ថ្នាក់​សិក្ខាសាលា
មេរៀន​ទី១៧ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩


មេរៀន​ទី១៧

គោលលទ្ធិ និង សេចក្តីសញ្ញា ៩

បុព្វកថា

នៅក្នុងខែ មេសា ឆ្នាំ១៨២៩ អូលីវើរ ខៅឌើរី ក៏​ត្រូវ​បានសន្យា​ផងដែរ​ថា លោក​អាច​មាន​អំណោយ​ទាន​នៃ​ការ​បកប្រែ ( សូមមើលគ. និង ស. ៦:២៥–២៩ ) ។ ក្រោយមក អូលីវើរ ត្រូវ​បាន​ណែនាំ​អំពី​ការ​ទទួលវិវរណៈ​នៅក្នុង​ដំណើរ​ការ​នៃ​ការ​បកប្រែ ( សូមមើល គ. និង ស. ៨:១-៤) ហើយលោក​បានព្យាយាម​បកប្រែ ។ ទោះជា​ការចាប់ផ្ដើមរបស់លោក​ល្អ​ក្ដី ក៏លោក​ពុំ​បាន « ធ្វើ​តទៅទៀត ដូចជា [ លោក ] បាន​ចាប់​ផ្ដើម » ( គ. និង ស. ៩:៥)ដែរ ។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួល​វិវរណៈ​មួយ ពន្យល់​ពី​មូលហេតុ​ដែល​ការ​ខិតខំ​របស់​អូលីវើរ ដើម្បី​បកប្រែ​ពុំ​មាន​ជោគជ័យ ។ នៅក្នុង​វិវរណៈ ព្រះអម្ចាស់ មានបន្ទូល​ថា វាពុំ​សមគួរ​នឹង​ឲ្យ​អូលីវើរ បកប្រែ​តទៅទៀតឡើយ ។ ព្រះអម្ចាស់ ក៏​ប្រទាន​ការ​ប្រឹក្សា​បន្ថែម​ផងដែរ​អំពីការទទួលវិវរណៈ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩:១-៦,១១

ព្រះអម្ចាស់ ពន្យល់​ពីមូលហេតុ​ដែល​អូលីវើរ ខៅឌើរី មានបញ្ហា​លំបាក​ដើម្បី​បកប្រែ

សូម​ឲ្យ​សិស្ស​ប្រាប់​អំពី​ការ​សម្រេចចិត្ត​សំខាន់ៗ​មួយចំនួន ដែល​ពួកគេ​នឹង​ធ្វើ​ការ​សម្រេចចិត្ត​នៅ​ឆ្នាំ​ក្រោយ ។ បន្ទាប់មក​សុំ​ឲ្យពួកគេ​សរសេរ​ការសម្រេច​ចិត្ត​សំខាន់ៗ​ដែល​ពួកគេ​នឹង​ធ្វើ​នៅ ៥ ទៅ១០ ឆ្នាំ​ក្រោយទៀត ។ ពេល​សិស្ស​ឆ្លើយ​តប នោះ​អ្នក​អាច​កត់​ត្រា​ចម្លើយ​របស់​ពួក​គេ​នៅ​លើ​ក្តារខៀន ។ សូម​ឲ្យ​សិស្ស​គិត​អំពី​ការ​សម្រេច​ចិត្ត​មួយ​នៃ​ការ​សម្រេចចិត្ត​ទាំងនេះ ទាក់ទង​នឹង​សំណួរ​ដូច​ខាង​ក្រោម ។

  • តើ​ការ​ស្វែងរក​ការណែនាំ​ពីព្រះអម្ចាស់ ជួយ​អ្នក​ធ្វើការ​សម្រេច​ចិត្ត​នេះ​យ៉ាង​ដូចម្ដេច ?

បន្ទាប់​ពី​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​បាន​ឆ្លើយ​តប សូម​ប្រាប់​ដល់​សិស្ស​ថា នៅក្នុង​មេរៀន​នេះ ពួកគេ​នឹង​រៀន​អំពី​បទពិសោធន៍​ដែល​អូលីវើរ ខៅឌើរី មាន​ពេល​លោក​ព្យាយាម​ធ្វើការ​បកប្រែ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យរកមើល​គោលលទ្ធិ និង​គោលការណ៍​នានា​ពេល​ពួកគេ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩ ដែល​អាច​ជួយ​ពួកគេ​ទទួល​បាន និង​ស្គាល់​ការ​ណែនាំ​របស់ព្រះអម្ចាស់ ពេល​ពួកគេ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់ៗ ។

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់ បាន​ប្រទាន​អំណោយទាន​នៃ​ការ​បកប្រែ​ដល់ អូលីវើរ ហើយ​អនុញ្ញាត​ឲ្យ​លោក​បកប្រែ បើលោកមាន​បំណង​ចង់ធ្វើ​ដូច្នោះ ( សូមមើល គ. និង ស. ៦:២៥–២៨ ) ។ ព្រះអម្ចាស់ បានប្រាប់​ដល់អូលីវើរ ថា​អំណោយទាន​នៃ​ការ​បកប្រែ​នេះ នឹង​កើត​មាន​តាមរយៈ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណបរិសុទ្ធ ( សូមមើលគ. និង ស. ៨:១–២ ) ។ បំណង​របស់​អូលីវើរ ដើម្បី​បកប្រែ​ពីដំបូងបាន​ចាប់​ផ្ដើម​យ៉ាង​ល្អ ប៉ុន្តែ​នៅ​ទីបញ្ចប់ លោក​ពុំទទួលបានជោគជ័យទេ ។ បន្ទាប់ពី​ការ​មានបំណង​ចង់បកប្រែរបស់​អូលីវើរ នោះយ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​ដែល​ឥឡូវ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩ ។

សូម​អញ្ជើញសិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:១–៤ឲ្យឮៗ ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​រកមើល​កិច្ចការ​ដែល​ព្រះអម្ចាស់ បាន​ហៅ​ឲ្យអូលីវើរ ឲ្យធ្វើ​ជំនួស​ការ​បកប្រែ ។

  • តើ​កិច្ចការ​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​សុំ​ឲ្យ​អូលីវើរ ធ្វើ ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៥–៦,១១ ឲ្យឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​មូលហេតុ​ដែល​អូលីវើរ ពុំ​ទទួលបាន​ជោគជ័យ ពេល​លោក​មានបំណងចង់​បកប្រែ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​កាន់តែ​យល់​ឃ្លា​ដែលថា ‹ អ្នក​ពុំ​បាន​ធ្វើ​តទៅទៀត ដូច​ជា​អ្នក​បាន​ចាប់​ផ្ដើម › ( គ. និង ស. ៩:៥) សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​អាន​ការ​ពន្យល់​ដូច​ខាង​ក្រោម ដោយ​ប្រធាន​យ៉ូសែប ហ្វីលឌិង ស៊្មីធថា ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ការ​បរាជ័យ​របស់​អូលីវើរ កើត​ឡើង​ដោយសារ​តែលោក​ពុំ​បន្ដ​ធ្វើ​ដូច​ដែល​លោកបាន​ចាប់​ផ្ដើម ហើយដោយសារ​ការងារ​វា​លំបាក នោះ​លោក​បាន​បោះបង់​សេចក្ដីជំនឿចោល » ( Church History and Modern Revelationឆ្នាំ១៩៥៣ ],១:៥១ ) ។

  • ស្រប​តាម​ប្រធាន ស៊្មីធ ហេតុអ្វី​អូលីវើរ ពុំ​អាច​បន្ដ​ធ្វើល្អតទៅទៀត ដូច​ដែលពេល​លោក​បាន​ចាប់​ផ្ដើម​យ៉ាង​ដូច្នេះ ? ( សេចក្ដីជំនឿ​របស់​លោក​ត្រូវ​បាន​ធ្លាក់ចុះ ) ។

  • តើ​ការ​ភ័យ​ខ្លាច ឬ ការ​ខ្វះ​សេចក្ដីជំនឿ អាច​រារាំង​យើង​ពី​ការ​ទទួល ឬ​ការ​ធ្វើ​តាម​វិវរណៈ​មកពី​ព្រះអម្ចាស់​តាម​របៀប​ណា​ខ្លះ ?

  • តើ​បទពិសោធន៍​របស់​អូលីវើរ អាច​បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដើម្បី​ទទួលវិវរណៈ​មកពី​ព្រះអម្ចាស់ ? ( គោលការណ៍​មួយ ដែល​សិស្ស​អាច​ប្រាប់​គឺ​ថា ដើម្បី​ទទួលវិវរណៈ នោះ យើង​ត្រូវ​តែ​ធ្វើ​កិច្ចការ​នៅក្នុង​សេចក្ដីជំនឿ ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ល្អពី​សេចក្ដីពិត​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅ​ក្នុង​ដំណើរការ​នៃ​វិវរណៈ និង ការធ្វើ​ការសម្រេចចិត្ត នោះ​ភាពភ័យខ្លាច​ដើរតួនាទី​ជាការ​បំផ្លាញ ពេល​ខ្លះធ្វើ​ឲ្យ​ស្លន់ ។ ចំពោះ​អូលីវើរ ខៅឌើរី ដែល​បាត់បង់​ឱកាស​មាន​តែ​ម្ដង​ក្នុង​មួយជីវិត ដោយ​សារលោក​ពុំ​ចាប់​យក​ឱកាស​នោះ ព្រះអម្ចាស់​បាន​មាន​បន្ទូលថា ‹ អ្នក​ពុំ​បាន​ធ្វើ​តទៅទៀត ដូច​ជា​អ្នក​បាន​ចាប់​ផ្ដើមឡើយ​ › ។ តើ​នោះ​វា​ស្រដៀងគ្នា​ទៅ​នឹង​អ្នកទាំងឡាយ​ដែល​បាន​ទទួល​ការ​ណែនាំ​ហើយ តែ​បែរ​ជា​បោះបង់ចោល​ដោយសារ​តែ​គំនិត​ទីពីរ និង​ការ​សង្ស័យ​កើតមាន​នោះយ៉ាងដូចម្តេច ?…

« … បន្ទាប់ពី​អ្នក​បាន​ទទួល​សារលិខិត បន្ទាប់ពីអ្នក​បាន​បង់ថ្លៃ​ដើម្បី​ដឹង​ពី​ក្ដី​ស្រឡាញ់​របស់ទ្រង់ ហើយ​ស្ដាប់​តាម​ព្រះបន្ទូលទ្រង់ហើយ សូម​បន្ដ​ឆ្ពោះ​ទៅមុខ ។ សូម​កុំ​ខ្លាច កុំ​ស្ទាក់ស្ទើរ កុំ​គិត​លើ​រឿង​ដែល​ពុំ​សំខាន់ កុំ​រអ៊ូរទាំ ។… សូមលះចោល​នូវ​ភាព​ភ័យខ្លាច​របស់អ្នក ហើយដើរ​ដោយ​ក្លាហានដោយ​ជើង​ទាំង​ពីរ​របស់អ្នក » ( Cast Not Away Therefore Your Confidence, » Ensign, ខែ មិនា ឆ្នាំ ២០០០, ទំព័រ១០ ) ។

  • តើ​នៅពេល​ណា ដែល​អ្នក​បាន​ទទួល​ចម្លើយ​មួយ​មកពី​ព្រះអម្ចាស់ ហើយ​បាន​ធ្វើ​តាម​ដោយ​ពុំ​ស្ទាក់ស្ទើរ​នោះ ? ( សូម​​ប្រាកដ​ថា​សិស្សយល់ថា ពួកគេ​មិន​គួរ​ចែកចាយ​ពី​បទពិសោធន៍​ដែល​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ។ )

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩:៧-១០

ព្រះអម្ចាស់​បើក​សម្ដែង​គោលការណ៍​នៃការ​គ្រប់គ្រងវិវរណៈ

សូម​ពន្យល់​ថា ព្រះអម្ចាស់ បាន​បើក​សម្ដែង​នូវ​គោលការណ៍​សំខាន់​មួយ ស្ដីអំពី​របៀប​ដើម្បី​ស្វែងរក​ការ​ដឹកនាំ​របស់ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៧-៨ឲ្យឮៗ ។ សូម​សិស្ស​ក្នុងថ្នាក់​ឲ្យផ្ទៀង​តាម រកមើល​មូលហេតុផ្សេងទៀត​ដែល​អូលីវើរ បាន​មានបញ្ហា​ដើម្បី​ទទួលជំនួយ​របស់ព្រះអម្ចាស់​ក្នុងកិច្ចខិតខំ​បកប្រែ​របស់​លោក ។

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៧ តើ​អូលីវើរ​បាន​សន្និដ្ឋាន​អ្វី ដែល​ជា​រឿង​តែមួយគត់ ដែល​លោក​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​វិវរណៈ ខណៈ​ដែល​លោកបកប្រែ​នោះ ?

  • តើ​ព្រះអម្ចាស់​បង្រៀនដល់​អូលីវើរ ថា​លោកគួរធ្វើ​អ្វីខ្លះ មុនពេល​សុំ​ការ​ណែនាំ ?​

នៅពេល​សិស្ស​ឆ្លើយ អ្នកអាច​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​គូស​ចំណាំ​ការប្រឹក្សា​របស់ព្រះអម្ចាស់ នៅក្នុង​បទគម្ពីរ​របស់ពួកគេ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​វិភាគពីអត្ថន័យ​នៃ​ខគម្ពីរ​ទាំងនេះ សូម​សួរ​សំណួរ​ដូចតទៅនេះ ៖

  • តើ​អ្នក​គិត​ថា​វា​មានន័យ​យ៉ាង​ណា ដើម្បី « ត្រូវ​សិក្សា​ក្នុងគំនិត​របស់អ្នក » នោះ ? ( ដើម្បីពិចារណា​អំពីការសម្រេចចិត្ត និងជម្រើស​នានា សូមធ្វើការ​ថ្លឹងថ្លែង​ពី​ជម្រើស​ដោយ​ប្រុងប្រយ័ត្ន ) ។ តើ​អ្នកបាន​ធ្វើ​ការ​នេះ​យ៉ាង​ដូចម្ដេច ពេល​អ្នក​ចាំបាច់​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​នោះ ?

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៨តើ​យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ខ្លះ បន្ទាប់ពី​យើង​បាន​សិក្សា​អំពី​រឿង​ដែល​យើង​កំពុង​ពិចារណា​នោះ ? ( សូម​សម្រេច​ថាតើ​ជម្រើស​មួយ​ណា ដែល​យើង​ជឿ​ថា​ត្រូវ រួច​ហើយ​នាំ​យក​ការ​សម្រេច​ចិត្ត​របស់​យើង​នោះ​ទៅកាន់ព្រះវរបិតាសួគ៌​ក្នុងការ​អធិស្ឋាន ) ។

  • តើ​មេរៀន​អ្វី​ខ្លះ ដែល​យើងអាច​រៀន​មក​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៨ អំពី​អ្វី​ដែលព្រះអម្ចាស់ រំពឹង​ឲ្យ​យើង​ធ្វើ ពេល​យើងស្វែងរក​ការដឹកនាំ និងការ​ណែនាំ​របស់ទ្រង់​នោះ ? ( សិស្ស​អាច​នឹង​ឆ្លើយ​តប​សេចក្តីពិតមួយចំនួនដូចខាងក្រោម ៖ ការទទួល និងការទទួល​ស្គាល់វិវរណៈ តម្រូវ​ឲ្យ​មានការ​ខិតខំពី​ផ្នែក​របស់​យើង ។ សូម​សរសេរសេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។

ដើម្បី​ជួយសិស្ស​យល់ពី​សេចក្ដីពិត​នេះ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​គិត​ថា ការសិក្សា​អំពី​រឿងមួយ​ក្នុងគំនិត​របស់​អ្នក អាច​ជួយអ្នក​ឲ្យ​ទទួល​វិវរណៈ​យ៉ាង​ដូចម្ដេច ?

ដើម្បីជួយសិស្ស​យល់​អំពី​របៀប​ដែល​សេចក្ដីពិត​នេះ អាច​ទាក់ទង​ទៅនឹង​ស្ថានភាព​នានា​ក្នុងជីវិត​របស់ពួកគេ សូម​អាន​ឧទាហរណ៍​ដូច​ខាង​ក្រោម ។ បន្ទាប់​ពីអាន​វានីមួយៗ​ហើយ សូម​អញ្ជើញសិស្ស​ឲ្យ​ពន្យល់ពីរបៀប​ដែល​ម្នាក់ៗ​បាន​ពិពណ៌នា អាច​ប្រើ​សេចក្ដីពិត​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៧–៨ ដើម្បីទទួលវិវរណ ៖ ។

  1. យុវជន​ម្នាក់​បាន​ទទួលការ​ងារ​ល្អ​មួយ ប៉ុន្តែ​តម្រូវ​ឲ្យ​គាត់ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ ។ គាត់ព្យាយាម​សម្រេច​ចិត្ត​ថា​តើ​គួរ​ទទួល​ការងារ​ឬ​អត់ ។

  2. យុវនារី​ម្នាក់​បាន​គិត​អំពី​មិត្ត​ដែលនាង​សេពគប់ និង​ឥទ្ធិពល​អវិជ្ជមាន​ដែល​ពួកគេ​មានមក​លើ​នាង ។ នាង​ចង់ឈប់​ដើរលេង​ជាមួយពួកគេ ប៉ុន្តែ​នាង​ពុំ​ដឹង​របៀប​ដែល​ល្អបំផុត​ដើម្បី​ដក​ខ្លួន​ចេញ​ពីពួកគេនោះទេ ។

  3. យុវនារី​ម្នាក់ កំពុង​គិត​នូវអ្វី​ដែលនាង​គួរធ្វើ បន្ទាប់​ពីនាង​បញ្ចប់​វិទ្យាល័យ ។ នាង​ដឹង​ថា នាង​ចង់​បន្ដ​ការសិក្សា ប៉ុន្តែ​ពុំប្រាកដ​ថា វិទ្យាស្ថានសិក្សា​ណាមួយ ដែល​នាង​គួរ​ទៅ​រៀន​នោះ​ទេ ។

បន្ទាប់ពីការ​ពិភាក្សា​អំពី​ឧទាហរណ៍​ទាំងនេះ​ជាមួយសិស្ស​ក្នុង​ថ្នាក់​ហើយ សូម​អនុញ្ញាត​ឲ្យ​សិស្ស​គិត​ពី​បទពិសោធន៍​របស់ពួកគេ ជាមួយនឹងគោលការណ៍​នេះ តាមរយៈ​ការ​សរសេរ​សំណួរ​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន ៖ តើ​អ្នក​បាន​ដឹង​ពី​ការខិតខំ​នៅ​ផ្នែករបស់អ្នក បានជួយ​អ្នក​ឲ្យទទួល​វិវរណៈ​មកពីព្រះអម្ចាស់​នៅពេលណា ?

សូមអញ្ជើញសិស្ស​ឲ្យពិចារណា​អំពី​សំណួរ​នេះ​មួយសន្ទុះ ។ បន្ទាប់មក សុំ​សិស្ស​ពីរបីនាក់​ដែល​ស្ម័គ្រចិត្ត​ចែកចាយ​បទពិសោធន៍​របស់ពួកគេ​ជាមួយសិស្ស​ដទៃទៀត​ក្នុង​ថ្នាក់ ។

សូម​អញ្ជើញសិស្ស​ឲ្យ​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៨ ឡើងវិញ រកមើល​របៀប​ដែល​អូលីវើរ អាច​ដឹង​ថា​តើ​ការសន្និដ្ឋាន ឬ​ការសម្រេច​ចិត្ត​របស់លោក​ត្រឹមត្រូវ​ឬ​អត់នោះ ។

  • តើ​យើងអាច​រៀនមកពី ខ ៨ អំពី​របៀប​ដែលព្រះអម្ចាស់​ឆ្លើយ​សំណួរ​របស់យើង​យ៉ាងដូចម្ដេច ? (វិវរណៈ អាច​កើតមាន​មក តាមរយៈ​អារម្មណ៍​របស់​យើង ពេល​យើង​សូមការ​ដឹកនាំ​ពី​ព្រះអម្ចាស់ ។ សូម​សរសេរសេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។

អ្នក​អាច​បញ្ជាក់ថា ការ​បណ្ដាល​ឲ្យ​ទ្រូង​ខ្មួលខ្មាញ់ ដែល​បាន​សន្យា​ដល់អូលីវើរ គឺ​ជា​វិធី​តែ​មួយគត់​ដែលព្រះវិញ្ញាណ​អាច​បញ្ជាក់​ជម្រើស​ត្រឹមត្រូវ​មួយ ។ ការ​បញ្ជាក់​ពីព្រះវិញ្ញាណ អាច​កើតមាន​តាម​វិធី​ផ្សេងៗ ដែល​ផ្ទាល់ខ្លួន និង​បំភ្លឺគំនិត ។

ដើម្បីជួយសិស្ស​យល់​ពី​របៀប​ដែល​ព្រះអម្ចាស់ អាច​បណ្ដាល​ឲ្យ​យើង « មានអារម្មណ៍​ថា [ ការសម្រេចចិត្តមួយ ] ត្រឹមត្រូវ » ( គ. និង ស. ៩:៨) សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ការពន្យល់​ដូច​ខាង​ក្រោម​ដោយ​អែលឌើរ រីឆាដ ជី ស្កត ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« អារម្មណ៍​សុខសាន្ដ គឺ​ជា​សាក្សីបញ្ជាក់​ដ៏​សាមញ្ញបំផុត​ដែល​ខ្ញុំ​បាន​ទទួលបទពិសោធន៍​ផ្ទាល់ខ្លួន ។ ពេល​ខ្ញុំ​ខ្វល់ខ្វាយ​ខ្លាំង​អំពី​រឿង​សំខាន់មួយ លំបាក​ក្នុងការ​ដោះស្រាយ​វា​ដោយគ្មានជោគជ័យ ខ្ញុំ​បាន​បន្ដ​កិច្ចខិតខំទាំងនោះ​ដោយ​សេចក្ដីជំនឿ ។ ក្រោយមកភាព​សុខសាន្ដ​ប្រកប​ដោយអានុភាព​បំផុត​មួយ​បាន​កើត​មាន រម្ងាប់​កង្វល់​របស់ខ្ញុំ ដូច​ដែលទ្រង់​បាន​សន្យា​ដូច្នោះមែន » ( Using the Supernal Gift of Prayer » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៧, ទំព័រ១០ ) ។

  • តើ​អ្នក​បាន​ទទួលអារម្មណ៍​ថា​ព្រះអម្ចាស់​បាន​បញ្ជាក់​ពីការសម្រេចចិត្ត​មួយ ដែលអ្នកបាន​ធ្វើ​នៅពេលណា ? តើ​ការ​បញ្ជាក់នោះ​ធ្វើឲ្យអ្នកមានអារម្មណ៍​យ៉ាង​ដូចម្ដេច ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​គួរ​ចែកចាយ​ពី​បទពិសោធន៍ ឬ រឿង​ផ្ទាល់​ខ្លួន​ច្រើន​ពេក​នោះ​ទេ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:៩ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ប្រាប់​ឃ្លា ដែលពិពណ៌នា​អំពី​របៀប​ដែល​យើង​អាច​ដឹង បើសិន​ជា​ការ​សម្រេចចិត្ត​មួយ ដែលយើង​បាន​ធ្វើ​ពុំ​ត្រឹមត្រូវ ។ ដើម្បីជួយសិស្ស​យល់​ឃ្លា « អាប់គំនិត » សូមអញ្ជើញសិស្ស​ម្នាក់អាន​សេចក្ដីថ្លែង​ដូច​ខាង​ក្រោម​ដោយ​អែលឌើរ រីឆាដ ជី ស្កត ដែល​លោកបានពន្យល់​ពីបទពិសោធន៏​មួយ ដែលជា​ការ​អាប់គំនិត ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« [ ការអាប់គំនិត ] នោះ សម្រាប់ខ្ញុំ​គឺ​ជា​អារម្មណ៍​ពុំ​សុខស្រួល ពុំស្ងប់ » ( « Using the Supernal Gift of Prayer, » ទំព័រ១០ ) ។

សូមអញ្ជើញសិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន អំពី​ការ​ទទួលវិវរណៈ ដែលអាច​ជួយពួកគេ​ធ្វើការ​សម្រេចចិត្ត​សំខាន់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩ :១២-១៤

ព្រះអម្ចាស់ លើក​ទឹកចិត្ត​ដល់​អូលីវើរ ដើម្បី​បន្ដ​នៅក្នុងកិច្ចការ​ដែល​លោកត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ

សូម​រំឭកសិស្ស​អំពីការ​ហៅបម្រើ​របស់​អូលីវើរ ដើម្បីធ្វើ​ជា​ស្មៀន​សម្រាប់​ព្យាការី ( សូមមើល គ. និង ស. ៩:១, ៤ ) ។ សូម​អញ្ជើញសិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩:១២-១៤ ដោយ​ស្ងាត់ស្ងៀម រកមើល​ពាក្យ​ឬ​ឃ្លា ដែល​យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ខៅឌើរី អាច​រកឃើញ​ថា​ជាការលើកទឹកចិត្ត​នៅពេលនេះ ។ សូម​អញ្ជើញសិស្ស​ឲ្យ​ចែកចាយ​ពាក្យ និង​ឃ្លានានា ដែល​ពួកគេ​រកឃើញ​ថា​មានអត្ថន័យ ហើយពន្យល់ពីមូលហេតុ ។

ដើម្បីបញ្ចប់មេរៀននេះ អ្នកអាច​ចែកចាយ​ទីបន្ទាល់​របស់អ្នក ដែល​យើង​អាច​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ពេល​យើង​ធ្វើតាម​គោលការណ៍​ដែលបាន​ចែង​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩ ។

សេចក្តី​អធិប្បាយនិង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩:៧-៩ ។ ការញែកដឹង​ចម្លើយ​ចំពោះការអធិស្ឋាន

អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ការប្រឹក្សា​អំពី​មូលហេតុ​ដែល​យើង​ពេល​ខ្លះហាក់ដូចជា​មានអារម្មណ៍ថា​យើង​ពុំ​បាន​ទទួល​ចម្លើយ​ភ្លាម​ៗ​ចំពោះការ​អធិស្ឋាន ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

« តើ​អ្នក​ធ្វើ​អ្វីខ្លះ ពេល​អ្នក​បាន​រៀបចំដោយប្រុងប្រយ័ត្ន អធិស្ឋាន​ដ៏​ក្លៀវក្លា រង់ចាំ​ពេលសមហេតុផល​មួយ​ដើម្បី​ទទួល​ចម្លើយ ហើយ​នៅ​តែ​ពុំ​មាន​ចម្លើយ​នោះ ? អ្នក​អាច​ថ្លែង​អំណរ​គុណ ពេល​រឿង​នោះកើតឡើង ដ្បិត​វាជា​ភស្ដុតាង​មួយ​នៃ​ការទុកចិត្ត​របស់​[ ទ្រង់ ] ។ ពេល​អ្នក​រស់នៅ​ដោយ​សក្ដិសម ហើយ​ជម្រើស​របស់អ្នក សមស្របនឹង​ការបង្រៀន​នៃ​ព្រះអង្គសង្គ្រោះ នោះ​អ្នកចាំបាច់​ត្រូវ​ធ្វើ​តាម បន្ដ​ទៅមុខ​ដោយមាន​ទំនុក​ចិត្ត ។ ពេល​អ្នក​រំញោចដឹង​ការ​បំផុសគំនិត​របស់ព្រះវិញ្ញាណ រឿង​មួយ​នៃ​រឿង​ពីរយ៉ាង​នឹង​កើតមាន​យ៉ាង​ច្បាស់​តាម​ពេល​ត្រឹមត្រូវ ៖ អាច​ជា​ការ​អាប់គំនិត​ដែល​នឹង​កើត​មានឡើង ដែលបង្ហាញ​ពី​ជម្រើស​ពុំ​ត្រឹមត្រូវ ឬ​អាចជាភាព​សុខសាន្ដ ឬ​ភាពខ្មួល​ខ្មាញ់​នៅក្នុង​ទ្រូង ដែលបញ្ជាក់ថា​ជម្រើស​របស់​អ្នក​ត្រឹមត្រូវ ។ នៅពេលអ្នករស់នៅ​ដោយ​សុចរិត ហើយ​ធ្វើសកម្មភាព​ដោយមាន​ទំនុកចិត្ត នោះព្រះ​នឹង​ពុំ​បណ្ដោយ​ឲ្យ​អ្នកទៅ​ឆ្ងាយ​ដោយ​គ្មាន​ការ​ព្រមាន បើ​អ្នក​បាន​ធ្វើការ​សម្រេចចិត្ត​ខុស​នោះទេ » ( « Using the Supernal Gift of Prayer, » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៧, ទំព័រ១០ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩:៧-៩ ។ តើ​ភាព​ខ្មួលខ្មាញ់​នៅ​ក្នុងទ្រូង​ជា​អ្វី​ទៅ ?

អែលឌើរ ដាល្លិន អេក អូក បាន​ពន្យល់​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ខ្ញុំបាន​ជួប​នឹង​មនុស្ស​ដែល​ប្រាប់ខ្ញុំ​ថា ពួកគេ​ពុំ​ដែល​មាន​សាក្សី​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធទេ ដោយ​សារ​ពួកគេ​ពុំ​ដែលមាន « ភាព​ខ្មួលខ្មាញ់ » នៅក្នុង​ទ្រូង​ពួកគេ​សោះ ។

« តើ​‹ ភាព​ខ្មួលខ្មាញ់​នៅ​ក្នុង​ទ្រូង › » មាន​ន័យ​យ៉ាងណា ? តើ​វា​ចាំបាច់​ត្រូវ​តែជា​អារម្មណ៍​ក្ដៅ ដូចជា​ការ​បង្កាត់ភ្លើងដោយ​ចំហេះ​មែនទេ ? ប្រសិន​បើ​វា​មាន​ន័យ​បែប​នោះ​មែន ដូច្នេះខ្ញុំ​ពុំ​ធ្លាប់​មាន​ភាព​ខ្មួល​ខ្មាញ់​នៅ​ក្នុង​ទ្រូង​ឡើយ ។ ប្រាកដ​ណាស់ ពាក្យ​ថា ‹ ភាព​ខ្មួលខ្មាញ់ › នៅ​ក្នុង​បទគម្ពីរ​នេះ​គូស​បញ្ជាក់​ពី​អារម្មណ៍​នៃ​ការ​លួង​លោម និង ភាពស្ងប់ស្ងាត់ ។ នោះ​គឺ​ជា​សាក្សី​ដែល​មនុស្ស​ជាច្រើន​បាន​ទទួល ។ នោះ​គឺ​ជា​របៀប​ដែល​វិវរណៈ​ដំណើរការ ។

« ប្រាកដ​ណាស់ សំឡេង​តូច​រហៀង គឺ​ថា ‹ តូច › ហើយ ‹ រហៀង › » ( Teaching and Learning by the Spirit »Ensign ខែ មិនា ឆ្នាំ ១៩៩៧, ទំព័រ១៣ ) ។