តន្ត្រី
អង្គ​សង្រ្គោះ​ដ៏​អស្ចារ្យ​សុគត !


114

អង្គ​សង្រ្គោះ​ដ៏​អស្ចារ្យ​សុគត !

ដោយ​ក្លៀវក្លា

១. អង្គសង្គ្រោះដ៏អស្ចារ្យសុគត!

ពួកកូនស្រីអ៊ីស្រាអែលទួញយំ

សេចក្តីងងឹតគ្របពេញផ្ទៃមេឃ

រំពេចនោះផែនដីញ័ររង្គើរ។

២. ចូរមកពួកយើងទួញយំសោកស្ដាយ

ដល់ទ្រង់ថ្ងូរដោយព្រោះទទួលបាប

លោហិតស្រក់រាប់ដំណក់ព្រោះអ្នក

ដំណក់លោហិតដ៏មានតម្លៃ។

៣. ឱ!ក្តីស្រឡាញ់និងទុក្ខហួសថ្លែង

ព្រះរុងរឿងស្ដែងសុគតជួសយើង

មិនយូរបានថ្លែងសំឡេងអរឡើង

ព្រះអម្ចាស់ដែលសុគតរស់ឡើង។

៤. ព្រះអម្ចាស់រស់ឡើងចេញពីផ្នូរ

ទ្រង់ព្រះជន្មរស់ចោលផ្នូរគ្មានន័យ

កងពលទេវតានាំទ្រង់ទៅផ្ទះ

ហើយស្រែកស្វាគមន៍ទ្រង់ឡើងស្ថានសួគ៌៕

និពន្ធទំនុកច្រៀ​ង ៖ អាយសាក វាតស៍ ឆ្នាំ ១៦៧៤–១៧៤៨ រៀប.

និពន្ធបទភ្លេ​ង ៖ ចច ខែលីស ឆ្នាំ ១៨៩៣–១៩៣២

ម៉ាថាយ 27:35, 45, 51

ម៉ាថាយ 28:5–6

ម៉ូសាយ 3:7–10