តន្ត្រី
ឱ! ព្រះយេស៊ូវ សូមនាំខ្ញុំ


52

ឱ! ព្រះយេស៊ូវ សូមនាំខ្ញុំ

ដោយការអធិស្ឋាន

១. ឱ! ព្រះយេស៊ូវសូមនាំខ្ញុំ

ឆ្លងសមុទ្រជីវិតដ៏ធំ

មានរលកខ្ញុំមិនដែលស្គាល់

មានរវានដែលនាំឲ្យទាល់

ផែនទីត្រីវិស័យពីទ្រង់

ឱ! ព្រះយេស៊ូវសូមនាំខ្ញុំ។

២. ទ្រង់បង្គាប់ឲ្យព្យុះស្ងប់សូន្យ

ហាក់ដូចម្តាយបំពេរលួងកូន

ឯរលកដែលបោកផាត់ខ្លាំង

ក៏ស្តាប់ទ្រង់ប្រាប់៖«ចូរស្ងៀមទៅ!»

ព្រះជាម្ចាស់នៃសាគរអើយ

សូមនាំខ្ញុំដរាបដល់ត្រើយ។

៣. ទីបំផុតខ្ញុំឆ្លងដល់ច្រាំង

ឮរលកបោកច្រាំងរំពង

នៅកណ្តាលខ្ញុំនឹងត្រើយនោះ

សូមពឹងតែព្រះអង្គសង្គ្រោះ

ឮព្រះសៀងកម្សាន្ដចិត្តថា

«កុំខ្លាចអីខ្ញុំថែរក្សា»៕

និពន្ធទំនុកច្រៀង ៖ អេឌវឺឌ ហូបភឺ ឆ្នាំ ១៨១៨–១៨៨៨

និពន្ធបទភ្លេង ៖ ចន អេឌហ្គា ហ្គូល ឆ្នាំ ១៨២២–១៨៧៥

ម៉ាកុស 4:39–41

ទំនុកតម្កើង 48:14