យពរដល់ចិត្តស្មោះ។

៣. ព្រះត្រេកអរបង្រៀនអ្នករាល់គ្នាដោយសំឡេងព្រះ

វិញ្ញាណទ្រង់ស្ដាប់ត្រងត្រាប់នូវការបំផុសនោះ

អ្នកនឹងរីករាយរៀងរាល់ថ្ងៃឱ!ចូរស្មោះត្រង់

ឱ!ចូរស្មោះត្រង់ដល់ព្រះអ្នកនិងស៊ីយ៉ូនផង៕

និពន្ធទំនុកច្រៀ​ង ៖ ឆាលីស អិល. វ៉កឃឺ ឆ្នាំ ១៨៣២–១៩០៤

និពន្ធបទភ្លេ​ង ៖ ចន ម៉ែនស្សី ម៉ាកហ្វាឡែន ឆ្នាំ ១៨៣៣–១៨៩២

ទំនុកតម្កើង 37:3–5

គោលលិទ្ធិនិងសេចក្តីសញ្ញា 41:1

គោលលិទ្ធិនិងសេចក្តីសញ្ញា 76:5