ថ្នាក់​សិក្ខាសាលា
៩. បទបញ្ញត្តិ​ទាំងឡាយ


៩. បទបញ្ញត្តិ​ទាំងឡាយ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០១៨ )

៩. បទបញ្ញត្តិ​ទាំងឡាយ

រូបភាព
បុរស​កំពុង​បង់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

៩.១. បទបញ្ញត្តិ​ទាំងឡាយ​គឺជា​ច្បាប់ និង​តម្រូវការ​ដែលព្រះ​ប្រទាន​ឲ្យ​ដើម្បី​ជួយ​យើង​ឲ្យ​រីកចម្រើន និង​ប្រែក្លាយ​ដូចជា​ទ្រង់ ។ បទបញ្ញត្តិ​គឺ​ជា​ការ​បើក​សម្តែង​សេចក្ដីស្រឡាញ់​របស់​ព្រះ​មក​កាន់​យើង ។ យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ​ដោយ​ការគោរព​តាម​បទ​បញ្ញត្តិ​ទាំងឡាយរបស់​ទ្រង់ ( សូម​មើល យ៉ូហាន ១៤:១៥ ) ។ ការ​កាន់​តាម​បទបញ្ញត្តិ​ទាំងឡាយ នឹង​នាំ​មកនូវ​សុភមង្គល និងពរជ័យ​ជា​ច្រើន​មក​ពី​ព្រះអម្ចាស់​ជានិច្ច ( សូមមើលម៉ូសាយ ២:៤១,អាលម៉ា ៤១:១០ ) ។ ព្រះ​នឹង​មិន​ប្រទាន​បទបញ្ញត្តិ​មួយ​ដល់​យើង ​ដោយ​ពុំ​បាន​រៀបចំ​ផ្លូវ​សម្រាប់​ឲ្យ​យើង​គោរព​តាម​នោះ​ទេ ( សូមមើល​នីហ្វៃទី ១ ៣:៧ ) ។

៩.២. បទបញ្ញត្តិ​គ្រឹះ​ពីរ​ធំ​បំផុត​គឺ « ស្រឡាញ់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។… ហើយ… ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ( សូមមើលម៉ាថាយ ២២:៣៦–៣៩ ) ។ យើង​អាច​ស្រឡាញ់ និង​បម្រើ​ព្រះ​ដោយ​ការ​ជ្រើសរើស​ដើម្បី​ស្រឡាញ់ និង​បម្រើ​ដល់​អ្នកដទៃ ( សូមមើលម៉ូសាយ ២:១៧មរ៉ូណៃ ៧:៤៥, ៤៧-៤៨ ) ។

៩.៣. បទបញ្ញត្តិ​មួយ​នៃ​បទបញ្ញត្តិ​ពី​ដើម​ដំបូង​បំផុត​​ដែលបាន​ប្រទាន​ដល់​មនុស្ស គឺ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ។ ព្រះ​បញ្ជា​ឲ្យ​កូនចៅ​របស់ទ្រង់​គោរព​ទ្រង់​តាមរយៈ​ការ​ធ្វើ​តាម​ព្រះទ័យ​របស់ទ្រង់​ ជាជាង​ធ្វើ​តាម​ចិត្ត​របស់​យើង​​នៅ​ថ្ងៃ​ឈប់សម្រាក ហើយ​ទ្រង់​សន្យា​នូវ​ពរជ័យ​ដ៏មហិមា​ចំពោះ​អ្នក​ទាំងឡាយណា​​ដែល​រក្សា​ថ្ងៃ​របស់​ទ្រង់​បាន​បរិសុទ្ធ ( សូមមើល អេសាយ ៥៨:១៣-១៤ ) ។

៩.៤. ក្រឹត្យ​វិន័យ​ទាំង​ដប់​ប្រការ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ដំណឹង​ល្អ​ ហើយ​ជា​គោលការណ៍​ដ៏​នៅ​អស់​កល្ប​ដែល​ចាំបាច់​សម្រាប់​ភាព​តម្កើង​ឡើង​របស់​យើង ( សូមមើល និក្ខមនំ ២០:៣–១៧ ) ។ ព្រះអម្ចាស់​បាន​បង្ហាញ​ក្រឹត្យ​វិន័យ​ទាំង​នោះ​ដល់​ម៉ូសេ ​កាល​ពី​សម័យ​បុរាណ ហើយ​ទ្រង់​បាន​លើក​វា​ឡើង​ម្តង​ទៀត​នៅ​ក្នុង​វិវរណៈ​នា​ថ្ងៃ​ចុង​ក្រោយ ។

៩.៥. បញ្ញត្តិ​ទាំងឡាយ​របស់ព្រះ​រួមមាន ការ​អធិស្ឋាន​ប្រចាំ​ថ្ងៃ ការ​សិក្សា​ព្រះបន្ទូល​របស់ព្រះ ការ​ប្រែចិត្ត ការ​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព និង​ការ​ថ្វាយដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ ( សូមមើល​ម៉ាឡាគី ៣:៨-១០ ) ការ​តមអាហារ ( សូមមើលអេសាយ ៥៨:៦-៧ ) ការ​អភ័យ​ទោស​ដល់អ្នកដទៃ ( សូមមើលគ. និង ស. ៦៤:៩-១១ ) ការគោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ( សូមមើល​គ. និង ស. ៨៩:១៨-២១ ) និង​ការ​បង្រៀន​ដំណឹងល្អ​ដល់​អ្នកដទៃ ( សូមមើលម៉ាថាយ ៥:១៤-១៦,គ. និង ស. ១៨:១៥-១៦ ) ។

សេចក្ដីយោង​ដែល​ទាក់ទង ៖ លោកុប្បត្តិ ៣៩:៩, ធីម៉ូថេទី ២ ៣:១៥–១៧, យ៉ាកុប ១:៥–៦, នីហ្វៃទី ២ ៣២:៣, នីហ្វៃទី ២ ៣២:៨–៩, ម៉ូសាយ ១៨:៨–១០, អាលម៉ា ៣៩:៩, នីហ្វៃទី ៣ ១៨:១៥, ២០–២១, គ. និងស. ៥៨:៤២–៤៣, គ. និងស. ៨២:១០

ប្រធានបទ​ដែល​ទាក់ទង ៖ ការ​ទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ៖ ការ​ប្រែចិត្ត ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ