តន្ត្រី
យើងសាបព្រោះ


135

យើងសាបព្រោះ

ដោយអង់អាច

១. ព្រះអង្គ​សូម​ជួយ​ខ្ញុំ​ស្រឡាញ់​ទ្រង់

ដើរ​លើ​ផ្លូវ​ដែល​ទ្រង់​បាន​គូស

ឈប់​ហើយ​លើក​ស្ទួយ​ដល់​អ្នក​ដទៃ

ដោយ​លើស​ពី​កម្លាំង​ខ្ញុំ​ធ្វើ​បាន

ព្រះអង្គ​សូម​ជួយ​ខ្ញុំ​ស្រឡាញ់​ទ្រង់—

ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ។

២. តើ​ខ្ញុំ​ថ្កោល​ទោស​អ្នក​ផ្សេង​ម្ដេច​ទៅ

បើ​ខ្ញុំ​មិន​បាន​ល្អខ្ចោះ​ផង?

ក្នុង​ដួង​ចិត្ត​លាក់​កំបាំង​ដ៏​ស្ងប់ស្ងាត់

ទុក្ខ​ព្រួយ​ដែល​ភ្នែក​មិន​អាច​ឃើញ

តើ​ខ្ញុំ​អាច​ថ្កោល​ទោស​នរណា​ទៅ?—

ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ។

៣. ខ្ញុំ​នឹង​ថែទាំ​ដល់​បងប្អូន​ខ្ញុំ

ខ្ញុំ​នឹង​រៀន​តាម​របៀប​ទ្រង់

ខ្ញុំ​នឹង​បង្ហាញ​ដោយ​ចិត្ត​រាបសា

ដល់​អ្នក​របួស​និង​ទួញ​យំ

សូម​ជួយ​ខ្ញុំ​ចេះ​ស្រឡាញ់​បងប្អូន—

ខ្ញុំ​នឹង​ដើរ​តាម​ព្រះអង្គ។

៤. ខ្ញុំ​ស្រឡាញ់​បងប្អូន​ខ្ញុំ​ព្រះអង្គ

កាល​ដឹង​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ

មាន​ព្រះ​ជា​កម្លាំង​និង​បង្គោល

ខ្ញុំ​សូម​ធ្វើ​ជា​បាវ​នៃ​ទ្រង់

ព្រះអង្គ​ជួយ​ខ្ញុំ​ឲ្យ​ស្រឡាញ់​គ្នា—

ខ្ញុំ​នឹង​ដើរ​តា​ម​ព្រះអង្គ៕

និពន្ធ​ទំនុក​ច្រៀង ៖ សូស៊ាន អ៊ីវ៉ាន់ស៍ ម៉ាក់ខ្លោឌ ក.ឆ្នាំ​១៩៤៥។ © ១៩៨៥ IRI

និពន្ធ​បទភ្លេង ៖ នូវ៉ែល ដេលី ក.ឆ្នាំ​១៩៣៩។© ១៩៨៥ IRI

យ៉ូហាន 13:34–35

យ៉ូហាន ទី ១ 3:16–19

យ៉ូហាន ទី ១ 4:21