ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២១-២៦


មេរៀន​ទី ៨

យ៉ូសែប ស៊្មីធ – ប្រវត្តិ ១:២១-២៦

បុព្វកថា

បន្ទាប់​ពី យ៉ូសែប ស៊្មីធ បាន​ទទួល​ការនិមិត្ត​ដំបូង​ក្នុង​ឆ្នាំ ១៨២០ នោះ​លោក​បាន​ចែកចាយ​បទពិសោធន៍​របស់លោក ជាមួយ​នឹង​​អាចារ្យ​​ម្នាក់ ដែល​បាន​បដិសេធ​ទីបន្ទាល់​របស់​លោក ។ បន្ថែម​ពីលើ​នោះ មនុស្ស​ផ្សេង​ទៀត​នៅក្នុង​សហគមន៍ បាន​ធ្វើទុក្ខបុកម្នេញ ដល់​យុវជន​យ៉ូសែប ស្ម៊ីធ ។ មនុស្ស​ដែល​មាន​ឥទ្ធិពល​បាន​ចេញ​ទៅ​រិះគន់​ដល់​លោក​ជា​សាធារណៈ ។ ទោះ​ជា​មាន​ការ​ផ្ទុយ​កើត​ឡើង​ក្ដី ក៏​យ៉ូសែប ស្ម៊ីធ បាន​បន្ដ​នៅ​ពិត​ត្រង់​ចំពោះ​ទីបន្ទាល់​របស់​លោកដែរ ។

យោបល់​សម្រាប់ការ​បង្រៀន

យ៉ូសែប ស៊្មីធ – ប្រវត្តិ ១:២១-២៣

ពួក​អាចារ្យ និង​មនុស្ស​ផ្សេងទៀត​ដែល​មាន​ឥទ្ធិពល ញុះញង់​ឲ្យ​មាន​ការ​បៀតបៀន​ទាស់​នឹង​យ៉ូសែប ស្ម៊ីធ

សូម​ចាប់​ផ្ដើម​ថ្នាក់​រៀន​ដោយ​ការ​អានឮៗ​នូវ​ដំណើរ​រឿង​ដូច​ខាង​ក្រោម ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី អំពី​ការ​សន្ទនា​មួយ ដែល​លោក​មាន​ជាមួយ​នឹង​យុវជន​ម្នាក់​នៅក្នុង​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស ។ មុន​ពេល​អ្នក​អាន​ផ្នែក​ដំបូង​នៃ​ដំណើរ​រឿង​នេះ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​អំពី​អ្វី​ដែលពួកគេ​អាច​ធ្វើ បើ​ពួកគេ​ស្ថិត​នៅក្នុងស្ថានភាព​របស់យុវជន​រូបនេះ ។ ( អ្នកអាច​នឹង​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​ថា ទីបញ្ចប់​នៃ​ដំណើរ​រឿង​នេះ នឹង​ប្រាប់​នៅពេល​ក្រោយ​ក្នុង​មេរៀន ) ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« គាត់ប្រាប់ថា ‹ ខ្ញុំ​ត្រូវការ​និយាយ​ជាមួយ​នឹង​នរណា​ម្នាក់ ។ ខ្ញុំ​ឯកោ​ណាស់… › ។

« រួច​ខ្ញុំ​ពោល​ថា ‹ តើ​ប្អូន​មាន​បញ្ហា​អ្វី ? ›

« រួច​គាត់​និយាយ​ថា ‹ នៅពេល​ខ្ញុំ​ចូលរួមក្នុង​ព្រះវិហារ​មិន​បាន​មួយ​ឆ្នាំ​ផង នោះ​ឪពុក​ខ្ញុំ​បាន​ដេញខ្ញុំ​ចេញ​ពីផ្ទះ​របស់គាត់ និង​ឲ្យ​ត្រឡប់​ទៅ​វិញ​ឡើយ › ។ ហើយ​ខ្ញុំ​ពុំ​ដែល​បាន​ទៅវិញទេ › ។

« គាត់​បាន​បន្ដ​ថា ‹ ប៉ុន្មាន​ខែ​ក្រោយមក ក្រុម​កីឡាក្រិកខិត ដែល​ខ្ញុំ​ជា​សមាជិក បាន​ដកខ្ញុំ​ចេញ​ពី​ក្រុម រារាំង​ខ្ញុំ​មិន​ឲ្យ​មាន​ទំនាក់ទំនង​នឹង​យុវជន​ដែល​ខ្ញុំ​បាន​ធំឡើង​ជាមួយ និង​ពី​មិត្ត​ភក្ដិ​ជិត​ស្និត​របស់ខ្ញុំ › ។

« រួច​គាត់​និយាយ​ថា ‹ កាល​ពី​ខែ​មុន ចៅហ្វាយ​ខ្ញុំ ​បាន​បណ្ដេញ​ខ្ញុំ​ចេញ ដោយ​សារ​តែ​ខ្ញុំ​ជា​សមាជិក​នៃ​ព្រះវិហារ​នេះ ហើយ​ខ្ញុំ​ពុំ​អាច​រក​ការ​ងារ​ផ្សេងធ្វើបាន​ទេ› ។…

« ‹ ហើយ​យប់​មិញ មិត្តស្រី​ដែល​ខ្ញុំ​បាន​ស្រឡាញ់ មួយ​ឆ្នាំ​កន្លះមក​ហើយ​នោះ បាន​និយាយ​ថា នាង​នឹង​ពុំ​រៀបការ​នឹង​ខ្ញុំ​ឡើយ ដោយ​សារ​ខ្ញុំ​ជា​មរមន › » ( « The Loneliness of Leadership » [ Brigham Young University devotional addressស ថ្ងៃទី ៤ ​ខែ វិច្ឆិកា ឆ្នាំ ១៩៦៩ ],ទំព័រ ៣,speeches.byu.edu ) ។

បន្ទាប់ពី​បាន​អាន​ដំណើរ​រឿងនេះ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លើយ​ចំពោះសំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​ធ្លាប់​មានអារម្មណ៍​ថា អ្នក​ត្រូវ​បាន​គេ​ប្រព្រឹត្ត​ដោយ​ចិត្ត​អាក្រក់ ឬ​រិះគន់ ដោយ​សារ​តែ​ជំនឿ​សាសនា​របស់អ្នក​ឬ​ទេ ? តើវា​មានស្ថានភាព​យ៉ាង​ណា ? (អ្នក​ក៏​អាច​ចង់​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់) ។

សូម​ដាក់​បង្ហាញ​រូបភាព ការនិមិត្ត​ដំបូង (សៀវភៅ​សិល្បៈ​ដំណឹងល្អ[ ឆ្នាំ ២០០៩ ] ទំព័រ ៩០ សូមមើល​ផងដែរ LDS.org ) ។ សូម​ពន្យល់​ថា ថ្វី​ដ្បិត​តែ​យ៉ូសែប​ស្ម៊ីធ ត្រូវ​បាន​ប្រទានពរ​យ៉ាង​ច្រើន ដោយ​សារ​តែ​ទីបន្ទាល់​ដែលលោក​បាន​ទទួល មកពី​ការនិមិត្ត​ដំបូង​ក្ដី ក៏​លោក​ត្រូវ​បាន​សាកល្បង​យ៉ាង​ដំណំដែរ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​រៀន​ពី​ការ​ឆ្លើយតប​ចំពោះ​ការផ្ទុយ​របស់ យ៉ូសែប ស៊្មីធ ដែល​លោក​បាន​ជួប​ប្រទះ ដោយ​សារ​តែ​ទីបន្ទាល់​របស់លោក​នោះ ។

រូបភាព
ការ​និមិត្ត​ដំបូង

សូមចាត់​សិស្ស​ឲ្យ​ធ្វើការ​ជា​គូៗ ។ សូម​អញ្ជើញ​សិស្ស​មួយគូរៗ​​ផ្លាស់​វេន​គ្នា​អាន​យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២១-២៣ ឲ្យឮៗ ។ សូម​ឲ្យ​ពួកគេ​រកមើល​ពាក្យ និង​ឃ្លា​ដែល​បានពិពណ៌នា​អំពី​ការ​ផ្ទុយ ដែល​យ៉ូសែប ស្ម៊ីធ បាន​ជួបប្រទះ ដោយ​សារ​តែ​ទីបន្ទាល់​របស់​លោក ។ ( អ្នក​អាចឲ្យ​យោបល់​ដល់​សិស្ស​ឲ្យ​គូសចំណាំ​ពាក្យ និង​ឃ្លា​ដែល​ពួកគេ​រក​ឃើញ ) ។ បន្ទាប់ពីសិស្ស​បាន​បញ្ចប់ការ​អាន សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ពាក្យ ឬ​ឃ្លា​ណា​ដែល​អ្នកចាប់​អារម្មណ៍ ?

  • តើ​នរណា​ដែល​ផ្ដើម​ការ​បៀតបៀន​ជាច្រើន ទាស់នឹង​យ៉ូសែប ស្ម៊ីធ នៅគ្រា​នេះ ? ( មនុស្ស​ដែល​មាន​ឥទ្ធិពល​នៅក្នុង​សហគមន៍ ដែល​អះអាង​ខ្លួន​ថា​ជា​គ្រីស្ទាន ) ។

  • នៅពេល​អ្នក​ពិចារណា​អំពី​វ័យ និង​ស្ថានភាព​ក្នុងជីវិត​របស់ យ៉ូសែប ស៊្មីធ តើ​ការ​បៀតបៀន​មកពី​ពួក​មនុស្ស​ទាំងនេះ មាន​ការ​ពិបាក​ដល់​លោក​ខ្លាំង​ជាពិសេស​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​ចង្អុលបង្ហាញ​អំពី​ប្រយោគ​ដែល​នៅ​ជិត​ចុងបញ្ចប់​នៃ យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២០ ដែល​ចាប់ផ្តើម​ថា « មើល​ទៅ​ហាក់​បី​ដូច​ជា …» ។ សូម​ឲ្យ​សិស្ស​ចាប់ផ្តើម​ជាមួយ​ពាក្យ​ទាំង​នេះ ហើយ​អាន​ខគម្ពីរ​ទាំងអស់​ដែល​នៅសល់​ដោយ​ស្ងាត់ៗ ដោយ​រកមើល​ហេតុផល​ដែល​យ៉ូសែប ស្ម៊ីធ ផ្តល់​ឲ្យ​អំពី​មូលហេតុ​ដែល​លោក​បាន​ជួប​នឹង​ការបៀតបៀន​នេះ​នៅក្នុង​ភាពវ័យ​ក្មេង​បែប​នេះ ។

ស្របតាម យ៉ូសែប ស៊្មីធ ហេតុអ្វី​បាន​ជា​លោក​ទទួលបទពិសោធន៍​នៃការ​បៀតបៀន​នេះ តាំង​ពីវ័យក្មេង​ដូច្នេះ ? ( សាតាំង​បាន​ទទួលស្គាល់ថា យ៉ូសែប ស៊្មីធ នឹង​ក្លាយ​ជា « អ្នក​ឆាឆៅ និង​ជា​អ្ន​ក​រំខាន​នគរ​របស់​វា » [យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២០ ] ) ។

សូម​ពន្យល់​ថា នៅពេល​សិស្ស​បន្ដ​ការ​សិក្សា​របស់​ពួកគេ​អំពីយ៉ូសែប ស្ម៊ីធ—ប្រវត្តិ នោះ​ពួកគេ​នឹង​រៀន​ពីសេចក្ដីពិត​សំខាន់ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ទប់ទល់​នឹង​ការ​ផ្ទុយ និងការ​បៀតបៀន ដែល​ពួកគេ​អាច​ជួបប្រទះ ដោយ​សារ​តែ​ជំនឿ និង​សកម្មភាព​សុចរិត​របស់​ពួកគេ ។

យ៉ូសែប ស៊្មីធ – ប្រវត្តិ ១:២៤-២៦

ទោះ​បីជា យ៉ូសែប ស៊្មីធ ត្រូវ​បាន​គេ​ស្អប់ និង​បៀតបៀន​ក្ដី ក៏​លោក​បន្ដ​នៅ​ស្មោះពិត​ចំពោះ​ទីបន្ទាល់​របស់​លោក​ដែរ

សូម​លើក​គម្ពីរ​របស់អ្នក​ឡើង ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​នរណា​ម្នាក់ ដែល​នៅ​ក្នុង​គម្ពីរ​នេះ ដែល​អ្នក​សរសើរ ដោយ​សារ​តែ​អត្តចរិក ឬ​ភាព​រឹងមាំ​នៃ​គំរូ​របស់គាត់ ? (សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ដោយ​សង្ខេប​អំពី​ចម្លើយ​របស់​ពួកគេ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៤ ឲ្យឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀងតាម រក​មើល​ឈ្មោះ​មនុស្ស​ម្នាក់ ដែល​មាន​បទពិសោធន៍​ស្រដៀង​នឹង​បទពិសោធន៍​របស់យ៉ូសែប ស៊្មីធ ។

  • ហេតុអ្វី​យ៉ូសែប ស្ម៊ីធ អាចក្រឡេក​ទៅ​មើល​បទពិសោធន៍​របស់​លោក ហើយ​យល់​ពី​អារម្មណ៍​របស់​សាវក​ប៉ុល​ដូច្នេះ ? ( ប៉ុល ត្រូវ​បាន​គេ​ចំអក​ចំពោះ​ទីបន្ទាល់​របស់​លោក អំពីព្រះយេស៊ូវគ្រីស្ទ តែ​លោក​បន្ដ​នៅពិត​ត្រង់​ចំពោះ​ទីបន្ទាល់នោះ ) ។

  • អ្នក​គិត​ថា តើ​វា​អាច​ជា​ជំនួយ​ដល់ យ៉ូសែប ស៊្មីធ យ៉ាង​ដូចម្តេច​ដើម្បី​មើល​ទៅ​រឿង​ទាំង​ឡាយ ដែល​លោក​មាន​ស្រដៀង​គ្នា​ទៅនឹង​សាវក​ប៉ុល​នោះ ? ( សូមមើល កូរិនថូស​ទី ២ ១១:២៣-២៧ សម្រាប់​ការពិពណ៌នា​អំពី​ការរងទុក្ខ​របស់​ប៉ុល ) ។

  • តើ​យើង​អាច​រៀន​មេរៀន​អ្វីខ្លះ មកពី​គំរូ​នៃ​ការ​សិក្សា និង​ការ​ពិចារណា​អំពី​បទពិសោធន៍​របស់​ប៉ុល​ពី​យ៉ូសែប ស៊្មីធ​នោះ ? ( សូម​ជួយ​សិស្ស​ប្រាប់គោលការណ៍​ដូច​ខាង​ក្រោម ៖ អំឡុង​គ្រា​លំបាក យើង​អាច​ទាញ​យក​កម្លាំង​មកពី​គំរូ​របស់បុគ្គល​ស្មោះត្រង់​នៅក្នុង​បទគម្ពីរ) ។

សូម​សរសេរ​សេចក្ដីពិតនេះ នៅលើ​ក្ដារខៀន ហើយ​ពន្យល់​ថា វា​គឺជា​ឧទាហរណ៍​មួយអំពី​គោលការណ៍​មួយ ។ អ្នកអាច​រំឭក​សិស្សថា គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ គឺ​ជា​សេចក្ដីពិត​គ្រឹះ ពុំ​ផ្លាស់ប្ដូរ ដែល​ផ្ដល់​នូវ​ការ​ណែនាំ​សម្រាប់ជីវិត​របស់យើង ។ ដើម្បីជួយសិស្ស​ភ្ជាប់​គោលការណ៍​នេះ​ទៅនឹង​ជីវិត​របស់ពួកគេ ហើយ​ដឹង​ពីសេចក្ដីពិត និង​សារៈសំខាន់​របស់​វា សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • តើអ្នក​ត្រូវ​បាន​ពង្រឹង​តាមរយៈ​ការ​សិក្សា​ពីបទពិសោធន៍​របស់​បុគ្គល​ស្មោះត្រង់​ក្នុង​បទគម្ពីរ​នៅពេលណា ? ( អ្នកក៏​អាច​ចែកចាយ​បទពិសោធន៍​មួយ​ផងដែរ ) ។

សូម​លើកទឹកចិត្ត​ដល់សិស្ស​ឲ្យ​បែរ​ទៅរកគម្ពីរ​ជា​កម្លាំង ពេល​ណា​ពួកគេ​ជួប​នឹង​ការ​លំបាក ។

សូម​សរសេរ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន ៖ « ដ្បិត​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ដឹង​ថា ព្រះទ្រង់​ក៏​ដឹង​ថា ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះឡើយ » ( យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២៥  ) ។

  • តើ​ឃ្លា​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ទីបន្ទាល់​របស់ យ៉ូសែប ស៊្មីធ អំពីការ​និមិត្ដ​ដំបូង ?

  • តើ​អ្នក​អាច​ទទួលបាន​សាក្សី​មួយ ថា​យ៉ូសែប ស្ម៊ីធ ពិត​ជា​បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង ព្រះយេស៊ូវ​គ្រីស្ទ យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៣-២៥ ដោយ​ស្ងៀម​ស្ងាត់។ សូម​ឲ្យ​ពួកគេ​ស្វែងរក​គោលលទ្ធិ ឬ​គោលការណ៍​ដែល​អាច​ជួយ​យើង នៅពេល​យើង​ជួប​នឹង​ការ​ផ្ទុយ ឬ​កំពុង​មាន​ទីបន្ទាល់​ពុំ​រឹងមាំ ។អញ្ជើញ​ពួកគេ​ឲ្យកត់ត្រា នូវ​អ្វី​ដែល​ពួកគេ​រក​ឃើញ​ចូល​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ ឧទាហរណ៍​អំពី​សេចក្ដីពិត ដែល​សិស្ស​អាច​ប្រាប់ រួមមាន​ដូច​ខាង​ក្រោម ៖

ចំណេះដឹង​ដែល​យើង​ទទួល​បាន​មកពី​ព្រះ គឺ​ពិត ទោះ​ជា​ពិភពលោក​បដិសេធ​វា​ក្ដី ។

យើង​គួរ​តែ​ខ្វល់ខ្វាយ​អំពី​អ្វី​ដែល​ព្រះ​គិត​អំពី​យើង​ឲ្យ​ច្រើន​ជាង​អ្វី​ដែល​មនុស្ស​គិត​ពី​យើង ។

ទោះ​ជា​យើង​ត្រូវ​គេ​ស្អប់ ហើយ​បៀតបៀន​ចំពោះ​ទីបន្ទាល់​របស់​យើង​ក្ដី ក៏​យើង​ត្រូវ​តែ​នៅ​ពិត​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​យើង​ដែរ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែក​ចាយសេចក្ដីពិត ដែល​ពួកគេ​បាន​ស្គាល់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្ដាប់​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​គ្នាទៅ​វិញ​ទៅ​មក ។ អ្នក​អាច​ឲ្យ​យោបល់​ថា ពួក​គេ​កត់ត្រា​សេចក្ដីពិត ដែល​ពួកគេ​បាន​រៀន​ពីមួយ​ទៅមួយ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុងថ្នាក់​របស់​ពួកគេ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ ។ ពេលសិស្ស​ចែកចាយ​សេចក្ដីពិត ដែលពួកគេ​បានរកឃើញ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ យ៉ូសែប ស៊្មីធ ​ជា​គំរូ​នៃ​សេចក្ដីពិត​នោះ​ដោយ​របៀបណា ?

  • តើ​សេចក្ដីពិត​នោះ អាច​ជា​ប្រយោជន៍​ដល់​អ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​រស់នៅ​តាម​សេចក្ដីពិត​នោះ មាន​ឥទ្ធិពល​លើ​ការ​ជ្រើសរើស​របស់​យើង​យ៉ាងដូចម្ដេច ?

សូម​អាន​ដំណើរ​រឿង​ដែល​នៅសល់ ដែល​បានថ្លែង​ប្រាប់​ដោយ​ប្រធាន ហ៊ិងគ្លី អំពី​យុវជន​នៅទីក្រុងឡុង ប្រទេស​អង់គ្លេស ដែល​ប្រឈម​មុខ​នឹងរឿង​ផ្ទុយ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ជំនឿ​សាសនា​របស់គាត់នោះ​ឲ្យឮៗ ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ខ្ញុំ​បាននិយាយថា ‹ បើរឿង​នេះ​ ធ្វើឲ្យ​អ្នក​ត្រូវបាត់​បង់ច្រើន​យ៉ាង​នេះ ហេតុ​អ្វី​ក៏​អ្នក​មិន​ចាកចេញ​ពី​សាសនាចក្រ​នេះ ហើយ​ត្រឡប់ទៅ​ផ្ទះ​រក​ឪពុក​អ្នកវិញ ទៅ​រក​ក្រុម​កីឡា​ក្រិកខិត​របស់អ្នក និង​ទៅ​រកកន្លែងការងារ ដែល​មានន័យ​យ៉ាង​ខ្លាំង​ចំពោះ​អ្នក និង ទៅរកមិត្ត​ស្រី ដែល​អ្នក​គិតថា​អ្នក​ស្រឡាញ់​នោះវិញទៅ ? ›

« គាត់​ពុំបាន​និយាយ​អ្វី​ជា​យូរ ។ រួច​ហើយ​គាត់​យក​ដៃ​អោប​ក្បាល​ចុះ គាត់​យំខ្សឹក​ខ្សួល​យ៉ាង​ខ្លាំង ។ ទីបំផុត គាត់​បាន​ងើប​ឡើង​និយាយ​ទាំង​ទឹកភ្នែក​ថា ‹ ខ្ញុំ​មិន​អាច​ធ្វើ​ដូច្នោះ​បាន​ទេ ។ ខ្ញុំ​ដឹង​ថា សាសនាចក្រ​នេះ​ពិត ហើយ​បើ​វា​ត្រូវ​ចំណាយ​ទាំង​ជីវិត​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​លះបង់​វា​ចោល​ឡើយ › » ( « The Loneliness of Leadership » ទំព័រ ៣–៤ ) ។

សូម​អញ្ជើញសិស្ស​ឲ្យ​ជ្រើសរើស​សេចក្ដីពិត​មួយ ដែល​ពួកគេ​បាន​សរសេរ ហើយ​កត់​នូវ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​អនុវត្ត​សេចក្ដីពិត​នោះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

សូម​បញ្ចប់​មេរៀន​ដោយ​ការ​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀងតាម ហើយ​ប្រាប់​នូវ​គោលការណ៍​ដែល យ៉ូសែប ស៊្មីធ បាន​រក​ឃើញ​ថា​ជា​ការ​ពិត ។

  • តើ​យ៉ូសែប ស្ម៊ីធ មាន​ពរជ័យ​អ្វីខ្លះ ដោយ​សារ​តែ​លោក​បានជឿ​លើ​ការ​សន្យា​របស់​យ៉ាកុប ? ( លោក​បាន​រៀន​ថា នៅពេល​យើង​សូម​ប្រាជ្ញា​ពី​ព្រះ​ដោយ​សេចក្ដីជំនឿ នោះ​ទ្រង់​នឹង​ប្រទាន​ដល់​យើង​ដោយសន្ធា​ឥត​បន្ទោស​ផង ។ លោក​ក៏​បាន​រៀន​ផងដែរ​ថា នៅពេល​យើង​ធ្វើ​តាម​ការ​សន្យា​ក្នុង​ព្រះគម្ពីរ នោះ​យើង​អាច​ទទួល​បាន​ទីបន្ទាល់​មួយ​នៃ​សេចក្ដីពិត ) ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា នៅពេល​យើង​ទុក​ចិត្ត​លើ​ព្រះ ហើយ​ជឿ និង​ធ្វើតាម​ការសន្យា​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ នោះ​យើង​នឹង​ទទួល​បាន​ចម្លើយ​មកពី​ព្រះ ហើយ​ទទួល​កម្លាំង​ដើម្បី​យក​ឈ្នះ​លើ​បញ្ហា​នានា​ដែល​យើង​ជួប ។