ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១–៥០; ៣០–៣៥ ( មេរៀន​ទី ៨ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១–៥០; ៣០–៣៥ ( មេរៀន​ទី ៨ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះ​គឺ​ជាសេចក្ដី​សង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣១–៥០​; ៣០–៣៥ ( មេរៀន​ទី ៨ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១–៥០)

នៅពេល​សិស្ស​បាន​រៀន​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩, នោះ​ពួកគេ​បាន​ឃើញ​ថា គ្រប់​ព្រះបញ្ញត្តិ​ទាំងអស់​របស់​ព្រះ​គឺ​ខាង​វិញ្ញាណ ហើយ​ថា​ព្រះ​បាន​ប្រទាន​អំណោយ​នៃ​សិទ្ធិជ្រើសរើស​ដល់​យើង ដើម្បី​ធ្វើ​ការជ្រើសរើស ហើយ​មាន​បទពិសោធន៍​ជាមួយ​នឹង​លទ្ធផល​នៃ​ជម្រើស​ទាំងនោះ ។ នៅពេល​សិស្ស​បាន​គិត​អំពី​របៀប​នៃ​ការធ្លាក់​របស់​អ័ដាម​បាន​នាំ​មក​នូវ​ការស្លាប់​ខាង​វិញ្ញាណ នោះពួកគេ​បាន​រៀន​ថា តាមរយៈ​ដង្វាយធួន ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​ការ​អភ័យ​ទោស និង​ជីវិត​អស់កល្ប​ជានិច្ច​ដល់មនុស្ស​ទាំងអស់ណា ដែល​អនុវត្ត​សេចក្ដីជំនឿ​លើ​ទ្រង់ ហើយ​ប្រែចិត្ត​ពី​អំពើបាប​របស់ពួកគេ ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៣០–៣២)

នៅក្នុង​មេរៀន​នេះ​សិស្ស​បាន​អាន​ពីព្រះឱវាទ និង ការសន្យា​នានា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​បុរស​ប្រាំមួយ​នាក់ ​ដែល​ទ្រង់​បាន​ហៅ​ឲ្យ​ប្រកាស​ដំណឹងល្អ ។ មេរៀន​នេះ​បាន​គូស​បញ្ជាក់​ថា យើង​គួរតែ​បម្រើ​ព្រះអម្ចាស់​ឲ្យ​អស់​ពី​ព្រលឹង​របស់​យើង ហើយ​ទ្រង់​នឹង​គង់​នៅ​ជាមួយ​នឹង​យើង ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា តាម​រយៈ​សេចក្ដី​ស្មោះត្រង់​របស់​យើង នោះ​សមាជិក​គ្រួសាររបស់​យើង អាច​នឹង​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​ជឿ ហើយ​ស្គាល់​សេចក្ដីពិត ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣-៣៤)

សិស្ស​បាន​សិក្សា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់ អែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ។ សិស្ស​បាន​ឃើញ​ថា ប្រសិនបើ​យើង​បើក​មាត់​របស់យើងប្រកាស​ដំណឹងល្អ នោះ​ព្រះអម្ចាស់​នឹង​បំផុស​គំនិត​ដល់​យើង​នូវអ្វី​ដែល​ត្រូវ​និយាយ ។ តាម​រយៈ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ចំពោះ អ័រសុន ប្រាត្ត នោះ​សិស្ស​បាន​រៀន​ថា​អស់​អ្នក​ដែល​បង្រៀន​ដំណឹងល្អ​ដោយ​ត្រឹមត្រូវ និង ដោយ​ឧស្សាហ៍ព្យាយាម នោះនឹង​ធ្វើ​កិច្ចការ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥)

សិស្ស​បាន​អាន​អំពី​ការប្រែចិត្ត​ជឿ​របស់ ស៊ីឌនី រិកដុន ហើយ​បាន​សិក្សា​ព្រះបន្ទូល​របស់​ព្រះ​ចំពោះ​លោក ។ ពួកគេ​បាន​រៀន​ថា ព្រះអម្ចាស់​ជ្រាប​ដឹង​ពី​ពួក​យើង ហើយ​មាន​កិច្ចការ​មួយ​សម្រាប់​ពួកយើង​ម្នាក់ៗឲ្យ​ធ្វើ ហើយ​ថា​ព្រះ​ត្រាស់​ហៅ មនុស្ស​ទន់ខ្សោយឲ្យ​បំពេញ​កិច្ចការ​របស់​ទ្រង់ តាម​រយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​ទ្រង់ ។ សិស្ស​ក៏​បាន​ឃើញ​ថា នៅពេល​យើងរក្សា​បទបញ្ញត្តិ ហើយគោរព​សេចក្ដីសញ្ញា​របស់យើង នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​សម្រេច​កិច្ចការ​របស់ទ្រង់ ។

សេចក្តីផ្ដើម

មេរៀន​នេះ​ផ្តោត​ជាពិសេស​លើ​ព្រះ​ឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ ដាវីឌ និង ពេត្រុស វិតមើរ បន្ទាប់​ពី​សន្និសីទ​មួយ​របស់​សាសនាចក្រ​នៅក្នុង​ខែ កញ្ញា ឆ្នាំ ១៨៣០ ។ អំឡុង​ពេល​នៃ​សន្និសីទ​នោះ ព្រះអម្ចាស់​បានបើក​បង្ហាញ​នូវ​វិវរណៈ​នានា​មក​ពី ហៃរាំ ភេច ថា​គឺជា​ការបោក​បញ្ឆោត ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣០, ព្រះអម្ចាស់​ស្តីបន្ទោសដល់ ដាវីឌ វិតមើរ ចំពោះ​សេចក្តី​ជំនឿ​របស់​គាត់​លើ​ត្បូង ហើយ​បាន​ហៅ​ពេត្រុត វិតមើរ​ឲ្យ​អម​ដំណើរ​ជាមួយ អូលីវើរ ខៅឌើរី​ទៅ​បេសកកម្ម​របស់​លោក ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:១-៤

ដាវីឌ វិតមើរ​ ត្រូវបានស្តី​បន្ទោស​ចំពោះ​ការស្តាប់​តាម​ការបញ្ចុះបញ្ចូល​របស់​មនុស្ស

សូម​ឲ្យ​សិស្ស​ពិចារណា​ដោយ​ស្ងៀមស្ងាត់​ចំពោះ​សំណួរ​ខាងក្រោម ៖

  1. យុវជន​ម្នាក់​បាន​ស្ដាប់​តន្ត្រី ដែលពុំ​ត្រូវ​តាម​បទដ្ឋាន​ដូច​មានចែង​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន។ ទោះជា​គាត់​ចូលចិត្ត​ស្ដាប់​តន្ត្រី​នេះ​ក្ដី ក៏​គាត់​បាន​ចាប់​ផ្ដើម​ដឹង​ថា សារ​របស់ចម្រៀង​នោះ ​បាន​បណ្ដាល​ឲ្យ​គាត់​បាត់​បង់​ព្រះវិញ្ញាណ ហើយ​ឃ្លាត​ឆ្ងាយ​ពីគ្រួសារ មិត្តភក្ដិ និង​សាសនាចក្រ​របស់ខ្លួន។

  2. បន្ទាប់ពី​មានការ​ដើរលេងជាគូ​ជាមួយ​នឹងយុវជន​ម្នាក់​ជាច្រើន​ដងមក យុវនារី​ម្នាក់នោះ​បាន​ដឹង តាមរយៈការ​បំផុសគំនិតពី​ព្រះវិញ្ញាណបរិសុទ្ធ​ថា យុវជន​នោះ​បាន​ប៉ុនប៉ង​ដើម្បី​បញ្ចុះបញ្ចូល​នាង​ឲ្យ​រំលង​ច្បាប់​ព្រហ្មចារីយភាព​បន្ដិច​ម្ដងៗ ។

បន្ទាប់មក សូម​សួរសិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​យើង​អាច​ដឹង​ដោយ​របៀប​ណា​ថា នៅពេល​ណា​ដែល​យើង​ត្រូវបាន​បោក​បញ្ឆោត​ដូច​ជា​បុគ្គល​ទាំងឡាយ​នៅ​ក្នុង​ស្ថានភាព​ទាំង​នោះ ?

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០ មាន​សេចក្តីពិត​នានា​ដែលអាច​ជួយ​យើង​រៀបចំខ្លួន​ដើម្បី​ទទួល និង​ធ្វើតាម​ការ​ព្រមាន​មកពីព្រះវិញ្ញាណ ហើយ​ជួយ​យើង​ឲ្យ​ចៀស​ផុត​ពី​ការបោក​បញ្ឆោត ។ សូម​អញ្ជើញ​សិស្ស​ឲ្យរក​មើលសេចក្តីពិត​ទាំងនេះ នៅពេល​ពួកគេ​សិក្សា​កណ្ឌ​នេះ​នៅ​ថ្ងៃ​នេះ ។

ដើម្បីជួយសិស្ស​ឲ្យ​យល់​បរិបទ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០សូម​ឲ្យ​ពួកគេ​រំឭក​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី ដាវីឌ វិតមើរ តាំងតែ​ពី​ពួកគេ​បាន​សិក្សា​នៅក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រ​មក ។ ( គាត់គឺ​ជា​សាក្សី​ម្នាក់​នៃ​សាក្សី​បី​នាក់​អំពី​ព្រះគម្ពីរ​មរមន ហើយ​បាន​ជួយ​ផ្តល់​គ្រឿង​បរិក្ខារ​នានា​អំឡុង​ពេល​នៃ​ការបកប្រែ​ព្រះគម្ពីរ​មរមន ) ។

សូម​ប្រាប់​សិស្ស​ថា បង​ប្រុស​ថ្លៃ​របស់​ដាវីឌ វិតមើរ គឺ ហៃរាំ ភេច ។ អ្នកអាច​សួរ​សិស្ស​ពី​អ្វី​ដែល​ពួកគេ​បានចាំ​អំពី ហៃរាំ ភេច មក​ពីការសិក្សា​របស់​ពួកគេ​នៃ​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៨ ។ ( គាត់គឺ​ជា​សាក្សី​ម្នាក់​នៃ​សាក្សី​ប្រាំបី​នាក់​អំពី​ព្រះគម្ពីរ​មរមន ហើយ​បាន​រកឃើញ​ត្បូង​មួយ​គ្រាប់ ដែល​តាម​រយៈ​ត្បូង​នោះ គាត់​បាន​ប្រកាស​ថា​គាត់​អាច​ទទួល​វិវរណៈបាន ) ។ សូម​ពន្យល់​ថា នៅពេល ហៃរាំ ភេច ណែនាំ​ត្បូង​អ្នក​មើល​ឆុត​ក្លែងក្លាយ​របស់ខ្លួន ហើយ​បាន​ប្រកាស​ថា​វិវរណៈ​នានា​ត្រូវបាន​ទទួល​មក​ពី​ត្បូង​នោះ នោះ អូលីវើរ ខៅឌើរី គ្រួសារ វិតមើរ និង មនុស្ស​ដទៃ​ទៀត​នៅ​តំបន់ ហ្វាយែត បាន​ចាប់ផ្តើម​ជឿ​លើ​ការប្រកាស​របស់​ហៃរាំ ។

  • ហេតុអ្វី​បាន​ជា​ដាវីឌ វិតមើរ ត្រូវបាន​បញ្ចុះបញ្ចូល​ដោយ ហៃរាំ ភេច យ៉ាង​ងាយ​ស្រួល​បែប​នេះ ?

សូម​ឲ្យ​សិស្ស​ស្រាវជ្រាវ គោលលទ្ធិ និង សេចក្តីសញ្ញា ៣០:១-២ រួច​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ដាវីឌ វិតមើរ​បាន​ធ្វើ​អ្វី​ខ្លះ ដែល​អាច​ធ្វើ​ឲ្យ​គាត់​ទន់ខ្សោយ​ចំពោះ​ការបោក​បញ្ឆោត​នោះ ?

  • តើព្រះអម្ចាស់​បាន​មានបន្ទូល​ថា​ដាវីឌ​ពុំបានធ្វើ​អ្វី​ខ្លះ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​ផ្ដល់​យោបល់​នូវគោលការណ៍ ដែលយើង​អាច​រៀនមកពី គោល​លទ្ធិ និង សេចក្ដី​សញ្ញា ៣០:១–២ ។ ពួកគេ​អាច​ផ្ដល់​យោបល់​មួយចំនួន ឬ​ទាំង​អស់​ខាង​ក្រោមនេះ ៖

ជាជាងភ័យ​ខ្លាចដល់​មនុស្ស យើង​គួរ​តែ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​សម្រាប់កម្លាំង។

យើង​គួរ​តែ​ដាក់​គំនិត​របស់យើង​ទៅលើរបស់​ផងទាំងឡាយ​នៃព្រះ ច្រើនជាង​ទៅលើ​របស់ផង​ទាំងឡាយ​ខាង​លោកិយ។

យើង​គួរ​តែ​ធ្វើ​តាម​ព្រះវិញ្ញាណ និង​ពាក្យទូន្មាន​របស់ថ្នាក់ដឹកនាំ​សាសនាចក្រ ជាជាង​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ដោយ​មនុស្ស​ដែល​ព្រះអម្ចាស់​ពុំ​បាន​ហៅឲ្យ​បម្រើ ។

សូម​សួរ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​គិត​ថា វាមានន័យដូចម្តេច ដែល​ដាក់​ឲ្យ​គំនិត​របស់​យើង​ផ្ដោតទៅលើ​របស់​ផង​ទាំងឡាយ​នៃលោកិយ ច្រើនជាង​ផ្ដោតទៅលើ​របស់ផង​ទាំងឡាយ​នៃព្រះ​អម្ចាស់? តើ​មាន​មធ្យោបាយ​ណា​ខ្លះ ដែល​យើង​អាច​ត្រូ​វ​បាន​ល្បួង​ឲ្យ​ធ្វើ​ការណ៍​នេះ ?

  • តើ​ការផ្តោត​លើ​របស់​ផង​ខាង​លោកិយ​ច្រើន​ជាងរបស់​ផងនៃ​ព្រះអម្ចាស់​នោះ អាច​បណ្តាល​ឲ្យ​យើង​ងាយ​នឹង​ត្រូវបាន​បោក​បញ្ឆោត​ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន​ យ៉ូសែប ហ្វីលឌិង ស៊្មីធ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« វា​ហាក់ដូចជាចម្លែក​បន្តិច​ថា​ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការបើកសម្ដែង​ដ៏​អស្ចារ្យ​ដែល [ ដាវីឌ វិតមើរ ] បាន​ទទួល និង សាក្សី​នៃ​ការចាក់ស្រោច​នៃ​ព្រះវិញ្ញាណ​នៅ​ពេល​ក្រោយៗ​ទៀត​នោះ គាត់​បាន​ភ្លេច ប៉ុន្តែ​ធម្មជាតិ​នៃមនុស្ស​គឺ​ថា​ពួកយើង​គ្រប់​គ្នា​ត្រូវតែ រំឭក​ចាំឲ្យ​ខ្ជាប់ខ្ជួន​អំពីទំនួលខុសត្រូវ​របស់​យើង ឬ យើង​ទំនង​ជា​ភ្លាត់​ចូលទៅក្នុងភាព​ព្រងើយ​កន្តើយ​មួយ​ចំនួន​នោះ ។ តម្រូវការ​នៃ​ការអធិស្ឋាន​យ៉ាង​ខ្ជាប់ខ្លួន និង ការផ្ចង់​គំនិត​របស់​យើង ​លើ​របស់​ផង​នៃ​នគរ​ព្រះ និង ការ​ផ្តោត​អារម្មណ៍​ដោយ​ស្មោះសរ​ចំពោះកាតព្វកិច្ច គឺភាគច្រើន​វា​អាច​មើល​ឃើញ​ជាមួយ​នឹង​យើង​ ក្រែងលោ​យើង​បាន​ប្រព្រឹត្តខុស ។ ព្រះអម្ចាស់​បាន​ព្រមាន​ប្រជារាស្ត្រ​ទ្រង់​ជា​ញឹកញាប់​ជំទាស់​នឹង​ភាព​កំសោយ​នៃ​សាច់ឈាម​នោះ ! » (Church History and Modern Revelation, ភាគ ២. [ ឆ្នាំ ១៩៥៣ ] ១:១៤៦ ) ។

  • យោង​តាម​ប្រធាន ស្ម៊ីធ តើ​យើង​ត្រូវតែ​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា ​យើង​នឹង​មិន​ភ្លេច​ទំនួលខុសត្រូវ​ខាង​វិញ្ញាណ​របស់​យើង​ដូចជា ដាវីឌ វិតមើរ បាន​ធ្វើ​នោះ ?

អ្នក​អាច​ប្រើ​ឱកាស​នេះ​ដើម្បី រំឭក​សិស្ស​អំពី ភាព​ចាំបាច់​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ—​មិនមែន​គ្រាន់តែ​បំពេញ​តាម​ការចាត់​ឲ្យ​អាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជួយ​ពួកគេ​ឲ្យ​រៀន​ដំណឹង​ល្អ បង្កើន​ទីបន្ទាល់​នៃ​ដំណឹង​ល្អ ហើយ​ស្តាប់​សំឡេង​របស់​ព្រះអម្ចាស់ ។ អ្នក​ក៏​អាច​សូម​ឲ្យ​សិស្ស​ចែកចាយ​ពី អ្វី​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​សិក្សា​ព្រះគម្ពីរ​តាម​របៀប​មួយ​ដ៏​មានអត្ថន័យ​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០:៣-៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើល​ការណែនាំ​របស់​ព្រះអម្ចាស់​ដល់ ដាវីឌ វិតមើរ ។

  • បន្ទាប់​ពី​ត្រូវបាន​បោកបញ្ឆោត​ដោយ​ហៃរាំ ភេច​ មក តើ​ព្រឹត្តិការណ៍នេះអាច​ជួយ​ដាវីត វិតមើរ ដោយ​របៀប​ណា ឲ្យ​ពិចារណា​ពី​រឿង​ៗ​នានា​ដែល​ព្រះអម្ចាស់​បាន​បើក​សម្តែង​ដល់​គាត់​នោះ ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា ប្រសិនបើ​មាន​ស្ថានភាព​នានា​នៅក្នុង​ជីវិត​របស់​ពួកគេ​ដែល​ពួកគេ​អាច​ផ្អែកលើ ឬ ផ្តោត​ចិត្ត​ច្រើន​លើ​ « របស់​ផងទាំងឡាយ​លើ​ផែនដី » ជាជាង​របស់​ផងទាំង​ឡាយ​នៃ​ព្រះ និង របៀប​ដែល​ការធ្វើ​បែប​នោះ​អាច​ធ្វើ​ឲ្យ​ពួកគេ​ងាយ​នឹង​ត្រូវបាន​បោក​បញ្ឆោត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សម្រេចចិត្ត​ពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ ដើម្បី​ពឹងផ្អែក​លើ​ព្រះអម្ចាស់ឲ្យ​កាន់តែច្រើន​នៅក្នុង​គ្រប់​ស្ថានភាព​ទាំង​នោះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:៥-៨

ពេត្រុស វិតមើរ ត្រូវ​បាន​ហៅ​ឲ្យ​ទៅជាមួយ អូលីវើរ ខៅឌើរី ក្នុង​បេសកកម្ម​ទៅ​កាន់​ពួកសាសន៍​លេមិន

សូម​បង្ហាញ​វត្ថុដែល​ធ្ងន់មួយ ឬ​កាបូប​មួយ​ដែលដាក់​ឥវ៉ាន់ធ្ងន់ៗ ។ សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​មក​មុខ​ក្តារខៀន ហើយ​លើក​វត្ថុនោះ​ចេញ​មក​ដាក់​ខាង​មុខ​ខ្លួន ។ ខណៈ​ដែល​សិស្ស​នោះ កំពុង​លើក​វត្ថុ​នោះ សូម​អញ្ជើញ​សិស្ស​ផ្សេង​ទៀត​ឲ្យ​អាន គោល​លទ្ធិ និង សេចក្ដី​សញ្ញា ៣០:៥ដោយ​ស្ងាត់ស្ងៀម ហើយ​រកមើល​អ្វី​ដែល​ព្រះ​អម្ចាស់​បាន​ហៅ​ឲ្យ​ពេត្រុស វិតមើរ ឲ្យ​ធ្វើ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពីអ្វី​ដែល​ពួកគេ​បាន​រៀន ។

  • តើ​នរណា​ជាអ្នកដឹកនាំអធិបតី​លើ​បេសកកម្ម​របស់​ពេត្រុស វិតមើរ​ទៅ​កាន់​សាសន៍​លេមិន​នោះ ?

សូម​អញ្ជើញ​សិស្ស​ទីពីរ ឲ្យជួយ​សិស្ស​ដែល​កំពុងកាន់​វត្ថុ​ធ្ងន់​នោះ ។ សូម​ឲ្យ​សិស្ស​ទីមួយ​ពិពណ៌នា​អំពី​ភាព​ខុស​គ្នា​ ដែល​គាត់​បាន​ទទួល​អារម្មណ៍​ពីការ​មាន​ការគាំទ្រ​ពីមនុស្ស​ម្នាក់ទៀត ។ សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣០:៥-៧ កត់ត្រា​អំពីព្រះ​ឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ​ពេត្រុស វិតមើរ អំពី​របៀប​ដែល​ពេត្រុស​គាំទ្រ​ដល់​អូលីវើរ ខៅឌើរី​នៅ​ក្នុង​តំណែង​នៃ​ថ្នាក់​ដឹក​នាំ​របស់​លោក ។ សូម​ឲ្យ​សិស្សស្រាវជ្រាវ​ខគម្ពីរ​ទាំង​នេះ ហើយ​ស្វែងរក​ឃ្លា​ជាក់លាក់​នានា​ដែល​ពិពណ៌នា​អំពី​របៀប​ដែលពេត្រុស​គាំទ្រ​ដល់អូលីវើរ ។

  • តើ​ព្រះអម្ចាស់​បាន​ប្រើ​ឃ្លា​អ្វី​ខ្លះ ដើម្បី​បង្រៀន​ពេត្រុស​ពី​របៀបដែល​លោក​គួរតែ​គាំទ្រ​ដល់​អូលីវើរ ? ( សូមមើល ខ ៦; ពេត្រុសត្រូវ​រួម​សុខ រួម​ទុក្ខជាមួយ​នឹង​អូលីវើរ អធិស្ឋាន​ឲ្យ​អូលីវើរ និង ទទួល​ស្គាល់​សិទ្ធិ​អំណាច​របស់​អូលីវើរ ) ។

  • តើ​អ្នក​គិត​ថា « នៅក្នុង​គ្រប់​សេចក្តី​ទុក្ខ​វេទនា​របស់​គាត់ » មាន​ន័យ​ដូចម្ដេច ( គ. និង ស. ៣០:៦  ? )

  • តើ​មេរៀនអ្វី​ដែល​យើង​អាច​រៀន​ពី​ព្រះឱវាទ​របស់​ព្រះអម្ចាស់ ចំពោះ​ពេត្រុស ​ដែល​អនុវត្ត​ចំពោះ​យើង​ផងដែរ​នោះ ?

សេចក្តី​ពិត​មួយ​ដែល​សិស្ស​អាច​បង្ហាញ​នោះ​គឺ​ថា យើង​ត្រូវ​គាំទ្រ ហើយ​ទ្រទ្រង់ អ្នក​ទាំងឡាយ​ណា ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​ដឹកនាំ​កិច្ចការ​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

សូម​ឲ្យ​សិស្ស​ពន្យល់ ពីរបៀប​ដែល​ពួកគេ​អាចអនុវត្ត​គោលការណ៍​នេះ​នៅក្នុង​ជីវិត​របស់​ខ្លួន ប្រហែល​នៅក្នុង​ការគាំទ្រ​អ្នក​ដឹកនាំ​នៅក្នុង​វួដ ឬ សាខា​របស់​ខ្លួន ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ពរជ័យ​នានា ដែល​បាន​ទទួល​ពី​ការគាំទ្រ​ដល់​អស់​អ្នក​ដែល​ព្រះអម្ចាស់​បាន​ហៅ​បម្រើ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យបន្ត​រស់នៅ​តាម​គោលការណ៍​នេះ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦-៤០)

សូម​សួរ​សិស្ស ប្រសិនបើពួកគេ​ធ្លាប់ត្រូវបាន​សុំ​ឲ្យ​ធ្វើតាម​ព្រះបញ្ញត្តិ​មួយ ប៉ុន្តែ​ពួកគេ​ពុំ​យល់ពី​មូលហេតុ​នោះ​ទាំងស្រុង​ឡើយ ។ តើ​វា​យ៉ាង​ម៉េច​ដែរ ប្រសិនបើ​អ្នក​ត្រូវបាន​សន្យា​នូវ​ពរជ័យ​នានា ផ្តោតលើ​ការគោរព​ប្រតិបត្តិ​របស់អ្នក ប៉ុន្តែ​ក្រោយ​មក​អ្នក​ពុំ​បាន​រស់នៅ​តាម​ព្រះបញ្ញត្តិ​នោះទៅវិញ ? នៅក្នុង​មេរៀន​ក្រោយ សិស្ស​នឹង​រៀន​អំពី​សមាជិកសាសនាចក្រ ដែល​បាន​ឃើញ​ថា​ពួកគេ​នៅក្នុង​ស្ថាន​ភាព​នេះ និង អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ពួកគេ ។