ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៥​ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៩:២៣-៤១


មេរៀន​ទី ២៥

គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៣-៤១

បុព្វកថា

ដើម្បី​ធានា​អះអាង​ដល់ អ៊ី. ប៊ី. ហ្គ្រាន​ឌិន ចំពោះ​ការ​បង់ថ្លៃ​នៃ​ការ​បោះពុម្ព​ព្រះគម្ពីរមរមន ម៉ាទីន ហារិស បាន​ចុះ​ហត្ថលេខា​កិច្ចសន្យា​បញ្ចាំ​​ចម្ការ​របស់គាត់​មួយ នៅខែ​សីហា ឆ្នាំ ១៨២៩ ។ នៅក្នុង​វិវរណៈ ដែល​បាន​​មាននៅក្នុង​​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩ព្រះអម្ចាស់ បានដាស់​តឿនដល់​ ម៉ាទីន ឲ្យចំណាយ​ទ្រព្យ​សម្បត្តិ​របស់គាត់​ដោយ​សេរី​សម្រាប់​ការ​បោះពុម្ព​ព្រះគម្ពីរមរមន ( សូមមើល​ គ. និង ស. ១៩:២៦). ទីបំផុត ម៉ាទីន​បាន​លក់​ចម្ការ​របស់គាត់ អស់ ១៥១ ហិចតា ដើម្បី​បង់​ថ្លៃ​ការ​បោះពុម្ព ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២៣-២៤

ព្រះអង្គ​សង្គ្រោះ ថ្លែង​ទីបន្ទាល់​ថា ទ្រង់​បាន​សម្រេច​តាម​ព្រះ​ឆន្ទៈ​របស់ព្រះបិតា​ហើយ

មុន​ពេល ថ្នាក់រៀន សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​មាន​ពេល​ណា​ ដែលអ្នក​ត្រូវ​ធ្វើ​នូវ​រឿងអ្វីមួយ ដែល​អ្នកដឹង​ថា​ត្រូវ ប៉ុន្តែ​អ្នក​ពុំ​ប្រាកដ ឬ​ភ័យ​ខ្លាច​អំពី​លទ្ធផល​ដែល​វា​នឹង​កើត​ឡើង​ដែរ​ឬទេ ?

សូម​ចាប់​ផ្ដើម​ថ្នាក់​រៀន ដោយ​ការ​សុំ​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះ ។ ( សូម​​រំឮក​សិស្ស​ថា បទពិសោធន៍​មួយចំនួន គឺ​ពិសិដ្ឋ ឬ​ផ្ទាល់ខ្លួន​ណាស់ ពុំ​គួរ​ចែក​ចាយទេ ) ។

ក្រោយពី​សិស្ស​បាន​ចែកចាយ​​គ្រប់គ្រាន់​ហើយ សូម​សួរ​សិស្ស​នូវ​សំណួ​ខាងក្រោម​នេះ ៖

  • បើ​អ្នក​នឹង​ជួប​ប្រទះ​ថា​អ្នក​ត្រូវ​ធ្វើ​នូវ​រឿងអ្វីមួយ ដែល​អ្នកដឹង​ថា​ត្រូវ ប៉ុន្តែ​អ្នក​ពុំ​ប្រាកដ ឬ​ភ័យ​ខ្លាច​អំពី​លទ្ធផល​ដែល​វា​នឹង​កើត​ឡើង​នោះ តើ​មាន​អ្វី​ខ្លះ នឹង​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដីជំនឿ​ដើម្បី​ធ្វើ​កិច្ចការ​នោះ ទោះ​ជា​វា​លំបាក​ក្ដី ?

  • តើ​ប្រតិកម្ម​របស់អ្នក​នឹង​ផ្លាស់ប្ដូរ អាស្រ័យ​ទៅលើ​មនុស្ស​ដែល​សុំ​ឲ្យ​អ្នក​ធ្វើនូវ​រឿង​លំបាក​នោះ​ឬ​ទេ ? ហេតុអ្វីផ្លាស់ប្ដូរ ឬ ហេតុអ្វី​មិន​ផ្លាស់ប្ដូរ ?

ដើម្បី​រំឭក​ដល់​សិស្ស​អំពី​បរិបទ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩សូម​អាន​បុព្វកថា​មេរៀន​ឲ្យ​ឮៗ ។ បន្ទាប់​មក​អញ្ជើញ​ឲ្យ​សិស្ស​អាន​សេចក្ដី​ផ្ដើមនៃ​កណ្ឌ​សម្រាប់​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩ និង គោលលទ្ធិ និង សេចក្តី​សញ្ញា ១៩:២៦ ដោយ​ស្ងាត់​ស្ងៀម រកមើល​នរណា​ដែល​បាន​បញ្ជា​ ម៉ាទីន ហារិស ឲ្យ​បញ្ចាំ​ចម្ការ​របស់គាត់ ។

  • បើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​របស់​ ម៉ាទីន តើ​ការ​ដឹង​ថា បញ្ញត្តិ​នេះ មក​ពីព្រះ​ នឹង​ជួយដល់​​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ការ​សម្រេចចិត្ត​ដើម្បី ចំណាយ​ទ្រព្យ​សម្បត្តិ​របស់គាត់​ ដើម្បី​ផ្ដល់​ថវិការ​សម្រាប់ការ​បោះពុម្ព​នៃ​ព្រះគម្ពីរ​មរមន គឺ​ជា​ការ​លំបាក​មួយសម្រាប់​ ម៉ាទីន ហារិស ( សូមមើល​ Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨– ខែ​មិថុនា ឆ្នាំ​ ១៨៣១, វ៉ុលទី ១ នៃ the Documents series of The Joseph Smith Papers [ ឆ្នាំ ២០១៣ ], ទំព័រ ៨៦, ៨៨ ) ។ ព្រះអម្ចាស់ បាន​ឆ្លើយ​តប​ចំពោះ​កង្វល់​របស់​ម៉ាទីន ដោយ​ការ​បើក​សម្ដែង​រឿង​មួយចំនួន ដែល​គាត់​ចាំ​បាច់​ត្រូវ​ធ្វើ និង​អ្វី​មួយ​ចំនួន​ដែល​គាត់​ចាំបាច់​ត្រូវ​ដឹង ។សូម​បង្កើតកូឡោន​ពីរ​នៅលើ​ក្ដារខៀនហើយ​ដាក់ជា​ពាក្យ​ស្លាក​ថា ត្រូវ​ធ្វើ និង ត្រូវ​ដឹង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:២៣-២៤ ឲ្យ​ឮៗ ។ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រកមើល​នូវអ្វី​ដែលព្រះអម្ចាស់​ចង់​ឲ្យ​ម៉ាទីន ហារិស ធ្វើ និង ដឹង ។ នៅពេល​សិស្ស​ពិភាក្សា​​អំពី​ការ​ស្វែង​រក​របស់ពួកគេ សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅក្នុង​កូឡោនត្រឹមត្រូវ​នៅ​​លើ​ក្ដារខៀន ។ តារាង​គួរ​មើល​ទៅ​ដូចជា​អ្វី​ដែលនៅខាង​ក្រោម​នេះ ៖

ត្រូវ​ធ្វើ

ត្រូវ​ដឹង

រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ស្ដាប់​តាម​ព្រះបន្ទូល​របស់ព្រះយេស៊ូវ​គ្រីស្ទ

ដើរ​​នៅ​ក្នុង​ភាព​​រាបសា​នៃ​ព្រះវិញ្ញាណ

វិវរណៈ​នេះ​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះយេស៊ូវ​គ្រីស្ទ បាន​គោរព​តាម​ព្រះហឬទ័យ​របស់ព្រះវរបិតាសួគ៌

សូម​ចង្អុល​ទៅ​ពាក្យ រៀន ស្ដាប់ និង ដើរ នៅក្នុង​កូឡោន «ត្រូវ​ធ្វើ » ។

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​រៀន​អំពី​ព្រះគ្រីស្ទ ស្ដាប់​តាមបន្ទូល​ទ្រង់ ហើយ​ដើរ​នៅ​ក្នុង​ភាពរាបសា​នៃ​ព្រះវិញ្ញាណ​របស់ទ្រង់ ? ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ភាព​រាបសា បង្ហាញ​នូវ​ភាព​ចុះចូល ) ។

  • តើ​អ្នក​គិត​ថា ការ​ធ្វើ​នូវ​រឿង​ទាំងនេះ អាច​ជួយ​ដល់​ ម៉ាទីន ធ្វើការ​សម្រេច​ចិត្ត​លំបាកៗ ក្នុងការ​បញ្ចាំ​ទ្រព្យ​សម្បត្តិ​របស់គាត់ ដើម្បី​ផ្ដល់​ថវិការ​សម្រាប់​ការ​បោះពុម្ព​ព្រះគម្ពីរមរមន​យ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​អាន​សារឡើងវិញ​នូវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:២៣ ដោយ​ស្ងាត់​ស្ងៀម រកមើល​នូវ​ការ​សន្យា​របស់ព្រះអម្ចាស់​ចំពោះ ម៉ាទីន ហារិស ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​បង្រៀន​ដល់​ ម៉ាទីន ហារិស ដែល​យើង​ក៏​អាច​អនុវត្ត​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ផងដែរ ? ( នៅពេល​សិស្ស​ប្រាប់​អំពី គោលការណ៍​ដូច​ខាង​ក្រោម សូម​សរសេរ​វា​នៅលើ​ក្ដារខៀន ៖ បើ​យើង​រៀន​អំពី​ព្រះគ្រីស្ទ ស្ដាប់​តាម​បន្ទូល​របស់ទ្រង់ ហើយ​ដើរ​ដោយ​ភាព​រាបសារ​នៃ​ព្រះវិញ្ញាណទ្រង់ នោះ​យើង​នឹង​មាន​ភាព​សុខសាន្ដ)

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា​ តើ​មាន​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់​បាន​រកឃើញ​កម្លាំង ដើម្បី​ធ្វើ​ការ​សម្រេចចិត្ត​ដែលលំបាកៗ ដោយ​សារ​តែ​ព្រះវិញ្ញាណ​ដែលបាន​ប្រទាន​នូវ​អារម្មណ៍​សុខសាន្ដ​ដល់ពួកគេឬទេ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ជា​មួយសិស្ស​​នៅក្នុង​ថ្នាក់ ។

  • តើ​អារម្មណ៍​នៃភាព​សុខសាន្ដ​អាច​ជួយ​អ្នក​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ ទោះ​ជា​ពេល​អ្នក​មានទុក្ខព្រួយ ឬ​ភាព​ភ័យ​ខ្លាច​ចំពោះ​លទ្ធផល​ដែលវា​នឹង​កើត​ឡើង​​ដូចម្ដេច​ខ្លះ ? ( ពីមុន​សិស្ស​ឆ្លើយ​ចំពោះ​សំណួរ​នេះ អ្នក​អាច​នឹង​ចង់​ពន្យល់​ថា « នៅក្នុង​បទគម្ពីរ ភាព​សុខសាន្ដ​អាច​មានន័យ​ថា ជា​សេរីភាព​ ដែលគ្មានជម្លោះ និង​ភាព​ច្របូក​ច្របល់ ឬ ជា​ភាព​សុខសាន្ដ​ក្នុង​ខ្លួន និងជា​​ការ​លួងលោមចិត្ត​ដែល​កើត​មក​ពី​ព្រះវិញ្ញាណ ដែល​ព្រះ​ប្រទាន​ដល់​ពួកបរិសុទ្ធ​ស្មោះត្រង់​របស់​ទ្រង់ » ( Guide to the Scriptures, «Peace » scriptures.lds.org ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:២៥-៣៥

ព្រះអម្ចាស់ បានបញ្ជា​ ម៉ាទីន ហារិស ឲ្យ​លក់​ទ្រព្យ​សម្បត្តិ​របស់គាត់​សម្រាប់​ការ​បោះពុម្ព​ព្រះគម្ពីរមរមន

សូម​ប្រាប់​សិស្ស​ថា ព្រះអម្ចាស់ បាន​ប្រទាន​ដល់​ម៉ាទីន ហារិស នូវ​បទបញ្ញត្តិ​ និង​ការ​ទូន្មាន​បន្ថែម ។ សូម​បែងចែក​សិស្ស​ជា​ដៃគូ ។ សូម​ឲ្យ​គូរ​នីមួយៗ ស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:២៥-៣៥រកមើល​បទបញ្ញត្តិ និង​ការទូន្មាន​ដែល​បាន​ផ្ដល់​ដល់ ម៉ាទីន ។ ( អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​ថា ពួកគេ​រកមើល និង​ពិចារណា​ធ្វើការ​គូស​ចំណាំ​ឃ្លា «យើង​បញ្ជា » និង « សូម​អ្នក » ) ។

  • តើ​បទបញ្ញត្តិ និង​ការ​ទូន្មាន​អ្វី​ខ្លះ ដែលព្រះអម្ចាស់​បានប្រទាន​ដល់​ ម៉ាទីន ហារិស ?

សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់ ខ្វល់ព្រះទ័យ​នឹង​ ម៉ាទីន ហារិស ហើយ​បាន​ប្រទាន​បញ្ញត្តិ​ជាក់លាក់​តាម​ស្ថានភាព​ផ្ទាល់ខ្លួន​របស់គាត់ ។ យើង​ពុំ​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​យល់​ពី​មូលហេតុ​ដែលព្រះអម្ចាស់ បានប្រទាន​បទបញ្ញត្តិជាក់លាក់​ដល់ ម៉ាទីន ហារិស​ នោះទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអម្ចាស់​បាន​ប្រាប់​យ៉ាង​ច្បាស់​នូវ​អ្វី​ដែលបាន​កើតឡើង បើ​ ម៉ាទីន ពុំ​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​ទេនោះ ។

  • យោងតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៣៣តើ​ព្រះអម្ចាស់​មាន​បន្ទូល​ថា​អ្វី​នឹង​កើត​ឡើង បើ​ ម៉ាទីន «មិន​អើពើ » នឹង​បទបញ្ញត្តិ​របស់​ព្រះ​នោះ ? ( សូម​ពន្យល់​ថា នៅក្នុង​បរិបទ​នេះ ពាក្យ មិន​អើពើ មានន័យ​ថា ពុំ​គោរព​ដល់អ្វី​មួយ ដោយ​សារ​តែ​វា​ហាក់ដូចជា​មិនសូវ​សំខាន់ ឬ​មាន​តម្លៃ​តិច ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​បទបញ្ញត្តិ​មួយចំនួន ដែល​ពួកគេ​បាន​ទទួល​មកពីព្រះអម្ចាស់ ។ សូម​លើក​ទឹកចិត្ត​ដល់ពួកគេ​ឲ្យ​បញ្ចូល​បទបញ្ញត្តិ និង​ដំបូន្មាន ដែលពួកគេ​បាន​ទទួល​ម្នាក់ៗ តាមរយៈ​ពរជ័យ​នៃបព្វជិតភាព និង​អ្នកដឹកនាំ​បព្វជិតភាព​នោះ ។

  • តើ​បទបញ្ញតិ្ត​ និងដំបូន្មាន​ដែល​យើង​បាន​ទទួល ជាភស្ដុតាង​ថា​ព្រះអម្ចាស់ ស្គាល់ និង​ ស្រឡាញ់​យើង​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពីគ្រា​មួយ ដែលពួកគេ ឬ​នរណា​ម្នាក់​ដែល​គេ​ស្គាល់ មាន​បទពិសោធន៍​អាក្រក់ ដោយសារ​តែ​ពួកគេ​ពុំ​គោរព​តាមបទបញ្ញត្តិ​របស់ព្រះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានឭៗ​នូវ​ដំបូន្មាន​ដូច​​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« [ អ្នក ] នឹង​ជួប​មនុស្ស​ដែល​រើស​ថា​ បទបញ្ញត្តិ​មួយណា​ដែល​ពួកគេ​នឹង​រក្សា ហើយ​មិន​អើពើ​នឹង​បទបញ្ញត្តិ​ផ្សេងទៀត​ ដែល​ពួកគេ​ជ្រើសរើស​​មិនគោរពតាម ។ ខ្ញុំ​ហៅ​ការណ៍​នេះ​ថាអាហារប៊ូហ្វេ ដែលឈានទៅរកការមិនគោរព​ប្រតិបត្តិ ។ ការអនុវត្ត​នៃ​ការរើសពេក និង​ការ​ជ្រើស​រើស​​នេះ នឹង​គ្មាន​បានការ​ទេ ។ វា​នឹង​នាំ​ទៅរក​សេចក្ដី​វេទនា ។ ដើម្បី​ត្រៀម​ខ្លួន​ទៅជួប​នឹង​ព្រះ នោះ​មនុស្ស​ម្នាក់​​រក្សា​ រាល់បទញ្ញត្តិ​របស់ទ្រង់ » ( Face the Future with Faith, »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៣៤ ) ។

  • តើ « ហាង អាហារប៊ូហ្វេ ដែលឈានទៅរកការមិនគោរព​ប្រតិបត្តិ » ដែលអែល​ឌើរ ណិលសុន បានពិពណ៌នា ជាភស្ដុតាង​ថា មនុស្ស​ម្នាក់​កំពុង​មិនអើពើរ​នឹង​បទបញ្ញត្តិ​របស់ព្រះ​យ៉ាង​ដូចម្ដេច ?

សូម​អះអាង​នឹង​សិស្ស​ថា ព្រះអម្ចាស់​ស្គាល់​យើង​ម្នាក់ៗ ដូចជា​ទ្រង់ស្គាល់​ ម៉ាទីន ហារិស​ដែរ ។ ហើយ​ព្រះអម្ចាស់​ប្រទាន​បញ្ញត្តិ និង​ដំបូន្មាន​ដើម្បី​ជួយ​យើង ក៏​ដូចជា​ទ្រង់​បាន​ប្រទានដល់បទបញ្ញត្តិ និង​ដំបូន្មាន​ដល់​ ម៉ាទីន ដើម្បីជួយ​គាត់​ផងដែរ ។ សូម​ឲ្យ​សិស្ស​គិត​ពិចារណា​ថា​តើ ពួកគេមាន​ទំនោរ​ដើម្បី​មិន​អើពើ ឬ​មិនគោរព​ចំពោះបទបញ្ញត្តិ​ណា​មួយ ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់ពួកគេ ឬ​តើមាន​បទបញ្ញត្តិជាក់លាក់​ណាមួយ ដែលពួកគេ​អាច​គោរព​ដោយ​មាន​ការ​លះបង់​កាន់​តែច្រើនឬ​ទេ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៣៦-៤១

ព្រះអម្ចាស់ទូន្មាន​ដល់​ ម៉ាទីន ហារិស ស្ដីអំពី​ការបម្រើ​របស់គាត់

សូម​ពន្យល់​ថា ក៏ដូចជា​ម៉ាទីន​ ហារិស ផងដែរ យើង​ទាំងអស់​គ្នា​ត្រូវ​តែ​សម្រេច​ចិត្ត​ថា​តើ​យើងនឹង​ចុះចូល​ឆន្ទៈ​របស់​យើង​ទៅ​តាម​ព្រះហឬទ័យ​របស់ព្រះវរបិតា​ឬ​ក៏​អត់ ទោះជា​អ្វី​ដែលទ្រង់​បាន​សុំ​ឲ្យ​ធ្វើ​នោះ​មានការ​លំបាកក៏ដោយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ផ្នែក​ដំបូង​នៃ​ដំណើរ​រឿង​ដូច​ខាង​ក្រោម ដែល​បាន​ចែកចាយ​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« កើត​មក​ក្នុងភាព​ក្រីក្រ ប៉ុន្តែ​បាន​បីបាច់​ដោយ​សេចក្ដីជំនឿ ចូស [ ហ្គា​សា ] បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ហៅបម្រើ​បេសកកម្ម​មួយ ។ ខ្ញុំ​មានវត្តមាន​នៅថ្ងៃ​ ដែល​គាត់ទទួល​បាន​​នូវអនុសាសន៍ ។ នោះមាន​សេចក្ដី​ថ្លែង​ការណ៍​ថា ៖ ‹បងប្រុស ហ្គាសា នឹង​បម្រើ​ដោយ​ការ​លះបង់​ដ៏​ធំធេង​ចំពោះគ្រួសារ​របស់គាត់ ព្រោះ​គាត់​ជា​អ្នក​ផ្គង់​ផ្គង់​គ្រួសារ ។ គាត់មាន​តែ​ទ្រព្យ​មួយប៉ុណ្ណោះ--ជា​ការសន្សំ​តែម​ទុក-- ដែល​គាត់​យល់ព្រម​លក់វា បើចាំបាច់ ដើម្បី​ជួយ​ដល់​សម្រាប់ថវិកា​ចេញបេសកកម្ម​របស់គាត់› ។

« ប្រធាន [ ស្ពែនស៊ើរ ដបុលយូ ] ឃឹមបឹល បានស្ដាប់​ដោយ​យកចិត្ត​ទុក​ដាក់​​ពេល​សេចក្ដីថ្លែង​នេះ​បាន​អាន​ឲ្យ​លោក​​ស្ដាប់ រួច​ហើយ​លោក​បាន​តប​ថា ៖ ‹សូម​ឲ្យគាត់​លក់​​តែមសន្សំទុក​​របស់គាត់​ចុះ› ។ ការ​លះបង់​ដូច្នេះ​នឹង​នាំ​មកនូវ​ពរជ័យ​ដល់គាត់ » (Profiles of Faith » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៨, ទំព័រ ៥៦ ) ។

  • តើ​ការ​សម្រេចចិត្ត​ដ៏លំបាក​ដូចជា ចូស នឹង​ងាយ​ស្រួល បើ​យើង​ធ្លាប់​ទទួលអារម្មណ៍​សុខសាន្ដ ដែល​ជាលទ្ធផល​ចេញមកពី​ការ​គោរពប្រតិបត្តិ​ចំពោះបទបញ្ញត្តិ​របស់ព្រះអម្ចាស់​រួច​ហើយ​នោះ យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៣៦–៤១ ដោយ​ស្ងាត់ស្ងៀម រកមើល​គោលការណ៍​ដែល​អាច​នឹង​ជួយ​លើក​ទឹកចិត្ត​ដល់​ ម៉ាទីន ហារិស ឲ្យ​គោរព​ប្រតិបត្តិ​ចំពោះ​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ ។ សូម​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែលពួកគេ​បាន​រកឃើញ ។ សូម​ជួយ សិស្ស ឲ្យ​ប្រាប់នូវ​គោលការណ៍​ដូច​ខាង​ក្រោម​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៣៨ ៖ បើ​យើង​ធ្វើ​តាម​ព្រះហឬទ័យ​របស់ព្រះអម្ខាស់ នោះ​ទ្រង់​នឹង​ប្រទាន​ពរជ័យ​ដល់​យើង ដែល​មានតម្លៃ​ថ្លៃ​ជាង​ទ្រព្យ​សម្បត្តិ​លើ​ផែនដី​ទៅ​ទៀត ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​ឲ្យ​សរសេរ​សេចក្ដីពិត​នេះ នៅក្នុងគែម​គម្ពីរ​ជិត​នឹង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៣៨ ) ។

  • តើ​គោលការណ៍​នេះ ទាក់ទង​នឹង​សេចក្ដីពិត​ផ្សេងទៀត​ដែលអ្នក​បាន​រៀន​នៅក្នុង​មេរៀន​នេះ​យ៉ាង​ដូចម្ដេច ?

សូម​អាន​នូវ​សេចក្ដីបញ្ចប់​នៃ​​ដំណើរ​រឿង​ដោយ​ប្រធាន​ ម៉នសុន ហើយ​សុំ​ឲ្យ​សិស្ស​ស្ដាប់​អំពី​របៀប​ដែល​ ចូស ត្រូវ​បាន​ប្រទានពរ​ចំពោះ​ការ​លក់​តែម​សន្សំ​របស់គាត់​ ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« បន្ទាប់​មក ដោយ​មាន​ស្នាមញញឹម​លើទឹក​មុខ និង​ការ​ព្រិចភ្នែក នោះ​ព្យាការី​ជាទីស្រឡាញ់រូបនេះ​បានមានប្រសាសន៍​ថា ‹រាល់ខែ​នៅ​វិសាលនដ្ឋាន​នៃ​ព្រះវិហារ នោះ​យើង​ទទួលបាន​សំបុត្រ​រាប់​លាន​មកពី​គ្រប់ទីកន្លែងទាំងអស់​លើ​ពិភពលោក ។ ​យើងបាន​សន្សំ​តែម​នោះ​ទុក ហើយ​ប្រគល់​វា​ទៅ​ឲ្យ​ ចូស នៅពេល​គាត់​បញ្ចប់​បេសកកម្ម​របស់គាត់ ។ គាត់​នឹង​មាន​តែម​សន្សំ​ដ៏​ស្អាតបំផុត​ជាង​យុវជន​ណាៗ​ទាំង​អស់​ក្នុង​ប្រទេស ម៊ិកស៊ីក​ ដោយ​ពុំ​ត្រូវ​ចំណាយប្រាក់ › » ( «Profiles of Faith, »ទំព័រ ៥៦ ) ។

ម៉ាទីន ហារិស បាន​គោរព​តាម​បទបញ្ជា​ឲ្យ​លក់​ទ្រព្យ​សម្បត្តិ​របស់គាត់ ដើម្បី​ផ្ដល់​ថវិកា​សម្រាប់ការ​បោះពុម្ព​ព្រះគម្ពីរមរមន តាមរយៈ​ការ​បញ្ចាំ ហើយ​នៅទីបំផុត បាន​លក់​ចម្ការ​របស់គាត់​ចំនួន អស់​ប្រវែង ១៥១ ហិចតា ។ ដោយ​សារ​តែជម្រើស​របស់ ម៉ាទីន នោះមាន​ជីវិត​មនុស្ស​រាប់លាន​នាក់ ត្រូវ​បាន​ប្រទានពរ ហើយ​នឹង​នៅ​តែ​បន្ដ​ប្រទានពរ ។

ដើម្បី​បញ្ចប់​មេរៀន​នេះ សូម​ពិចារណា​ធ្វើការ​អញ្ជើញ​ដល់​សិស្ស​ឲ្យ​ពិចារណា​នូវ​អ្វី​ដែលពួកគេ​អាច​ធ្វើ​បាន​កាន់តែ​ល្អប្រសើរ ក្នុង​ការ​ចុះចូល​ឆន្ទៈ​របស់ពួកគេស្រប​ទៅតាមព្រះហឬទ័យ​របស់ព្រះវរបិតា ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី សញ្ញា ១៩ ។ ម៉ាទីន ហារិស បាន​ផ្ដល់ថវិកា​សម្រាប់​ការ​បោះពុម្ព​ព្រះគម្ពីរមរមន​ដំបូងគេ

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​លើក​ឡើង​ពី​ការ​បរិច្ចាគ​ដ៏សំខាន់​របស់​ ម៉ាទីន ហារិស ចំពោះ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ដោយ​មាន​ចំណាប់អារម្មណ៍​ជា​ពិសេស​ទៅលើ ម៉ាទីន ហារិស ខ្ញុំ​សោកស្ដាយ​​ចំពោះ​របៀប​ដែល​សមាជិក​សាសនាចក្រ​ភាគច្រើន​បាន​ចងចាំអំពី​គាត់ ។ គាត់​សម​នឹង​ទទួលបាន​អ្វី​ច្រើន​ជាង​នេះ ដែល​គ្រាន់តែ​ចាំតែម្យ៉ាង​ថា គាត់ជា​បុរស​ម្នាក់​ដែល​ទទួលបានឯកសារ​ដោយ​ពុំសុចរិត ហើយ​បាន​ធ្វើ​ឲ្យ​បាត់​ឯកសារ​សរសេរ​ដោយដៃ​ដំបូង​គេ​ក្នុងព្រះគម្ពីរមរមន​នោះ ។…

« ការ​បរិច្ចាគ​ដ៏ធំបំផុត​របស់​ ម៉ាទីន ហារិស មួយ​ចំពោះ សាសនាចក្រ ដែល​គាត់​គួរ​តែ​ត្រូវ​បានគេ​​គោរព​ជា​និច្ច គឺ​ការ​ផ្ដល់​ថវិកា​របស់គាត់​ដើម្បី​បោះពុម្ព​ព្រះគម្ពីរមរមន ។ នៅក្នុង​ខែ​សីហា ឆ្នាំ ១៨២៩ គាត់​បាន​បញ្ចាំ​ផ្ទះ និង​ចម្ការ​របស់គាត់​ទៅ​ឲ្យ អ៊ែហ្គប៊ើត ប៊ី ហ្គ្រានឌីន ដើម្បី​ធានា​ការ​បង់​ថ្លៃ​តាម​ការ​សន្យា​ដល់អ្នក​បោះពុម្ព ។ ប្រាំពីរ​ខែ​ក្រោយ​មក ការ​បោះពុម្ព​លើក​ដំបូង​នៃ​ព្រះគម្ពីរមរមន ចំនួន ៥០០០ ក្បាល​ត្រូវ​បាន​បញ្ចប់ ។ ក្រោយមក នៅពេល​ដែល​ការ​បញ្ចាំ​ដល់​ពេល​កំណត់ នោះ​ផ្ទះ និង​ផ្នែក​មួយ​នៃ​ចម្ការ​ត្រូវ​បានលក់​ក្នុង​តម្លៃ ៣០០០ ដុល្លារ ។ ម៉ាទីន ហារិស បាន​គោរព​ប្រតិបត្តិ​ចំពោះ​វិវរណៈ​របស់ព្រះអម្ចាស់​ តាមរ​បៀប​នេះ​ថា៖

« ‹ អ្នក​កុំ​លោភ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​សូម​ចំណាយ​ដោយ​សេរី សម្រាប់​ការ​បោះពុម្ព​ព្រះគម្ពីរមរមន ។…

« ‹ សូម​សងបំណុល​ដែលអ្នក​បាន​យល់​ព្រម​ជា​មួយ​នឹង​អ្នក​បោះពុម្ព ។ សូម​ដោះខ្លួន​ឲ្យ​រួច​ពី​សេវកភាព​ចុះ› ( គ. និង ស. ១៩:២៦, ៣៥The Witness: Martin Harris, Ensign, ខែ ឧសភា ឆ្នាំ ១៩៩៩, ទំព័រ ៣៦ ) ។

គោលលទ្ធិ និង សេចក្ដី សញ្ញា ១៩ ។ ម៉ាទីន ហារិស បាន​បំពេញ​តាម​តួនាទី​របស់គាត់​នៅ​ក្នុង​ការ​ស្ដារឡើងវិញ « ក្នុង​ការ​ចំណាយបា្រក់​ផ្ទាល់​ខ្លួន​ដ៏​ច្រើន »

« គ្មាន​ពលរដ្ឋ​នៃ​ប៉ាល់​ម៉ៃរា​កាល​ពីជំនាន់​មុន ក្រៅពី​គ្រួសារ ស៊្មីធ ‹ បាន​ទទួលការ​បដិសេធជាច្រើន › ហើយ​បាន​ស៊ូទ្រាំ ‹ នូវ​ការ​និយាយ​មិន​ល្អ​យ៉ាង​ច្រើន › មកពី​អ្នកជិត​ខាង​ ដូច​ ម៉ាទីន បាន​មាន​នោះទេ ។ សូម​ចាំថា គ្មាន​អ្នក​ជឿនៅក្នុង​ការ​ស្ដារឡើវិញ​កាលពីជំនាន់​មុន​ណា​ផ្សេងទៀត បាន​បរិច្ចាគ​ជា​ការ​ផ្គត់ផ្គង់​ខាង​ហិរញ្ញវត្ថុ​យ៉ាងច្រើន សម្រាប់​ការលេច​ចេញមក​នៃព្រះគម្ពីរមរមន ជាង​ ម៉ាទីន នោះទេ ។ បើ​គ្មាន​ការ​យល់ព្រម​របស់​គាត់ ដើម្បីបំពេញ​តាម​តម្រូវការ​ខាង​ហិរញ្ញវត្ថុ​របស់​អ្នក​បោះពុម្ពទេ នោះ​ការ​បោះពុម្ព​ព្រះគម្ពីរមរមន នឹង​ត្រូវ​បាន​ពន្យាពេល បើមិនត្រូវ​ផ្អាកមួយ​រយៈពេល​ណានោះទេ ។… ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​របស់ ម៉ាទីន ហារិស ជាញឹកញាប់ណាស់ ត្រូវ​បាន​គេ​ភ្លេច​កប់​ក្នុង​​ប្រវត្តិសាស្ត្រ ហើយ​​ការ​ពុះពារ​ផ្ទាល់ខ្លួន​របស់​បុរស​នេះ គឺ​សំខាន់ណាស់ ។ ម៉ាទីន បាន​ចិញ្ចឹម​បីបាច់​ឲ្យ​ជួយ​ព្យាការី​នៃព្រះ ដល់​ការ​បោះពុម្ព​ដំបូង​នៃ​ការ​ស្ដារឡើងវិញ ហើយ​គាត់​បាន​បំពេញតាម​តួនាទី​ដ៏​សំខាន់​នោះ ដោយ​ការ​ចំណាយ​បា្រក់ផ្ទាល់​ខ្លួន​ដ៏​ច្រើន » ( Susan Easton Black and Larry C. Porter, «For the Sum of Three Thousand Dollars, » ( Journal of Book of Mormon Studies, វ៉ុល ១៤, no. ២ [ ឆ្នាំ ២០០៥ ], ទំព័រ ១១ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៣៣ ។ សូម​កុំធ្វើ​ មិន​អើពើ​នឹង​បទបញ្ញត្តិ​របស់ព្រះ​ឡើយ​

ប្រធាន ហារ៉ូល ប៊ី លី បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

« សុវត្ថិភាព​របស់ព្រះវិហារ គឺអាស្រ័យ​លើ​សមាជិក​​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ។… នៅពេល​ពួកគេ​រក្សា​បទបញ្ញត្តិ នោះ​ពរជ័យ​នឹង​កើត​មាន​ឡើង » ( Stephen W. Gibson, «Presidency Meets the Press, » Church Newsថ្ងៃទី ១៥ ខែ​កក្កដា ឆ្នាំ ១៩៧២, ទំព័រ ៣ ) ។

អែលឌើរ ប៊្រូស អេ ខាលសុន នៃ​ពួក​ចិតសិប​នាក់ បាន​ពន្យល់​ថា៖

រូបភាព
អែលឌើរ ប្រូស អេ ខាលសិន

« នៅពេល​យើង​ជ្រើសរើស​មិនគោរព​បទបញ្ញត្តិ នោះ​ជាធម្មតា​របស់វា គឺ​ដោយ​សារ (១) យើង​បាន​ធ្វើ​ឲ្យ​ខ្លួន​យើង​ជឿ​ថា បទបញ្ញត្តិ​នោះ វា​ពុំ​អនុវត្ត​ចំពោះ យើងទេ (២) យើង​ពុំ​ជឿ​ថា​វា​សំខាន់ ឬ (៣) យើង​ជឿ​​ថា​វា​ពិបាក​ដើម្បីគោរព​តាម​ខ្លាំងណាស់ » ( When the Lord Commands, »Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១០, ទំព័រ ៣៨ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:៣៤ ។ «សូម​ចំណាយ​ផ្នែក​នៃ​ទ្រព្យ​សម្បត្តិ​របស់អ្នក »

ម៉ាទីន ហារិស បាន​ស្មោះត្រង់​ចំពោះ​ការ​ណែនាំ​របស់ព្រះអម្ចាស់​នៅក្នុង​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩ ហើយ​បាន​ចំណាយ​ផ្នែក​នៃ​ទ្រព្យ​សម្បត្តិ​របស់គាត់ដោយ​សេរី​ដើម្បី​ផ្ដល់​ថវិការ​សម្រាប់​ការ​បោះពុម្ព​នៃព្រះគម្ពីរមរមន ។ ម៉ាទីន ហារិស មាន​ចម្ការ​ប្រហែលជា ២៣១ ហិចតា ដែល​ជា​ដីចម្ការ​ដ៏ល្អ ។ គាត់បាន​កាត់​ឈ្មោះ​ប្រគល់​ឲ្យ​ភរិយា​របស់គាត់ លូស៊ី ហារិស​ ចំនួន ៨០ ហិចតា​កាលពីមុន ដែល​គាត់​នៅសល់ ១៥១ ហិចតា​ក្រោម​ការ​គ្រប់គ្រង​របស់​គាត់ ។ នៅ​ខែ សីហា ឆ្នាំ ១៨២៩ ម៉ាទីន បាន​បញ្ចាំ​ដី​ចំនួន ១៥១ ហិចតា​នោះ​ទៅ​អ្នក​បោះពុម្ព អ៊ែហ្គប៊ើត ប៊ី ហ្គ្រានឌីន ជា​ថ្លៃ​ចំណាយ​សម្រាប់​ថ្លៃ​បោះពុម្ព​ព្រះគម្ពីរមរមន ថ្លៃ ៣០០០ ដុល្លារ ។ នៅពេល​ការ​បញ្ចាំ​ត្រូវ​បាន​ចុះហត្ថលេខា នោះ អ៊ី. ប៊ី. ហ្គ្រានឌីន ចាត់​ទុក​ថា​គេបាន​បង់​ពេញថ្លៃ​ឲ្យ​គាត់ នោះ​ក៏​បាន​ចាប់​ផ្ដើម​កិច្ចការ​បោះពុម្ពព្រះគម្ពីរ​ភ្លាម ។

យោង​តាម​លក្ខខណ្ឌ​បញ្ចា សម្រាប់​រយៈពេល ១៨ ខែ នោះ​ ម៉ាទីន ហារិស ពុំ​តម្រូវ​ឲ្យ​មាន​ការ​បង់​ថ្លៃ​ជា​ទៀងទាត់នោះ​ទេ ហើយ​គាត់​ទទួលបាន​សិទ្ធិ​កាន់កាប់ដីដដែល ។ គាត់​ក៏នៅ​រក្សា​បាន​ជម្រើស​ដើម្បី​លក់​ទ្រព្យសម្បត្តិ​នៅពេលណា​ក៏បាន ហើយ​ប្រើផល​កម្រៃ​ដើម្បី​បង់​ថ្លៃជំពាក់ អ៊ី. ប៊ី. ហ្គ្រានឌីន ចំនួន ៣០០០ ដុល្លារ​ ។ អ៊ី. ប៊ី. ហ្គ្រានឌីន មានសិទ្ធិ​ដើម្បីលក់​ទ្រព្យ​សម្បត្តិ ឬ​ផ្ទេរ​លិខិត​បញ្ចាំ​ទៅឲ្យ​នរណា​ម្នាក់ទៀត នៅគ្រប់ពេល​អំឡុង​ពេលបញ្ចាំ​នោះ ។ នៅខែ​តុលា ឆ្នាំ ១៨៣០ អ៊ី. ប៊ី. ហ្គ្រានឌីន បានលក់​លិខិត​បញ្ចាំ​ទៅ ថូម៉ាស រ៉ូជើរ ដែល​ក្រោយ​មក​លក់​ទ្រព្យ​សម្បត្តិ​នោះទៅ​ឲ្យ ថូម៉ាស ឡេកឃី ។ ចាប់តាំង​ពី​ពេល​ដែល អ៊ី. ប៊ី. ហ្គ្រានឌីន មាន​លទ្ធភាព​ដើម្បីលក់​ការ​បញ្ចាំ​នៅគ្រប់ពេល នោះ​ការ​វិនិយោគ​របស់គាត់ មានសុវត្ថិភាព​ចាប់តាំង​ពីគ្រា​ដែល​លិខិត​បញ្ចាំ​នោះ​បាន​ចុះហត្ថលេខា ។ ដូច្នេះ ការ​ដាក់បញ្ចាំ​របស់ ម៉ាទីន ហារិស បាន​បង់ថ្លៃ​ការ​ចំណាយ​ដ៏​សំខាន់​សម្រាប់​ការ​បោះពុម្ព​ព្រះគម្ពីរមរមន​ តាំង​ពីការ​ចាប់​ផ្ដើម​ដំបូង​នៃ​ដំណើរ​ការនៃការ​បោះពុម្ព ។ ( សូមមើល Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨–ខែ​មិថុនា ឆ្នាំ ១៨៣១, វ៉ុលទី ១ of the Documents series of The Joseph Smith Papers [ ឆ្នាំ ២០១២ ],ទំព័រ ៨៦–៨៩ ) ។