ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៩-៤០


មេរៀន​ទី ៤៤

គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៩-៤០

បុព្វកថា

នៅក្នុង ខែ មករា ឆ្នាំ ១៨៣១ អ្នក​បង្រៀន​សាសនា​ប្រូតេស្ដង់ ឈ្មោះ យ៉េមស៍ ខូវិល បានជួប​នឹង យ៉ូសែប ស៊្មីធ នៅភូមិ ​ហ្វាយ៉ែត នូវយ៉ោក ហើយ « បាន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះអម្ចាស់​ថា គាត់​នឹង​គោរព​តាម​បទបញ្ញតិ្ត​ទាំងឡាយ ដែល​ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​តាមរយៈ​អ្នក​បម្រើ​របស់​ទ្រង់ យ៉ូសែប » ( សូមមើល Documents, Volume ១: ខែ កក្កដា ឆ្នាំ ១៨២៨–ខែ មិថុនា ឆ្នាំ ១៨៣១ វ៉ុលទី ១ of the Documents series of The Joseph Smith Papers [ ឆ្នាំ ២០១៣ ], ទំព័រ ២៣៣–៣៤ ) ។ ចម្លើយ​របស់ព្រះអម្ចាស់ ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩ ។ នៅ​វិវរណៈ ព្រះអម្ចាស់​បាន​ហៅ យ៉េមស៍ ខូវិល ឲ្យ​ទទួល​បុណ្យជ្រមុជទឹក ហើយ​ឲ្យ​ផ្សាយ​ភាពពេញលេញ​នៃ​ដំណឹងល្អ​នៅក្នុង​រដ្ឋ អូហៃអូ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅថ្ងៃ​បន្ទាប់ពី​វិវរណៈ​ត្រូវ​បាន​សរសេរ​ទុកថា យ៉េមស៍ ខូវិល បាន​ចាក​ចេញពីភូមិ​ហ្វាយ៉ែត ហើយ « ត្រឡប់ទៅកាន់​គោលការណ៍​ចាស់ និង​មិត្តចាស់​របស់គាត់ » (History of the Church ១:១៤៥ ) ។ រួច​ហើយ​ព្រះអម្ចាស់​បានប្រទាន​វិវរណៈ​មួយ​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ពន្យល់​ពី​មូលហេតុ​ដែល ខូវែល ពុំ​បាន​គោរព​តាម​បទបញ្ញត្តិ​ដែល​បានប្រទាន​ឲ្យ​គាត់ ។ វិវរណៈ​នោះ គឺត្រូវបាន​កត់ត្រា​ទុក​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤០ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១-១២

ព្រះយេស៊ូវ​គ្រីស្ទ អញ្ជើញ យ៉េមស៍ ខូវិល ឲ្យ​ទទួល​ដំណឹងល្អ​របស់ទ្រង់ ហើយ​ទទួលបុណ្យជ្រមុជទឹក

សូម​ឲ្យ​សិស្ស​នឹកគិត​ថា ពួកគេ​ទើប​ត្រូវ​បាន​ប្រទាន​អំណោយ​មួយ មកពី​ឪពុកម្ដាយ ឬមនុស្ស​ជា​ទីស្រឡាញ់​ផ្សេងទៀត ។ នៅពេល​ពួកគេ​បើក​អំណោយ នោះពួក​គេ​ឃើញ​ថា ជា​អ្វី​មួយ​ដែល​ពួកគេ​ពិត​ជា​ចង់បាន ។

  • តើ​អ្នក​នឹង​ទទួល​អំណោយ​នោះ​ឬទេ ? តើ​មានមូលហេតុអ្វីផ្សេង ថាហេតុអ្វី​អ្នក​នឹង​ជ្រើសរើស​មិនទទួល​អំណោយ​នោះឬដែរទេ ?

  • តើ​អ្នកអាច​គិត​អំពី​អំណោយ ឬ​ការ​ផ្ដល់​ឲ្យ​ណា​ផ្សេងទៀត មកពី​ព្រះវរបិតាសួគ៌ ដែល​កូនចៅ​របស់ទ្រង់​បានជ្រើសរើស​មិន​ព្រមទទួល​យកដែរឬ​ទេ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩:១-៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែលមនុស្ស​មួយចំនួន​បាន​ជ្រើសរើស​ធ្វើពុំ​ព្រមទទួល ។

  • តើ​មនុស្ស​ទាំង​នេះ​ជ្រើសរើស​មិនទទួលយក​អ្វីខ្លះ ?

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណាដើម្បីទទួល​ព្រះយេស៊ូ​គ្រីស្ទ ?

  • ​មកពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ការ​បម្រើ​របស់ព្រះអង្គ​សង្គ្រោះ​នៅលើ​ផែនដី តើ​មូលហេតុ​មួយចំនួន​ដែលរាស្ត្រ​ទ្រង់​ពុំ​ទទួល​យក​ទ្រង់​មានអ្វី​ខ្លះ ?

សូម​សរសេរ​សេចក្ដីថ្លែងការ​ណ៍​ពុំ​ពេញលេញ​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន ៖ បើ​យើងទទួលយក​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​នឹង …

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:៤ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ផ្ទៀង​តាម រកមើល​ថា​តើ​សេចក្ដីថ្លែង​ការ​នៅលើ​ក្ដារខៀន អាចត្រូវ​បាន​បំពេញ​មកពី​គោលការណ៍​មួយ​ដោយ​របៀប​ណា ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន ។

សូម​ចង្អុល​បង្ហាញ​ថា ទោះជា​ខគម្ពីរ និយាយ​ថា « បុត្រា » ក្ដី ក៏​ព្រះអម្ចាស់​បាន​បង្រៀន​ថា ស្ត្រី​អាច​ក្លាយ​ជា​បុត្រី​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ( សូមមើល គ. និង ស. ២៥:១ ) ។ បន្ទាប់មក បញ្ចប់​សេចក្ដីថ្លែង​ការ​នៅលើ​ក្ដារខៀន ដូច​ខាង​ក្រោម ៖ បើ​យើង​ទទួល​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​នឹង​ប្រទាន​អំណាច​ដល់​យើង​ដើម្បី​ក្លាយ​ជា​កូនចៅ​របស់ទ្រង់ ។

ដើម្បីជួយ​សិស្ស​យល់​នូវ​អត្ថន័យ​ដើម្បី​ក្លាយ​ជា​កូន​ចៅ​នៃ​ព្រះគ្រីស្ទ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ដូច​ខាង​ក្រោម​ដោយ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ។ ( អ្នកអាច​សរសេរ​សេចក្ដី​ថ្លែង​នេះ​នៅលើ​ក្ដារខៀន ពីមុន​ចាប់​ផ្ដើម​ថ្នាក់រៀន ឬ​ផ្ដល់​ជាក្រដាស​ចែក​ឲ្យ​សិស្ស ) ។

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ព្រះអង្គ​សង្គ្រោះ ក្លាយជា​ព្រះបិតា​របស់យើង ក្នុង​ន័យ​ដែល​ឃ្លានេះ ត្រូវ​បាន​ប្រើ​នៅក្នុង​បទគម្ពីរ គឺដោយសារ​ទ្រង់​បាន​ប្រទាន​ជីវិត​ដល់យើង ជីវិត​ដ៏អស់កល្បជានិច្ច តាមរយៈ​ដង្វាយធួន ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង » ( Doctrines of Salvation,comp. Bruce R. McConkie, 3vols. [ឆ្នាំ ១៩៥៤–៥៦], ១:២៩) ។

សូម​ពន្យល់​ថា នៅក្នុង​ព្រះគម្ពីរមរមន យើង​បាន​រៀន​ថា អ្នកទាំងឡាយ​ណា​ដែល​បានផ្លាស់ប្ដូរ​ដួងចិត្ត​របស់ពួកគេ​តាមរយៈ​សេចក្ដីជំនឿ​ទៅលើ​ព្រះនាម​របស់ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​បុត្រ​សំណប់​ខាង​វិញ្ញាណ​របស់ទ្រង់ ។ ពួកគេ​ក្លាយជា​បុត្រា និងបុត្រី​របស់ទ្រង់ ( សូមមើល ម៉ូសាយ ៥:៧) ។ សូម​ថ្លែង​ដោយសាមញ្ញ​ថា បុត្រា និង​បុត្រី​របស់ព្រះគ្រីស្ទ គឺ​ជា « អ្នកទាំងឡាយណា​ដែល​បាន​ទទួល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ( សេចក្ដីណែនាំ​ដល់បទគម្ពីរ « កូនចៅ​នៃព្រះគ្រីស្ទ » scriptures.lds.org ) ។

  • យោង​តាម​សេចក្ដីថ្លែង​ការ​របស់ប្រធាន ស៊្មីធ ហេតុអ្វី​ក៏​យើងអាច​ក្លាយជា​កូន​ចៅ​របស់ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩:៥-៦ ដោយ​ស្ងាត់ស្ងៀម រកមើល​របៀប​ដែល​យើងអាច​ទទួល​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​យកប្រយោជន៍​ពីអ្វី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ដើម្បី​យើង​អាច​ក្លាយជា​កូនចៅ​របស់ទ្រង់ ។

  • ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​ខគម្ពីរ​ទាំងនេះ តើ​អ្នក​នឹង​ពន្យល់​នូវ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ក្លាយជា​កូន​របស់ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ព្រះបន្ទូល​របស់ព្រះអម្ចាស់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ត្រូវ​បាន​ដឹកនាំ​ទៅ យ៉េមស៍ ខូវិល ដែល​ជា​អ្នក​គង្វាល​ពួក មេតូឌីស ដែល​មានការ​គោរព​ម្នាក់ អស់រយៈពេល​ប្រហែលជា ៤០ ឆ្នាំ ។ មុន​ពេល យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នេះ យ៉េមស៍ ខូវិល បាន​រៀន​អំពី​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទោះ​ជា​គាត់​ពុំ​មែនជា​សមាជិក​នៃ​សាសនាចក្រ​ក្ដី ក៏​គាត់​បាន​ចុះ​សេចក្ដីសញ្ញា​ថា​គោរព​តាម​រាល់​បទបញ្ញត្តិ​ដែល​គាត់​បាន​ទទួល​តាមរយៈ​យ៉ូសែប ស្ម៊ីធដែរ ។ ( កំណត់ចំណាំ​ថា តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​នេះ បាន​បង្ហាញ​ពី​ពន្លឺទៅ​លើ​ការ​ស្គាល់​បុរស​ដែល​បាន​ទទួល​វិវរណៈ​នេះ ។ បើ​សិស្ស​ពុំ​មាន​កំណែថ្មី​នៃ​ព្រះគម្ពីរ​ចុង​ក្រោយបំផុត​ទេ នោះ​សេចក្ដី​ណែនាំ​កណ្ឌ​នឹង​ពុំ​ឆ្លុះ​បញ្ចាំង​ពី​ព័ត៌មាន​ថ្មីៗ​បំផុត​នោះ​ទេ ) ។

  • ការ​ដឹង​ថា យ៉េមស៍ ខូវិល ពុំ​មែន​ជា​សមាជិក​នៃ​សាសនាចក្រ ពេល​វិវរណៈ​នេះ​ត្រូវ​បាន​ទទួល តើ​ការបង្រៀន​នៅក្នុង ខ ៥-៦ អាច​អនុវត្ត​ចំពោះ​គាត់​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​វា​តម្រូវ​ឲ្យ​មាន​សេចក្ដីជំនឿ​ដ៏​ខ្លាំង​ចំពោះ យ៉េមស៍ ខូវិល ដើម្បី​ទទួល​យកព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ហើយ​ទទួលបុណ្យជ្រមុជទឹក​ដូច្នេះ ? ( ក្នុង​នាមជា​គ្រូគង្វាល​ម្នាក់ បើ យ៉េមស៍ ខូវិល បាន​ទទួលបុណ្យជ្រមុជទឹក នោះ​គាត់​នឹង​លះបង់​តំណែង អ្នករាប់អាន និង​ប្រាក់ចំណូល​របស់គាត់ ដែល​គាត់​បាន​ស្ថាបនា​ឡើង​ជាង ៤០ ឆ្នាំ​មក​ហើយ​នោះជា​ពុំខាន ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩:៧-៩ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលភស្ដុតាង​ដែល​ថា​ព្រះអម្ចាស់​បាន​ស្គាល់ យ៉េមស៍ ខូវិល ។ បន្ទាប់ពី​សិស្សរៀបរាប់​នូវ​អ្វី​ដែល​ពួកគេ​បានរៀនរួច​ហើយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • បើ​អ្នក​ស្ថិតនៅក្នុង​តំណែង​របស់ យ៉េមស៍ ខូវិល តើ​អ្នកអាច​មានអារម្មណ៍​យ៉ាង​ណា បន្ទាប់ពី​បាន​ស្ដាប់​ឮ​ពាក្យ​ទាំងនេះ ? ហេតុអ្វី ?

  • តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​អ្វីខ្លះ អំពី​ស្ថានភាព​នៃ​ដួងចិត្ត​របស់ យ៉េមស៍ ខូវិល​នៅ​ក្នុង​គ្រានេះ ? តើ​អ្នក​គិត​ថា វាមានន័យ​យ៉ាង​ណា ដែល​ដួងចិត្ត​របស់គាត់ « ត្រឹមត្រូវ​នៅចំពោះ » ព្រះអម្ចាស់ នៅ​ពេលវេលានេះ ? ( អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​ពាក្យ ពេលវេលា​នេះ នៅក្នុង ខ ៨ ) ។

  • យោងតាម ខ ៩ ហេតុអ្វី​ក៏ យ៉េមស៍ ខូវិល បាន​បដិសេធ​ព្រះអម្ចាស់​ជាច្រើន​លើក​ច្រើនគ្រា​ដូច្នេះ ?

សូម​ចម្លង តារាង​ខាងក្រោម ដាក់លើ​ក្ដារខៀន ។

បើ​អ្នកនឹង…

នោះ …

សូម​អញ្ជើញ​សិស្ស​បីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អានឲ្យ​ឮៗមកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩:១០-១២ ។ ពីមុន​ពួកគេ​ចាប់ផ្តើម​អាន សូម​ឲ្យ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បង្គាប់ យ៉េម្ស ខូវិល ឲ្យ​ធ្វើ ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ទៀត​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​ជាមួយ យ៉េម្ស ខូវិល ថា​គាត់​នឹង​ទទួល​បាន បើ​គាត់​គោរពប្រតិបត្តិ​តាម​ព្រះអម្ចាស់ ។

នៅពេល​សិស្ស​រៀបរាប់​ពីអ្វី​ដែលពួកគេ​បាន​រៀន សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅ​ក្រោម​ក្បាល​រឿង​ត្រឹមត្រូវ​នៅក្នុង​តារាង ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​វិភាគ​ខគម្ពីរ​ទាំងនេះ សូម​សួរ​សំណួរ​ដូចតទៅនេះ ៖

  • តើ​តាម​របៀប​ណា ដែល​យ៉េមស៍ ខូវិល ទទួល​បាន​ពរជ័យ​កាន់តែ​មហិមា ហើយធ្វើ​កិច្ចការ​កាន់តែ​អស្ចារ្យ​មួយ បើ​គាត់​បាន​ទទួល​ការ​អញ្ជើញ​របស់ព្រះអម្ចាស់​ឲ្យ​ជ្រមុជទឹក​នោះ ? ( សូម​ជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ថា ព្រះអម្ចាស់ បាន​ផ្ដល់​ដល់ យ៉េមស៍ នូវភាពពេញ​លេញ​នៃ​ដំណឹងល្អ ដែល​រួមមាន​ទាំង​ទំនួលខុសត្រូវ និង​ពរជ័យ​ទាំងឡាយ ដែល​គាត់​ពុំ​មាន​ពីមុនមក ដូចជា​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ និង​ការ​តែងតាំង​បព្វជិតភាព ) ។

សូម​ចង្អុល​បង្ហាញ​នូវ​ពាក្យ បើ​សិន នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩:១០ និង ១១ ។ អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់​ដល់សិស្សឲ្យ​គូស​ចំណាំពាក្យ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​ពាក្យ បើសិនជា នៅក្នុង​ខគម្ពីរ​ទាំងនេះ សំខាន់​អ្វីខ្លះ ? ( ពរជ័យ​ដែលបាន​សន្យា​របស់ព្រះអម្ចាស់​ចំពោះ យ៉េមស៍ ខូវិល គឺ​ស្ថិត​លើ យ៉េមស៍ បាន​ស្ដាប់​តាម​សំឡេង​របស់ព្រះអម្ចាស់ ) ។

  • តើ​គោលការណ៍​អ្វីខ្លះ ដែល​យើង​អាច​រៀន​មកពី​ការ​ប្រើ​ពាក្យ បើសិនជា របស់​ព្រះអម្ចាស់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? ( ទោះ​បីជា​សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង​គ្នា​ក្ដី ក៏​ពួកគេ​គួរ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ពរជ័យ​ដែលបាន​សន្យា​របស់ព្រះអម្ចាស់ គឺ​ស្ថិត​នៅលើ​ការ​ស្ដាប់​តាម​របស់យើង​ចំពោះ​សំឡេង​របស់ទ្រង់ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

សូម​ឲ្យ​សិស្ស​ពិចារណា​ដោយស្ងាត់ស្ងៀម អំពី​ពរជ័យ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង​ពួកគេ ។ បន្ទាប់មក សូមសុំ​ឲ្យ​ពួកគេ​សញ្ជឹង​គិត​អំពី​សំណួរ​ខាងក្រោម ៖

  • តើ​មានលក្ខណខណ្ឌ​អ្វីខ្លះ ដែល​ព្រះអម្ចាស់​បាន​ដាក់​មកលើ​អ្នក ពីមុនអ្នក​អាច​ទទួលបាន​ពរជ័យ​ទាំងនោះ ?​

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១៣-២៤

ជេម ខូវែល ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយភាពពេញលេញ​នៃ​ដំណឹងល្អ​នៅរដ្ឋ អូហៃអូ

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩:១៣-២៤ ដោយ​ការ​ប្រាប់​ដល់សិស្ស​ថា ព្រះអម្ចាស់ បានហៅយ៉េមស៍ ខូវិល ឲ្យ​ផ្សាយ​ដំណឹងល្អ​នៅ​រដ្ឋ អូហៃអូ ។ ព្រះអម្ចាស់ បាន​ប្រទាន​ការណែនាំ​ដល់គាត់​អំពី​អ្វី​ដែល​ត្រូវ​បង្រៀន និង​របៀប​ដើម្បី​បង្រៀន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩:២២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​ខគម្ពីរ​នេះ ទាក់ទង​ទៅនឹង​គោលការណ៍​ទាំងឡាយ ដែល​អ្នក​បាន​ពិភាក្សា​រួច​ហើយ​នៅ​ក្នុង​មេរៀន​នេះ ។

  • តើអ្នក​គិត​ថា អ្នកអាច​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច បើ​អ្នក​ពុំ​មែនជា​សមាជិក​នៃ​សាសនាចក្រ ហើយ​មានការណែនាំ​នៅក្នុង​វិវរណៈ​នេះ ត្រូវ​បាន​ប្រទាន​ឲ្យដល់​អ្នក​នោះ ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤០

ព្រះអម្ចាស់ បើក​សម្ដែង​ពីមូលហេតុ​ដែល យ៉េមស៍ ខូវិល បាន​បដិសេធ​ព្រះបន្ទូល​របស់ទ្រង់

សូម​ប្រាប់​សិ្ស​ថា នៅ​ថ្ងៃ​បន្ទាប់ពី​វិវរណៈ​ដែល​បានស្គាល់នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩ ត្រូ​វបាន​សរសេរ​ទុក នោះ​យ៉េមស៍ ខូវិល បានចាក​ចេញ​ពីភូមិ ហ្វាយ៉ែត រដ្ឋ នូវ យ៉ោក ហើយ « បាន​ត្រឡប់​ទៅ​គោលការណ៍​ចាស់ និង​មិត្ត​របស់គាត់History of the Church ១:១៤៥ ) ។ ព្រះអម្ចាស់ បានបើក​សម្ដែង​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ថា​ហេតុអ្វី​បាន​ជា យ៉េមស៍ ខូវិល ពុំ​គោរព​តាម​ការណែនាំ​របស់ព្រះអម្ចាស់ ហើយ​ពុំ​ទទួលពរជ័យ​ដែល​មាន​ចែង​នៅក្នុង កណ្ឌទី ៣៩ ។

សូម​អញ្ជើញ​សិស្ស​បី​នាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អាន​ឮៗមកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤០:១-៣ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​មូលហេតុ​ដែល យ៉េមស៍ ខូវិល ពុំ​ស្ដាប់តាម​សំឡេង​របស់ព្រះអម្ចាស់ ។

  • សូមប្រៀបធៀប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤០:១ ជាមួយនឹង គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៩:៨ ។ តើដួងចិត្ត​របស់ យ៉េមស៍ ខូវិល បាន​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច ?

  • យោង​តាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤០:២តើនៅ​ទីបំផុត មានអ្វី​ដែល​នាំ​ឲ្យ យ៉េមស៍ខូវិល បដិសេធ​ព្រះបន្ទូល​របស់ព្រះអម្ចាស់ ?

  • តើ​គោលការណ៍​អ្វីខ្លះ ដែល​អ្នក​ប្រាប់​នៅក្នុង ខ ២? ( សិស្ស​អាច​នឹង​ប្រាប់ អំពី​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់ថា ភាពភ័យខ្លាច និង​ភាពខ្វល់ខ្វាយ​នៃ​លោកិយ អាច​បណ្ដាល​ឲ្យ​យើង​បដិសេធ​ព្រះបន្ទូល​របស់ព្រះ ។ សូម​សរសេរសេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរតែ​កត់ត្រា​វា​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ) ។

  • តើ​ភាពខ្វល់ខ្វាយ​នៃ​លោកិយ​អ្វីខ្លះ ដែល​អាច​រារាំង​មនុស្ស​មិន​ឲ្យធ្វើតាម​ព្រះអម្ចាស់ ?

សូម​អញ្ជើញសិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅកត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​មួយភាពភ័យខ្លាច ឬភាព​ខ្វល់ខ្វាយ​នៃ​លោកិយ ដែលអាច​រារាំង​ពួកគេ​មិនឲ្យ​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ និង​រស់នៅ​តាមដំណឹងល្អ​ទ្រង់ ។ បន្ទាប់មកសូម​ឲ្យពួកគេ​សរសេរ​នូវអ្វី​ដែលពួកគេ​អាច​ធ្វើ ដើម្បី​មាន​សេចក្ដីជំនឿ​ដើម្បី​យកឈ្នះ​លើ​ភាព​ភ័យខ្លាច និង​ភាព​ខ្វល់ខ្វាយ​ទាំងឡាយ​របស់ពួកគេ ។ សូម​លើក​ទឹកចិត្ត​ដល់ពួកគេ​ឲ្យធ្វើតាម​អ្វីដែលពួកគេ​បាន​សរសេរ ។

ដើម្បី​ជួយសិស្ស​សង្ខេប​នូវអ្វី​ដែលពួកគេ​បានរៀន សូមសរសេរ​ពាក្យ បើសិនជា នៅលើ​ក្ដារខៀន ។ បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ពាក្យនេះ ទាក់ទង​នឹង យ៉េមស៍ ខូវិល យ៉ាង​ដូចម្ដេច ?

  • តើ​វា​ទាក់ទង​នឹង​យើង​យ៉ាងដូចម្ដេច ?

ដើម្បីបញ្ចប់​មេរៀន សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យចែកចាយ​ពីគ្រា​ដែលពួកគេ​បាន​ទទួល​ពរជ័យមួយ មកពីព្រះអម្ចាស់ ដោយសារ​ពួកគេ​បានគោរព​តាមលក្ខខណ្ឌ ដែល​មានភ្ជាប់នឹង​ពរជ័យ​នោះ ។ អ្នកក៏អាច​នឹង​ចង់​ចែកចាយ​នូវទីបន្ទាល់​របស់អ្នក​អំពីពរជ័យទាំងឡាយ ដែល​យើង​ទទួល នៅពេល​យើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​ផងដែរ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩។ យ៉េមស៍ ខូវិល

ច្បាប់​ចម្លង​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៩ ដំបូង​គេ​បំផុត បានប្រាប់​តែ​ថា វា​គឺជា​វិវរណៈ​មួយ​ត្រូវបាន​ប្រទាន​ដល់មនុស្ស​ម្នាក់​ឈ្មោះ យ៉េមស៍ ។ ច្បាប់​ចម្លង​នៃ​វិវរណៈ​ដែលបានបោះពុម្ព មានឈ្មោះ​របស់​អ្នកទទួល​ទៅជា « យ៉េមស៍ (ស៊ី.) » ។ នៅក្នុង​កំណែថ្មី​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និងសេចក្ដីសញ្ញា​ឆ្នាំ ១៨៣៥ ឈ្មោះរបស់គាត់ត្រូវបានស្គាល់ថា « យ៉េមស៍ ខូវិល » ។ នៅក្នុង​កំណែថ្មី​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និងសេចក្ដីសញ្ញា​ឆ្នាំ ១៩៨១ គាត់​ត្រូវបាន​ប្រាប់​ថា​ជា គ្រូគង្វាល​ពួក​បាទីស្ទ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាមការ​ស្រាវជ្រាវ​ថ្មីៗ បានប្រាប់ថា វិវរណៈនេះ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ យ៉េមស៍ ខូវិល ដែល​ជា​គ្រូគង្វាល​ពួក​មេតូឌីស ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤០ ។ ហេតុអ្វី យ៉េមស៍ ខូវិល បានបដិសេធ​ព្រះបន្ទូល​របស់ព្រះអម្ចាស់ ?

នៅក្នុង​ឆ្នាំ ១៨៣១ សមាជិក​មួយចំនួន​នៃ​ព្រះវិហារ​មេតូឌីស ពុំ​ជឿ​ទៅលើ​ការ​ធ្វើពិធីបុណ្យជ្រមុជ​ឡើងវិញ ពួក​គេ​ទាំង​ពុំជឿ​ថា​មាន​មនុស្ស​ណា​ដែលមានអំណាច​ដើម្បី​ប្រគល់​ព្រះវិញ្ញាណបរិសុទ្ធ​នោះទេ ។ យ៉េមស៍ ខូវិល ដែលជា​អាចារ្យ​ពួកមេតូឌីស អាច​នឹង​មានបញ្ហា ដោយ​ការ​បញ្ជា​ឲ្យ​ទទួលបុណ្យជ្រមុជទឹក​សារជាថ្មី ( សូមមើល គ. និង ស. ៣៩:១០) ។ បន្ថែមពីលើនោះ យ៉េមស៍ ខូវិល បានចំណាយពេល​ប្រាំពី​រឆ្នាំ ជា​អាចារ្យ​ដែលធ្វើដំណើរ ( គ្រូគង្វាល​ដែលធ្វើដំណើរ ) នៅក្រោម​ស្ថានភាព​លំបាកៗ ។ គាត់បាន​ចូល​និវត្តន៍​ពីការ​ដើរ​ផ្សាយ​នៅក្នុង​ឆ្នាំ ១៧៩៧ ។ នៅពេល​ព្រះអម្ចាស់ បានហៅ​គាត់​ឲ្យធ្វើ​ការ​ក្នុង​បេសកកម្ម​មួយ នោះ​ខូវិល អាច​មានអារម្មណ៍​ថា កិច្ចការ​ឲ្យធ្វើដំណើរ​ទៅ​តាមព្រំប្រទល់​ដើម្បីផ្សាយ គឺ​ជា​ការលះបង់​ច្រើនហួស​ហេតុពេក ។ នេះ​អាច​មានចំណែក​ជា « ភាព​ខ្វល់ខ្វាយ​នៃ​លោកិយ » (គ. និង ស. ៤០:២) ដែល​បាន​បណ្ដាល​ឲ្យគាត់​បដិសេធ​សេចក្ដីសញ្ញា​ដែល​គាត់បានធ្វើ ។