ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧៥ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៩-៧១


មេរៀន​ទី ៧៥

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៩-៧១

បុព្វកថា

នៅ​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ឆ្នាំ ១៨៣១ អូលីវើរ ខៅឌើរី បានទទួល​ការ​ចាត់តាំង​មួយ​ដើម្បី​នាំ​យក​ឯកសារ​សរសេរ​ដោយដៃ​សម្រាប់ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ​មកពីរដ្ឋ អូហៃអូ ទៅកាន់ រដ្ឋមិសសួរី ។ នៅ​រដ្ឋ មិសសួរី វិលលាម ដ័បុលយូ ហ្វែប្ស នឹង​បោះពុម្ព​ព្រះគម្ពីរ​នៅក្នុង​រោងពុម្ព​របស់គាត់ ។ នៅថ្ងៃទី ១១ ខែ​វិច្ឆិកា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ចាត់តាំង យ៉ូហាន វិតមើរ ឲ្យ​ធ្វើជា​ដៃគូ​ធ្វើដំណើរ​របស់ អូលីវើរ ហើយ​បានបញ្ជា​គាត់​ឲ្យ​បន្ដ​នៅក្នុង​កាតព្វកិច្ច​របស់គាត់ ក្នុងនាមជា​អ្នកប្រវត្តិសាស្ត្រ​សាសនាចក្រ ( សូមមើលគ. និង ស. ៦៩) ។ នៅថ្ងៃបន្ទាប់ ព្រះអម្ចាស់​បាន​តែងតាំង​បុរស​ប្រាំមួយនាក់ ឲ្យ​បម្រើ​ជា​អ្នកកាន់កាប់​ត្រួត​ត្រា​លើ​វិវរណៈ ( សូមមើលគ. និង ស. ៧០) ។ នៅក្នុង​ខែ ធ្នូ ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បានបញ្ជា យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យ​បម្រើ​បេសកកម្មមួយ ដើម្បីលុបបំបាត់​ចោល​នូវ​អារម្មណ៍​អមិត្ត​ទាស់​នឹង​សាសនាចក្រ ហើយ​ត្រៀម​ផ្លូវ​សម្រាប់វិវរណៈ និង​បទបញ្ញត្តិ​ជាច្រើន ដែល​ត្រូវបោះពុម្ព ( សូមមើល​គ និង ស ៧១) ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៩

ព្រះអម្ចាស់បើក​សម្ដែង​ពីសារៈសំខាន់​នៃ​ការ​រក្សា​ប្រវត្តិសាស្ត្រ

ពីមុន​ថ្នាក់ចាប់​ផ្ដើម សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖តើ​ធ្លាប់មាននរណា​ម្នាក់ ទុកចិត្តអ្នកដោយ​​ផ្ញើរ​របស់​មាន​តម្លៃ​ឲ្យ​អ្នក​មើល​ថែ​ដែរ​ឬទេ ?

នៅ​ពេលចាប់​ផ្ដើម​មេរៀន សូម​ផ្ដល់ពេល​ដល់​សិស្ស​ឲ្យគិត​អំពី​សំណួរ​នៅលើ​ក្ដារខៀន ។ បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើអ្នកត្រូវ​បាន​គេទុក​ចិត្ត​ឲ្យធ្វើ​អ្វីខ្លះ ? តើ​ការ​ទុកចិត្ត​នោះ មានឥទ្ធិពល​លើ​ការយកចិត្តទុកដាក់​របស់អ្នកទៅលើ​របស់​មានតម្លៃ​នោះយ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​ការណែនាំ នៃ​ក្បាល​កណ្ឌ​សម្រាប់គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៩។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​នូវ​អ្វី​ដែល អូលីវើរ ខៅឌើរី ត្រូវ​បាន​ទទួលនូវការទុកចិត្ត​ ។

  • តើ​អូលីវើរ ខៅឌើរី ត្រូវ​បានទទួលនូវការទុកចិត្តលើ​អ្វីខ្លះ ?

  • បើអ្នក​ត្រូវ​បាន​ទទួលនូវការទុកចិត្តឲ្យថែទាំវត្ថុ​មានតម្លៃ​ទាំងនេះ តើអ្នក​នឹង​មើល​ថែ​វា​យ៉ាងដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៩:១-២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការប្រឹក្សា ដែល​ព្រះអម្ចាស់​បាន​ផ្ដល់ឲ្យ ទាក់ទង​នឹង​វត្ថុមានតម្លៃ​ទាំងនេះ ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា វា​នឹង​ជា​ការ​ឈ្លាសវៃ ដើម្បី​មាន​មនុស្ស​ច្រើនជាង​ម្នាក់​ដើម្បី​កាន់​វត្ថុ​មានតម្លៃ​ទាំងនេះ ?

សូម​ពន្យល់​ថា ព្រះអម្ចាស់ ទុកព្រះទ័យ​លើ យ៉ូហាន វិតមើរ នូវ​ទំនួល​ខុសត្រូវ​សំខាន់​ផ្សេងទៀត បន្ថែមពី​លើការ​ជួយ អូលីវើរ នាំ​យក​វិវរណៈ និង​ប្រាក់កាស​ទៅរដ្ឋ មិសសួរី ។ សូមអញ្ជើញសិស្ស​មួយចំនួន​ឲ្យ​ផ្លាស់​វេនគ្នា​អាន​ឮៗ ដកស្រង់​ចេញពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៩:៣-៨ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​រកមើល​នូវអ្វី​ផ្សេងទៀត​ដែលព្រះអម្ចាស់​បាន​ទុកចិត្តដល់ យ៉ូហាន វិតមើរ ឲ្យធ្វើ ។ សូម​ឲ្យ​សិស្ស​រាយការណ៍ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នកអាច​នឹង​ចង់​រំឭក​សិស្ស​ថា យ៉ូហាន វិតមើរ ត្រូវ​បាន​ហៅ​បម្រើ​ជា​អ្នកកត់ត្រា និងអ្នកប្រវត្តិ​សាស្ត្រ​សាសនាចក្រ នៅ​ដើម​ឆ្នាំ ១៨៣១ ( សូមមើលគ. និង ស. ៤៧) ។

  • ស្របតាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៩:៣ តើ​ព្រះអម្ចាស់​បានបញ្ជា យ៉ូហាន វិតមើរ​ឲ្យកត់ត្រា​អ្វីខ្លះ ?

  • ស្របតាមខ ៨ ហេតុអ្វី​បានវា​សំខាន់​ដើម្បី​ឲ្យ យ៉ូហាន វិតមើរ កត់ត្រា​ប្រវត្តិ​សាសនាចក្រ ?

សូម​ពន្យល់​ថា ចាប់តាំងពី​ជំនាន់ យ៉ូសែប ស៊្មីធ អ្នកដឹកនាំ​សាសនាចក្រ បាន​ព្យាយាម​ធ្វើតាម​ការដឹកនាំ​របស់ព្រះអម្ចាស់​ឲ្យ​កត់ត្រា « ការណ៍​ដ៏សំខាន់ៗ​ទាំងឡាយ… ពី​សាសនាចក្រ » ដោយ​ឧស្សា​ព្យាយាម (គ. និង ស. ៦៩:៣) ។ ពួកគេ​បាន​រក្សា « គ្រប់ការ​ទាំងអស់​ដែល​នឹង​ទៅ​ជា​ការ​ល្អ​ដល់​សាសនាចក្រ » (គ. និង ស. ៦៩:៨) ទោះជា​ពេល​ដែល​ការណ៍​ទាំងនោះ​មួយចំនួន​អាច​នឹង​បណ្ដាល​ឲ្យមាន​ការ​ខ្មាស់អៀន​ខ្លះៗ​ក្ដី ។ ឧទាហរណ៍ គោលលទ្ធិ និង សេចក្ដី​សញ្ញា អាច​មាន​នូវ​វិវរណៈ​មួយចំនួន ដែល​ព្រះអម្ចាស់​បាន​វាយផ្ចាល​ពួកអ្នកដឹកនាំ​សាសនាចក្រ​ជំនាន់មុន ( សូមមើលគ. និង ស. ៣:៥-៩,៩៣:៤១-៥០) ។ សព្វ​ថ្ងៃ​នេះ អ្នកប្រវត្តិសាស្ត្រ​សាសនាចក្រ នៅក្រោម​ការ​ដឹកនាំ​នៃ​គណៈប្រធានទីមួយ ដឹកនាំ​កិច្ចខិតខំ​នៃ​ការិយាល័យ​ផ្នែក​ប្រវត្តិសាស្ត្រ​សាសនាចក្រ ឲ្យរក្សា​ប្រវត្តិត្រឹមត្រូវមួយ « នៃ​រឿង​សំខាន់ៗ​ទាំងអស់ » ។

ដើម្បីជួយសិស្ស​ស្គាល់ពីគោលការណ៍​មួយ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៩:៣, ៨សូម​សរសេរ​សេចក្ដីថ្លែង​ការណ៍ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​រំពឹងឲ្យ​រក្សា​ប្រវត្តិសាស្ត្រ​សម្រាប់​ជាការ​ល្អ​នៃ …

សូម​សួរ​សិស្ស​ថា​តើ​ពួកគេ​នឹង​បំពេញ​សេចក្ដីថ្លែងការណ៍​នេះ អាស្រ័យ​ទៅលើខ ៣និងខ ៨ តាមរបៀបណា ។ នៅពេលពួកគេ​ឆ្លើយតប សូមបំពេញ​សេចក្ដីថ្លែង​ការណ៍​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​រំពឹងឲ្យ​រក្សា​ប្រវត្តិសាស្ត្រ​សម្រាប់​ជាការ​ល្អ​នៃសាសនាចក្រ និង​ជំនាន់​ដែលកំពុងពេញវ័យ ។ អ្នគអាច​នឹង​ចង់​ឲ្យប្រាកដ​ថា សិស្ស​បានយល់​ថា ឃ្លា « ជំនាន់​ដែលកំពុងពេញវ័យ » សំដៅទៅលើ​ពួកគេ ដែលជា​យុវវ័យ​នៃ​សាសនាចក្រ ។

  • តាមគំនិត​របស់អ្នក តើ​ប្រវត្តិ​សាសនាចក្រ និងប្រវត្តិ​ផ្ទាល់ខ្លួន មានប្រយោជន៍​ដល់សាសនាចក្រ​យ៉ាងដូច​ម្ដេច ? តើវា​ផ្ដល់​ប្រយោជន៍​ដល់​ជំនាន់​ដែលកំពុងពេញវ័យ​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​គិត​អំពីដំណើរ​រឿង​មកពី​ប្រវត្តិសាស្ត្រ​សាសនាចក្រ ឬ​ប្រវត្តិ​គ្រួសារ​របស់ពួកគេ ដែល​បាន​ជួយដល់ពួកគេ ។ សូម​បំបែកសិស្ស​ជា​គូរៗ ហើយ​សុំ​ឲ្យពួកគេ​ចែកចាយ​ដំណើររឿង​របស់ពួកគេ​ជាមួយគ្នា​ទៅវិញទៅមក ។ ក៏​សុំ​ឲ្យពួកគេ​និយាយអំពី​របៀប​ដែលដំណើររឿងទាំងឡាយ មានឥទ្ធិពល​លើ​ពួកគេ ។ ឬ​អ្នកអាច​នឹង​ចង់​អញ្ជើញ​ឲ្យ​សិស្ស​ពីរបីនាក់​ចែកចាយដំណើររឿង​ទាំងឡាយ​របស់ពួកគេ​ជាមួយសិស្ស​ក្នុង​ថ្នាក់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧០

ព្រះអង្គ​សង្គ្រោះបាន​តែងតាំង​អ្នក​កាន់កាប់ត្រួតត្រា​ឲ្យ​មើល​ថែ​វិវរណៈ​ទាំងឡាយ​របស់ទ្រង់

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ស្ងាត់ៗ​នូវការណែនាំ នៃ​ក្បាល​កណ្ឌ​សម្រាប់​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧០ ហើយ​រក​មើល​នូវអ្វី​ដែល​ប្រវត្តិ​របស់ យ៉ូសែប ស៊្មីធ បាន​ថ្លែង​អំពី គោលលទ្ធិ និង សេចក្តី​សញ្ញា (ពីដើម​ត្រូវបានហៅថា ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ ) ។

  • តើ​ព្យាការី​ពិពណ៌នា​អំពី គោលលទ្ធិ និង សេចក្ដី​សញ្ញា យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧០:១ ឲ្យ​ឮៗ ហើយ​សុំ​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​ឈ្មោះ​នៃ​អ្នកដឹកនាំ​សាសនាចក្រ​ប្រាំមួយនាក់ ។​ បន្ទាប់​មក​អញ្ជើញ​សិស្ស​ម្នាក់ទៀត​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧០:២-៤ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលការទទួលខុសត្រូវ​ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​បុរស​ទាំង​ប្រាំមួយនាក់នេះ ។

  • តើទំនួលខុសត្រូវ​អ្វីខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រគល់​ទៅឲ្យ​បុរស​ទាំង​ប្រាំមួយនាក់ ? ( ពួកគេ​គឺ​ត្រូវ​កាន់កាប់ត្រួតត្រា​លើ​វិវរណៈ និង​បទបញ្ញត្តិ​ទាំងឡាយ ) ។

  • ស្របតាមគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧០:៤ តើ​ព្រះអម្ចាស់បាន​មានបន្ទូល​អ្វីខ្លះ ថា​ទ្រង់នឹង​តម្រូវ​ឲ្យបុរស​ទាំងនេះធ្វើអ្វីខ្លះ​នៅក្នុង​ថ្ងៃ​នៃ​ការ​ជំនុំជំរះ ? ( ទ្រង់នឹង​តម្រូវនូវ​ដំណើររឿងមួយអំពី​ការកាន់កាប់ត្រួតត្រា​របស់ពួកគេ ។ ជាពាក្យម្យ៉ាងទៀត ទ្រង់នឹង​សុំ​ឲ្យ​ពួកគាត់​រាយការណ៍អំពី​ការបម្រើ​របស់ពួកគាត់ ) ។

  • តើ​ការណ៍នេះ​ផ្ដល់ជាយោបល់​អំពីអ្វី​ដែលព្រះអម្ចាស់​នឹង​តម្រូវ​ពីយើង​នៅ​ថ្ងៃ​នៃ​ការជំនុំជំរះ​អ្វីខ្លះ ? ( នៅពេលសិស្ស​ឆ្លើយតប សូម​ជួយពួកគេ​ឲ្យ​ស្គាល់​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​នឹង​ឲ្យ​យើងទទួលខុសត្រូវ ចំពោះកាតព្វកិច្ចទាំងឡាយ ដែល​ទ្រង់​បាន ទុកព្រះទ័យ​មកលើ​យើង ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​ក្ដារ​ខៀន ) ។

  • តើ​សេចក្ដីពិតនេះ មានឥទ្ធិពល​ទៅលើ​របៀប​ដែល​យើង​ឆ្លើយតប​ចំពោះការ​ហៅ និង​ការ​ចាត់តាំង​ទាំងឡាយ​ក្នុង​សាសនាចក្រ​របស់​យើង យ៉ាងដូចម្ដេច ?

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧០:៥-១៨ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រាប់​ដល់បុរស​ទាំង​ប្រាំមួយនាក់​ឲ្យ​កាន់កាប់ត្រួតត្រា​លើ​វិវរណៈទាំងឡាយ « ជា​មុខងារ​របស់ពួកគេ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះ គឺ​ដើម្បី​ចាត់​ចែង​ការណ៍ទាំងនោះ និង​រឿងរ៉ាវ​ទាំង​នោះ មែនហើយ គឺ​ផល​ប្រយោជន៍​ដែលបាន​មក​ពី​ការណ៍​ទាំងនោះ » (គ. និង ស. ៧០:៥) ។ ស្របទៅតាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ រាល់ចំណូល​ដែលពួកគេ​បាន​ទទួល ដែល​លើស​ពី​តម្រូវការ​របស់ពួកគេ គឺ​ត្រូវ​ប្រគល់ទៅក្នុង​ឃ្លាំង​របស់ព្រះអម្ចាស់ ដើម្បី​មើល​ថែ​ទាំ​ដល់ជន​ក្រីក្រ ( សូមមើលគ. និង ស. ៧០:៧) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១

ព្រះអម្ចាស់បង្រៀន យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន អំពី​របៀប​ឆ្លើយតប​ចំពោះ​ការ​រិះគន់​ដល់សាសនាចក្រ

សូម​សួរ​ដល់​សិស្ស​បើមាន​ពួកគេ​ណាម្នាក់​ធ្លាប់​ស្ដាប់ឮ​ការ​រិះគន់​អំពី​សាសនាចក្រ ។ អ្នកអាច​នឹង​គិត​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ប្រាប់អំពី​បទពិសោធន៍​របស់ពួកគេ ។

  • តើ​របៀប​ត្រឹមត្រូវ​ដើម្បីឆ្លើយតបចំពោះ​ការ​រិះគន់​អំពី​សាសនាចក្រ​មានអ្វីខ្លះ ?

ដើម្បីជួយសិស្ស​យល់​អំពី​បរិបទ​នៃគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧១សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យអាន​ព័ត៌មាន​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ( ឬ​អាន​ឃ្លា​ដោយខ្លួនឯង ) ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ស្ដាប់​អំពី​របៀប​ដែល​សាសនាចក្រ និង​អ្នកដឹកនាំ ត្រូវ​បានគេ​រិះគន់​នៅគ្រា​នៃ​វិវរណៈ​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ ។

អែសរ៉ា ប៊ូត គឺ​ជា​អតីតអាចារ្យ​ពួកមេតូឌីស ដែលបាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ បន្ទាប់ពីបានអាន​ព្រះគម្ពីរមរមន បាន​និយាយជាមួយយ៉ូសែប ស្ម៊ីធ ហើយ​បាន​ធ្វើជាសាក្សីនៃ​ការ​ព្យាបាល​មួយ ។ គាត់បាន​ធ្វើដំណើរ​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ម្នាក់​ទៅកាន់រដ្ឋ មិសសួរី ប៉ុន្តែ​បាន​ខក​ចិត្ត នៅពេល​គាត់​ពុំអាច​ធ្វើអព្ភូតហេតុ​ដើម្បី​បញ្ចុះបញ្ចូល​អ្នកដទៃ​ជឿសេចក្ដីពិតបាន ។ បន្ថែម​ពី​លើ​នោះ ប៊ូត ពុំជឿ​ថា ទង្វើរ​របស់ យ៉ូសែប ស៊្មីធ សមរម្យ​ដើម្បីធ្វើជា​ព្យាការី ឬ​អ្នកដឹកនាំ​ខាងវិញ្ញាណនោះទេ ។ គាត់បាន​រិះគន់​ដល់ យ៉ូសែប ស៊្មីធ យ៉ាងខ្លាំង បានចាកចេញពី​សាសនាចក្រ ហើយបានសរសេរ​សំបុត្ររិះគន់​ប្រាំបួន​ច្បាប់​ដល់សាសនាចក្រ និងពួកអ្នកដឹកនាំ ។ សំបុត្រ​ទាំងនេះ បានបោះពុម្ព​នៅក្នុង​កាសែតមួយ ដែលហៅ​ថាOhio Star, (តារា​អូហៃអូ) បាននាំ​មនុស្ស​មួយចំនួនឲ្យ​មាន​អារម្មណ៍ពុំចូលចិត្ត​សាសនាចក្រ និងអ្នកដឹកនាំទាំងឡាយ ។​ ប្រវត្តិ​របស់ ព្យាការី យ៉ូសែប ស៊្មីធ បានហៅការ​សរសេរ​របស់ អែសរ៉ា ប៊ូត ថាជា « លំដាប់សំបុត្រ ដែល​លាបពណ៌ ការក្លែងបន្លំ និង​បំណងឥត​ប្រយោជន៍​ដើម្បី​បំផ្លាញ​កិច្ចការ​នៃ​ព្រះអម្ចាស់ បាន​បើក​ឲ្យ​ឃើញ​នូវ​ភាព​ទន់ខ្សោយ ភាព​ទុច្ចរិត និង ភាពល្ងង់​​របស់​គាត់ [ប៊ូត] ហើយ​បានបង្កើន​នូវ​ការ​រំឭក​ខ្លួនគ្រាន់តែ​រឿង​ដ៏ខ្មាស់អៀន​នេះ ដើម្បីឲ្យពិភពលោក​មានការ​ងឿងឆ្ងល់ » (History of the Church ១:២១៦-១៧ ) ។ ស៊ីម៉ូនស៍ រៃឌើរ ជា​សមាជិក​ដែល​មានការ​អាក់អន់ចិត្ត​ម្នាក់ទៀត បាន​ផ្ដល់​ច្បាប់​ចម្លង​នៃ​វិវរណៈ​មួយចំនួន​ទៅ​ឲ្យ​អ្នកកាសែត​ផ្សេងទៀត ដោយប៉ុនប៉ង​ធ្វើ​ឲ្យមនុស្ស​បាក់ទឹកចិត្ត​ពុំចូលរួម​ក្នុងសាសនាចក្រ ។

សូម​ពន្យល់​ថា ការរំខាន​ដែលបណ្ដាលមកពី អែសរ៉ា ប៊ូត និង ស៊ីម៉ូនស៍ រៃឌើរ បាន​ក្លាយ​ទៅជា​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ។ សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧១:១-៤ឲ្យ​ឮៗ ហើយ​សុំឲ្យសិស្សក្នុងថ្នាក់​រកមើល​នូវអ្វីដែលព្រះអម្ចាស់​បានប្រាប់​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យ​ធ្វើ ដើម្បី​រម្ងាប់​នូវ​អារម្មណ៍​អមិត្ត ដែល​ជាលទ្ធផល​មកពី​អត្ថបទកាសែត ។

  • ស្របតាមខ ១តើព្រះអម្ចាស់​ណែនាំ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យធ្វើអ្វីខ្លះ ដើម្បី​រម្ងាប់​អារម្មណ៍​អវិជ្ជមាន​របស់​ប្រជាជន​អំពី​សាសនាចក្រ ? ( ពួកគេ​ត្រូវ​ប្រើ​បទគម្ពីរ និង​ព្រះចេស្ដា​នៃព្រះវិញ្ញាណ ដែល​ព្រះអម្ចាស់​នឹង​ប្រទាន​ដល់​ពួកគេ ) ។

  • តើ​គោលការណ៍​អ្វីខ្លះ ដែល​យើងអា​ច​រៀន​មកពី​ការណែនាំ​នេះ អំពីរបៀប​ដើម្បីឆ្លើយតប​ទៅនឹង​ការ​រិះគន់​របស់​សាសនាចក្រ ? ( ទោះជា​សិស្ស​អាច​នឹង​ផ្ដល់​ចម្លើយ​ត្រឹមត្រូវ​ជា​ច្រើន​ក្ដី សូម​ប្រាកដ​ថា​ពួកគេ​បានប្រាប់​គោលការណ៍​ដូច​ខាង​ក្រោម ៖ នៅពេល​មនុស្ស​រិះគន់​សាសនាចក្រ យើងអាច​ឆ្លើយ​តប​ដោយ​ការ​ចែកចាយ​សេចក្ដីពិត​ចេញមកពី​បទគម្ពីរ ហើយ​ធ្វើតាម​ការ​ដឹកនាំ​ពីព្រះវិញ្ញាណ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • តើ​យើងអាច​ធ្វើអ្វីខ្លះ​នា​ពេល​ឥឡូវ​នេះ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​ទាស់​នឹង​សាសនាចក្រ ឬ​អ្នក​ដឹកនាំ ?

ដើម្បី​ជួយសិស្ស​យល់​អំពី​សារៈសំខាន់​នៃ​ការ​មានការ​ណែនាំ​ពីព្រះវិញ្ញាណ នៅពេល​ពួកគេ​ឆ្លើយតប​ចំពោះការ​រិះគន់​ទាស់​នឹង​សាសនាចក្រ សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​របៀប​ដែលព្រះវិញ្ញាណ​អាច​ជួយយើង​ឆ្លើយតប​ចំពោះ​ការ​រិះគន់​ទាស់នឹង​សាសនាចក្រ ។

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

« ពេល​យើង​ឆ្លើយ​តប​នឹង​អ្នក​ដទៃ កាលៈទេសៈ​នីមួយៗ​នឹង​ខុស​គ្នា ។ សំណាង​ល្អ ព្រះអម្ចាស់​ជ្រាប​ពី​ដួងចិត្ត​នៃ​អ្នក​ចោទ​ប្រកាន់​យើង និង របៀប​ដែល​យើង​អាច​ឆ្លើយតប​ទៅកាន់​ពួកគេ​វិញ​ដោយ​មាន​ប្រសិទ្ធភាព​បំផុត ។ ក្នុងនាមជា​សិស្ស​ដ៏​ពិត​ស្វែងរក​ការណែនាំ​មក​ពី​ព្រះវិញ្ញាណ នោះ​ពួកគេ​ទទួល​បាន​ការបំផុស​គំនិត​ដែល​ទាក់ទង​នឹង​រឿង​ប្រឈម​នីមួយៗ ។ ហើយ​នៅ​គ្រប់​ការប្រឈម​នីមួយៗ សិស្ស​ដ៏​ពិត​ឆ្លើយតប​តាម​របៀប​ដែល​អញ្ជើញ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់The Price of Discipleship » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧៣ ) ។

សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧១:៥-១១ ឲ្យ​ឮៗ។ សូម​ឲ្យសិស្ស​រកមើល​ការ​ប្រឹក្សា និង​ការលួងលោម​ចិត្ត ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នកទាំងឡាយ​ដែល​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​ទាស់​នឹង​សាសនាចក្រ ។

  • តើ​មានការ​ប្រឹក្សាអ្វីខ្លះ ដែល​អ្នក​ឃើញ​នៅក្នុង​ខ ៧?

សូម​ពន្យល់​ថា ស៊ីឌនី រិកដុន បានគោរព​តាម​ការ​ប្រឹក្សា​របស់ព្រះអម្ចាស់ ហើយ​បាន​អញ្ជើញ អែសរ៉ា ប៊ូត ឲ្យ​ចូលរួម​នឹង​គាត់​នៅក្នុង​ទីក្រុង រ៉ាវែនណា ជាកន្លែង​ដែលពួកគេ​នឹង​ពិភាក្សា​ជា​សាធារណៈ​អំពី​សំបុត្រ​ដែល អែសរ៉ា បាន​បញ្ជូន​ទៅ​ឲ្យ​អ្នកកាសែត ។ ស៊ីឌនី ក៏​បាន​សំណូម​ពរ​ឲ្យ ស៊ីម៉ូនស៍ រៃឌើរ ពិភាក្សា​ជា​សាធារណៈ​អំពី​ព្រះគម្ពីរមរមន ។ បុរស​ទាំងពីរ​នាក់ ពុំ​ទទួល​យក​ការ​អញ្ជើញ​នោះទេ ។ ស៊ីឌនី នៅតែ​ថ្លែងទីបន្ទាល់​អំពីសេចក្ដីពិត នៅ រ៉ាវែនណា និង​ទីតាំង​ផ្សេងទៀត ។

សូមអញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ត្រៀមខ្លួន​កាន់តែ​ល្អ​ប្រសើរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​រិះគន់​ទាស់​នឹង​សាសនាចក្រ ។ សូម​ចែកចាយទីបន្ទាល់​របស់អ្នក​អំពី​សាសនាចក្រ និង​អ្នកដឹកនាំ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៩:៣, ៨។ « គាត់​គួរ​បន្ដ​នូវការ​សរសេរ និងការ​កត់ប្រវត្តិ »

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ថ្លែងទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការ​សរសេរ​ប្រវត្តិ​ផ្ទាល់ខ្លួន ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

កំណត់ហេតុ​របស់អ្នក គឺ​ជា​រឿង​ជីវិត​របស់អ្នក ដូច្នេះ​គួរ​រក្សា​ទុក​ដោយប្រុង​ប្រយ័ត្ន ។ អ្នក​គឺពិសេស ហើយ​អាចមាន​ហេតុការណ៍ជា​ច្រើន​នៅក្នុង​បទពិសោធន៍​របស់អ្នក ដែល​ថ្លៃថ្នូ និង​គួរឲ្យ​គោរព​ច្រើនជាង​រឿង​ដែលបានកត់ត្រា​នៅក្នុង​ជីវិត​អ្នក​ផ្សេងៗ​ទៀត ។ អាច​នឹងមាន​រឿងដែលត្រូវឆ្លុះបញ្ចាំងបំភ្លឺនៅទីនេះ និងរឿងនៃ​ភាព​ស្មោះត្រង់នៅទីនេះ ។…

« រឿង​របស់អ្នក​គួរ​តែ​សរសេរ​ក្នុងពេលនេះ ខណៈ​ដែល​វា​នៅ​ថ្មីៗ ហើយ​មាននូវ​ព័ត៌មាន​លម្អិតពិត ។…

« តើអ្នកអាច​ធ្វើ​អ្វីខ្លះ​ឲ្យ​កាន់តែល្អ​ប្រសើរ​សម្រាប់​កូនរបស់អ្នក និង​ចៅ​របស់អ្នក​ជាង​កំណត់ត្រា​អំពី​ដំណើររឿង​ជីវិត​របស់អ្នក ភាពជោគជ័យ​របស់​អ្នក​យកឈ្នះ​លើ​មារសត្រូវ ការ​រួចពី​ការធ្លាក់ ការ​រីកចម្រើន​របស់​អ្នក​នៅពេល​អ្វីៗ​ហាក់​ដូច​ជា​ខ្មៅ​ងងឹត ភាព​រីករាយ​របស់អ្នក នៅពេលដែលនៅទីបំផុតអ្នក បានជោគជ័យនោះ?…

« សូម​យក​សៀវភៅ​កត់ត្រា​មួយមក … ជា​កំណត់ហេតុ​មួយ​ដែលនឹង​ជាប់បាន​យូរ ហើយប្រហែលជា​មានពួក​ទេវតា​នឹង​ដកស្រង់​ចេញពី​វា​សម្រាប់​អស់ទាំងភាពអស់កល្បជានិច្ច ។ សូមចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ ហើយ​សរសេរ​នៅ​ក្នុង​វា​នូវ​អ្វី​ដែល​កើត​មានឡើង​ចំពោះ​អ្នក គំនិត​ដ៏​ជ្រាលជ្រៅ​របស់អ្នក ភាពជោគជ័យ​របស់អ្នក និង​ការ​បរាជ័យ​របស់អ្នក មនុស្ស​ដែល​អ្នកទំនាក់ទំនង និង​ជ័យជំនះរបស់​អ្នក ចំណាប់អារម្មណ៍ និង​ទីបន្ទាល់របស់អ្នក » (The Angles May Quote from It »New Era ខែ តុលា ឆ្នាំ ១៩៧៥ ទំព័រ ៥ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១។ បេសកកម្ម​របស់​យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នៅក្នុង​រដ្ឋ អូហៃអូ

ប្រវត្តិ​របស់ យ៉ូសែប ស៊្មីធ រួមមាន​នូវ​ការ​ពិពណ៌នា​មួយ​អំពី​របៀប​ដែល យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានធ្វើកិច្ចការ​ដើម្បី​បំពេញ​តាម​បញ្ជា​របស់ព្រះអម្ចាស់ ដើម្បី​រម្ងាប់​អារម្មណ៍​អមិត្តចំពោះ​សាសនាចក្រ ដែល​បាន​បង្កើត​ឡើង ដោយសារ​តែ​អត្ថបទកាសែត ដែលបានសរសេរដោយ អែសរ៉ា ប៊ូត ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ចាប់ពីគ្រា​នេះ​រហូត​ដល់​ថ្ងៃទី ៨ ឬ ទី ១០ នៃ​ខែ​មករា ឆ្នាំ ១៨៣២ រូប​ខ្ញុំ និង​អែលឌើរ រិកដុន បានបន្ដ​ផ្សាយ​នៅក្នុង ស្សាល្លឺវីលី រ៉ាវែនណា និង​កន្លែង​ផ្សេងទៀត ដាក់​សេចក្ដីពិត ថ្លែង​ទីបន្ទាល់អំពី​បុព្វហេតុ​នៃ​ព្រះអង្គប្រោសលោះ​របស់យើង ដែល​បង្ហាញ​ថា ថ្ងៃ​នៃការ​សងសឹក​នឹងមក​ដល់​នៅជំនាន់​នេះ ដូចជា​ចោរ​មក​នៅពេល​យប់ ដែល​ប្រកាន់​ពូជសាសន៍ ភាព​ងងឹតងងល់ ខ្មៅងងឹត​បំពេញ​នៅ​ក្នុង​គំនិត​របស់​មនុស្ស​ជាច្រើន ហើយ​បាន​បណ្ដាល​ឲ្យ​ពួកគេ​ធ្វើ​ទុក្ខ​បុក​ម្នេញដល់​សាសនាចក្រ​ពិត ហើយ​បដិសេធ​ពន្លឺ​ពិត ដោយ​យើង​បាន​ធ្វើ​នូវ​មធ្យោបាយ​ជា​ច្រើន​ដើម្បី​រម្ងាប់​អារម្មណ៍​រំជើបរំជួល ដែលកំពុង​តែកើត​មាន​ដោយសារ​តែ​សំបុត្រអាស្រូវ ដែល​ត្រូវ​បាន​បោះពុម្ព​នៅ​ក្នុងOhio Starនៅ រ៉ាវែនណា ដោយមនុស្ស​ក្បត់​សាសនា​ឈ្មោះអ៊ែសរ៉ា ប៊ូត ដែល​ប្រាប់មកមុនមកនោះ » ( នៅក្នុងHistory of the Church១:២៤១ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១។ ស៊ីម៉ូនស៍ រៃឌើរ

នៅពេល ស៊ីម៉ូនស៍ រៃឌើរ បាន​រៀន​អំពី​សាសនាចក្រ​ពី​ដំបូង គាត់​បាន​នៅ​តែ​ពុំ​ទាន់​សម្រេច​ចិត្ត​ថា​តើគាត់​ចង់​ទទួលបុណ្យជ្រមុជទឹក​ឬ​អត់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ឆ្នាំ ១៨៣១ គាត់​បាន​អានកាសែត​មួយ​អំពី​ដំណើរ​រឿង​នៃ​ការ​បំផ្លិច​បំផ្លាញ​នៃទីក្រុង ប៉េកាំង ប្រទេសចិន ហើយ​បាន​ចាំ​ថា ក្មេង​ស្រី​មរមន​ម្នាក់ បាន​ទាយទុក​អំពី​ការ​បំផ្លិច​បំផ្លាញ​នៃ​ទីក្រុងនោះ កាលពីប្រាំមួយ​សប្ដាហ៍​មុន ។ បទពិសោធន៍នេះ បាន​នាំ​គាត់​ឲ្យ​ចូលរួម​សាសនាចក្រ ។

មិន​យូរ​ប៉ុន្មាន បន្ទាប់ពី ស៊ីម៉ូនស៍ បាន​ទទួលបុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់ នោះគាត់​ត្រូវ​បាន​តែងតាំង​ជា​អែលឌើរ ។ គាត់​បាន​ទទួលសំបុត្រ​មួយ​ច្បាប់​ដែល​បាន​ចុះហត្ថលេខា​ដោយ ព្យាការី​យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ដែលថ្លែង​ថា វា​គឺ​ជា​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ដោយបានធ្វើ​ឲ្យ​ដឹង​តាម​រយៈ​ព្រះវិញ្ញាណបរិសុទ្ធ​ថា គាត់​គួរ​តែ​ផ្សាយដំណឹងល្អ ។ ទាំង​នៅក្នុង​សំបុត្រ​ដែល​គាត់បាន​ទទួល និង​នៅក្នុង​សំបុត្រ​ផ្លូវ​ការ​ឲ្យ​ផ្សាយដំណឹងល្អ ទោះជាយ៉ាង​ណា ឈ្មោះ​របស់​គាត់​ត្រូវ​បាន​ប្រកប​ថា​រីឌើរជំនួស​ឲ្យរៃឌើរ ។ ដោយ​សារ​តែ​ការ​ប្រកប​ឈ្មោះខុស ស៊ីម៉ូនស៍ បាន​ចាប់​ផ្ដើម​សង្ស័យ​ចំពោះ វិវរណៈ​ទាំងឡាយ​នៃយ៉ូសែប ស៊្មីធ និង​ការ​ហៅ​របស់លោក ក្នុង​នាមជា​ព្យាការី​នៃព្រះ ។ ទីបំផុត ស៊ីម៉ូនស៍ បាន​ចាកចេញ​ពី​សាសនាចក្រ ។ ខណៈ​ដែល​ប្រតិកម្ម​របស់​គាត់​ចំពោះ​ការ​ប្រកប​ឈ្មោះខុស គឺ​ពុំ​មែនជា​មូលហេតុ​តែ​មួយគត់​នៃ​ការ​ក្បត់សាសនា​របស់គាត់​ទេ វា​ជា​ដើម​ហេតុ ។ បន្ទាប់ពីការ​ក្បត់សាសនា​របស់គាត់ ស៊ីម៉ូនស៍ រៃឌើរ បានក្លាយជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ពួក​មនុស្ស​អាក្រក់ ដែលបាន​ចាក់​ជ័រ និង​រោម​សត្វ​លើ យ៉ូសែប ស៊្មីធ នៅខាង​ក្រៅ​ផ្ទះ​របស់ យ៉ូហាន និង អេលសា ចនសុន នៅ​យប់​ថ្ងៃទី ២៤-២៥ ខែ មិនា ឆ្នាំ ១៨៣២ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១:៧។ ការ​ជួយ​អ្នក​ដទៃឲ្យ​យល់​អំពី​សេចក្ដីពិត

អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ប្រទាន​ការ​ប្រឹក្សា​ដូច​ខាង​ក្រោម​អំពី​របៀប​ដើម្បី​ឆ្លើយ​តប​ចំពោះ​មនុស្ស​ដែល​រិះគន់​សាសនាចក្រថា ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហ៊ែល

«ក្នុង​នាម​ជា​សិស្ស​ដ៏​ពិត ការបារម្ភ​ដ៏​ចម្បង​របស់​យើង ត្រូវតែ​អំពី​សុខុមាល​ភាព​របស់​អ្នក​ដទៃ មិនមែន​ការការពារ​តែ​អំពី​ខ្លួន​យើង​នោះទេ ។ សំណួរ និង​ការរិះគន់​ផ្ដល់​ដល់​យើង​នូវ​ឱកាស​មួយ ដើម្បី​ឈោ​ង​ទៅជួយ​អ្នកដទៃ និង​បង្ហាញ​ថា ពួកគេ​សំខាន់​ចំពោះ​ព្រះវបិតាសួគ៌​របស់​យើង និង​ចំពោះ​យើង​ផង​ដែរ ។ គោលបំណង​របស់​យើង​គួរតែ​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​សេចក្ដីពិត មិនមែន​ការពារ​តែ​អាត្មា​ខ្លួន​ឯង ឬ ទទួល​បាន​ពិន្ទុ​នៅ​ក្នុង​ការជជែក​វែកញែក​អំពី​ទ្រឹស្ដី​នោះ​ទេ ។ ទីបន្ទាល់​ដ៏​ស្មោះ​ត្រង់​របស់​យើង គឺ​ជា​ចម្លើយ​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​យើង​អាច​ឲ្យ​ទៅ​ដល់អ្នក​ដែល​ចោទ​ប្រកាន់​យើង ។ ហើយ​ទីបន្ទាល់ដូច្នេះ អាច​កើត​មាន​តែ​នៅក្នុង​សេចក្ដីស្រឡាញ់ និង​ភាព​រាបសាប៉ុណ្ណោះ » (« Christian Courage: The Price of Discipleship, » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៧៣–៧៤) ។

អែលឌើរ ម៉ាវិន ជេ អាស្តុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បានប្រឹក្សា​ថា ៖

រូបភាព
អែលឌើរ ម៉ាវីន ជេ អាស្តុន

« ប្រហែលជា​យើង​នឹង​ពុំ​អាច​គេចផុតពីអ្នក​ដែល​ប្រឆាំង​នឹង​ពួកមរមន​ដោយ​បើក​ចំហរ​ទាំង​ស្រុង​នោះទេ ។ ហេតុដូច្នោះ​ហើយ យើង​លើក​ទឹកចិត្ត​សមាជិក​របស់​យើង​ទាំងអស់ ឲ្យ​ចៀស​វាង​ពី​ការ​ក្លាយទៅ​ជា​អ្នក​ប្រឆាំង​នឹង​ពួក​អ្នក​ប្រឆាំង​នឹង​ពួកមរមន » (Pure Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨២ ទំព័រ ៦៣ ) ។