តន្ត្រី
ចូរ​ទៅ​មុខ​ពួក​គ្រីស្ទាន


153

ចូរ​ទៅ​មុខ​ពួក​គ្រីស្ទាន

ដោយអង់អាច

១. ចូរទៅមុខពួកគ្រីស្ទាន!

ដូចទាហានចូលច្បាំង

មានឈើឆ្កាងជាទង់ជ័យ

នាំមុខទាស់នឹងខ្មាំង

ព្រះគ្រីស្ទជាម្ចាស់យើងខ្ញុំ

ទ្រង់ជាមេទ័ពធំ

ដែលឈ្នះអស់ពួកសត្រូវ

ដោយឥទ្ធិឫទ្ធិឧត្តម្ភ

[Chorus]

ចូរទៅមុខពួកគ្រីស្ទាន!

ដូចទាហានចូលច្បាំង

មានឈើឆ្កាងជាទង់ជ័យ

នាំមុខទាស់នឹងខ្មាំង៕

២. រាជ្យនានានឹងសាបសូន្យ

នគរត្រូវបាត់ទៅ

ពួកជំនុំព្រះយេស៊ូវ

នឹងស្ថិតស្ថេរជាប់នៅ

ស្ថាននរកមិនដែលឈ្នះ

ពួកជំនុំនៃព្រះ

មានអស់ពាក្យសន្យាពិត

ជួយឲ្យមានតេជះ

[Chorus]

ចូរទៅមុខពួកគ្រីស្ទាន!

ដូចទាហានចូលច្បាំង

មានឈើឆ្កាងជាទង់ជ័យ

នាំមុខទាស់នឹងខ្មាំង៕

៣. ពួកជំនុំព្រះយេស៊ូវ

ដូចពលទ័ពក្លៀវក្លា

កាន់គ្រឿងសឹកខាងវិញ្ញាណ

ពេញដោយព្រះចេស្ដា

យើងខ្ញុំមិនបាក់បែកគ្នា

ព្រោះជាតួតែមួយ

ដែលស្រឡាញ់ព្រមព្រៀងគ្នា

ឥតដែលមានចិត្តព្រួយ

[Chorus]

ចូរទៅមុខពួកគ្រីស្ទាន!

ដូចទាហានចូលច្បាំង

មានឈើឆ្កាងជាទង់ជ័យ

នាំមុខទាស់នឹងខ្មាំង៕

៤. ដូច្នេះចូរលឿនទៅមុខ

ដោយរួបរួមចិត្តឡើង

បន្លឺសំឡេងគ្រប់គ្នា

ច្រៀងបទជ័យថ្កុំថ្កើង

ចូរសរសើរតម្កើងទ្រង់

ជាក្សត្រនៃមនុស្សផង

ជាដរាបដល់អស់កល្ប

ចូរសរសើរព្រះអង្គ

[Chorus]

ចូរទៅមុខពួកគ្រីស្ទាន!

ដូចទាហានចូលច្បាំង

មានឈើឆ្កាងជាទង់ជ័យ

នាំមុខទាស់នឹងខ្មាំង៕

និពន្ធទំនុកច្រៀ​ង ៖ សាប៊ីន ប៊ែរីង-ហ្គូល ឆ្នាំ ១៨៣៤–១៩២៤

និពន្ធបទភ្លេ​ង ៖ អរធូ អេស. ស៊ូលីវ៉ាន ឆ្នាំ ១៨៤២–១៩០០

ចោទិយកថា 31:6

ធីម៉ូថេ ទី ២ 2:3