ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨


មេរៀន​ទី ១៦

គោលលទ្ធិ និង សេចក្តីសញ្ញា ៨

បុព្វកថា

នៅ​ខែ​មេសា ឆ្នាំ ១៨២៩ អូលីវើរ ខៅឌើរី បាន​ចាប់​ផ្ដើម​ជួយ​ព្យាការី​យ៉ូសែប ស្ម៊ីធ ជាមួយ​នឹង​ការ​បកប្រែ​នៃ​ផ្ទាំងចំណារ​មាស ដោយ​ធ្វើ​ជា​ស្មៀន ។ ដោយ​សារ​ព្រះអម្ចាស់ បាន​ផ្ដល់​ដល់ អូលីវើរ នូវ​អំណោយ​ទាន​នៃ​ការ​បកប្រែ បើ​លោក​មាន​បំណង​ដូច្នោះ ( សូមមើល គ. និង ស. ៦:២៥) នោះ​អូលីវើរ « មាន​ចិត្ត​រំភើប​ជា​ខ្លាំង​ដើម្បីមានអំណាច​នៃការ​បកប្រែ​ប្រទាន​មក​ដល់​គាត់ » ( យ៉ូសែប ស៊្មីធ នៅក្នុង History of the Church១:៣៦ ) ។ ក្នុងការ​ឆ្លើយតប ព្រះអម្ចាស់ បាន​មានបន្ទូលថា ទ្រង់​នឹង​ផ្ដល់​ដល់​អូលីវើរ នូវ​សមត្ថភាព​ដើម្បី​បកប្រែ ស្របតាម​សេចក្ដីជំនឿ​របស់​អូលីវើរ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១-៥

ព្រះអម្ចាស់​សន្យា​នឹង​អូលីវើរ ខៅឌើរី នូវ​អំណោយទាន​នៃវិវរណៈ

មុនចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ដូចខាងក្រោម​នៅលើ​ក្ដារខៀន ៖ ដាក់​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​នូវ​សំណួរ​នីមួយៗ​ដើម្បី​សរសេរ​អំពី​គោលការណ៍​នានា ដែល​សិស្ស​នឹង​ប្រាប់​អំឡុង​មេរៀន ។

តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យការអធិស្ឋាន​របស់​យើង​កាន់​តែ​មាន​ន័យ ?

តើ​យើង​អាច​ដឹង​ថា នៅពេលណា​ព្រះ​មានបន្ទូល​មកកាន់​យើង​យ៉ាងដូចម្ដេច ?

សូម​ឲ្យ​សិស្ស​មើល​ទៅ​សំណួរ​នៅលើ​ក្ដារខៀន ។

  • ហេតុអ្វីអ្នក​គិត​ថា វា​សំខាន់​ដើម្បីយល់​អំពី​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ ?

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨ មាន​នូវវិវរណៈ​មួយ ដែលព្រះអម្ចាស់​បាន​ប្រទាន​ទៅ​ឲ្យ អូលីវើរ ខៅឌើរី តាមរយៈ យ៉ូសែប ស៊្មីធ ។ នៅក្នុង​វិវរណៈនេះ យើងអាច​រកការណែនាំ​មកពីព្រះអម្ចាស់ ដែល​ជួយ​ឆ្លើយ​សំណួរ​នៅលើ​ក្ដារខៀន ។

សូម​អញ្ជើញសិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:១ដោយ​ស្ងៀមស្ងាត់ រកមើល​របៀប​ដែលព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​អូលីវើរ អធិស្ឋាន ។

  • តើ​ការណែនាំ​អ្វីខ្លះ ដែលព្រះអម្ចាស់​ប្រទានដល់​អូលីវើរ អំពី​របៀបអធិស្ឋាន ?

  • តើ​អ្នក​គិត​ថា វាមានអត្ថន័យដូចម្តេច​ដើម្បី « សុំ​ដោយ​មានជំនឿ ដោយ​មាន​ចិត្ត​ទៀងត្រង់ »​នោះ ?

នៅក្រោម​សំណួរ​ទីមួយ​នៅលើ​ក្ដារខៀន សូម​សរសេរ​ដូចខាង​ក្រោម​ថា ៖ បើ​យើងអធិស្ឋាន យើង​អាច​ទទួល .

ផ្អែកទៅលើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:១ តើអ្នក​នឹង​បំពេញ​ប្រយោគ​នេះ​យ៉ាង​ដូចម្ដេច ? ( ទោះ​ជា​សិស្ស​អាច​បង្ហាញ​វា​ផ្សេង​ក្ដី ចម្លើយ​របស់ពួកគេ គួរ​តែ​ឆ្លុះ​បញ្ចាំង​អំពី​គោលការណ៍​ដែល​ថា បើ​យើងអធិស្ឋាន​ដោយ​មានជំនឿ និង​ដោយ​មានចិត្ត​ទៀងត្រង់ នោះ​យើង​អាច​ទទួល​បាន​ចំណេះ​ដឹងមកពីព្រះ ។ សូមប្រើ​ពាក្យ​សម្ដី​របស់ពួកគេ បំពេញ​ប្រយោគ​នៅ​លើ​ក្ដារខៀន ) ។

  • ហេតុអ្វី​អ្នក​គិត​ថា សេចក្ដីជំនឿ និង​ភាព​ទៀងត្រង់​របស់​យើង មានឥទ្ធិពល​ទៅលើ​លទ្ធភាព​របស់​យើង ដើម្បី​ទទួល​ចំណេះដឹងមកពី​ព្រះ​ដូច្នេះ ?

សូម​អញ្ជើញសិស្ស​ឲ្យ​ពិចារណា​អំពីគ្រា​មួយ ពេល​ពួកគេ​បាន​ទទួលបទពិសោធន៍ទទួលនូវ​ពរជ័យ ពេលពួកគេ​អធិស្ឋាន​ដោយមានជំនឿ និង​ដោយ​ដួងចិត្ត​ទៀងត្រង់ ។

ដើម្បីជួយសិស្ស​ទទួលបានការ​យល់​ដឹង​នៅក្នុង​សំណួរ​ទីពីរ​នៅលើ​ក្ដារខៀន សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​រៀបរាប់​ដំណើរ​រឿង​អំពី ម៉ូសេ ដឹកនាំ​កូនចៅ​អ៊ីស្រាអែល ចេញពី​ទាសភាព​ក្រោម​ការដេញតាមពីសំណាក់កងទ័ព​អេស៊ីព្ទ​ដោយ​សង្ខេប​ឡើងវិញ ( សូមមើល និក្ខមនំ១៤ ) ។

រូបភាព
ម៉ូសេ ញែក​ទឹកសមុទ្រ​ក្រហម

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:២-៣ ឲ្យ​ឮៗ ។ សូម​លើក​ទឹកចិត្ត​ដល់​សិស្ស​ក្នុង​ថ្នាក់ឲ្យ​រកមើល​របៀប​ដែលព្រះ​បើក​សម្ដែង​ដល់​ម៉ូសេ​ថា លោក​គួរ​នាំ​កូនចៅ​អ៊ីស្រាអែល​ឆ្លងកាន់​សមុទ្រ​ក្រហម ។

  • តើ​ព្រះបំផុស​គំនិត​ម៉ូសេ​ឲ្យ​ញែកទឹក​សមុទ្រ​ក្រហម​ចេញបានយ៉ាងដូចម្ដេច ? ( ដោយ​វិញ្ញាណ​នៃ​វិវរណៈ ) ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ ដែល​យើង​បាន​រៀនមកពី​ខគម្ពីរទាំងនេះ អំពី​របៀប​ដែល​ព្រះអម្ចាស់​អាច​មានបន្ទូល​មក​កាន់​យើង ? ( សិស្ស​គួរ​តែ​បង្ហាញ​ថា ព្រះអម្ចាស់ ថ្លែងមកកាន់​គំនិត និង​ដួងចិត្ត​របស់យើង តាមរយៈ​ព្រះចេស្ដារ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅក្រោម​សំណួរ​ទីពីរ​នៅលើ​ក្ដារខៀន ) ។

រូបភាព
ឌីយ៉ាក្រាម គំនិត និង​ដួងចិត្ត

សូម​គូស ​ឌីយ៉ាក្រាមដែល​អមជាមួយ​ខាងក្រោម​នេះ​ដាក់​លើ​ក្ដារខៀន ។ បន្ថែម​ចំណុច​ព្រួញ​ចង្អុល​ទៅ​រក គំនិត និង​ដួងចិត្ត ។

  • តើ​ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​គំនិត​របស់​យើង​តាមវិធីណា​ខ្លះ ? តើ​ទ្រង់​មាន​បន្ទូល​មក​កាន់ចិត្ត​របស់​យើង​តាមវិធីណា​ខ្លះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​កាន់​តែ​យល់អំ​ពីរបៀប​ទទួលអារម្មណ៍​ដឹង​អំពី​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ប្រធាន ប៊យដ៏ ឃេ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

អ្នក​អាច​រៀន​ឥឡូវ​នេះ នៅក្នុង​យុវវ័យ​របស់អ្នក ដើម្បី​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ។

« ក្នុង​នាម​ជា​សាវក​ម្នាក់ ខ្ញុំ​ស្ដាប់​ឥឡូវ​នេះ ចំពោះការ​បំផុសគំនិត​ដូចគ្នា ដែលចេញមកពី​ប្រភពដូចគ្នា តាមវិធីដូចគ្នា ដែល​ខ្ញុំ​បានស្ដាប់​កាលពី​នៅក្មេង ។ សញ្ញា​គឺ​មានកាន់​តែ​ច្បាស់​ក្នុងពេលឥឡូវនេះ » ( Prayers and Answers, »Ensignខែវិច្ឆិកា ឆ្នាំ១៩៧៩, ទំព័រ ២១ ) ។

រួច​ហើយ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ទៀត ឲ្យ​អាន​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោមឲ្យ​ឮៗ ដោយ​អែលឌើរ រីឆាដ ជី ស្កត កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« ចំណាប់អារម្មណ៍​ចំពោះ គំនិត គឺ​ជាក់លាក់​ណាស់ ។

« ពាក្យ​លម្អិត​អាច​នឹង​ត្រូវ​បាន​ស្ដាប់ឮ ឬ​ទទួលអារម្មណ៍ ហើយ​សរសេរទុក ដូច​ជាការណែនាំ​ត្រូវ​បាន​សរសេរ​តាមដូច្នោះដែរ ។

« ទំនាក់ទំនង​ទៅកាន់ចិត្តគឺ​កាន់​តែ​ទូទៅជាង ។ ជាញឹក​ញាប់ ព្រះអម្ចាស់ ចាប់​ផ្ដើម​ដោយ​ការ​ផ្ដល់​នូវចំណាប់អារម្មណ៍ ។ ពេល​ដែលមាន​នូវការ​ទទួលស្គាល់​ពី​សារៈសំខាន់​របស់វា ហើយ​ពួកគេ​បាន​គោរពតាម នោះ​អ្នក​ទទួល​បាន​សមត្ថភាព​កាន់​តែ​ច្រើន ដើម្បី​ទទួល​ការណែនាំ​លម្អិត​កាន់តែ​ច្រើន​នៅ​ក្នុង​គំនិត ។ ចំណាប់​អារម្មណ៍​ក្នុង​ចិត្ត បើ​ធ្វើ​តាម គឺ​ត្រូវ​បាន​បន្ថែម​ដោយ​ការណែនាំ​កាន់តែជាក់លាក់​ទៅ​ដល់គំនិត » ( « “Helping Others to Be Spiritually Led”address to CES religious educators, ថ្ងៃ ទី ១១ ខែ សីហា ឆ្នាំ១៩៩៨ ], ទំព័រ ៣–៤, » LDS.org ) ។

អ្នក​អាច​ពន្យល់​ថា សម្រាប់មនុស្ស​មួយចំនួន ចំណាប់អារម្មណ៍​ក្នុងចិត្ត អាច​នឹង​ជាក់លាក់​ដូចជា​ចំណាប់​អារម្មណ៍​ក្នុង​គំនិត ។

  • ហេតុអ្វី​បានជាវាសំខាន់​ដើម្បី​យល់ និង​ទទួលស្គាល់​របៀប​ដែលព្រះអម្ចាស់​ទំនាក់ទំនង​នឹង​យើង​ម្នាក់ៗ​ដូច្នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ក្នុងសៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​អំពី (១) គ្រាមួយ​ដែល​ព្រះវរបិតាសួគ៌​បាន​មានបន្ទូល​មកកាន់គំនិត​និង​ដួងចិត្ត​របស់ពួកគេ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ឬ (២) គ្រាមួយ​ដែលពួកគេ​មានអារម្មណ៍​ពីឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ អ្នក​អាច​​សុំ​ដល់សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​នូវអ្វី​ដែល​ពួកគេ​បាន​សរសេរ​ទុក បើ​ពួកគេ​មានអារម្មណ៍​ថា​ចង់​ចែកចាយវា ។ អ្នក​ក៏អាច​ចែកចាយ​អារម្មណ៍​មួយ ដែល​អ្នក​បាន​ទទួលថា ព្រះអម្ចាស់​កំពុងមានបន្ទូល​មកកាន់​អ្នក​ផងដែរ ។

សូម​ពន្យល់​ថា លទ្ធភាព​ដើម្បីស្វែងរក និង​ទទួលបាន​វិវរណៈ​ផ្ទាល់ខ្លួន គឺ​មាន​ចំពោះ​កូនចៅ​គ្រប់​រូបទាំង​អស់​របស់ព្រះ ។

សូម​ទាញ​ចំណាប់អារម្មណ៍​របស់​សិស្ស​មក គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:៤ ។ សូម​អាន​នូវ​ចំណែក​ខគម្ពីដូចខាង​ក្រោមឲ្យឮៗ​ទៅដល់​សិស្ស​ក្នុង​ថ្នាក់ ៖ « ហេតុដូច្នោះហើយ នេះ​ជា​អំណោយទាន​របស់អ្នក សូម​អនុវត្ត​ចុះ ហើយ​អ្នក​មាន​ពរ​ហើយ » ។ សូម​ពន្យល់​ថា ខគម្ពីរនេះ ពាក្យ អំណោយទាន សំដៅ​ទៅលើ​លទ្ធភាព​របស់​អូលីវើរ ដើម្បីទទួលបាន​វិវរណៈ ។

  • តើ​អ្នក​គិត​ថា « សូម​អនុវត្ត » ព្រះវិញ្ញាណ​នៃ​វិវរណៈ មាន​ន័យ​ដូចម្ដេច​ដែរ ? ( សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​របៀប​ដែលពួកគេ​អាច​អនុវត្ត​ព្រះវិញ្ញាណ​នៃ​វិវរណៈ​កាន់​តែ​ល្អ​ប្រសើរ​នៅក្នុង​ជីវិត​របស់ពួកគេ​ ។ សូម​សរសេរ​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង​អនុវត្ត​ព្រះវិញ្ញាណ​នៃ​វិវរណៈ .

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:៤-៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម​រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹងអូលីវើរ បើ​លោក​នឹង « អនុវត្ត » ព្រះវិញ្ញាណនៃ​វិវរណៈ ។ បន្ទាប់ពី​សិស្ស​ឆ្លើយរួច សូម​ឲ្យ​យោបល់​ថា របៀប​មួយ​ដើម្បី​បំពេញ​បញ្ចប់​នៅក្នុង​ប្រយោគ​អាច​ជា ៖ បើ​យើងអនុវត្ត​ព្រះវិញ្ញាណ​នៃ​វិវរណៈ នោះ​យើងអាច​រំដោះ​ពី​សេចក្ដីអាក្រក់ និង​គ្រោះថ្នាក់ ។ សូមបំពេញ​សេចក្ដីថ្លែងការណ៍នៅលើក្តារខៀន ។

  • តើ​ព្រះអម្ចាស់​ប្រើ​អំណាច​នៃ​វិវរណៈ​ដើម្បីការ​ពារ​អ្នក ឬ​នរណាម្នាក់​ដែល​អ្នក​ស្គាល់​ពី​សេចក្ដីអាក្រក់ ឬ​គ្រោះ​ថ្នាក់​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញសិស្ស​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​វិធី​មួយចំនួន ដែល​យើង​អាច​នឹង « អនុវត្ត » អំណោយទាន​នៃ​វិវរណៈ ដើម្បី​ទទួល​បាន​ការ​ការពារ​ពីសេចក្ដីអាក្រក់ ។ សូម​សួរ​ពួកគេ​អំពី​របៀប​ដែល​យោបល់​របស់ពួកគេ អាច​បង្កើត​លទ្ធភាព​របស់​យើង ដើម្បី​ទទួល និង​ទទួល​ស្គាល់​វិវរណៈ ។ សូម​លើ​កទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​នូវ​គោលដៅ​មួយ ដើម្បី​ធ្វើតាម​យោបល់​មួយ​នៃ​យោបល់​ទាំងនេះ ។

អ្នក​អាច​ចែកចាយ​ទីបន្ទាល់របស់អ្នក​អំពី​សារៈសំខាន់​នៃ​ការ​ព្យាយាម​ឲ្យមាន​ព្រះវិញ្ញាណ នៃ​វិវរណៈ ហើយ​ប្រាប់​សិស្ស​អំពី​របៀប​ដែលការ​ធ្វើ​ដូច្នេះ បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:៦-៩

អូលីវើរ ខៅឌើរី មាន « អំណោយទាន​នៃ​អើរ៉ុន »

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:៦–៩ ដោយ​ការ​ប្រាប់​ដល់​សិស្ស​ថា ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​អូលីវើរ ខៅឌើរី ជាមួយនឹង​អំណោយទាន​ដែល​នឹង​ជួយ​លោកឲ្យ​បំពេញ​តួនាទី​របស់​លោក​នៅក្នុង​ការ​ស្ដារដំណឹងល្អ​ឡើងវិញ ។ នៅក្នុង​ចំណោម​អំណោយទាន​ទាំងនេះ គឺ​ជា « អំណោយទាន​នៃ​អើរ៉ុន » ដែលព្រះអម្ចាស់​បាន​ប្រាប់​ដល់​អូលីវើរថា លោក​នឹង​ធ្វើ « កិច្ចការ​ដ៏អស្ចារ្យ » ។ យើង​ពុំដឹង​ច្បាស់​នូវ​អ្វី​ដែល​មាន​ក្នុង « អំណោយទាន​នៃ​អើរ៉ុន »​នោះទេ ។ សូម​រំឭក​សិស្ស​ថា អើរ៉ុន​គឺ​ជា​បងប្រុស​របស់​ម៉ូសេ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ហើយ​ថាលោក​បាន​ជួយ​ម៉ូសេ​បំពេញ​តាម​ការ​ទទួលខុសត្រូវ​ដែលលោកបានព្យាករណ៍​ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:៧–៨ដោយ​ស្ងៀមស្ងាត់ រកមើល​អំណាច​ដែល​នៅពីក្រោយ​អំណោយ​ទាន​ខាង​វិញ្ញាណ​ទាំងអស់ ។ សូម​ពន្យល់​ថា នៅពេល​ណា​ដែល​ព្រះ​អម្ចាស់ហៅ ឬ​បញ្ជា​យើង​ឲ្យ​ធ្វើ​កិច្ចការ​ជាក់លាក់​មួយ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង​ជាមួយ​នឹង​អំណោយទាន​និង​សមត្ថភាព​ដើម្បីសម្រេច​វា​ហើយ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១០-១២

ព្រះអម្ចាស់ សន្យា​នឹង​អូលីវើរ ខៅឌើរី នូវ​អំណោយទាន​ដើម្បី​បកប្រែ បើ​លោក​អនុវត្ត​សេចក្ដីជំនឿ ។

សូម​ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅកាន់​គោលការណ៍​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ៖ បើ​យើ​ង​អធិស្ឋាន​ដោយមានជំនឿ និង​ដោយ​ចិត្ត​ទៀងត្រង់ នោះ​យើង​អាច​ទទួល​ចំណេះ​មកពី​ព្រះ » ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:១០-១២ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​គំនិត​បន្ថែម​អំពីការអធិស្ឋាន ។ បន្ទាប់ពី​សិស្សរាយការណ៍​នូវ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖ សូម​ឲ្យ​យោបល់​ដល់សិស្ស​ឲ្យ​ពិចារណា​អំពី សំណួរ​មួយសន្ទុះ​សិនមុន​ពេល​ពួកគេ​ឆ្លើយ ៖

  • បើ​អ្ន​កស្ថិត​នៅក្នុង​ស្ថានភាព​របស់​អូលីវើរ តើអ្នក​គិត​ថា ការប្រឹក្សា​នេះ​នឹង​ជួយ​អ្នក​យ៉ាងដូចម្ដេច ?

សូម​អញ្ជើញសិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​នូវ​សំណួរ​ពីរបី​ដែលពួកគេ​ព្យាយាម​ស្វែងរក​ចម្លើយ​ដោយ​ស្មោះ ។ ពួកគេ​ក៏​អាច​នឹង​ចង់​សរសេរ​នូវការ​ផ្លាស់ប្ដូរ​ជាក់លាក់​ខ្លះៗ ដែលពួកគេ​ចង់​ធ្វើ​នៅ​ក្នុង​របៀប​ដែលពួកគេ​អធិស្ឋាន​សុំ​ចម្លើយ​ទាំងនោះ​ផងដែរ ។

សូម​ថ្លែងទីបន្ទាល់ដល់សិស្ស​អំពី​សេចក្ដីស្រឡាញ់​របស់ព្រះ​និង​ការ​ចង់​ឆ្លើយ​ដល់​ការអធិស្ឋាន​របស់ពួកគេ ហើយ​នឹង​ការ​ចង់​ផ្ដល់​វិវរណៈរបស់ទ្រង់​ដល់ពួកគេ​ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សួរ​សំណួរ​របស់ពួកគេ​ដល់ព្រះវរបិតាសួគ៌ដោយ​សេចក្ដីជំនឿ ហើយ​ដើម្បី​ធ្វើ​តាមចម្លើយ​ដែលពួកគេ​ទទួលបានដោយ​បំណង​ស្មោះត្រង់ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:១ ។ « សួរ​ដោយ​សេចក្ដីជំនឿ »

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បានមាន​ប្រសាសន៍ ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« ការ​អធិស្ឋាន​នឹង​មានប្រសិទ្ធភាព​បំផុត នៅពេល​យើង​ព្យាយាម​មានភាព​ស្អាតស្អំ និង​គោរពប្រតិបត្តិ ដោយ​មាន​អារម្មណ៍​សក្ដិសម ហើយ​មាន​ឆន្ទៈ​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​សុំ​ឲ្យ​ធ្វើ ។ ការអធិស្ឋាន​ដោយ​រាបសារ ដោយ​ទុកចិត្ត នាំ​ឲ្យ​មាន​នូវការ​ដឹកនាំ និង​ភាព​សុខសាន្ដ » ( Using the Supernal Gift of Prayer, » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៧, ទំព័រ ៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២ ។ « យើង​នឹង​ប្រាប់​អ្នក​នៅក្នុង​គំនិត​របស់អ្នក និង​នៅក្នុង​ចិត្ត​របស់អ្នក​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ »

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« មនុស្ស​ម្នាក់​អាច​ទទួល​បាន​ប្រយោជន៍​តាមរយៈ​ការ​កត់សម្គាល់​នូវ​ការ​ប្រាប់ពី​ដំបូង​នៃ​វិញ្ញាណ​នៃ​វិវរណៈ ។ ឧទាហរណ៍ នៅពេល​អ្នក​ទទួល​អារម្មណ៍​បញ្ញា​ដ៏បរិសុទ្ធ​នៅក្នុង​គំនិត​របស់​អ្នក វិញ្ញាណ​នៃ​វិវរណៈ​នោះ​អាច​បណ្តាល​ឲ្យ​អ្នក​មាន​គំនិត​ភ្លាមៗ … ហេតុដូច្នេះហើយ តាមរយៈ​ការ​រៀនសូត្រ និង​ការ​យល់ដឹង​អំពី​ព្រះវិញ្ញាណ​នៃ​ព្រះ នោះ​អ្នក​អាច​រីកចម្រើន​នៅក្នុង​គោលការណ៍​នៃ​វិវរណៈ រហូត​ដល់​អ្នក​ប្រែក្លាយ​ជា​ល្អ​ឥតខ្ចោះ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ » ( Teachings of Presidents of the Church: Joseph Smith[ ឆ្នាំ ២០០៧ ]១៣២ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២ ។ វិវរណៈ​មាន​មក​ដោយសន្សឹមៗតាមពេវេលា

អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា សារលិខិត​មកពី​ព្រះ ជាញឹកញាប់​កើត​មាន​មក​ក្នុង​របៀប​តូចៗ​បន្តិច​ម្ដងៗ ។ លោក​បានប្រឹក្សា​ដល់​យើង​កុំ​ឲ្យ​បាក់ទឹកចិត្ត នៅពេល​យើង​ពុំ​ទទួល​បាន​នូវ​បទពិសោធន៍​ញឹកញាប់ រំភើបខ្លាំង​នៅក្នុងចម្លើយ​នៃ​ការអធិស្ឋានថា ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« អំពូលភ្លើង​បើក​នៅក្នុង​បន្ទប់ងងឹត គឺ​ដូចជា​ការ​ទទួល​សារលិខិត​មកពី​ព្រះ​យ៉ាង​ឆាប់ ទាំង​ស្រុង ហើយ​កើត​ឡើងម្ដង​ក្នុងពេល​តែមួយ ។ យើង​រាល់គ្នា​ភាគច្រើន មាន​បទពិសោធន៍​តាម​គំរូ​នៃ​វិវរណៈ​នេះ ពេល​យើង​ត្រូវ​បាន​ប្រទាន​ចម្លើយ​ចំពោះ ការ​អធិស្ឋាន​ដោយ​ស្មោះ ឬ​ត្រូវ​បាន​ផ្ដល់​នូវ​ការដឹកនាំ​ឬ​ការការពារ​ដែល​ចាំបាច់ ស្របតាម​ព្រះឆន្ទៈ និង​ពេលវេលា​របស់ទ្រង់ ។ ការពិពណ៌នា​អំពី​ការ​បើក​បង្ហាញភ្លាមៗ និងដ៏​ខ្លាំង​ក្លា ត្រូវ​បាន​រក​ឃើញ​នៅក្នុង​បទគម្ពីរ បាន​រៀបរាប់ឡើង​វិញ​នៅក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង​មានភស្ដុតាង​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ។ ប្រាកដ​ណាស់ ការអព្ភូតហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ​ពិត​ជា​កើតឡើង​មែន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គំរូ​នៃ​វិវរណៈ​នេះ មានភាព​កម្រ​ជាង​ធម្មតា ។

« ការ​បង្កើន​ពន្លឺ​បន្ដិច​ម្ដងៗ មកពីពន្លឺ​ព្រះអាទិត្យ​រះ គឺ​ដូចជា​ការ​ទទួល​សារលិខិត​មួយ​មកពី​ព្រះ ‹ មួយ​បន្ទាត់ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ › ( នីហ្វៃទី ២ ២៨:៣០ ) ។ ជានិច្ចកាល វិវរណៈ​កើត​ឡើង​នៅ​ក្នុង​ចំនួន​ដ៏​តូច​បន្តិច​ម្ដងៗ ហើយ​ត្រូវបាន​ផ្ដល់​ឲ្យ​ស្រប​តាម​បំណង​ប្រាថ្នា ភាពសក្ដិសម និងការ​រៀប​ចំ​ខ្លួន​របស់​យើង ។ ការប្រាស្រ័យទាក់ទងបែបនោះគឺមកពីព្រះវរបិតាសួគ៌បន្តិចម្តងៗ ‹ ចុះ​មកលើ​[ ព្រលឹង​របស់​យើង ] ដូចជា​ទឹក​សន្សើម​ចុះ​ពី​លើ​មេឃ › ( គ. និង ស.១២១:៤៥ ) ។ គំរូ​នៃ​វិវរណៈ​បែបនេះ ទំនង​សម្បូជាងកម្រនឹងកើតឡើង ហើយ​ជាក់ស្ដែង​នៅក្នុង​បទពិសោធន៍​ទាំងឡាយ​របស់​នីហ្វៃ ពេលដែល​លោក​បាន​ព្យាយាម​រក​វិធី​ផ្សេងៗ​មួយ​ចំនួន មុនពេល​ទទួល​បាន​ជោគជ័យ​ក្នុង​ការយក​បាន​នូវ​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ( សូមមើល នីហ្វៃទី១ ៣-៤ ) ។ ទីបំផុត លោក​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​ចូល​ទៅក្រុង​យេរូសាឡិម ‹ ដោយ​មិន​ដឹង​ជាមុន​សោះ​ឡើយ​ថា តើ​[ លោក ]​នឹង​ត្រូវ​ធ្វើ​អ្វីខ្លះ › ( នីហ្វៃទី១ ៤:៦ ) ។ ហើយ​លោក​ពុំ​បាន​រៀនពី​របៀប​សង់​សំពៅតាមក្បួន​របស់​មនុស្ស​ដ៏​វិចិត្រទាំង​អស់​តែ​ម្ដង​នោះ​ទេ តែ​នីហ្វៃ​ត្រូវ​បាន​បង្ហាញ​ដោយព្រះអម្ចាស់ ‹ ជា​ញយៗ​ពី​របៀប​ដែល[ លោក ] ត្រូវ​ធ្វើ​រាង​សំពៅ › ( នីហ្វៃទី១១៨:១

« ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ យើង​មាន​ទំនោរ​សង្កត់​ធ្ងន់​លើ​ការបើក​សម្ដែង​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ និង រំភើបខ្លាំង ដែល​យើង​អាច​នឹងភ្លេចភ្លាំង​ក្នុង​ការដឹង​គុណ ហើយ​អាច​នឹង​មើល​រំលង​នូវ​គំរូ​ដែល​ជា​ទម្លាប់ ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រេច​នូវ​កិច្ចការ​របស់​ទ្រង់នោះ » ដោយ ‹ វិធី​នេះ​ងាយ​ពេក › ( នីហ្វៃទី១១៧:៤១) នៃ​ការ​ទទួល​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​តូចៗ​បន្ដិចម្ដងៗ ដែល​យូរៗ​ទៅ ហើយ​ទីបំផុត​បង្កើត​ជា​ចម្លើយ​ឬ​ការ​ដឹកនាំជា​ទី​ប្រាថ្នា​មួយ ដែល​យើង​ត្រូវការ ដែល​អាច​បណ្ដាល​ឲ្យ​យើង​មើល ‹ រំលងទីសម្គាល់ › ( យ៉ាកុប ៤:១៤ ) ។

« ខ្ញុំ​បាន​និយាយ​ជាមួយ​នឹង​មនុស្ស​ជាច្រើន​ដែល​សង្ស័យ​នឹង​កម្លាំង​នៃ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់ពួកគេ ហើយ​បាន​មើលស្រាល​សមត្ថភាព​ខាងវិញ្ញាណ​របស់ពួកគេ ដោយ​សារ​ពួកគេ​ពុំ​ទទួល​បាន​ចំណាប់អារម្មណ៍​ញឹកញាប់ ប្រកប​ដោយអព្ភូតហេតុ ឬ​ខ្លាំងក្លានោះ ។ ប្រហែល​ជា​នៅពេល​យើង​ពិចារណា​អំពី​បទពិសោធន៍​របស់​យ៉ូសែប​នៅក្នុង​ព្រៃពិសិដ្ឋ បទពិសោធន៍​របស់​សូល​នៅ​តាម​ផ្លូវ​ទៅ​ស្រុក​ដាម៉ាស និង​អំពី​អាលម៉ា​តូច នោះ​យើង​បែរ​ជា​មក​ជឿ​អ្វីមួយ ដែល​ខុស ឬ​ខ្វះខាត​នៅក្នុង​ខ្លួន​យើង​ហើយបើ​យើងធ្លាក់ចុះ​​​ក្នុងជីវិត​របស់យើង​ព្រោះតែ​គំរូ​ដ៏​គួរ​ឲ្យចាប់អារម្មណ៍​ខាង​វិញ្ញាណ និង​ដ៏ល្បីល្បាញ​ទាំងនេះ ។ បើ​អ្នកមាន​គំនិត ឬ​ការ​សង្ស័យ​ស្រដៀងគ្នា​នេះ សូម​ដឹង​ថា​ជារឿង​ធម្មតា​ទេ ។ សូម​បន្ដ​ដើរឆ្ពោះទៅមុខ​ដោយការ​គោរព និង​ដោយ​សេចក្ដីជំនឿ​ទៅលើ​ព្រះអង្គសង្គ្រោះ ។ នៅពេល​អ្នកធ្វើ​ដូច្នោះ អ្នក ‹ មិន​អាច​ធ្វើ​ខុស​ឡើយ › ( គ. និង ស. ៨០:៣) » ( « The Spirit of Revelation, » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៨៨-៨៩ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨:១-៤ ។ ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ

អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បានមាន​ប្រសាសន៍ ៖

រូបភាព
អែលឌើរ រីឆាត ជី ស្កត

« សូម​មាន​ការ​អត់ធ្មត់​នៅពេល​អ្នក​កំពុង​ត្រូវ​បានដុះខាត់​សមត្ថភាព​របស់​អ្នកឲ្យ​ល្អ​ឥតខ្ចោះ ដើម្បី​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។ តាមរយៈ​ការអនុវត្ត​ដោយប្រុងប្រយ័ត្ន តាមរយៈ​ការ​អនុវត្ត​គោលការណ៍​ត្រឹមត្រូវ និង​ដោយ​ការ​ភ្ញោច​ដឹង​នូវ​អារម្មណ៍​ទាំងឡាយ​ដែល​កើត​មានមក នោះ​អ្នក​នឹង​ទទួលបាន​ការណែនាំ​ខាង​វិញ្ញាណ ។ ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់ តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ អាច​និយាយ​មកកាន់​គំនិត និង​ដួងចិត្ត​របស់អ្នក ។ ពេល​ខ្លះ ចំណាប់អារម្មណ៍​គ្រាន់តែ​ជាអារម្មណ៍​ទូទៅ​ប៉ុណ្ណោះ ។ ពេល​ខ្លះ ការ​ដឹកនាំ​កើត​ឡើង​យ៉ាង​ច្បាស់ និង​ពុំមាន​ខុសឆ្គង​សោះ ដែល​វា​អាច​ត្រូវ​បាន​សរសេរ​ទុក​ដូចជា​ការសរសេរ​តាម​ការអានខាង​វិញ្ញាណ ។

« ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដ៏​ឧឡារិក​ថា នៅពេល​អ្នក​អធិស្ឋាន​ដោយ​អស់ពីព្រលឹង​របស់​អ្នក​ដោយ​ភាពរាបសារ និង​ការ​ដឹងគុណ នោះ​អ្នក​អាច​រៀនពីការដឹងនាំដោយ​ព្រះវិញ្ញាណ​បរិសុទ្ធដ៏ខ្ជាប់ខ្ជួន​នៅក្នុងគ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​ជីវិត​អ្នក​ ។ ខ្ញុំ​បាន​មាន​ការ​បញ្ជាក់ពី​ភាពពិត​ពេញលេញ​នៃ​គោលការណ៍​នោះ​ក្នុង​គ្រា​លំបាកៗ​នៃ​ជីវិត​របស់ខ្ញុំ​ផ្ទាល់ ។ ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា ខ្លួនអ្នកផ្ទាល់​អាច​រៀន ដើម្បី​ទន្ទេញ​ចាំ​គោលការណ៍​ទាំងឡាយ​នៃ​ការ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ។ តាមរបៀប​នោះ ព្រះអង្គ​សង្គ្រោះ អាច​ណែនាំ​អ្នក​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នានា​នៃ​ជិវិត ហើយ​រីករាយ​នឹង​ភាព​សុខសាន្ដ និង​សុភមង្គល​ដ៏​មហិមា » ( « To Acquire Spiritual Guidance » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៩, ទំព័រ ៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:៣ ។ ម៉ូសេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណនៃ​វិវរណៈ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​មូលហេតុ​ដែលព្រះអម្ចាស់​​បាន​ប្រើ​ឧទាហរណ៍​នៃ​ការ​ឆ្លងកាត់​សមុទ្រ​ក្រហម​ធ្វើ​ជា​គំរូមួយ​នៃ​វិញ្ញាណ​នៃ​វិវរណៈ ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« សំណួរ ៖ ហេតុអ្វី​ព្រះអម្ចាស់​នឹង​​ប្រើ​ឧទាហរណ៍​នៃ​ការ​ឆ្លងកាត់​សមុទ្រ​ក្រហម​ធ្វើ​ជា​គំរូមួយ​នៃ ‹ វិញ្ញាណ​នៃ​វិវរណៈ › ដូច្នេះ ? ហេតុអ្វី​ក៏​ទ្រង់​មិន​ប្រើ​ការ​និមិត្ត​ដំបូងវិញ ?… ឬ​ការ​និមិត្ត​របស់​បង​របស់​យ៉ារ៉េឌ ? មែនហើយ ទ្រង់​អាច​នឹង​ប្រើ​មួយណា​ក៏​បាន​ដែរ ប៉ុន្តែ​ទ្រង់ពុំ​ប្រើ ។ នេះ​ជា​គោលបំណង​មួយ​ទៀត​នៅក្នុង​ព្រះទ័យ​ទ្រង់ ។

« ដំបូងបំផុត វិវរណៈ​ស្ទើរ​តែ​កើត​មាន​ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​មួយ​ជា​និច្ច តាម​ធម្មតា​ឆ្លើយ​នឹង​សំណួរ​បន្ទាន់មួយ-- ពុំ​ជានិច្ចកាលទេ ប៉ុន្តែ​តាម​ធម្មតា ។ ឧបសគ្គ​របស់​ម៉ូសេ​គឺ​ជា​វិធី​ដែល​គាត់ និង​ពួកកូនចៅ​អ៊ីស្រាអែល​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ស្ថានការណ៍​ដ៏​លំបាក​ដែល​ពួកគេ​កំពុង​រស់នៅ ។ មាន​រទេះ​សេះ​ជា​ច្រើន​ដេញ​តាម​ពី​ក្រោយ​ពួកគេ មាន​ផ្នូក​ខ្សាច់​ជា​ច្រើន​នៅ​សង្ខាង​ពួកគេ ហើយ​មាន​ទឹក​ដ៏​ធំ​នៅ​ខាង​មុខ ។ លោក​ត្រូវការ​ព័ត៌មាន​-- ថា​ត្រូវ​ធ្វើ​អ្វី-- ប៉ុន្តែ​វា​ពុំ​មែន​ជា​រឿង​ធម្មតា​មួយ ដែល​លោក​កំពុង​សុំ​នោះ​ទេ ។ ក្នុង​ករណីនេះ វា​គឺ​ជា​រឿង​ស្លាប់រស់ ។

« អ្នក​នឹង​ត្រូវការ​ព័ត៌មានផងដែរ ប៉ុន្តែ​វាអាស្រ័យលើផលវិបាក​ដ៏​ធំ វា​មិន​ទំនង​ជា​នឹង​កើត​មាន​ឡើង​ឡើយ លុះត្រា​តែ​អ្នក​ចង់​បាន​វា​ដោយបន្ទាន់ ដោយ​ស្មោះត្រង់ និង​រាបសារ ។ មរ៉ូណៃ ហៅវា​ថា ការ​ស្វែងរក ‹ ដោយ​ស្មោះ​អស់ពីចិត្ត › ( មរ៉ូណៃ១០:៤ ) ។ បើ​អ្នកអាច​ស្វែងរកតាម​វិធីនោះ ហើយស្ថិត​នៅក្នុង​សភាពនោះ នោះ​មារសត្រូវ​ពុំ​អាច​ធ្វើ​អ្វី​ដើម្បី​ទាញ​អ្នកចេញពី​ផ្លូវ​នៃសេចក្ដីសុចរិត​មួយឡើយ ។

« សមុទ្រ​ក្រហម នឹង​បើក​ឡើង​ចំពោះ​អ្នក​ស្វែងរក​វិវរណៈ​ដោយស្មោះត្រង់ ។ មារសត្រូវ​មាន​អំណាច​ដាំដុះ​លើផ្លូវ ដើម្បី​ប្រមូល​កម្លាំង​របស់​ផារ៉ោន ហើយ​រុកគួន​យើង​ពុំ​ឲ្យ​ទទួលការ​រំដោះបាន តែវា​ពុំ​អាច​យកឈ្នះ​លើ​យើង​បានឡើយ បើ​យើង​មិន​ធ្វើតាម​វា​នោះ ។ នោះ​គឺ​ជា​មេរៀន​ទីមួយ អំពីការ​ឆ្លងកាត់​សមុទ្រក្រហម សមុទ្រ​ក្រហម​របស់អ្នក ដោយ​វិញ្ញាណ​នៃ​វិវរណៈ » ( « Remember How You Felt, »New Era ខែ សីហា ឆ្នាំ ២០០៤, ទំព័រ ៧ ) ។