មេរៀនទី 65

ម៉ូសាយ 25

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តី​ផ្ដើម

ម៉ូសាយ 25ផ្ដល់​នូវ​ការបញ្ចប់​មួយ​ដល់​ដំណើររឿង​នៃ​ប្រជាជន​របស់​ស៊ីនិព្វ ( សូមមើល ម៉ូសាយ 7–24 ) ។ ប្រជាជន​របស់​លិមហៃ និង អ្នកដើរតាម​អាលម៉ា​បាន​ត្រឡប់​ទៅកាន់​ដែនដី​សារ៉ាហិមឡា ហើយ​ត្រូវបាន​រូបរួម​ដោយ​សុវត្ថិភាព​នៅក្រោម​ការគ្រប់គ្រង​របស់​ស្ដេច​ម៉ូសាយ ។ បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​នេះ​បាន​មក​ដល់ នោះលិមហៃ​ និង ​ប្រជាជន​របស់​គាត់​បានទទួល​បុណ្យ​​ជ្រមុជទឹក ។ ស្ដេចម៉ូសាយ​បាន​ឲ្យ​អាលម៉ា​នូវ​សិទ្ធិ​អំណាច​ដើម្បី​ស្ថាបនា​សាសនាចក្រ ទូទាំង​ដែនដី​ហើយ​គ្រប់គ្រង​កិច្ចការ​នៃ​សាសនាចក្រ​របស់​ព្រះ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 25:1–13

អ្នកដែល​ផ្ដុំ​គ្នា​នៅក្នុង​ដែនដីសារ៉ាហិមឡា​រួបរួមគ្នា ហើយ​ក្លាយជា​សាសន៍​នីហ្វៃ

សូម​ឲ្យ​សិស្ស​គិត​ពី​ដំណើររឿង​ដែល​ពួកគេបាន​អាន ឬ បាន​ឮ​ ដែល​បង្ហាញ​ពី​របៀប​ ​ព្រះអម្ចាស់​បាន​ជួយ​ដល់​នរណាម្នាក់​ដោយ​ការផ្ដល់​ការដឹកនាំ កម្លាំង ការការពារ ឬ ការដោះលែង ។ អ្នក​ស្នើ​ថា ពួកគេ​គួរ​គិត​ពី​ដំណើររឿង​នៅក្នុង​ព្រះគម្ពីរ ប្រវត្តិ​នៃ​សាសនាចក្រ ឬ ជីវិត​របស់​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ ។ ជា​ឧទាហរណ៍ សូម​ចែកចាយ​រឿង​ដែល​បាន​ប្រាប់​ដោយ​យុវនារី​ម្នាក់​ដែល​ដើរ​ខាងមុខ​គេ​នៃ​ក្រុម​របស់​នាង ហើយ​បាន​ដើរ​ចុះ​ភ្នំ​ក្នុងពេល​សកម្មភាព​ទៅក្រៅ​កំសាន្ដ​របស់​វួដ ៖

“ សំឡេង​ព្រមាន​មួយ ដែល​រឹងមាំ​ប៉ុន្ដែ​ស្រទន់ បាន​និយាយ​ថា ‹ ត្រឡប់​ទៅ​ខាងក្រោយ › ។ ខ្ញុំ​ស្ទើរតែ​ព្រងើយ​នឹង​វា ប៉ុន្ដែ​វា​បាន​ឮ​មក​ម្ដងទៀត ។ លើកនេះ ខ្ញុំ​បាន​ស្ដាប់តាម​ ហើយ​ត្រឡប់​ទៅក្នុង​ក្រុម​វិញ ។ នៅពេល​យើង​ដើរ​ចុះ យើង​បាន​ឃើញ​ក្របី​ដ៏​ធំ​ពីរ​ដើរ​យ៉ាងលឿន យ៉ាង​កម្រោល​មក​លើ​ភ្នំ ។ ក្របី​ធំ​ជាងគេ​បាន​ចាប់ផ្ដើម​ទន្រ្ទាន់ជើង​នឹង​ដី ពេល​វា​សំឡឹង​មក​កាន់​យើង ។ … អ្នកដឹកនាំ​បព្វជិតភាព​របស់យើង​បាន​បង្អាក់​វា ហើយ​យើង​អាច​ឡើង​លើ​របង​ទៅទី​សុវត្ថិភាព ។

“ នៅពេល​យើង​បាន​ចូល​ជំរុំ​ម្ដងទៀត ខ្ញុំ​បាន​ដឹង​ថា ប្រសិនបើ​ខ្ញុំ​មិន​បាន​ស្ដាប់តាម​ការព្រមាន​ពី​ព្រះវិញ្ញាណ​នោះ​ទេ ខ្ញុំ​អាច​ត្រូវបាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ឬ អាច​ស្លាប់​ផង​ក៏​ថា​បាន ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតា​សួគ៌​យកចិត្ត​ទុកដាក់​ពី​ខ្ញុំ ហើយ​បាន​ការពារ​ខ្ញុំ​ឲ្យ​មាន​សុវត្ថិភាព ។ ខ្ញុំ​ពិត​ជា​មាន​អំណរគុណ​ដល់​ព្រះអម្ចាស់​សម្រាប់​ការព្រមាន​នោះ​ខ្លាំង​ណាស់ ។ បទពិសោធន៍​នេះ​បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ ហើយ​បាន​ឲ្យ​ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់​កាន់តែ​ខ្លាំង​ឡើង ” ( “ Turn Back,” New Era, ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 47 ) ។

សូម​ឲ្យ​សិស្ស​ម្នាក់ ឬ ពីរ​នាក់​ចែកចាយ​រឿង​មួយ​ដែល​ពួកគេ​គិត​ថា​វា​បង្ហាញ​ពី​សេចក្ដីល្អ និង អំណាច​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​នរណាម្នាក់​ទៀត ។ សូម​សួរ​សិស្ស​ថា ៖

  • តើ​វា​ជួយ​អ្នក​ឲ្យ​ស្ដាប់​តាម​គំរូ​នៃ​សេចក្ដីល្អ​របស់​ព្រះ និង ព្រះចេស្ដា​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នកដទៃ​ដោយ​របៀបណា ?

សូម​សង្ខេប ម៉ូសាយ 25:1–6 ដោយ​ការពន្យល់​ថា ក្រោយពី​ប្រជាជន​របស់​លិមហៃ និង ប្រជាជន​របស់​អាលម៉ា ( អ្នកទាំងនោះ​ជា​កូនចៅ​នៃ​ប្រជាជន​របស់​ស៊ីនិព្វ ) បាន​រត់ចេញ​ពី​សេវកភាព ហើយ​បាន​រួបរួម​ជាមួយ​ប្រជាជន​ដែល​កំពុង​រស់នៅក្នុង​ដែនដី​សារ៉ាហិមឡា ស្ដេចម៉ូសាយ​បាន​អាន​កំណត់ត្រា​​របស់​ពួកគេ​ដល់​ប្រជាជន​ទាំងអស់ ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 25:7 ដោយ​ស្ងាត់ៗ ដោយ​រកមើល​ចម្លើយ​ទូទៅ​ពី​ប្រជាជន​ចំពោះ​ដំណើររឿង​នៃ​ការទាក់ទង​របស់​ព្រះ​ជាមួយ​នឹង​ប្រជាជន​របស់​ស៊ីនិព្វ ។ សូម​ឲ្យ​សិស្ស​ម្នាក់​ចែកចាយ​នូវ​អ្វី​ដែល​គេ​បាន​រកឃើញ ។

សូម​ចម្លង​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូម​ពន្យល់​ថា នៅក្នុង ម៉ូសាយ 25:8–11 យើង​រៀន​បន្ថែម​អំពី​របៀប​ដែល​ប្រជាជន​បាន​ឆ្លើយតប​នឹង​ដំណើររឿង​របស់​ប្រជាជន​ស៊ីនិព្វ និង​ប្រជាជន​របស់​អាលម៉ា ។ សូម​ឲ្យ​សិស្ស​អាន​សេចក្ដីយោង​ព្រះគម្ពីរ​ដើម្បី​រកមើល​អ្វី​ដែល​ប្រជាជន​បាន​ឮ និង ពី​អារម្មណ៍​ដែល​ពួកគេ​បាន​មាន​អំពី​វា ។ ចម្លើយ​សម្រាប់​សេចក្ដីយោង​ទីមួយ ត្រូវបាន​ផ្ដល់​នៅក្នុង​វង់ក្រចក​ជា​ឧទាហរណ៍ ។

អ្វី​ដែល​ប្រជាជន​បាន​ឮ

អារម្មណ៍​ដែល​ប្រជាជន​បាន​មាន

ម៉ូសាយ 25:8

( ពួកគេ​បាន​ឮ​ពី​របៀប​ដែល​ប្រជាជន​របស់​លិមហៃ​ត្រូវបាន​ដោះលែង​ពី​សេវកភាព ) 

( វា​ធ្វើ​ឲ្យ​ពួកគេ​ពោរពេញ​ដោយ​សេចក្ដីអំណរ​ដ៏​ខ្លាំង ) ។

ម៉ូសាយ 25:9

   

ម៉ូសាយ 25:10

   

ម៉ូសាយ 25:11

   

នៅពេល​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សិក្សា​សេចក្ដីយោង​ព្រះគម្ពីរ​នេះ​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​សរសេរ​នៅលើ​ក្ដារខៀន​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​ឲ្យ​សិស្ស​សង្ខេប​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី ម៉ូសាយ 25:8–11 ដោយ​ការនិយាយ​ពី​គោលការណ៍​ពី​វគ្គ​នេះ​ដែល​ពួកគេ​អាច​អនុវត្ត​ដល់​ខ្លួនគេ ។ នៅពេល​សិស្ស​ឆ្លើយតប សូម​ឲ្យ​ពួកគេ​ដឹង​ថា ដោយ​ការសិក្សា​កំណត់ត្រា​នៃ​ការទាក់ទង​របស់​ព្រះ​ជាមួយ​នឹង​អ្នកដទៃ យើង​អាច​មាន​អារម្មណ៍​រីករាយ និង ដឹង​គុណ​សម្រាប់​សេចក្ដីល្អ​របស់​ព្រះ ។( នៅពេល​សិស្ស​អាន​ខគម្ពីរ​ទាំងនេះ ពួកគេ​ក៏​អាច​កត់សម្គាល់​ពី​ការសោកសៅ និង​ការបាត់បង់​ដែល​ជាលទ្ធផល​នៃ​អំពើបាប ) ។

  • តើ​ប្រភព​អ្វី​ដែល​យើង​អាច​ត្រឡប់​ទៅ​រៀន​ពី​បទពិសោធន៍​របស់​អ្នកដទៃ​ជាមួយ​នឹង​សេចក្ដីល្អ​របស់​ព្រះ ? ( សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្តារខៀន ។ ចម្លើយ​អាច​មាន ព្រះគម្ពីរ សុន្ទរកថា​នា​សន្និសីទ​ទូទៅ ទស្សនាវដ្ដី​នៃ​សាសនាចក្រ ជីវប្រវត្តិ​នៃ​អ្នកដឹកនាំ​សាសនាចក្រ និង​អ្នកដទៃ និង ពង្សប្រវត្តិ 

សូម​អញ្ជើញ​ឲ្យ​សិស្ស​គិត​អំពី​ពេល​ដែល​ពួកគេ​បាន​រៀន​ពី​សេចក្ដីល្អ​របស់​ព្រះ​ដល់​អ្នកដទៃ​ពី​ប្រភព​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន​នេះ ។

  • តើ​អ្នក​បាន​ទទួល​ប្រយោជន៍​ពី​ការរៀន​ពី​សេចក្ដីល្អ​របស់​ព្រះ​ដល់​អ្នកដទៃ​ពី​ប្រភព​មួយ​នៃ​ប្រភព​ទាំងនេះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា អ្វី​ដែល​មាន​ឥទ្ធិពល​ក្នុង​រយៈពេល​វែង​ដល់​នរណាម្នាក់​ដែល​រៀន​ពី​សេចក្ដីល្អ​របស់​ព្រះ​ជាទៀងទាត់​នៅក្នុង​ការទាក់ទង​របស់​ទ្រង់​ជាមួយ​នឹង​អ្នកដទៃ ?

សូមលើកទឹកចិត្ត​សិស្ស​ឲ្យ​មានពេលសម្រាប់​ខ្លួនគេ​ដើម្បី​ជ្រើសរើស​ប្រភព​មួយ​ដែល​សរសេរ​នៅលើ​ក្ដារខៀន ហើយ​ស្រាវជ្រាវ​រក​រឿង​ដែល​បំផុស​គំនិត​នៃ​សេចក្ដីល្អ​របស់​ព្រះ ។

ម៉ូសាយ 25:14–24

អាលម៉ា​ស្ថាបនា​សាសនាចក្រ​នៃ​ព្រះ​ទូទាំង​ដែនដី​នីហ្វៃ

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សិក្សា​ពី​ការរៀបចំ និង ការបង្រៀន​នៃ​សាសនាចក្រ​ក្នុង​សាសន៍​នីហ្វៃ សូម​សួរ ៖

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ចូលរួម​ក្នុង​វួដ ឬ សាខា​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ជាជាង​វួដ ឬ សាខា​នៃ​ផ្ទះ​របស់​អ្នក ? តើ​ភាពស្រដៀង​គ្នា​អ្វីខ្លះ​ដែល​អ្នក​បាន​កត់សម្គាល់​រវាង​វួដ ឬ សាខា​នៃ​ផ្ទះ​របស់​អ្នក និង វួដ ឬ សាខា​ដែល​បាន​ទៅលេង ?

  • តើ​វា​ជួយ​ឲ្យ​ឃើញ​ថា​ការរៀបចំ និង ការបង្រៀន​នៃ​សាសនាចក្រ​ដូចគ្នា​នៅ​គ្រប់​វួដ ឬ សាខា​នៃ​សាសនាចក្រ​យ៉ាង​ណាខ្លះ ?

សូម​សង្ខេប ម៉ូសាយ 25:14–17 ដោយ​ការពន្យល់​ថា ក្រោយពី​ម៉ូសាយ​បាន​និយាយ និង​អាន​ដល់​ប្រជាជន គាត់​បាន​អញ្ជើញ​អាលម៉ា​ឲ្យ​បង្រៀន​ដល់​ពួកគេ ។ បន្ទាប់​មក ស្ដេច​លិមហៃ​និង​ប្រជាជន​របស់​គាត់​បាន​ស្នើ​ឲ្យ​មាន​ការជ្រមុជទឹក ។ អាលម៉ា​បាន​ជ្រមុជទឹក​ឲ្យ​ពួកគេ ហើយ​បាន​ចាប់ផ្ដើម​រៀបចំ​សាសនាចក្រ​ទូទាំង​ដែនដី ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី ម៉ូសាយ 25:18–22 ។ សូម​ឲ្យ​សិស្ស​រកមើល​ពី​របៀប​ដែល​សាសនាចក្រ​ត្រូវបាន​រៀបចំ និង គ្រប់គ្រង​ក្នុង​ចំណោម​សាសន៍​នីហ្វៃ​នៅក្នុង​ជំនាន់​របស់​អាលម៉ា ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា ការរៀបចំ​នៃ​សាសនាចក្រ​ធានា​ថា សមាជិក​ទាំងអស់​អាច​ទទួល​បាន​សេចក្ដីពិត សូម​សួរ​សំណួរ​ដូចខាងក្រោម ៖

  • តើ​សាសនាចក្រ​ក្នុង​ចំណោម​សាសន៍​នីហ្វៃ​ដូចគ្នា​នឹង​សាសនាចក្រ​សព្វថ្ងៃនេះ​ដោយ​របៀបណា ? ( យើង​មាន​វួដ និង សាខា​ដែល​ដូចជា “ ក្រុម​ផ្សេងៗគ្នា ” ដែល​បាន​លើកឡើង​នៅក្នុង ម៉ូសាយ 25:21 ។ ប្រធាន​សាខា ប៊ីស្សព និង ប្រធាន​ស្ដេក​គឺ​ដូចជា​ពួកសង្ឃ និង​គ្រូបង្រៀន​ដែល​គ្រប់គ្រង​សាសនាចក្រ​នៅក្នុង​ជំនាន់​របស់​អាលម៉ា ។ )

  • យោងតាម ម៉ូសាយ 25:15–16, 22 តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​ពួកសង្ឃ និង​គ្រូបង្រៀន​ទាំងឡាយ​នៃសាសនាចក្រ​បញ្ជាក់​នៅក្នុង​ជំនាន់​របស់​ម៉ូសាយ ? ( អ្នក​អាច​បង្ហាញ​ថា ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ស្រដៀងគ្នា​ដល់​ឪពុកម្ដាយ អ្នកដឹកនាំ​សាសនាចក្រ និង អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។ [ សូមមើល គ. & ស. 15:6; 19:31; 68:25។ ] )

  • ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​បន្ដ​បង្រៀន​ការប្រែចិត្ត និង សេចក្ដីជំនឿ​ទៅលើ​ព្រះ ?

សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 25:23–24 ដោយ​រកមើល​ឃ្លា​ដែល​បង្ហាញ​ពី​ពរជ័យ​ដែល​ទទួល​ដោយ​អ្នកដែល​បាន​ចូលរួម​សាសនាចក្រ​នៃ​ព្រះ ។

  • តើ​ប្រជាជន​ទាំងនេះ​ត្រូវបាន​ប្រទានពរ ជា​លទ្ធផល​នៃ​ការជ្រមុជទឹក និង​ការចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះ​ដោយ​របៀបណា ?

  • តើ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​អ្នក​តាមរយៈ​សមាជិកភាព​របស់​អ្នក​នៅក្នុង​សាសនាចក្រ​ដោយ​របៀបណា ?

សូម​សរសេរ​គោលការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​លើកដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រស់នៅ​ស្របតាម​នោះ ព្រះអម្ចាស់​នឹង​ស្រោច​ព្រះវិញ្ញាណ​របស់​ទ្រង់​មក​លើ​យើង ។

សូម​ថ្លែង​ទីបន្ទាល់​ថា ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បាន​ជួបក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​អាច​កើនឡើង នៅពេល​ពួកគេ​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ ហើយ​ទទួល​ព្រះវិញ្ញាណ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 25:17–22 ។ សិទ្ធិ​អំណាច​បព្វជិតភាព​ក្នុង​ចំណោម​សាសន៍​នីហ្វៃ

ព្រះគម្ពីរ​មរមន​មិន​បាន​ផ្ដល់​សេចក្ដីលម្អិត​ជាក់លាក់​អំពី​បព្វជិតភាព​ដែល​បាន​កាន់ ដោយពួក​​ព្យាការី និង បងប្អូនប្រុស​ផ្សេងទៀត​ក្នុង​ចំណោម​សាសន៍​នីហ្វៃ និង សាសន៍​លេមិន​ឡើយ ។ ទោះយ៉ាងណាក្ដី សេចក្ដីយោង​ចំពោះ​ពិធី​ការបរិសុទ្ធ​ទាំងឡាយ និង របៀបវារៈ​ដែល​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ផ្ដល់​នូវ​ភស្ដុតាង​គ្រប់គ្រាន់​ថា ពួកគេ​បាន​មាន​បព្វជិតភាព​មីលគីស្សាដែក ។ ប្រធាន យ៉ូសែប ហ្វ៊ីលឌីង ស្ម៊ីធ បានបង្រៀន​ថា « បព្វជិតភាព​ដែល [ សាសន៍​នីហ្វៃ ] បាន​មាន ហើយ​ដែល​ពួកគេ​គ្រប់គ្រង​តាម​គឺជា​បព្វជិតភាព ក្រោយពី ការបញ្ជា​ដ៏​បរិសុទ្ធ ការបញ្ជា​នៃ​បុត្រា​នៃ​ព្រះ [ សូមមើល អាលម៉ា 13:1–20 បព្វជិតភាព​ដ៏​ខ្ពស់ជាង​នេះ​អាច​គ្រប់គ្រង​រាល់​ពិធីការ​ទាំងឡាយ​នៃ​ដំណឹងល្អ » ( Doctrines of Salvation បាន​បោះ​ពុម្ព​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុលទី 3 [1954–56], 3:87) ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​អំណាច​បព្វជិតភាព​នៅក្នុង​ព្រះគម្ពីរ​មរមន សូម​មើល​វិចារណកថា និង ព័ត៌មាន​សាច់រឿង​សម្រាប់ ម៉ូសាយ 18