ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១ ៖ ផែនការ​នៃ​សេចក្តី​សង្គ្រោះ


មេរៀន​ទី ១

ផែនការ​នៃ​សេចក្តី​សង្រ្គោះ

សេចក្តីផ្តើម

ប្រធាន ប៊យ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​ណែនាំ​ដល់​គ្រូ​បង្រៀន​ថ្នាក់សិក្ខា​សាលា​ឲ្យ​បង្ហាញ​ដោយ​សង្ខេបពី​ទិដ្ឋភាព​ទូទៅអំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់​ក្នុង​ឆ្នាំ​នីមួយៗ ៖

« ទិដ្ឋភាព​ទូទៅ​សង្ខេប​អំពី ‹ ផែនការ​នៃសុភមង្គល › … បើ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ពេល​ចាប់​ផ្ដើម ហើយ​ត្រឡប់​ទៅ​មើល​ជា​ញឹកញាប់ នោះ​វា​នឹង​មាន​តម្លៃ​មហិមា​ចំពោះ​សិស្ស​របស់​អ្នក ។…

« មនុស្ស​វ័យ​ក្មេង​ងឿង​ឆ្ងល់​ថា ‹ ហេតុអ្វី ? ›-- ហេតុអ្វី​ក៏​យើង​ត្រូវ​បាន​បញ្ជា​ឲ្យ ធ្វើ រឿង​មួយចំនួន ហើយ​រឿងមួយចំនួនទៀត មិន តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ ? ចំណេះដឹង​អំពី​ផែនការ​នៃ​សុភមង្គល ទោះ​ជា​ក្នុង​ទម្រង់​យ៉ាងសង្ខេប ក៏​វា​អាច​ធ្វើ​ឲ្យ​គំនិត​មនុស្ស​វ័យ​ក្មេង​ឆ្ងល់​ថា ‹ ហេតុអ្វី › » ដែរ ( « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » [ សុន្ទរកថា​ទៅកាន់​គ្រូបង្រៀន​សាសនា​ស៊ី.អ៊ី.អែស ថ្ងៃទី ១០ ខែ​សីហា ឆ្នាំ ១៩៩៣ ]LDS.org) ។

មេរៀន​នេះ​ផ្ដល់​ជា​ទិដ្ឋភាព​ទូទៅ​សង្ខេប​មួយ​អំពី ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ វា​ផ្ដោត​ទៅ​លើ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ ដែល « ជា​កត្តា​ចម្បង និង​ជា​គ្រឹះ​ដ៏សំខាន់ ហើយ​ជា​គោលលទ្ធិ​មេ​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដ៏​មហិមា និង​អស់កល្បជានិច្ច » ( ជែហ្វ្រី អ័រ ហូឡិន Missionary Work and the Atonement» Ensign ខែ​មិនា ឆ្នាំ ២០០១ ទំព័រ ៨ ) ។

យោបល់​សម្រាប់ការ​បង្រៀន

ផែនការ​របស់​ព្រះវរបិតា​សួគ៌​គឺ​ជា​ផែនការ​នៃ​សុភមង្គល

អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ូសេ ១:៣៩ ឮៗ ។ ( ឬ​សិស្ស​អាច​សូត្រ​វា បើ​ពួកគេ​ទន្ទេញ​ចាំ​ហើយ ) ។ សូមឲ្យ​សិស្សមើល​តាម និង​រក​មើល​នូវ​អ្វី​ដែល​ព្រះវរបិតាសួគ៌​បាន​មានបន្ទូល ដែលជា​គោលបំណង​នៃ​កិច្ចការ​របស់​ទ្រង់ ។ សូម​សរសេរ​សេចក្ដី​ថ្លែង​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ គោលបំណង​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ គឺ​ដើម្បី​ផ្ដល់​មាគ៌ា​មួយ​សម្រាប់​យើង ទទួល​បាន​ជីវិត​អមតៈ និងជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

  • តើ​ជីវិត​អមតៈ និង​ជីវិត​អស់កល្បជានិច្ច​ខុសគ្នា​យ៉ាង​ដូចម្តេច ? ( ជីវិត​អមតៈ គឺ​ជា​ការ​រស់នៅ​ជា​រៀង​រហូត​ក្នុង​ស្ថានភាព​ដែល​រស់ឡើង​វិញ​មួយ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​មនុស្ស​គ្រប់រូប នឹង​ទទួលបាន​អំណោយ​ទាន​នេះ ។ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ឬ​ភាព​តម្កើង​ឡើង គឺ​ជា​ការ​រស់នៅ​ក្នុង​វត្តមាន​របស់ព្រះ​ជា​រៀងរហូត​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​យើង អំណោយ​ទាននេះ​ក៏​បាន​មក​តាមរយៈ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ប៉ុន្តែ​មាន​តែចំពោះ​អ្នក​ទាំងឡាយ​ដែល​គោរព​តាមច្បាប់ និង​ពិធីបរិសុទ្ធ​នានា​នៃ​ដំណឹងល្អ​ប៉ុណ្ណោះ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពាក្យ « ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច » សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការ​ដូច​ខាង​ក្រោម ដោយ​អែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

«ជីវិត​របស់ព្រះ គឺ​ជា​ជីវិត​ដ៏នៅ​អស់កល្បជានិច្ច ដែល​ជីវិត​ដ៏នៅ​អស់កល្បជានិច្ច គឺ​ជា​ជីវិត​របស់​ព្រះការ​បញ្ជាក់​នេះ គឺ​មាន​ន័យដូចគ្នា » (Mormon Doctrineបោះពុម្ព​ជាលើកទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ២៣៧ ) ។

  • តើ​ពរជ័យ​មួយចំនួន​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​អ្នកទាំងឡាយ​ដែល​ទទួល​ជីវិត​ដ៏​នៅអស់កល្បជានិច្ច​មាន​អ្វី​ខ្លះ ?

សូម​គូស ឌីយ៉ាក្រាម​ខាងក្រោម​នេះ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចម្លង​ឌីយ៉ាក្រាម ឬ​កត់ត្រា​ក្នុង​សៀវភៅ​កត់ចំណាំ​របស់ពួកគេ ឬ សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​ នៅពេល​ពួកគេ​រៀនអំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ក្នុងមេរៀន​នេះ ។

រូបភាព
ឌីយ៉ាក្រាម​ទី ១ អំពីផែនការ​នៃ​សេចក្ដីសង្គ្រោះ

សូម​ពន្យល់​ថា នៅក្នុង​ជីវិត​មុន​ជីវិត​លើ​ផែនដី​របស់​យើង យើង​រស់នៅ​ជា​វិញ្ញាណ​ក្នុង​វត្តមាន​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។ នៅទីនោះ​យើង​រៀន​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ សម្រាប់​សុភមង្គល​របស់​យើង និង​រៀន​អំពី​របៀប​ដែល​ផែនការ​នឹង​ជួយ​យើង សម្រេច​គោលបំណង​របស់​ទ្រង់​សម្រាប់​យើង ( សូមមើលគ&ស ១៣៨:៥៥–៥៦; អ័ប្រាហាំ ៣:២២–២៨) ។

  • តើ​យើង​ខុស​គ្នា​ពី​ព្រះវរបិតាសួគ៌​យើង​កាល​ពីជីវិតមុនកើតលើផែនដីដី​យ៉ាង​ដូចម្ដេច​ខ្លះ ? ( ទ្រង់​មាន​រូបកាយ និង​លក្ខណៈសម្បត្តិ​ដ៏​ល្អ​ឥតខ្ចោះ​មួយ ។ យើង​ពុំ​មាន ) ។

  • នៅក្នុង​ជិវិតមុនកើតលើផែនដី តើ​ព្រះវរបិតាសួគ៌ បាន​បង្ហាញ​ដល់​យើង​អ្វី​ខ្លះ ដើម្បី​ជួយ​យើង​ទទួល​បាន​ជីវិត​អមតៈ និង​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​នោះ ? ( ផែនការ​នៃ​សេចក្តី​សង្គ្រោះ ) ។

សូម​ពន្យល់​ថា យើង​ប្រើ​ពាក្យ ជីវិតរមែង​ស្លាប់ សំដៅ​ទៅ​លើ​ជីវិត​របស់​យើង​នៅលើ​ផែនដី ។ ដូច​បាន​បង្ហាញ​នៅក្នុង ឌីយ៉ាក្រាមអប បន្ថែម​ទៅលើក្ដារខៀន រូប​ពង​ក្រពើរ​តំណាងឲ្យ​ជីវិត​លើ​ផែនដី ហើយ​ដាក់​ស្លាក​វា​ដោយ​ពាក្យ ជីវិត​រមែង​ស្លាប់ ។ គូរ​សញ្ញា​ព្រួញ​ពី ជីវិត​មុន​ជីវិត​លើ​ផែនដីទៅរក ជីវិត​រមែង​ស្លាប់ ។

រូបភាព
ឌីយ៉ាក្រាម​ទី ២ អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ

សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម ៖

  • តើ​ហេតុអ្វី​ក៏​យើង​ចាំបាច់​ត្រូវ​ចាក​ចេញ​ពី​វត្តមាន​របស់ព្រះ ដើម្បី​ប្រែក្លាយ​ឲ្យ​កាន់​តែ​ដូច​ជា​ទ្រង់យ៉ាង​ដូច្នេះ ? ( ចម្លើយ​របស់សិស្ស​អាច​រួមមាន​ដូច​ខាង​ក្រោម ៖ ដើម្បី​ទទួល​រូបកាយ ដើម្បី​រៀន និង​ដើម្បី​រីកចម្រើន តាមរយៈ​ការ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង ) ។

បន្ទាប់​ពី​សិស្ស​ពីរបីនាក់​បាន​ឆ្លើយ​រួច​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឭៗ​នូវ​ការ​ពន្យល់​ដូច​ខាង​ក្រោម​នេះ ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ថា ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ព្រះ​បាន​ប្រទាន​ផែនការ​មួយ​ឲ្យ​យើង ។ ទ្រង់​បាន​បញ្ជូន​យើង​ទាំងអស់គ្នា​មក​កាន់​ផែនដី ដើម្បី​ទទួល​រូបកាយ និង​ដើម្បី​ទទួល​បទពិសោធន៍ ហើយ​រីកចម្រើន » (The Teachings of Spencer W. Kimball,ed. Edward L. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ២៥ ) ។

  • យោង​តាម​ប្រធាន ឃឹមបឹល តើ​មាន​មូលហេតុអ្វី​ខ្លះបានជា​ព្រះ​បញ្ជូន​យើង​មក​កាន់​ផែនដី ? ( ពេល​សិស្ស​ឆ្លើយ ពួកគេ​គួរ​តែ​ប្រាប់​ពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះ​បាន​បញ្ជូន​យើង​មក​កាន់​ផែនដី ដើម្បី​ទទួល​រូបរាងកាយ និង​ដើម្បី​ទទួលបទពិសោធន៍ ហើយ​រីកចម្រើនឡើង )

  • តើ​ឧបសគ្គ​នៃ​ការ​ល្បួង ជំងឺ ភាព​សោកសៅ ការ​ឈឺចាប់ ការ​បាក់ទឹកចិត្ត អសមត្ថភាព និង​ការ​លំបាក​ក្នុង​ជីវិត​រមែង​ស្លាប់​ដទៃទៀត ដើរ​តួ​ក្នុង​កិច្ចខិតខំ​របស់​យើង ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​អ្វីខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១៩-២០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អានតាម និង​ប្រាប់​អំពី​ឧបសគ្គ​នានា ដែល​អាច​រារាំង​យើង​មិន​ឲ្យ​ទទួល​បានជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។

  • តើ​ឧបសគ្គ​អ្វីខ្លះ ដែល​យើង​ជួប​ប្រទះ​ក្នុង​ជីវិត​រមែង​ស្លាប់ ដែល​អាច​រារាំង​យើង​មិន​ឲ្យ​ទទួល​ជីវិត​ដ៏នៅ​អស់កល្បជានិច្ច ? ( ពេល​សិស្ស​ឆ្លើយ សូម​ជួយ​ពួកគេ​ឲ្យ​ប្រាប់​ពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ អំពើបាប រារាំង​យើង​មិន​ឲ្យ​ប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ ហើយ​មិន​ឲ្យ​ត្រឡប់​ទៅរស់នៅ​ជាមួយ​ទ្រង់។ សូមមើល​ផងដែរ ម៉ូសេ 6:57 ដែល​បង្រៀន​ថា តាមរយៈ​ការ​ប្រែចិត្ត នោះ​យើង​អាច​ត្រឡប់មក​រស់នៅ​ជាមួយ​នឹង​ព្រះ ) ។

នៅ​លើ​ក្ដារខៀន សូម​សរសេរ​ពាក្យ អំពើបាប នៅលើ​ឌីយ៉ាក្រាម ជិត​នឹង​ពាក្យ ជីវិត​រមែង​ស្លាប់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃ​ទី ១០:២១ ឲ្យសិស្ស​ផ្សេងទៀត​អាន ម៉ូសេ ៦:៥៧ ហើយ​សិស្ស​ម្នាក់ទៀតអាន អាលម៉ា ៤១:១០-១១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​តាមដាន រក​មើល​មូលហេតុ​ដែល​អំពើ​បាប​រារាំង​យើង​មិន​ឲ្យ​ប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ ហើយ​ទទួលជីវិត​ដ៏​នៅអស់កល្បជានិច្ច ។

  • ស្របតាម​ខគម្ពីរ​ទាំង​នេះ តើ​ហេតុអ្វី​បាន​ជា​អំពើបាប​រារាំង​យើង​មិន​ឲ្យ​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ និង​មិន​ឲ្យ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ចដូច្នេះ ? ( សិស្ស​អាច​ផ្ដល់​ចម្លើយ​ផ្សេងៗ​គ្នា ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់ពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ គ្មានអ្វី​ដែល​មិន​ស្អាត​អាចអាស្រ័យ​នៅ​ក្នុង​វត្តមាន​របស់ព្រះ​បាន​ឡើយ) ។

សូម​ឲ្យ​សិស្ស​ពីរ​នាក់ឡើង​មក​ខាងមុខ​ថ្នាក់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​កាន់​រូបភាព​របស់ព្រះយេស៊ូវ កំពុង​នៅក្នុង​សួន​ច្បារ​គេតសេម៉ានី​ឡើង (សៀវភៅ​រូបភាព​ដំណឹងល្អ[ ឆ្នាំ ២០០៩ ] ទំព័រ ៥៦ សូមមើល​ផងដែរ LDS.org) ហើយ​សិស្ស​ម្នាក់​ទៀត​កាន់​រូបភាព​នៃ​ការ​ឆ្កាង ( ទំព័រ ៥៧ ) ។ សូម​អញ្ជើញ​សិស្ស​ទីបី​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៤០-៤២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​ប្រាប់​អំពី​អ្វី​ដែល​ព្រះវរបិតាសួគ៌ បាន​ប្រទាន​ដល់​យើង ដើម្បី​យើង​អាច​យក​ឈ្នះ​លើ​អំពើ​បាប ។

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៤០–៤២ តើ​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​យើង​អាច​យក​ឈ្នះ​លើ​អំពើបាបបាន ? ( សិស្ស​អាច​ឆ្លើយ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ប្រាប់​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ បាន​រងទុក្ខ ហើយ​ត្រូវ​បាន​ឆ្កាង​ដើម្បី​អំពើបាប​នៃ​មនុស្ស​គ្រប់រូប ) ។

សូម​អញ្ជើញ​សិស្ស​ដែល​កាន់​រូបភាព​ឲ្យ​ពន្យល់​អំពីព្រឹត្តការ​អ្វី​ក្នុង​រូបភាព​របស់​ពួកគេ ទាក់ទង​នឹង​លទ្ធភាព​របស់​យើង​ដើម្បី​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​អំពើបាប ។ សូម​បង្ហាញ​រូបភាព​នៅលើ​ក្ដារខៀន ដូច​បង្ហាញ​នៅក្នុង​ឌីយ៉ាក្រាមអមនោះ ។

រូបភាព
ឌីយ៉ាក្រាម​ទី ៣ អំពីផែនការ​នៃ​សេចក្ដីសង្គ្រោះ ដោយ​មាន​រូបភាព

សូម​សរសេរ​សេចក្ដីយោង​បទគម្ពីរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ គ. និង ស. ១៨:២២-២៣;គ. និង ស. ២៥:១៣, ១៥ ។ សូម​ឲ្យ​សិស្សធ្វើការ​ជា​គូៗ ។ សូម​ឲ្យ​ដៃ​គូ​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:២២-២៣ ហើយ​សុំ​ឲ្យ​ដៃគូ​ម្នាក់ទៀត​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ២៥:១៣,១៥ ។ សូម​ឲ្យ​ពួកគេ​ទាំង​ពីរ​នាក់​រក​មើល​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ​ដើម្បី​អាចទទួល​បាន​ព្រះចេស្ដា​លាង​សម្អាត​នៃ​ដង្វាយធួន ហើយ​ទទួលបាន​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នឹង​ដៃគូ​របស់​ខ្លួន​អំពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​ពរជ័យ​នៃ​ពលិកម្ម​ធួន​របស់​ទ្រង់ ? ( ចម្លើយ អាច​រួមមាន ការ​បង្ហាញ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ការ​ប្រែចិត្ត ការ​ទទួលបុណ្យជ្រមុជទឹក ការ​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ ការ​ស៊ូទ្រាំ​នៅក្នុង​សេចក្ដីជំនឿ ការ​រក្សា​សេចក្ដីសញ្ញា និង​ការ​គោរព​បទបញ្ញត្តិ ។ ដូច​បាន​បង្ហាញ​នៅក្នុង​ឌីយ៉ាក្រាម​បន្ទាប់ សូម​គូរ​ព្រួញ​ចេញ​ពី​ឆ្វេង​ទៅ​ស្ដាំ កាត់​ពី​ខាង​ក្រោម​រង្វង់ពងក្រពើរ ។ សូម​សរសេរ​ចម្លើយ​របស់​សិស្ស​ឲ្យ​ស្រប​នឹង​ព្រួញ​នោះ ) ។

សូម​សង្ខេប​ចម្លើយ​របស់​សិស្ស តាមរយៈ​ការ​ថ្លែង​ទីបន្ទាល់​ថា បើ​យើង​គោរពប្រតិបត្តិ​ចំពោះគោលការណ៍ និង​ពិធីបរិសុទ្ធ​នានា​នៃ​ដំណឹងល្អ នោះ​យើង​អាច​យក​ឈ្នះ​លើ​អំពើបាប តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពន្យល់​ថា នៅពេល​យើង​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​នៃពិធីបុណ្យជ្រមុជទឹក នោះ​យើង​ត្រូវ​បាន​អភ័យទោស​ដោយ​ក្ដីមេត្តា​ពីអំពើបាប​របស់​យើង បើយើង​ប្រែចិត្ត ។ បន្ថែម​ពី​លើ​នោះ តាមរយៈ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​មានជំនួយជា​ប្រចាំ​ថ្ងៃ​ក្នុងការ​ដើ​រ​នៅលើ​ផ្លូវ​ទៅ​កាន់​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។

  • តើ​ព្រះបាន​ជួយ​អ្នក តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ​នៅក្នុង​កិច្ចខិតខំ​ប្រចាំ​ថ្ងៃ​របស់​អ្នក ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

ចូរ​ពន្យល់​ថា បន្ថែម​ពីលើ​អំពើបាប នោះមាន​ឧបសគ្គទីពីរ​ ដែល​យើងត្រូវ​តែ​យកឈ្នះ ដើម្បី​យើងអាចទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។ សូម​សួរ​សិស្ស បើ​ពួកគេ​អាច​ប្រាប់​អំពី​ឧបសគ្គទីពីរនោះបាន ។

បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ​ហើយ សូម​សរសេរ សេចក្ដីស្លាប់​ខាង​រូបកាយ នៅលើ​ឌីយ៉ាក្រាម​នៅជិត​នឹង​ពាក្យ អំពើ​បាប ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ពន្យល់​ពី​អ្វី​កើត​ឡើង​ចំពោះ​វិញ្ញាណ និង​រូបកាយ​របស់​យើង បន្ទាប់ពី​យើង​ស្លាប់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៣៣-៣៤ ឲ្យឮៗ ហើយ​ឲ្យសិស្ស​ម្នាក់ទៀត​អាន គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣០:២២ ឮៗ ។ សូម​សួរ​សិស្ស​ក្នុង​ថ្នាក់​ឲ្យផ្ទៀង​តាម ហើយ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើការ​បំបែក​ជានិរន្ដន៍​នៃ​វិញ្ញាណ និង​រូបកាយ​របស់​យើង នឹង​ក្លាយជា​ឧបសគ្គ​មួយ ពុំ​ឲ្យយើង​ប្រែក្លាយដូច​ជា​ព្រះ​យ៉ាង​ដូចម្ដេច ? ( សិស្ស​គួរ​តែ​ប្រាប់​ពីគោលលទ្ធិ​ដូច​ខាង​ក្រោម ៖ យើង​ពុំ​អាច​ក្លាយ​ដូច​ជា​ព្រះ​វរបិតាសួគ៌​ដោយ​គ្មាន​រូបកាយ​ជា​សាច់ និង​ឆ្អឹង​នោះទេ ) ។

សូម​បង្ហាញ​សិស្ស​ក្នុង​ថ្នាក់​នូវ​រូបភាព​របស់ ម៉ារា និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​មាន​ព្រះជន្មរស់ (សៀវភៅ​រូបភាព​សិល្បៈដំណឹងល្អលេខ ៥៩ សូមមើល​ផងដែរLDS.org) ហើយ​សុំ​សិស្ស​ម្នាក់​ឲ្យ​ពន្យល់​នូវ​អ្វី​ដែល​កំពុងកើត​ឡើង​នៅក្នុង​រូបភាព ។ បន្ទាប់​មក​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា ១១:៤២-៤៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្សផ្ទៀង​តាម ហើយ​ប្រាប់​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ ដើម្បី​យើង​អាច​យក​ឈ្នះ​លើ​ឧបសគ្គ​នៃ​សេចក្ដីស្លាប់​ខាង​រូបកាយ ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​ព្រះយេស៊ូវ​គ្រីស្ទ បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ប្រាកដ​ថា យើង​អាច​យកឈ្នះ​លើ​សេចក្ដីស្លាប់​ខាង​រូបកាយ ? ( ជួយ​សិស្ស​ឲ្យ​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ដោយ​សារ​តែ​ការរស់ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​មនុស្ស​គ្រប់រូប នឹង​បាន​រស់ឡើងវិញ ហើយ​នឹង​រស់នៅ​ជា​រៀងរហូត ) ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់​វេន​គ្នា​អាន​ឲ្យឮៗ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១៤-១៧ ។

  • តើ « សេចក្ដីសង្ឃឹម​នៃ​ការរស់ឡើងវិញ​ដ៏​រុងរឿង » អាច​នាំ​សេចក្ដីអំណរ​មក​ដល់​អ្នក និង​គ្រួសារ​អ្នក​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​រំឭក​សិស្ស​ថា ជីវិត​អមតៈ គឺ​ជា​អំណោយទាន​មួយ ដែល​មនុស្ស​គ្រប់រូប​នឹង​ទទួលបាន ។ ទោះ​ជា​យ៉ាង​ណា ជីវិត​អស់កល្បជានិច្ច គឺ​ជា​អំណោយ​ទាន​របស់​ព្រះអម្ចាស់ ចំពោះ​តែ​អ្នក​ទាំងឡាយ​ណា​ដែល​គោរព​តាម​ច្បាប់ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​ទ្រង់​ប៉ុណ្ណោះ ។ សូម​ដាក់​រូបភាព ម៉ារា និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែលបាន​មានព្រះជន្ម​រស់ នៅ​លើ​ក្ដារខៀន ជិត​នឹង​រូបភាព​ផ្សេងទៀត ។ សូម​សរសេរ ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៅពីខាង​លើ​រូបភាព​ទាំង​បី ។

សូម​គូសរង្វង់​មួយទៀត នៅ​ពីខាង​លើ​រង្វង់​ពង​ក្រពើរ ហើយ​ដាក់​ស្លាក​វាថា ជីវិត​ដ៏នៅអស់កល្បជានិច្ច ។ សូម​គូរព្រួញ​បញ្ឈរ​មួយ​ចេញពី​ចុង​ព្រួញ​នៅ​ខាង​ក្រោម​ឌីយ៉ាក្រាម​ទៅរក​ពាក្យ ជីវិត​ដ៏នៅអស់កល្បជានិច្ច ។

រូបភាព
ឌីយ៉ាក្រាម​ចុង​ក្រោយ អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ

សូម​ឲ្យ​សិស្ស​សង្ខេប​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ផែនការ​របស់ព្រះវរបិតាសួគ៌ ដើម្បី​សុភមង្គល​របស់​យើង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ឱកាស​មួយ ដើម្បី​បង្រៀន​អំពី​ផែនការ​នៃ​សុភមង្គលទៅកាន់​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់ ។

ដើម្បី​បញ្ចប់​មេរៀន សូម​ពន្យល់​សិស្ស​ថា នៅក្នុង​ការសិក្សា​របស់ពួកគេ​អំពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា នោះ​ពួកគេ​នឹង​រៀន​សេចក្ដីពិត​ជា​ច្រើន​ទៀត ដែលទាក់ទង​ទៅនឹង​ផែនការ​នៃ​សុភមង្គល ។ មេរៀន​នេះ ត្រូវ​បាន​បង្ហាញ​តែ​ទិដ្ឋភាពទូទៅ​សង្ខេប​មួយ​ប៉ុណ្ណោះ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ដែល​សិស្ស​ក្នុង​ថ្នាក់​បាន​ពិភាក្សា​គ្នា​នៅក្នុង​មេរៀននេះ ។

សេចក្តី​អធិប្បាយនិង ព័ត៌មាន​សាច់រឿង

ដង្វាយធួន គឺ​ជាចំនុច​ចម្បង​នៅក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ពលិកម្ម​ធួន​របស់ព្រះយេស៊ូវគ្រីស្ទ ត្រូវ​បាន​ហៅ​ថា​ជា ‹​ព្រឹត្តការ​ណ៍ដ៏​រុងរឿង​បំផុត​មួយ​នៃ​ព្រឹត្តការណ៍​ទាំងអស់ ចាប់តាំង​ពីដើម​នៃការ​បង្កបង្កើត រហូត​ដល់​យុគសម័យ​នៃ​ភាពអស់កល្បជានិច្ច​គ្មានទីបញ្ចប់ › ។ [ Bruce R McConkie The Promised Messiah The First Coming of Christ ( ឆ្នាំ ១៩៨១ ) ទំព័រ ២១៨ ] ។…

« ពលិកម្ម​នោះ—ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ— គឺ​ជា​ចំណុច​ចម្បង​នៅក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ » («Sacrifice» EnsignLiahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១៩ ) ។

មេរៀន​ទាំងឡាយ​នៃ​ជីវិត​រមែង​ស្លាប់

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ឧបសគ្គ​នានា​អំឡុង​ជីវិត​រមែង​ស្លាប់ អាច​ដុសខាត់​យើង ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« ការ​រៀន​ស៊ូទ្រាំ​ក្នុងគ្រា​នៃ​ការ​ខកចិត្ត ការ​រងទុក្ខ និង​សោកសៅ គឺ​ជា​ផ្នែក​នៃ​ការ​បំពាក់បំប៉ន​ការងារ​របស់​យើង ។ ជា​ញឹកញាប់ បទពិសោធន៍​ទាំងនេះហាក់​បីដូច​ជា​ពិបាក​ទ្រាំទ្រ តែវាក៏​ជា​ប្រភេទ​នៃ​បទពិសោធន៍​ជាក់លាក់ ដែល​ពង្រីក​ការ​យល់ដឹង​របស់​យើង ស្ថាបនា​ចរិក​លក្ខណៈ​របស់​យើង ហើយ​បង្កើន​សេចក្ដីមេត្តា​របស់​យើង​ចំពោះ​អ្នក​ដទៃ » (Come What May, and Love It » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៧ ) ។

ព្រះគម្ពីរ​មរមន បង្រៀន​ថា គោលបំណង​មួយ​នៃ​គោលបំណង​នានា​នៃ​ជីវិត​រមែងស្លាប់ គឺ​ដើម្បី​ទទួលពិសោធន៍​នៃក្ដីអំណរ៖ « លោកអ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្សលោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » (នីហ្វៃទី ២ ២:២៥) ។

ព្រះវរបិតា​សួគ៌​រង់ចាំ​ការ​វិល​ត្រឡប់របស់​យើង

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះទ័យ​ប្រាថ្នា​របស់​ព្រះ​សម្រាប់​កូនចៅ​របស់ទ្រង់​ម្នាក់ៗ ឲ្យ​វិល​ត្រឡប់ទៅ​វត្តមាន​ទ្រង់វិញ​ថា ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« យើង​ស្វែងរកសិរីល្អ​សេឡេស្ទាល ។ យើង​មាន​បំណង​រស់នៅ​ក្នុង​ទី​វត្តមាន​របស់​ព្រះ ។ យើង​ចង់​បាន​សមាជិកភាព​ដែល​មាន​គ្រួសារ​ដ៏​អស់កល្បជានិច្ច ។ ពរជ័យ​ដូច្នេះ គឺ​ត្រូវ​បាន​ទទួលមក​តាមរយៈ​ការ​ស្វែងរក ការព្យាយាម ការប្រែចិត្ត​ពេញ​មួយជីវិត ហើយ​ទីបំផុត​ទទួលបាន​ជោគជ័យ ។

« ព្រះវរបិតាសួគ៌​របស់​យើង​រីករាយ​ចំពោះ​អ្នក​ទាំងឡាយ​ដែល​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។ ទ្រង់​ក៏​ព្រួយព្រះទ័យ​ចំពោះ​កូន​ដែលវង្វេង, យុវវ័យយឺតយ៉ាវ, យុវវ័យចចេស និង ឪពុកម្ដាយ​គ្មាន ការ​ទទួល​ខុសត្រូវ​ផងដែរ ។ លោក​ចៅហ្វាយ​មាន​បន្ទូល​ដោយ​ទន់ភ្លន់​ទៅ​អ្នក​ទាំង​នេះ ប្រាកដណាស់ ចំពោះ​មនុស្ស​ទាំងអស់​ថា ៖ «សូម ត្រឡប់មកវិញ ។ ត្រឡប់មក ។ មក​រក​យើង​ចុះ ។ សូម​មក​ផ្ទះ ។ សូម​មក​តាម​ខ្ញុំ › ។

«…ក្នុង​នាម​ជា​សាក្សី​ពិសេស​របស់​ទ្រង់ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ថា​ទ្រង់​រង់ចាំ​យើង​ឲ្យ​ត្រឡប់ទៅវិញ​ដោយ​ជោគជ័យ » (« The Race of Life »​Ensignលីអាហូណា ខែ​ឧសភា ឆ្នាំ ២០១២ ទំព័រ ៩៣ ) ។

« ប្រែក្លាយជា​អ្វី​ដែល​ព្រះវរបិតាសួគ៌ មាន​ព្រះរាជបំណង​ចង់​ឲ្យ​យើង​ប្រែក្លាយ »

អែលឌើរ ដាល្លិន អេក អូក បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ការ​ជំនុំជំរះ​ចុង​ក្រោយ គឺ​ពុំ​គ្រាន់តែ​ជា​ការ​វាយតម្លៃ​មួយ​នៃ​ការ​បូកសរុប​នៃ​សកម្មភាព​ល្អ និង​សកម្មភាព​អាក្រក់--ដែល​យើង​បាន​ធ្វើប៉ុណ្ណោះ​នោះទេ ។ វា​ជា​ការ​ទទួល​ស្គាល់​មួយ​អំពី​ឥទ្ធិពល​នៃ​ទង្វើ និង​គំនិត​របស់​យើង​នៅចុង​បំផុត—ជា​អ្វី​ដែល​យើង​បាន ប្រែក្លាយ ។ វា​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​នរណា​ម្នាក់ ដែល​គ្រាន់​តែ​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ការ​គិត​ពិចារណា​អំពី​វា​នោះ ។ ព្រះបញ្ញត្តិ ពិធីបរិសុទ្ធ និង សេចក្តី​សញ្ញា​ទំាងឡាយ នៃ​ដំណឹង​ល្អ គឺ​មិនមែន​ជា​បញ្ជី​នៃ​ការ​ដាក់​ប្រាក់ ដែល​តម្រូវ​ឲ្យ​ដាក់​នៅ​ក្នុង​គណនី​សួគ៌ា​មួយ​ចំនួន​នោះ​ទេ ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ផែនការ​មួយ​ដែល​បង្ហាញ​យើង​ពី​របៀប​ដើម្បី​ប្រែក្លាយ​ជា​អ្វី​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ » (The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២)។

តើ​ជីវិត​អមតៈ និង​ជីវិត​អស់កល្បជានិច្ច​ខុសគ្នា​យ៉ាង​ដូចម្តេច ?

អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« ជីវិត​ដ៏នៅ​អស់កល្បជានិច្ច…គឺ​ជា​អ្វីមួយ​ដែល​ខុសពី [ ជីវិត​អមតៈ ] ទាំងស្រុង ។ ជីវិត​អមតៈ​គឺ​គិតអំពី​ចំនួន ។ ជីវិត​អស់កល្បជានិច្ច គឺ​គិត​អំពីគុណភាព ។

« ជីវិត​ដ៏​នៅអស់កល្បជានិច្ច គឺ​ជា​ចំណុច​ខ្ពស់បំផុត​នៃ​ជីវិត ។ ក្នុង​នាម​ជា​កូនចៅ​ខាង​វិញ្ញាណ​របស់ព្រះ បង​ប្អូន និង​ខ្ញុំ គឺ​ជា​អ្នក​ទទួល​មរតក​ចំពោះ​ជោគវាសនា​ដែលពុំ​អាច​កាត់​ថ្លៃ​បាន​នេះ ជា​អ្នក​ផ្ដល់​ប្រយោជន៍​ចំពោះ​អនាគត​ដ៏​រុងរឿង​មួយ ជា​អ្នក​ទទួល​ព្រះគុណ ។

« បើ​ជីវិត​អមតៈ គឺ​ជា​កិច្ចការ​របស់ព្រះ នោះជីវិត​ដ៏នៅអស់កល្បជានិច្ច គឺ​ជា​សិរីល្អ​របស់ព្រះ » ( « តើ​ជីវិត​អមតៈ និង ជីវិត​អស់កល្បជានិច្ច​ខុស​គ្នា​យ៉ាង​ដូចម្តេច ? ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨ ) ។