មេរៀន​ទី 33

នីហ្វៃទី 2 17–20

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តីផ្ដើម

នៅក្នុង នីហ្វៃទី 217–20 នីហ្វៃ​បាន​កត់ត្រា​ពី​ដំណើររឿង​មួយ​របស់​អេសាយ​ ​ក្នុង​ការព្យាយាម​បញ្ចុះបញ្ចូល​សេ្ដច​យូដា និង ប្រជាជន​របស់​គាត់​ឲ្យ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ជាជាង​ការចុះសម្រុងនឹង​លោកិយ ។ ដោយ​ប្រើ​និមិត្តរូប និង ស្រមោល អេសាយ​បាន​ព្យាករណ៍​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នៃ​ជំនាន់​ផ្ទាល់​របស់​គាត់ ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ និង ការបំផ្លាញ​នៃ​ពួកទុច្ចរិត​ពេល​ការយាង​មក​ជា​លើកទី ​ពីរ​នៃ​ព្រះអម្ចាស់ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 17–18 ; 19:1–7

ប្រជាជន​នៃ​នគរ​យូដា មិន​បាន​ដាក់​ការទុកចិត្ត​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ទេ

សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការសុំ​សិស្ស​ឲ្យ​រៀបរាប់​ចំណងជើង​ពិពណ៌នា​ពី​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​បាន​ច្រើន​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។ បន្ទាប់មក​សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន នីហ្វៃទី 2 17:14 ។ សូម​បន្ថែម​ចំណងជើង អេម៉ាញូអែល ទៅលើ​ការរៀបរាប់​នៅលើ​ក្ដារខៀន ឬ សូម​គូស​រង្វង់​ជុំវិញ​វា ប្រសិនបើ​វា​មាន​រួច​ហើយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​អត្ថន័យ​នៃ​ឈ្មោះ​នេះ​នៅក្នុង ម៉ាថាយ 1:23 ឬ នៅក្នុង​វចនានុក្រម​ព្រះគម្ពីរ​បរិសុទ្ធ ។

  • តើ​ចំណងជើង អេម៉ាញូអែល នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច ?( « ព្រះអង្គ ទ្រង់​គង់​ជាមួយ​នឹង​យើង​ខ្ញុំ » ) ។

សូម​បង្ហាញ​ថា សារៈសំខាន់​ចុងក្រោយ​បំផុត​នៃ​ការព្យាករណ៍​របស់​អេសាយ​អំពី​អេម៉ាញូអែល ត្រូវ​បាន​រក​ឃើញ​នៅក្នុង ម៉ាថាយ 1:18–25 ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​វគ្គ​នេះ​ឮៗ ។

  • តើ​ការព្យាករណ៍​របស់​អេសាយ​អំពី​អេម៉ាញូអែល​ត្រូវ​បាន​បំពេញ​ដោយ​របៀប​ណា ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​ភាពពិត​នៃ​ព្រះអម្ចាស់​ជា​អេម៉ាញូអែល ឬ « ព្រះអង្គ ទ្រង់​គង់​ជាមួយ​នឹង​យើង​ខ្ញុំ » នៅក្នុង​ជីវិត​របស់​អ្នក ?

សូម​ពន្យល់​ថា នីហ្វៃទី 2 19:6–7 គឺជា​ការព្យាករណ៍​ដ៏​ល្បីល្បាញ​មួយ​បំផុត​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​អាន​វគ្គ​នេះ​ឲ្យ​បាន​ឮ ។ សូម​បង្ហាញ​ថា វគ្គ​នេះ​មាន​ចំណងជើង​ជាច្រើន​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ ។ ( ប្រសិនបើ​ចំណងជើង​ទាំងនេះ​ណាមួយ មិន​ទាន់​មាន​នៅលើ​ក្ដារខៀន​នោះ​ទេ សូម​បន្ថែម​វា ) ។

  • តើ​ចំណងជើង​ទាំងនេះ​ណា​មួយ ដែល​ពិពណ៌នា​ពី​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ? ហេតុអ្វី ?

មុនពេល​អ្នក​បង្រៀន​មេរៀន​នេះ​ទាំងអស់ សូម​ឲ្យ​សាវតា​ប្រវត្តិ​ខ្លះៗ​សម្រាប់​នីហ្វៃទី 2 17–18 ដល់​សិស្ស ។ សូម​ពន្យល់​ថា ជំពូក​ទាំងនេះ ជាញឹកញាប់​យោង​ទៅលើ​ជាតិសាសន៍​តូច​បី —យូដា អ៊ីស្រាអែល និង ស៊ីរី— និង ស្ដេច​របស់​ពួកវា ក៏​ដូចជា​យោង​ទៅលើ​ចក្រភព​អាសស៊ើរ ដែល​ចង់​ឈ្លានពាន​ជាតិសាសន៍​បី​តូច​នេះ ។ ប្រសិនបើ​សិស្ស​មាន​កំណែ​ព្រះគម្ពីរ​បរិសុទ្ធ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ វា​អាច​ជួយ​បាន​ច្រើន​ដោយ​ឲ្យ​ពួកគេ​បើក​ទៅ​ផែនទី​ 1, 3 និង 5 ដែល​បង្ហាញ​ពី​តំបន់​ភូមិសាស្ដ្រ​ដែល​សំដៅ​ទៅលើ​នៅក្នុង​ជំពូក​ទាំងនេះ ។ អ្នក​ក៏​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ​នៃ​ជំពូក​ទាំងនេះ​ដោយ​ការបង្ហាញ​តារាង​ខាងក្រោម ( ដកស្រង់​ចេញ​ពី Victor L. Ludlow, Isaiah: Prophet, Seer, and Poet [ ឆ្នាំ 1982 ] ទំព័រ 140 ) ។ សូម​បើក​ទៅ​វា ពេល​ត្រូវការ​ក្នុង​ពេល​បង្រៀន​មេរៀន ។

ប្រទេស

យូដា

ស៊ីរី

អ៊ីស្រាអែល

រាជធានី

យេរូសាទ្បិម

ដាម៉ាស

សាម៉ារី

ដែនដី ឬ កុលសម្ព័ន្ធ​សំខាន់

យូដា

អើរ៉ាម

អេប្រាអិម

អ្នកដឹកនាំ

អេហាស ( ស្ដេច ) នៃ​វង្ស​ដាវីឌ

រេស៊ីន ( សេ្ដច )

ពេកា ( សេ្ដច ) បុត្រ​រេម៉ាលា

សូម​សរសេរពាក្យសម្ព័ន្ធមិត្ត នៅលើ​ក្ដារខៀន ។

  • តើ​អ្វី​ជា​សម្ព័ន្ធ​មិត្រ ? ( ចម្លើយ​អាច​រួម​មាន សមាគម សហគមន៍ សន្ធិសញ្ញា ឬ កតិកា​សញ្ញា ) ។

  • តើ​ហេតុផល​អ្វីខ្លះ​ដែល​ជាតិ​មួយ អាច​ស្វែងរក​សម្ព័ន្ធ​មិត្រ​ជាមួយ​នឹង​ជាតិ​ផ្សេង​ទៀត​នោះ ?

សូម​ពន្យល់​ថា អំឡុងពេល​ការបម្រើ​របស់​ព្យាការី​អេសាយ​នៅក្នុង​នគរ​យូដា ស្ដេច​នៃ​អ៊ីស្រាអែល និង ស៊ីរី ចង់​ឲ្យ​ស្ដេច​អាហាស​នៃ​ស្រុក​យូដា​ចូលរួម​ជាមួយ​នឹង​ពួកគេ​ជា​សម្ព័ន្ធមិត្រ​ប្រឆាំង​នឹង​ចក្រភព​ដ៏​មាន​អំណាច​អាសស៊ើរ ។ នៅពេល​ស្ដេច​អាហាស​បដិសេធ អ៊ីស្រាអែល និង ស៊ីរី បាន​វាយប្រហារ​ស្រុក​យូដា​ដើម្បី​បង្ខំ​ឲ្យ​ចូល​សម្ព័ន្ធមិត្រ​នឹង​គ្នា និង ដាក់​អ្នកដឹកនាំ​ផ្សេង​ទៀត​លើ​បល្ល័ង្ក​របស់​ស្រុក​យូដា ( សូមមើល នីហ្វៃទី 2 17:1, 6 ) ។ នីហ្វៃទី 2 17–18 ពិពណ៌នា​ពី​ការទូន្មាន​ដែល​ព្យាការី អេសាយ​បាន​ផ្ដល់​ដល់​សេ្ដច​អាហាស នៅពេល​ដែល​ស្ដេច​នោះ​បាន​ព្យាយាម​សម្រេចចិត្ត​ពី​របៀប​ដែល​ការពារ​ស្រុក​យូដា ប្រឆាំង​នឹង​ការគំរាមកំហែង​ដែល​ធ្វើ​ដោយ​អ៊ីស្រាអែល ស៊ីរី និង អាសស៊ើរ​នេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 17:1–2 ។

  • តើ​អ្នក​គិត​ថា​វា​មាន​ន័យ​យ៉ាងណា​ដែរ កាលដែល​អាហាស « មាន​ព្រះទ័យ​ចំប្រប់ ព្រម​ទាំង​ចិត្ត​របស់​ពួក​រាស្ដ្រ​ទ្រង់​ផង ប្រៀប​ដូចជា​ដើមឈើ​នៅ​ព្រៃ ដែល​ត្រូវ​ខ្យល់​បក់ » ? ( អាហាស និង រាស្ដ្រ​របស់​ទ្រង់ មាន​ការភ័យខ្លាច ហើយ​មិន​ប្រាកដ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ក្រោយពេល​អ៊ីស្រាអែល និង ស៊ីរី​បាន​វាយលុក​ពួកគេ ) ។

សូម​ពន្យល់​ថា ដោយសារតែ​អាហាស​ខ្លាច​អ៊ីស្រាអែល និង ស៊ីរី ទ្រង់​បាន​ពិចារណា​បង្កើត​ជា​សម្ព័ន្ធមិត្រ​នឹង​អាសស៊ើរ ដើម្បី​ការពារ​នគរ​របស់​ទ្រង់ ( សូមមើល របាក្សត្រទី 2 16:7 ) ។ អេសាយ​បាន​ប្រាប់​អាហាស​ថា ប្រសិនបើ​ទ្រង់ ( អាហាស ) ដាក់​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់ ជាជាង​ការធ្វើ​ការចុះសម្រុង​ខាង​នយោបាយ នោះ​ព្រះអម្ចាស់​នឹង​ការពារ​នគរ​យូដា ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 17:3–8 ឮៗ ។ ( ប្រសិនបើ​មាន​កំណែ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះគម្ពីរ​បរិសុទ្ធ នៃ​កំណែថ្មី​របស់​ស្ដេច ជេម សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អេសាយ 7:4 លេខ​យោង a ។ប្រសិនបើ​មិនមាន​ទេ សូម​ពន្យល់​ថា​ឃ្លា កន្ទុយ​ឧស​ទាំងពីរសំដៅ​ទៅលើ​គោម​ដែល​ឆេះ​អស់ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ជា​សំខាន់​ថា « ចូរ​កុំ​ភ័យ​នឹង​ការវាយលុក​នេះ​ឡើយ ។ ស្ដេច​ទាំងពីរ​នោះ ជិត​អស់​ភ្លើង​ហើយ » ។ អ៊ីស្រាអែល និង ស៊ីរី​បាន​ចំណាយ​កម្លាំង​របស់​ពួកគេ ។ ពួកគេ​នឹង​ត្រូវ​បាន​កម្ទេច​ក្នុង​ពេល​ឆាប់ៗ​នេះ​ដោយ​អាសស៊ើរ ហើយ​នឹង​លែង​មាន​ការគំរាមកំហែង​មក​លើ​យូដា​ទៀត​ហើយ ។

សូម​ឲ្យ​សិស្ស​បី​បួននាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ក្នុង នីហ្វៃទី 2 17:9, 17–25 ។ នៅពេល​ពួកគេ​អាន សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​បង្ហាញ​ថា​នឹង​កើតឡើង​ដល់​ប្រជាជន​យូដា ប្រសិនបើ​ពួកគេ​ពឹងផ្អែក​លើ​សម្ព័ន្ធ​មិត្រ​ខាង​នយោបាយ ជាជាង​ការទុកចិត្ត​លើ​ព្រះអម្ចាស់​នោះ ។

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​អាហាស​មិន​បាន​ទុកចិត្ត​ទៅលើ​ព្រះអម្ចាស់​ទេ​នោះ ? ( យូដា នឹង​ត្រូវ​បាន​បំផ្លាញ 

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី 2 17:10–12ឮៗ ។ ( អ្នក​អាច​ត្រូវការ​ពន្យល់​ថា នៅពេល​អេសាយ​បាន​ដឹកនាំ​អាហាស​ឲ្យ​សុំ​ទីសម្គាល់​មួយ​នោះ គាត់​ពិត​ជា​អង្វរ​ដល់​អាហាស​ឲ្យ​ស្វែងរក​ការទូន្មាន​ពី​ព្រះអម្ចាស់​ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​គាត់ ។ នៅពេល​អាហាស​បដិសេធ ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​មិន​ត្រូវការ​ជំនួយ​ពី​ព្រះ និង ហើយ​ថា​ទ្រង់​មាន​បំណង​ពឹងផ្អែក​ទៅលើ​ការកាត់​សេចក្ដី​ផ្ទាល់​របស់​ទ្រង់ 

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 17:13–14 ។ សូម​ដឹកនាំ​សិស្ស​ឲ្យ​កត់ចំណាំ​ម្ដងទៀត​លើ​ពាក្យ អេម៉ាញូអែល នៅក្នុង នីហ្វៃទី 2 17:14 និង អត្ថន័យ​វា « ព្រះអង្គ ទ្រង់​គង់​ជាមួយ​នឹង​យើងខ្ញុំ » ។

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​អាហាស​ដើម្បី​ចង់​ឲ្យ​ព្រះ​គង់​នៅ​ជាមួយ​នឹង​ទ្រង់ អំឡុងពេល​វិបត្តិ​ក្នុង​មាតុភូមិ​របស់​ទ្រង់ ?

  • ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ត្រឡប់​ទៅកាន់​ព្រះអម្ចាស់​វិញ ជាជាង​ពឹងផ្អែក​លើ​ប្រាជ្ញា​របស់​យើង ?

សូម​អាន នីហ្វៃទី 2 18:5–8 ឮៗ​ដល់​សិស្ស ។ នៅពេល​អ្នក​អាន​ខគម្ពីរ​ទី 6 សូម​ពន្យល់​ថា​ពាក្យ ស៊ីឡោម ពេលខ្លះ​សំដៅ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​អ្នក​អាន​ខគម្ពីរ​ទី8 សូម​ពន្យល់​ឃ្លា « ឡើង​ត្រឹម​ក » ដោយ​បង្ហាញ​ថា​ក្បាល ឬ រាជធានី​នៃ​ស្រុក​យូដា​គឺ យេរូសាឡិម ។ អេសាយ​បាន​ព្យាករណ៍​ថាអាសស៊ើរ នឹង​ឈា្លនពាន​មក​ដល់​កំពែង​នៃ​ក្រុង​យេរូសាឡិម—និយាយ​ម្យ៉ាង​ទៀត​ថាក​-នៃ​ទីក្រុង ។ ការព្យាករណ៍​នេះ​ត្រូវ​បាន​បំពេញ​នៅពេល​ទាហាន​អាសស៊ើរ 185,000 នាក់​ចូល​មក​វាយលុក​ក្រុង​យេរូសាឡិម ដោយ​ឈប់​នៅ​កំពែង​ទីក្រុង ។ ព្រះអម្ចាស់​បាន​ការពារ​រាស្រ្ដ​របស់​ទ្រង់​ដោយ​ការបញ្ជូន​ទេវតា​មួយ​មក​បំផ្លាញ​កងទ័ព​ដែល​ឈ្លានពាន​នោះ​។ ( សូម​មើល ពង្សាវតារក្សត្រទី 2 19:32–35 

សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃទី 2 18:9–10 ដោយ​ស្ងប់ស្ងាត់ ដោយស្វែងរក​ការព្រមាន​របស់​ព្រះអម្ចាស់​ចំពោះ​អស់​អ្នក​ណា​ដែល​ខិតខំ​ដើម្បី​ប្រឆាំង​នឹង​ពួកយូដា ។

  • តើ​អ្វី​នឹង​ជា​លទ្ធផល​ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​វាយ​ប្រឆាំង​នឹង​ពួកយូដា ?

  • យោងតាម នីហ្វៃទី 2 18:10 ហេតុអ្វី​បានជា​ជាតិ​ទាំងនេះ​ត្រូវ​បាន​បំផ្លាញ​បង់ ?

សូម​រំឭក​សិស្ស​ថា ស្ដេច​អាហាស​បាន​ភ័យ​ខ្លាច​ការគំរាមកំហែង​ពី​ពួក​អ៊ីស្រាអែល និង ស៊ីរី ហើយ​ទ្រង់​បាន​គិត​អំពី​ការរួម​កម្លាំង​នឹង​អាសស៊ើរ ។ សូម​អញ្ជើញ​សិស្ស​អាន នីហ្វៃទី 2 18:11–13 ដោយ​ស្ងាត់ៗ ។

  • តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អ្វី​ខ្លះ ទាក់ទង​ថាតើ​ពួកយូដា​គួរតែ​បង្កើត​សហព័ន្ធ​មួយ ( ចូល​ជាមួយ​នឹង​អាសស៊ើរ ) ឬ​អត់ ?

  • តើ​អេសាយ​បាន​ប្រាប់​ប្រជាជន​ឲ្យ​ដាក់​ការទុកចិត្ត​របស់​ពួកគេ​ទៅលើ​នរណា ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ជំពូក​ទាំងនេះ​នៅក្នុង​ជីវិត​របស់​ពួកគេ សូម​សួរ ៖

  • តើ​អ្វីខ្លះ​ជា​គ្រោះថ្នាក់​នៃ​ការដាក់​ការទុកចិត្ត​របស់​យើង​ទៅលើ​អំណាច និង ឥទ្ធិពល​ខាង​លោកិយ ជាជាង​ទៅលើ​ព្រះអម្ចាស់ ? ( សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​ស្ថានភាព​ទាំងឡាយ ដែល​អាច​ល្បួង​ពួកគេ​ឲ្យ​ធ្វើការ​សម្រេចចិត្ត​ដោយ​ផ្អែកលើ​ការភ័យខ្លាច 

  • តើអ្នក​ងាក​ទៅ​រក​កម្លាំង​ពី​ព្រះពេល​ណា កាល​ដែល​អ្នក​ត្រូវបាន​គេ​ចាប់​ល្បួង​ឲ្យ​ត្រឡប់​ទៅកាន់​ប្រភព​ផ្សេង​ទៀត​នោះ ? តើ​ព្រះ​ជួយ​អ្នក​ដោយ​របៀប​ណា ? តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ចេញ​ពី​បទពិសោធន៍​នេះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​នឹង​គង់​នៅ​ជាមួយ​នឹង​យើង នៅពេល​យើង​ទុកចិត្ត​លើ​ទ្រង់ ទោះបីជា​នៅក្នុង​ពេល​លំបាក និង ភ័យខ្លាច​ក្ដី ។ ( អ្នក​អាច​សរសេរ​គោលការណ៍​នេះ​ដាក់​លើ​ក្ដារខៀន ។ )

នីហ្វៃទី 2 19:8–21 ; 20:1–22

អេសាយ​បាន​ពិពណ៌នា​ពី​ការបំផ្លាញ​ពួកទុច្ចរិត ពេល​ការយាង​មក​ជា​លើក​ទីពីរ

សូម​សង្ខេប​បរិបទ​ប្រវត្តិសាស្ដ្រ​នៃ នីហ្វៃទី 2 19–20ដោយ​ការពន្យល់​ថា អាហាស​បាន​បដិសេធ​ការទូន្មាន​របស់​អេសាយ ហើយ​បាន​ជ្រើសរើស​បង្កើត​​ជាមួយ​នឹង​អាសស៊ើរ ( សូម​មើល ពង្សាវតារក្សត្រទី 2 16:7–20 ) ។ ស្រុក​យូដា​បាន​ក្លាយជាស្រុក​ចំណុះ​មួយ ដោយ​ជូន​សួយសារ​អាករ​ដល់​អាសស៊ើរ​សម្រាប់​ការការពារ​ប្រឆាំង​នឹង​ការគំរាមកំហែង​របស់​ស្រុក​ស៊ីរី និង អ៊ីស្រាអែល ។ ដូច​ដែល​អេសាយ​បាន​ព្យាករណ៍ ទីបំផុត​អាសស៊ើរ​បាន​ឈ្លានពាន​នគរ​តូចៗ​ទាំងបី​នេះ ស្រុក​ដាម៉ាស ( ស៊ីរី ) នៅក្នុង​ឆ្នាំ 732មុន.គ.ស. និង ស្រុក​សាម៉ារី ( អ៊ីស្រាអែល ) នៅក្នុង​ឆ្នាំ 722មុន.គ.ស. អាសស៊ើរ​ក៏​បាន​គ្រប់គ្រង​លើ​ស្រុក​យូដា​ទាំងអស់ លើកលែង​តែ​ក្រុង​យេរូសាឡិម ត្រឹម​ឆ្នាំ 701មុន.គ.ស. ។

សូម​ពន្យល់​ថា នៅពេល​អាសស៊ើរ​ដណ្ដើម​បាន​ស្រុក​ស៊ីរី និង អ៊ីស្រាអែល ហើយ​បាន​ឡោមព័ទ្ធ​រដ្ឋធានី​របស់​យូដា គឺ​ក្រុង​យេរូសាឡិម នោះ​អាហាស​លែង​ជា​ស្ដេច​នៃ​ស្រុក​យូដា​ទៀត​ហើយ ។ ស្ដេច​ដ៏​សុចរិត​មួយ​អង្គ គឺ​ហេសេគា ពេល​នោះ​បាន​ឡើង​គ្រង​បល្ល័ង្ក ។ ដោយសារ​ហេសេគា​បាន​ដាក់​ការទុកចិត្ត​របស់​ទ្រង់​ទៅលើ​ព្រះអម្ចាស់ នោះ​ព្រះអម្ចាស់​បាន​ការពារ​ទីក្រុង​យេរូសាឡិម​មិន​ឲ្យ​កងទ័ព​អាសស៊ើរ​ឡោមព័ទ្ធ​បានឡើយ ។ ពេល​យប់មក​ដល់ ទេវតា​របស់​ព្រះអម្ចាស់​បាន​ដុត​ផ្សែង​ពី​លើ​ជម្រំ​របស់​អាសស៊ើរ ។ នាពេល​ព្រឹក កងទ័ព 185,000 នាក់​នៅក្នុង​ជួរ​កងទ័ព​អាសស៊ើរ ត្រូវ​បាន​រកឃើញ​ថា ស្លាប់​ទាំងអស់ ( សូម​មើល ពង្សាវតារក្សត្រទី 2 19:34–35 ; របាក្សត្រទី 2 32:21; អេសាយ 37:36 ) ។

ការព្យាករណ៍​របស់​អេសាយ​នៅក្នុង នីហ្វៃទី 2 19–20 ផ្ដោត​ទៅលើ​ការដាក់ទោស​ដែល​នឹង​មក​ដល់​ពួកអ៊ីស្រាអែល និង ពួកយូដា​ដោយ​ដៃ​របស់​អាសស៊ើរ ។ អេសាយ​បាន​ព្រមាន​អ៊ីស្រាអែល​ថា ការបំផ្លាញ និង ការជាប់​ឃុំឃាំង​នឹង​មក​ដល់​ពួកគេ​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​គាត់​បាន​ព្យាករណ៍​ពី​ការវាយលុក​មួយ​ក្រោយ​ទៀត​ទៅលើ​ស្រុកយូដា ។ ការព្យាករណ៍​អំពី​ព្រះម៊ែស៊ី​នៅក្នុង នីហ្វៃទី 2 17–18 ត្រូវ​បាន​សរសេរ​បន្ថែម​ទៀត​នៅក្នុង នីហ្វៃទី 2 19–20 ។ ការព្យាករណ៍​អំពី​អេម៉ាញូអែល​ត្រូវ​បាន​អធិប្បាយ​នៅក្នុង នីហ្វៃទី 2 19 ពេល​ដែល​អេសាយ​បាន​សន្យា​ពី​ពន្លឺ​ថ្មី និង អ្នកដឹកនាំ​ថ្មី​ម្នាក់ ៖ ហេសេគា នៃ​ប្រវត្តិសាស្ដ្រ និង ព្រះម៊ែស៊ី​នៃ​ព្យាការី ។ នេះ​គឺជា​គំរូ​មួយ​នៃ​ការព្យាករណ៍​មួយ​ដោយ​មាន​ការបំពេញ​ពីរ​ដង ។ វា​ក៏​ជា​គំរូ​នៃ​និមិត្ត​រូប​មួយ ដែល​មាន​ន័យ​ថា​ព្រឹត្តិការណ៍​មួយ​ធ្វើជា​ការព្យាករណ៍​មួយ​អំពី​ព្រឹត្តិការណ៍​​ក្នុងអនាគតកាល ។ ការព្យាករណ៍​របស់​អេសាយ​អំពី​ការបំផ្លាញ​ស្រុក​អាសស៊ើរ​នៅក្នុងនីហ្វៃទី 2 20គឺជា​និមិត្តរូប​មួយ​នៃ​ការបំផ្លាញ​ពួកទុច្ចរិត​ពេល​ការយាងមក​ជា​លើក​ទីពីរ ។

សូម​សរសេរ​សេចក្ដី​យោង​ព្រះគម្ពីរ​ខាងក្រោមដាក់លើ​ក្ដារខៀន ៖ នីហ្វៃទី 2 19:12, 17, 21 ; 20:4 ។សូម​ឲ្យ​សិស្ស​ស្វែងរក​ឃ្លា​មួយ​ដែល​និយាយដ​ដែលៗនៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​សរសេរ​ឃ្លា​នោះ​នៅលើ​ក្ដារខៀន ។ ( « គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះហស្ដ​ទ្រង់​នៅតែ​លូក​មក​ទៀត » ។សូម​ពន្យល់​ថា ខគម្ពីរ​ទាំងនេះ​គឺ​និយាយ​អំពី​លទ្ធផល​ដែល​មក​ដល់​រាស្ដ្រ​ដែល​បះបោរ​ប្រឆាំង​នឹង​ព្រះអម្ចាស់ ហើយ​បដិសេធ​មិន​ព្រម​ប្រែចិត្ត ។ ពួកគេ​បង្ហាញ​ការមិន​សព្វព្រះទ័យ​របស់​ព្រះអម្ចាស់​ជាមួយ​នឹង​មនុស្ស​ដែល​បន្ដ​នៅក្នុង​អំពើ​បាប ។

សូម​ពន្យល់​ថា នៅក្នុង​វគ្គ​ព្រះគម្ពីរ​ផ្សេង​ទៀត ពាក្យ​ស្រដៀង​គ្នា​ទាំងឡាយ​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​នឹង​ប្រែចិត្ត ។ ទោះបីជា​ទ្រង់​គឺជា​ព្រះ​នៃ​សេចក្ដី​យុត្តិធម៌​ក្ដី ក៏​ទ្រង់​មាន​និរន្តរ៍ភាព​នៃសេចក្ដី​មេត្តា​ករុណា​​ចំពោះ​អស់​អ្នក​ដែល​នឹង​មក​រក​ទ្រង់ដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 28:32 ឮៗ ។ បន្ទាប់មក​សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

« ចំពោះ​អ្នក​ទាំងអស់​គ្នា​ដែល​គិត​ថា​អ្នក​វង្វេង ឬ គ្មាន​ក្ដី​សង្ឃឹម ឬ ដែល​គិត​ថា​អ្នក​បាន​ធ្វើ​រឿង​ច្រើន​ពេក​រហូត​ដល់​ខុស​ខ្លាំង​ក្នុង​ពេល​ដ៏​យូរ ចំពោះ​អ្នក​គ្រប់​គ្នា​ដែល​ព្រួយ​បារម្ភ​ថា អ្នក​ជាប់​នៅ​កន្លែង​ណា​មួយ​នៅលើ​វាល​ដ៏​ត្រជាក់​នៃ​ជីវិត ហើយ​បាន​ខូច​រទេះ​តូច​របស់​អ្នក​នៅ​តាម​ផ្លូវ នោះ​សន្និសីទ​នេះ​បញ្ជា​ការទប់​េដោយប្រឹងប្រែងតស៊ូរ​របស់​ព្រះយេហូវ៉ា​ថា ‹ ព្រះហស្ដ [ របស់​យើង ] ចេះ​តែ​លូក​មក​ទៀត ›[ សូម​មើល អេសាយ 5:25 ; 9:17, 21 ] ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ‹ យើង​លូក​ដៃ​ទៅ​រក​ពួកគេ [ គង់​តែ​ពួកគេ ] នៅតែ​មិន​ទទួល​ស្គាល់​យើង​ដែរ ; ទោះជា​យ៉ាងណា​ក៏​ដោយ គង់តែ​យើង​នឹង​មេត្តា​ករុណា​ដល់​ពួកគេ​ដែរ … បើសិនជា​ពួកគេ​ប្រែចិត្ត ហើយ​មក​រក​យើង ត្បិត​ដៃ​យើង​នៅតែ​លូក​រាល់ៗថ្ងៃ ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នៃ​ពួក​ពលបរិវារ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ ›[ នីហ្វៃទី 2 28:32 ] ។ សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​តស៊ូ​ជារៀង​ដរាប ហើយ​ព្រះហស្ដ​របស់​ទ្រង់​នៅតែ​លូក​មក​រហូត ។ សប្បុរសធម៌​មិន​ដែល​ផុត​រលត់​ឡើយ​របស់​ទ្រង់​នោះ គឺជា​សេចក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ​នៃ​ព្រះគ្រីស្ទ ដែល​សេចក្ដី​មេត្តា​នឹង​តស៊ូ ទោះជា​ក្នុង​ពេល​កម្លាំង​ផ្សេង​ទៀត​ទាំងអស់​ត្រូវ​លិច​បាត់​ក្ដី [ សូម​មើល មរ៉ូណៃ 7:46–47 ] » ( « Prophets in the Land Again »Ensignខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 106–7 ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យរៀបរាប់​ដោយ​ផ្ទាល់​មាត់ នូវ​សេចក្ដី​ពិត​មួយ ដែល​ពួកគេ​បាន​រៀន​ពី​ខគម្ពីរ​ទាំងនេះ ។ ( សូម​ប្រាកដ​ថា​សិស្ស​យល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះ​នៃ​ការកាត់​សេចក្ដី និង សេចក្ដី​មេត្តា​ករុណា ។ សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ត្រូវ​លាតសន្ធឹង​ទៅ​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ប្រែចិត្ត ហើយ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ) ។

  • តើ​អ្នក​នឹង​អនុវត្ត​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

អេសាយ​បាន​ព្យាករណ៍​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ​រាស្ដ្រ​របស់​ព្រះអម្ចាស់​នឹង​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ហើយ​ឈប់​ពឹង​លើ​សមាគម​ដែល​មិន​មែន​ជា​របស់​ផង​ព្រះ​ដើម្បី​មាន​សុវត្ថិភាព និង សេចក្ដី​សុខសាន្ដ​ទៀត​ហើយ ។ ប្រសិនបើ​សិស្ស​មាន​កំណែ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះគម្ពីរ​បរិសុទ្ធ នៃ​កំណែថ្មី​របស់​ស្ដេច ជេម សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន អេសាយ 10:20 លេខ​យោង c ហើយ​សូម​ពន្យល់​ពី​អត្ថន័យ​នៃ​ពាក្យ​ថា ពឹង​ផ្អែក​លើ ។អ្នក​អាច​ពន្យល់​ថា នៅក្នុង​បរិបទ​នេះ​ពាក្យ ពឹង​ផ្អែក​លើ មាន​ន័យ​ថា​ពឹង​ពាក់​លើ ពឹងផ្អែក​លើ ឬ ដាក់​ទំនុក​ចិត្ត​ទៅលើ​អ្វី​មួយ ឬ នរណា​ម្នាក់ ។ សូម​ធានា​សិស្ស​ថា នៅពេល​យើង​ដាក់​ទំនុក​ចិត្ត​របស់​យើង​ទៅលើ​ព្រះអម្ចាស់ យើង​មិន​ចាំបាច់​ភ័យខ្លាច​ការជំនុំជំរះ​ដែល​នឹង​មក​ដល់​ប្រជាជន​លើ​ផែនដី​ដែល​នាំ​ទៅរក​ការយាង​មក​ជា​លើក​ទីពីរ​នោះ​ទេ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 2 19:6–7 ។ « ការគ្រប់គ្រង​នឹង​នៅលើ​ស្មា​របស់​បុត្រ​នោះ »

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​សរសេរ​ថា ទោះបីជា​យើង​ភ្ជាប់​ការព្យាករណ៍​របស់​អេសាយ​ជារឿយៗ​នៅក្នុង នីហ្វៃទី 2 19:6– 7 ជាមួយ​នឹង​ការប្រសូត​របស់​ព្រះគ្រីស្ទ​ក្ដី វា​ក៏​នឹង​ត្រូវ​បាន​បំពេញ​នៅពេល​សហសវត្សន៍​ដែរ ៖

« ការពិត​ដែល​ថា ទីបញ្ចប់​ការគ្រប់គ្រង​នឹង​នៅលើ​ស្មា​របស់​ទ្រង់ បញ្ជាក់​ពី​អ្វី​ដែល​ពិភពលោក​ទាំងមូល​នឹង​ដឹង​នៅ​ថ្ងៃ​មួយ—ថា​ទ្រង់​គឺជា​ព្រះ​នៃ​អស់​ទាំង​ព្រះ ហើយ​ជា​ស្ដេច​នៃ​អស់​ទាំង​ស្ដេច ហើយ​នៅ​ថ្ងៃ​មួយ ទ្រង់​នឹង​គ្រប់គ្រង​ផែនដី​ទាំងមូល ហើយ​សាសនាចក្រ​របស់​ទ្រង់​ដោយ​អង្គ​ទ្រង់​ផ្ទាល់ » ( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ] ទំព័រ 80 ) ។

អែលឌើរ ហូឡិន ក៏​បាន​ពន្យល់​ពី​សារៈ​សំខាន់​នៃ​ចំណងជើង​ផ្សេង​ទៀត​ដែល​ប្រើ​សម្រាប់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ៖

« ក្នុង​នាម​ជា ‹ អ្នកទូន្មាន​ដ៏​អស្ចារ្យ › ទ្រង់​នឹង​ជា​អ្នកកណ្ដាល​របស់​យើង អ្នក​ជំនួស​របស់​យើង ដែល​ការពារ​បុព្វហេតុ​របស់​យើង​នៅក្នុង​តុលាការ​នៃ​ស្ថានសួគ៌ ។…

« មែនហើយ ដូច​ដែល​បាន​កត់​ចំណាំ​ដោយ​អេសាយ ព្រះគ្រីស្ទ​មិន​ត្រឹម​តែ​ជា​អ្នកកណ្ដាល​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ទ្រង់​ថែមទាំង​ជា​ចៅក្រម​ផងដែរ [ សូម​មើល ម៉ូសាយ 3:10; មរ៉ូណៃ 10:34; ម៉ូសេ 6:57 វា​នៅក្នុង​តួនាទី​ជា​ចៅក្រម​នោះ ដែល​យើង​អាច​រកឃើញ​អត្ថន័យ​កាន់តែ​អស្ចារ្យ​ជាង​នៅក្នុង​ការបង្ហាញ​ដដែលៗ​របស់​អ័ប៊ីណាដៃ​ថា ‹ ព្រះអង្គ​ទ្រង់​ផ្ទាល់ › នឹង​យាង​ចុះ​មក​ប្រោសលោះ​កូនចៅ​មនុស្ស​របស់​ទ្រង់ [ ម៉ូសាយ 13:28សូម​មើល​ផងដែរ ម៉ូសាយ 13:34; 15:1; អាលម៉ា 42:15 វា​ដូចជា​ចៅក្រម​នៅក្នុង​សវនាការ​ដ៏​អស្ចារ្យ​នៅលើ​ស្ថានសួគ៌​នោះ ដោយ​មិន​ចង់​សុំ​ឲ្យ​នរណាទៀត​ក្រៅពី​អង្គ​ទ្រង់​ឲ្យ​ទ្រាំ​នឹង​ការទុក្ខវេទនា​នៃ​កំហុស​របស់​បុគ្គល​ដែល​ឈរ​នៅក្នុង​ក្រចកចេះ ទ្រង់​ដោះ​សំលៀកបំពាក់​ជា​ចៅក្រម​ចេញ ហើយ​ចុះ​មក​ផែនដី​ដើម្បី​ទ្រាំ​នឹង​ការវាយរំពាត់​របស់​ពួកគេ​ដោយ​អង្គ​ទ្រង់ ។ ព្រះគ្រីស្ទ​គឺជា​ចៅក្រម​ដ៏​មាន​មេត្តា​ករុណា ដូចជា​គំនិត​មួយ​អំពី​ព្រះគ្រីស្ទ​ថា​ទ្រង់​ស្អាត និង អស្ចារ្យ ដូចជា​អ្នកទូន្មាន អ្នកកណ្ដាល និង អ្នកគាំពារ ។

« ‹ ព្រះ​ដ៏​មាន​ព្រះមហិទ្ធិឫទ្ធិ › នាំ​អ្វី​មួយ​នៃ​ព្រះចេស្ដា​នៃ​ព្រះ ពលំ​របស់​ទ្រង់ ដ៏​មាន​គ្រប់​ទាំង​ព្រះចេស្ដា និង ឥទ្ធិពល​ដែល​មិន​អាច​បង្ក្រាប​បាន ។ អេសាយ​ឃើញ​ទ្រង់​ថា​តែងតែ​អាច​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​អំពើបាប និង​អំពើ​រំលង នៅក្នុង​ប្រជាជន​របស់​ទ្រង់ ហើយ​យក​ឈ្នះ​ជា​រៀង​រហូត​លើ​អ្នក​ដែល​អាច​ជា​អ្នក​សង្កត់​សង្កិន​លើ​កូនចៅ​អ៊ីស្រាអែល ។

« ‹ ព្រះបិតា​ដ៏​អស់កល្ប​អស់កាល​ជានិច្ច › បញ្ជាក់​ពី​គោលលទ្ធិ​គ្រឹះ​ដែល​ថា​ព្រះគ្រីស្ទ​គឺជា​ព្រះបិតា​ —អ្នកបង្កើត​ពិភពលោកជា​ច្រើន ព្រះបិតា​នៃ​ជីវិត​ខាង​សាច់ឈាម​ដែល​ស្ដារឡើង​វិញ​តាមរយៈ​ការរស់​ឡើងវិញ ព្រះបិតា​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​សម្រាប់​បុត្រា និង បុត្រី​សំណព្វ​ខាង​វិញ្ញាណ​របស់​ទ្រង់ និង អង្គ​ដែល​ធ្វើការ​ជំនួស​ព្រះវរបិតា ( អេឡូហិម ) តាមរយៈ​ការប្រគល់​សិទ្ធិអំណាច​ដ៏​ទេវភាព ។ ទាំងអស់​គ្នា​គួរតែ​ស្វែងរក​ដើម្បី​កើត​ពី​ទ្រង់ ហើយ​ក្លាយជា​បុត្រា និង បុត្រី​របស់​ទ្រង់ [ សូម​មើល ម៉ូសាយ 5:7

« ជា​ចុងក្រោយ ជាមួយ​នឹង​ឃ្លា ‹ ព្រះអម្ចាស់​នៃ​សេចក្ដី​សុខសាន្ដ › យើង​អររីករាយ​ថា នៅពេល​ព្រះរាជា​យាង​មក នឹង​លែង​មាន​សង្គ្រាម​នៅក្នុង​ដួងចិត្ត​មនុស្ស ឬ ក្នុង​ចំណោម​នៃ​ជាតិសាសន៍​ក្នុង​ពិភពលោក​ទៀត​ហើយ ។ នេះ​គឺជា​សេ្ដច​ដ៏​មាន​ក្ដី​សុខសាន្ដ ស្ដេច​នៃ​សាឡិម ទីក្រុង​ដែល​ក្រោយមក​ក្លាយជា យេរូសាឡិម ។ ព្រះគ្រីស្ទ​នឹង​នាំ​មក​នូវ​សេចក្ដី​សុខសាន្ដ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ទទួល​យក​ទ្រង់​នៅក្នុង​ជីវិត​រមែង​ស្លាប់ មិន​ថា​នៅក្នុង​ជំនាន់​ណា​ដែល​ពួកគេ​រស់នៅ​ឡើយ ហើយ​ទ្រង់​នឹង​នាំ​មក​នូវ​សេចក្ដី​សុខសាន្ដ​ដល់​អ្នក​ទាំងអស់​ណា​ដែល​នៅក្នុង​នគរ​នៃ​សិរី​រុងរឿង​នៃ​សហស្សវត្សរ៍ និង បច្ឆា​សហស្សវត្សរ៍​របស់​ទ្រង់ » ( Christ and the New Covenant, 80–82) ។