ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៩:១-២២


មេរៀន​ទី ២៤

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១-២២

បុព្វកថា

នៅក្នុង​ខែ​មិថុនា ឆ្នាំ ១៨២៩ យ៉ូសែប ស្ម៊ីធ បាន​ជួល​ម្ចាស់​រោង​ពុម្ព ឈ្មោះ អ៊ែហ្គប៊ើត ប៊ី ហ្គ្រានឌីន ដើម្បី​បោះពុម្ព​ព្រះគម្ពីរ​ចំនួន ៥០០០ ក្បាល​ក្នុង​តម្លៃ ៣០០០ ដុល្លារ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ហ្គ្រានឌីន នឹង​មិន​ចាប់​ផ្ដើមបោះពុម្ព​ ឬសូម្បី​តែ​ទិញក្រដាស​បោះពុម្ព​ឡើយ ទាល់តែ​គាត់​ត្រូវ​បាន​អះអាង​ថា ទទួលបាន​ប្រាក់​បង់​ថ្លៃ​សម្រាប់ការងារ​មុន​សិន ។​​ នៅក្នុង​វិវរណៈ ដែលមាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩ ដែលទំនង​ជា​ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​រដូវ​ក្ដៅ​ឆ្នាំ ១៨២៩ នោះព្រះអម្ចាស់​បាន​បញ្ជា​ម៉ាទិន ហារិស​ឲ្យ « ចំណាយ​ផ្នែក​នៃ​ទ្រព្យ​សម្បត្តិ​របស់អ្នក … [ ហើយ ] សងបំណុល​ដែល​អ្នក​បាន​យល់​ព្រម​ជាមួយ​នឹង​អ្នក​បោះពុម្ព » ( គ. និង ស. ១៩:៣៤–៣៥ ) ។ ដោយ​ការ​ប្រើ​​ចម្ការខ្លះៗ​របស់គាត់​ដាក់បញ្ចាំ នោះ​ម៉ាទិន ហារិស​ផ្ទាល់​បាន​អះអាង​ថា បង់​ថ្លៃការ​ចំណាយ​លើ​ការ​បោះពុម្ព​ បើ​ការ​លក់​ព្រះគម្ពីរមរមន មិន​អាច​ទូទាត់​សងថ្លៃ​ការ​ចំណាយបាន​​ទេ​នោះ ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពិពណ៌នា​អំពីវិវរណៈ​នេះ ជាមួយ​នឹងការបង្រៀន​របស់វា​អំពី​ដង្វាយធួន​ជា « វិវរណៈ​ដ៏​មហិមា​មួយ​ ដែលត្រូវ​បាន​ប្រទាន​ឲ្យ​នៅក្នុង​គ្រាកាន់កាប់ត្រួតត្រា​នេះ ដែល​មាន​សារៈសំខាន់​មួយចំនួន​ច្រើនជាង​នេះ » ( Church History and Modern Revelation, វ៉ុលទី ២ [ឆ្នាំ ១៩៥៣], ១:៨៥ ) ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១-៣

ព្រះអង្គ​សង្គ្រោះ​ប្រកាស​ថា ទ្រង់​បាន​សម្រេច​តាម​ព្រះ​ឆន្ទៈ​របស់ព្រះបិតា​ហើយ

នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់ សូម​ឲ្យ​សិស្ស​គិត​អំពី​អ្វីៗ​មួយចំនួន ដែល​ពួក​គេ​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ ឬ​នឹង​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ ដោយសារ​ពួក​គេ​ជា​សមាជិក​នៃ​សាសនាចក្រ ។ សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្ដារខៀន ។ បន្ទាប់​មក​ សូម​ឲ្យ​សិស្ស​មើល​បញ្ជីនៅ​លើ​ក្ដារខៀន ហើយ​ជ្រើស​រើស​មវត្ថុ​មួយចំនួន​ ដែល​គិត​ថា​វា​ពិបាក ។ ( ឧទាហរណ៍ អាច​បូក​រួម​ទាំង ការ​ថ្វាយដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ការ​បម្រើ​បេសកកម្ម និង​ការ​ប្រែចិត្ត ) ។

  • ហេតុ​អ្វី​ក៏​រឿង​ទាំង​នេះ ពិបាក​សម្រាប់​មនុស្ស​មួយចំនួន​ដើម្បី​ធ្វើ​ ?

ដើម្បីជួយសិស្ស​ឲ្យ​យល់​ពី​បរិបទ​ជា​ប្រវត្តិសាស្ត្រ​អំពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩ សូម​អាន​បុព្វកថា​ចំពោះ​មេរៀននេះ​ឲ្យ​ឮៗ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១–៣ ដោយ​ស្ងាត់ស្ងៀម រកមើល​សេចក្ដីពិត​អំពី​ព្រះអង្គសង្គ្រោះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​អំពីការរក​ឃើញរបស់​ពួកគេ ។ ជា​ផ្នែក​នៃ​ការ​ពិភាក្សា សូម​ប្រាកដ​ថា​សិស្ស​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោ ៖ ព្រះយេស៊ូវ​គ្រីស្ទ បាន​បំពេញ​តាម​ព្រះទ័យ​របស់ព្រះវរបិតាទ្រង់ ។ ព្រះយេស៊ូវ​គ្រីស្ទ នឹងជំនុំជម្រះ​យើង ស្របតាម​កិច្ចការ​របស់យើង ។. សូម​ចម្លង​តារាង​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន ដោយ​ប្រើ​សេចក្ដីពិត​ទាំងនេះ ជា​ចំណង​ជើង​សម្រាប់​កូឡោន​ទាំង​ពីរ ។ សូម​អញ្ជើញ​សិស្ស​ដើម្បី​ធ្វើ​តារាង​ស្រដៀង​គ្នា​មួយ​នៅក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់រៀន​របស់ពួកគេ ឬ​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ហើយ​បំពេញ​វា​នៅអំឡុង​មេរៀន ។ សូម​ទុក​កន្លែង​ទំនេរ​នៅលើ​ក្ដារខៀន​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញ​តារាង ដូច​បាន​បង្ហាញ​នៅ​ពេល​ក្រោយ​ក្នុង​មេរៀន ។

ព្រះយេស៊ូវ​គ្រីស្ទ បាន​បំពេញ​តាម​ព្រះទ័យ​របស់ព្រះបិតា​របស់ទ្រង់ ។

ព្រះយេស៊ូវ​គ្រីស្ទ នឹងជំនុំជំរះ​យើង ស្របតាម​កិច្ចការ​របស់យើង ។

  • តើ​ការ​ដឹង​អំពី​សេចក្ដី​ពិត​ទាំងនេះ​អំពី​ព្រះអង្គសង្គ្រោះ បាន​ជួយ​ដល់​ ម៉ាទីន ហារិស ឲ្យ​មាន​អារម្មណ៍​សុខសាន្ដ​ ក្នុង​ការ​សម្រេចចិត្ត​របស់គាត់ ដើម្បី​លក់​ចំណែក​ដ៏​ធំនៃ​ចម្ការ​របស់គាត់​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៤-១២

ព្រះយេស៊ូវ​គ្រីស្ទ ពន្យល់​អំពី​ទារុណកម្ម​ដ៏​អស់កល្ប និង​មិន​ចេះ​ចប់​

នៅក្នុង​តារាង​នៅលើ​ក្ដារខៀន សូម​សរសេរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៤–១២ ពី​ខាង​ក្រោម​ចំណង​ជើង « ព្រះយេស៊ូវ​គ្រីស្ទ នឹង​​ជំនុំជម្រះ​យើង ស្របតាម​កិច្ចការ​របស់យើង » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៤ ដោយ​ស្ងាត់​ស្ងៀម រកមើល​សេចក្ដី​ពិត​មួយ អំពី​សេចក្ដី​ជំនុំជម្រះ ដែល​​យើង​ទាំងអស់​គ្នា​គួរ​តែ​គិតពិចារណា ។ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែលពួកគេ​បាន​រកឃើញ ។ សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ប្រាប់​នូវ​គោលលទ្ធិ​ដូចខាង​ក្រោម ៖ គ្រប់រូប​ត្រូវ​តែ​ប្រែចិត្ត បើ​ពុំ​នោះ​សោត​ទេនឹង​ត្រូវ​រងទុក្ខ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​គោលលទ្ធិ​នេះ នៅលើ​ក្ដារខៀនពី​ខាង​ក្រោម គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៤–១២ » ។

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៥ មាននូវ​ការ​ពន្យល់​របស់ព្រះអង្គសង្គ្រោះ ដែល​ទ្រង់​នឹង​មិន​ដក​សេចក្ដី​ជំនុំជម្រះ​របស់​ទ្រង់​ឡើយ ។ ការណ៍​នេះ​តម្រូវ​ថា អ្នកទាំងឡាយ​ណា​ដែល​ពុំ​ប្រែចិត្ត នឹង​ត្រូវ​រងទុក្ខ​ចំពោះ​ទោស​អំពើបាប​របស់ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៥ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​របៀប​ដែលព្រះអង្គសង្គ្រោះ បាន​ពិពណ៌នា​អំពី​ស្ថានភាព​នៃ​អ្នកទាំងឡាយ​ណា​ដែល​ពុំ​ប្រែចិត្ត ហើយ​ហេតុដូច្នោះ នឹង​ទទួល​ការ​ជំនុំជម្រះ​របស់ទ្រង់ ។

  • តើអ្នកទាំងឡាយ​ដែលពុំ​ប្រែចិត្ត​នឹង​មានបទពិសោធន៍​អ្វីខ្លះ ?

  • តើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៥ អាច​លើក​ទឹកចិត្ត​ដល់​យើង​ឲ្យ​ប្រែចិត្ត​យ៉ាង​ដូចម្ដេច ?

សូម​សរសេរ​ឃ្លា​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន នៅ​ពីក្រោម « មនុស្ស​គ្រប់រូប​ត្រូវ​តែ​ប្រែចិត្ត បើ​ពុំ​នោះ​សោត​ទេនឹង​ត្រូវ​រងទុក្ខ » ៖ ទោសដ៏អស់កល្ប ឬ​មិនចេះ​ចប់ ។

  • តើ​អ្នក​គិតយ៉ាង​ដូចម្ដេច ពេល​អ្នក​ស្ដាប់ឮ ឬ​អាន​ឃ្លា « ទោស​ដ៏អស់កល្ប ឬ​មិនចេះ​ចប់មិនចេះ​ហើយ » នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៦–១២ ដោយ​ស្ងាត់​ស្ងៀម រកមើល​របៀប​ដែល​ព្រះអម្ចាស់​កំណត់​ទោស​ដ៏អស់កល្ប ឬ​មិនចេះច​ប់​មិនចេះ​ហើយនោះ ។ បន្ទាប់ពី​សិស្ស​ឆ្លើយ​តប​ហើយ សូម​លុបពាក្យ ដ៏អស់កល្ប ឬ​មិនចេះច​ប់ ពីលើ​ក្ដារខៀន ហើយ​ជំនួស​ដោយ​ពាក្យ របស់ព្រះ ។

  • តើ​អ្នក​គិត​យ៉ាង​ដូចម្ដេច ពេល​អ្នក​ស្ដាប់ឮ ឬ​អាន​ឃ្លា « ទោស​មកពី​ព្រះ » នេះ ?

អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា នៅក្នុង​បទគម្ពីរ ពាក្យ ទោសដ៏អស់កល្ប និង ទោស​មិនចេះច​ប់មិនចេះ​ហើយ ពុំ​សំដៅ​ទៅលើ​ប្រវែង​នៃ​ពេលវេលា​ដែល​មនុស្ស​នឹង​រងទុក្ខ​ចំពោះអំពើបាប​របស់ពួកគេ​នោះទេ ។ ព្រះអង្គសង្គ្រោះ បាន​មាន​បន្ទូល​ថា « យើង​មិន​ចេះ​សាបសូន្យ​ឡើយ ហើយ​ទោស​ដែល​យើង​ធ្វើ​ចេញពីព្រះហស្ដ​របស់​យើង​ទៅ គឺ​ជា​ទោសដ៏​មិន​ចេះ​ចប់​មិនចេះ​ហើយ ដ្បិត​មិន​ចេះ​សូន្យ​ឡើយ គឺជា​ព្រះនាម​របស់​យើង » ( គ និង ស ១៩:១០ ) ។ ហេតុដូច្នោះ​ហើយ នៅពេល​ទ្រង់​សំដៅទៅលើ ទោស​ដ៏មិនចេះចប់មិនចេះ​ហើយ ឬ​ដ៏អស់កល្ប នោះ​ទ្រង់​កំពុង​មានបន្ទូល​អំពី​ទណ្ឌកម្ម​ដែលទ្រង់​នឹង​ដាក់ ស្របតាម​ច្បាប់​ព្រះ និង​តម្រូវការ​នៃ​សេចក្ដីយុត្តិធម៌ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៣-២២

ព្រះអង្គ​សង្គ្រោះ​មានបន្ទូល​អំពី​ការ​រងទុក្ខ​ចំពោះ​អំពើបាប​របស់ទ្រង់

នៅក្នុង​តារាង​នៅលើ​ក្ដារខៀន សូមសរសេរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៣–១៧ ក្នុង​កូឡោន​​ចំណងជើងថា « ព្រះយេស៊ូវ​គ្រីស្ទ នឹង​​ជំនុំជម្រះ​យើង ស្របតាម​កិច្ចការ​របស់យើង » ។ សូម​ពន្យល់​ថា ខ ១៣-១៧ មាន​នូវការ​ព្រមាន​មួយ​ចំពោះ​សមាជិក​នៃ​សាសនាចក្រ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៣–១៧ ដោយ​ស្ងាត់​ស្ងៀម រកមើល​លទ្ធផល​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ជ្រើសរើស​មិន​ប្រែចិត្ត ។

  • តើ​មានអ្វី​ខ្លះ​នឹង​កើតឡើង ចំពោះ​អ្នកទាំងឡាយ​ដែល​ជ្រើសរើស​មិន​ប្រែចិត្ត​ពី​អំពើបាប​របស់ពួកគេនោះ ? ( សិស្ស​គួរ​តែ​ប្រាប់​នូវ​គោលលទ្ធិ​ដូចខាង​ក្រោម ៖ អ្នកទាំងឡាយ​ណា​ដែល​ជ្រើសរើស​ពុំ​ប្រែចិត្ត នឹង​ត្រូវ​រងទុក្ខ​ចំពោះ​ទោស​នៃ​អំពើបាប​របស់​ពួកគេ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន នៅក្រោម​«គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៣–១៧ » ) ។

សូម​សរសេរ គោលលទ្ធិ និង សេចក្ដី​សញ្ញា១៩:១៦–១៩ នៅក្នុង​កូឡោន​ចំណង​ជើង​ថា « ព្រះយេស៊ូវ​គ្រីស្ទ នឹង​​ជំនុំជម្រះ​យើង ស្របតាម​កិច្ចការ​របស់យើង » ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៦-១៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បានប្រាប់ថា​ហេតុអ្វី​បាន​ជា​ទ្រង់​រងទុក្ខ​ចំពោះអំពើ​បាប​របស់​យើង​ដូច្នេះ ។

  • តើ​ព្រះអង្គសង្គ្រោះ​បាន​ប្រាប់​ថា​មាន​មូលហេតុអ្វីខ្លះ ដែលទ្រង់​បាន​រងទុក្ខ​ចំពោះអំពើបាប​របស់យើង​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ព្រះអង្គ​សង្គ្រោះ បាន​រងទុក្ខ​ចំពោះ​អំពើបាប​របស់​យើង ដូច្នេះ​យើង​អាច​ប្រែចិត្ត ហើយ​ពុំ​រងទុក្ខ​ដូចជា​ទ្រង់បាន​រងទុក្ខ ) ។

  • ស្រប​តាម​ខគម្ពីរ​ទាំងនេះ តើ​អ្វី​ដែល​បាន​ធ្វើ​ឲ្យអំពើ​បាប​របស់​យើង​អាច​ត្រូវ​បាន​អភ័យ​ទោស ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​សេចក្ដីថ្លែងការ​ដូចខាង​ក្រោម​ក្នុង​តារាង​នៅលើ​ក្ដារខៀន ពីក្រោម គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៦–១៩ » ៖ សេចក្ដី​រងទុក្ខ​របស់ព្រះយេស៊ូវគ្រីស្ទ និង​លោហិត​ដង្វាយ​​ធួន​របស់ទ្រង់​ បាន​ស្កប់ស្កល់​ដល់​តម្រូវ​ការ​នៃ​សេចក្ដីយុត្តិធម៌ ។ ហេតុដូច្នោះ​ហើយ សេចក្ដីមេត្តាករុណា​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នកទាំងឡាយ​ដែល​ប្រែចិត្ត) ។

  • តើ​ការ​ស្គាល់​សេចក្ដីពិត​ ដែល​យើង​បាន​លើក​ឡើង​​មក​នៅថ្ងៃ​នេះ មានឥទ្ធិពល​លើ​បំណងប្រាថ្នា​ដើម្បី​ធ្វើការ​ប្រែចិត្ត​របស់​យើង​យ៉ាង​ដូចម្ដេច​ខ្លះ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ការ​ជ្រើសរើស​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ប្រែចិត្ត ឬ​ក៏​រងទុក្ខ​ចំពោះទោស​នៃអំពើបាប​របស់យើង សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការ​ដូច​ខាង​ក្រោម​ដោយ​អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់៖

រូបភាព
អែលឌើរ ណែល អេ ម៉ាកស្វែល

« នៅទីបញ្ចប់​យើង​នឹង​ត្រូវ​ជ្រើសរើសលក្ខណៈ​នៃ​ការ​រស់នៅ​របស់ព្រះគ្រីស្ទ ឬ​លក្ខណៈ​នៃ​ការ​រងទុក្ខ​របស់ទ្រង់! វា​អាច​នឹង ‹ ត្រូវ​រងទុក្ខ​ដូចជា​យើង › ( គ. និង ស. ១៩:១៦-១៧) ឬ​យក​ឈ្នះ ‹ដូចជា [ ទ្រង់ ] … បាន​ឈ្នះ› ( វិវរណៈ ៣:២១Overcome … Even As I Also Overcame, » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧, ទំព័រ ៧២ ) ។

នៅក្នុង​តារាង​នៅលើ​ក្ដារខៀន សូមសរសេរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៥, ១៨--១៩ ពីក្រោម​ចំណងជើង « ព្រះយេស៊ូវ​គ្រីស្ទ បាន​បំពេញ​តាម​ព្រះទ័យ​របស់ព្រះបិតា​របស់ទ្រង់ » ។

សូម​ពន្យល់​ថា ដំណើរ​រឿង​ភាគច្រើន​​អំពី​សេចក្ដីរងទុក្ខ​របស់ព្រះយេស៊ូវ​គ្រីស្ទ ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​មនុស្ស​ផ្សេងទៀត ក្រៅពី​ព្រះអង្គទ្រង់ ( សូមមើល ម៉ាថាយ ២៦:៣៦–៣៩; លូកា ២២:៣៩–៤៤ ) ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩ មាន​នូវ​ដំណើរ​រឿង​ផ្ទាល់​របស់​ព្រះអង្គសង្គ្រោះ​អំពី​សេចក្ដីរងទុក្ខ​របស់ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៥, ១៨–១៩ ដោយ​ស្ងាត់ស្ងៀម រកមើល​របៀប​ដែលព្រះអង្គសង្គ្រោះ បាន​ពិពណ៌នា​អំពីសេចក្ដីរងទុក្ខ ដែលទ្រង់​បាន​ជួប​អំឡុង​ពេល​ធ្វើដង្វាយធួន ។ អ្នក​អាច​ផ្ដល់​យោបល់​ឲ្យ​សិស្សថា ពួកគេ​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​បន្ថែម​ចម្លើយ​របស់សិស្ស​ទៅលើ​ក្ដារខៀន ក្រោម «គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៥, ១៨–១៩ » ។ តារាង​ចុង​ក្រោយ អាច​សរសេរដូចជា​អ្វី​ខាង​ក្រោមនេះ ៖

ព្រះយេស៊ូវ​គ្រីស្ទ បាន​បំពេញ​តាម​ព្រះទ័យ​របស់ព្រះបិតា​របស់ទ្រង់ ។

ព្រះយេស៊ូវ​គ្រីស្ទ នឹងជំនុំជម្រះ​យើង ស្របតាម​កិច្ចការ​របស់យើង ។

គ. និង ស. ១៩:១៥, ១៨-១៩

សេចក្ដី​រងទុក្ខ​របស់ព្រះអង្គសង្គ្រោះ គឺ​ឈឺចាប់ ខ្លាំងបំផុត ហើយ​ពិបាក​ទ្រាំទ្រ ។

សេចក្ដីរងទុក្ខ​របស់ព្រះអង្គសង្គ្រោះ បាន​បណ្ដាល​ឲ្យ​ទ្រង់​ឈឺ​ញ័ររន្ធត់ ដោយ​សារ​តែ​ការ​ឈឺចាប់ ហើយ​នឹង​ការហូរ​លោហិត​ពីគ្រប់​គល់រោម ។

ព្រះយេស៊ូវ​គ្រីស្ទ បាន​រងទុក្ខ​ទាំង​ខាងសាច់ឈាម និង​ខាង​សាច់ឈាម ។

ព្រះអង្គ​សង្គ្រោះ បាន​អធិស្ឋាន​​ថា សុំ​ឲ្យ​ទ្រង់​បាន​រួច​ពីការ​ទទួលទាន​ពែងល្វីង​នេះ បើអាច​ទៅរួច ។

ព្រះអង្គ​សង្គ្រោះ បាន​បំពេញ​តាម​ព្រះហឬទ័យ​របស់ព្រះបិតា ហើយ «បាន​សម្រេចការ​រៀបចំ​ [ របស់​ទ្រង់ ] ចំពោះ​កូនចៅមនុស្ស » ( គ. និង ស. ១៩:១៩ ) ។

គ. និង ស. ១៩:៤-១២

មនុស្ស​ទាំងអស់​ត្រូវ​តែ​ប្រែចិត្ត ឬ​ត្រូវ​រងទុក្ខ​វេទនា ។

ទោស​មក​ពី​ព្រះ

គ. និង ស. ១៩:១៣-១៧

អ្នកទាំងឡាយ​ដែលជ្រើសរើស​ពុំ​ប្រែចិត្ត នឹង​រងទុក្ខ​នូវ​ទោស​នៃអំពើបាប​របស់ពួកគេ ។

គ. និង ស. ១៩:១៦–១៩

សេចក្ដីរងទុក្ខ​របស់ព្រះយេស៊ូវ​គ្រីស្ទ និង​លោហិតនៃ​ដង្វាយធួន​របស់ទ្រង់ បាន​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​សេចក្ដីយុត្តិធម៌ ។ ហេតុដូច្នោះ​ហើយ សេចក្ដីមេត្តាករុណា​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នកទាំងឡាយ​ដែល​ប្រែចិត្ត ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ដូចម្ដេច​អំពី​ព្រះអង្គសង្គ្រោះ​រងទុក្ខនូវ​ទោស​នៃ​អំពើបាប​របស់​យើង​នោះ ?

  • តើ​ការ​យល់​ដឹង​អំពី​សេចក្ដី​រងទុក្ខ​របស់ព្រះអង្គសង្គ្រោះ បាន​ជួយ​ដល់ ម៉ាទីន ហារិស នៅពេល​គាត់​គិត​ពិចារណា​អំពី​រឿង​ដូចជា​ការ​បាត់បង់​ឯកសារ​សរសេរ​ដោយ​ដៃ ១១៦ ទំព័រ ឬ​ការ​លះបង់​ចំណែក​នៃ​ទ្រព្យ​របស់គាត់​ដើម្បី​បង់​ថ្លៃ​ការ​បោះពុម្ព​ព្រះ​គម្ពីរ​មរមន​យ៉ាង​ដូចម្ដេច ?

  • តើ​ពេល​ណា ដែល​ចំណេះដឹង​របស់អ្នក​អំពី​ដង្វាយធួ​ន​របស់ព្រះអង្គសង្គ្រោះ បានជួយ​អ្នក​ឲ្យ​ប្រឈមមុខ​នឹង​ការ​លំបាកនោះ ? ( សូម​រំឮក​សិស្ស​ថា បទពិសោធន៍​មួយចំនួន គឺ​ពិសិដ្ឋ ឬ​ផ្ទាល់ខ្លួន​ណាស់ ដែល​ពុំ​គួរ​ចែក​ចាយ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:២០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀងតាម រកមើល​នូវ​ឃ្លា​មួយ ដែល​សំដៅទៅលើ​គ្រា​មួយ ដែល​ម៉ាទិន ហារិស ជួប​នឹង​ការ​រងទុក្ខ​ចំពោះ​អំពើបាប​របស់គាត់ ។

  • ហេតុអ្វី​ក៏អ្នក​គិត​ថា ការគ្មាន​​ព្រះវិញ្ញាណបរិសុទ្ធ នឹងដឹក​​នាំ​ទៅរក​ការ​រងទុក្ខ​ដូច្នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អានឡើងវិញ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១៣, ១៥, ២០ ដោយ​ស្ងាត់ស្ងៀម រកមើល​បញ្ជា​នៅក្នុង​ខ​នីមួយៗ និង​ការ​ព្រមាន​នៅក្នុង ខ ១៥ និង ២០ ។

  • តើ​បទបញ្ញត្តិ​របស់ព្រះអម្ចាស់​ឲ្យ​ប្រែចិត្ត ជាភស្ដុតាង​នៃ​សេចក្ដីស្រឡាញ់​របស់ទ្រង់​ចំពោះ​យើង​តាម​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​រៀន​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​នូវ​ទីបន្ទាល់​អំពី​គោលលទ្ធិ និង​គោលការណ៍​មួយ​ដែលពួកគេ​បាន​រៀន​មក​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:១–២២ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩ ៖ សេចក្ដីណែនាំ​កណ្ឌ ។ « ព្រះបញ្ញត្តិ​មក​ពីព្រះ ហើយ​មិនមែន​មកពី​មនុស្ស​ទេ ទៅដល់​ម៉ាទីន ហារិស »

នៅក្នុង​ខែ​មិនា ឆ្នាំ ១៨៣០ ប៉ុន្មាន​ខែ​បន្ទាប់ពី​យ៉ូសែប ស៊្មីធ បាន​ទទួល​វវិរណៈ​ដែលបាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩យ៉ូសែប ណៃយ៍ ស៊ីញ្ញ័រ បាន​ធ្វើជាសាក្សី​នៃ​ការ​ដោះដូរ​រវាង​ យ៉ូសែប ស្ម៊ីធ និង ម៉ាទីន ហារិស ទាក់ទង​នឹង​ការ​លក់​ព្រះគម្ពីរមរមន ៖

« ព្រះគម្ពីរ​នេះ​នឹង​ពុំ​ត្រូវបាន​លក់​ទៅ​ឲ្យ​អ្នក​ដែល​ពុំ​ចង់​បាន​វា​ឡើយ ។យ៉ូសែប មាន​ប្រសាសន៍​ថា ‹ ខ្ញុំ​គិត​ថា វា​នឹង​លក់​ដាច់​ណាស់ › ។ គាត់និយាយ​ថា ‹ ខ្ញុំ​ចង់បាន​បញ្ញត្តិ​មួយ [ ឬ​វិវរណៈ​មកពី​ព្រះអម្ចាស់ ] › ។ យ៉ូសែប បាន​មានប្រសាសន៍​ថា ‹ ហេតុអ្វី សូម​បំពេញ​តាមតែ​អ្វី​ដែល​អ្នក​បាន​ទទួល​ចុះ › ។ ‹ ប៉ុន្តែ › គាត់​និយាយថា ‹ ខ្ញុំ​ត្រូវ​តែ​មាន​បញ្ញត្តិ​មួយ › ។… គាត់​នៅ​ទទូច​បីទៅបួន​ដង​ថា គាត់​ត្រូវ​តែ​ទទួល​បានបញ្ញត្តិ​មួយ » ( ឌិន ចេស៊ី «Joseph Knight’s Recollection of Early Mormon History, »BYU Studies,វ៉ុលទី ១៧, លេខ ១ [ ឆ្នាំ ១៩៧៦ ], ទំព័រ ៣៧ ) ។

ការណែនាំ​របស់​ យ៉ូសែប ស៊្មីធ ឲ្យ « បំពេញ​នូវ​អ្វី​ដែល​គាត់​បាន​ទទួល​ចុះ » គឺ​ហាក់​ដូច​ជា​សំដៅ​ទៅលើ​វិវរណៈ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩ដែល​ព្រះ​បាន​ប្រទាន​បញ្ញត្តិ​មួយដល់​​ ម៉ាទីន ហារិស រួច​ទៅហើយថា ឲ្យ « ចំណាយ​ទ្រព្យ​សម្បត្តិ​របស់គាត់​ដោយ​សេរី​សម្រាប់​ការ​បោះពុម្ព​ព្រះគម្ពីរមរមន » ( គ. និង ស. ១៩:២៦ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២, ១៩ ។ « ដោយ​បាន​បំពេញ​នឹង​សម្រេច​តាម​ព្រះ​ហឬទ័យ​នៃ​ទ្រង់​ដែល​យើង​ត្រូវ​ជា​បុត្រ »

រូបភាព
អែលឌើរ ណែល អេ ម៉ាកស្វែល

អែលឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់បាន​បង្រៀន​ថា « ការចុះចូល​ឆន្ទៈ​​របស់​មនុស្ស​ម្នាក់ គឺ​ពិត​ជា​រឿង​ផ្ទាល់​ខ្លួនជាពិសេស ដែល​យើង​ត្រូវ​ដាក់​នៅលើ​អាសនា​របស់ព្រះ ។ វត្ថុ​ផ្សេងៗ​ជាច្រើន​ដែល​យើង ‹ ផ្តល់​ឲ្យ ›…​គឺ​ជា​អ្វីៗ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ឬ​បាន​ឲ្យ​យើង​ខ្ចី ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទៅទីបំផុត នៅពេល​អ្នក​នឹង​ខ្ញុំ ចុះចូល​ខ្លួន​យើង​ ដោយ​ការទុក​​ឲ្យ​ឆន្ទៈ​ផ្ទាល់ខ្លួន​របស់​យើង ទៅ​ជា​​ព្រះឆន្ទៈ​របស់ព្រះ នោះ​យើង​គឺ​​ពិត​ជា​បាន​ផ្ដល់​អ្វីមួយ​ទៅ​ឲ្យ​ទ្រង់​ហើយ ! វា​គឺ​ជា​ទ្រព្យ​សម្បត្តិ​តែមួយគត់ ដែល​យើង​បាន​ផ្ដល់​ឲ្យពិតប្រាកដ ! » «Swallowed Up in the Will of the Father »Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៥, ទំព័រ ២៤ ) ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ គឺ​តែងតែ​ស្ម័គ្រ​ព្រះទ័យ​ដើម្បី​ចុះចូល​ទៅ​នឹង​ព្រះហឬទ័យ​របស់ព្រះវរបិតា ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« រឿង​ដែលព្រះគ្រីស្ទ​ហាក់ដូចជា​ខ្វល់​បំផុត​អំពី​បេសកកម្ម​របស់ទ្រង់-- លើស​ពី​តម្លៃ​ខ្លួន និង​លើស​ពី​ទេសនកថាដ៏​​សំខាន់ៗ ហើយ​ហួស​ពី​ការ​ព្យាបាល​បាន​ គឺ​ថា​ទ្រង់​បាន​ចុះចូល​ឆន្ទៈ​របស់ទ្រង់​ទៅនឹង​ព្រះហឬទ័យ​របស់ព្រះវរបិតា » ( «Therefore, What ? » [ address to CES religious educators, ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០០០ ], ទំព័រ ៨, LDS.org ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៦, ១១–១២ « ទោស​ដ៏​មិនចេះចប់មិនចេះ​ហើយ » និង « ទោស​ដ៏អស់​កល្ប »

ប្រធាន ជេ រ៉ូប៊ីន ក្លាក នៃ​គណៈប្រធានទីមួយ បាន​ប្រទាន​នូវ​គំនិត​បំភ្លឺ​ដូច​ខាង​ក្រោម ទាក់ទង​នឹង « ទោស​មក​ពីព្រះ »៖

រូបភាព
ប្រធាន ជេ រ៉ូប៊ីន ក្លាក

« ពេល​ព្រះអម្ចាស់​យាង​មក​ប្រទាន​រង្វាន់​ឲ្យ​យើង…និង​ប្រទាន​ទោស​ដល់​យើង នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា [ ព្រះអង្គសង្គ្រោះ ] និង​ផ្តល់​ការដាក់​ទោស​នោះ​ដែល​ជា​ទោស​កំហុស​ដ៏​តិចតួច​បំផុត​ដែល​ការរំលង​របស់​យើង​នឹង​បង្ហាញ​ជា​ភស្តុតាង​ត្រឹមត្រូវ ។ ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​នាំ​មក​ដោយ​សេចក្ដីយុត្តិធម៌​ទាំងអស់​នៃ​ក្ដីស្រឡាញ់​ និង​ពរជ័យ​ដ៏​គ្មានទីបំផុត ព្រមទាំង​ក្ដីមេត្តាករុណា និង​ព្រះទ័យ​ល្អ ហើយ​នឹង​ការ​យោគយល់​ដែល​ទ្រង់​បានមាន ។…

« ម្យ៉ាង​ទៀត ខ្ញុំ​ជឿ​ថា នៅពេល​ដល់​ការ​ប្រទានរង្វាន់​ចំពោះ​ទង្វើរ​ល្អ​របស់យើង នោះទ្រង់​នឹង​ប្រទាន​ដល់​យើង​ជាអតិបរមា តាម​ដែលអាច​ធ្វើបាន ដោយចាំក្នុង​ចិត្ត​​នូវ​ទោស ដែល​យើង​បាន​ប្រព្រឹត្ត » ( «As Ye Sow … , » Brigham Young University Speeches of the Year [ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៥៥ ], ទំព័រ ៧ ) ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់អំពី​អត្ថន័យ​នៃ​​ទោស​ដ៏​មិនចេះចប់មិនចេះ​ហើយ និង ទោស​ដ៏អស់​កល្ប​ថា៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

«យើង​រៀន​មកពី គោលលទ្ធិ និង សេចក្ដី​សញ្ញាថា ទោស​ដ៏​មិនចេះចប់មិនចេះ​ហើយ និង ទោស​ដ៏អស់​កល្ប​ ពុំ​មានន័យ​ថា មនុស្ស​ម្នាក់​ដែល​បាន​ដាក់ទោស នឹង​ស៊ូរង​នឹង​ទោស​នោះ​ជា​រៀង​រហូតនោះ​ទេ ។… នៅពេល​មនុស្ស​ម្នាក់​បាន​បង់​ថ្លៃ​ទោស​នៃ​ទង្វើ​ខុសឆ្គង​របស់គាត់ ហើយ​ប្រែចិត្ត​ដោយរាបសារ ទទួលយកដំណឹងល្អ នោះ​គាត់​នឹង​ចេញពី​កន្លែង​ឃុំឃាំង ហើយ​ត្រូវ​បាន​ចាត់ឲ្យ​ទៅ​កម្រិត​សិរីល្អ​មួយចំនួន ស្រប​តាម​គុណតម្លៃ និង​ភាព​ល្អ​របស់គាត់» (Doctrines of Salvation,ចងក្រង​ដោយ ប៊្រូស អ័រ ម៉ាក់ខន់ឃី វ៉ុលទី ៣ [ ឆ្នាំ ១៩៥៤–១៩៥៦ ], ២:១៦០ ) ។

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ការ​បំភ្លឺ​បន្ថែម​ទាក់ទង​ទៅនឹង​អត្ថន័យ​នៃ​ទោស​ដ៏អស់កល្បថា៖

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

« ‹​ទោស​ដ៏អស់កល្ប› … ពុំ​មានន័យ​ថា បុគ្គល​ដែលរងទុក្ខ​ម្នាក់ៗ ឬ​មនុស្ស​មាន​បាប គឺ​ត្រូវ​បាន​ដាក់​ឲ្យ​ស៊ូទ្រាំ​ ហើយ​រងទុក្ខ​ដ៏អស់កល្ប ឬ​ជារៀង​រហូត​នោះទេ ។ គ្មាន​នរណា​ម្នាក់ នឹង​ត្រូវ​ឃុំឃាំង​នៅក្នុង​ស្ថាននរគ​យូរ​ជាង​ ភាព​ចាំបាច់​ដើម្បី​នាំ​បុគ្គល​នោះ​មក​កាន់​អ្វី​មួយដែល​ល្អប្រសើរ​ជាង​នោះទេ ។ នៅពេល​គាត់​មក​ដល់​ដំណាក់កាល​នោះ ទ្វារ​ឃុំឃាំង នឹង​បើក​ឡើង ហើយ​នោះនឹង​មាន​ក្ដីអំណរ​នៅក្នុង​ចំណោម​បងប្អូន​ដែល​ស្វាគមន៍​គាត់ ឲ្យ​មក​ចូល​ក្នុង​កន្លែង​ដែល​ល្អ​ប្រសើរ​មួយ » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៣០,៩៧ សូម​មើល​ផងដែរ សៀវភៅសិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា សម្រាប់​សិស្ស ការ​បោះពុម្ព​លើក​ទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ], ទំព័រ ៣៧ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:២០ ។ « នៅពេល​ដែល​យើង​ដក​ព្រះវិញ្ញាណ​របស់​យើង​ចេញ »

ឃ្លា « នៅពេល​ដែល​យើង​ដក​ព្រះវិញ្ញាណ​របស់​យើង​ចេញ » អាច​នឹង​មាន​សេចក្ដីយោង​ទៅនឹង​បទពិសោធន៍​របស់​ ម៉ាទីន ហារិស បាន​ឆ្លងកាត់ បន្ទាប់ពី​គាត់​បាន​ធ្វើ​ឲ្យ​បាត់​ឯកសារ​សរសេរ​ដោយដៃនៃព្រះគម្ពីរមរមន ចំនួន ១១៦ សន្លឹក ។ លូស៊ី ម៉ាក ស្ម៊ីធ ជា​ម្ដាយ​របស់​យ៉ូសែប បាន​ប្រាប់​ថា នៅពេល​ម៉ាទីស ហារិស បាន​ប្រាប់​ដល់​ យ៉ូសែប ស៊្មីធ អំពី​ការ​បាត់​ឯកសារ​សរសេរ​ដោយដៃ នោះ​គាត់​បាន​ « យំដោយ​សំឡេង​ដែល​មានការ​សោក​ស្ដាយ​បំផុត​ថា ‹ខ្ញុំ​បាន​បាត់វិញ្ញាណ​ហើយ! ខ្ញុំ​បាន​បាត់វិញ្ញាណ​ហើយ!› ( History of Joseph Smith by His Mother, បាន​បោះពុម្ពដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ], ទំព័រ ១២៨ ) ។

ការ​រងទុក្ខ​ចំពោះ​អំពើ​បាប​ អាច​កើត​មាន​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ក៏​ដូចគ្នា​នឹង​បន្ទាប់ពី​យើង​ស្លាប់ទៅផងដែរ ។ នៅពេល​យើង​មានបាប ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដក​ចេញពី​យើង ទុក​ឲ្យ​យើង​នៅ​ដោយគ្មាន​ការ​លួងលោមចិត្ត និងគ្មាន​​អំណាច​ដើម្បី​ញែក​ឲ្យ​បរិសុទ្ធ​នៃ​វត្តមាន​របស់ទ្រង់​ឡើយ ។ នៅ​ក្នុង​វត្តមាន​របស់ទ្រង់ យើង​អាច «ភ្លក់​រសជាតិ » នៃ​ការ​រងទុក្ខ​របស់ព្រះអង្គសង្គ្រោះ ដែលបាន​ទទួល ពេល​ទ្រង់​បាន​រងទុក្ខ​ចំពោះ​អំពើបាប​របស់យើង ។ ដំណើរ​ការ​នៃការ​ប្រែចិត្ត បាន​ធ្វើ​ឲ្យ​កើត​មាន​ឡើង​សម្រាប់​យើង ដើម្បី​ផ្សះផ្សារ​ខ្លួន​យើង​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌របស់​យើង ហើយ​ទទួល​អំណរ​នៃភាព​ជា​ដៃគូ​របស់ព្រះវិញ្ញាណបរិសុទ្ធ​ម្ដងទៀត ព្រមជាមួយ​នឹង​ពរជ័យ​ជាច្រើន​ផងដែរ ។

ប្រធាន ហិនរី ប៊ី អាវរិង នៃ គណៈ​ប្រធាន​ទី​មួយ បាន​មានប្រសាសន៍​អំពី​ទំនាក់​ទំនង​រវាង​ការ​បាត់បង់​ភាពជា​ដៃគូ​នៃព្រះវិញ្ញាណបរិសុទ្ធ និង​តម្រូវ​ការ​សម្រាប់​ការ​ប្រែចិត្ត៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« បើ​អ្នក​មាន​ការលំបាក​ក្នុង​ការ​ទទួល​អារម្មណ៍​ព្រះវិញ្ញាណបរិសុទ្ធ នោះអ្នក​អាច​ពិចារណា​ដោយ​ឈ្លាស​វៃ​ថា តើ​មាន​អ្វី​ខ្លះ​ដែល​អ្នកចាំបាច់​ត្រូវ​ប្រែចិត្ត ហើយ​​ទទួល​បាន​នូវការ​អភ័យ​ទោសនោះ » ( Gifts of the Spirit for Hard Times, »Ensignលីអាហូណាខែ មិថុនា ឆ្នាំ ២០០៧, ទំព័រ ២៣ ) ។