តន្ត្រី
ដើរតាមពន្លឺ


46

ដើរតាមពន្លឺ

ដោយការអធិស្ឋាន

១. នាំខ្ញុំដើរក្នុងពន្លឺចេញពីងងឹត

នាំខ្ញុំទៅមុខ!

យប់ដ៏ងងឹតហើយខ្ញុំនៅឆ្ងាយពីផ្ទះ

នាំខ្ញុំទៅមុខ!

សូមដឹកនាំផ្លូវខ្ញុំពុំសុំមើលឆ្ងាយទេ

ចង់ឃើញត្រឹមតែ—មួយជំហានមុនប៉ុណ្ណោះ។

២. ខ្ញុំតែងប្រែប្រួលនោះខ្ញុំបួងសួងដល់ទ្រង់

សូមនាំផ្លូវខ្ញុំ

ខ្ញុំចង់រើសផ្លូវដើរខ្លួនឯងតែឥឡូវ

នាំខ្ញុំទៅមុខ!

ខ្ញុំស្រឡាញ់ថ្ងៃភ្លឺច្បាស់ជម្នះភ័យខ្លាច

និងអំនួតខ្ញុំសូមកុំចាំរឿងអតីត។

៣. ព្រះចេស្តាទ្រង់ឲ្យពរពីមុនហើយនឹង

បន្តដឹកនាំ

លើវាលល្បាប់និងភក់លើច្រាំងថ្មនិងស្មៅ

យប់នោះបានផុត

លុះព្រឹកថ្មីខ្ញុំនឹងជួបភត្រាញញឹម

ជនខ្ញុំស្រឡាញ់ដែលលាចាកទៅជាយូរ!

ពន្ធទំនុកច្រៀ​ង ៖ ចន ហ៊ិនរី នូមែន ឆ្នាំ ១៨០១–១៨៩០

និពន្ធបទភ្លេ​ង ៖ ចន ប៊ី. ឌីកស៍ ឆ្នាំ ១៨២៣–១៨៧៦

ទំនុកតម្កើង 43:3

ទំនុកតម្កើង 119:133–135