ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៧ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៣៨–៦៧


មេរៀន​ទី ២៧

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៨–៦៧

បុព្វកថា

នៅក្នុង​វិវរណៈ​ទៅកាន់​ព្យាការី យ៉ូសែប ស៊្មីធ ដែលមាន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០ ព្រះអម្ចាស់​បានបញ្ជា​ថា សាសនាចក្រ​ដែលបាន​ស្ដារឡើងវិញ​របស់ទ្រង់ គឺត្រូវ​រៀបចំឡើង​នៅថ្ងៃទី ៦ ខែ​មេសា ឆ្នាំ ១៨៣០ ។ ទ្រង់​ក៏​ប្រទាន​ការណែនាំ​អំពីការ​គ្រប់គ្រង​សាសនាចក្រ​របស់​ទ្រង់​ផងដែរ រួមមាន​នូវ​ការ​ពន្យល់​មួយ​អំពី​តំណែង​បព្វជិតភាព​ផ្សេងៗ និង​កាតព្វកិច្ច​នៃ​អ្នកទាំងឡាយ​ដែល​នឹង​កាន់​តំណែង​ទាំងនេះ ។ ដោយ​មាន​តំណែង​ទាំង​នេះ កូនៗ​របស់ព្រះវរបិតា​សួគ៌ អាច​ទទួលបាន​ពិធីបរិសុទ្ធ​បព្វជិតភាព ហើយ​ធ្វើ​សេចក្ដីសញ្ញានានា ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៨-៥៩

កាតព្វកិច្ចនៃ​តំណែង​​បព្វជិតភាព ត្រូវ​បាន​តាំងឡើង

សូម​សេរសេរពាក្យ​ដូច​ខាង​ក្រោម នៅលើ​ក្ដារ​ខៀន​ក្នុង​ថ្នាក់ ៖ ផ្សាយ បង្រៀន ពន្យល់ ដាស់តឿន ព្រមាន អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​រក​ព្រះគ្រីស្ទ

នៅ​ពេល​ចាប់ផ្ដើម​ថ្នាក់រៀន​ដំបូង សូម​យោង​ទៅ​ពាក្យ​នៅលើ​ក្ដារខៀន ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម៖

  • តើ​នរណា​មាន​ទំនួលខុសត្រូវ​ទាំងនេះ ? ( អ្នកអាច​នឹងចាំបាច់​ត្រូវ​ពន្យល់​ថា ពាក្យពន្យល់មានន័យ​ថា បង្រៀន​អ្វី​មួយ​ដោយមាន​ភាពលម្អិត​យ៉ាង​ខ្លាំង ហើយ​ថា​ពាក្យដាស់​តឿន​មានន័យ​ថា​ជាការ​លើក​ទឹកចិត្ត​យ៉ាងខ្លាំងដល់​នរណាម្នាក់​ឲ្យ​ធ្វើ​អ្វី​មួយ ។

សិស្ស​អាច​ចង្អុល​បង្ហាញ​ថា ពួកព្យាការី ពួកសាវក អ្នកដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត និងពួក​​អ្នកផ្សព្វផ្សាយសាសនា​ពេញម៉ោង មានទំនួលខុសត្រូវ​ទាំងនេះ ។ ពួកគេ​ក៏​អាច​ចង្អុល​បង្ហាញ​ផងដែរ​ថា ទាំង​នេះ​ជា​កាតព្វកិច្ច​ដែល​អ្នក​កាន់បព្វជិតភាព​ទាំងអស់​មាន រួមទាំង​អ្នកកាន់បព្វជិតភាព​អើរ៉ុន ដែលអាច​អនុវត្ត ។ បើ​ពួកគេពុំ​បាន​ប្រាប់អំពី​អ្នកកាន់បព្វជិតភាព​អើរ៉ុន​ទេ នោះ​វា​នឹង​ប្រាប់ពី​សេចក្ដីពិត​ដោយខ្លួន​ឯង ។ សូម​គូសបញ្ជាក់ថា អ្នកកាន់បព្វជិតភាព​អើរ៉ុន នៅក្នុង​ថ្នាក់របស់អ្នក ត្រូវ​បាន​ទុកចិត្ត​ជាមួយ​នឹង​ឱកាស​សំខាន់​ដើម្បី​បម្រើ ។

សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​បី​ក្រុម ។ សូម​ពន្យល់​ថា នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​នឹង​អង្គភាព​នៃ​សាសនាចក្រ នោះ​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​យ៉ូសែប ស៊្មីធ នូវកាតព្វកិច្ចជាច្រើន​អំពី​អ្នកកាន់បព្វជិតភាព​ ។ សូម​ឲ្យ​ក្រុម​មួយ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៨–៤៥រកមើល​កាតព្វកិច្ច​របស់ពួក​អែលឌើរ ។ សូម​អញ្ជើញ​ក្រុម​ទីពីរ​ឲ្យ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៤៦–៥២ រកមើល​កាតព្វកិច្ច​របស់ពួក​សង្ឃ ។ សូម​អញ្ជើញ​ក្រុមទីបី​ឲ្យ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៥៣–៥៩ រកមើល​កាតព្វកិច្ច​របស់​គ្រូបង្រៀន និង​ឌីកុន ។ នៅពេល​ពួកគេ​សិក្សា សូមសរសេរពាក្យ​ដូច​ខាង​ក្រោមនៅ​​ផ្នែក​ខាង​លើ​នៃ​ក្ដារខៀន ៖

អែលឌើរ

ពួកសង្ឃ

គ្រូបង្រៀន និង​ឌីកុន

គ. និង ស. ២០:៣៨–៤៥

គ. និង ស. ២០:៤៦–៥២

គ. និង ស. ២០:៥៣–៥៩

បន្ទាប់ពី​ផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូម​អញ្ជើញ​អ្នកតំណាង​ម្នាក់ ឬ​ពីរ​នាក់​មកពី​ក្រុម​នីមួយៗ​មក​លើ​ក្ដារខៀន ហើយ​សរសេរ​កាតព្វកិច្ច​នៃ​តំណែង ឬ​តំណែង​នានា ដែលពួកគេ​បានសិក្សា ។

  • តើ​អ្នក​កត់សម្គាល់ឃើញ​ភាព​ខុសគ្នាអ្វី​ខ្លះ​រវាង កាតព្វកិច្ច​នៃ​ពួកអែលឌើរ ពួកសង្ឃ ពួក​គ្រូ និង​ពួកឌីកុន ? តើ​អ្នក​មើល​ឃើញ​មានភាព​ស្រដៀងគ្នា​អ្វីខ្លះ ?

  • តើ​តំណែង​ណាមួយ ដែលមាន​សិទ្ធិ​ដើម្បីប្រគល់​អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធ ? ( អែលឌើរ សូមមើល ខ ៤១ ) ។ តើ​តំណែង​ណាមួយ ដែលមាន​សិទ្ធិអំណាច​ដើម្បី​បម្រើ​សាក្រាម៉ង់ ? ( អែលឌើរ និង​សង្ឃ សូមមើល ខ ៤០ និង ៤៦ ) ។ តើ​តំណែង​ណា​មួយ ដែល​មានសិទ្ធិអំណាច​ដើម្បី​តែងតាំង​សង្ឃ គ្រូ និង​ឌីកុន ? ( អែលឌើរ និង សង្ឃ សូមមើល ខ ៣៩ និង ៤៨ ) ។ តើ​តំណែង​ណាមួយ ដែលមាន​សិទ្ធិអំណាច​ដើម្បី​ពន្យល់ ដាស់តឿន និង​បង្រៀន ? ( អែលឌើរ សង្ឃ គ្រូ និង ឌីកុន សូមមើល ខ ៤២, ៤៦ និង ៥៩ ) ។

  • តើ​សេចក្ដីពិត​ណា​ខ្លះ ដែល​យើង​អាច​រៀន​អំពី​តំណែង​បព្វជិតភាព តាមរយៈ​ការ​ប្រៀបធៀប និង​ការ​ដាក់​ភាព​ផ្ទុយ​គ្នា​នៃ​កាតព្វកិច្ច​របស់ពួកគេ ?

សិស្ស​អាច​នឹង​ប្រាប់​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា អ្នក​គូសបញ្ជាក់​ដូច​ខាង​ក្រោម ៖

នៅពេល​កូនប្រុស​ទាំងឡាយ​របស់ព្រះវរបិតាសួគ៌ ទទួល​តំណែង​នៃ​បព្វជិតភាព​កាន់តែ​ខ្ពស់ នោះ​ពួកគេ​ទទួលបាន​នូវ​ទំនួល​ខុស​ត្រូវ និង​ឱកាស​​កាន់​តែច្រើន​ដើម្បី​បម្រើ​អ្នកដទៃ ។

នៅពេល​អ្នកកាន់បព្វជិតភាព​ម្នាក់​ត្រូវ​បាន​តែងតាំង​តំណែង​នៃបព្វជិតភាព​បន្ថែម នោះ​គាត់​រក្សា​នូវ​តំណែង​ដែលទាបជាង និង​ទំនួលខុសត្រូវ​ដែលជាប់​ទាក់​ទង​របស់ពួកគេ​ដដែល ។

អ្នកកាន់បព្វជិតភាព​ទាំងអស់ មាន​ទំនួលខុសត្រូវ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ និង​មើល​ការ​ខុស​ត្រូវ​ទៅលើ​សមាជិក​នៃ​សាសនាចក្រ ហើយ​បម្រើ​ដល់​ពួកគេ ។

បន្ទាប់ពី​អ្នក​ជួយ​ដល់​សិស្ស​ឲ្យ​ប្រាប់​សេចក្ដីពិត​ចុង​ក្រោយ​នៅ​លើ​បញ្ជី សូមសរសេរ​វា​នៅលើ​ក្ដារខៀន ក្រោម​បញ្ជី​ទំនួលខុសត្រូវ​នៃបព្វជិតភាព ។ អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ចង្អុល​បង្ហាញ​ថា ពាក្យ បម្រើ​មានន័យ​ថា ផ្ដល់​ការ​បម្រើ ។

ដើម្បីជួយ​សិស្ស​យល់​អំពី​ទំនួលខុសត្រូវ​របស់​អ្នកកាន់​បព្វជិតភាព សូម​នាំ​ចំណាប់​អារម្មណ៍​របស់ពួកគេ​ផ្ដោត​ទៅលើ​បញ្ជី​នៅលើ​ក្ដារខៀន ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម៖

  • តើ​វិធីមួយចំនួន​ណា​ខ្លះ ដែលអ្នកកាន់បព្វជិតភាព​អើរ៉ុន អាច « មើលការ​ខុសត្រូវ​លើ​ព្រះវិហារ » និង « នៅជាមួយ ហើយ​ពង្រឹង​ដល់ពួកគេ » ? ( ឧទាហរណ៍ អាច​រួមមាន ការ​បង្រៀន​តាមផ្ទះ ការ​មើល​ថែ​ដល់អ្នកក្រីក្រ និង​អ្នកខ្វះខាត ការ​មើល​ថែ​សាលាប្រជុំ និង​បរិវេណ និង​ការ​បំពេញ​តាម​ការ​ចាត់តាំង​ផ្សេង​ទៀត​មកពី​ប៊ីស្សព និង​កូរ៉ុម​អែលឌើរ ) ។

  • តើ​វិធីមួយចំនួន​ណា​ខ្លះ ដែល​អ្នកកាន់បព្វជិតភាព​អើរ៉ុន​អាច « អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ » បាន ?

នៅពេល​សិស្ស​ក្នុង​ថ្នាក់​ពិភាក្សា​អំពី​សំណួរ​នេះ អ្នកអាច​នឹង​ចង់​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​នូវ​ការ​ប្រឹក្សា​ដូច​ខាង​ក្រោម៖

« ប្រសិន​បើ​​អ្នក​​ជា​អ្នកកាន់បព្វជិតភាព សូម​ចងចាំ​ថា បព្វជិតភាព​គួរជា​​ផ្នែក​មួយ​របស់អ្នក​គ្រប់ពេល និង​គ្រប់កាលៈទេសៈ​ទាំងអស់ ។ វា​មិនដូចជា​អាវពាក់​​ដណ្ដប់ ដែលអ្នកអាច​ពាក់ ហើយ​ដោះចេញ​​តាមចិត្តបាន​​នោះទេ ។ រាល់​ការតែងតាំង​ណា​មួយ​ចំពោះ​តំណែង​បព្វជិតភាព ជា​ការ​ហៅ​ឲ្យ​បម្រើមួយ​ដើម្បី​បម្រើ​​ពេញ​មួយ​ជីវិត​ជាមួយ​នឹង​សេចក្ដី​​សន្យាថា ព្រះអម្ចាស់​នឹង​បញ្ជាក់​ថា អ្នកមាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​​កិច្ចការ​របស់ទ្រង់​ស្រប​តាម​ភាពស្មោះត្រង់​របស់អ្នក ។

« អ្នក​ត្រូវ​មានភាព​សក្ដិសម​ដើម្បី​ទទួល​ និង​អនុវត្ត​​អំណាច​បព្វជិតភាព ។ ពាក្យសម្ដី​ដែលអ្នក​និយាយ និង​ឥរិយាបទ​​រាល់ថ្ងៃ​របស់អ្នក ជះ​ឥទ្ធិពល​ដល់​សមត្ថ​ភាព​របស់អ្នក​ដើម្បីបម្រើ ។ ឥរិយាបទ​របស់​អ្នក​ជាសាធារណៈ ត្រូវ​តែមាន​កម្រិត​ខ្ពស់ ។​ ឥរិយាបទ​របស់អ្នក​នៅទី​កំបាំង​ក៏​រឹតតែ​សំខាន់​ខ្លាំង​ផងដែរ » ( ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អឆ្នាំ ២០០៤ ], ទំព័រ ១២៧ ) ។

សូមសរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយ​អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អាន​វា​ឮៗ ។ ( សេចក្ដីថ្លែង​ការ​នេះ គឺ​មាន​នៅក្នុង«Honor the Priesthood and Use It Well, »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨, ៤៦ ) ។ អ្នក​អាច​នឹង​ចង់​ផ្ដល់​យោបល់​ដល់​សិស្ស​​ឲ្យសរសេរ​វា​នៅ​គែម​ទំព័រ​ព្រះគម្ពីរ​របស់ពួកគេ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ២០ឬ នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ។

« គោលបំណង​នៃ​សិទ្ធិអំណាច​បព្វជិតភាព គឺ​ត្រូវ​ផ្ដល់ឲ្យ បម្រើ លើក​តម្កើង បំផុសគំនិត » ( អែលឌើរ រីឆាដ ជី ស្កត ) ។

សូម​ឲ្យ​សិស្ស​ប្រាប់​អំពី​ពេលវេលា​ដែលពួកគេ​បាន​មើល​ឃើញ​អ្នកកាន់បព្វជិតភាព​ផ្ដល់​ឲ្យ បម្រើ លើក​តម្កើង និង​បំផុសគំនិត ។ អ្នក​អាច​នឹង​បន្ថែម​នូវការ​សង្កេត​ឃើញ​ផ្ទាល់​ខ្លួន​របស់អ្នក​ផងដែរ ។

ជា​ចំណែក​នៃ​ការ​ពិភាក្សា​នេះ សូម​ចង្អុល​បង្ហាញ​ថា ខណៈ​ដែល​វិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ២០ គឺ​និយាយ​អំពី​អ្នក​កាន់បព្វជិតភាព នោះ​សមាជិក​ទាំង​អស់​នៃ​សាសនាចក្រ មាន​ទំនួលខុសត្រូវ​ និង​ឯកសិទ្ធិ​ដើម្បី​បម្រើ​ដល់​អ្នកដទៃ ។ យុវនារី​ម្នាក់​មាន​ឱកាស​ជាច្រើន​ដើម្បី​បម្រើ ។ មនុស្ស​មួយចំនួន​អាច​ជ្រើសរើស​បម្រើ​បេសកកម្ម ហើយ​ថ្ងៃ​ណា​មួយពួកគេ​នឹង​មាន​ឱកាស​ធ្វើ​ជា​សមាជិក​ក្នុង​សមាគម​សង្គ្រោះ « ធ្វើ [ ការ ] ព្រមគ្នា​ជាមួយ​នឹង​បុរស​ដែល​កាន់បព្វជិតភាព ដើម្បី​បង្កើន​​សេចក្ដីជំនឿ និង​សេចក្ដី​សុចរិត​ផ្ទាល់ខ្លួន ពង្រឹង​ដល់​ក្រុមគ្រួសារ និង​គេហដ្ឋាន ហើយ​ស្វែងរក និង​ជួយ​ដល់អ្នកទាំងឡាយ​ដែល​ខ្វះខាត » ( Daughters in My Kingdom: The History and Work of Relief Societyឆ្នាំ២០១១ ], ទំព័រ ៧ ) ។

សូម​ផ្ដល់​ឱកាស​ដល់សិស្ស​ពីរបីនាទី ដើម្បី​សរសេរ​អំពី​អ្វី​ដែលពួកគេ​បាន​រៀន​ ចេញ​មកពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៨–៥៩ ។ សូម​លើក​ទឹកចិត្ត​យុវជន​ម្នាក់​ឲ្យ​គិត​ ហើយ​សរសេរ​គោលដៅ​មួយ ដែល​នឹង​ជួយ​ពួកគេ​មើលថែ និង​ពង្រឹង​ដល់​សមាជិក​នៃ​សាសនាចក្រ​ដោយស្មោះត្រង់ ។ ការណ៍​នេះ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង ជាផ្នែក​នៃ​កិច្ចខិតខំ​របស់ពួកគេ​ក្នុង​ការ​ធ្វើ​សៀវភៅ កាតព្វកិច្ច​ចំពោះព្រះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៦០-៦៧

សេចក្ដីណែនាំ​អំពី​ការ​តែងតាំង​បព្វជិតភាព ត្រូវ​បាន​ផ្ដល់​ឲ្យ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៦០ ឮៗ ហើយ​សុំ​ឲ្យ​សមាជិ​ក​ក្នុង​ថ្នាក់​រកមើល​តួនាទី​របស់​ព្រះវិញ្ញាណបរិសុទ្ធ ពេល​នរណា​ម្នាក់ ត្រូវ​បាន​តែងតាំង​នូវ​តំណែង​បព្វជិត​ភាព​មួយ ។

សូម​ឲ្យ​សិស្ស​លើក​ដៃឡើង បើ​ពួកគេ​បាន​ធ្វើ​ជាសាក្សី​ក្នុងការតែងតាំងបព្វជិតភាព​មួយ ឬ​ត្រូវ​បាន​តែងតាំង​នូវ​តំណែង​មួយ​ក្នុងបព្វជិតភាព ។ សូម​អញ្ជើញ​មនុស្ស​មួយចំនួន​ឲ្យ​លើក​ដៃ​របស់ពួកគេ​ដើម្បីចែកចាយ​បទពិសោធន៍​របស់ពួកគេ និង​អារម្មណ៍​ដែលពួកគេ​មាន អំឡុង​ពេលតែងតាំង ។ អ្នក​ក៏អាច​នឹង​សួរ​សំណួរ​ដូច​ខាងក្រោម៖

  • តើ​ព្រះវិញ្ញាណបរិសុទ្ធ​មានចំណែក​នៃ​ការ​តែងតាំង​យ៉ាង​ដូចម្ដេច ?

សូម​សរសេរ​នូវ​សេចក្ដីថ្លែង​ការ​ណ៍ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ អ្នកកាន់បព្វជិត​ភាព ត្រូវការ​ព្រះចេស្ដារ​នៃព្រះវិញ្ញាណបរិសុទ្ធនៅជាមួយ​ពួកគេ ពេល​ពួកគេបំពេញកាតព្វកិច្ច​របស់ពួកគេ ។

ដើម្បីជួយ​ដល់យុវជន​ឲ្យគិត​អំពី​ភាពសក្ដិសម​របស់ពួកគេ នៅពេល​ធ្វើ​ពិធីបរិសុទ្ធ​នៃបព្វជិតភាព សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអាន​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម ដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​ពួក​សាវក​ដប់ពីរ​នាក់៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« សិទ្ធិអំណាច​របស់​អ្នក បាន​មក​តាម​រយៈការតែងតំាង​របស់​អ្នក អំណាច​របស់​អ្នក បាន​មក​តាមរយៈ​ការគោរព​ប្រតិបត្តិ និង ភាពសក្តិសម ។…

« អំណាចនៅក្នុងបព្វជិតភាព កើត​មកពីការអនុវត្តកាតព្វកិច្ចរបស់​អ្នក នៅក្នុងកិច្ចការសាមញ្ញ​ទាំងឡាយ​ដូចជា ៖ ការចូលរួមការប្រជុំនានា ការទទួលយកការចាត់តាំង ការអានព្រះគម្ពីរ ការ​គោរពពាក្យនៃប្រាជ្ញាវាងវៃ » ( «The Aaronic Priesthood, » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨១, ៣២–៣៣ ) ។

សូម​អញ្ជើញ​យុវជន​​ឲ្យ​ពិចារណា​ប្រកប​ដោយការអធិស្ឋាន​នូវអ្វី​ដែលព្រះអម្ចាស់​នឹង​ឲ្យ​ពួកគេ​ធ្វើ ដើម្បី​អញ្ជើញ​អំណាច​នៃព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​មាននៅជាមួយពួកគេ ពេលពួកគេ​ធ្វើ​តាម​កាតព្វកិច្ច​បព្វជិតភាព​នាពេលបច្ចុប្បន្ន ឬ​នាពេលអនាគត​របស់ពួកគេ ។ សូម​គូសបញ្ជាក់ថា យុវនារី ក៏​មាន​ទំនួលខុសត្រូវ​សំខាន់​ផងដែរ​ក្នុង​សាសនាចក្រ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​នូវ​អ្វី​ដែលព្រះអម្ចាស់ នឹង​ឲ្យពួកគេ​ធ្វើ ដើម្បីអញ្ជើញ​ឲ្យ​មានអំណាច​នៃព្រះវិញ្ញាណបរិសុទ្ធ ពេលពួកគេ​បំពេញ​តួនាទី​​ទាំងឡាយ​នោះ ។

អ្នក​អាច​នឹង​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៦១–៦៣ប្រាប់​អំពី​គោលបំណង​មួយចំនួន​នៃ​ការ​ធ្វើសន្និសីទ​សាសនាចក្រ​ ដូចជា​ការដឹកនាំ​កិច្ចការ​សាសនាចក្រ​ដោយបើក​ចំហរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៦៥ ឮៗ ។ សូម​ពន្យល់​ថា នៅក្នុង​ខនេះ ពាក្យ គាំទ្រ សំដៅ​ទៅលើ​ការ​គាំទ្រ​នរណា​ម្នាក់​ឲ្យ​ទទួលតំណែងមួយ​ក្នុងបព្វជិតភាព ពីមុន​ពេល​ត្រូវ​បាន​តែងតាំង​ក្នុង​តំណែង​នោះ ។ សូម​ឲ្យ​យុវជន​នៅក្នុង​ថ្នាក់​នឹកគិត​ពី​គ្រា​មុន ដែលពួកគេ​ត្រូវ​បានគាំទ្រ​ដោយ​សមាជិក​នៃ​វួដ ឬ​សាខា​របស់ពួកគេ​ ដើម្បីត្រូវ​បាន​​តែងតាំង​ក្នុង​តំណែង​បព្វជិតភាព​មួយ ។

  • តើអ្នក​មានអារម្មណ៍​យ៉ាងណា នៅពេល​អ្នក​បាន​ឃើញ​ថា សមាជិក​នៃ​វួដ ( ឬ​សាខា) របស់អ្នក បានគាំទ្រ​ដល់ការ​តែងតាំង​របស់អ្នក ? តើ​ការចងចាំ​ពី​ការ​លើក​ដៃគាំទ្រ​របស់ពួកគេ អាច​ជួយ​អ្នក​នៅក្នុង​ការ​បម្រើ​បព្វជិតភាព​របស់អ្នក​យ៉ាងដូចម្ដេច ? ( ចម្លើយ​អាច​រួម​មាន​ដូចជា ពួកគេ​នឹង​មានអារម្មណ៍​ល្អ​ចំពោះសមាជិក​ក្នុង​វួដ ដើម្បីធ្វើ​ការ​​បម្រើ​ក្នុងវួដ និង​ថា​ពួកគេ​នឹង​មានអារម្មណ៍​គាំទ្រ​ពីសមាជិក​ក្នុងវួដ ) ។

អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពីមូលហេតុ​ដែល​​ពួកគេ មានអំណរគុណចំពោះ​សិទ្ធិអំណាច​បព្វជិតភាព ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក អំពី​សេចក្ដីពិត​ទាំងឡាយ​ដែល​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះផងដែរ ។

​សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៤២ ។ ការ​មើលការ​ខុសត្រូវលើ​សាសនាចក្រ

និយាយ​អំពី​គោលបំណង​ចម្បង​នៃ​បព្វជិតភាព នោះ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធានទីមួយ បាន​មាន​ប្រសាសន៍​ថា៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ការ​មើល​ថែ​អ្នកដទៃ គឺ​ជា​ទំនួល​ខុសត្រូវ​ដ៏​សំខាន់​បំផុត​មួយ​នៃបព្វជិតភាព ។ វា​គឺ​ជា​អំណាច​ដើម្បី​ប្រទានពរ ដើម្បីព្យាបាល និង​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នៃការ​សង្គ្រោះ​នៃ​ដំណឹងល្អ » (Power of the Priesthood »Ensignខែ ឧសភា ឆ្នាំ ១៩៩៧, ទំព័រ ៤១ ) ។

អែលឌើរ ដ័បុលយូ ហ្គ្រាន ប៊ែងហ្គើរធើរ ក្នុង​ពួក​ចិតសិប​នាក់ បាន​និយាយ​អំពី​អ្នកទាំងឡាយ​ដែល​កាន់​បព្វជិតភាព ក្នុង​នាមជា « អ្នកបម្រើ » ដែល​មើល​ថែ​សមាជិក​ភាព​នៃ​សាសនាចក្រ៖

រូបភាព
អែល​ឌើរ ដ័បុលយូ ហ្គ្រាន ប៊ែងហ្គើរធើរ

« ខ្ញុំមាន​ឯកសិទ្ធិ​ដើម្បី​អង្គុយ​នៅជិត​​ប្រធាន ម៉ារុន ជី រ៉ូមនី ជាច្រើន​ឆ្នាំ ដែល​លោក​បាន​បង្រៀន​យើង​អំពី ‹ ការ​បង្កើត​នៃ​សាសនាចក្រ› -- មានន័យ​ថា វិវរណៈ​ត្រូវ​បាន​ប្រទាន​ឲ្យ​ក្នុង​ឱកាស​នៃ​ការ​រៀបចំ​សាសនាចក្រ នោះ​ព្រះអម្ចាស់​បាន​ចែង​នូវ​ទម្រង់ការ ដែល​វា​គួរ​តែ​ត្រូវ​បាន​គ្រប់គ្រង ។ មាន​ថ្លែង​នៅក្នុងកណ្ឌទី ២០ នៃគោលលទ្ធិ និង​សេចក្ដី​សញ្ញា ដែលពួកអែលឌើរ ត្រូវ​បាន​ជួយ​ដោយ​បព្វជិតភាព​ទាបជាង គឺដើម្បី ‹មើល​លើ​សាសនាចក្រ› ។ (Vv. ៤២, ៥៣) ។ ជាផ្នែកមួយ​នៃ « ការ​មើលថែ » ត្រូវបាន​ធ្វើឡើង គឺ​តាមរយៈ​ការ​ចុះ​សួរសុខទុក្ខ​ដល់​គេហដ្ឋានរបស់សមាជិក ហើយ​បង្រៀន​ពួកគេ​ឲ្យ​ធ្វើ​តាម​កាតព្វកិច្ចរបស់ពួកគេ ។ នៅក្នុង​វិវរណៈ​ផ្សេងទៀត កូរ៉ុម​អែលឌើរ គឺ​ត្រូវ​បាន​ប្រាប់​យ៉ាងជាក់លាក់​ថា​ជា​ ‹ ពួក​អ្នក​ធ្វើ​ការ​ងារ​បម្រើ​ដែល​នៅប្រចាំ​ជា​​អចិន្ត្រៃយ៍ › ។ ( គ. និង ស. ១២៤:១៣៧ ) ។ អ្នកទាំងឡាយ​ដែល​កាន់​បព្វជិតភាព​អើរ៉ុន ក៏​ត្រូវ​បាន​ហៅ​ជា ‹ ពួក​អ្នក​ធ្វើ​ការ​ងារ​បម្រើ​ដែល​នៅ​ប្រចាំ​ជា​​អចិន្ត្រៃយ៍ › ផងដែរ ។ ( គ. និង ស. ៨៤:១១១) » ។ « the Priesthood of the Priesthood, » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៧៥, ទំព័រ ៦៩ ) ។

ប្រធាន ជែមស៍ អ៊ី ហ្វោស្ដ នៃ​គណៈប្រធានទីមួយ បាន​ប្រាប់​រឿង​ដូច​ខាង​ក្រោម​អំពី​យុវជន​កាន់បព្វជិតភាព​ម្នាក់ ដែល​បានជួយ​​លើក និង​ពង្រឹង​ដល់អ្នក​ជិតខាង​ដែលខ្វះខាត​ម្នាក់៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« អស់​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ មាន​កូរ៉ុម​សង្ឃ​មួយ បាន​សម្រេច​ចិត្ត​ប្រមូល​អាហារ​សម្រាប់​ជន​ខ្វះខាត ជា​គម្រោង​បម្រើ ។ ជីម ជា​សង្ឃ​ម្នាក់ ដែល​មាន​ចិត្ត​រំភើប​ចូលរួម ហើយ​បាន​តាំងចិត្ត​ថា​ប្រមូល​អាហារ​ឲ្យ​បាន​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត ។ ពេល​វេលា​បាន​មក​ដល់ ដែល​ពួកសង្ឃ​មក​ជួបជុំ​គ្នា​នៅ​រោង​ថ្វាយបង្គំ ។ ពួកគេ​ទាំង​អស់គ្នា​បាន​ចេញ​ទៅ​ក្នុង​ពេល​តែ​មួយ ហើយ​ត្រឡប់​មក​វិញ​ក្នុង​ពេល​ជាក់លាក់​មួយ​នៅ​ពេល​ល្ងាច ។ មនុស្ស​គ្រប់​គ្នា​ភ្ញាក់​ផ្អើល ព្រោះ​រទេះ​របស់ ជីម គ្មាន​អ្វី​ទាល់​តែ​សោះ ។ គាត់​មើលទៅ​ដូចជា​ស្រងូតស្រងាត់ណាស់ ហើយ​ក្មេង​ប្រុស​ផ្សេងទៀត​បាន​សើចចំអក​ដល់គាត់ ។…

« … អ្នក​ឲ្យដំបូន្មាន​បាន​សួរ​ ជីម តើ​គាត់​អន់ចិត្ត​ឬទេ ។ ជីម បាននិយាយថា ‹ ទេ អត់ទេ ។ ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​បាន​ចេញ​ដើម្បី​ប្រមូល​អាហារ ខ្ញុំ​ពិតជា​ទទួលបាន​ច្រើន​ណាស់ ។ រទេះ​របស់​ខ្ញុំ​ពេញ​ដោយ​អាហារ ។ នៅ​ពេល​ខ្ញុំ​ត្រឡប់​មក​រោង​ថ្វាយបង្គំ​វិញ ខ្ញុំ​បាន​ឈប់​នៅ​ផ្ទះ​របស់​ស្ត្រី​ម្នាក់​ដែល​មិនមែន​ជា​សមាជិក ដែល​បាន​លែងលះ​ប្ដី ហើយ​រស់នៅ​ក្នុង​ព្រំប្រទល់​វួដ​របស់​យើង ។ ខ្ញុំ​បាន​គោះ​ទ្វារ ហើយ​ពន្យល់​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ ហើយ​គាត់​បាន​អញ្ជើញ​យើង​ឲ្យ​ចូល​ក្នុង​ផ្ទះ ។ គាត់​បាន​ចាប់ផ្តើម​រកមើល​អ្វី​មួយ​ឲ្យ​ខ្ញុំ ។ គាត់​បាន​បើក​ទូទឹកកក ហើយ​ខ្ញុំអាច​មើល​ឃើញ​ថា គាត់​គ្មាន​អ្វី​នោះ​ទេ ។ ទូ​របស់​គាត់​ទទេស្អាត ។ ទីបំផុត គាត់​រក​បាន​ផ្លែឈើ​កំប៉ុង​មួយ​កំប៉ុង​តូច › ។

« ‹ ខ្ញុំ​ស្ទើរ​តែ​ពុំ​ជឿ​ទេ ។ មាន​កូន​តូចៗ​រត់​ពេញ​ក្នុង​ផ្ទះ ដែល​ត្រូវការ​អាហារ ហើយ​គាត់​បែរ​ជា​ហុច​ផ្លែ​ប៉ែស​កំប៉ុង​នោះ​មក​ឲ្យ​ខ្ញុំ​ទៅ​វិញ ។ ខ្ញុំ​បាន​យក​វា ហើយ​បាន​ដាក់​វា​ក្នុង​រទេះ​របស់​ខ្ញុំ ហើយ​ក៏​ចេញ​ដើរ​មក​តាម​ផ្លូវ ។ ពេល​ខ្ញុំ​បាន​ដើរ​បាន​ពាក់​កណ្ដាល​ផ្លូវ​នោះ ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ​ពីក្បាល​ដល់​ចុង​ជើង ហើយ​បាន​ដឹង​ថា ខ្ញុំ​ចាំបាច់​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​នោះ​វិញ ។ ខ្ញុំ​បាន​ឲ្យ​អាហារ​ទាំងអស់​ដល់គាត់› ។

« អ្នក​ឲ្យ​ដំបូន្មាន​បាន​និយាយ​ថា ‹ជីម ឯង​នឹង​មិន​ភ្លេច​នូវអារម្មណ៍​ដែលឯង​មាន​នៅយប់នេះ ដោយសារ​តែ​អ្វី​ដែល​ឯងធ្វើ​នោះទេ› ។ ជីម បាន​ភ្លក់រសជាតិ​នូវ​អាហារបំប៉ន​នៃ​ការ​បម្រើ​ដោយ​គ្មាន​ភាពអត្មានិយម » (Spiritual Nutrients » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៦, ទំព័រ ៥៤) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៤៦ ។ « កាតព្វកិច្ច​របស់សង្ឃ គឺ​ដើម្បី​ផ្សាយ បង្រៀន ពន្យល់ ដាស់តឿន និង​ធ្វើបុណ្យជ្រមុជទឹក ហើយ​បម្រើ​សាក្រាម៉ង់ »

រូបភាព
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានមានប្រសាសន៍​ថា ៖ « ខ្ញុំ​បាន​ធ្វើ​ដំណើរ​រាប់ពាន់គីឡូ ហើយ​បាន​ផ្សាយដំណឹងល្អ​ក្នុង​នាម​ជា​សង្ឃ ហើយ​ពេល​ខ្ញុំ​បាន​និយាយ​ទៅកាន់​ក្រុមជំនុំ​លើក​មុន នោះព្រះអម្ចាស់​បាន​គាំទ្រ​ខ្ញុំ ហើយ​បាន​បើក​សម្ដែង​ព្រះចេស្ដា​របស់ទ្រង់​នៅ​ក្នុង​ការ​ពារពារ​ជីវិត​របស់ខ្ញុំ យ៉ាង​ច្រើន ពេល​ខ្ញុំ​កាន់​តំណែង​នោះ ដូច​ដែល​ទ្រង់​បាន​ធ្វើ ខណៈ​ដែល​ខ្ញុំ​បាន​កាន់​តំណែង​ជា​សាក្សី​ម្នាក់ ។ ព្រះអម្ចាស់ គាំទ្រ​បុរស​ណា ដែល​កាន់​ចំណែក​មួយ​នៃ​បព្វជិតភាព ទោះ​ជា​គាត់​ជា​សង្ឃ ជា​អែលឌើរ ជា​ពួកចិតសិបនាក់ ឬ​ជា​សាវក បើ​គាត់​​តម្កើង​ការ​ហៅ​របស់គាត់ ហើយ​ធ្វើ​នូវ​កាតព្វកិច្ច​របស់គាត់ » ( Deseret Weekly,ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ១៨៩៦, ទំព័រ ៦៤១ ) ។ ( សូមមើលផងដែរ ប៊យដ៍ ឃេ ផាកកឺ « The Aaronic Priesthood » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨១, ៣៣ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៦០-៦៧ ។ ការ​តែងតាំង​បព្វជិតភាព​ត្រឹមត្រូវ

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​គូស​បញ្ជាក់ថា ការតែងតាំង​បព្វជិតភាព​ត្រឹមត្រូវ គឺ​សំខាន់​យ៉ាង​ខ្លាំង​ចំពោះព្រះអម្ចាស់៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« អ្នក​អាច​ទទួលបព្វជិតភាពបាន តែ​មកពី​មនុស្ស​ម្នាក់​ដែ​ល​មាន​សិទ្ធិអំណាច ហើយ ‹ ដែល​បាន​ស្គាល់​ដោយ​សាសនាចក្រ ថា​អ្នក​នោះ​មាន​សិទ្ធិ​អំណាច› ប៉ុណ្ណោះ ។ ( គ. និង ស. ៤២:១១ ) ។

« បព្វជិតភាព​ពុំ​អាច​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដូចជា​សញ្ញាបត្រ​មួយ​នោះទេ ។ វា​ពុំ​អាច​ត្រូវ​បាន​ប្រគល់​ឲ្យ​ដល់អ្នក​ជា​វិញ្ញាបនបត្រ​មួយនោះទេ ។ វា​ពុំអាច​ត្រូវ​បាន​ប្រគល់​ឲ្យ​អ្នក ជា​សារលិខិត ឬ​ផ្ញើ​មក​អ្នកជា​សំបុត្រ​មួយ​ច្បាប់​​នោះឡើយ ។ វា​មក​តែ​តាមរយៈ​ការតែងតាំង​ដ៏ត្រឹមត្រូវ​ប៉ុណ្ណោះ ។ អ្នកកាន់​​បព្វជិតភាពដែលមាន​សិទ្ធិអំណាច​ ត្រូវ​នៅមានវត្តមាន​ទីនោះ ។ គាត់​ត្រូវ​តែ​ដាក់​ដៃ​របស់គាត់​នៅលើ​ក្បាល​អ្នក ហើយ​តែងតាំង​អ្នក ។

« នោះ​គឺ​ជា​មូលហេតុ​មួយ​ដែល​អ្នកដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ធ្វើ​ដំណើរ​យ៉ាង​ច្រើន-- ដើម្បី​ផ្ទេរ​កូនសោ​សិទ្ធិអំណាច​បព្វជិតភាព ។ ប្រធាន​ស្ដេក​គ្រប់ទីកន្លែង​ក្នុង​ពិភព​លោក​បាន​ទទួល​សិទ្ធិអំណាច​របស់គាត់ នៅ​ក្រោម​ដៃ​របស់​បងប្អូន​ប្រុស​ដែល​ធ្វើ​ជា​អធិបតី​នៃ​សាសនាចក្រ ។ គ្មាន​ករណី​លើកលែង​ណា​មួយ​ឡើយ ។

« សូម​ចងចាំ​នូវ​រឿង​ទាំងនេះ ។ បព្វជិតភាព គឺ​មាន​តម្លៃ​ខ្លាំង​បំផុត​ចំពោះ​ព្រះអម្ចាស់ ។ ទ្រង់​យកព្រះទ័យ​ទុកដាក់យ៉ាង​ខ្លាំង​អំពី​របៀប​ដែល​វា​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​នរណា​ម្នាក់ និង​ដោយ​នរណា​ម្នាក់ ។ វា​ពុំ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​អាថ៌កំបាំង​ឡើយ » ( The Aaronic Priesthood, »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨១, ៣២ ) ។