ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣១ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២4 និង ២៦


មេរៀន ទី ៣១

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤និង១២៦

បុព្វកថា

នៅ​ក្នុង​ខែ​មិថុនា និង​ខែ​កក្កដា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ និង​សមាជិក​សាសនាចក្រ​ផ្សេង​ទៀត បាន​ប្រឈម​មុខ​នឹង​ការ​បៀតបៀន​ដ៏​ខ្លាំង​ក្លា ។ អំឡុង​គ្រា​នៃ​ការ​លំបាក​នេះ ព្រះអម្ចាស់ បាន​ពង្រឹង​ដល់ យ៉ូសែប ស៊្មីធ និង​អូលីវើរ ខៅឌើរី ហើយ​បាន​ណែនាំ​ពួកគេ​ស្ដីអំពី​ទំនួល​ខុសត្រូវ​របស់ពួកគេ តាមរយៈ​វិវរណៈ ដែលមាន​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤ ។ ព្រះអម្ចាស់ បាន​ប្រទាន​ការដឹកនាំ​ចំពោះ​ការ​អនុវត្តនូវ​ការ​យល់ព្រមទូទៅ​នៅក្នុង​សាសនាចក្រ​ផងដែរ ដែល​មាន​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៦ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:១-១២

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ទទួល​បាន​ការ​ប្រឹក្សា​ស្ដីអំពី​ការ​ហៅ​របស់​ពួកលោក

មុន​ពេល​ថ្នាក់​ចាប់​ផ្ដើម សូម​សរសេរនូវ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​អ្នក​ធ្វើ​អ្វីខ្លះ នៅពេល​ជីវិត​ជួបការ​លំបាក ?

សូម​សិស្ស​ឲ្យគិត​អំពី​គ្រា​លំបាក ឬ​គ្រា​ស្មុគស្មាញ​មួយ ដែល​ពួកគេ​បាន​ជួប និង​របៀប​ដែល​ពួកគេ​ប្រឈម​មុខ​នឹង​ការ​លំបាក ។ សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់ពួក​គេ ។ ( សូម​រំឭក​សិស្ស​ថា បទពិសោធន៍​មួយចំនួន គឺ​ពិសិដ្ឋ ឬ​ផ្ទាល់ខ្លួន​ណាស់ ដែល​ពុំ​គួរ​ចែក​ចាយ ) ។

សូម​ពន្យល់​ថា យ៉ូសែប ស៊្មីធ បាន​ជួប​នឹង​គ្រា​លំបាក​ជាច្រើន​នៅក្នុង​ជីវិត​របស់​លោក ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ក្បាល​រឿង​នៃកណ្ឌ ២៤ ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​​តាម និង​ប្រាប់​អំពី​ស្ថានភាព​ដែល​វិវរណៈ​នេះ និង​វិវរណៈ​ពីរ​ទៀត ត្រូវ​បាន​ទទួល​មក ។

ដើម្បី​បង្ហាញ​ពី​ការ​បៀតបៀន​ដែល យ៉ូសែប ស៊្មីធ និង​អ្នក​ផ្សេង​ទៀត បាន​ប្រឈម​មុខ​នៅគ្រា​នេះ សូម​គិត​ធ្វើការ​សុំ​ដល់​សិស្ស​ឲ្យ​សង្ខេប​អំពី​ជីវប្រវត្តិ​ជា​ប្រវត្តិ​សាស្ត្រ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ( អ្នក​អាច​នឹង​ត្រូវការ​ផ្ដល់​ព័ត៌មាន​នេះ​ពី​មុន​ចាប់ផ្ដើម​ថ្នាក់រៀន ដើម្បី​ទុក​ពេល​ឲ្យ​សិស្ស​បាន​រៀបចំ​ខ្លួន ) ៖

នៅក្នុង​ខែ មិថុនា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ និង​សហការី​ពីរបីនាក់ បាន​ចេញទៅ ខូលស្វីល រដ្ឋ​នូវយ៉ោក ដើម្បី​ជួប​នឹង​មនុស្ស​ដែល​ចាប់​អារម្មណ៍​ក្នុង​ការទទួលបុណ្យជ្រមុជទឹក ។ ទឹក​អូរ​មួយ ត្រូវ​បាន​ទប់​ទំនប់​ឡើង​ដើម្បី​រៀបចំ​សម្រាប់​ពិធីបុណ្យជ្រមុជទឹក​នៅថ្ងៃ​បន្ទាប់ ( ​ថ្ងៃ​អាទិត្យ ) ប៉ុន្តែ​ពួក​មនុស្ស​អាក្រក់​បាន​បំផ្លាញ​ទំនប់​ទឹក​នោះ នៅពេល​យប់ ។ នៅព្រឹក​ថ្ងៃ​ចន្ទ ទំនប់​ទឹក​ត្រូវ​បាន​សង់ឡើងវិញ ហើយ​មនុស្ស​ចំនួន ១៣ នាក់​ត្រូវ​បាន​ទទួលបុណ្យជ្រមុជទឹក រួម​ទាំង អិមម៉ា ស៊្មីធ ផង ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេលដែល​ពិធី​បុណ្យជ្រមុជទឹក​ត្រូវ​បាន​បញ្ចប់ នោះ​ពួក​មនុស្ស​អាក្រក់ ជិត ៥០ នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា ជេរប្រមាថ ហើយ​គំរាម​គំហែង​ដើម្បី​ធ្វើ​ទុក្ខ​ទោស​ដល់​ពួកបរិសុទ្ធ ។ នា​ល្ងាច​នោះ ពួកបរិសុទ្ធ បាន​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធីបញ្ជាក់​ដល់អ្នកទាំងឡាយ​ដែល​បាន​ជ្រមុជទឹក​ពី​ព្រឹក​មិញ ប៉ុន្តែ​មុន​ពេលដែល​ពិធីបញ្ជាក់​ត្រូវ​បាន​ធ្វើឡើង នោះ​យ៉ូសែប ត្រូវ​បាន​គេ​ចាប់​ខ្លួន ដោយ​ចោទប្រកាន់​ថា « ជា​អ្នក​ធ្វើ​ឲ្យ​ច្របូក​ច្របល់ ដែល​ធ្វើ​ឲ្យ​ទីក្រុង​មានភាព​វឹកវរ​ដោយ​ការ​ផ្សាយ​ព្រះគម្ពីរមរមន » ។ ( សូមមើលHistory of the Church,១:៨៦-៨៨ ) ។

នៅ​តាម​ផ្លូវ​ទៅកាន់​កន្លែង​កាត់ក្ដី នោះ​យ៉ូសែប បាន​គេចខ្លួនពី​មនុស្ស​អាក្រក់ ដោយ​មាន​ជំនួយ​ពី​មន្ត្រី​ចិត្ត​ល្អ​ម្នាក់ ដែល​អម​ដំណើរ​លោក ។ បន្ទាប់ពី​បាន​កាត់ក្ដី ហើយ​រក​ឃើញ​ថា គ្មាន​ទោសកំហុស​អ្វីសោះ នោះ​យ៉ូសែប ត្រូវ​បាន​ចាប់​ខ្លួន​ម្ដងទៀត​ភ្លាមៗ ដោយ​ការ​ពួកទាហាន​មកពី​ទីក្រុង​ផ្សេង ។ នៅ​យប់​នោះ យ៉ូសែប ត្រូវ​បាន​គេ​រិះគន់ ហើយ​រំលោភបំពាន​ដោយ « ​មនុស្ស​មួយហ្វូង » ហើយ​នៅព្រឹក​ឡើង លោក​ត្រូវ​បាន​កាត់​ក្ដី​ ។ យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​រក​ឃើញ​ថា គ្មាន​ទោសកំហុស​អ្វី​សោះ​ម្ដងទៀត ហើយ​ក៏​បាន​គេច​ខ្លួន​ពី​ពួក​មនុស្ស​អាក្រក់​ផ្សេងទៀត ពេល​លោក​បាន​ធ្វើ​ដំណើរ​មក​ផ្ទះ ។ ( សូមមើលHistory of the Church,១:៨៨-៩៦ ) ។

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានព្យាយាម​ម្ដងទៀត ដើម្បី​ទៅ​ជួប​នឹង​សមាជិក​ដែល​បាន​ជ្រមុជទឹក​ថ្មីៗ​នៅ ខូលស្វីល ប៉ុន្តែ​ពួក​មនុស្ស​អាក្រក់ បាន​ផ្ដុំគ្នា​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ពួក​លោក​បាន​ទៅដល់ ។ យ៉ូសែប និង អូលីវើរ ត្រូវ​បាន​បង្ខំ​ឲ្យ​រត់​ភៀស​ខ្លួន គេចខ្លួន​ផុត​បន្ដិច ពេល​មនុស្ស​អាក្រក់​បាន​ដេញ​តាម​ពួក​លោកនា​យប់នោះ ( សូមមើល​History of the Church,១:៩៧ ) ។ យ៉ូសែប បាននិយាយ​អំពី​ការ​ព្យាយាម​នេះថា « ក្រៅពីការ​ក្រោត​ខឹង​របស់​ពួកសត្រូវ​របស់យើង​ទាំងអស់ នោះ​យើង​បាន​ទទួល​ការ​លួងលោម​ចិត្ត​យ៉ាងច្រើន ហើយ​រឿង​ជាច្រើន​បានកើត​ឡើង ដើម្បី​ពង្រឹង​ដល់​សេចក្ដីជំនឿ​របស់យើង ហើយ​ធ្វើ​ឲ្យ​ដួងចិត្ត​យើង​រីករាយ » ( នៅក្នុង History of the Church១:១០១ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​ប្រយោគ​ចុង​ក្រោយ នៃ​ក្បាល​កណ្ឌ​សម្រាប់គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤ ។ អ្នក​អាច​ស្នើ​ថា សិស្ស​គួរតែ​គូសចំណាំ​ប្រយោគ​នេះ​ទុក ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំឡុង​មេរៀន​អំពី​របៀប​ដែល​ពាក្យ​ទូន្មាន​របស់​ព្រះអម្ចាស់​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ក៏​អាច​ជួយ​ពួកគេ នៅពេល​ពួកគេ​ជួប​នឹង​គ្រា​លំបាក​ផងដែរ ។

សូម​សរសេរ​ប្រយោគ​ខាង​ក្រោម​នៅ​លើ​ក្តាខៀន ៖

ការ​ពង្រឹង និង​ការ​លើក​ទឹកចិត្ត

ការណែនាំ

សូមចាត់​សិស្ស​ឲ្យសិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤:១-១២ជា​គូៗ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ខ​ដោយ​ស្ងាត់ស្ងៀម រកមើល​ឃ្លា​ដែល​អាច​នឹង​ពង្រឹង ហើយ​លើក​ទឹកចិត្ត​ដល់​ព្យាការី និង អូលីវើរ ខៅឌើរី ។ សូម​អញ្ជើញ​សិស្ស​ទីពីរ​ឲ្យ​អាន​ខគម្ពីរ ស្វែងរក​ការណែនាំ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។ បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​នាំ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​នឹង​ដៃគូ​របស់ពួកគេ​អំពី​អ្វី​ដែលពួកគេ​បាន​រក​ឃើញ ។ សូម​អញ្ជើញ​ដៃគូ​ទាំង​ពីរ​ឲ្យ​ជ្រើសរើស​ឃ្លា​មួយ ដែល​មានអត្ថន័យ​ចំពោះ​ពួកគេ ហើយ​បញ្ចូល​ទៅក្នុង​ការ​ពិភាក្សា​របស់ពួកគេ អំពី​របៀប​ដែលពួកគេ​គិត​ថាការលើក​ទឹកចិត្ត ឬ​ការ​ណែនាំ​ជាក់លាក់​មកពីព្រះអម្ចាស់ អាច​បានជួយ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។

បន្ទាប់ពី​ដៃគូ​នីមួយៗ​បាន​ពិភាក្សា​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤:១–១២រួច​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​រាយការណ៍​អំពី​អ្វី​ដែលពួកគេ​បាន​រៀន ។ នៅពេល​សិស្ស​ផ្ដល់​គំនិត​របស់​ពួកគេ សូមផ្ដល់ពាក្យ​នៃ​ការ​លើក​ទឹកចិត្ត និងការណែនាំ ដែលពួកគេ​រកឃើញ​ដាក់​នៅក្រោម​ក្បាល​រឿងដែល​ត្រឹមត្រូវ​នៅលើ​ក្ដារខៀន ។​

  • តើគោលការណ៍​ណា​ខ្លះ ដែល​យើង​អាច​រៀន​មកពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤:៨ទាក់ទង​នឹង​អ្វី​ដែល​អាច​ជួយ​យើង នៅក្នុងគ្រា​ទុក្ខលំបាក​របស់យើង ? ( អ្នកអាច​នឹងចាំបាច់​ត្រូវ​ពន្យល់​ថា​ទុក្ខលំបាក គឺ​ជា​បុព្វហេតុ ឬ​ស្ថានភាព​មួយ នៃ​ការ​ឈឺចាប់ ការ​អស់សង្ឃឹម ឬ ការ​រងទុក្ខ ។ សិស្ស​អាច​នឹង​ប្រើពាក្យ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ប្រាប់​អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​ក្នុងទុក្ខ​លំបាក​របស់យើង នោះ​ព្រះអម្ចាស់​នឹង​គង់​នៅជាមួយ​យើង ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

ដើម្បី​ជួយ​សិស្ស​យល់​នូវ​គោលការណ៍​នេះ សូម​ឲ្យពួកគេ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ នូវ​ការ​ពន្យល់​ដោយសង្ខេប​អំពី​អ្វី​ដែលពួកគេ​ដឹង​ថា​វា​មានន័យ​យ៉ាង​ណា ដើម្បីមានភាពអត់ធ្មត់ និង​ស៊ូទ្រាំ ។ សូម​អញ្ជើញ​សិស្សពីរបីនាក់​ឲ្យ​អាន​ការពិពណ៌នា​របស់ពួកគេ​ឲ្យ​ឮៗ ។ បន្ថែម​ពីលើ​គំនិត​របស់​ពួកគេ ដោយ​ការ​ពន្យល់​ថា នៅក្នុង​បរិបទ​ដំណឹងល្អ ដើម្បី​ស៊ូទ្រាំ​ការលំបាក អាច​មានន័យ​ថា នៅបន្ដ​ស្មោះត្រង់​ចំពោះព្រះអម្ចាស់ ហើយ​ទប់ទល់​រាល់ការ​សាកល្បង​ដោយ​ភាព​ក្លាហាន ។

  • ហេតុអ្វី​ក៏​វា​ពិបាក​ដើម្បី​អត់ធ្មត់​អំឡុង​ពេល​មានទុក្ខ​លំបាក ?

  • តើ​អ្នកបាន​ឃើញ​មនុស្ស​អនុវត្ត​ភាព​អត់ធន់ ហើយ​បន្ដ​ស្មោះត្រង់​អំឡុង​ពេល​មានទុក្ខ​លំបាក​នៅពេលណា ?

  • តើ​ព្រះអម្ចាស់​បង្ហាញ​ដល់អ្នកទាំងអស់នោះថា ទ្រង់​គង់នៅជាមួយ​ពួកគេ​យ៉ាង​ដូចម្ដេច ?

ដើម្បីជួយសិស្ស​ឲ្យ​ស្គាល់​សេចក្ដីពិត​មួយ ទាក់ទង​ទៅនឹង​គោលការណ៍ ដែលបាន​សរសេរ​លើ​ក្ដារខៀន សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤:១០–១២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​អំពី​ពរជ័យ​ដែលព្រះអម្ចាស់ បាន​សន្យា​ដល់ អូលីវើរ ខៅឌើរី បើ​គាត់នឹង​បន្ដ​ស្មោះត្រង់​នៅក្នុង​ការ​ហៅ​របស់គាត់ ដើម្បី​ប្រកាស​ដំណឹងល្អ ។

  • តើ​ពរជ័យ​អ្វី​ខ្លះ ដែលព្រះអម្ចាស់​សន្យា​នឹង អូលីវើរ បើ​គាត់​នឹង​បន្ដ​នៅស្មោះត្រង់​ក្នុង​ការ​ធ្វើ​នូវ​អ្វី​ដែលព្រះអម្ចាស់​សុំ​ឲ្យ​គាត់ធ្វើ ? ( ​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ការ​សន្យា​ដូច​ខាង​ក្រោម ៖ « យើង​នៅ​ជាមួយ​នឹងលោក​ដរាប​ដល់​ចុង​បំផុត » [ ខ ១០ ] ។ « នៅក្នុង​យើង នោះ​លោក​នឹង​បាន​សិរីល្អ » [ ខ ១១ ] ។ « យើង​នឹង​ប្រទាន​ដល់​លោក​នូវ​កម្លាំង ដូចចា​ពុំ​ដែល​ស្គាល់​នៅក្នុង​ចំណោម​មនុស្ស​មក​ឡើយ » [ ខ ១២ ] ។

សូម​សរសេរដូចខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ បើ … នោះ … ] ។

សូម​អញ្ជើញ​សិស្សឲ្យ​ប្រាប់​សេចក្ដីថ្លែងការណ៍ « បើ --នោះ » ដែលបង្ហាញ​ពី​គោលការណ៍ ដែល​បាន​បង្រៀន​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤:១០–១២ ។ ( ​សិស្ស​អាច​នឹង​ប្រាប់​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា គូសបញ្ជាក់អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ស្មោះត្រង់​ធ្វើ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​សុំ​ឲ្យ​យើង​ធ្វើ នោះ​ទ្រង់​នឹង​ចម្រើន​កម្លាំង​យើង ។ សូម​បំពេញ​ក្នុង​កន្លែង​ទំនេរ​នៅលើ​ក្ដារខៀន ដើម្បី​បំពេញ​គោលការណ៍ ។

  • តើ​ព្រះអម្ចាស់​បាន​ចម្រើន​កម្លាំង​ដល់​អ្នក នៅពេល​អ្នក​ស្មោះត្រង់​ចំពោះ​ទ្រង់​យ៉ា​ងដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យសរសេរ​នូវ​អ្វី​មួយ ដែលពួកគេ​អាច​ធ្វើ​ដើម្បីអត់ធ្មត់ ហើយ​បន្ដ​ស្មោះត្រង់​ចំពោះព្រះអម្ចាស់ នៅពេល​ពួកគេ​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ពិចារណា​ធ្វើការ​ចែកចាយ​អំពី​របៀប​ដែលអ្នក​ត្រូវ​បាន​ចម្រើន​កម្លាំង ហើយ​មាន​ព្រះអម្ចាស់​គង់នៅ​ជាមួយ​អ្នក ដោយសារ​ភាព​អត់ធ្មត់​ដោយស្មោះត្រង់​របស់អ្នក​នៅក្នុង​គ្រា​លំបាក ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:១៣-១៩

ព្រះអម្ចាស់​ណែនាំ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី អំពី​កិច្ចការ​របស់ពួក​លោក និង អំពី​អ្នកទាំងឡាយ​ដែល​ប្រឆាំង​ជំទាស់​នឹង​ពួក​លោក

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤:១៣–១៩ដោយ​ពន្យល់​ថា ព្រះអម្ចាស់ បាន​ណែនាំ​ដល់ យ៉ូសែប ស៊្មីធ និង​អូលីវើរ ខៅឌើរី ទាក់ទង​នឹង​អព្ភូតហេតុ​ទាំងឡាយ ដែលពួកគេ​អាច​ធ្វើ​នៅក្នុងព្រះនាម​របស់ទ្រង់ ។ ទ្រង់​ក៏​បាន​ប្រាប់​ដល់ពួកគេ​អំពី​ការការពារ ដែល​ពួកគេ​អាច​ទទួល​បាន នៅពេល​មនុស្ស​ប្រឆាំង​ជំទាស់​នឹង​ពួកគេ ។ អ្នក​ក៏អាច​នឹង​ចង់ពន្យល់​ថា ព្រះអម្ចាស់ បានប្រទាន​ដល់ពួក​លោក​នូវការ​ណែនាំ​មួយចំនួន ដែល​ខុសគ្នា​ពីការណែនាំដែលពួក​អ្នក​ផ្សព្វផ្សាយសាសនា​ទទួលបាន​នៅ​សព្វ​ថ្ងៃនេះ ។ ឧទាហរណ៍ ទ្រង់​បាន​ប្រទាន​ដល់ពួក​លោក​នូវការ​អនុញ្ញាត​ដើម្បី « រលាស់​ធូលីដី​បាត​ជើង [ ពួកលោក ] ចេញ » ទុក​ជា​ទីបន្ទាល់​ទាស់​នឹង​អ្នកទាំងឡាយ​ដែល​ពុំ​ទទួល​ពួក​លោក ( គ និង ស ២៤:១៥ ) ។ ការអនុវត្ត​នេះ ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ស្ថានភាព​ដ៏លើសលប់ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ​ទេ​សព្វថ្ងៃនេះ ។ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ក៏​ត្រូវ​បាន​បញ្ជា « កុំ​ឲ្យ​យក​ការបូប ឬ​យាម » ទៅជាមួយឡើយ ( គ និង ស ២៤:១៨ ) នោះ​មានន័យថា ពួក​លោក​បានធ្វើ​ដំណើរ​ដោយ​គ្មាន​ប្រាក់​ទេ ដោយពឹង​ផ្អែក​លើ​សេចក្ដីល្អ​របស់​សមាជិក​សាសនាចក្រ និង​អ្នកដទៃ​ដែល​ផ្ដល់​អាហារ និង​ទីជម្រក​ដល់ពួក​លោក ។ សព្វថ្ងៃ​នេះ ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ពេញម៉ោង ពុំ​ត្រូវ​បាន​បញ្ជា​ឲ្យ​ទៅ​ដោយគ្មាន​យក​ការបូប ឬ​យាម​ទៅជាមួយនោះ​ឡើយ ។

គោលលទ្ធិ និង សេចក្ដី សញ្ញា ២៦

ព្រះអម្ចាស់ ណែនាំ​យ៉ូសែប ស៊្មីធ, អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ

សូម​ពន្យល់​ថា​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៦:១មាននូវការ​ណែនាំ​បន្ថែម​ដល់ យ៉ូសែប ស៊្មីធ, អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ ទាក់ទង​នឹង​កិច្ចការ​ខាង​វិញ្ញាណ និង​ខាង​រាងកាយ ដែល​ពួក​លោក​ត្រូវ​ធ្វើ ។ រួច​ព្រះអម្ចាស់ បាន​គូសបញ្ជាក់​ឡើងវិញ​អំពី​សារៈសំខាន់​នៃ​គោលការណ៍​មួយដែល​ទាក់ទង​នឹង​ការ​គ្រប់គ្រង​សាសនាចក្រ ។ ដើម្បីណែនាំ​អំពី​គោលការណ៍​នេះ សូម​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​នឹកគិត​ថា មាន​មិត្ត​ម្នាក់​ដែល​មានជំនឿ​ផ្សេង​បាន​ទៅ​ជាមួយ​ពួកគេ ក្នុងការ​ប្រជុំ​មួយ ដែល​អ្នកកាន់តំណែង​សាសនាចក្រ ត្រូវ​បាន​គាំទ្រ ។ សូម​សួរ​ដល់​ពួកគេ​ថា តើ​ពួកគេ​នឹង​ពន្យល់​ដល់មិត្ត​របស់ពួកគេ​អំពី ការអនុវត្តនូវ​ការ​គាំទ្រ​នេះ​យ៉ាង​ដូចម្ដេច ។ ( សូមគិត​ធ្វើការ​អញ្ជើញ​ដល់​សិស្ស​ពីរនាក់​ឲ្យ​សម្ដែង​សីណារីយ៉ូនេះ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៦:២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ឃ្លា​មួយ​ដែលទាក់ទង​ទៅនឹង​ការ​អនុវត្តនូវ​​ការគាំទ្រ ។ បន្ទាប់ពី​អានខគម្ពីរ​នេះ សូម​សួរ​សិស្ស​ឲ្យ​ប្រាប់វា ។ អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​គូស​ចំណាំ​ពាក្យ ដែល​បង្ហាញ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ អ្វីៗ​គ្រប់យ៉ាង​នៅក្នុង​សាសនាចក្រ នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​យល់​ព្រម​​ទូទៅ ។

  • តើ​អ្នក​គិត​ថា « ការ​យល់ព្រម​ទូទៅ » មានន័យ​ដូចម្ដេច ? ( ​អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា « ការ​យល់ព្រមទូទៅ » សំដៅ​ទៅលើ​សមាជិក​សាសនាចក្រ​ដែល​ប្រើសិទ្ធិជ្រើសរើស​របស់ពួកគេ ដើម្បី​បង្ហាញ​ពី​ការស្ម័គ្រចិត្ត ឬ​ការ​មិន​ស្ម័គ្រចិត្ត​របស់ពួកគេ ក្នុង​ការ​គាំទ្រ​ដល់​ការ​ដាក់​ស្នើ​សុំ​មកពី​អ្នក​ដឹកនាំ​សាសនាចក្រ ។ នៅក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ និង​សន្និសីទ​ស្ដេក និង​សន្និសីទ​ទូទៅ យើង​ត្រូវ​បាន​សុំ​ឲ្យ​យល់​ព្រម​ដោយ​ការ​លើក​ដៃ​ស្ដាំ​របស់យើង​ជា​សញ្ញា ) ។

  • តើ​ការ​គាំទ្រ​ដោយ​ការ​យល់ព្រម​ទូទៅ និង​ការបោះឆ្នោត​ខុសគ្នា​យ៉ាង​ណា​ខ្លះ ?

អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា នៅក្នុង​នគរ​របស់ព្រះអម្ចាស់ ជាញឹកញាប់ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពី​ការ​សម្រេច​ព្រះទ័យ​របស់ទ្រង់​ចំពោះ​អ្នកដឹកនាំ​ទាំងឡាយ​ដែលបាន​តែងតាំង​ពី​ទ្រង់ ។ ទោះជា​យ៉ាងណា ក្នុង​ករណី​មួយចំនួន ទ្រង់​អនុញ្ញាត​ឲ្យ​អ្នកដឹកនាំ​ធ្វើការ​សម្រេចចិត្ត តាមរយៈ​សិទ្ធិអំណាច​ដែលបាន​ប្រគល់​ឲ្យ​ពួកគាត់ ។ ព្រះវិញ្ញាណបរិសុទ្ធ បញ្ជាក់អំពី​ការ​សម្រេចចិត្ត​ទាំងនេះ ហើយ​សមាជិក​សាសនាចក្រ ប្រើសិទ្ធិជ្រើសរើស​របស់ពួកគេ ដើម្បី​បង្ហាញ​ពីការស្មគ្រ័ចិត្ត​គាំទ្រ​ដល់​ការ​សម្រេចចិត្ត​នោះ​ជាសញ្ញាលើក​ដៃ ។ ច្បាប់​នៃ​ការយល់ព្រម​ទូទៅ អនុវត្ត​ចំពោះ​ការ​ហៅបម្រើក្នុង​សាសនាចក្រ ការតែងតាំង​បព្វជិតភាព និងវិវរណៈ ។ យើង​ចូលរួម​ក្នុង​ច្បាប់​នៃការ​យល់ព្រម​ទូទៅ​រាល់ពេល ដែល​យើងលើក​ដៃ​របស់យើង ដើម្បីគាំទ្រ​មនុស្ស​ម្នាក់ ឬការ​សម្រេចចិត្ត​មួយ​ក្នុង​ការ​ប្រជុំ​សាសនាចក្រនោះ ។

ដើម្បីជួយសិស្ស​ឲ្យ​យល់​បន្ថែម​ពី​អត្ថន័យ ពេល​ដែល​យើង​គាំទ្រ​អ្នកដទៃ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការ​ដូច​ខាង​ក្រោម ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្ដាប់​នូវ​រឿង​បីយ៉ាង ដែល​យើង​តាំងចិត្ត​ធ្វើ នៅពេល​យើង​គាំទ្រ​អ្នកដទៃ​ដោយការ​យល់ព្រមទូទៅ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ទម្រង់ការ​នៃ​ការ​គាំទ្រ គឺមានន័យ​ច្រើន​ជាង​ការ​លើក​ដៃ​ជាផ្លូវការ​មួយ ។ វា​គឺ​ជា​ការ​តាំងចិត្ត​មួយ​ដើម្បី​លើក​ស្ទួយ គាំទ្រ ជួយ​ដល់​អ្នកទាំងឡាយ ដែល​ត្រូវ​បាន​ជ្រើសរើស » ( « This Work Is Concerned with People » Ensignខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៥១ ) ។

  • តើ​យើង​ត្រូវ​តាំងចិត្ត​ធ្វើអ្វីខ្លះ ពេល​យើង​លើក​ដៃ​របស់យើង​ដើម្បីគាំទ្រ​ដល់អ្នកដទៃ ?

សូម​សួរ​ដល់សិស្ស បើពួកគេធ្លាប់​ត្រូវ​បានគាំទ្រ​សម្រាប់​ការតែងតាំងមួយ ការ​រីកចម្រើន ឬ​ការ​ហៅ​បម្រើ​មួយដែរ​ឬទេ ។

  • តើ​អ្នក​មាន​អារម្ម​ណ៍​បែប​ណា​អំពីការ​ដែលត្រូវបាន​គេ​គាំទ្រនោះ ?

  • តើ​យើង​អាច​គាំទ្រ​អ្នកដទៃ​តាមវិធីបីយ៉ាង ដែលប្រធាន ហ៊ិងគ្លី បាន​ពិពណ៌នា​យ៉ាង​ដូចម្ដេច ? ( សូម​សរសេរ​ចម្លើយ​របស់សិស្ស​នៅលើ​ក្តារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យសរសេរ​ឈ្មោះ​របស់បុគ្គល​ម្នាក់ ដែលពួកគេ​បានគាំទ្រ​ដោយការ​លើកដៃ​របស់ពួកគេ ( ​ឧទាហរណ៍ ព្យាការី ពួកសាវក ប៊ីស្សព ឬ​អ្នកដឹកនាំ​យុវវ័យ ) ។ សូម​ឲ្យ​សិស្សសរសេរ​នូវ​សកម្មភាព​មួយ ដែលពួកគេ​នឹង​ធ្វើ ដើម្បី​គាំទ្រ​ដល់បុគ្គល​នេះ​បាន​​កាន់តែ​ល្អ​ប្រសើរ ។ សូម​បង្ហាញ​ទីបន្ទាល់​របស់អ្នក​អំពី ពរជ័យ​ដែល​កើត​មាន តាមរយៈ​ការ​គាំទ្រ​ដល់អ្នកដឹកនាំ​សាសនាចក្រ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:១៣ ។ អព្ភូតហេតុ

អព្ភូតហេតុទាំងឡាយ ដែល​បាន​ប្រាប់​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ២៤:១៣គឺ​ជា​ទីសម្គាល់​ទាំងឡាយ ដែល​ព្រះអង្គសង្គ្រោះ​បាន​មានបន្ទូល នឹង​កើតមាន​ដល់​អ្នកទាំងឡាយ​ដែល​ជឿ ( សូមមើលម៉ាកុស ១៦:១៧–១៨ ) ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា « កន្លែង​ណា​ដែលមាន​បព្វជិតភាព [ របស់ព្រះអម្ចាស់ ] ហើយ​មាន​សេចក្ដីជំនឿ ទីនោះ​នឹង​ជា​ទីសម្គាល់​នៃ​ព្រះចេស្ដា ពុំ​មែន​សម្រាប់​បង្ហាញគេ​ទេ ប៉ុន្តែ​សម្រាប់​ជា​ពរជ័យ​មួយដល់​ប្រជាជន​នៅទីនោះ » ( « President Kimball Speaks Out on Administration to the Sick »New Eraខែ តុលា ឆ្នាំ ១៩៨១, ៤៥ ) ។ នៅក្នុង​ជំនាន់​របស់យើង អ្នកជឿ​ទាំងឡាយ​ទទួល​បាន​នូវការ​ព្យាបាល និង​អព្ភូតហេតុ ដូចជា​ពួកគេ​តែងតែ​មានផងដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ពុំ​ដែលបាន​ឮអំពី​ការ​ព្យាបាល និង​អព្ភូតហេតុទាំងអស់ ដែលកើត​ឡើងនោះទេ ។ បទពិសោធន៍​ដូច្នេះ គឺ​ពិសិដ្ឋណាស់ ។ មាន​គ្រា​ជាច្រើន ដែលមនុស្ស​ទទួល​បាន​អព្ភូតហេតុ​ដូច្នេះ មានអារម្មណ៍​បំផុស​គំនិត​ឲ្យ​រក្សា​វា​ជាការ​សម្ងាត់ និង​ឯកជន ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:១៥ ។ តើ​វាមាន​ន័យ​យ៉ាង​ណា​ដើម្បី « [ ​រលាស់ ] ធូលី​ពី​ជើង​អ្នក​ចេញ » ?

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

« ការ​រលាស់​ធូលីដី​ពីបាតជើង​របស់​មនុស្ស​ម្នាក់ ដែល​ទុកជា​ទីបន្ទាល់ទាស់​នឹង​អ្នកដទៃ​តាម​ដែល​បាន​ធ្វើ​នោះ គឺ​ត្រូវ​បាន​ពួក​យូដាយល់​ថា ជា​និមិត្ត​សញ្ញា​នៃ​ការ​បញ្ចប់​នូវការ​រាប់អាន និង​ការ​ផ្ដាច់ខ្លួន​ចេញ​ពី​រាល់​ទំនួលខុសត្រូវ​ទាំង​អស់ ដើម្បី​ទុកជា​ផលវិបាក​ដែល​នឹង​អាចកើតឡើង​តាម​ក្រោយ​ដល់​អ្នក​នោះ ។ វា​ក្លាយជា​ពិធីមួយ​នៃ​ការចោទប្រកាន់ និងទីបន្ទាល់ តាម​ការណែនាំ​របស់ព្រះអម្ចាស់ ចំពោះ​ពួកសាវក​របស់ទ្រង់ ។ … នៅក្នុង​គ្រាកាន់កាប់ត្រួតត្រា​បច្ចុប្បន្ន ព្រះអម្ចាស់ បានធ្វើ​ការ​ដឹកនាំ​ស្រដៀងគ្នា​នេះ​ដល់​ពួក​អ្នកបម្រើ​ដែលមាន​សិទ្ធិអំណាច​របស់ទ្រង់ ឲ្យ​ធ្វើទីបន្ទាល់​ទាស់នឹង​អ្នកទាំងឡាយ​ដែល​មាន​ការ​ជំទាស់​នឹង​សេចក្ដីពិត​ដោយ​ចេតនា ហើយ​ដោយបំណងអាក្រក់ នៅពេល​ត្រូវ​បាន​បង្ហាញ​ដោយមាន​សិទ្ធិអំណាច​នោះ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ទំនួល​ខុសត្រូវ​ក្នុង​ការ​ថ្លែង​ទីបន្ទាល់​នៅចំពោះ​ព្រះអម្ចាស់ ដោយ​​សញ្ញានៃ​ការ​ចោទ​ប្រកាន់នេះ គឺ​ធំធេង​ខ្លាំង​ណាស់ ដែលជា​វិធី​ដើម្បីធ្វើឡើង តែ​ពេល​មាន​ស្ថានភាព​ដ៏លើសលប់ ឬ​ខុស​ប្រក្រតី តាម​ដែលព្រះវិញ្ញាណ​នៃព្រះអម្ចាស់​ដឹកនាំ​តែប៉ុណ្ណោះ » ( Jesus the Christ, 3rd ed. [ ១៩១៦ ], ៣៤៥; សូម​មើល​ផងដែរ Doctrine and Covenants Student Manual,បាន​បោះពុម្ព​លើក​ទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ], ទំព័រ ៥០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៦:១ ។ « នោះ​នឹង​ប្រាប់​ពី​អ្វី ដែល​អ្នក​នឹង​ត្រូវ​ធ្វើ »

នៅក្នុង​វិវរណៈ​មួយ​ទៅ​កាន់ យ៉ូសែប ស៊្មីធ, អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ នោះ​ព្រះអម្ចាស់ បាន​មានបន្ទូល​ថា « នៅសន្និសីទ​លើ​ក្រោយ…នោះ [ នឹង ] ប្រាប់​ពី​អ្វី ដែល [ ពួកគេ​ ] នឹង​ត្រូវ​ធ្វើ » ( ​គ និង ស ២៦:១ ) ។ វិវរណៈ​នេះ ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ខែ​កក្កដា ឆ្នាំ ១៨៣០ ។ នៅក្នុង​សន្និសីទ​មួយ ដែល​ធ្វើ​ឡើង​នៅក្នុង​ខែ កញ្ញា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ « ត្រូវបាន​តែងតាំង​ដោយ​សំឡេង​ក្នុង​សន្និសីទ ដើម្បី​ទទួល និង​សរសេរ​វិវរណៈ និង បទបញ្ញត្តិ​ទាំងឡាយ សម្រាប់​សាសនាចក្រ​នេះ » ( នៅក្នុងFar West Record: Minutes of The Church of Jesus Christ of Latter-day Saints, ឆ្នាំ ១៨៣០–១៨៤៤,បាន​បោះពុម្ព​ដោយ Donald Q. Cannon and Lyndon W. Cook [ ឆ្នាំ ១៩៨៣ ], ទំព័រ ៣ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៦:២ ។ តើ​ហេតុអ្វី​ក៏​មនុស្ស​ម្នាក់​ធ្វើការ​បោះឆ្នោត​មិន​យល់ព្រមដូច្នេះ ?

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន​អំពី​ស្ថានភាព​នានា ដែល​ជាការ​បោះឆ្នោតពុំ​យល់ព្រម ត្រូវ​ធ្វើឡើង ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ខ្ញុំ​គ្មាន​សិទ្ធិ​ដើម្បីលើកដៃ​ជំទាស់​នឹង​បុរស​ម្នាក់ ដែល​ត្រូវ​បាន​តែងតាំង​ក្នុង​តំណែង​ណា​មួយក្នុង​សាសនាចក្រ​នេះ ដោយសារ​តែ​ខ្ញុំអាច​នឹង​មិនចូលចិត្តគាត់ ឬដោយសារ​តែ​មានការ​មិន​យល់ស្រប​ចំពោះរឿង​ផ្ទាល់​ខ្លួន ឬ​អារម្មណ៍​មិន​ល្អ​ដែលខ្ញុំមាន​នោះទេ ប៉ុន្តែមានតែពេល​ដែល​គាត់មាន​ទោស​ក្នុង​ការ​ធ្វើ​ខុស ការ​រំលង​ច្បាប់​នៃ​សាសនាចក្រ ដែល​នឹង​ធ្វើ​ឲ្យ​គាត់​ពុំ​សក្ដិសម​ចំពោះ​តំណែង ដែល​គាត់ត្រូវ​បាន​ហៅឲ្យ​បម្រើ​តែ​ប៉ុណ្ណោះ​Doctrines of Salvationចងក្រង​ដោយ Bruce R. McConkie, វ៉ុលទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ], ៣:១២៤; សូមមើល​ផងដែរDoctrine and Covenants Student Manual,បានបោះពុម្ព​លើក​ទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ], ទំព័រ ៥២ ) ។