ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤០ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៥


មេរៀន​ទី ៤០

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥

បុព្វកថា

អំឡុង​ប្រាំមួយខែ​នៃ​ការ​រៀបចំ​សាសនាចក្រ​ឡើង អូលីវើរ ខៅឌើរី និង ពេត្រុស វិតមើរ ជុញ្ញ័រ ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ​ទៅ​ដល់​ពួក​អាមេរិកកាំង​ស្បែក​ក្រហម ( សូមមើល គ. និង ស. ២៨:៨, ៣០:៥) ។ សេបា ភីតើសុន និង ប៉ាលី ភី ប្រាត្ត ត្រូវ​បាន​ហៅ​បន្ទាប់មកនោះ ដើម្បី​រូមដំណើរជាមួយ​ពួកគាត់ ( សូមមើល គ. និង ស. ៣២) ។ នៅតាមផ្លូវ​របស់ពួកគាត់​ទៅកាន់ព្រំប្រទល់​រដ្ឋមីសសួរី​ភាគ​ខាងលិច ពួកគាត់​បាន​ឈប់​នៅ មែនទ័រ អូហៃអូ និង ខឺត​ឡង់ អូហៃអូ ជាកន្លែង​ដែលពួកគេ​បានចែកចាយ​សារលិខិត​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ ជាមួយ​នឹង​មិត្ត​របស់ អែលឌើរ ប្រាត្ត និង​គ្រូគង្វាលចាស់​របស់ ស៊ីឌនី រិកដុន ។ ក្នុងរយៈ​ពេលដ៏ខ្លី មាន​មនុស្ស​ច្រើន​ជាង ១០០ នាក់ រួមទាំង ស៊ីឌនី រិកដុន និង​សមាជិក​ជាច្រើនទៀត​នៃ​ក្រុមជំនុំ​របស់គាត់ បាន​ទទួលបុណ្យជ្រមុជទឹក ។ នេះ​គឺមានចំនួនទ្វេដង​ច្រើន​ជាង​ចំនួនសមាជិកភាព​សរុប​របស់សាសនាចក្រទៅទៀត ។

បន្ទាប់ពី​ពួក​អែលឌើរ បាន​ចាក​ចេញ​ពីតំបន់​ទីក្រុង ខឺតឡង់ ដើម្បីបន្ដ​ដំណើររបស់ពួកគាត់ នោះស៊ីឌនី រិកដុន និង​មិត្ត​ម្នាក់ ឈ្មោះ អែតវឺត ប៉ាទ្រិច បានធ្វើដំណើរ​ទៅ ហ្វាយ៉ែត រដ្ឋ​ នូវ យ៉ោក ដើម្បី​ជួប​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ពួកគាត់​ទៅដល់ យ៉ូសែប បានទទួល​វិវរណៈ ដែលបានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥។ ក្នុងវិវរណៈ​នោះ ព្រះអម្ចាស់ បានប្រទាន​ទំនួលខុសត្រូវ​ជាក់លាក់​ដល់ ស៊ីឌនី ក្នុង​អំឡុង​សាសនាចក្រ​ដែលបានស្ដារឡើងវិញ​ថ្មីៗ​ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១-១២

ព្រះអម្ចាស់ បាន​មានបន្ទូល​ថា ទ្រង់បាន​រៀបចំ ស៊ីឌនី រិកដុន សម្រាប់​កិច្ចការ​ងារ ដ៏មហិមា

មុន​ពេលចាប់​ផ្ដើម​ថ្នាក់ ចូរសរសេរ​នូវសំណួរដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​អ្នកមានបទពិសោធន៍​អ្វីខ្លះ ដែលជួយ​អ្នក​ដឹងថា ព្រះ​ស្គាល់អ្នក ហើយ​មានផែនការ​មួយ​សម្រាប់ជីវិត​អ្នក ?

ដើម្បី​ចាប់​ផ្ដើម​មេរៀន សូម​អញ្ជើញ​សិស្ស​ឲ្យចែកចាយ​ចម្លើយ​ចំពោះ​សំណួរ​នេះ បើ​ពួកគេមានអារម្មណ៍ល្អ​ក្នុងការ​ធ្វើ​ដូច្នោះ​បាន ។

សូម​ពន្យល់ថា នៅក្នុងវិវរណៈ​ដែល​ឥឡូវ​ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥ព្រះអម្ចាស់ បាន​ថ្លែង​អំពីបុរស​ម្នាក់​ឈ្មោះ ស៊ីឌនី រិកដុន ដែល​ទើបតែ​បាន​ទទួលបុណ្យជ្រមុជទឹក និងពិធី​បញ្ជាក់​ថ្មីៗ ។ ព្រះអម្ចាស់​បានមានបន្ទូលទៅ​កាន់ ស៊ីឌនី អំពី​តួនាទី​របស់គាត់​ក្នុងការ​ជួយ​ដល់ ព្យាការី​យ៉ូសែប ស្ម៊ីធ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យបន្ដ​គិតអំពី​សំណួរ​នៅលើ​ក្ដារខៀន នៅពេលពួកគេ​សិក្សា​អំពីការណែនាំ​របស់ព្រះអម្ចាស់​ទៅដល់ ស៊ីឌនី ។

ដើម្បីជួយឲ្យ​សិស្ស​យល់​អំពី​ប្រវត្តិរូប​របស់ ស៊ីឌនី រិកដុន មួយចំនួន សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ នូវ​បុព្វកថា​នៃមេរៀន​នេះ ។ បន្ទាប់មកសូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥:១- ៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម រកមើល​ភស្ដុតាង​ដែល​ព្រះអម្ចាស់ បានដឹង​ជាមុនអំពី ស៊ីឌនី រិកដុន និង​កិច្ចការ​ងារ​របស់​គាត់ ។

  • តើមាន​ភស្ដុតាង​អ្វីខ្លះ ដែលអ្នកបាន​រកឃើញ​ថា ព្រះអម្ចាស់ បាន​ដឹង​ជាមុន​អំពី ស៊ីឌនី រិកដុន ?

  • តើ​ខគម្ពីរ​ទាំងនេះ ផ្ដល់​យោបល់អ្វីខ្លះ​អំពី​ទំនាក់ទំនង​របស់ព្រះអម្ចាស់ជាមួយយើង ? ( នៅពេល​សិស្ស​ឆ្លើយតប សូមសរសេរ​នូវ​គោលការណ៍​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់ ស្គាល់​យើង ហើយ​មាន​កិច្ចការ​មួយ​សម្រាប់​ឲ្យ​យើង​ម្នាក់ៗ​ធ្វើ ) ។

  • ហេតុអ្វី​សេចក្ដីពិតនេះ​សំខាន់​ចំពោះអ្នក ?

ដើម្បីបញ្ជាក់ថា ព្រះអម្ចាស់​ស្គាល់​យើង​ម្នាក់ៗ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ណែល អេ ម៉ាកស្វែល

« ខ្ញុំសូម​ថ្លែងទីបន្ទាល់​ទៅ​អ្នក​ថា ព្រះ​ស្គាល់​អ្នក​ម្នាក់ៗ … តាំង​ពី​យូរ​លង់​មក​ហើយ ( សូមមើល គ. និង ស. ៩៣:២៣) ។ ទ្រង់​ស្រឡាញ់​អ្នក​ជា​យូរ​លង់មក​ហើយ ។… ទ្រង់​ស្គាល់ឈ្មោះរបស់អ្នក និង​ការ​ឈឺចាប់​ទាំងអស់​របស់អ្នក និង​ក្ដីអំណរ​របស់អ្នក ! » (« Remember How Merciful the Lord Hath Been, » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤, ទំព័រ ៤៦ ) ។

រូបភាព
យ៉ូហានបាទីស្ទ​ជ្រមុជ​ទឹក​ឲ្យ​ព្រះ​យេស៊ូវ​គ្រីស្ទ

សូម​ដាក់​តាំង​រូបភាព​របស់ យ៉ូហាន បាទីស្ទ កំពុងផ្សាយ ឬ​រូបភាព យ៉ូហាន កំពុង​ជ្រមុជទឹកឲ្យ​ព្រះអង្គសង្គ្រោះ ( សូមមើល យ៉ូហាន បាទីស្ទ កំពុង​ជ្រមុជទឹក​ព្រះយេស៊ូវ, សៀវភៅ​សិល្បៈ​ដំណឹងល្អ [ ឆ្នាំ ២០០៩ ], លេខ ៣៥; សូមមើល​ផងដែរ LDS.org ) ។ សូម​ឲ្យ​សិស្ស​ប្រាប់​ថា យ៉ូហាន បាទីស្ទ ជានរណា ហើយ​តើ​គាត់​រៀបចំ​អ្នក​ដទៃ​សម្រាប់​ការ​យាង​មក​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:៤-៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល ស៊ីឌនី រិកដុន គឺ​ដូចជា យ៉ូហាន បាទីស្ទ ។

  • យោង​តាម ខ ៤ តើ​ស៊ីឌនី ដូចជា យ៉ូហាន បាទីស្ទ យ៉ាង​ដូចម្ដេច ? ( គាត់​បាន​រៀបចំ​អ្នកដទៃ​ដើម្បី​ទទួល​ភាព​ពេញលេញ​នៃ​ដំណឹងល្អ ) ។

  • ព្រះអម្ចាស់ បាន​មានបន្ទូល​ថា ស៊ីឌនី នឹង​ធ្វើ « កិច្ចការ​ដ៏ធំ » ជាង​កិច្ចការ​ដែល​គាត់​បាន​ធ្វើ​រួច​ទៅហើយ​នោះ ( គ. និង ស. ៣៥:៣) ។ យោងតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥:៦តើ​អ្វី​ដែល​ជា​ចំណែក​នៃ « កិច្ចការ​ដ៏ធំ » នេះ ? ( គាត់​នឹង​ជួយ​អ្នកដទៃ​ទទួល​បុណ្យជ្រមុជទឹក និង​អំណោយទាន​នៃព្រះវិញ្ញាណបរិសុទ្ធ តាមរយៈ​សិទ្ធិអំណាច​ត្រឹមត្រូវ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​របៀប​ដែល​បទពិសោធន៍ និង​ស្ថានភាព​នានា​នៅក្នុងជីវិត​របស់ពួកគេឥឡូវ​នេះ កំពុង​រៀបចំ​ពួកគេ​សម្រាប់ « កិច្ចការ​ដ៏ធំ » នា​ពេល​អនាគត ។ អ្នកអាច​នឹង​ចង់ផ្ដល់​ពេល​ឲ្យ​ពួកគេពីរបីនាទី ដើម្បី​សរសេរការណ៍​នេះ​ទុក​នៅក្នុង​សៀវភៅ​កត់ចំណាំការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ។

សូមចង្អុល​បង្ហាញ​ពីឃ្លា « អ្នកពុំ​បាន​ដឹង​សោះឡើយ » នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥:៤ ។ សូម​ពន្យល់​ថា មុនពេល ស៊ីឌនី បានរៀនអំពី​សាសនាចក្រ​ដែលបាន​ស្ដារឡើងវិញ​របស់ព្រះយេស៊ូវគ្រីស្ទ គាត់​បាន​រៀបចំខ្លួន​ឯង និង​អ្នកដទៃ​ដើម្បី​ទទួល​យក ។ គាត់​បានធ្វើ​ដូច្នេះ តាមរយៈ​ការ​ប្រើ​ព្រះគម្ពីរប៊ីប ដើម្បីបង្រៀន​ដល់​មនុស្ស​នៅក្នុង​ព្រះវិហារ​របស់គាត់នៅ​រដ្ឋ អូហៃអូ ។ សូម​ថ្លែងទីបន្ទាល់​ថា ទោះជា​យើង​ពុំ​ស្គាល់​កិច្ចការ​ជាក់លាក់ ដែល​ព្រះអម្ចាស់​បាន​រៀបទុក​សម្រាប់​យើង​ក្ដី ក៏​យើង​អាច​មាន​ទំនុកចិត្តថា ទ្រង់​បាន​ដឹង​ជាមុន​អំពី​យើង ។ នៅពេល​យើង​ព្យាយាម​ដើម្បី​ធ្វើតាម​ទ្រង់ នោះ​ទ្រង់​នឹង​ជួយ​យើង​សម្រេច​កិច្ចការ ដែល​ទ្រង់​ចង់​ឲ្យយើង​ធ្វើ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥:៧-១១ ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​ពួកគេ​រក​មើល​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នៅក្នុង​ជីវិត​របស់​អ្នកទាំងឡាយ ដែលជឿ ហើយ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះ នៅក្នុង​ថ្ងៃ​ចុង​ក្រោយ ។

  • យោង​តាម​ខទាំង​នេះ តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះ​ដល់អ្នកទាំងឡាយ ដែល​ធ្វើតាម​ទ្រង់​នៅក្នុង​សេចក្ដីជំនឿ ? ( ទោះជា​សិស្ស​អាច​នឹង​ប្រើ​ពាក្យ​សម្ដី​ផ្សេង​ក្ដី ពួកគេ​គួរ​តែ​ប្រាប់​នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​នឹងបង្កើត​អព្ភូតហេតុ ផ្ដល់ទីសម្គាល់ និង​ភាពអស្ចារ្យ ស្របតាម​សេចក្ដីជំនឿ​នៃ​អ្នកទាំងឡាយ​ដែលជឿ​លើ​ព្រះនាមទ្រង់ ) ។

  • ហេតុអ្វី​ក៏អ្នក​គិត​ថា អព្ភូតហេតុ ទីសម្គាល់ និង​ភាពអស្ចារ្យ ត្រូវ​បាន​ភ្ជាប់​យ៉ាង​ជិតស្និតបំផុត​ទៅនឹង​សេចក្ដីជំនឿដូច្នេះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៣-១៩

ព្រះអម្ចាស់​សន្យា​នឹងជួយដល់អ្នកទាំងឡាយ​ណា ដែលទ្រង់​ហៅ​ឲ្យធ្វើកិច្ចការ​របស់ទ្រង់

សូមអញ្ជើញ​សិស្ស​ឲ្យ​ស្រម៉ៃថា ពួកគេ​កំពុង​ប្រមូល​ផ្ដុំ​ក្រុមកីឡា​មួយក្រុម ។ សូម​ឲ្យ​ពួកគេ​ពិពណ៌នា​អំពី​ភាពខ្លាំង និងជំនាញ​ដែលពួកគេ​ប្រាថ្នា​ចង់បានពីកីឡាករ​ក្នុងក្រុមរបស់ពួកគេ ។

សូម​ពន្យល់​ថា នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់ បានពិពណ៌នា​អំពី​អ្នកទាំងឡាយ​ដែលទ្រង់​បាន​ហៅឲ្យ​ជួយ​នៅក្នុង​កិច្ចការ​ថ្ងៃ​ចុង​ក្រោយ​នៃការ​កសាង​នគរ​របស់ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥:១៣ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់ប្រាប់​អំពី​ចរិតលក្ខណៈ​នៃ​អ្នកទាំងឡាយ​ដែលព្រះអម្ចាស់​បាន​ជ្រើសរើស​ឲ្យជួយ​នៅក្នុងកិច្ចការ​របស់ទ្រង់ ។

  • តើ​ឃ្លា​ណា​មួយ​នៅក្នុង​ខគម្ពីរ​នេះ ពិពណ៌នា​អំពី​អ្នកទាំងឡាយ​ដែល​ព្រះអម្ចាស់​ហៅ​ឲ្យជួយ​នៅក្នុងកិច្ចការ​របស់ទ្រង់ ?

  • តើ​អ្នកទាំងឡាយ​ដែលព្រះអម្ចាស់​ហៅ​ឲ្យជួយ​នៅក្នុងកិច្ចការ​របស់ទ្រង់ ត្រូវ​បាន​គិត​ថា​ជា « ពួក​កំសោយ​នៅ​លោកីយ៍​នេះ » តាម​របៀបណា ?

  • ហេតុអ្វី​ក៏​អ្នកទាំងឡាយ​ដែល​ពិភពលោក គិត​ថា​ជាពួកកំសោយ គឺជា​បេក្ខជនដ៏​ល្អ​ក្នុងការ​ជួយដល់ព្រះអម្ចាស់​សម្រេចកិច្ចការ​របស់ទ្រង់​ដូច្នេះ ?

សូម​ពន្យល់​ថា ពាក្យ​ថា លាន ( ឬ លានស្រូវ) នៅក្នុង​ខគម្ពីរ​នេះ​សំដៅ​ទៅលើ​ការ​អនុវត្ត​នៃ​លានស្រូវ ។ លាន​ស្រូវ គឺ​ជា​ដំណើរការ​ដែល​ធុញ្ញជាតិ ដូចជា​ស្រូវសាឡី ត្រូវ​បាន​ញែក​ចេញ​ពី​ដើម និងសំបក ។ ស្រូវ​ត្រូវ​បាន​រក្សា​ទុក ហើយ​ដើម និង​សំបក​វា​ត្រូវ​បាន​បោះចោល ។

  • តើ​អ្នកគិត​ថាឃ្លា « បញ្ជាន់​សាសន៍​ទាំងឡាយ​ដោយសារ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​យើង » មាន​ន័យ​យ៉ាង​ណា ? ( អ្នកអាច​នឹងចាំបាច់​ត្រូវ​ជួយ​សិស្ស​ឲ្យ​យល់​ថា ការណ៍​នេះ​សំដៅ​ទៅលើ​កិច្ចខិតខំ​របស់ព្រះអម្ចាស់ ដើម្បី​ញែក ហើយ​ប្រមូល​អ្នកទាំងឡាយ​ដែល​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ទទួល​ដំណឹងល្អ ចេញពី​អ្នកទាំងឡាយ​ដែល​មិនទទួល ) ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​នៅ​ក្នុង ខ​ទី ១៣ ?​ ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ព្រះ​ហៅ​ពួក​កំសោយ​នៅ​លោកិយ៍​ដើម្បី​ឲ្យ​សម្រេច​កិច្ចការ​របស់ទ្រង់​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់ទ្រង់ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

  • តើ​សេចក្ដីពិត​នេះ អាច​ជួយ​នរណា​ម្នាក់​ដែល​មានអារម្មណ៍​ភិតភ័យ​អំពី​ការ​បម្រើ​បេសកកម្ម​យ៉ាង​ដូចម្ដេច ? តើ​វា​អាច​ជួយ​នរណា​ម្នាក់ដែល​ត្រូវ​បាន​សុំ​ឲ្យ​បង្រៀន​នៅ​ព្រះវិហារ ប៉ុន្តែ​មាន​អារម្មណ៍​ថាខ្លួន​ពុំល្អ​គ្រប់គ្រាន់​យ៉ាង​ដូចម្ដេច ? តើ​វា​អាច​ជួយនរណាម្នាក់​ដែល​មានអារម្មណ៍​បំផុសគំនិត​ឲ្យចែកចាយ​ដំណឹងល្អ ប៉ុន្តែ​ពុំ​ដឹង​ថាត្រូវ​និយាយអ្វី​ឲ្យប្រាកដ​ដោយរបៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥:១៤-១៥ ដោយ​ស្ងាត់ស្ងៀម ហើយរក​មើល​វិធី​ដែលព្រះអម្ចាស់​បាន​សន្យា​ដើម្បីពង្រឹង​ដល់អ្នកទាំងឡាយ ដែលជួយ​នៅក្នុងកិច្ចការរបស់ទ្រង់ ។

  • តើ​ឃ្លា​មួយចំនួន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ពិពណ៌នា​អំពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​យើង នៅពេល​យើង​ជួ​យ​នៅក្នុងកិច្ចការ​របស់ទ្រង់ មានអ្វីខ្លះ ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥:១៧-១៩, ២២ ឲ្យឮៗ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​នូវការ​ទូន្មាន​របស់ព្រះអម្ចាស់​ទៅកាន់ស៊ីឌនី រិកដុន ស្ដីអំពីព្យាការី យ៉ូសែប ស៊្មីធ ។

  • តើ​ការទូន្មានអ្វីខ្លះ ដែលព្រះអម្ចាស់​បាន​ប្រទានដល់​ស៊ីឌនី រិកដុន ស្ដីអំពី​ព្យាការី យ៉ូសែប ស៊្មីធ នោះ ? ( « សូម​មើល​លោក ដើម្បីកុំ​ឲ្យ​សេចក្ដី​ជំនឿ​របស់​លោក​វិនាស​បាត់​ឡើយ » « សូម​នៅ​ជាមួយ​នឹង​លោក​ចុះ » ហើយ « សូម​កុំ​បោះបង់​លោក​ចោល​ឡើយ » ) ។

  • តើ​យើង​អាច​អនុវត្ត​ការ​ទូន្មាន​នេះ ទាក់ទង​ទៅនឹង​អ្នកដឹកនាំ​សព្វថ្ងៃ​របស់​យើង​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២០-២៧

ព្រះអម្ចាស់​បាន​បញ្ជា ស៊ីឌនី រិកដុន ឲ្យ​ធ្វើជាស្មៀន យ៉ូសែប ស៊្មីធ ឲ្យ ផ្សាយ​ដំណឹងល្អ ហើយ​រក្សា​សេចក្ដីសញ្ញា​ដែល​គាត់​បាន​ធ្វើ ។

សូម​ឲ្យ​សិស្ស​ពិពណ៌នា​អំពី​ការ​ហៅបម្រើ ឬ​កាតព្វកិច្ច​របស់ពួកគេ​នៅក្នុង​សាសនាចក្រ ។ បន្ទាប់មក សូម​ឲ្យ​សិស្សមើល​ត្រួសៗ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥:២០-២៣ ដោយ​ស្ងាត់ស្ងៀម រកមើល​កាតព្វកិច្ចជាក់លាក់ ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ ស៊ីឌនី រិកដុន ធ្វើ ។

  • តើ​កាតព្វកិច្ច​មួយចំនួន ដែលព្រះអម្ចាស់​បាន​ហៅ ស៊ីឌនី រិកដុន ធ្វើ​មានអ្វីខ្លះ ?

សូម​ចង្អុល​បង្ហាញ​ថា កាតព្វកិច្ច​មួយ​របស់​ស៊ីឌនី គឺត្រូវធ្វើជា​ស្មៀន​របស់ យ៉ូសែប ស៊្មីធ ។ ស្មៀន​ពីមុន​របស់ យ៉ូសែប គឺ អូលីវើរ ខៅឌើរី និង យ៉ូសែប វិតមើរ ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម ។ ការ​បកប្រែ​ព្រះគម្ពីរមរមន គឺ​ត្រូវ​បាន​បញ្ចប់​នៅត្រឹម​ពេលនេះ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​បញ្ជា​យ៉ូសែប​ឲ្យ ស្ដារ ឬ​ធ្វើ​កំណែថ្មី​នូវ​ផ្នែកជាច្រើន​នៃ​កំណែថ្មីនៃព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍ ដែល​ត្រូវ​បាន​បាត់បង់ ឬផ្លាស់ប្ដូរ​នោះ ។ យ៉ូសែប ត្រូវ​ការ​ស្មៀន​ម្នាក់​ដើម្បី​ជួយ​ក្នុង​កិច្ចការ​នេះ ។ ( សូមមើល Bible Dictionary « Joseph Smith Translation » ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២៤-២៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពរជ័យ​ដែលព្រះអម្ចាស់​បាន​សន្យា​ដល់ ស៊ីឌនី បើ​គាត់​នឹង​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ ដែល​គាត់បានធ្វើជាមួយព្រះអម្ចាស់ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អ្នក​គិត​ថា វាមានន័យ​យ៉ាង​ណា ដែល​ថា ព្រះអម្ចាស់​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់ញ័រដើម្បី​សេចក្ដីល្អ​ដល់អ្នក​នោះ ? ( អត្ថន័យ​ដែល​អាច​មាន​មួយ គឺ​ថា ព្រះអម្ចាស់ នឹង​បញ្ជូន​ពរជ័យ និង​អំណាច​នៃ​ស្ថានសួគ៌ ដើម្បី​ជួយ​អ្នក​សម្រេច​កិច្ចការរបស់​ទ្រង់ ហើយ​យកឈ្នះ​លើ​អារក្ស ) ។ សូមមើលផងដរ គ. និង ស. ២១:៦ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​ខគម្ពីរ​ទាំងនេះ ដោយ​ប្រាប់​គោលការណ៍​មួយ អំពី​របៀប​ដែល​យើង​អាច​ទទួលបាន​ជោគជ័យ​នៅក្នុង​ការ​សម្រេច​កិច្ចការ​របស់ព្រះដែល​មាន​សម្រាប់​យើង ។ ទោះជា​សិស្ស​អាច​នឹង​ថ្លែង​វា​តាមរបៀប​ផ្សេង ក៏​ចម្លើយ​របស់ពួកគេ​គួរ​តែ​ឆ្លុះបញ្ចាំង​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ នៅពេល​យើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ហើយ​គោរព​សេចក្ដីសញ្ញា​របស់យើង នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​សម្រេច​កិច្ចការ​របស់ទ្រង់ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

សូម​ទាញយកចំណាប់​អារម្មណ៍​របស់​សិស្ស​លើ​សេចក្ដីពិតទាំងបី​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

ព្រះអម្ចាស់​ស្គាល់​យើង ហើយ​មានកិច្ចការ​មួយ​សម្រាប់​យើង​ម្នាក់ៗ​ធ្វើ ។

ព្រះ​ហៅ​អ្នកទាំងឡាយ​ដែល​ទន់ខ្សោយ​ដើម្បីសម្រេចកិច្ចការ​របស់ទ្រង់ តាមរយៈ​ព្រះចេស្ដា​នៃព្រះវិញ្ញាណ​របស់ទ្រង់ ។

នៅពេល​យើងរក្សា​បទបញ្ញត្តិ ហើយគោរព​សេចក្ដីសញ្ញា​របស់យើង នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​សម្រេច​កិច្ចការ​របស់ទ្រង់ ។

  • តើ​សេចក្ដីពិត​ទាំងបី​នៅលើ​ក្ដារខៀន​ទាក់ទង​នឹង​គ្នាទៅវិញទៅមក​យ៉ាង​ដូចម្ដេច ?

  • តើអ្នក ( ឬ​នរណា​ម្នាក់​ដែលអ្នកស្គាល់ ) បាន​ទទួល​ជំនួយ​របស់ព្រះអម្ចាស់ ខណៈដែល​កំពុង​ព្យាយាម​ដើម្បី​សម្រេច​កិច្ចការ​របស់ទ្រង់ នៅពេល​ណា ?

ដើម្បី​បញ្ចប់ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២៦-២៧ ឲ្យ ឮៗ ។

  • ផ្ដោត​ទៅលើ​អ្វី​ដែលអ្នកបាន​រៀន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៥​តើមាន​មូលហេតុអ្វីខ្លះ​ដែល​អ្នក​គិត​ថា ស៊ីឌនី រិកដុន និង យ៉ូសែប ស៊្មីធ ត្រូវ​តែ​លើក​ដួងចិត្ត​ឡើង ហើយ​អរសប្បាយ​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​មូលហេតុ​ដែលពួកគេ​ត្រូវ​លើក​ដួងចិត្ត​គេឡើង ហើយ​អសប្បាយ​នោះ ។ អ្នក​អាច​នឹង​ចង់​បន្ថែម​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះឆន្ទៈ​របស់ព្រះអម្ចាស់​ដើម្បី​ជួយ​ដល់​យើង ក្នុង​កិច្ចខិតខំ​របស់យើង ដើម្បី​ជួយ​ក្នុងកិច្ចការ​របស់ទ្រង់ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៥:៣-៤។ « យើង​បាន​រៀបចំ​អ្នក… សម្រាប់​កិច្ចការ​ដ៏លើលលែង​ទៅ​ទៀត »

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានថ្លែង​អំពី​សារៈសំខាន់​នៃ​ការទទួល​យក​ផែនការ​របស់ព្រះអម្ចាស់​សម្រាប់​ជីវិត​របស់​យើង​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« សេចក្ដីជំនឿ និង​ការទុក​ចិត្ត​ទៅ​លើ​ព្រះអម្ចាស់​ផ្ដល់​នូវ​កម្លាំង​ដល់​យើង ដើម្បីទទួល​យក និង​តស៊ូ​ជំនះ​នូវ​រាល់អ្វីៗ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់យើង ។…

« … សូម​កុំ​ពឹង​លើ​ការ​រៀបចំ​ផែនការ​ព្រឹត្តិការណ៍​ទាំងអស់​នៃ​ជីវិត​របស់អ្នក​-- ទោះ​ជា​ព្រឹត្តិការណ៍​សំខាន់បំផុត​ក្ដី ។ សូម​ឈ​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ទទួល​យក​ផែនការ​របស់ព្រះអម្ចាស់ និង​សិទ្ធិសេរីភាព​របស់អ្នកដទៃ​នៅក្នុង​រឿង​ទាំងឡាយ ដែល​ជះឥទ្ធិពល​លើ​អ្នក​ដោយ​ចៀស​មិនរួច​នោះ ។ ប្រាកដ​ណាស់​ថា ដាក់ផែនការ ប៉ុន្តែ​ត្រូវ​ផ្ដោត​ផែនការ​របស់អ្នក​ឲ្យ​នៅ​ជាប់​នឹង​ការតាំងចិត្ត​ផ្ទាល់ខ្លួន​ដែល​នឹង​នាំ​អ្នក​ឆ្លងកាត់​អ្វីៗគ្រប់យ៉ាង មិន​ថា​មានអ្វីកើតឡើងនោះទេ ។ បោះយុថ្កា​ជីវិត​របស់អ្នក​ទៅ​នឹង​គោលការណ៍​ដ៏អស់កល្បជានិច្ច ហើយ​អនុវត្ត​គោលការណ៍​ទាំងនោះ មិន​ថា​មាន​ស្ថានភាព​យ៉ាងណា និង​សកម្មភាព​របស់អ្នក​ដទៃ​យ៉ាងណា​នោះទេ ។ បន្ទាប់​មក អ្នកអាច​រង់ចាំ​ពេលវេលា​របស់ព្រះអម្ចាស់ ហើយ​ដឹងប្រាកដ​អំពីលទ្ធផល​នៅក្នុងភាព​អស់កល្បជានិច្ច » ( Timing »Ensignខែ តុលា ឆ្នាំ ២០០៣, ទំព័រ ១៧ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៥:១៣-១៤ ។ « ពួកកំសោយ​នៅ​លោកិយ៍ » 

ប្រធាន ប៊យដ៏ ឃេ ផាកកឺ បានបង្រៀន​ថា ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« សាសនាចក្រ​ពុំ​មាន​បព្វជិត​ដែល​ទទួល​ប្រាក់​កម្រៃទេ ។ ការ​ហៅ​ក្នុងតំណែង​ជា​ថ្នាក់​ដឹកនាំ​នៅទូទាំង​ពិភពលោក គឺ​បានមកពី​ក្រុមជំនុំ ។

« អ្វីៗដែល​ត្រូវធ្វើ​ឡើង​នៅក្នុង​សាសនាចក្ររួមមាន--ការ​ដឹកនាំ ការ​បង្រៀន ការ​ហៅបម្រើ ការ​តែងតាំង ការ​អធិស្ឋាន ការ​ច្រៀង ការរៀបចំ​ពិធីសាក្រាម៉ង់ ការ​ប្រឹក្សា និង​អ្វីៗ​ផ្សេងទៀត-- គឺត្រូវ​ធ្វើឡើង​ដោយ​សមាជិក​ធម្មតា « ពួក​កំសោយ​នៅ​លោកិយ៍ › » ( The Weak and the Simple of the Church » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៧, ទំព័រ ៦-៧ ) ។

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​នូវ​ការ​លើក​ទឹកចិត្ត​ដូច​ខាង​ក្រោម ដល់​អ្នក​ទាំងឡាយ​ដែល​មាន​អារម្មណ៍​ពុំ​ល្អ​គ្រប់គ្រាន់ខ្លាំង ឬ​ដែល​ទន់ខ្សោយ​ដើម្បី​ជួយ​នៅក្នុង​កិច្ចការ​របស់ព្រះអម្ចាស់​ថា ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« សម្រាប់​អ្នកដែលជា​សមាជិក​នៃ​សាសនាចក្រ ដែល​ឈប់ទ្រឹង ដោយសារ​តែ​មានអារម្មណ៍​ពុំ​ល្អ​គ្រប់គ្រាន់ ខ្ញុំ​សូម​អង្វរ​ឲ្យ​អ្នក​បោះជំហាន​ទៅ​មុខ ដាក់​ស្មា​របស់​អ្នក​ចូលនឹម ហើយ​រុញ​ទៅមុខ ។ ទោះ​បី​ជា​ពេល​ដែលអ្នកមានអារម្មណ៍​ថា កម្លាំង​របស់អ្នក​អាចជួយ​បន្ថែម​តែ​បន្ដិចបន្តួច​ក្ដី ក៏​សាសនាចក្រនៅតែ​ត្រូវការ​អ្នកដែរ ។ ព្រះអម្ចាស់​ត្រូវការ​អ្នក ។ សូម​ចងចាំ​ថា ជាញឹកញាប់ ព្រះអម្ចាស់ ជ្រើសរើស ‹ ពួកកំសោយ​នៅលោកិយ៍ › ដើម្បី​សម្រេច​គោលបំណង​របស់ទ្រង់ ។ [គ. និង ស. ១:១៩] ។

« ចំពោះ​អស់អ្នក​ដែល​នឿយ​ព្រួយ សូម​ឲ្យ​ពាក្យ​លួងលោម​របស់ព្រះអង្គសង្គ្រោះ កំសាន្ដ​ដល់អ្នក ៖ ‹ អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ សូម​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក › ។ [ម៉ាថាយ ១១:២៨ ] ។ សូម​យើង​ពឹង​ផ្អែក​ទៅ​លើ​ការ​សន្យា​នោះ ។ ព្រះចេស្ដា​របស់ព្រះ អាច​បំពេញ​ក្នុងវិញ្ញាណ និង​រូបកាយ​របស់​យើង​នូវ​ថាមពល និង​កម្លាំង ។ ខ្ញុំ​សូម​ជម្រុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​ស្វែង​រក​ពរជ័យ​នេះ​មកពី​ព្រះអម្ចាស់ ។

« ចូ​រខិត​ទៅជិត​ទ្រង់ ហើយ​ទ្រង់​នឹង​ខិត​មកជិត​អ្នក ដ្បិត​ទ្រង់​បាន​សន្យា​ថា ‹ តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា​វិញ នោះ​នឹង​មានកម្លាំង​ចម្រើន​ជានិច្ច គេ​នឹង​ហើរ​ឡើង​ទៅលើ​ដោយ​ស្លាប​ដូចជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ › ។ [អេសាយ ៤០:៣១] …

« សូម​ចាំ​ថា ពេលខ្លះ​អ្នកទាំងឡាយ​ណា​ដែល​ចាប់​ផ្ដើម​យឺត​បំផុត នោះ​នឹង​បានលឿន​បំផុត​វិញ » (Concern for the One » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨, ទំព័រ ១៩ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៥:១៣-១៤។ « យើង​នឹង​ក្រវាត់​ចង្កេះ​របស់​ពួកគេ »

ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន​ថា ព្រះអម្ចាស់​នឹង​ជួយ​យើង​សម្រេច​កិច្ចការ​របស់ទ្រង់ ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« អ្នក​មួយ​ចំនួន​អាច​មាន​ការ​ខ្មាស​អៀន​ពី​ធម្មជាតិ ឬ​គិត​ថា​ខ្លួន​ឯង​មិន​គ្រប់​គ្រាន់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ហៅ​បម្រើ​ដែល​វិជ្ជមាន ។ សូម​ចាំ​ថា កិច្ចការ​នេះ​មិន​មែន​ជា​របស់​អ្នក ឬ​ខ្ញុំ​តែឯង​នោះ​ទេ ។ វា​ជា​កិច្ចការ​របស់​ព្រះ​អម្ចាស់ ហើយ​ពេល​យើង​ស្ថិត​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់ ។ សូម​ចាំ​ថា ព្រះអម្ចាស់ នឹង​ដុស​ខាត់​ខ្នង​ដើម្បី​រែក​បន្ទុក​ដែល​នឹង​ដាក់​មក​លើ » ( «To Learn, to Do, to Be» Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៦២ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៩, ២២ ។ « ចូរ​មើល​លោក… ចូរ​នៅ​ជាមួយ​នឹង​លោក​ចុះ …ចូរ​កុំ​បោះបង់​លោក​ចោល​ឡើយ »

ព្រះអម្ចាស់ បាន​បញ្ជា​ឲ្យ​ស៊ីឌនី រិកដុន « មើល [ យ៉ូសែប ស៊្មីធ ] » ឲ្យ « នៅ​ជាមួយ​នឹង​លោក » និង « កុំ​បោះបង់​លោក​ចោល​ឡើយ » (គ. និង ស. ៣៥:១៩, ២២ ) ។ ទោះ​ជា ស៊ីឌនី បាន​ខ្វែង​គំនិត​ទាស់​នឹង​សាសនាចក្រ​បន្ទាប់ពី​ទុក្ករកម្ម​របស់ យ៉ូសែប ស៊្មីធ ក្ដី ក៏​គាត់​តែ​ងតែ​ស្មោះត្រង់​នឹង​ព្យាការី​កាល​លោក​នៅរស់​ដែរ ។ គាត់​ឧស្សាហ៍ព្យាយាម ហើយ​មានភក្ដី​ចំពោះ​អ្នកដឹកនាំ​សាសនាចក្រ ដែលគាត់ជា​ទីប្រឹក្សា​តែ​ម្នាក់គត់ នៅក្នុង​គណៈ​ប្រធាន​ទីមួយ ដែល​បាន​បម្រើ​អំឡុង​ការ​បម្រើ​របស់ យ៉ូសែប ស៊្មីធ ទាំង​មូល ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ ។ ស៊ីឌនី បាន​រងទុក្ខ​នឹង​សោកនាដកម្ម​ដ៏អាក្រក់​នៅ​ក្បែរ​ព្យាការី ហើយ​គាត់​បាន​រីករាយ​នឹង​ការ​បើក​សម្ដែង​ខាង​វិញ្ញាណ​ដ៏អស្ចារ្យ​ជាមួយ​ព្យាការី ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២០។ យ៉ូសែប ស៊្មីធ បកប្រែ​ព្រះគម្ពីរ​ប៊ីប

« បទ​គម្ពីរ​ទាំងឡាយ​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ សូម្បី​តែ​នៅក្នុង​ឱរា​របស់​យើង​ផ្ទាល់ » ( គ. និង ស. ៣៥:២០ ) ។ វគ្គ​នេះ​បង្កប់​ន័យ​ថា កិច្ចការ​របស់​យ៉ូសែប ស្ម៊ីធ នៅក្នុងការ​បកប្រែ​ដ៏បំផុសគំនិត​អំពី​ព្រះគម្ពីរ​ប៊ីប គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ហួស​ពី​ការ​គ្រាន់តែ​ស្ដារ​ឡើងវិញ​នូវ​អត្ថបទ​ដើម​នៃ​ព្រះគម្ពីរ​ប៊ីប​តាមធម្មតា​ទៅទៀត ។ តែ​អត្ថបទ​ខាង​ព្រះគម្ពីរប៊ីប គឺ​ត្រូវមាន​ទំនាក់ទំនង​នឹង​សារលិខិត​ដែលព្រះអម្ចាស់​ផ្ទាល់ មាន​ព្រះទ័យ​ចង់​បង្ហាញ​ឲ្យឃើញ ។ ជាលទ្ធផល យ៉ូសែប ពុំ​គ្រាន់តែ​កែ ឬ​ធ្វើកំណែ​ថ្មី​លើ​អត្ថបទ​ព្រះគម្ពីរប៊ីប​ទេ ប៉ុន្តែ​លោក​ក៏​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​បន្ថែម​នូវអ្វី​ដែលមាន​តាំង​ពីដើម​មកវិញ ដែល​ផ្ដល់​ដល់យើង​នូវកា​រយល់ដឹង​កាន់តែ​ពេញ​លេញ​អំពី​សេចក្ដីពិត ដែលព្រះអម្ចាស់មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​យល់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:២៣ ។ « ហៅ​រក​ពួក​ព្យាការី​បរិសុទ្ធ ដើម្បីបញ្ជាក់​ពាក្យ​ពេចន៍​របស់​លោក » 

ស៊ីឌនី រិកដុន គឺ​ជា​អ្នក​ផ្សាយ​ដំណឹងល្អ​ដ៏មានបទពិសោធន៍ ដែលមានចំណេះ​ដឹង​ល្អ​អំពី​ព្រះគម្ពីរ​ប៊ីប ។ ព្រះអម្ចាស់ បាន​បញ្ជា​ឲ្យគាត់​ប្រើ​អំណោយទាន​ទាំងនេះ​ដើម្បី​ផ្សាយ​អំពីដំណឹងល្អ​ដែលបានស្ដារឡើងវិញ ហើយ​ឲ្យប្រើ​ការ​បង្រៀន​របស់ពួក​ព្យាការី​ក្នុង​ព្រះគម្ពីរ​ប៊ីប​ដើម្បី​គាំទ្រ​ដល់ពាក្យសម្ដី​របស់ យ៉ូសែប ។