ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៥៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៩


មេរៀន​ទី ៦៥

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩

បុព្វកថា

នៅថ្ងៃ អាទិត្យទី ៧ ខែ​សីហា ឆ្នាំ ១៨៣១ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩ខណៈ​ដែល​ស្ថិត​នៅក្នុង​ឃុំ ចាកសុន រដ្ឋ មិសសួរី ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ដាក់​ការរំពឹង​ទុក​របស់ទ្រង់​ចំពោះ​ពួកបរិសុទ្ធ​ដែល​បាន​មក​ដល់​ស៊ីយ៉ូន​ថ្មីៗ រួមទាំង​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​ត្រឹមត្រូវ ។ ព្រះអម្ចាស់​ក៏​បាន​បញ្ជាក់​ផងដែរ​ថា អ្នកទាំងឡាយ​ណា​ដែល​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ នឹង​ទទួលពរជ័យ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:១-៤

ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពី​ពរជ័យ​ទាំងឡាយ ដែលទ្រង់​នឹង​ប្រទាន​មក​លើ​ពួកបរិសុទ្ធ​ស្មោះត្រង់នៅ​ស៊ីយ៉ូន 

មុនចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

តើអ្នក​គិត​ថា ការ​ស្រឡាញ់​ព្រះអម្ចាស់​​ដោយ​អស់​ពីដួង​ចិត្ត​​របស់អ្នក មានន័យ​យ៉ាងដូចម្តេច ?

តើ​សកម្មភាព ឬ​អាកប្បកិរិយា​ណាខ្លះ ដែល​អ្នក​អាច​មើល​ឃើញ​នៅក្នុង​ខ្លួន​មនុស្ស​ដែល​ស្រឡាញ់ព្រះអម្ចាស់​ដោយអស់ពីដួង​ចិត្ត​របស់ពួកគេ ផ្ទុយ​ពីអ្នកទាំងឡាយ​ដែល​ពុំមាន​ ?

នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់ សូម​សរសេរ​ឈ្មោះប៉ូលី ណៃត៍នៅលើ​ក្ដារខៀន ។ សូម​សួរ​ដល់សិស្ស​នូវអ្វី​ដែលពួកគេ​ចងចាំ​អំពី​នាង ដកស្រង់ចេញពី​មេរៀន​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៧ ។ បើ​សិស្ស​ត្រូវ​ការ​ជំនួយដើម្បី​ចងចាំ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ដំណើរ​រឿង​អំពី ប៉ូលី ណៃត៍ ដែល​បាន​ផ្ដល់​ឲ្យ​នៅក្នុង​មេរៀន ៦២ ។

  • តើ​អ្នក​សរសើរ ប៉ូលី ណៃត៍ ដោយសាមូលហេតុអ្វីខ្លះ ?

សូម​ប្រាប់សិស្ស​ថា យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩នៅ​ថ្ងៃ​ដែល ប៉ូលី ស្លាប់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:១-២ដោយ​ស្ងាត់ស្ងៀម ហើយ​ស្វែងរក​ឃ្លា​ដែល​អាច​នឹង​មាន​អត្ថន័យ​ចំពោះមិត្ត និង​មនុស្ស​ជា​ទីស្រឡាញ់​របស់គាត់ ។ សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • ស្របតាមខ ១ តើនរណា​ដែល​វិវរណៈ​នេះ អនុវត្ត​ចំពោះ​គេ ក្រៅ​ពី ប៉ូលី ណៃត៍ ? ( ពួកបរិសុទ្ធ​ដែលគោរព​តាមបទបញ្ញត្តិ​របស់ព្រះ​ដោយ​កែវភ្នែក​ទាំង​ស្រុង​ចំពោះ​សិរីល្អ​របស់ទ្រង់ ) ។ តើ​អ្នកគិត​ថា វា​មានន័យ​យ៉ាងណា​ដើម្បី​មាន​កែវភ្នែក​ទាំងស្រុង​ចំពោះ​សិរីល្អ​នៃ​ព្រះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៣-៤ឲ្យ​ឮៗ ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​រកមើល​ពរជ័យ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ដែលបាន​សន្យា​ចំពោះ​អ្នកទាំងឡាយ​ដែល​គោរព​ព្រះអម្ចាស់​ដោយ​កែវភ្នែក​ទាំង​ស្រុង​ចំពោះ​សិរីល្អ​របស់ទ្រង់ ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • នៅក្នុង​ខ ៤ តើពរជ័យអ្វីខ្លះ​ដែលព្រះអម្ចាស់​បាន​សន្យា ដែល​មនុស្ស​មួយចំនួន​អាច​នឹង​មិនគិត​ថា​ជា​ពរជ័យ ? ( « បទបញ្ញត្តិ​ទាំងឡាយ ពុំ​មែន​តែ​ពីរបីនោះ​ទេ » ) ។ តើ​បទបញ្ញត្តិ​ជា​ពរជ័យ​សម្រាប់​យើងតាម​វិធី​ណា​ខ្លះ ? ( នៅពេល​សិស្ស​ឆ្លើយតប​ចំពោះ​សំណួរ​នេះ អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យពួកគេ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២០-២១) ។

សូម​សរសេរ​សេចក្ដី​ថ្លែង​ការ​ណ៍​ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖បើ​យើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​ដោយ​កែវភ្នែក​ទាំង​ស្រុង​ចំពោះ​សិរីល្អ​នៃ​ព្រះ នោះ 

សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សេចក្ដីថ្លែងការណ៍​ដោយប្រើ​អ្វី​ដែលពួកគេ​បាន​រៀន​ចេញ​មកពីខ ១-៤ វិធី​មួយ​ដែល​សិស្ស​អាច​បង្ហាញ​ពីគោលការណ៍​នេះ​គឺ បើសិនជា​យើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​ដោយ​កែវភ្នែក​តែមួយ​ចំពោះ​សិរីល្អ​នៃ​ព្រះ នោះ​យើង​នឹង​ត្រូវ​បាន​ប្រទាន​ពរ​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​មើល​គំរូ​បន្ថែម​ទៀតអំពី​គោលការណ៍​នេះ នៅ​ពេល​ពួកគេ​បន្ដ​សិក្សា​វិវរណៈ​នេះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៥-៨

ព្រះអម្ចាស់​បាន​ប្រទាន​បទបញ្ញត្តិ​ទាំងឡាយ​ដល់ពួកបរិសុទ្ធ

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​បន្ដ​វិវរណៈ​នេះ តាមរយៈ​ការ​ប្រទាន​ដល់​ពួក​បរិសុទ្ធ​នៅស៊ីយ៉ូន​នូវ​បទបញ្ញត្តិ​មួយចំនួន ។ សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៥ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ ប្រាប់​ពី​បទបញ្ញត្តិ​មួយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ពួកបរិសុទ្ធ ។

ស្របតាមខគម្ពីរនេះ តើព្រះអម្ចាស់​រំពឹង​អ្វីខ្លះ ពីពួកបរិសុទ្ធ​របស់​ទ្រង់ ? ( សិស្ស​គួរ​តែ​ប្រាប់​នូវគោលលទ្ធិដូច​ខាង​ក្រោម ៖យើង​ត្រូវ​តែ​ស្រឡាញ់​ព្រះ​ដោយអស់ពីចិត្ត ពលំ គំនិត និង​កម្លាំង​របស់​យើង ) ។

សូម​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​ចាត់​ឲ្យ​ដៃគូ​និមួយៗ​នូវ​ពាក្យ​មួយ​ដែល​ពិពណ៌នា​អំពី​របៀប​ដែល​យើង​គួរ​តែ​ស្រឡាញ់ព្រះអម្ចាស់ឲ្យ ( អស់ពីចិត្ត ពលំ គំនិត និង​កម្លាំង ) ។ សូម​ណែនាំ​សិស្ស​ឲ្យ​ប្រើ​ពាក្យ​ដែល​បាន​ចាត់​ទៅ​ឲ្យ​ពួកគេ​បំពេញ​សំណួរទាំងឡាយដែល​អ្នកបាន​សរសេរ​នៅលើ​ក្ដារខៀន​ពីមុខ​សិស្ស​ក្នុងថ្នាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ក្នុងចំណោម​ដៃគូនិមួយៗ ឆ្លើយ​ចំពោះ​សំណួរ​ទីមួយ ហើយ​សិស្សម្នាក់ទៀត​ឆ្លើយ​ចំពោះ​សំណួរ​ទីពីរ ។ ក្រោយពី​សិស្ស​មានពេលគ្រប់គ្រាន់​ដើម្បី​ពិភាក្សា​ពី​សំណួរ​ទាំងនេះ​ជាគូ​រួច​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹងសិស្ស​ក្នុង​ថ្នាក់ ។

ដើម្បីជួយសិស្ស​ដឹង​អំពី​សេចក្ដីពិត និង​សារៈសំខាន់​នៃ​បទបញ្ញត្តិឲ្យ​ស្រឡាញ់ព្រះ​ឲ្យ​អស់ពី​អស់ពីចិត្ត ពលំ គំនិត និង​កម្លាំង​របស់​យើង សូម​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​តប​ចំពោះ​សេចក្ដីថ្លែង​ការណ៍​មួយ​នៃ​សេចក្ដីថ្លែង​ការ​ដូច​ខាង​ក្រោម​នៅក្នុង​សៀវភៅកត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ ៖

  • សូម​ពិពណ៌នា​អំពីគ្រា​មួយ ដែលអ្នក​មានអារម្មណ៍​ថា​ស្រឡាញ់​ព្រះអម្ចាស់​យ៉ាង​អស្ចារ្យ ។

  • សូម​ពិពណ៌នា​អំពីគ្រាមួយ​ដែល​ក្ដីស្រឡាញ់​របស់អ្នក​ចំពោះ​ព្រះអម្ចាស់​មានឥទ្ធិពល​ទៅលើ​ការ​សម្រេចចិត្ត​ដែល​អ្នក​បាន​ធ្វើ ។

បន្ទាប់ពីឲ្យ​ពេលគ្រប់គ្រាន់ដល់សិស្ស​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ចែកចាយ​ចម្លើយ​របស់ពួកគេ ។ ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​គួរ​ចែកចាយ​ពី​បទពិសោធន៍​ពិសិដ្ឋ​ឬ រឿង​ផ្ទាល់ខ្លួនខ្លាំង​ពេក​នោះ​ទេ ។ )

សូម​អញ្ជើញសិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៦-៨ ដោយស្ងាត់ស្ងៀម ហើយប្រាប់អំពី​បទបញ្ញត្តិ​បន្ថែម​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ​អំឡុង​គ្រា​នេះ ។

  • តើ​បទបញ្ញត្តិ​ទាំងនេះ​ទាក់ទង​ទៅនឹង​បទបញ្ញត្តិ​ដើម្បីស្រឡាញ់ព្រះអម្ចាស់​ឲ្យ​អស់​ពីចិត្ត ពលំ គំនិត និង​កម្លាំង​របស់​យើង​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ស្រឡាញ់​អ្នកជិត​ខាង​របស់យើង បង្ហាញពី​ក្ដីស្រឡាញ់​របស់យើង​ចំពោះព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩-១៩

ព្រះអម្ចាស់​បង្រៀន​ដល់ពួកបរិសុទ្ធ​អំពី​ថ្ងៃ​ឈប់​សម្រាក

សូម​ផ្ដល់​ច្បាប់ចម្លង​សេចក្ដីថ្លែងការណ៍​ដោយ​អែលឌើរ ម៉ាក អ៊ី ភីធើរសិន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដូច​ខាង​ក្រោមដល់សិស្ស ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន​ពីមុន​ថ្នាក់​ចាប់​ផ្ដើម ។​ ( សេចក្ដីថ្លែងការណ៍​នេះ ត្រូវ​បាន​រកឃើញ​នៅក្នុង« The Sabbath Day »Ensignខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ៤៩ ) ។

« ការប្រតិបត្តិ​តាម ឬ មិន​ប្រតិបត្តិ​តាម​របស់​យើងចំពោះ គឺ​ជា​រង្វាស់​ដ៏​ពិត​ប្រាកដ​មួយ​អំពី​អាកប្បកិរិយា​របស់​យើង​ផ្ទាល់​ចំពោះ​ព្រះអម្ចាស់ និង ចំពោះ​ការរងទុក្ខ​របស់​ទ្រង់​នៅ​ក្នុងសួនច្បារ គែតសេម៉ានី ការសុគត​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង និង ការ​មាន​ព្រះជន្ម​រស់​ពី​សុគតឡើង​វិញ​របស់​ទ្រង់» ( អែលឌើរ ម៉ាក អ៊ី ភីធើរសិន)។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្មាន​ពាក្យ​ដែល​បាត់​ពី​សេចក្ដីថ្លែងការ​នេះ ( « ថ្ងៃ​ឈប់សម្រាក » ) ។ បន្ទាប់​ពី​ពួកគេ​បាន​ចែកចាយ​គំនិត​របស់ពួកគេ​ហើយ សូម​ពន្យល់​ថា នៅក្នុងវិវរណៈ​ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩ព្រះអម្ចាស់​បាន​ថ្លែង​ឡើងវិញ​នូវ​បទបញ្ញត្តិ​មួយ​ដែល​អាច​ជួយ​ពួកបរិសុទ្ធ​ឲ្យ​ដាក់​ព្រះជា​មុន​នៅក្នុងជីវិត​របស់ពួកគេ ហើយ​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយនឹង​ទ្រង់​កាន់​តែ​ខ្លាំង ។ នេះ​គឺ​ជា​បទបញ្ញត្តិ​ដែល​អែលឌើរ ភីធើរសិន បាន​សំដៅទៅលើនោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៩-១០ឲ្យ​ឮៗ ហើយសុំឲ្យ​សិស្ស​ម្នាក់ប្រាប់​អំពី​បទបញ្ញត្តិ​ដែលព្រះអម្ចាស់​បាន​ប្រទានដល់ពួកបរិសុទ្ធ ។

  • តើ​បទបញ្ញត្តិ​អ្វី​ដែល​ព្រះអម្ចាស់បានប្រទាន​ឲ្យ​នៅក្នុង​ខទាំងនេះ ? ( រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​បរិសុទ្ធ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យបំពេញ​សេចក្ដីថ្លែង​ការណ៍​របស់អែលឌើរ ភីធើរសិន ជាមួយនឹង​ពាក្យ​ថ្ងៃ​ឈប់សម្រាក ។

  • យោងតាម​អែលឌើរ ភីធើរសិន តើ​ការប្រតិបត្តិតាម​របស់យើង​ចំពោះ​ថ្ងៃ​ឈប់សម្រាក ទាក់ទង​នឹង​ការ​ស្រឡាញ់របស់យើងចំពោះ​ព្រះអម្ចាស់ និង​ដង្វាយធួន​របស់យើង​យ៉ាង​ដូចម្ដេច ?

សូម​ចង្អុល​បង្ហាញ​ថា​នៅក្នុងខ ៩ ព្រះអម្ចាស់​បាន​សន្យា​នូវ​ពរជ័យ​ដ៏​មហិមា​មួយ​ចំពោះ​អ្នកទាំងឡាយ​ដែល​គោរព​ដល់​ថ្ងៃ​ឈប់សម្រាក​ដ៏បរិសុទ្ធ​របស់ទ្រង់ ។ សូម​សរសេរ​សេចក្ដីថ្លែង​ការណ៍​ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖បើ​យើង​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យបរិសុទ្ធ នោះ​វា​នឹង​ជួយយើង…

សូម​ឲ្យសិស្ស​មើលខ ៩ ហើយ​ប្រាប់ពី​ការ​សន្យា​ដែលព្រះអម្ចាស់​បាន​ប្រទាន​ជាមួយ​នឹង​បទបញ្ញត្តិ​នេះ ។

  • ស្របតាមខ ៩ តើ​យើង​នឹង​ត្រូវ​បាន​ប្រទានពរ ដោយការ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ? តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ដែរ ក្នុង​ការរក្សា​ខ្លួន​យើង « ​កុំ​ឲ្យ​ប្រឡាក់​ពី​លោកិយ » ?

សូម​អញ្ជើញ​សិស្ស​ឲ្យបំពេញ​សេចក្ដី​ថ្លែងការណ៍​នៅលើ​ក្ដារខៀន ដោយ​ប្រើ​ពាក្យ​របស់ពួកគេ​ផ្ទាល់ ។ នៅខាង​ក្រោម​នេះ គឺ​ជា​វិធីមួយ​ដែល​សិស្ស​អាច​បង្ហាញ​ពីគោលការណ៍​នេះ ៖ បើ​យើង​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យបរិសុទ្ធ នោះ​វា​នឹង​ជួយយើងទប់ទល់​នឹង​ការ​ល្បួង ហើយ​យក​ឈ្នះ​អំពើបាប ។ អ្នក​អាចនឹង​ចង់​ផ្ដល់​យោបល់ដល់​សិស្សឲ្យសរសេរ​ចំណាំគោលកាណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សូម​ពន្យល់​ថា ខ ៩-១៤ ជួយ​យើង​ឲ្យ​យល់​នូវអត្ថន័យ​ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យបរិសុទ្ធ ។ សូម​ចាត់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​ខគម្ពីរ​មួយដូច​ខាង​ក្រោម ៖គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:៩, ១០, ១២ និង ១៣ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​នូវ​ខគម្ពីរ​ដែលបាន​ចាត់​ទៅ​ឲ្យគេ​ដោយស្ងៀម​ស្ងាត់ រកមើល​នូវ​គំនិត​អំពី​របៀប​ដែល​យើងអាច​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យបរិសុទ្ធ ។ សូម​ប្រាប់សិស្ស​ថា ពួកគេ​នឹង​មាន​ឱកាស​មួយ​ដើម្បី​ចែកចាយ​នូវអ្វី​ដែលពួកគេ​បានរកឃើញ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ ពីមុន​ពេល​​សិស្ស​ចាប់​ផ្ដើម​អាន​ខគម្ពីរ​ដែលចាត់​ទៅ​ឲ្យពួកគេ វាអាច​នឹង​ជាជំនួយ​ដើម្បី​ពន្យល់​ឃ្លា « ថ្វាយភក្ដីភាព​របស់អ្នក » នៅក្នុងខ ១០ មានន័យ​ថា ការថ្វាយបង្គំ ឬ​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់ និងភក្ដី​ភាព​របស់​យើង ។ បន្ថែម​ពី​លើ​នោះ អ្នកអាច​នឹង​ចង់​ចង្អុល​បង្ហាញ​ពី​លេខ​យោង​ចំពោះ​ពាក្យ​កាតព្វកិច្ចនៅក្នុងខ ១២

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូមឲ្យសិស្ស​ម្នាក់ដែល​បាន​សិក្សា​​ខ ៩​អាន​នូវ​ខ​នោះ​ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ដែល​សិក្សា​ខគម្ពីរ​នេះ ចែកចាយ​គំនិត​ដែលពួកគេ​រកឃើញ​អំពី​របៀប​ដែល​យើង​អាច​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យបរិសុទ្ធ ។ សូម​ចាត់​សិស្ស​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្មៀន ហើយ​សរសេរ​គំនិត​ទាំង​នេះ​នៅពី​ក្រោម​គោលការណ៍​នៅលើ​ក្ដារខៀន ។ ( ឧទាហរណ៍ នៅក្នុងខ ៩ សិស្ស​អាច​នឹង​ប្រាប់​អំពីការ​ទៅ​ព្រះវិហារ ការ​អធិស្ឋាន និង​ការ​ទទួលទាន​សាក្រាម៉ង់​ជា​ផ្នែកសំខាន់​នៃ​ការ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យបរិសុទ្ធ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​តាម​ដំណើរ​ការ​នេះ​ឡើងវិញ​ជាមួយ​នឹង​ខ​ដែល​នៅសល់​និមួយៗ ។

  • តើ​កិច្ចខិតខំ​របស់អ្នក​ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ​បានជួយ​អ្នក​ទប់ទល់​នឹង​ការ​ល្បួង ហើយ​ពង្រឹង​ដល់អ្នក​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:១៥ដោយ​ស្ងាត់ស្ងៀម រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​អាកប្បកិរិយា​ដែលយើង​គួរ​មានចំពោះ​ថ្ងៃ​ឈប់សម្រាក ។ សូម​ឲ្យសិស្ស​ចែកចាយនូវ​ឃ្លា​ដែល​ពួកគេ​បាន​ប្រាប់ ហើយ​ពន្យល់​ថា​ហេតុអ្វី​ក៏ការ​មានអាកប្បកិរិយា​បែបនេះ​នៅថ្ងៃ​ឈប់សម្រាក អាចជួយ​យើង​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ​បាន​ដូច្នេះ ។

សូម​សង្ខេប​ដោយ​ខ្លីៗនូវ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:១៦-១៩ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​បានពន្យល់​អំពី​ពរជ័យ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ចំពោះ​អ្នក​ទាំងឡាយ​ដែល​គោរព​ថ្ងៃ​ឈប់សម្រាក​ឲ្យបរិសុទ្ធ ។ សូម​ចែកចាយ​អំពី​របៀប​ដែល​ការ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ មានឥទ្ធិពល​លើ​ទំនាក់ទំនង​របស់អ្នក​ជាមួយ​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យសរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​រៀន​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ អំពី​អ្វីមួយ​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បីជួយពួកគេ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២០-២៤

ព្រះអម្ចាស់​សន្យា​ពរជ័យ​ខាង​លោកិយ និង​ភាព​អស់កល្បជានិច្ច​ចំពោះ​ពួកស្មោះត្រង់

សូម​ឲ្យ​សិស្ស​នឹក​គិត​ថា ពួកគេ​គឺ​ជា​ឪពុក​ម្ដាយ​ដែល​ប្រទាន​អំណោយ​ដល់កូនៗ​របស់ពួកគេ ។ កូនៗ​ខ្លះ​តែងតែ​បង្ហាញ​នូវការ​ដឹងគុណ​ដោយស្មោះ​គ្រប់នៅគ្រា​ដែល​បាន​ទទួលអំណោយ ។

  • តើ​រឿង​នោះ​ធ្វើ​ឲ្យអ្នកមានអារម្មណ៍​យ៉ាងដូចម្ដេច ក្នុង​នាម​ជា​ឪពុក​ម្ដាយ​នោះ ? តើ​រឿង​នោះ​មានឥទ្ធិពល​លើ​ការ​សម្រេចចិត្ត​របស់អ្នក​ដើម្បី​ផ្ដល់​អំណោយ​ឲ្យ​កាន់តែ​ច្រើនថែម​ទៀត​ដែរ​ឬ​ទេ ? ហេតុអ្វី ?

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:២០-២១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​របៀប​ដែល​ព្រះ​មានព្រះទ័យយ៉ាងណា​អំពី​ការ​ប្រទាន​ពរ​ដល់​យើង និង​របៀប​ដែល​យើង​គួរ​តែ​ឆ្លើយ​តប​ចំពោះ​ទ្រង់ នៅពេល​យើង​ទទួលបាន​ពរជ័យ​នានា​នោះ ។

  • តើ​ព្រះមាន​ព្រះទ័យ​យ៉ាង​ណា​អំពី​ការ​ប្រទាន​ពរ​ដល់​យើង ? ( វា​ក្ដី​អំណរ​របស់ទ្រង់ ) ។ ស្របតាមខ ២១តើ​យើង​អាច​នឹង​ជំទាស់​ព្រះយ៉ាង​ដូចម្ដេច ? ( សិស្ស​គួរ​តែពិពណ៌នានូវ​គោលការណ៍ដូច​ខាង​ក្រោម ៖យើង​ជំទាស់​នឹង​ព្រះ នៅពេល​យើង​ពុំ​បង្ហាញ​នូវការ​ដឹងគុណ​ចំពោះ​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់​នោះ )

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ការ​ជំទាស់ និង​សេចក្ដីក្រោធ​របស់ព្រះ ដែល​បាន​ពិពណ៌នា​នៅក្នុងខ ២១ គឺ​ជា​ភស្ដុតាង​នៃ​សេចក្ដីស្រឡាញ់​របស់ទ្រង់​ចំពោះ​យើង ។ ទ្រង់​ពុំ​សព្វព្រះទ័យ​ទេ នៅពេល​យើងគ្មាន​អំណរគុណ និង​មិនគោរពប្រតិបត្តិ​តាម​នោះ ដោយ​សារ​អាកប្បកិរិយា​ទាំងនេះ នាំ​យើង​ឃ្លាត​ឆ្ងាយ​ពី​ទ្រង់ ។​

  • ហេតុអ្វី​ក៏អ្នក​គិត​ថា វា​ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​របស់​យើង​នឹង​ព្រះ នៅពេល​យើង​ពុំ​អរគុណ​ទ្រង់ចំពោះ​ពរជ័យ​ទាំងឡាយ​ដែល​យើង​ទទួលបាន​មកពី​ទ្រង់​នោះ ?

  • តើ​សេចក្ដីពិត​នេះ ទាក់ទង​នឹង​គោលការណ៍​ដែល​បាន​ប្រាប់​ពី​ខាង​ដើម អំពី​ការ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច?

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:២៣-២៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើលពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​សន្យា​ចំពោះ អ្នក​ទាំងឡាយ​ដែល​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។

  • តើការ​រស់នៅ​ស្របតាម​សេចក្ដីពិត ដែល​យើង ត្រូវ​បាន​ប្រាប់​នៅក្នុង​វិវរណៈនេះ នាំមកនូវ​សេចក្ដីសុខសាន្ដ​ដល់ជីវិត​របស់អ្នក​តាម​យ៉ាង​ដូចម្តេច​ខ្លះ ?

សូម​បញ្ចប់​ដោយការ​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​វិធីជាច្រើន ដែលព្រះ​បាន​ប្រទាន​ពរ​ដល់ពួកគេ​ចំពោះ​ការ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ និង​របៀប​ដែល​ពួកគេ​អាច​បង្ហាញនូវការ​ដឹងគុណ​ចំពោះទ្រង់ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩។ « ថ្ងៃ​បរិសុទ្ធ​របស់យើង »

វិវរណៈ​បាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩គឺ​ជា​វិវរណៈ​ទីមួយ​ដែលបាន​កត់ត្រា​នៅក្នុង​គ្រាកាន់កាប់ត្រួតត្រា​នេះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ជាក់លាក់​ស្ដីអំពី​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក ។ ព្រះអម្ចាស់​បានដឹកនាំ​វិវរណៈ​ដល់ពួកបរិសុទ្ធ​ដែល​នឹង​ស្ថាបនា​ឡើង​នូវ​ក្រុង​ស៊ីយ៉ូន ។ ពួកបរិសុទ្ធ​ទាំងនេះ​រស់នៅ​ជិត​នឹង​មនុស្ស​ផ្សេងទៀត​ក្នុង​ឃុំចាកសុន ដែលភាគ​ច្រើន​បាន​ដើរតាមនិន្នការ​លោកិយ ហើយ​ពុំ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ​ទេ ដោយ​ជ្រើសរើស​ដេញ​តាម​ទម្រង់​នៃ​ការ​កំសាន្ដ​ផ្សេងៗ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩។ « រក្សា​ខ្លួន​អ្នក​កុំ​ឲ្យ​ប្រឡាក់​ពីលោកិយ »

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​របៀប​ដែលការ​ទទួល​ទាន​សាក្រាម៉ង់​អាចជួយយើង​កុំ​ឲ្យ​មានប្រឡាក់​ពីលោកិយ​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« យើងរស់នៅក្នុង​គ្រា​ចលាចល ដែលបាន​ព្យាករ​ដោយ​សាវក​ប៉ុល ( សូមមើលធីម៉ូថេទី ២ ៣:១) ។ អ្នកទាំងឡាយ​ដែល​ព្យាយាម​ដើរ​តាម​ផ្លូវ​ត្រង់ និង​ចង្អៀត មើល​ឃើញ​ការល្បួង​មក​ពី​គ្រប់​ទីកន្លែង ។ យើង​អាច​នឹង​ត្រូវ​បាន​រំខាន បន្ទាប​តម្លៃ​ខ្លួន បាក់ទឹកចិត្ត និង​អស់សង្ឃឹម​ក្នុងជីវិត ។ តើ​យើងអាច​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដើម្បី​ដឹកនាំ​ជម្រើស​របស់​យើង ហើយរក្សា​យើង​នៅលើ​ផ្លូវបាន​យ៉ា​ងដូចម្ដេច ?

« នៅក្នុងវិវរណៈ​សម័យទំនើប​ដែលព្រះអម្ចាស់​បានប្រទាន​ចម្លើយ​នៅក្នុង​បទបញ្ញត្តិនេះ​ថា ៖

«‹ ហើយ​ប្រយោជន៍​ឲ្យ​អ្នក​អាច​រក្សា​ខ្លួន​បាន​ពេញ​លេញ​កុំឲ្យ​ប្រឡាក់​ពី​លោកិយ នោះ​អ្នក​ត្រូវ​ទៅ​ដំណាក់​នៃ​ការអធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់​របស់​អ្នក​ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង​ចុះ

«‹ ដ្បិត​ប្រាកដមែន ថ្ងៃ​នេះ​ត្រូវបាន​ចាត់​ទុក​ដល់​អ្នក ដើម្បី​ឲ្យ​សម្រាក​ពី​ការងារ​ទាំងឡាយ​របស់​អ្នក ហើយ​ដើម្បី​ថ្វាយ​ភក្ដីភាព​របស់​អ្នក​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត › (គ. និង ស. ៥៩:៩-១០) ។

« នេះគឺ​ជា​បទបញ្ញត្តិ​មួយ​ជាមួយ​នឹង​ការ​សន្យា​មួយ ។ តាមរយៈ​ការ​ចូលរួម​ប្រចាំសប្ដាហ៍ និង​ដោយ​ត្រឹមត្រូវ​នៅក្នុង​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ នោះ​យើង​សក្ដិសម​នឹង​ទទួល​បាន​ការ​សន្យា​ដែល​ថា យើង​នឹង ‹ មានព្រះវិញ្ញាណ​របស់ទ្រង់​គង់​នៅជាមួយ [យើង] ជានិច្ច › (គ. និង ស. ២០:៧៧) ។ ព្រះ​វិញ្ញាណនោះ គឺ​ជា​គ្រឹះ​នៃ​ទីបន្ទាល់របស់​យើង ។ ព្រះ​វិញ្ញាណ​ថ្លែង​ទីបន្ទាល់អំពីព្រះបិតា និង​ព្រះរាជបុត្រា នាំ​អ្វីៗ​គ្រប់យ៉ាង​មក​ក្នុងការ​ចងចាំ​របស់យើង ហើយ​នាំ​យើង​ទៅ​រក​សេចក្ដីពិត ។ ព្រះ​វិញ្ញាណ គឺ​ជា​ត្រីវិស័យ​ដើម្បីដឹកនាំ​យើង​ដើរ​នៅលើ​ផ្លូវ​របស់​យើង ។ អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​នេះ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​បង្រៀន​ថា ‹ គឺ​ជា​អំណោយទាន​ដ៏​មហិមាបំផុត ដែលអាច​ត្រូវ​​បាន​ប្រទានឲ្យមក​មនុស្ស › (Deseret Weeklyថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៨៩ ទំព័រ ៤៥១ ) ។

« តើ​យើង​អាច​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដើម្បីដឹកនាំ​ការ​ជ្រើសរើស​របស់​យើង ដើម្បី​យើងនឹង​បន្ដ « កុំ​ឲ្យ​មាន​ស្នាម​ប្រឡាក់ពីលោកិយ › (គ. និង ស. ៥៩:៩) និង​ស្ថិត​នៅ​លើផ្លូវ​សុវត្ថិភាព​ឆ្លងកាត់​ជីវិត​រមែង​ស្លាប់​បាន​យ៉ាងដូចម្ដេច ? យើង​ត្រូវ​ការ​មាន​ភាពសក្ដិសម​ចំពោះ​អំណាច​សម្អាត​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ធ្វើការណ៍​នេះ តាមរយៈការ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់​ដើម្បីមករក​ទ្រង់​ដោយ​ដួងចិត្ត​សង្រេង និងវិញ្ញាណទន់ទាប ហើយ​នៅក្នុង​ការ​ប្រជុំ​ប្រចាំសប្ដាហ៍​ដ៏អស្ចារ្យ​នេះ ទទួលទាន​នៃ​ពិធីតំណាង​សាក្រាម៉ង់ និង​ធ្វើ​សេចក្ដីសញ្ញា​នានា ដើម្បី​ធ្វើ​ឲ្យ​យើង​សក្ដិសម​នឹង​ការ​សន្យា​ដ៏មានតម្លៃថា យើង​នឹង​មានព្រះវិញ្ញាណ​របស់ទ្រង់​គង់នៅជាមួយ​នឹង​យើង​ជានិច្ច ( សូមមើលគ. និង ស. ២០:៧៧Sacrament Meeting and the Sacrament,»Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៧, ២០ ) ។