ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦៦ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦០-៦២


មេរៀន​ទី ៦៦

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦០-៦២

បុព្វកថា

នៅថ្ងៃទី ៨ ខែ​សីហា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ និង​ពួកអែលឌើរ​ជាច្រើននាក់ទៀត បាន​រៀបចំ​ដើម្បីចេញដំណើរ​ទៅ អ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី ហើយ​ត្រឡប់ទៅ​រដ្ឋ​អូហៃអូវិញ ។ ព្រះអម្ចាស់​បាន​ណែនាំ​ពួកអែលឌើរ​ឲ្យ​ផ្សាយដំណឹងល្អ នៅតាមផ្លូវដែលពួកគេ​ធ្វើដំណើរ--ការណែនាំ​នោះ ឥឡូវ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០។ នៅថ្ងៃទីបី​នៃការ​ធ្វើដំណើរ​របស់ពួកគេ ក្រុម​នោះ​បាន​ជួប​នឹង​គ្រោះ​ថ្នាក់​នៅ​ទន្លេ​មីសសួរី ។ នៅពីរ​ថ្ងៃ​ក្រោយមក នៅថ្ងៃទី ១២ និង ១៣ ខែ​សីហា ព្យាការី​យ៉ូសែប ស្ម៊ីធ បានទទួល​វិវរណៈ​ពីរ​មកពីព្រះអម្ចាស់ ។ វិវរណៈ​ទាំងនេះ ឥឡូវ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១និង៦២។ វិវរណៈទាំងនេះ មាន​ទាំង​ពាក្យ​ណែនាំ ការ​ព្រមាន ការ​លួងលោមចិត្ត និង​ការ​លើកទឹកចិត្ត ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០

ព្រះអម្ចាស់បញ្ជា​ឲ្យពួកអែលឌើរ​ផ្សាយដំណឹងល្អ​នៅពេល​ពួកគេ​ធ្វើដំណើរ​ពីរដ្ឋ​មិសសួរី​ទៅរដ្ឋ​អូហៃអូ

ពីមុន​ថ្នាក់ចាប់​ផ្ដើម សូមសរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖តើ​អ្នកអាច​គិត​អំពីគ្រា​មួយ​ដែល​អ្នក​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រាប់អ្នកដទៃ​អំពី​ជំនឿ​របស់អ្នក ឬ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចែកចាយ​ទីបន្ទាល់របស់អ្នក​អំពី​ដំណឹងល្អ​ដែរ​ឬទេ ?

សូម​ចាប់ផ្ដើម​ដោយ​ការសុំ​សិស្ស​ឲ្យ​ពិចារណា​សំណួរ​នៅលើ​ក្ដារខៀន ។ នៅពេលសិស្ស​កំពុង​ពិចារណា អ្នកអាច​នឹង​ចង់​ចែកចាយ​ចម្លើយ​ផ្ទាល់ខ្លួន​របស់អ្នក​ចំពោះ​សំណួរ​នេះ ដោយ​ផ្សាភ្ជាប់​បទពិសោធន៍​ចេញមកពី​ជីវិត​របស់អ្នក​ផ្ទាល់មួយ ។

សូម​ពន្យល់​ថា ក្រុម​អែលឌើរ ដែលបានធ្វើដំណើរ​ពី​រដ្ឋ អូហៃអូ ទៅចូលរួម​ក្នុង​ការ​ឧទ្ទិស​ឆ្លង​ទឹកដី និង​ទីតាំង​ព្រះវិហារបរិសុទ្ធ​នៅ​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។ ព្រះអម្ចាស់​បាន​បញ្ជា​ដល់ពួកគេ​ឲ្យ​ផ្សាយដំណឹងល្អ​ដល់អ្នកដទៃ នៅពេល​ពួកគេ​ធ្វើដំណើរ​ទៅរដ្ឋ មិសសួរី ( សូមមើលគ. និង ស. ៥២:៩-១០) ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០ មាននូវ​ព្រះបន្ទូល​របស់ព្រះអម្ចាស់​ចំពោះ​ពួកអែលឌើរ​មួយចំនួន​នេះ នៅពេល​ពួកគេ​បាន​រៀបចំ​ដើម្បី​ត្រឡប់ទៅ​រដ្ឋ អូហៃអូ វិញ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០:១-២ ដោយ​ស្ងាត់​ស្ងៀម រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​ពុំ​សព្វព្រះទ័យ​ជាមួយ​នឹង​ពួកអែលឌើរ​មួយចំនួន​នេះ ។

  • ហេតុអ្វី​ក៏ព្រះអម្ចាស់​ពុំ​សព្វព្រះទ័យ​នឹង​ពួកអែលឌើរ​មួយចំនួននេះ ? ( ទ្រង់​បាន​មាន​បន្ទូល​ថា « ពួកគេមិនព្រម​បើក​មាត់​គេ​ឡើយ ប៉ុន្ដែ​ពួកគេ​លាក់​ការ​ប៉ិនប្រសប់​របស់ខ្លួន ដែល​យើង​បាន​ប្រទាន​ដល់ពួកគេ​ទៅវិញ » ។ ភាសា​ម្យ៉ាង​ទៀតគឺថា ពួកគេ​ពុំ​ចែកចាយទីបន្ទាល់​របស់ពួកគេ​អំពីដំណឹងល្អឡើយ ) ។

  • ស្របតាមគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០:២ហេតុអ្វី​ក៏​ពួក​អែលឌើរមួយចំនួន​ពុំ​ចែកចាយទីបន្ទាល់របស់ពួកគេ​យ៉ាង​ដូច្នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០:៣ ឲ្យឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់ពី​អ្វី​ដែល​អាច​កើតឡើង បើ​យើង​ពុំ​ចែកចាយ​ទីបន្ទាល់របស់យើងទេ ។

  • តើ​អ្វីខ្លះ​អាច​កើតមានឡើង បើ​យើង​ពុំ​ចែកចាយទីបន្ទាល់របស់​យើង ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងគ្នា ប៉ុន្តែ​ពួកគេ​គួរតែ​ប្រាប់​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖យើង​អាច​នឹង​បាត់បង់​ទីបន្ទាល់​របស់​យើង បើ​យើង​ពុំ​ចែកចាយ​វា​ទេ​នោះ )

  • ហេតុអ្វី​ក៏អ្នក​គិត​ថា​យើង​ត្រូវ​ចែកចាយទីបន្ទាល់​ដើម្បី​ឲ្យ​វា​ស្ថិត​នៅ​ជាមួយ​នឹង​យើង​ដូច្នេះ ? តើ​អ្នក​មានអារម្មណ៍​ថា​ទីបន្ទាល់​របស់អ្នក​បាន​រីកចម្រើន​កាន់តែ​រឹងមាំ​ដោយ​សារ​អ្នកបានចែកចាយ​វា​នៅពេល​ណា ?

សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យចែកចាយ​ទីបន្ទាល់របស់ពួកគេ នៅពេលពួកគេ​មានឱកាស​ដើម្បីធ្វើ​ដូច្នោះ ។ សូម​សង្ខេប​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០ដែល​នៅសល់​ទាំងប៉ុន្មាន​ដោយការ​ពន្យល់​ថា ព្រះអម្ចាស់​បាន​បញ្ជា​ដល់ពួក​អែលឌើរ​ទាំងនេះ​ដើម្បីប្រកាស​ដំណឹងល្អ នៅពេល​ពួកគេ​ធ្វើដំណើរ​ត្រឡប់មកពី​រដ្ឋអូហៃអូ​វិញ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១

ព្រះអម្ចាស់បាន​ប្រទាន​ការ​ដឹកនាំដល់ យ៉ូសែប ស៊្មីធ និងពួកអែលឌើរ​ដទៃទៀត​នៅក្នុងការ​ធ្វើដំណើរ​របស់ពួកគាត់ទៅ​រដ្ឋ អូហៃអូ

សូម​ឲ្យ​សិស្ស​គិត​អំពីគ្រា​មួយ ដែលពួកគេ​បារម្ភ​អំពី​សុវត្ថិភាព ហើយ​មានអារម្មណ៍​ថា​ព្រះអម្ចាស់​បាន​ការ​ពារ​ដល់ពួកគេ ។ សូម​ពន្យល់​ថា នៅថ្ងៃទី ១១ ខែ​សីហា ឆ្នាំ ១៨៣១ ព្យាការី​យ៉ូសែប ស្ម៊ីធ និង ពួកអែលឌើរដប់នាក់ បានឃើញ​ថា​ពួកគាត់​ស្ថិត​នៅក្នុង​ភាពគ្រោះថ្នាក់ នៅពេល​ពួកគាត់ធ្វើដំណើរ​តាម​ទូកដែលមានចរន្ដទឹក​ដ៏​ខ្លាំង​នៃ​ទន្លេ​មីសសួរី ។ យ៉ូសែប ស៊្មីធ បាន​នឹកចាំ​ថា នៅថ្ងៃទីបី​នៃ​ការ​ធ្វើដំណើរ​នោះ « ជាទូទៅ គឺ​មានគ្រោះថ្នាក់​ជាច្រើនបានកើត​ឡើង នៅលើទឹក​នៃ​តំបន់​ប៉ែកខាងលិច ហើយ​បន្ទាប់ពី​យើង​បានទៅដល់​ច្រាំង​ទន្លេ… បងប្រុស [ វិលាម ដ័បុលយូ] ហ្វែប្ស នៅក្នុងការ​និមិត្ត​ពេល​ថ្ងៃ បាន​ឃើញ​មេ​បំផ្លាញ​កំពុង​តែ​ជិះ​ក្នុង​អំណាច​នៅលើ​ផ្ទៃទឹក​ទាំងឡាយ ហើយ​អ្នកដទៃទៀត​បាន​ស្ដាប់​ឮ​សំឡេង ប៉ុន្តែ​ពុំ​បាន​មើល​ឃើញ​ការ​និមិត្ត​ទេ » ( នៅក្នុងHistory of the Church១:២០៣ ) ។ ពីមុនការ​និមិត្ត​នេះ « មានការ​មិនយល់​ស្រប​ខ្លះៗ និង​អារម្មណ៍​មិន​ល្អ​ខ្លះៗ​កើត​មានឡើងនៅក្នុង​ចំណោម​បងប្អូន​ប្រុស​ទាំង​នោះ » ( B. H. RobertsA Comprehensive History of the Church១:២៦២-៦៣ ) ។ នាល្ងាចនោះ បងប្អូន​ប្រុស​ទាំងឡាយ​បានពិភាក្សា​អំពី​ការ​លំបាក​របស់ពួកគេ ហើយ​ពួកគេ​ភាគ​ច្រើន​បាន​អភ័យ​ទោស​ដល់គ្នា​ទៅវិញទៅមក ។ នៅព្រឹក​ស្អែក​ឡើង យ៉ូសែប ស៊្មីធ បាន​អធិស្ឋាន ហើយបានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១​។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១:២, ២០, ៣៦-៣៧ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រក​មើល​ពាក្យ និង​ឃ្លា​ទាំងឡាយ​ដែល​អាច​នឹង​នាំ​មកនូវ​ភាព​សុខសាន្ដ​ដល់​ពួក​អែលឌើរ​ទាំងនេះ ។

  • តើ​ពាក្យ ឬ​ឃ្លា​ទាំងឡាយណា ដែល​អ្នក​បាន​រក​ឃើញ​ថា អាច​នឹង​លួងលោម​ដល់​ពួកអែលឌើរ​ទាំងនេះ ? ( នៅពេល​សិស្ស​ឆ្លើយ​តប អ្នកអាច​នឹង​ចង់​សួរ​ពួកគេ​ឲ្យ​ពន្យល់​អំពី​របៀប​ដែលពាក្យ ឬ​ឃ្លា​នានា ដែលពួកគេ​បាន​ប្រាប់​អាច​នឹង​លួងលោមចិត្ត ) ។

សូម​ពន្យល់​ថា នៅក្នុងវិវរណៈ​នេះ ព្រះអម្ចាស់​បាន​បង្រៀន​ថា « មានការ​បំផ្លិចបំផ្លាញ​ជា​ច្រើន​ » នឹង​កើត​មានឡើង​នៅលើ​ផ្ទៃ​ទឹក​នៅថ្ងៃ​ចុង​ក្រោយ ( សូមមើលគ. និង ស. ៦១:៥, ១៤-១៩) ។ ព្រះអម្ចាស់​ក៏​មានបន្ទូល​អំពី​ព្រះចេស្ដា​របស់ទ្រង់​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១:១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរកមើលអ្វី ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ព្រះចេស្ដា​ទ្រង់ ។

  • តើ​ព្រះអម្ចាស់​ពិពណ៌នា​អំពី​ព្រះចេស្ដា​ទ្រង់នៅក្នុង​ខគម្ពីរ​នេះ​យ៉ាង​ដូចម្ដេច​ខ្លះ ? ( បន្ទាប់ពីសិស្ស​ឆ្លើយ​តប សូម​សរសេរ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ព្រះអម្ចាស់​មានគ្រប់ព្រះចេស្ដា )

អ្នកអាច​នឹង​ចង់​ចង្អុល​បង្ហាញថា ដោយសារ​តែ ការ​និមិត្ត​របស់​វិលាម ដ័បុលយូ] ហ្វែប្ស អំពី​មេបំផ្លាញ​នៅ​លើ​ផ្ទៃ​ទឹក នោះ​មានមនុស្ស​មួយចំនួន​បាន​ស្មាន​ថា សាតាំង​មានអំណាច​លើ​ទឹក​ទាំងឡាយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១:១បញ្ជាក់​ថា ព្រះអម្ចាស់​មានគ្រប់​ព្រះចេស្ដា--រួម​ទាំង​ព្រះចេស្ដា​លើ​ទឹក​ទាំងឡាយ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១:៦, ១០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​ឃ្លា​ទាំងឡាយ​ដែល​អាច​នឹង​ជួយ​ដល់ពួក​អែលឌើរ​មានអំណរគុណ​បន្ថែម​ទៀត​ចំពោះ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​អំពីអ្វី​ដែលពួកគេ​រកឃើញ រួច​ហើយ​បន្ថែម​ទៅលើ​សេចក្ដីថ្លែង​ការណ៍​នោះនៅលើ​ក្ដារខៀន ដែលអាន​ដូច​ខាង​ក្រោម​នេះ​ថា ៖ព្រះអម្ចាស់​មានគ្រប់ព្រះចេស្ដា ហើយទ្រង់​អាច​ថែ​រក្សា​យើង ។

  • តើ​បទពិសោធន៍​ណា​ខ្លះ​ដែល​អ្នកធ្លាប់មាន ដែល​បាន​ពង្រឹង​ដល់​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះចេស្ដា​របស់ព្រះអម្ចាស់ និង​សមត្ថភាព​របស់ព្រះអម្ចាស់​ដើម្បីការ​ពារ​យើង​ពី​គ្រោះ​ថ្នាក់ ?

អ្នកអាច​សង្ខេប​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១ដែល​នៅ​សល់​ទាំងប៉ុន្មាន ដោយពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​ការ​ណែនាំ​បន្ថែម​ដើម្បី​ដឹកនាំ​ការ​ត្រឡប់ទៅរដ្ឋ អូហៃអូ របស់​ពួក​អែលឌើរ​ទាំង​នេះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦២

ព្រះអម្ចាស់​បាន​សរសើរ​ដល់​ភាព​ស្មោះត្រង់​របស់​ក្រុម​អែលឌើរ​មួយក្រុម​ដែលធ្វើដំណើរ​ទៅ​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖

តើ​ខ្ញុំ​គួរ​ពាក់​អាវ​ពណ៌​អ្វី​នៅថ្ងៃ​នេះ ?

តើ​ខ្ញុំ​គួរ​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​ឬ​ទេ ?

តើ​ខ្ញុំ​គួរ​បម្រើ​បេសកកម្ម​ឬទេ ? បើ​ដូច្នោះ តើ​នៅពេល​ណា ?

បើ​ម្ដាយ​របស់​ខ្ញុំ​ប្រាប់ថាគាត់នឹង​ធ្វើ​អាហារ​ដែល​ខ្ញុំចូលចិត្ត តើខ្ញុំ​គួរ​ជ្រើសរើស​មុខម្ហូបមួ​យណា ?

តើ​ខ្ញុំគួរ​ដើរ​លេងជាគូជាមួយ​នរណា ? តើ​ខ្ញុំ​គួរ​ទៅ​បរិភោគ​អាហារ​នៅកន្លែង​ណា​ជាមួយ​នឹង​ដៃគូ​ដើរ​លេង​របស់ខ្ញុំ​ ?

សូម​ឲ្យសិស្ស​ពិចារណា​អំពី​សំណួរ​ទាំងនេះ​ថាមួយ​ណា​អាច​នឹង​សំខាន់​បំផុត​ចំពោះ​ព្រះអម្ចាស់ ។

សូម​ពន្យល់​ថា នៅពេល​ព្រះអម្ចាស់បានណែនាំ​ដល់ពួក​អែលឌើរ ដែល​ធ្វើដំណើរ​ពី​រដ្ឋ មិសសួរី ទៅ​រដ្ឋ អូហៃអូ នោះ​ទ្រង់​បានជួយ​ពួកគេ​ឲ្យ​យល់​ថា ការ​សម្រេចចិត្ត​មួយចំនួន​ដែលពួកគេ​ចាំបាច់​ត្រូវ​ធ្វើ គឺ​សំខាន់ចំពោះទ្រង់​ជាងអ្វីៗ​ផ្សេងទៀត ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រកមើល​គំនិត​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦២ដែល​អាច​ដឹកនាំ​ពួកគេ​នៅក្នុងការ​ធ្វើការ​សម្រេចចិត្ត ។

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦២:១-៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ឃ្លា​នានា​ដែល​បង្ហាញ​ថា កិច្ចខិតខំ​របស់​ពួកអែលឌើរ ដើម្បី​ផ្សាយ​ដំណឹងល្អ​គឺសំខាន់ខ្លាំងណាស់ចំពោះ​ព្រះអម្ចាស់ ។

  • តើ​អ្នក​រក​ឃើញឃ្លា​អ្វី​ខ្លះ ? តើ​ឃ្លា​ទាំងនេះ​បង្ហាញ​ពី​របៀប​ដែលព្រះអម្ចាស់​មានព្រះទ័យ​អំពី​កិច្ចការ​របស់ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ទាំងនេះ​យ៉ាង​ដូចម្ដេច​ខ្លះ ?

ដើម្បីជួយសិស្ស​ឲ្យពិចារណា​អំពី​ឧទាហរណ៍​នៃ​រឿង​ដែល​សំខាន់​ចំពោះព្រះ​អម្ចាស់ និង​រឿង​ដែល​ពុំ​សំខាន់ សូម​ថត​ចម្លងតារាង​ដូច​ខាង​ក្រោមនៅលើ​ក្ដារខៀន ឬ​រៀបចំ​វា​សម្រាប់​ចែកចាយ ។ សូម​កុំ​សរសេរ​ព័ត៌មាន​នៅក្នុង​វង់​ក្រចក ដោយ​ផ្អែក​លើ​សេចក្ដីត្រូវការ​របស់​សិស្ស​សូម​ពួកគេ​ធ្វើ​សកម្មភាព​នេះ​រៀងៗ​ខ្លួន ឬ ជាមួយ​នឹង​ដៃគូ ។ ឬ​អ្នកអាច​នឹង​បញ្ចប់​សកម្មភាព​ក្នុង​ថ្នាក់​ទាំងមូល ។

តើអ្វី​ដែលសំខាន់ចំពោះ​ព្រះអម្ចាស់

តើ​អ្វី​ដែល​មិនសំខាន់​ចំពោះ​ព្រះអម្ចាស់

គ. និង​ស. ៦០:៥

( ថា​ពួកអែលឌើរត្រូវចេញ​ដំណើរជាប​ន្ទាន់​ទៅកាន់ សន្ដលូវិស ) ។

( ទោះ​ជា​ពួកអែលឌើរ​ធ្វើ ឬ​ទិញ​ទូក​មួយ​ដើម្បីធ្វើដំណើរទៅក្ដី ) 

គ. និង ស. ៦១:២១-២២

( ថា​ពួក​អែលឌើរ​ត្រូវ​ចេញ​ដំណើរ​ជា​បន្ទាន់ ហើយ​ថា​ពួកគេ​បំពេញ​បេសកកម្ម​របស់ពួកគេ )

( ទោះ​ជា​ពួកគេ​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ទឹក ឬ​ផ្លូវ​គោក​ក្ដី ) 

គ. និង ស. ៦២:៥-៧

( ថា​ពួកអែលឌើរ​ត្រូវ​ស្មោះត្រង់ ថ្លែង​ទីបន្ទាល់​អំពី​ដំណឹងល្អ ហើយ​ជួយ​ពួក​បរិសុទ្ធឲ្យ​ជួបជុំគ្នា )

( ទោះជា​ពួកអែលឌើ​ត្រូវ​ចេញដំណើរ​រួមគ្នា ឬជាគូៗ​ក្ដី ទោះជា​ពួកអែលឌើរ​ជិះសេះ ឬ​ជិះលា ឬ​ជិះ​រទេះសេះ​ក្ដី ) 

បន្ទាប់ពីសិស្ស​បានបំពេញ​តារាង​រួច​ហើយ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​មានភាព​ខុស​គ្នាអ្វី​ខ្លះ ដែលអ្នក​កត់សម្គាល់​ឃើញ​រវាង​រឿង​ដែលសំខាន់​ចំពោះ​ព្រះអម្ចាស់ និង​រឿង​ដែល​មិន​សំខាន់ចំពោះទ្រង់នោះ ?

  • តើ​គំរូ​នេះ​អាច​ដឹកនាំ​អ្នក នៅពេល​អ្នក​ធ្វើការ​សម្រេចចិត្ត​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦២:៨បង្រៀន​គោលការណ៍​មួយ ដែល​អាច​ដឹកនាំ​យើង​នៅពេល​យើង​ធ្វើ​ការ​សម្រេចចិត្ត ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន​ខគម្ពី​រនេះ​ដោយ​ស្ងាត់ស្ងៀម រកមើល​គោលការណ៍​នោះ ។ បន្ទាប់​មក​សុំ​ឲ្យ​ពួកគេ​រៀបរាប់​ពី​អ្វី​ដែលពួកគេ​បាន​រកឃើញ។ ពួកគេ​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​បង្ហាញ​ពីគោលការណ៍​ដូច​ខាង​ក្រោម ៖នៅពេល​យើង​ធ្វើការ​សម្រេចចិត្ត នោះ​យើង​ត្រូវ​ពឹង​ផ្អែក​លើ​ការ​វិនិច្ឆ័យ​របស់យើង និង​ការ​ដឹកនាំ​ពីព្រះវិញ្ញាណ ។ អ្នកអាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យសរសេរ​គោលការណ៍​នេះជា​ពាក្យ សម្តី​របស់ពួក​គេ​ផ្ទាល់​នៅក្នុង​ព្រះគម្ពីរ​របស់ពួកគេ ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា​វា​សំខាន់​ដើម្បី​ពឹងផ្អែក​លើ​ការ​វិនិច្ឆ័យ​របស់យើង ក៏ដូច​ជា​ការដឹកនាំ​មកពីព្រះវិញ្ញាណ នៅពេល​យើង​ធ្វើការ​សម្រេចចិត្ត​ដូច្នេះ ?

  • តើ​នៅពេលណា ដែល​អ្នកបាន​ធ្វើការ​សម្រេចចិត្ត ផ្អែក​ទៅលើ​ការ​វិនិច្ឆ័យ​របស់​អ្នក​ក៏ដូចជា​ផ្អែកលើ​ការ​ដឹកនាំ​មកពី​ព្រះវិញ្ញាណ ?​ តើ​អ្នក​បាន​ទទួល​ពរ​ដោយព្រោះ​ការធ្វើ​ដូច្នោះ​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​ថ្លែង​ទីបន្ទាល់អំពី​សេចក្ដីពិត​ដែលអ្នកបាន​ពិភាក្សា​នៅក្នុង​មេរៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែលពួកគេ​អាច​ធ្វើតាម​សេចក្ដីពិត ដែលពួកគេ​បាន​រៀន​មកពី​ការ​សិក្សា​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០-៦២​របស់ពួកគេ ។ អ្នកអាច​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់ ឲ្យចែកចាយ​ពី​របៀប​ដែលពួកគេ​ដាក់​ផែនការ​ដើម្បី​ធ្វើ​តាម​សេចក្ដីពិត​មួយ​ក្នុង​ចំណោម​សេចក្ដីពិតទាំងនេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦១:៥-១៩។ តើ​ទឹកមាន​បណ្ដាសា​អ្វីខ្លះ?

ព្រះបន្ទូល​របស់ព្រះអម្ចាស់​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១:៥-១៩ពុំ​បាន​ហាម​ពួកបរិសុទ្ធថ្ងៃ​ចុង​ក្រោម​​មិន​ឲ្យ​ធ្វើដំណើរ ឬ​ហែល​ទឹក​នោះ​ទេ ។ នៅក្នុង​ការ​ពិពណ៌នា​អំពី​បណ្ដាសា​ទៅលើ​ទឹក​នៅ​ថ្ងៃ​ចុង​ក្រោយ ព្រះអម្ចាស់​អាច​នឹង​សំដៅ​ទៅ​លើ​វគ្គគម្ពីរ​នៅក្នុង​គម្ពីរ​វិវរណៈ​ដែលសាវក យ៉ូហាន បាន​ពិពណ៌នា​អំពី​ការ​បំផ្លិចបំផ្លាញ​ដែល​នឹង​កើត​មានឡើង​នៅក្នុង​ទឹក​ពីមុន​នឹង​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើលវិវរណៈ ៨:៨-១១,១៦:២-៦) ។ នៅ​ក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១ព្រះអម្ចាស់​សំដៅ​ជាក់លាក់​ទៅលើ​គ្រោះ​ថ្នាក់​នៃ « ទឹក​ទាំងឡាយ » មានន័យ​ថា​ទឹកទន្លេ មិសសួរី ( សូមមើលគ. និង ស. ៦១:៥, ១៨) ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​អំពី​ការ​ខូចខាត​មួយចំនួន ដែលបណ្តាលមកពី ទឹក​ទន្លេ មិសសួរី ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ស្ដីអំពី​ទឹក​ទន្លេ មិសសួរី-​ម៊ីស៊ីស៊ីពី យើង​បាន​ឃើញ​នូវ​ការ​បំផ្លិច​បំផ្លាញ​ពីមួយឆ្នាំទៅមួយ​ឆ្នាំ​មក​លើ​វា ហើយ​កើត​មកពី​វា។ មាន​ទឹកប្រាក់​ស្ទើរតែ​រាប់រយលាន​ដុល្លារ​ប្រចាំ​ឆ្នាំ ត្រូវ​បាន​បាត់បង់​ដោយ​សារ​តែ​ចរន្ដ​ទឹក​ដ៏​ខ្លាំង​នេះហូរ​ជន់លិច ។​ មនុស្ស​ជាច្រើន​បាន​បាត់បង់ជីវិត​នៅក្នុង​ទឹកជំនន់ នៅពេលដែល​វា​បានលេប​ត្របាក់​ដីគោក ហើយ​ទឹកទន្លេដែល​មើល​ទៅ​ហាក់​ដូចជាស្ងប់ស្ងាត់​នេះ វា​ក៏​អាច​នឹង​កើត​មាន​ព្យុះ​ផងដែរ ដែលនាំ​ឲ្យ​មានការ​បំផ្លិចបំផ្លាញ ។ ហេតុនេះ​ហើយ ព្រះបន្ទូល​របស់ព្រះអម្ចាស់​ត្រូវបាន និង​កំពុង​ត្រូវបាន ហើយ​បានបំពេញ​នៅក្នុង​វិវរណៈ​អំពី​ទឹក​ទាំងនេះ » (Church History and Modern Revelation,វ៉ុល​ទី ២ [ឆ្នាំ ១៩៥៣] ១:២២៤ ) ។

គោលលទ្ធិ និង សេចក្ដី សញ្ញា ៦២។ ជីវ​ប្រវត្តិ​ខាង​ប្រវត្តិសាស្ត្រ

ខណៈ​ដែល​យ៉ូសែប ស៊្មីធ និង​អ្នក​ផ្សេងទៀត​កំពុង​ធ្វើដំណើរ​ទៅ​ទិស​ខាង​កើត​នៃ​រដ្ឋ អូហៃអូ នោះ​ពួកគាត់បានជួបនឹងពួកអែលឌើរបួននាក់កំពុងធ្វើដំណើរ​ទៅទិស​ខាង​លិច ទៅ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មីសសួរី ។ អែលឌើរ​ម្នាក់​នៃ​ពួកអែលឌើរ​ទាំងនេះ ឈ្មោះ យ៉ូហាន មើដក់ បាន​ធ្លាក់ខ្លួនឈឺ ពេល​កំពុង​ផ្សាយដំណឹងល្អ​ក្នុង​ពេលធ្វើដំណើរ​មកពី​រដ្ឋ អូហៃអូ ។ យ៉ូហាន និង ដៃគូ​របស់គាត់ ហៃរុម ស្ម៊ីធ បាន​ស្នាក់នៅ ឆារីតុន រដ្ឋ មិសសួរី រង់ចាំ​ឲ្យ​យ៉ូហាន​បាន​ជាសះស្បើយ ។ នៅទីនោះ ពួកគេ​បាន​ជួប​នឹង​ពួកអែលឌើរ​ពីរនាក់ទៀត គឺ ដេវីឌ វិតមើរ និង ហាវី វិតឡក់ ក៏ជា​មនុស្ស​ស្មោះត្រង់ចំពោះ​បទបញ្ញត្តិ​ដើម្បី​ផ្សាយដំណឹងល្អ​នៅ​តាមផ្លូវ​ទៅកាន់​រដ្ឋមិសសួរី​ផងដែរ ។ បន្ទាប់ពី​ពួកអែលឌើរ​ទាំងបួន​នាក់​នេះ បានជួប​នឹង យ៉ូសែប ស៊្មីធ នៅ​ឆារីតុន ហើយបាន​ទទួល​ការ​ណែនាំ​របស់ព្រះអម្ចាស់ ដែលត្រូវ​បាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦២នោះ​ពួកគេ​បាន​ដាក់ប្រាក់របស់ពួកគេ​ចូលគ្នា ហើយ​បាន​ទិញ​សេះ​មួយក្បាល ដែល​អាច​ឲ្យ យ៉ូហាន មើដក់ ធ្វើដំណើរ​ងាយស្រួល​ជាង ទៅកាន់​ទីក្រុងស៊ីយ៉ូន ។