ថ្នាក់​សិក្ខាសាលា
មេរៀនទី ២៖ បុព្វកថា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា


មេរៀន​ទី ២

បុព្វកថាព្រះគម្ពីរគោលលទ្ធិ និង​សេចក្ដី​សញ្ញា

បុព្វកថា

គោលលទ្ធិ និង សេចក្ដី​សញ្ញា មាននូវ « វិវរណៈ និង​ការ​ប្រកាស​ដ៏បំផុស​គំនិតរបស់ព្រះ ដែល​បាន​ប្រទាន​ឲ្យ​សម្រាប់​ការ​ស្ថាបនា និង​ច្បាប់​នៃ​នគរ​ព្រះ​នៅលើ​ផែនដី ក្នុង​ថ្ងៃ​ចុង​ក្រោយ » (បុព្វកថា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា)។ តាមរយៈ​ការ​សិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដោយការ​អធិស្ឋាន នោះ​សិស្ស​អាច​ពង្រឹង​ទីបន្ទាល់របស់​ពួកគេ​អំពីព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដី​សញ្ញា មាន​នូវ​វិរណៈ​ដែល​បាន​ទទួលដោយ​ព្យាការី​យ៉ូសែប ស្ម៊ីធ និង​អ្នក​ស្នងតំណែងទាំងឡាយ​របស់​លោក ។

សូម​ចាប់ផ្ដើម​មេរៀន​ដោយ​ការសួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នកគិត​ថា សៀវភៅមួយណា ដែល​ពិភពលោក​ទាំង​មួល​នឹង​ទទួល​បាន​អត្ថប្រយោជន៍​មកពីការ​អាន​សៀវភៅ​នោះ ? ហេតុអ្វី ? (សូម​ពិចារណា​ធ្វើការ​ដាក់​បង្ហាញ​សៀវភៅ​ពីរបីក្បាល ដែល​អ្នក​នឹង​ឲ្យ​គំនិតដល់​គេ។)

បន្ទាប់ពីសិស្ស​បាន​ឆ្លើយរួច សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែង​ដោយ​យ៉ូសែប ស្ម៊ីធ ដូច​ខាង​ក្រោម៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​អ្វី​ដែល​ព្យាការី​បាន​បង្រៀន ស្ដី​អំពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

«[គោលលទ្ធិ និង សេចក្ដី​សញ្ញាគឺជា] គ្រឹះ​នៃ​សាសនាចក្រ​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​ជា​ប្រយោជន៍​ចំពោះ​ពិភពលោក ដែល​បង្ហាញ​ថាកូន​សោ​អាថ៌កំបាំង​នៃនគរ​របស់ព្រះអង្គសង្គ្រោះ​របស់​យើង ត្រូវ​បាន​ផ្ដល់​ដល់​មនុស្ស​ម្ដងទៀត» (ការ​បង្រៀន​របស់​ប្រធាន​នៃ​សាសនាចក្រ៖ យ៉ូសែប ស៊្មីធឆ្នាំ ២០០៧]១៩៤

សូម​ពន្យល់​ថា គម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា គឺ​មាន​ប្រយោជន៍​ដ៏​សំខាន់​ចំពោះ​លោកិយ ដែលប្រធាន យ៉ូសែប ហ្វីលឌិង ស្ម៊ីធ បាន​ប្រកាស​ថា « វា​មាន​តម្លៃ​យ៉ាង​ច្រើន​ចំពោះ​យើង ជាង​អ្នក​មានទ្រព្យ​សម្បត្តិ​នៅលើ​ផែនដី» (Doctrines of Salvation, ចងក្រង​ដោយ ប្រ៊ូស អ ម៉ាក់ខនគី វ៉ុល ៣ [ឆ្នាំ ១៩៥៤–៥៦], ៣:១៩៩)។ ក្នុង​ពេល​រៀន​មេរៀន​ថ្ងៃ​នេះ សូម​លើក​ទឹកចិត្ត​សិស្សឲ្យ​ស្វែងរក​មើល​នូវ​វិធី ដែល​ការ​សិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា អាច​មានប្រយោជន៍​ដល់ជីវិត​របស់ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ​ទំព័រ​ចំណង​ជើង នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ សូម​ពន្យល់​ថា ដើម្បីធ្វើឲ្យ​គោលលទ្ធិ និង​សេចក្ដី​សញ្ញាជា​ប្រយោជន៍ នោះ​យើង​ត្រូវ​តែ​យល់​ថា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ជា​អ្វី​ជាមុនសិន ។ សូម​ឲ្យ​សិស្ស​អាន​ត្រង់​ទំព័រ​ចំណងជើង និង​ប្រយោគ​ដំបូង​នៃ​បុព្វកថា​ឲ្យបាន​ឮៗ ។

  • តើ​អ្នក​ឲ្យ​និយម​ន័យ​ពាក្យគោលលទ្ធិយ៉ាង​ដូចម្ដេច? តើ​សេចក្ដីសញ្ញាគឺជា​អ្វី ? តើវិវរណៈ​គឺ​ជា​អ្វី ? (អ្នកចាំបាច់​ត្រូវ​ពន្យល់​ថាគោលលទ្ធិគឺ​ជា​គ្រឹះ នៃសេចក្ដី​ពិត​ដ៏​អស់កល្បនៃ​ដំណឹងល្អរបស់​ព្រះយេស៊ូវ​គ្រីស្ទ ឯ​សេចក្ដី​សញ្ញាគឺ​ជា​កិច្ចព្រមព្រៀង​ដ៏ពិសិដ្ឋ​មួយ រវាង​ព្រះ និង​កូនចៅ​របស់​ទ្រង់ និងវិវរណៈ គឺ​ជា​ទំនាក់ទំនង​មក​ពី​ព្រះ​ទៅកាន់​កូន​ចៅ​របស់ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​អំពី​និយម​ន័យ​ទាំង​នេះ​នៅលើ​ក្ដារខៀន ហើយសុំឲ្យ សិស្សចម្លង​ពី​ទំព័រ​ចំណង​ជើងចូល​ក្នុង​គម្ពីរ​របស់​ពួកគេ )។

សូម​សិស្ស​ឲ្យ​បើក​ទៅ​កថាកណ្ឌ​ទីប្រាំបី​នៃ​បុព្វកថា​ព្រះ​គម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ដោយ​ចាប់​ផ្ដើម​ជាមួយ​នឹង « នៅក្នុង​វិវរណៈ…»)។ សូម​ពន្យល់​ថា កថាកណ្ឌ​នេះ មាន​រៀបរាប់​ឧទាហរណ៍​អំពី​គោលលទ្ធិ​មួយចំនួន​ដែល​មាន​នៅក្នុង​គម្ពីរគោលលទ្ធិ និង​សេចក្ដីសញ្ញា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ប្រយោគ​ទីមួយ​ដោយ​ស្ងាត់ៗ ហើយ​ប្រាប់​អំពី​គោលលទ្ធិមួយ ឬ​ច្រើន ដែល​ពួកគេ​ចាប់​អារម្មណ៍​ចង់​រៀនបាន​កាន់​តែ​ច្រើន ។

  • តើ​គោលលទ្ធិ​ណា​មួយណា ដែល​អ្នក​ចាប់​អារម្មណ៍​ចង់រៀន​ច្រើន​បំផុត ? តើ​អ្នក​គិត​ថា អ្នក​នឹង​ទទួលប្រយោជន៍​ពី​ចំណេះដឹង និង​ការ​យល់​ដឹង​អំពី​សេចក្ដី​ពិត​ទាំង​នោះកាន់​តែ​ច្រើន​ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា ទោះ​ជា​ចំណេះ​ដឹង​អំពីគោលលទ្ធិ​ទាំង​នេះ មាន​សារៈសំខាន់​យ៉ាង​ខ្លាំងក្ដី ក៏​តម្លៃ​ធំបំផុត​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា គឺ​មាន​នៅក្នុងសេចក្ដីពិត​ដ៏​សំខាន់​បំផុត ដែល​វា​មានផងដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ប្រយោគ​ចុង​ក្រោយ​នៃ​កថាកណ្ឌ​ទីប្រាំបី​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យផ្ទៀង​តាម ហើយ​រកមើល​សេចក្ដីពិត​ដែល​ធ្វើ​ឲ្យ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​មាន​តម្លៃ​យ៉ាង​ខ្លាំង ។

  • តើ​អ្វី ដែល​ធ្វើ​ឲ្យ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា « មាន​តម្លៃយ៉ាង​ខ្លាំង» ? ហេតុអ្វី​ក៏​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ​មាន​តម្លៃ​យ៉ាង​ខ្លាំង​ដូច្នេះ ?

  • តើ​ការ​សិក្សា​អំពី គោលលទ្ធិ និង សេចក្ដី​សញ្ញា បង្កើន​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច?

សូម​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀនថា៖តាមរយៈ​ការ​សិក្សា​វិវរណៈ​នៅក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា នោះ​យើង​អាច​ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពីរបៀបរស់នៅ​របស់ពួកគេ ​អាច​ទាញយកអត្ថ​ប្រយោជន៍ពី​ទីបន្ទាល់​អំពីព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​រឹងមាំនោះ ។ សូម​ពិចារណាពីការចែកចាយ​អំពី​របៀបដែលការ​សិក្សាព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពីព្រះយេស៊ូវ​គ្រីស្ទ ។

ដើម្បីជួយសិស្ស​ឲ្យ​យល់​អំពី​របៀប​ដែលការសិក្សាព្រះគម្ពីរគោលលទ្ធិ និង​សេចក្ដី​សញ្ញា អាច​ពង្រឹង​ទីបន្ទាល់​របស់ពួកគេ​អំពីព្រះយេស៊ូវ​គ្រីស្ទ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ប្រយោគ​ទីពីរ​ក្នុង​កថាកណ្ឌ​មួយ​ក្នុង​សេចក្ដីផ្ដើម ។ សូមឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម ហើយ​ប្រាប់​ថា តើជា​សំឡេងអ្នកណា ដែល​ពួកគេ​នឹង​ស្ដាប់​ឮ​តាមរយៈ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ បន្ទាប់ពី​សិស្ស​បាន​ឆ្លើយ​តបហើយ សូម​សរសេរ​នូវ​គោលការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន៖នៅពេល​យើង​សិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា នោះ​យើង​អាច​ស្ដាប់​ឮ​សំឡេង​របស់ព្រះអង្គសង្គ្រោះ ។

សូម​ឲ្យ​សិស្ស​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា១៨:៣៤-៣៦ឲ្យឮៗ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម ស្វែងរក​របៀប​ដែល​យើង​អាច​ស្ដាប់​ឮ​សំឡេង​របស់ព្រះអម្ចាស់ នៅពេល​យើង​សិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។

  • តើ​យើង​អាច​ថ្លែង​ទីបន្ទាល់​អំពី​អ្វីខ្លះ បើ​យើងសិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ?

យើង​អាច​ចង់​ពន្យល់ថា នៅក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ​ពាក្យ​ដូចជា « ព្រះអម្ចាស់» ឬ « ព្រះ» ជាទូទៅ​សំដៅ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​គឺ​ជា​អ្នក​ថ្លែង​នៅ​ពាសពេញ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ទាំងមូល ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​កថាកណ្ឌ​ទីបីនៃ​បុព្វកថា​ឲ្យ​ឮៗ ។​ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​ស្វែងរក​ពាក្យ​ដែល​ពិពណ៌នា​សំឡេង​របស់ព្រះអង្គសង្គ្រោះ ។ (អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ សិស្ស​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ )។

  • តើ​ពាក្យណាខ្លះ​ដែល​ត្រូវ​បាន​ប្រើដើម្បីពិពណ៌នា​អំពី​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ​ ?

  • តើការ​ដែល​អ្នក​អាច​ស្ដាប់ ហើយ​ស្គាល់​សំឡេង​របស់ព្រះអម្ចាស់​នោះ ​មាន​ផលប្រយោជន៍​អ្វីខ្លះ មកក្នុង​ជីវិត​របស់​អ្នក ? ( សូមពន្យល់​ថា នៅសប្ដាហ៍​ក្រោយ សិស្ស​នឹង​រៀន​អំពី​វិធី​ផ្សេង​ទៀត ដើម្បី​ស្ដាប់​សំឡេង​របស់ព្រះអម្ចាស់ ហើយ​ស្គាល់​សំឡេង​ទ្រង់ ពេល​ទ្រង់​កំពុង​មាន​បន្ទូល​ទៅកាន់ពួកគេ ។

ដើម្បីជួយ​សិស្ស​ឲ្យយល់​បន្ថែម​ទៀត អំពី​របៀប​ដែល​ការសិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា អាច​មាន​ប្រយោជន៍​ក្នុង​ជីវិត​ពួកគេ សូម​ពិចារណា​ពី​ការ​ដាក់​តាំង​រូបភាព​មនុស្ស​មួយចំនួន ដែល​ទាក់ទង​នឹង​វិវរណៈ​ទាំងឡាយ​នៅក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា៖បងប្រុស យ៉ូសែប(សៀវភៅ​សិល្បៈ​ដំណឹងល្អ[២០០៩], ទំព័រ ៨៧ សូមមើល​ផងដែរ​LDS.org)អិមម៉ា ស្ម៊ីធ(ទំព័រ ៨៨)យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន(ទំព័រ ៩៣)ការ​ស្ដារ​បព្វជិតភាព​មិលគិស្សាដែក​ឡើងវិញ(ទំព័រ ៩៤អេលីយ៉ា​លេចមក​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ខឺត​ឡង់ (ទំព័រ ៩៥) ។ សូម​ពន្យល់​ថា នៅពេល​ពួកគេ​សិក្សា​អំពី​វិវរណៈ​ទាំងឡាយ​នៅក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា នោះ​ពួកគេ​នឹង​រៀន​រឿង​សំខាន់ៗ ទាក់ទង​នឹង​មនុស្ស​ទាំង​នេះ ។ សូម​ឲ្យ​សិស្ស​អាន​ប្រយោគ​ពីរ​ដំបូង​នៃ​កថា​កណ្ឌ​ទីប្រាំ​មួយ​នៃ​សេចក្ដីផ្ដើម ( ដែល​ចាប់​ផ្ដើម​ជាមួយ « វិវរណៈពិសិដ្ឋ​ទាំង​នេះ…»)។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀងតាម និង​ប្រាប់​អំពី​ស្ថានភាព​ដែល​វិវរណៈ​ទាំងឡាយ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ដែលបានទទួល ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ
រូបភាព
អែមម៉ា ស្ម៊ីធ
រូបភាព
យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន
រូបភាព
ការស្ដារ​បព្វជិតភាព​មិលគីស្សាដែក​ឡើងវិញ
រូបភាព
អេលីយ៉ា បាន​លេច​មក​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់
  • តើ​ឃ្លា​អ្វីខ្លះ ក្នុង​កថាកណ្ឌ​នេះ ពិពណ៌នា​អំពី​ស្ថានភាព​ដែល​វិវរណៈ​ទាំងនេះ ត្រូវ​បាន​ទទួល? («នៅ​ក្នុង​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន» « នៅក្នុង​គ្រាចាំបាច់» និង « ស្ថានភាព​ជីវិត​ពិត»)។

ដាក់បង្ហាញ​ក្រដាស​មួយ​សន្លឹក​ដែល​មាន​សរសេរ​ពាក្យអ្នកនៅលើ​នោះ ។ សូម​ចង្អុល​បង្ហាញ​ថា ដូចជា​បុគ្គលម្នាក់ៗ ដកស្រង់ចេញពី​ប្រវត្តិសាសនាចក្រ នោះ​យើង​ក៏​ឆ្លងកាត់​ស្ថានភាព​ជាច្រើន​ផងដែរ ដែល​យើង​ត្រូវការ​ការណែនាំ​ពីព្រះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិពណ៌នា​អំពី ស្ថានភាព​ដែល​អាច​កើត​មាន​អំឡុង​ពេល​ឆ្នាំ​សិក្សា ដែល​ពួកគេ​អាច​ទទួល​ប្រយោជន៍​មកពីការ​ណែនាំ​របស់ព្រះអម្ចាស់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។

សូម​ពន្យល់​ថា វិវរណៈ​នីមួយៗ ដែល​សិស្ស​នឹង​សិក្សា​ក្នុង​ឆ្នាំ​នេះ គឺ​ជា​សាក្សី​បន្ថែម​មួយថា ព្រះពិតជា​មាន​ព្រះជន្ម​រស់ ថា​ទ្រង់មាន​បន្ទូល​ទៅកាន់​កូនចៅ​របស់ទ្រង់ ហើយ​ថា​ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់ ។

  • តើ​សាក្សី​បន្ថែម​ទាំងនេះ ជួយ​អ្នក​យ៉ាង​ដូចម្ដេច ពេល​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​លំបាក ?

  • ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បាន​អាន​នៅក្នុង​កថាកណ្ឌ​ប្រាំ​មួយ​នៃ​សេចក្ដីផ្ដើម តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​ការ​ណែនាំ​ដ៏ទេវភាព​នៅក្នុង​គ្រាចាំបាច់​របស់យើង ?

សូម​ជួយសិស្ស​ឲ្យ​ស្គាល់ពីគោលការណ៍​មួយមកពី​កថាកណ្ឌ​ប្រាំមួយ ដោយ​ការ​សរសេរ​នូវ​សេចក្ដីថ្លែងមិន​ពេញលេញ​នៅលើ​ក្ដារខៀន៖បើ​យើង នោះ​ព្រះអម្ចាស់​នឹង .

សូម​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន តាមរយៈ​ការ​បំពេញ​បញ្ចប់​សេចក្ដីថ្លែង​នេះ។ សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ចម្លើយ​របស់ពួកគេ គួរ​តែ​ឆ្លុះបញ្ចាំង​នូវគោលការណ៍​ដូច​ខាង​ក្រោម៖បើ​យើង​អធិស្ឋាន​សុំ​ជំនួយ​ក្នុង​គ្រាចាំបាច់​របស់​យើង នោះព្រះអម្ចាស់​នឹង​ផ្ដល់​ការ​ណែនាំ​ដល់​យើង។

សូមសិស្ស​ឲ្យ​បើក​ទៅ​កថាកណ្ឌ​ទីបួន និង ​ទីប្រាំ​នៃ​សេចក្ដីផ្ដើម ។ សូម​សង្ខេប​កថាកណ្ឌ​ទាំង​នេះ ដោយ​ការ​ពន្យល់​ថា ពួកគេ​ផ្ដល់​នូវ​ទិដ្ឋភាព​រួម​អំពី​ព្រឹត្តការណ៍​សំខាន់​ក្នុង​ការ​ស្ដារ​ឡើងវិញ​អំពី​សាសនាចក្រ​របស់ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ផែនដី រួម​ទាំង​ការ​និមិត្ត​ដំបូង និង​ការ​បើក​បង្ហាញ​ដ៏​ទេវភាព​ដទៃទៀត ការបកប្រែ​ព្រះគម្ពីរមរមន ការ​ស្ដារឡើងវិញ​នូវ​សិទ្ធិ​អំណាច និង​កូនសោ​បព្វជិតភាព និង​ការ​បង្កើត​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សូម​ប្រាប់​សិស្ស​ថា ពួកគេ​នឹង​រៀន​ច្រើនទៀត​អំពី​ព្រឹត្តការណ៍ពិសិដ្ឋ​ទាំងនេះ អំឡុង​ពេល​វគ្គ​សិក្សា​របស់ពួកគេ ។ សូម​ពន្យល់​ថា បទពិសោធន៍​ដ៏​ទេវភាព​ទាំង​នេះ កើត​មាន ពេល​ព្យាការី​យ៉ូសែប ស្ម៊ីធ និង​អ្នកដទៃ​ទៀត ស្វែងរក​ជំនួយ និងការ​ណែនាំ​របស់​ព្រះអម្ចាស់ ។

  • តើ​​អ្នក​ជួប​នឹង​ស្ថានភាព​មួយ ដែល​អ្នក​ត្រូវ​ការ​ជំនួយ ឬ​ការ​ណែនាំ​របស់​ព្រះអម្ចាស់ ហើយ​អ្នក​បាន​ទទួល នៅពេលណា?

សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ « ទីបន្ទាល់​អំពី​ពួក​សាវក​ដប់ពីរ​នាក់ ចំពោះ​សេចក្ដីពិត​អំពី​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា» ដែលមាន​នៅក្នុង​បុព្វកថា ។ សូមឲ្យ​សិស្ស​អាន​កថាកណ្ឌ​ពីរ​ដំបូង​ឲ្យឮៗ ( ចាប់​ផ្ដើម​ត្រង់​ឃ្លា « ដូច្នេះ យើង​យល់​ព្រម​នឹង… » ) ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម ហើយ​ប្រាប់​ឃ្លា​ដែល​ផ្ដល់​ចំណាប់អារម្មណ៍​ដល់​ពួកគេ ។

  • តើ​ឃ្លា​ណា​ខ្លះ ចេញមកពី​ទីបន្ទាល់របស់សាវកដប់ពីរនាក់អំពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញាដែលអ្នក​ចាប់អារម្មណ៍​? ហេតុអ្វី ?

បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ​តប សូម​រំឭក​ពួកគេ​ថា នៅ​ដើម​មេរៀន នោះ​ពួកគេ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ស្វែងរក​វិធី​ដែល​ការសិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា អាច​ជា​ប្រយោជន៍​ក្នុង​ជីវិត​របស់ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ក្នុង​សៀវភៅ​កំណត់ចំណាំ​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ អំពី​របៀប​ដែល​ពួកគេ​សង្ឃឹម​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា នឹង​ជា​ប្រយោជន៍​ដល់ជីវិត​របស់ពួកគេ និង​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ជួយ​កិច្ចការ​នេះឲ្យ​កើត​ឡើងបាន ។

នៅពេល​សិស្ស​បាន​បញ្ចប់​ការ​សរសេរ​ហើយ សូម​សំណូម​ពរ​ពួកគេ​ឲ្យ​សិស្សា​គោលលទ្ធិ និង សេចក្ដី​សញ្ញា​ប្រកប​ដោយ​ការ​អធិស្ឋាន​រាល់​ថ្ងៃ​ក្នុង​ឆ្នាំ​សិក្សា​នេះ ជា​មធ្យោបាយ​មួយ​ដើម្បីជួយ​ពួកគេ​ស្ដាប់​សំឡេង​របស់​ព្រះអង្គសង្គ្រោះ ហើយ​ទទួល​បាន​ការ​ណែនាំ​មកពី​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​បញ្ចប់​ដោយ​ការ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​របៀប​ដែល​ការ​សិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា បាន​ជួយ​អ្នក​ឲ្យ​ទទួលបទពិសោធន៍​ពរជ័យ​ទាំង​នេះ នៅក្នុង​ជីវិត​អ្នក ។

សេចក្តី​អធិប្បាយនិង ព័ត៌មាន​សាច់រឿង

តើ​រវាង​ព្រះគម្ពីរមរមន និង ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​មាន​ទំនាក់ទំនង​អ្វីខ្លះនឹងគ្នា ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​អំពី​ទំនាក់ទំនង​រវាង​ព្រះគម្ពីរមរមន និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្រះគម្ពីរ​មរមន និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ត្រូវ​បានចងក្រង​ជាមួយគ្នា​ជា​វិវរណៈ​មកពី​ព្រះរបស់​អ៊ីស្រាអែល ដើម្បី​ប្រមូល និង​រៀបចំ​រាស្ត្រ​របស់ទ្រង់ សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះអម្ចាស់ ។​

« ព្រះគម្ពីរ​មរមន និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ថ្លែង​ទីបន្ទាល់​អំពី​គ្នា​ទៅវិញទៅមក ។ អ្នក​មិន​អាច​ជឿ​មួយ ហើយ​មិន​ជឿ​មួយ​ទៀត​បា​នទេ ។

« គោលលទ្ធិ និង សេចក្ដី​សញ្ញា គឺ​ជា​ការ​ចងភ្ជាប់បណ្ដាញ​រវាង​ព្រះគម្ពីរមរមន និង​ការ​បន្ដ​កិច្ចការ​នៃ​ការ​ស្ដារឡើងវិញ តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ និង​អ្នក​ស្នង​លោក ។

« ព្រះគម្ពីរ​មរមន នាំ​មនុស្ស​មក​កាន់​ព្រះគ្រីស្ទ ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា នាំ​មនុស្ស​មក​កាន់​នគរ​របស់​ព្រះគ្រីស្ទ ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​‹ ជា​សាសនាចក្រ​តែ​មួយ ដែល​ពិត ហើយ​សកម្ម នៅលើ​ផ្ទៃ​ផែនដី › [គ និងស ១:៣០] ។ ខ្ញុំ​ដឹង​រឿង​នោះ។

« ព្រះគម្ពីរ​មរមន គឺ​ជា​‹ មូលដ្ឋាន › នៃ​សាសនា​របស់​យើង ហើយ គោលលទ្ធិ និង សេចក្ដី​សញ្ញា គឺ​ជា​ថ្ម​គន្លឹះ ជាមួយ​នឹង​វិវរណៈ​នា​ថ្ងៃ​ចុង​ក្រោយ​ដែល​មាន​ជា​បន្ត​បន្ទាប់ ។ ព្រះអម្ចាស់ បាន​វាយត្រា​អនុមតិ​របស់​ទ្រង់ នៅ​លើថ្មគ្រឹះ និង​ក្បាល​ថ្ម » (« ព្រះគម្ពីរ​មរមន និង គោលលទ្ធិ និង សេចក្ដី​សញ្ញា »Ensignខែ ឧសភា ឆ្នាំ ១៩៨៧, ទំព័រ ៨៣ )។

ចេញ​ពី​វិវរណៈ​ទៅ​ការ​បោះពុម្ព ៖ ការ​បោះពុម្ព​ផ្សេងៗ​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ១៨៣១ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ជួប​នឹង​អែលឌើរ នៅ​ហៃរ៉ុម អូហៃអូ ។ ក្រុម​បាន​សម្រេច​ចិត្ត​ដើម្បី​ប្រមូល​ផ្ដុំ និង​បោះពុម្ព​វិវរណៈ​មួយចំនួន ដែល​ព្យាការី​បាន​ទទួល ។ ពួកគេ​បាន​ជ្រើសរើស​វិវរណៈចំនួន ៦៥ ហើយ​បាន​ដាក់​ចំណងជើង​នៃ​ការ​ចងក្រង​ថា ព្រះគម្ពីរ​នៃព្រះបញ្ញត្តិ ។ មក​ត្រឹម​រដូវ​ក្ដៅ​ឆ្នាំ ១៨៣៣ ការចងក្រង​ភាគច្រើន ត្រូវ​បាន​បោះពុម្ព ប៉ុន្តែមនុស្ស​កំណាច​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំងអស់ ។​ ដោយ​ហេតុនោះ យើង​មានតែពីរបី​ច្បាប់​ទេ នៅ​សព្វថ្ងៃ​នេះ ។ ការ​បោះពុម្ព​ផ្សេងទៀត ត្រូវ​បាន​អនុមតិ ហើយ​បោះពុម្ព​នៅ​ឆ្នាំ ១៨៣៥ ។ ការ​បោះពុម្ព​នេះ មាន​នូវ​ការ​បង្រៀន​អំពី​សេចក្ដីជំនឿ ( សូមមើល បុព្វកថា​ព្រះគម្ពីរ​គោលលទ្ធិ និង ​សេចក្ដី​សញ្ញា) និង ១០៣ វិវរណៈ ។ ដូច្នេះ​ការ​បោះពុម្ព​នេះ គឺ​ជា​ការ​បោះពុម្ព​ទីមួយ​ដែល​ដាក់ចំណងជើង​ថា គោលលទ្ធិ ( ការ​បង្រៀន) និង​សេចក្ដី​សញ្ញា ( វិវរណៈ)។ (សូមមើលប្រវត្តិ​នៃ​សាសនាចក្រ២:២៤៣–២៥១)។

ការ​បោះពុម្ព​មួយចំនួន​បន្ថែមទៀត ( ការ​បន្ថែម​វិវរណៈ​ថ្មីៗ ឬ​ការ​ធ្វើ​ការ​កែលម្អ​ការ​រៀបចំ​បន្ដិចបន្ដួចនីមួយៗ​) ត្រូវ​បាន​បោះពុម្ព​យូរ​ៗម្ដង រហូត​ដល់​ឆ្នាំ ១៩៨១ ជា​ពេល​សាសនាចក្រ​បានបោះពុម្ព​ថ្មី​មួយ​នៃបណ្ដុំ​ព្រះគម្ពីរ ជាភាសា​អង់គ្លេស ដោយ​មាន​លេខយោង និង​សេចក្ដី​យោងខគម្ពីរ និង​លិបិក្រម​ថ្មី ។ នៅគ្រា​នោះការ​និមិត្តក្នុង​ឆ្នាំ ១៨៣៦ ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ​អំពី​នគរ​សេឡេស្ទាល ហើយការ​និមិត្តក្នុង​ឆ្នាំ ១៨៣៦ ​របស់​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ​អំពីការ​ប្រោសលោះ​អ្នក​ស្លាប់ ទាំងពីរ​បាន​ទទួលយក​ដោយ​សាសនាចក្រ​នៅក្នុង​ឆ្នាំ ១៩៧៦ ហើយ​បាន​បន្ថែម​ជា​ច្បាប់​ដើម​ចំពោះ ព្រះគម្ពីរ​មុក្ដារ​ដ៏មាន​តម្លៃ​មហិមា ត្រូវ​បានដាក់​បន្ថែម​ទៅក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ជា​កណ្ឌទី ១៣៧ និង ១៣៨ ។ នៅ​ក្នុងការ​បោះពុម្ព​ឆ្នាំ ១៩៨១ មាន ១៣៨ កណ្ឌ ហើយនឹង​ការ​ប្រកាស​ជា​ផ្លូវការ​ពីរ៖ ការ​បើក​បង្ហាញ បាន​ចេញ​ក្នុង​ឆ្នាំ ១៨៩០ ដោយ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ និង​ការ​ប្រកាស​អំពី​បព្វជិតភាព ចេញ​នៅ​ឆ្នាំ ១៩៧៨ ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ នៅ​ថ្ងៃ​ទី ១ ខែ​មិនា ឆ្នាំ ២០១៣ គណៈ​ប្រធាន​ទី​មួយ បាន​ប្រកាស​ការ​បោះពុម្ព​ថ្មី​មួយ​នៃ​ព្រះគម្ពីរ​ជា​ភាសាអង់គ្លេស ។ ការ​កែ​សម្រួល​ភាគ​ច្រើន​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ការ​បោះពុម្ព​នេះ គឺ​នៅក្នុង​ជំនួយ​ការ​សិក្សា ឬ​ក្បាលរឿង​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ឬ តម្រូវ​ឲ្យ​ធ្វើការ​កែ​កំហុស​ឆ្គង​អក្ខារាវិរុទ្ធ​មួយចំនួន​តូច ។ (សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ការ​បោះពុម្ព​ផ្សេង​ទៀត សូម​មើល តារាងការ​ទាក់ទង​គ្នា​ក្នុងវិវរណៈ នៅក្នុង « Corresponding Section Numbers in Editions of the Doctrine and Covenants,»​JosephSmithPapers.org/reference/library)។