មេរៀនទី 75

អាលម៉ា 9–10

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តី​ផ្ដើម

អាលម៉ា និង អាម៉ូលេក​បាន​ជោគជ័យ​បន្ដិចបន្ដួច​ពី​ការបង្រៀន​ដល់​ប្រជាជន​អាំម៉ូណៃហា ដោយសារ​អារក្ស​សាតាំង​បាន “ ក្ដាប់​ជាប់​នូវ​ដួងចិត្ត​នៃ​ប្រជាជន ” ( សូមមើលអាលម៉ា 8:9 ) ។ ពួកគេ​ជាច្រើន​បាន​មាន​ដួងចិត្ត​ដ៏​រឹងទទឹង​ទាស់​នឹង​ដំណឹងល្អ ហើយ​ពួកគេ​បដិសេធ​ការអញ្ជើញ​ឲ្យ​ប្រែចិត្ត​របស់​អាលម៉ា និង អាម៉ូលេក ។ យ៉ាងណា​ក៏​ដោយ ក៏​អាលម៉ា​និង​អាម៉ូលេក​បាន​ហៅ​ពួកគេ​ឲ្យ​ប្រែចិត្ត​ដោយ​ស្មោះត្រង់ ដោយ​ថ្លែងទីបន្ទាល់​ថា ដោយសារ​ពួកគេ​ត្រូវបាន​បង្រៀន​ពី​សេចក្ដីពិត ហើយ​បាន​ទទួល​នូវ​អំណាច​នៃ​ព្រះ ព្រះអម្ចាស់​បាន​រំពឹង​ថា​ពួកគេ​នឹង​ក្លាយជា​សុចរិត​ជាង​សាសន៍​លេមិន ដែល​មិន​ត្រូវបាន​បង្រៀន​ពី​សេចក្ដីពិត​សោះ​នោះ ។ អាលម៉ា និង​អាម៉ូលេក​បាន​បង្រៀន​ថា ប្រសិនបើ​ប្រជាជន​អាំម៉ូណៃហា​មិន​ព្រម​ប្រែចិត្ត​ទេ ពួកគេ​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការបំផ្លាញ ។ ពួកគេ​ក៏​បាន​បង្រៀន​ប្រជាជន​ថា សេចក្ដីប្រោសលោះ​អាច​មាន​តែ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​តែ​ប៉ុណ្ណោះ ។

យោបល់​សម្រាប់​ការបង្រៀន

អាលម៉ា 9

អាលម៉ា​បាន​ព្រមាន​ដល់​ប្រជាជន​អាំម៉ូណៃហា​ឲ្យប្រែចិត្ត ហើយ​រៀបចំ​សម្រាប់​ការយាងមក​នៃ​ព្រះយេស៊ូវគ្រីស្ទ

សូម​បង្ហាញ​រឿង​ខាងក្រោម ៖ សិស្ស​ពីរ​នាក់​មកដល់​សាលា ហើយ​គ្រូ​របស់​ពួកគេ​ប្រកាស​ថា ពួកគេ​ត្រូវ​ធ្វើ​ការប្រឡង​ដោយ​ភ្ញាក់ផ្អើល​មួយ ។ សិស្ស​ទីមួយ​បាន​មក​រៀន​រាល់ថ្ងៃ ប៉ុន្ដែ​សិស្ស​ទីពីរ​មិន​បាន​មករៀន​កាលពី​ពីរ​សប្ដាហ៍​មុន​ដោយសារ​គាត់​ឈឺ ។

  • តើ​សិស្ស​មួយណា​ដែល​អ្នក​គិត​ថា នឹង​ប្រឡង​បាន​ល្អ​ជាង​នោះ ?

សូម​ឲ្យ​សិស្ស​អានច្បោលៗ អាលម៉ា 9:1–7 ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​បង្ហាញ​ពី​ថា​ប្រជាជន​អាំម៉ូណៃហា​បាន​យល់​ពី​ដំណឹងល្អ និង អំណាច​នៃ​ព្រះ​បាន​ខ្លាំង​ប៉ុណ្ណា ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 9:8–13 ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពាក្យ និង​ឃ្លា​ដែល​បង្ហាញ​ថាតើ​ប្រជាជន​ទាំងនេះ​ត្រូវបាន​បង្រៀន​ពី​ដំនឹងល្អ ឬ បាន​ដឹង​ពី​អំណាច​នៃ​ព្រះ ។ ( ចម្លើយ​អាច​រួមមាន “ អ្នករាល់គ្នា​ភ្លេច ” និង “ តើ​អ្នក​រាល់គ្នា​មិន​ចាំ​ទេ​ឬ​ថា ” 

  • តើ​ប្រជាជន​អាំម៉ូណៃហា​ធ្លាប់​បាន​រៀន​ដំណឹងល្អ ឬ ត្រូវបាន​បង្រៀន​ដំណឹងល្អ​អំពី​អំណាច​នៃ​ព្រះ​ទេ ?

  • តើ​មូលហេតុ​អ្វីខ្លះ​ដែល​ប្រជាជន​ដែល​ត្រូវបាន​បង្រៀន​ដំណឹងល្អ​អាច​ភ្លេច​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ មិន​យល់​ពី​អ្វី​ដែល​ពួកគេ​ត្រូវបាន​បង្រៀន​នោះ ?

សូម​ឲ្យ​សិស្ស​អាន​ច្បោលៗ អាលម៉ា 8:9, 11; 9:5, 30; និង 12:10–11 ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែលស្នើ​ពី​មូលហេតុ​ដែល​ប្រជាជន​អាំម៉ូណៃហា​បាន​ភ្លេច ឬ មិន​បាន​យល់​ពី​អ្វី​ដែល​ពួកគេ​ត្រូវបាន​បង្រៀន ។ ( “ អារក្ស​សាតាំង​បាន​ក្ដាប់​ជាប់​នូវ​ដួងចិត្ត [ របស់​ពួកគេ ] ” ; “ ពួកគេ​ធ្វើឲ្យ​ចិត្ត​គេ​រឹងរូស ” និង “ ពួកគេ​មាន​ចិត្ត​រឹងរូស ហើយ​ក្បាលរឹង ” “ ដួងចិត្ត [ របស់​ពួកគេ ] រឹងរូស​ទាស់​នឹង​ព្រះបន្ទូល​នៃ​ព្រះ ” 

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ចម្លង​វា​ចូល​ក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​សរសេរ​ក្នុង​ថ្នាក់​របស់​ពួកគេ ។ ( សូម​ប្រាកដ​ថា​អ្នក​បាន​ទុក​កន្លែង​ទំនេរ​ដើម្បី​សសេរ​វា 

សាវតា​ខាង​វិញ្ញាណ​នៃ​ប្រជាជន

អ្វីដែល​ព្រះអម្ចាស់​បាន​រំពឹង​ពី​ប្រជាជន ហើយ​និង​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​ប្រជាជន

សាសន៍​លេមិន (អាលម៉ា 9:14–17)

   

ប្រជាជន​អាំម៉ូណៃហា (អាលម៉ា 9:18–24)

   

សូម​ឲ្យ​សិស្ស​ធ្វើ​ការ​ជា​ដៃគូ ។ សូម​ឲ្យ​ដៃគូ​នីមួយៗ​បំពេញ​តារាង​ដោយ​ប្រើ​ការយោង​ព្រះគម្ពីរ ។ ក្រោយពី​ពួកគេ​បាន​បំពេញ​តារាង​ហើយ សូម​ឲ្យ​សិស្ស​សរសេរ​ប្រយោគ​មួយ​នៅក្រោម​តារាង​របស់​ពួកគេ​ដើម្បី​សង្ខេប​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ឲ្យ​ពួកគេ​ពីរ​បី​នាក់​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​ចម្លើយ​របស់​ពួកគេ​គួរ​តែ​ឆ្លុះបញ្ចាំង​ពី​សេចក្ដីពិត​ខាងក្រោម ៖ ព្រះអម្ចាស់​រំពឹង​ថា​ទទួល​បាន​ការគោរព​ដ៏​ខ្លាំង​ពី​អ្នកដែល​បាន​ទទួល​ចំណេះដឹង និង ពរជ័យ​នៃ​ដំណឹងល្អ ។ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​របៀប​ដែល​គោលការណ៍​នេះ​អនុវត្ត​ក្នុង​ជីវិត​គេ​បាន សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វីបានជា​ព្រះអម្ចាស់​បាន​មាន​ក្ដីសង្ឃឹម​ខ្ពស់​សម្រាប់​ប្រជាជន​អាំម៉ូណៃហា ?

  • ហេតុអ្វីបានជា​វា​យុត្តិធម៌​សម្រាប់​ព្រះអម្ចាស់​ក្នុង​ការមាន​ក្ដីសង្ឃឹម​ខ្ពស់​សម្រាប់​អ្នកដែល​បាន​ទទួល​ចំណេះដឹង និង ពរជ័យ​នៃ​ដំណឹងល្អ​នោះ ?

សូម​បង្ហាញ​ឃ្លា “ ប្រជាជន​ដ៏​សំណប់​ជា​ខ្លាំង​នៃ​ព្រះ ” នៅក្នុង អាលម៉ា 9:20 ។ ( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​គូស​ចំណាំ​ឃ្លា​នេះ 

  • តើ​សមាជិក​នៃ​សាសនាចក្រ​សព្វថ្ងៃ​នេះ​ជា “ ប្រជាជន​ដ៏​សំណប់​ជា​ខ្លាំង​នៃ​ព្រះ ” ដោយ​របៀបណា ?

  • យោងតាម អាលម៉ា 9:19–23 តើ​អំណោយទាន និង​ពរជ័យ​អ្វីខ្លះ​ដែល​សាសន៍​នីហ្វៃ​បាន​មាន ( រួមមាន​ប្រជាជន​អាំម៉ូណៃហា​ដែរ ) បទពិសោធន៍ ដោយសារ​ពួកគេ​គឺជា​ប្រជាជន​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ ?

  • តើ​អំណោយទាន និង​ពរជ័យ​អ្វីខ្លះ​ដែល​អ្នក​បាន​ទទួល ដោយសារ​អ្នក​គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះអម្ចាស់ ?

  • តើ​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​រំពឹង​ពី​យើង ដោយសារតែ​អំណោយទាន និង​ពរជ័យ​ដែល​យើង​បាន​ទទួល​ពី​ទ្រង់​នោះ ?

សូម​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​សិក្សា អាលម៉ា 9:24–27 រៀងៗ​ខ្លួន ហើយ​អ្នក​ពាក់​កណ្ដាល​ថ្នាក់​ទៀត​សិក្សា អាលម៉ា 9:28–30 រៀងៗ​ខ្លួន​ដែរ ។ សូម​ឲ្យ​សិស្ស​រៀបចំ​សង្ខេប​វគ្គ​ដែល​គេ​អាន​ជា​សម្ដី​របស់​គេ​ផ្ទាល់ ។ សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​ដើម្បី​ណែនាំ​ពួកគេ នៅពេល​ពួកគេ​រៀបចំ​ការសង្ខេប​របស់​ពួកគេ ៖

តើ​ភស្ដុងតាង​អ្វី​ដែល​អ្នក​ឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ថា ព្រះអម្ចាស់​រំពឹង​ការគោរព​ខ្លាំងជាង​ពី​អ្នក​ដែល​មាន​ចំណេះដឹង​ច្រើនជាង​ពី​ដំណឹងល្អ ?

តើ​ពរជ័យ​អ្វី​ដែល​អាលម៉ា​បាន​រំឭក​ដល់​ប្រជាជន​ថា​ពួកគេ​អាច​ទទួល​បាន​នោះ ?

តើ​អាលម៉ា​បាន​និយាយ​អ្វី​ដល់​ប្រជាជន ថា​ពួកគេ​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនេះ ?

ក្រោយពី​សិស្ស​មាន​ពេល​អាន​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​ក្នុង​ថ្នាក់ សង្ខេប វគ្គ​ដែល​បាន​ដាក់​ឲ្យ​អាន ។ បន្ទាប់មក សូម​សួរ​សិស្ស ៖

  • តើ​យើង​អាច​ស្មោះ​ត្រង់​នឹង​ពន្លឺ និង ចំណេះដឹង​ដែល​យើង​បាន​ទទួល​តាម​របៀបណា​ខ្លះ ? ( សិស្ស​អាច​ឆ្លើយ​ថា ការសិក្សា​ព្រះគម្ពីរ ការបង្ហាញ​ការដឹងគុណ​ដល់​ព្រះ​សម្រាប់​ពរជ័យ​របស់​យើង ការថ្លែង​ទីបន្ទាល់​របស់​យើង​ជាទៀងទាត់ ការចូលរួម​ក្នុង​ការប្រជុំ​សាសនាចក្រ​ប្រចាំ​សប្ដាហ៍ ការសរសេរ​ក្នុង​កំណត់ហេតុ ជាដើម 

អាលម៉ា 10:1–12

អាម៉ូលេក​គោរព​តាម​ការហៅ​របស់​ព្រះអម្ចាស់ និង ទទួល​យក​ការហៅ​ដ៏​ទេវភាព​របស់​អាលម៉ា

សូម​ពន្យល់​ថា ក្រោយពី​អាលម៉ា​បាន​និយាយ​ទៅកាន់​ប្រជាជន​ហើយ ពួកគេ​បាន​ខឹង និង​ចង់​ដាក់​គុក​គាត់ ។ អាម៉ូលេក​បាន​និយាយ​ទៅកាន់​ប្រជាជន​ដោយ​ក្លាហាន ហើយ​បាន​បន្ថែម​ទីបន្ទាល់​របស់​គាត់​ទៅលើ​ទីបន្ទាល់​របស់​អាលម៉ា ។ ( សូមមើល អាលម៉ា 9:31–34 ។ ) សូម​សង្ខេប អាលម៉ា 10:1–4 ដោយ​ការពន្យល់​ថា អាម៉ូលេក​គឺជា​កូនចៅ​នៃ​នីហ្វៃ ។ គាត់​គឺជា​បុរស​ដែល​ខិតខំ​ធ្វើការ​ខ្លាំង ដែល​មាន​សុខភាព​ដ៏​រឹងមាំ ។ គាត់​ក៏​ជា​មនុស្ស​ល្បីល្បាញ​ដែរ ហើយ​ក៏ “ ពុំ​ខ្វះ​មនុស្ស​រាប់អាន ” នៅក្នុង​ចំណោម​សាច់ញាតិ និង មិត្ត​ជាច្រើន​របស់​គាត់ ( សូមមើលអាលម៉ា 10:4 ) ។ ទោះជាយ៉ាងណា​ក្ដី គាត់​មិនបាន​រស់នៅ​តាម​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​គាត់​ត្រូវបាន​បង្រៀន​នោះទេ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​អាច​ជួយ​ដល់​អាម៉ូលេក ដែល​ជា​មនុស្ស​ល្បីល្បាញ​នៅក្នុង​សហគមន៍ ក្នុង​ការជួយ​អម​អាលម៉ា ?

សូម​សួរ​សិស្ស​ថា​តើ​គេ​ក្រោកពី​គេង​នា​ព្រឹក​នេះ​ដោយ​របៀបណា ។ ( ឧទាហរណ៍ តើ​ពួកគេ​ភ្ញាក់​ដោយ​សារ​ម៉ោង​រោទិ៍ ឬ ដោយសារ​សមាជិក​គ្រួសារ​ដាស់​ពួកគេ ? ប្រសិនបើ​អ្នក​មាន​ម៉ោង​រោទិ៍ ឬ រូបភាព​នៃ​ម៉ោងរោទិ៍​មួយ សូម​បង្ហាញ​វា ។ ) សូម​សិស្ស​ថា តើ​ពួកគេ​ត្រូវ​បាន “ ហៅ ” ​ប៉ុន្មាន​ដង​ដើម្បី​ឲ្យ​ក្រោក​ពី​គ្រែ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 10:5–6 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ចម្លើយ​របស់​អាម៉ូលេក​ចំពោះ “ ការហៅ​ឲ្យ​ភ្ញាក់ឡើង ” ខាង​វិញ្ញាណ​ដែល​គាត់​បាន​ទទួល​ពី​ព្រះអម្ចាស់ ។

  • តើ​អ្នក​គិត​ថា អាម៉ូលេក​ចង់​មានន័យ​យ៉ាង​ណា នៅពេល​គាត់​និយាយ​ថា “ ខ្ញុំ​ធ្វើ​ជា​មិន​ឮ ” និង “ ខ្ញុំ​ធ្វើ​ជា​មិន​ដឹង ” ?

  • តើ​ព្រះអម្ចាស់​ហៅ​យើង​តាម​របៀបណា ? ( ចម្លើយ​អាច​រួមមាន ការបំផុស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ការណែនាំ​ពី​ឪពុកម្ដាយ និង​អ្នកដឹកនាំ​សាសនាចក្រ និង ការហៅ​បម្រើ​ក្នុង​សាសនាចក្រ 

សូម​ឲ្យ​សិស្ស​អាន អាលម៉ា 10:7–10 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ចំនុច​សំខាន់​នៃ​ការបើក​ទីបន្ទាល់​របស់​អាម៉ូលេក​ទៅដល់​ប្រជាជន​របស់​គាត់ ។

  • តើ​បទពិសោធន៍​របស់​អាម៉ូលេក​បាន​រៀបចំ​គាត់​ឲ្យ​ក្លាយជា​សាក្សី​ទី​ពីរ​ម្នាក់​នៃ​សរលិខិត​របស់អាលម៉ា​ទៅកាន់​ប្រជាជន​អាំម៉ូណៃហា​ដោយ​របៀបណា ?

  • តើ​អ្នក​គិត​ថា ការសម្រេច​ចិត្ត​របស់​អាម៉ូលេក​ក្នុង​ការគោរព​តាម ធ្វើ​ឲ្យ​មាន​ការខុសគ្នា​នៅក្នុង​ជីវិត​របស់​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា 10:11–12 ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ផ្សេង​ទៀត​ដែល​ត្រូវបាន​ជះឥទ្ធិពល​ដោយ​ការសម្រេច​ចិត្ត​របស់​អាម៉ូលេក​ដើម្បី​គោរព​តាម​ការហៅ​របស់​ព្រះអម្ចាស់ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​ស្ដាប់ និង គោរព​តាម​ការហៅ​របស់​ព្រះអម្ចាស់ ពរជ័យ​នានា​នឹង​មក​កាន់​យើង និង អ្នកដទៃ ។( អ្នក​អាច​ស្នើ​ថា សិស្ស​គួរ​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ អាលម៉ា 10:11–12 ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ពី​សេចក្ដីពិត និង សារសំខាន់​នៃ​គោលការណ៍​នេះ សូម​សួរ ៖

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវបាន​ប្រទានពរ​ដោយសារ​អ្នក​បាន​គោរព​តាម​ការហៅ​ពី​ព្រះអម្ចាស់ ?

  • តើ​អ្នក​បាន​ឃើញ​ពរជ័យ​នានា​មក​កាន់​អ្នកដទៃ ដោយសារ​អ្នក ឬ​នរណាម្នាក់​ទៀត​បាន​ឆ្លើយតប​នឹង​ការហៅ​របស់​ព្រះអម្ចាស់​ដោយ​របៀបណា ?

  • តើ​បទពិសោធន៍​ទាំងនេះ​ជះឥទ្ធិពល​ដល់​បំណងប្រាថ្នា​របស់​អ្នក​ឲ្យ​ស្ដាប់​តាម និង គោរព​តាម​ការហៅ​ពី​ព្រះអម្ចាស់​ដោយ​របៀបណា ?

អាលម៉ា 10:13–32

អាម៉ូលេក​ឆ្លើយតប​នឹង​អ្នកដែល​ប្រឆាំង​នឹង​គាត់ ហើយ​បាន​ដាស់តឿន​ប្រជាជន​ឲ្យ​ប្រែចិត្ត

សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖

  1. ខឹងសម្បារ និង ប្រកែក​ការពារ​ខ្លួន

  2. សង្ស័យ​ពី​សារសំខាន់​នៃ​ការណែនាំ

  3. រិះគន់​មនុស្ស​ដែល​ផ្ដល់​ដំបូន្មាន

  4. សួរ ឬ តវ៉ា​នឹង​ដំបូន្មាន

  5. ការស្ដាប់ និង​គោរព​តាម​ដោយ​បន្ទាបខ្លួន

សូម​ឲ្យ​សិស្ស​គិត​ដោយ​ស្ងាត់ស្ងៀម​ថា​តើ​ឃ្លា​មួយណា​នៅលើ​ក្ដារខៀន​ដែល​ដូចគ្នា​ខ្លាំង​នឹង​របៀប​ដែល​ពួកគេ​អាច​ឆ្លើយតប ប្រសិនបើ​ឪពុក ឬ​ម្ដាយ ឬ​អ្នកដឹកនាំ​សាសនាចក្រ​បាន​កែតម្រូវ​ពួកគេ ឬ សុំ​ឲ្យ​ពួកគេ​ផ្លាស់ប្ដូរ​អ្វីមួយ​ដែល​ពួកគេ​កំពុង​ធ្វើ ។

  • តើ​មូលហេតុ​អ្វីខ្លះ​ដែល​មនុស្ស​អាច​ឆ្លើយតប​នឹង​ការកែតម្រូវ​តាម​របៀប​ទាំងនេះ ?

សូម​សរសេរ​សេចក្ដីយោង​ព្រះគម្ពីរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ អាលម៉ា 9:2–3; អាលម៉ា9:4–5; អាលម៉ា10:13, 16–17; អាលម៉ា10:24, 28–30

សូម​ឲ្យ​សិស្ស​ជ្រើសរើស​វគ្គ​មួយ​នៅលើ​ក្ដារខៀន​ដើម្បី​សិក្សា​រៀង​ខ្លួន ។ សូម​ឲ្យ​ពួកគេ​រកមើល​របៀប​ដែល​វគ្គ​ព្រះគម្ពីរ​ពិពណ៌នា​ពី​ប្រជាជន​អាំម៉ូណៃហា​ឆ្លើយតប​នឹង​សារលិខិត​របស់​អាលម៉ា និង​អាម៉ូលេក ។ សូម​ឲ្យ​ពួកគេ​ជ្រើសរើស​ឃ្លា​នៅលើ​ក្ដារខៀន​ដែល​បង្ហាញ​យ៉ាងច្បាស់​បំផុត​ពី​ចម្លើយ​របស់​ប្រជាជន ។ ក្រោយពី​មាន​ពេល​ល្មម​ហើយ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​ចម្លើយ​មួយ​ណា​ក្នុង​ចំណោម​ចម្លើយ​ទាំងប្រាំ​នៅលើ​ក្ដារខៀន​ដែល​ត្រូវគ្នា​បំផុត​នឹង​វគ្គ​ដែល​ពួកគេ​បាន​សិក្សា ។

  • ហេតុអ្វីបានជា​ចម្លើយ​បួន​ដំបូង​នៅលើ​ក្ដារខៀន​មាន​គ្រោះថ្នាក់​ខាងវិញ្ញាណ ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី អាលម៉ា 10:19–23 ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​អ្វី​ដែល​អាម៉ូលេក​បាន​បង្រៀន​អំពី​លទ្ធផល​នៃ​អំពើបាប និង​នៃ​ការបណ្ដេញ​ពួកសុចរិត​ចេញ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិត​ពី​លទ្ធផល​ដ៏​មិន​ល្អ​នៃ​ការមិន​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

“ មាន​អំពើ​អាក្រក់​ច្រើន​ណាស់​នៅ​គ្រប់​ទីកន្លែង ។ ការល្បួង ដោយមាន​ឥទ្ធិពល​បន្ដិចម្ដងៗ​របស់​វា គឺ​មាននៅក្បែរ​យើង​គ្រប់​ទីកន្លែង ។ ដោយ​អកុសល យើង​បាត់បង់​មនុស្ស​ខ្លះ​ដោយហេតុ​មកពី​កម្លាំង​បំផ្លាញ​ទាំងនេះ ។ យើង​កើតទុក្ខ​ចំពោះ​អ្នកដែល​បាន​ត្រូវបាន​បាត់បង់ ។ យើង​ចេញទៅ​ជួយ​ដល់​ពួកគេ សង្គ្រោះ​ពួកគេ ប៉ុន្ដែ​ក្នុង​ករណី​ជាច្រើន​ការអង្វរជួយ​របស់​យើង​ត្រូវបាន​ច្រានចេញ ។ ការសោកស្ដាយ​នោះ​គឺ​ជា​ផ្លូវ​ដែល​ពួកគេ​នឹង​ដើរ ។ វា​ជា​របៀប​ដែល​ដឹកនាំ​ទៅរក​ការបំផ្លាញ ” ( “ My Testimony,” Ensign,ខែ ឧសភា ឆ្នាំ 2000, ទំព័រ 69 ) ។

  • តើ​លទ្ធផល​នៃ​ការបំផ្លិចបំផ្លាញ​អ្វី​ខ្លះ​ដែល​មក​ដល់​បុគ្គល ឬ ក្រុម​មនុស្ស នៅពេល​ពួកគេ​មិន​គោរព​តាម​ព្រះបញ្ញត្តិ​នៃ​ព្រះ​មាន​អ្វីខ្លះ ?

បើសិន​មាន​ពេល សូម​ឲ្យ​សិស្ស​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន​ពី​មេរៀន​ថ្ងៃនេះ​អាច​ប្រទានពរ​ដល់​អ្នក​ដោយ​របៀបណា ?

វិចារណកថា និង ព័ត៌មាន​សាច់រឿង

អាលម៉ា 9:19–23 ។ « ក្រោយពី​បាន​ទទួល​ពន្លឺ​ដ៏​ច្រើន និង​ការចេះដឹង​ដ៏​ច្រើន​ដែល​បាន​ប្រទាន​ឲ្យ​គេ »

ប្រជាជន​អាំម៉ូណៃហា​បាន​ប្រឈមមុខ​នឹង​លទ្ធផល​ដ៏ធ្ងន់ធ្ងរចំពោះ​អំពើ​ទុច្ចរិត​របស់​ពួកគេ​ជាង​សាសន៍​លេមិន​ទៅទៀត ដោយសារ​ប្រជាជន​អាំម៉ូណៃហា​បាន​ទទួល​ចំណេះដឹង​ច្រើនជាង​អំពី​ដំណឹងល្អ ។ សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ស៊ិស្ទើរ ស៊ែរី អែល ឌូ ដែល​បាន​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​ទូទៅ​នៃ​សមាគម​សង្គ្រោះ​ស្ដ្រី សម្រាប់​ស្ដ្រី​នៃ​សាសនាចក្រ ប៉ុន្ដែ​វា​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​ទាំងអស់ ៖

«យើង​គឺ​មាន​តែ​មួយ ។ យើង​គឺ​មាន​តែមួយ ដោយសារតែ​សេចក្ដីសញ្ញា​របស់​យើង អភ័យឯកសិទ្ធិ​ខាង​វិញ្ញាណ​របស់​យើង និង ការទទួល​ខុសត្រូវ​ដែល​ទាក់ទង​នឹង​ការណ៍​ទាំងពីរ​នេះ ។ យើង​ត្រូវបាន​ផ្ដល់​អំណោយទាន​ពិសិដ្ឋ​ឲ្យ​មាន​អំណាច និង ប្រទានពរ​ឲ្យ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​មាន​ព្យាការី ដែល​នៅរស់ ដឹកនាំ​យើង ពិធីការ​ទាំងឡាយ​ដែល​ចង​យើង​ទៅនឹង​ព្រះអម្ចាស់ និង ដល់​គ្នា​ទៅវិញទៅមក ហើយ​អំណាច​នៃ​បព្វជិតភាព​នៅកណ្ដាល​នោះ ។ យើង​យល់​ពី​កន្លែង​ដែល​យើង​ឈរ​នៅក្នុង​ផែនការ​ដ៏​អស្ចារ្យ​នៃ​សុភមង្គល​នេះ ។ ហើយ​យើង​ដឹង​ថា ព្រះ​គឺ​ព្រះវរបិតា​របស់​យើង ហើយ​ថា​ព្រះរាជបុត្រា​របស់​ទ្រង់​គឺជា​អ្នកប្រឹក្សា​ដ៏​ឥតឈប់ឈរ​របស់​យើង ។

« ដោយ​មាន​អភ័យឯកសិទ្ធិ​ទាំងនេះ នាំ​ឲ្យ​មាន​ការទទួលខុសត្រូវ​ដ៏​អស្ចារ្យ ដោយសារ ‹ អ្នកណា​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ច្រើន នោះ​ក៏​មាន​តម្រូវការ​ជាច្រើន​វិញ › (គ. និង ស. 82:3) » ( « We Are Women of God » Ensign ខែ វិច្ឆិកា ឆ្នាំ 1999, ទំព័រ 98 ) ។

អាលម៉ា 10:6–11 ។ ការគោរព​តាម​ការហៅ​របស់​ព្រះអម្ចាស់ នាំ​មក​នូវ​ពរជ័យ​ដល់​អ្នកដទៃ

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ចែកចាយ​នូវ​រឿង​មួយ​ដែល​បង្ហាញ​ពី​សារសំខាន់​នៃ​ការធ្វើ​តាម​ការបំផុស​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ៖

« នា​រសៀល​ជ្រាលជ្រេ​មួយខ្ញុំ​កំពុង​តែ​ហែលទឹក​នៅ​ក្លឹប​ហាត់ប្រាណ ដេសេរែត សម្លឹង​ទៅ​ពិដានក្នុងខណៈដែល​កំពុងតែ​បោះដៃ​ហែលទឹក​ថយក្រោយ​ពី​ជ្រុងម្ខាង​ទៅ​ជ្រុងម្ខាង ។ ដោយ​ភាពស្ងៀមស្ងាត់ ប៉ុន្តែ​យ៉ាងច្បាស់ អារម្មណ៍​មួយ​បានចូលមក​ក្នុង​គំនិត​របស់ខ្ញុំ​ថា ៖ ‹ អ្នក​ហែលទឹក​នៅទីនេះ​ដោយ​គ្មាន​ការនឿយហត់ ខណៈដែល​មិត្ត​របស់អ្នក ស្ទែន កំពុងតែ​ត្រាំត្រែង​នៅលើ​គ្រែក្នុង​មន្ទីរពេទ្យ​ពុំ​អាច​កម្រើក​បាន​សោះ › ។ ខ្ញុំ​បាន​មានអារម្មណ៍​បំផុស​គំនិត​ថា ៖ ‹ ចេញ​ទៅ​មន្ទីរពេទ្យ ហើយ​ផ្តល់​នូវ​ការប្រសិទ្ធពរ​ឲ្យ​គាត់ › ។

« ខ្ញុំ​បាន​ឈប់​ហែលទឹក ស្លៀកពាក់ ហើយ​បាន​ប្រញាប់ទៅ​បន្ទប់​របស់​ស្ទែន​នៅឯ​មន្ទីរពេទ្យ ។ នៅគ្រែ​របស់គាត់​គ្មាន​អ្វីសោះ ។ គិលានុបដ្ឋាយិកា​បាននិយាយ​ថាគាត់​គឺ​នៅលើ​រទេះរុញ​របស់គាត់​នៅឯ​អាងហែលទឹក រៀបចំ​សម្រាប់​ការព្យាបាល ។ ខ្ញុំ​បានប្រញាប់​ទៅទីនោះ ហើយ​បានឃើញ ស្ទែន នៅតែ​ម្នាក់ឯង​នៅជ្រុង​នៃ​ផ្នែក​ដ៏ជ្រៅ​នៃ​អាងហែលទឹក ។ យើង​បានស្វាគមន៍​គ្នា ហើយ​បាន​ត្រលប់​មកគ្រែ​របស់គាត់ ជា​កន្លែង​ដែល​ពរជ័យ​បព្វជិតភាព​ត្រូវបាន​ផ្តល់ឲ្យ ។

« ដោយ​យឺតៗ ប៉ុន្ដែ​ដោយ​ប្រាកដ​ប្រជា ជើង​របស់​ស្ទែន​ត្រឡប់​ទៅ​ជាមាន​កម្លាំង​និង​កម្រើក​បាន​វិញ ។…

« ជាញឹកញាប់ ស្ទែន និយាយ​នៅក្នុង​ការប្រជុំ​សាសនាចក្រ ហើយ​ប្រាប់​ពី​សេចក្ដីល្អ​នៃ​ព្រះអម្ចាស់​ដល់​គាត់ ។ គាត់​បង្ហាញនូវ​គំនិត​ដ៏អាប់អួរ​នៃ​ការអស់សង្ឃឹម​ដល់​មនុស្ស​មួយ​ចំនួន ដែល​ហូរចូល​ក្នុងខ្លួន​គាត់​នារសៀល​នោះ នៅពេល​ដែល​គាត់​បានអង្គុយ​លើ​រទេះរុញ​របស់គាត់​នៅជ្រុង​ម្ខាង​នៃ​អាងហែលទឹក វា​ហាក់ដូចជា​បាន​កាត់ទោស​ដល់​ជីវិត​នៃ​ភាពអស់សង្ឃឹម ។ គាត់​ប្រាប់​ពី​របៀប​ដែល​គាត់​បាន​ពិចារណា​ពីភាពខុសគ្នា ។ វា​ងាយស្រួល​ណាស់​ក្នុង​ការរុញរទេះ​ដ៏​គួរឲ្យស្អប់​ចូល​ទៅក្នុង​ទឹក​ដ៏ស្ងៀមស្ងាត់​នៃ​អាងទឹក​ដ៏ជ្រៅ​នេះ ។ ក្រោយមកទៀត​ជីវិត​នឹង​ត្រូវបាន​បញ្ចប់ ។ ប៉ុន្តែ​នៅពេល​ដ៏ជាក់លាក់​នោះគាត់​បានឃើញ​ខ្ញុំ ជា​មិត្តភក្តិ​របស់គាត់ ។ នៅ​ថ្ងៃនោះ ស្ទែន បាន​រៀនយ៉ាងច្បាស់​ថា​យើង​ពុំ​ដើរ​តែម្នាក់ឯង​នោះទេ ។ ខ្ញុំ​ក៏​បាន​រៀន​មេរៀនមួយ​ដែរ​នៅ​ថ្ងៃនោះ ៖ កុំ កុំ កុំ​ឈប់​ធ្វើ​តាម​ការបំផុស​គំនិត​ឡើយង » ( « The Spirit Giveth Life » Ensign ខែ ឧសភា ឆ្នាំ 1985 ទំព័រ 70 ) ។

អាលម៉ា 10:22–23 ។ « ការអធិស្ឋាន​នៃ​ពួកសុចរិត »

សូម​សម្គាល់​ពី​ឥទ្ធិពល​ដែល​ការអធិស្ឋាន​នៃ​ពូកសុចរិត​បាន​មាន​ដល់​ប្រជាជន​អាំម៉ូណៃហា ។ ក្រោយមក ការអធិស្ឋាន​នៃ​ពួកសុចរិត​ក៏​បាន​រក្សា​ឲ្យ​សាសន៍​នីហ្វៃ​មិន​ត្រូវបាន​បំផ្លាញ​អំឡុងពេល​ជំនាន់​នៃ​មេទ័ព​មរ៉ូណៃ និង សាំយូអែល ជា​សាសន៍​លេមិន​នោះ ( សូមមើល អាលម៉ា 62:40; ហេលេមិន 13:12–14) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​និយាយ​ដូច​ខាងក្រោម​អំពី​ការអធិស្ឋាន​ដែល​បាន​ផ្ដល់​នៅក្នុង​ជំនាន់​របស់​យើង ៖

« មាន​មនុស្ស​សុចរិត និង ស្មោះត្រង់​ជាច្រើន​ក្រាស់ក្រៃ​ដែល​រស់នៅ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ និង ដែល​មាន​ជីវិត​និង​ការអធិស្ឋាន​រក្សា​ពិភពលោក​ពី​ការបំផ្លាញ » ( « Voices of the Past, of the Present, of the Future » Ensign ខែ មិថុនា ឆ្នាំ 1971 ទំព័រ 16 ) ។

នៅពេល​ពួកសុចរិត​ត្រូវបាន​បំផ្លាញ ឬ ដកចេញ​ពី​ដែនដី​អាំម៉ូណៃហា ការអធិស្ឋាន​នៃ​ពួកសុចរិត​បាន​ឈប់​ការពារ​ទីក្រុង ហើយ « អស់​ទាំង​សាសន៍​អាំម៉ូណៃហា​ត្រូវបាន​បំផ្លាញ​ចោល »ដោយ​សាសន៍​លេមិន (អាលម៉ា 16:9) ។