មេរៀន​សិក្សា​នៅ​ផ្ទះ

នីហ្វៃទី2 32–យ៉ាកុប 4 ( មេរៀន​ទី 9 )

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ការសិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​ការសិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពី​គោលលទ្ធិ និង គោលការណ៍​នានា​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា​ក្នុង នីហ្វៃទី2 32យ៉ាកុប 4 ( មេរៀន​ទី 9 ) មិន​មាន​បំណង​ដើម្បី​ត្រូវ​បាន​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​អំពី​តម្រូវការ​សិស្ស​របស់​អ្នក ។

នីហ្វៃទី2 32ថ្ងៃទី1 (  )

នៅពេល​សិស្ស​បាន​សិក្សា នីហ្វៃទី2 32 ពួកគេ​បាន​ដឹង​ថា នៅពេល​យើង​ទទួលទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ នោះ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​យើង​ពី​អ្វីៗ​ទាំងអស់​ដែល​យើង​គូរតែ​ធ្វើ ។ ពួកគេ​ក៏​បាន​ដឹង​ថា នៅពេល​យើង​អធិស្ឋាន​ជានិច្ច យើង​នឹង​អាច​ធ្វើ​អ្វី​ទាំងអស់​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​សុខុមាលភាព​នៃ​ព្រលឹង​របស់​យើង ។ មេរៀន​នេះ​អញ្ជើញ​សិស្ស​ឲ្យ​សហការ​លើស​ពី 24 ម៉ោង​នូវ​អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​ការអធិស្ឋាន​ជានិច្ច​នោះ ។

នីហ្វៃទី2 33ថ្ងៃទី 2 (  )

នៅក្នុង​មេរៀន​អំពី​ទីបន្ទាល់​ចុងក្រោយ​របស់​នីហ្វៃ​នេះ សិស្ស​បាន​រៀន​ថា យើង​គួរ​ជ្រើសរើស​បើក ឬ មិន​បើក​ដួងចិត្ត​របស់​យើង​ចំពោះ​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគេ​ក៏​បាន​រំឭក​ពី​នីហ្វៃទី 1 និង នីហ្វៃទី 2 ដោយ​ជ្រើសរើស​វគ្គ​ព្រះគម្ពីរ​មួយ​ដែល​បាន​បំផុស​ពួកគេ​ឲ្យ​ធ្វើការ​ល្អ ឬ ជឿ​លើ​ព្រះគ្រីស្ទ ។

យ៉ាកុប 1–2ថ្ងៃទី 3 (  )

នៅក្នុង​មេរៀន​របស់​ពួកគេ​អំពី យ៉ាកុប 1–2 សិស្ស​បាន​ដឹង​ថា អ្នកដឹកនាំ​បព្វជិតភាព​បាន​បម្រើ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​ជួយ​យើង​ឲ្យ​ចូល​មក​រក​ព្រះគ្រីស្ទ ហើយ​ថា​ពួកគាត់​បាន​ទទួល​ការទទួល​ខុសត្រូវ​ដ៏​ទេវភាព​មួយ​ដើម្បី​បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ និង ព្រមាន​អំពី​អំពើបាប ។ តាមរយៈ​ការសិក្សា​អំពី​ទេសនកថា​របស់​យ៉ាកុប​ដល់​ប្រជាជន​របស់​គាត់ សិស្ស​បាន​ដឹង​ថា​យើង​គួរ​ស្វែងរក​នគរ​ព្រះ​មុន​ស្វែងរក​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទាំងអស់ ។ ពួកគេ​បាន​សរសេរ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​របៀប​មួយ​ដែល​ពួកគេ​អាច​ប្រើ​ពរជ័យ​ទាំងឡាយ និង ឱកាស​នានា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​ឲ្យ​កសាង​នគរព្រះ និង ប្រទានពរ​ដល់​ជីវិត​របស់​អ្នកដទៃ​ទៀត ។ ពួកគេ​ក៏​បាន​ផ្ដោតលើ​សេចក្ដី​ពិត​ដែល​ព្រះអម្ចាស់​បាន​សព្វ​ព្រះទ័យ​នៅក្នុង​បរិសុទ្ធភាព​របស់​មនុស្ស​ទាំងអស់ ទាំង​បុរស និង ស្ដ្រី ។ ពួកគេ​ត្រូវ​បាន​សុំ​ឲ្យ​គិត​អំពី​របៀប​ដែល​ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីយភាព ប្រទានពរ​ដល់​គ្រួសារ និង ធ្វើ​ឲ្យ​ព្រះអម្ចាស់​សព្វព្រះទ័យ ។

យ៉ាកុប 3–4ថ្ងៃទី 4 (  )

នៅពេល​សិស្ស​បន្ដ​សិក្សា​ពី​ទេសនកថា​របស់​យ៉ាកុប​ហើយ ពួកគេ​បាន​ដឹង​ថា ព្រះ​នឹង​លួងលោម​ពួកអ្នក​មាន​ចិត្ត​បរិសុទ្ធ​នៅក្នុង​សេចក្ដី​វេទនា​របស់​ពួកគេ ។ មេរៀន​នេះ​ផ្ដោតលើ​គោលលទ្ធិ​នេះ ៖ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ត្រូវ​បាន​ពោរពេញទៅ​ដោយ​សេចក្ដី​សង្ឃឹម ហើយ​ស្រុះស្រួល​ខ្លួន​យើង​នឹង​ព្រះ ។ សិស្ស​បាន​សរសេរ​អំពី​មូលហេតុ​ផ្ទាល់ខ្លួន​របស់​ពួកគេ​សម្រាប់​ការចង់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។

សេចក្តីផ្ដើម

មេរៀន​នេះ នឹង​ជួយ​សិស្ស​ឲ្យ​យល់​ថា នីហ្វៃ​បាន​ថ្លែង​ទីបន្ទាល់​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សិស្ស​នឹង​មាន​ឱកាស​មួយ​ដើម្បី​ចែកចាយ​ពី​របៀប​ដែល​ពាក្យពេចន៍​របស់​យ៉ាកុប អាច​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​សេចក្ដី​ឆ្មើងឆ្មៃ និង ប្រើ​ពរជ័យ​របស់​ពួកគេ​ដែល​បាន​មក​ពី​ព្រះ​ដើម្បី​កសាង​នគរ​របស់​ទ្រង់ ។ ពួកគេ​នឹង​មាន​ឱកាស​មួយ​ដើម្បី​ប្រើប្រាស់​គោលការណ៍ និង គោលលទ្ធិ​ទាំងឡាយ​ដែល​ពួកគេ​បាន​រៀន​នៅក្នុង យ៉ាកុប 2 ដើម្បី​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ការគោរព​តាម​ច្បាប់​ព្រហ្មចារីយភាព​របស់​ព្រះអម្ចាស់ ។ ពួកគេ​នឹង​ពិភាក្សា​ពី​របៀប​ដើម្បី​រកមើល​ឱកាស​ដើម្បី​និយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី2 32–33

នីហ្វៃ​ទូន្មាន​យើង​ឲ្យ​ស្វែងរក​ការដឹកនាំ​ពី​ព្រះ តាមរយៈ​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវគ្រីស្ទ

សូម​ចាប់ផ្ដើម​មេរៀន​នេះ ដោយ​ការសួរ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​កីឡា ឬ សកម្មភាព​អ្វី​ជា​ចំណូលចិត្ត​មួយ​របស់​អ្នក ?

  • តើ​ជំនាញ​មូលដ្ឋាន​អ្វី​ដែល​អ្នក​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ធ្វើ​ឲ្យ​អ្នកពូកែ​ខាង​កីឡា ឬ សកម្មភាព​នោះ ?

  • តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​នរណាម្នាក់​ធ្វេសប្រហែស​មិន​បាន​អនុវត្ត​ជំនាញ​មូលដ្ឋាន​គ្រឹះ​ទាំងនោះ ?

សូម​ប្រាប់​សិស្ស​ក្នុង​ថ្នាក់ថា មាន​សកម្មភាព​ជា​មូលដ្ឋាន​គ្រឹះ​ដែល​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ផ្ដល់​ការណែនាំ​មកពី​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ដល់​យើង ។ សូម​ចម្លង​តារាង​ខាងក្រោមដាក់​លើ​ក្ដារខៀន ឬ រៀបចំ​វា​ជា​ក្រដាស​សម្រាប់ចែករំលែកមួយ ។

ការអធិស្ឋាន

ការទទួល​ការណែនាំ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ

ការសិក្សា​ព្រះគម្ពីរ

នីហ្វៃទី2 32:8–9

នីហ្វៃទី2 32:5; 33:1–2

នីហ្វៃទី2 32:3; 33:4

សូម​ឲ្យ​សិស្ស​ម្នាក់ៗ​ជ្រើសរើស​សកម្មភាព​មួយ នៅក្នុង​តារាង ហើយ​អាន​វគ្គ​ព្រះគម្ពីរ​ដែល​ឆ្លើយតប​នោះ ។ សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ទៅ​ជា​ដៃគូ ឬ ក្រុម​តូចៗ ។ សូម​ឲ្យ​សិស្ស​ប្ដូរ​វេន​គ្នា​ចែកចាយ​ពី​របៀប​ដែល​ការអធិស្ឋាន ការទទួល​ការណែនា​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង ការសិក្សា​ព្រះគម្ពីរ​បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ការណែនាំ​មក​ពី​ព្រះ ។

អ្នក​អាច​សុំ​សិស្ស​ឲ្យ​រាយការណ៍​ពី​ការណែនាំ​របស់​អែលឌើរ ដេវីឌអេ.បែដណា អំពី​ការបញ្ជា​ឲ្យ​អធិស្ឋាន​ជានិច្ច​នោះ​បាន​ជួយ​ដល់​ពួកគេ ។ អ្នក​ក៏​អាច​សួរ​ពួកគេ​ពី​របៀប​ដែល​ការអធិស្ឋាន​របស់​ពួកគេ​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ដោយ​កិច្ចការ​សហការ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការអធិស្ឋាន​ជានិច្ច​នោះ​ក្នុង​រយៈពេល 24 ម៉ោង ។ ( ទាំងនេះ​គឺជា​កិច្ចការ​មក​ពី​ថ្ងៃទី 1 ) ។

យ៉ាកុប 1–2

យ៉ាកុប​បាន​ដាក់​ទោស​ដល់​ប្រជាជន​របស់​គាត់​ដោយសារ​សេចក្ដី​ស្រឡាញ់​ទ្រព្យសម្បត្តិ សេចក្ដី​ឆ្មើងឆ្មៃ និង អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​ពួកគេ ។

សូម​សរសេរ​ប្រយោគ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ដោយសារ​មនុស្ស​ខ្លះ​មាន​ច្រើន​ជាង … អ្នក​ផ្សេង ពួកគេ​អាច​មាន​អារម្មណ៍​ត្រូវ​បាន​ល្បួង​ឲ្យ​ជឿ​ថា​ពួកគេ​ល្អ​ជាង​អ្នកដទៃ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្នើ​ពាក្យ​ផ្សេងៗ​ដែល​អាច​បំពេញ​ប្រយោគ​នេះ ។ ចម្លើយ​ដែល​អាច​មាន​គឺ ប្រាក់ ភាពមាន​បាន សមត្ថភាព​ខាង​តន្ដ្រី ជំនាញ​អត្តពលកម្ម ទេពកោសល្យ សាលា ប្រាជ្ញា ឱកាស​លូតលាស់​ឡើង ចំណេះដឹង​ពី​ដំណឹងល្អ និង សម្ភារ​នានា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ដោយ​ស្ងាត់ៗ​ថា​ប្រយោគ​នេះ ជាមួយ​នឹង​ពាក្យ​ផ្សេងៗ​ទៀត​ដែល​ពួកគេ​បាន​ស្នើ​នោះ ធ្លាប់​បាន​ជា​ការពិត​ចំពោះ​ពួកគេ ។

សូម​រំឭក​សិស្ស​ថា ដោយសារតែ​សេចក្ដី​ស្រឡាញ់​របស់​យ៉ាកុប​ដល់​ប្រជាជន​របស់​គាត់ និង ការគោរព​របស់​គាត់​ដល់​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ គាត់​បាន​ព្រមាន​ប្រជាជន​របស់​គាត់​អំពី​អំពើ​ទុច្ចរិត និង អំពើ​បាប​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ាកុប 2:12–13 ហើយ​ណែនាំពី​របៀប​ដែល​ពួកគេ​អាច​បំពេញ​ប្រយោគ​នេះ​នៅលើ​ក្ដារខៀន ដូច្នេះ​វា​នឹង​ពិពណ៌នា​ពី​សាសន៍​នីហ្វៃ​ខ្លះៗ​អំឡុងពេល​ការបម្រើ​របស់​យ៉ាកុប ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ាកុប 2:17–21 ហើយ​រក​ពាក្យ​ទូន្មាន​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​សេចក្ដី​ឆ្មើងឆ្មៃ ។ ( ពួកគេ​អាច​គូស​ចំណាំ​ពាក្យ​ទូន្មាន​ទាំងនេះ​នៅក្នុង​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​ពួកគេ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពាក្យ​ទូន្មាន​ខ្លះៗ​ដែល​ពួកគេ​បាន​រកឃើញ ហើយ​ពន្យល់​ពី​របៀប​ដែល​ការទូន្មាន​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​យក​ឈ្នះ​លើ​សេចក្ដី​ឆ្មើងឆ្មៃ ។

សូម​ពន្យល់​ថា ខគម្ពីរ​ទាំងនេះ​បង្រៀន​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ យើង​គួរតែ​ស្វែងរក​នគរ​ព្រះ​លើស​ពី​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទាំងអស់ ។សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យ​ចែកចាយ​របៀប​មួយ​ដែល​ពួកគេ​អាច​ប្រើ​ពរជ័យ​ទាំងនេះ និង ឱកាស​នានា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ​ឲ្យ​កសាង​នគរ​ព្រះ និង ប្រទាន​ពរ​ដល់​អ្នកដទៃ ។

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​រំឭក​ការបង្រៀន​របស់​យ៉ាកុប​អំពី​ភាពបរិសុទ្ធ​ខាង​ផ្លូវ​ភេទ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃ​ថា មាននរណាម្នាក់​បាន​សួរ​ពួកគេ​ពី​មូលហេតុ​ដែល​ពួកគេ​ជឿ​លើ​ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីយភាព ។ សូម​ឲ្យ​សិស្ស​អាន យ៉ាកុប 2:28–35រក​ជំនួយ​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​នេះ ។ វា​អាច​ជួយ​បាន​ច្រើន​បើ​រំឭក​ពួកគេ​ថា ពួកគេ​បាន​រៀន​ពី​សេចក្ដីពិត​ដូច​ខាងក្រោម ដែល​ជា​ផ្នែក​នៃ​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ ៖ ព្រះអម្ចាស់​សព្វព្រះទ័យ​នឹង​ព្រហ្មចារីយភាព ។ពួកគេ​ក៏​បាន​សិក្សា​ពី​ផលវិបាក​នៃ​ភាពអសីលធម៌​ខាង​ផ្លូវ​ភេទ ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​អាច​ពន្យល់ ដោយ​ផ្អែកលើ យ៉ាកុប 2:28–35 ពី​របៀប​ដែល​ពួកគេ​ឆ្លើយ​នឹង​សំណួរ​នេះ ។

សូម​សួរ ៖ យោង​តាម យ៉ាកុប 2:27តើ​អ្វី​ជា « ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ » ដែល​ទាក់ទង​នឹង​ការមាន​ប្រពន្ធ​ច្រើន​ជាង​មួយ ? ( សូម​ប្រាកដ​ថា វា​ច្បាស់​ថា ព្រះអម្ចាស់​បាន​បញ្ជា​ថា បុរស​ម្នាក់​ត្រូវ​រៀបការ​ជាមួយ​នឹង​ភរិយា​ម្នាក់​តែ​ប៉ុណ្ណោះ ) ។

សូម​បង្ហាញ​ថា នៅពេល​ខ្លះ​ក្នុង​ប្រវត្តិសាស្ដ្រ​នៃ​ពិភពលោក ព្រះអម្ចាស់​បាន​បញ្ជា​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​អនុវត្ត​ពហុអាពាហ៍ពិពាហ៍ ។ ជា​ឧទាហរណ៍ ពហុអាពាហ៍ពិពាហ៍​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ចាស់​ដោយ​អ័ប្រាហាំ និង សារ៉ាយ ( សូម​មើល លោកុប្បត្តិ16:1–3; គ. និង ស . 132:34–35 ,37 )និង ដោយ​កូនប្រុស​របស់​ពួកគេ អ៊ីសាក និង ចៅប្រុស​គេ យ៉ាកុប ( សូម​មើល គ .និង ស. 132:37 ) ហើយ​វា​ក៏​ត្រូវ​បាន​អនុវត្ត​ផងដែរ​សម្រាប់​ជំនាន់​មួយ​អំឡុងពេល​សម័យ​ដំបូង​នៃ​ពេលសាសនាចក្រ​បាន​ស្ដារឡើងវិញ ដោយ​ចាប់ផ្ដើម​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ ( សូម​មើល គ. និង ស. 132:32–33, 53 ) ។ ទោះជា​យ៉ាងណា​ក្ដី នៅក្នុង​ឆ្នាំ 1890 ព្រះ​បាន​បញ្ជា​ដល់​ព្យាការី​របស់​ទ្រង់ វិលហ្វូឌវូឌដ្រុព្វ ឲ្យ​បញ្ចប់​ការអនុវត្ត​ពហុអាពាហ៍ពិពាហ៍​នេះ ( សូម​មើល គ. និង ស. សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី 1 ) ។

សូម​ឲ្យ​ពេលវេលា​ដល់​សិស្ស​ដើម្បី​គិត​ពី​របៀប​នៃ​ការជ្រើស​រើស​ដែល​ពួកគេ​បានធ្វើ​ដើម្បី​បាន​បរិសុទ្ធ និង ស្អាតស្អំ​នឹង​ធ្វើ​ឲ្យ​ព្រះអម្ចាស់​សព្វព្រះទ័យ និង ដល់​អ្នកដទៃ​ផង​ដែរ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពន្យល់​ពី​របៀប​ដែល​ការកាន់​តាម​ច្បាប់​ព្រហ្មចារីយភាព​ពេល​នេះ នឹង​ប្រទាន​ពរ​ដល់​ពួកគេ និង គ្រួសារ​របស់​ពួកគេ —ឥឡូវ​នេះ និង នៅក្នុង​ពេល​អនាគត ។ សូម​ពន្យល់​ពី​របៀប​ដែល​ការកាន់​តាម​ច្បាប់​ព្រហ្មចារីយភាព បាន​ប្រទានពរ​ដល់​អ្នក និង គ្រួសារ​របស់​អ្នក ។

យ៉ាកុប 3–4

យ៉ាកុប​បាន​លើកទឹកចិត្ត​ដល់​ប្រជាជន​របស់​គាត់​ឲ្យ​ប្រែចិត្ត និង មាន​សេចក្ដ​សង្ឃឹម​ថា ពួកគេ​អាច​ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​បាន

សូម​ដាក់​រូបភាព​តូច​មួយ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅ​កណ្ដាល​ក្ដារខៀន នៅលើ​បដា​មួយ ឬ ក្រដាស​មួយ​សន្លឹក ។ នៅ​ជុំវិញ​រូបភាព​នោះ សូម​សរសេរ​ពីរបីពាក្យ​ដែល​តំណាង​ឲ្យ​រឿង​ដែល​អាច​ទាក់ទាញ​មនុស្ស​ចេញ​ពី​ព្រះអង្គ​សង្គ្រោះ និង ដំណឹងល្អ​របស់​ទ្រង់ ។ សូម​ឲ្យ​សិស្ស​បើក​ទៅ យ៉ាកុប 4:14 ។ សូម​ពន្យល់​ថា ខគម្ពីរ​នេះ​រួម​មាន​ឃ្លា « មើល​ហួស​ទីដៅ » ។ សូម​សួរ​ពួកគេ​ពី​អត្ថន័យ « ទីដៅ » ដែល​ខគម្ពីរ​នេះ​ចង់​សំដៅ​លើ ។ ( អែលឌើរ នែលអេ.ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « ទីដៅ​គឺជា​ព្រះគ្រីស្ទ » [ « Jesus of Nazareth, Savior and King »Ensign ខែ ធ្នូ ឆ្នាំ 2007 ទំព័រ 45 ] ) ។ ក្រោយពី​ការចែកចាយ​ការពន្យល់​នេះ​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ាកុប 4:14–15 ឮៗ ។

សូម​សួរ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​អាច​មាន​ន័យ​យ៉ាង​ណា ក្នុង​ការមើល​ហួស​ទីដៅ? ( ដើម្បី​ដាក់​ជីវិត​របស់​យើង​ឲ្យ​ចំ​កណ្ដាល​លើ​ព្រះអង្គ​សង្គ្រោះ និង ដំណឹងល្អ​របស់​ទ្រង់ ជាជាង​នៅលើ​អ្វីៗ​ផ្សេង​ទៀត ) 

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន យ៉ាកុប 4:4–12 ហើយ​រក​មើល​មូលហេតុ​បី​បួន​ដែល​យ៉ាកុប​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ពី​មូលហេតុ​ដែល​គាត់​ដឹង​ថា វា​សំខាន់​ដើម្បី​ឲ្យ​អ្នកដទៃ​ស្គាល់​ពី​ដង្វាយធួន ។ ជា​លទ្ធផល​នៃ​ការពិភាក្សា​នេះ សូម​ប្រាកដ​ថា សេចក្ដីពិត​ខាងក្រោម​នេះ​មាន​ភាព​ច្បាស់លាស់ ៖ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ពោរពេញ​ទៅដោយ​សេចក្ដី​សង្ឃឹម និង ស្រុះស្រួល​ខ្លួន​យើង​ជាមួយ​នឹង​ព្រះ ។

សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​ការដឹងគុណ​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺជា « ទីដៅ » ដែល​យើង​គួរតែ​ដាក់​ជីវិត​របស់​យើង​ផ្ដោត​លើ ។ សូម​បញ្ចប់​មេរៀន​នេះ ដោយសូមឲ្យ​សិស្ស​គិត​ពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​ផ្ដោតលើ​ព្រះអង្គ​សង្គ្រោះ​ពេញ​រយៈពេល​ពីរបី​ថ្ងៃ​ទៀត ។

មេរៀន​បន្ទាប់ ( យ៉ាកុប 5 ដល់ អោមណៃ )

សូម​សួរ​សិស្ស ៖ តើ​អ្វី​ទៅ​ជា​អ្នកប្រឆាំង​នឹង​ព្រះគ្រីស្ទ ? តើ​អ្នក​នឹង​ឆ្លើយតប​នឹង​អ្នកប្រឆាំង​នឹង​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ? នៅពេល​អ្នក​អាន​ព្រះគម្ពីរ​នៅក្នុង​មេរៀន​បន្ទាប់​នេះ សូម​កត់សម្គាល់​ពី​អ្វី​ដែល​យ៉ាកុប បាន​និយាយ និង បាន​ធ្វើ​នៅពេល​ប្រឈម​មុខ​នឹង​សេរេម ដែល​ជា​អ្នកប្រឆាំង​នឹង​ព្រះគ្រីស្ទ ។ ផងដែរ សូម​រកមើល​ពរជ័យ​ដែល​អេណុស​បាន​ទទួល ដោយសារ​គាត់​បាន​ស្វែងរក​ព្រះ​ដោយ​អស់​ពី​ចិត្ត​របស់​គាត់ ដោយ​ការអធិស្ឋាន​ទាំង​ថ្ងៃ​ទាំង​យប់ ។ សូម​រកមើល​មូលហេតុ​ដែល​សាសន៍​នីហ្វៃ​បាន​ចាកចេញ​ពី​ដែនដី​កេរ្តិ៍​មរតក​ដំបូង​របស់​ពួកគេ ហើយ​ចូលរួម​ជាមួយ​នឹង​សាសន៍​មូលេក ។